Sheridan Voysey

You are here:
អ្នក​ដឹកនាំ ក្នុង​ទំនុក​ដំកើង ៧២

ទំនុក​ដំកើង ៧២:១-៧ សូម​ឲ្យ​ទ្រង់​បាន​ដូចជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាល ដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូចជា​ភ្លៀង១មេៗ​ដែល​ស្រោច​ដី​។ ទំនុក​ដំកើង ៧២:៦ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២២ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អង់គ្លេស ត្រូវ​​បង្ខំ​ចិត្ត​ចុះ​ចេញពី​តំណែង បន្ទាប់ពី​មនុស្ស​ជា​ច្រើន​បាន​យល់​ឃើញថា លោក​ស្រី​បាន​បរាជ័យ នៅ​ក្នុង​ការ​រក្សា​ភាព​ស្អាត​ស្អំ(នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​បាន​លា​លែងពី​តំណែង បន្ទាប់​ពី​បាន​ទទួល​ការ​តែងតាំង​បានតែ៣ខែប៉ុណ្ណោះ)។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង នៅពេល​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល បាន​ចូល​រួម​ពិធី​អធិស្ឋាន​ក្នុង​ពេល​បរិភោ​គ​អាហារ​ពេល​ព្រឹក​ប្រចាំ​ឆ្នាំ​របស់​សមាជិកសភា ហើយក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​រស់នៅ​ដោយ​ភាព​ស្អាត​ស្អំ ហើយក៏​បាន​សម្រេច​ចិត្ត​ចុះ​ចេញពី​តំណែង​។ នៅពេល​ដែល​រដ្ឋ​មន្រ្តី​ដទៃ​ទៀត​ចុះ​ចេញពី​តំណែង​ជា​បន្ត​បន្ទាប់ នាយក​រដ្ឋ​មន្រ្តី​រូប​នោះ​ក៏​បាន​ដឹង​ថា គាត់​ក៏​ត្រូវ​ចុះ​ចេញ​ផង​ដែរ​។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ពួកគេ​បាន​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​គ្នា​អធិស្ឋាន​ដ៏​ស្ងប់​ស្ងាត់​។ ព្រះ​គម្ពីរ​ក៏​បាន​បង្រៀន​អ្នកជឿ​ព្រះ​យេស៊ូវ​ឲ្យ​អធិស្ឋាន ឲ្យ​អ្នក​ដឹកនាំ​នយោបាយ​ផង​ដែរ(១ធីម៉ូថេ ២:១-២) ហើយ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក៧២ ក៏បាន​ផ្តល់​ឲ្យ​នូវ​លំនាំ​នៃ​ការ​អធិស្ឋាន​ដ៏​ល្អ ដោយ​បាន​ពិពណ៌នា​អំពី​តួនាទី​របស់​អ្នក​ដឹកនាំ​ប្រទេស និង​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​បំពេញ​តួនាទី​ទាំង​នោះ​ឲ្យ​បាន​ល្អ​។ បទ​គម្ពីរ​នេះ​ក៏​បាន​បក​ស្រាយ​ថា អ្នក​ដឹកនាំ​ល្អ ជា​អ្នក​ដឹកនាំ​ដែល​ប្រកាន់​ខ្ជាប់​នូវ​យុត្តិ​ធម៌ និង​ភាព​ស្អាត​ស្អំ(ខ.១-២) ជា​អ្នក​ការពារ​មនុស្ស​ដែល​ងាយ​រង​គ្រោះ(ខ.៤) បម្រើ​អ្នកក្រ(ខ.១២-១៣) ហើយ​ទាស់​ប្រឆាំង​នឹង​ការ​កៀបសង្កត់(ខ.១៤)។ ការ​កាន់​កាប់​តំណែង​របស់​ពួកគេ ពិតជា​នាំមក​នូវ​ភាព​ស្រស់​ថ្លា​ណាស់ គឺ​ប្រៀប​ដូចជា ភ្លៀង​ដែល​ស្រោច​ស្រព​ដី(ខ.៦) ដោយ​នាំ​ភាព​សម្បូរ​សប្បាយ​ដល់​ប្រទេស​ជាតិ(ខ.៣,៧,១៦)។ មានតែ​ព្រះ​មែស៊ី​ទេ ដែល​អាច​បំពេញ​តួនាទី​ទាំង​នោះ​បាន​ល្អ​ឥត​ខ្ចោះ(ខ.១១) ដូច​នេះ តើមាន​នរណា​អាច​ធ្វើ​ជា​គំរូ​នៃ​អ្នក​ដឹកនាំ​បាន​ល្អ​ជាង​ព្រះអង្គ​ទៀត? សុខុមាល​ភាព​របស់​ប្រទេស​ជាតិ មាន​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​មក​លើ​ភាព​ស្អាត​ស្អំ​របស់​អ្នក​ដឹកនាំ​ប្រទេស​។ ចូរ​យើង​អធិស្ឋាន…

