ផ្លូវនៃទុក្ខវេទនា
ក្នុងអំឡុងពេលនៃសប្តាហ៍ដ៏បរិសុទ្ធ យើងនឹកចាំអំពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង។ គេបានបណ្តើរព្រះយេស៊ូវ ទៅរកកន្លែងឆ្កាង តាមផ្លូវនៅទីក្រុងយេរូសាឡិម ដែលសព្វថ្ងៃនេះ គេហៅផ្លូវនោះជាភាសាឡាតាំងថា វីអា ដូឡូរ៉ូសា(Via Dolorosa) ដែលមានន័យថា ផ្លូវនៃទុក្ខវេទនា។ ប៉ុន្តែ អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានពិពណ៌នាថា ផ្លូវដែលព្រះយេស៊ូវបានយាងទៅរកឈើឆ្កាង មិនគ្រាន់តែជាផ្លូវនៃទុក្ខវេទនាប៉ុណ្ណោះឡើយ។ ផ្លូវនៃទុក្ខវេទនាដែលព្រះយេស៊ូវបានស្ម័គ្រព្រះទ័យ យាងទៅរកកាល់វ៉ារី បានក្លាយជា “ផ្លូវថ្មី និងផ្លូវដ៏រស់” ក្នុងព្រះវត្តមាននៃព្រះ សម្រាប់យើងរាល់គ្នា(ហេព្រើរ ១០:២០)។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលជនជាតិយូដាបានព្យាយាមចូលទៅក្នុងព្រះវត្តមាននៃព្រះ តាមរយៈការយកសត្វធ្វើយញ្ញបូជា និងដោយព្យាយាមកាន់តាមក្រឹត្យវិន័យ។ ប៉ុន្តែ ក្រឹត្យវិន័យគ្រាន់តែជា “ស្រមោល ពីសេចក្តីល្អដែលត្រូវមក” ដ្បិត “ឈាមគោឈ្មោល និងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ”(ខ.១,៤)។ ដំណើររបស់ព្រះយេស៊ូវ តាមផ្លូវទៅរកឈើឆ្កាង បាននាំទៅរកការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់។ ដោយសារការលះបង់របស់ទ្រង់ នោះយើងអាចមានភាពបរិសុទ្ធខាងវិញ្ញាណ ពេលដែលយើងទទួលជឿទ្រង់ ដើម្បីទទួលការអត់ទោសបាប។ ទោះបីជាយើងមិនអាចកាន់តាមក្រឹត្យវិន័យឲ្យបានមួយរយភាគរយក៏ដោយ ក៏យើងនៅតែអាចចូលទៅជិតព្រះ ដោយគ្មានការភ័យខ្លាច ដោយទំនុកចិត្តទាំងស្រុងថា យើងបានទទួលការស្វាគមន៍ និងក្តីស្រឡាញ់(ខ.១០,២២)។ ផ្លូវនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ បើកផ្លូវឲ្យយើងមានផ្លូវថ្មី និងផ្លូវដ៏រស់…
Read article