Read article
ការ​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​ជីវិត

សា​ស្តា ៩:៧-១០ ដូច្នេះ ចូរ​ទៅចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក​រាយ​ផង ដ្បិត​ព្រះ​ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ​។ សា​ស្តា ៩:៧ កាលពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​រឿង​ប្រលោមលោក ដែល​និយាយ​អំពី​ស្រ្តី​ម្នាក់ ឈ្មោះ​នី​កូឡា(Nicola) ដែល​បាន​បដិសេធន៍​មិន​ព្រម​ទទួល​ស្គាល់​ថា គាត់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​។ នៅពេល​ដែល​មិត្ត​ភក្តិ​របស់​គាត់​បង្ខំ​គាត់​ ឲ្យ​ទទួល​ស្គាល់​ការ​ពិត គាត់​ក៏​បាន​ប្រាប់​ពី​មូល​ហេតុ​។ គាត់​ប្រាប់​ពួក​គេ​ថា គាត់​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ក្នុង​ជីវិត​គាត់​។ គាត់​ថា គាត់​បាន​ចាប់​កំណើត នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ គាត់​មាន​ទេព​កោសល្យ តែ​គាត់​មិន​បាន​ប្រើ​ជីវិត​ឲ្យ​មាន​ប្រយោជន៍ គាត់​មាន​ភាព​ខ្ជិល​ច្រអូស ហើយ​មិន​ដែល​បាន​ធ្វើ​អ្វី​ជាដុំ​កំភួន​ទេ​។ ពេល​ដែល​គាត់​ដឹង​ថា គាត់​ជិត​ដល់​ពេល​លាចាក​លោក គាត់​មាន​អារម្មណ៍​ថា គាត់​សម្រេច​បាន​សមិទ្ធផល​តិចតួច ហើយ​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក មិន​ចង់​ទទួល​ស្គាល់​ការ​ពិត​។ កាល​នោះ ខ្ញុំ​ក៏​កំពុង​អាន​កណ្ឌ​គម្ពីរ​សា​ស្តា​ផង​ដែរ ហើយ​ក៏​បាន​រក​ឃើញ​ភាព​ផ្ទុយ​គ្នា​។ ព្រះអម្ចាស់​ដែល​ជា​គ្រូ​ក្នុង​កណ្ឌ​គម្ពីរ​សា​ស្តា មិន​អនុញ្ញាត​ឲ្យ​យើង​ជៀស​វាង​ការ​ពិត​នៃ​សេចក្តី​ស្លាប់​ឡើយ បានជា​ទ្រង់​មាន​បន្ទូល​ថា “នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ”(៩:១០)។ ហើយ​ការ​នេះ​ពិបាក​នឹង​ឲ្យ​យើង​ប្រឈម​មុខ​ដាក់(ខ.២) តែ​វា​អាច​នាំ​​យើង​ឲ្យ​តម្លៃ​មក​លើ​ពេល​វេលា​ដែល​យើង​កំពុង​មាន(ខ.៤) ដោយ​ពិត​ជា​អរ​សប្បាយ​នឹង​អាហារ និង​ក្រុម​គ្រួសារ​យើង(ខ.៧-៩) និង​ធ្វើ​ការងារ​អស់ពី​ចិត្ត​(ខ.១០) ហើយ​ធ្វើ​ការ​វិនិយោគ និង​ហ៊ាន​ប្រថុយ​(១១:១,៦) ហើយ​ធ្វើ​រឿង​ទាំង​អស់​នោះ នៅ​ចំពោះ​ព្រះ ដែល​នឹង​ជំនុំជម្រះ​យើង នៅ​ថ្ងៃ​ណាមួយ(ខ.៩ ១២:១៣-១៤)។ មិត្ត​ភក្តិ​របស់​នី​កូឡា​ក៏​បាន​ចង្អុល​បង្ហាញ​ដល់​នាង​ថា ភាព​ស្មោះ​ត្រង់…

Read article
អធិស្ឋាន​សូម​ព្រះអង្គ​ការពារ

នេហេមា ៤:៦-៩ យើង​ខ្ញុំ​អធិស្ឋាន ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​តាំង​ពួក​ចាំយាម ឲ្យ​រវាំង​ទាំងយប់​ទាំង​ថ្ងៃ​។ នេហេមា ៤:៩ មាន​ពេល​មួយ លោក​វ៉លលេស(Wallace) និង​អ្នក​ស្រី ម៉ារី ប្រោន(Mary Brown) បាន​ផ្លាស់​ទៅ​រស់នៅ ក្នុង​តំបន់​ក្រី​ក្រ​បំផុត នៃ​ខេត្ត​បឺមីងហាម ប្រទេស​អង់គ្លេស ដើម្បី​ទៅ​ដឹកនាំ​ព្រះវិហារ ដែល​ហៀប​នឹង​បិទ​ទ្វារ​។ នៅពេល​នោះ ពួកគេ​ខមិន​ដឹង​ទេ​ថា មាន​ក្រុម​ជើងកាង​មួយ​ក្រុម បាន​យក​ព្រះវិហារ និង​ផ្ទះ​ថ្មី​របស់​ពួកគេ​ធ្វើ​ជាទី​ស្នាក់​ការ​។ គេ​បាន​យក​ដុំ​ឥដ្ឋ​គប់​ចូល​ផ្ទះ​របស់​ពួកគេ និង​បាន​ដុត​បំផ្លាញ​របង​ផ្ទះ ហើយ​ថែម​ទាំង​បាន​គំរាម​កំហែង​កូនៗ​របស់​ពួកគេ​ផង​ដែរ​។ ការ​បៀតបៀន​នេះ​បាន​បន្ត​អស់​ជា​ច្រើន​ខែ ដោយ​ប៉ូលិស​មិន​អាច​ទប់​ស្កាត់​បាន​។ កណ្ឌ​គម្ពីរ​នេហេមា​បាន​រំឭក​យើង អំពី​របៀប​ដែល​ពួក​អ៊ីស្រាអែល​បាន​ជួសជុល​កំផែង​ទីក្រុង​យេរូសាឡិម ដែល​បាន​បែក​បាក់​។ នៅពេល​ដែល​ពួក​សត្រូវ​ក្នុង​តំបន់​ជិត​ខាង​បាន​នាំ​គ្នា​បង្ក​រឿង ហើយក៏​បាន​គំរាម​ថា នឹង​ប្រើ​ហឹង្សា(នេហេមា ៤:៨) ពួក​អ៊ីស្រាអែល​ក៏​បាន​អធិស្ឋាន​ទៅ​រក​ព្រះអម្ចាស់ ហើយក៏​បាន​ដាក់​អ្នកយាម​ឲ្យ​នៅ​ចាំ​ការពារ(ខ.៩)។ ក្រុម​គ្រួសារ​លោក​ប្រោន បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ប្រើ​ខ​គម្ពីរ​នេះ​ដឹកនាំ​ពួកគេ ដូច​នេះ ពួកគេ​ក៏បាន​ដឹកនាំ​កូនៗ និង​មនុស្ស​ពីរបី​នាក់​ទៀត ឲ្យ​ដើរ​ជុំ​វិញ​ព្រះវិហារ ​អធិស្ឋាន​សូម​ព្រះអង្គ​ដាក់​ពួក​ទេវតា​ឲ្យ​ធ្វើ​ជា​អ្នកយាម ដើម្បី​ការពារ​ពួកគេ​។ ពួក​ជើងកាង​បាន​ជេរ​ប្រទេច​ពួកគេ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ពួក​ជើងកាង​បាន​មក​គ្នា​តិច​ជាង​មុន​ពាក់​កណ្តាល​។ នៅ​ថ្ងៃ​បន្ទាប់ មានតែ៥នាក់​ទេ ដែល​មក ហើយ​នៅ​ថ្ងៃ​បន្ទាប់​ទៀត…

Read article
មិត្តភាព​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះគ្រីស្ទ

២សាំយ៉ូអែល ១:២៣-២៧ អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ដ្បិត​យើង​ទាំង២នាក់​បាន​ស្បថ​គ្នា ដោយនូវ​ព្រះ​នាម​ព្រះយេហូវ៉ា​ហើយ​។ ១សាំយ៉ូអែល ២០:៤២ នៅ​ក្នុង​ព្រះ​វិហារ​នៃ​មហាវិទ្យាល័យ​ព្រះគ្រីស្ទ នៅ​ទីក្រុង​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស មាន​វិមាន​មួយ​ដែល​គេ​បាន​សាង​សង់​ឡើង ជា​ការ​រំឭក​ដល់​គ្រូ​ពេទ្យ​ពីរ​នាក់​គឺ​លោក ចន ហ្វីញ(John Finch) និង លោក ថូ​ម៉ាស បេន(Thomas Baines)។ គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​អ្នក​ទាំង​ពីរ​ថា “មិត្ត​ភក្តិ​ដែល​គ្មាន​អ្វី​អាច​បំបែក​បាន”។ លោក ហ្វ៊ីញ និង​លោក បេន បាន​រួម​គ្នា​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត និង​ធ្វើ​ដំណើរ​ជាមួយ​គ្នា ជា​លក្ខណៈ​ការទូត​។ កាល​លោក​បេន លាចាក​លោក ក្នុង​ឆ្នាំ១៦៨០ លោក​ហ្វីញ ក៏បាន​ពោល​ទំនួញ អំពី “មិត្ត​ភក្តិ​ចិត្ត​មួយ​ថ្លើម​មួយ” ដែល​គ្មាន​អ្វី​អាច​បំបែក​បាន​រយៈ​ពេល៣៦ឆ្នាំ​កន្លងមក​។ មិត្តភាព​របស់​ពួកគេ​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់ ភាព​ស្មោះ​ត្រង់ និង​ការ​ប្តូរ​ផ្តាច់​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ មិត្តភាព​ដ៏​រឹងមាំ​រវាង​ស្តេច​ដាវីឌ និង​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន​។ ពួក​គេ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ចំពោះ​គ្នា​ទៅវិញ​ទៅមក(១សាំយ៉ូអែល ២០:៤១) ហើយ​ថែម​ទាំង​បាន​ធ្វើ​ពាក្យ​សម្បថ​ដើម្បី​ប្ដេជ្ញា​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក(ខ.៨,១៧,៤២)។ មិត្តភាព​របស់​ពួកគេ​មាន​ភាព​ស្មោះ​ត្រង់​យ៉ាង​ខ្លាំង(១សាំយ៉ូអែល ១៩:១-២ ២០:១៣) ដោយ​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ថែម​ទាំង​បាន​លះបង់​សិទ្ធិ​ស្នង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ស្តេច​ដាវីឌ​អាច​ក្លាយ​ជា​ស្តេច(២០:៣០-៣១ មើល ២៣:១៥-១៨)។…

Read article
បម្រើ​អ្នក​ដទៃ ថ្វាយ​ព្រះយេស៊ូវ

លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២ ម៉ាកុស ១០:៣៥-៤៥ អ្នកណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាកុស ១០:៤៣ តួ​សម្ដែង​ស្រី ឈ្មោះ នីស៊ែល នីខូល(Nichelle Nichols) មាន​គេ​នឹក​ចាំ​អំពី​គាត់ ភាគ​ច្រើន​ដោយសារ​គាត់​បាន​សម្ដែង​តួ​អនុសេនីយ៍ទោ​អ៊ូរ៉ា(Uhura) ក្នុង​រឿង​ការ​ធ្វើ​ដំណើរ​ក្នុង​ភព​ផ្កាយ​។ ការ​ដើរតួ​ក្នុង​រឿង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ ក្នុង​អាជីព ដោយ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ស្រ្តី​អាមេរិក​ស្បែក​ខ្មៅ​មុនគេ ដែល​បាន​ដើរតួ​សម្ដែង ក្នុង​កម្ម​វីធី​ទូរទស្សន៍​ធំៗ​។ តែ​រឿង​នេះ​ក៏បាន​នាំ​ឲ្យ​គាត់​ជោគជ័យ​លើស​ពី​នេះ​ទៀត​។ អ្នក​ស្រី​នីស៊ែល​បាន​លា​ឈប់​ពី​ការ​សម្ដែង ក្នុង​ខ្សែ​ភាពយន្ត​ការ​ធ្វើ​ដំណើរ​ក្នុង​ភព​ផ្កាយ ក្នុង​រដូវ​កាលទី១ ដើម្បី​វិល​ត្រឡប់​ទៅ​រក​អាជីព​ក្នុង​សាល​មហោស្រព​វិញ​។ ប៉ុន្តែ បន្ទាប់មក គាត់​ក៏​បាន​ជួប​លោក​ម៉ាទីន លូស័ត ឃីង(Martin Luther King Jr) ដែល​បាន​ជំរុញ​គាត់ មិន​ឲ្យ​ចាក​ចេញពី​ការ​សម្ដែង​នោះ​។ លោក​ម៉ាទីន លូស័រ ឃីង បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​មាន​មុខ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក្នុង​ការ​ដើរតួ​ជា​មនុស្ស​មាន​បញ្ញា ដែល​អាច​ធ្វើ​អ្វីៗ​ក៏បាន សូម្បីតែ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ភព​ផ្កាយ​ក៏ដោយ​។ តាមរយៈ​ការ​សម្ដែង​ជា​ឧត្តម​សេនីយ៍​អ៊ូរ៉ា អ្នក​ស្រី​នីស៊ែល​ទទួល​បាន​ជោគជ័យ​ដែល​សំខាន់​ជាង​នេះ​ទៀត ដែល​ជា​ការ​បង្ហាញ​ស្ត្រី និង​កុមារ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ នូវ​ការ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​។…

Read article
រឿង​មិន​សប្បាយ​ចិត្ត​បន្ទាប់ពី​ថ្ងៃ​ណូអែល

លូកា ២១៥-២០ តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិតតែ​ក្នុង​ចិត្ត​។ លូកា ២:១៩ បន្ទាប់ពី​ខ្ញុំ​នឹង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ប្រារព្ធ​ថ្ងៃ​ណូអែល ដោយ​អំណរ ថ្ងៃ​បន្ទាប់​យើង​ជួប​រឿង​ដែល​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​។ យើង​បាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​មិត្ត​ភក្តិ​របស់​យើង តែ​មិន​បាន​គេង​គ្រប់​គ្រាន់​។ បន្ទាប់មក ឡាន​របស់​យើង​ក៏​បាន​ខូច ខណៈ​ពេល​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​។ ហើយ​ព្រិល​ក៏បាន​ធ្លាក់​ចុះ​មក​។ យើង​ក៏​បាន​ទុក​ឡាន​ចោល ហើយ​ឡើង​ជិះ​ឡាន​តាក់​ស៊ី​បន្ត​ដំណើរ​មក​ផ្ទះ ខណៈ​ពេល​ព្រិល​នៅតែ​បន្ត​ធ្លាក់ ហើយ​យើង​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​។ មិន​មែន​តែ​យើង​ទេ ដែល​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត បន្ទាប់ពី​ថ្ងៃ​ណូអែល​បាន​កន្លង​ផុត​ទៅ​។ យើង​មិន​សប្បាយ​ចិត្ត អាច​ដោយសារ​យើង​បរិភោគ​អាហារ​ច្រើន​ពេក ឬ​បទ​ចម្រៀង​ណូអែល​ស្រាប់តែ​លែង​មាន​គេ​ចាក់​ផ្សាយ​ក្នុង​វិទ្យុ​ទៀត ឬមួយ​អំណោយ​ដែល​យើង​ទិញ​សប្តាហ៍​មុន ឥឡូវ​នេះ មាន​តម្លៃថោក​ជាង​មុន​ពាក់​កណ្តាល​។ ទោះ​ដោយសារ​មូល​ហេតុ​អ្វី​ក៏ដោយ ភាព​សប្បាយ​រីករាយ​នៅ​ថ្ងៃ​ណូអែល អាច​រលាយ​បាត់​ទៅវិញ​យ៉ាង​ឆាប់​រហ័ស​។ ព្រះ​គម្ពីរ​មិន​ដែល​ប្រាប់​យើង​ថា នៅ​ក្រោយ​ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​នៅ​ថ្ងៃ​បន្ទាប់​។ តែ​យើង​អាច​ស្រមៃ​ថា បន្ទាប់ពី​នាង​ម៉ារា និង​លោក​យ៉ូសែប​បាន​ដើរ​ទៅ​ភូមិ​បេថ្លេហិម មិន​អាច​រក​កន្លែង​ស្នាក់​នៅ​បាន នាង​ម៉ារា​ក៏​បាន​ប្រសូត​បុត្រ​ដោយ​ការ​ឈឺ​ចាប់​ខាង​រូបកាយ ហើយ​ស្រាប់តែ​មាន​ពួក​អ្នក​គង្វាល​មក​រក​ពួកគេ ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជាមុន(លូកា ២:៤-១៨) នាង​ម៉ារា និង​លោក​យ៉ូសែប​មុខជា​មាន​ការ​ហត់​នឿយ​ណាស់​ហើយ​។ តែ​ខ្ញុំ​អាច​ស្រមៃ​ផង​ដែរ​ថា នៅពេល​ដែល​នាង​ម៉ារា​បី​ព្រះ​ឱរស នាង​ប្រាកដ​ជា​នឹក​ចាំ​អំពី​ពេល​ដែល​ទេវតា​មក​ជួប​នាង(១:៣០-៣៣) និង​ពេល​នាង​អេលី​ហ្សាបិត​ឲ្យពរ​នាង(ខ.៤២-៤៥) ហើយ​នាង​ក៏បាន​ដឹង​អំពី​ជោគវាសនា​របស់​បុត្រ​តូច(ខ.៤៦-៥៥)។ នាង​ម៉ារា “បាន​រំពឹង​គិត” រឿង​នោះ នៅ​ក្នុង​ចិត្ត(២:១៩) ដែល​ប្រាក​ជា​បាន​កាត់​បន្ថយ​ភាព​នឿយហត់…

Read article
ឧបសគ្គ​នៅ​ថ្ងៃ​ណូអែល

សុភាសិត ៣:៥-១៨ ដ្បិត​មនុស្ស​វៀច​ជាទី​ខ្ពើម​ឆ្អើម​ដល់​ព្រះយេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹងគេ​វិញ​។ សុភាសិត ៣:៣២ លោក​ដាវីឌ(David) និង​អ្នក​ស្រី​អេនជី(Angie) បាន​ចេញទៅ​បម្រើ​ព្រះអង្គ​នៅ​ក្រៅ​ប្រទេស តាម​ការ​ត្រាស់​​ហៅ​របស់​ព្រះអង្គ​។ ការងារ​ដែល​ពួកគេ​ធ្វើ​ថ្វាយ​ព្រះអង្គ​នៅ​ទីនោះ បង្កើត​បានផល​ផ្លែ​ជា​ច្រើន​។ ប៉ុន្តែ ពួកគេ​ក៏​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ផង​ដែរ​។ ឪពុក​ម្តាយ​របស់​លោក​ដាវីឌ​មាន​វ័យ​ចាស់​ហើយ តែ​គាត់​មិន​អាច​ទៅ​ជួប​ជុំ​ជាមួយ​ពួកគេ​នៅ​ថ្ងៃ​ណូអែល​បានទេ​។ លោក​ដាវីឌ និង​អ្នក​ស្រី​អ៊ែន​ជី​បាន​ព្យាយាម​កាត់​បន្ថយ​ភាព​ឯកោ​របស់​ឪពុក​ម្តាយ​គាត់ នៅ​ថ្ងៃ​ណូអែល ដោយ​ផ្ញើ​អំណោយ​ឲ្យ​ពួក​គាត់ មុន​ថ្ងៃ​ណូអែល​មកដល់ ហើយក៏​បាន​ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​ពួក​គាត់​នៅពេល​ព្រឹក​ថ្ងៃ​ណូអែល​។ ប៉ុន្តែ វត្ត​មាន​របស់​លោក​ដាវីឌ និង​អ្នក​ស្រី​អ៊ែនជី គឺជា​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​បំផុត​។ ដង្វាយ​ឧបត្ថម្ភ​ដែល​លោក​ដាវីឌ​បាន​ទទួល​ប្រចាំខែ អាច​ឲ្យ​គាត់​សន្សំ​លុយ​សម្រាប់​ធ្វើ​ដំណើរ​ម្តង​ម្កាល​ប៉ុណ្ណោះ តើ​ពួកគេ​ត្រូវ​ធ្វើ​ដូច​ម្តេច? ដូច​នេះ លោក​ដាវីឌ​ត្រូវ​ការ​ប្រាជ្ញា​មកពី​ព្រះ​។ បទ​គម្ពីរ​សុភាសិត ជំពូក៣ បាន​បង្រៀន​យើង​ថា ដើម្បី​ស្វែងរក​ប្រាជ្ញា យើង​ចាំបាច់​ត្រូវ​ទីពឹង​ព្រះអង្គ​ឲ្យ​អស់ពី​ចិត្ត ហើយ​ទទួល​ស្គាល់​ព្រះអង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​របស់​យើង(ខ.៥-៦) ហើយ​បាន​ពិពណ៌នា អំពី​លក្ខណៈ​ផ្សេងៗ​របស់​ប្រាជ្ញា ដែល​មាន​ដូច​ជា​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់(ខ.៣-៤,៧-១២) និង​អត្ថ​ប្រយោជន៍​របស់​ប្រាជ្ញា ដែល​មាន​ដូចជា​សន្តិភាព និង​ភាព​ស្ថិត​ស្ថេរ(ខ.‌១៣-១៨)។ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​ប្រាជ្ញា​យ៉ាង​ដូច​នោះ ដោយ​ទទួល​យើង​ធ្វើ​ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ(ខ.៣២)។ ព្រះ​អង្គ​ខ្សឹប​ប្រាប់​អំពី​ដំណោះ​ស្រាយ ដល់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ព្រះអង្គ​។ លោក​ដាវីឌ​ក៏​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះអង្គ អំពី​បញ្ហា​របស់​គាត់ នៅ​ពេលយប់​មួយ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​គំនិត​ប្រាជ្ញា​ដល់​គាត់​។ នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​បន្ទាប់ គាត់​និង​អ្នក​ស្រី​អ៊ែនជី​ក៏បាន​ស្លៀក​ពាក់​ខោអាវ​ស្អាត​បំផុត…

Read article
ធ្វើជាពន្លឺនៅក្នុងលោកិយដ៏ងងឹត

ភីលីព ២:១២-១៦ អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ទាំង​ហុច​ព្រះបន្ទូល​នៃ​ជីវិត​ដល់​គេ​។ ភីលីព ២:១៥-១៦ បញ្ហា​ទីមួយ ដែល​ខ្ញុំ​បាន​កត់​សំ​គាល់​ឃើញ​ក្នុង​ទីក្រុង​មួយ​នោះ គឺ​តំបន់​បន​ល្បែង​ស៊ីសង​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​ឃើញ​ហាង​លក់​កញ្ឆា ហាង​លក់​សម្ភារៈ​អាស​អាភាស និង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ធំៗ អំពី​មេធាវី​ឱកាស​និយម ដែល​រក​ផល​ចំណេញ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ​។ ខ្ញុំ​បាន​ទៅដល់​ទីក្រុង​ជា​ច្រើន​ដែល​មាន​អំពើបាប តែ​ទីក្រុង​មួយ​នេះ​ហាក់​ដូចជា​អាក្រក់​ខ្លាំង​ជាងគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អារម្មណ៍​របស់​ខ្ញុំ​ក៏បាន​ភ្លឺ​ស្វាង ពេល​ខ្ញុំ​ជជែក​គ្នា​ជាមួយ​អ្នក​បើក​បរ​តាក់​ស៊ី​  ​នៅ​ពេល​ព្រឹក​ថ្ងៃ​បន្ទាប់​។ គាត់​ថា គាត់​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ សូម​ព្រះអង្គ​ចាត់​មនុស្ស​ដែល​ព្រះអង្គ​ចង់​ឲ្យ​គាត់​ជួយ​។ គាត់​ថា គាត់​ឃើញ​ល្បែង​ស៊ីសង ការ​ញៀន​ថ្នាំ អំពើ​ពេស្យាចារ និង​មនុស្ស​ដែល​បែក​បាក់​គ្រួសារ​បាន​មក​ចែក​ចាយ​បញ្ហា​របស់​ពួកគេ ទាំង​ទឹក​ភ្នែក ឲ្យ​គាត់​ស្តាប់​។ គាត់​បាន​ឈប់​ឡាន ដើម្បី​ស្តាប់​ពួកគេ​និយាយ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​ពួកគេ​។ នេះ​ជា​ការងារ​ដែល​គាត់​បាន​ធ្វើ​ថ្វាយ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ​។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​ចាប់​កំណើត​ក្នុង​លោកិយ​ដែល​ពេញ​ដោយ​បាប(ភីលីព ២:៥-៨) ហើយ​ព្រះអង្គ​មាន​ការ​ត្រាស់ហៅ សម្រាប់​អ្នកជឿ​ម្នាក់ៗ​។ ពេលណា​យើង​ខិតខំ​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ(ខ.‌១៣) ហើយ​ប្រកាន់​ខ្ជាប់​តាម “ព្រះបន្ទូល​នៃ​ជីវិត” ដែល​ជា​ដំណឹង​ល្អ(ខ.‌១៦) យើង​នឹង​ក្លាយ​ជា​កូន​ព្រះ​ដែល “រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក”(ខ.‌១៥)។ យើង​ត្រូវ​នាំ​ពន្លឺ​របស់​ព្រះយេស៊ូវ ចូល​ក្នុង​ភាព​ងងឹត​ក្នុង​លោកិយ ដូច​អ្នក​បើកបរ​តាក់​ស៊ី​នោះ​ផង​ដែរ​។ អ្នកជឿ​ព្រះគ្រីស្ទ​ត្រូវ​រស់នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់…

Read article
មនុស្សម្នាក់ៗសុទ្ធតែថ្វាយបង្គំអ្វីមួយ

កិច្ចការ ១៧:២៤-៣២ ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះខ្នែង​កាន់​សាសនា​ណាស់​។ កិច្ចការ ១៧:២២ កាលពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅលេង​ទីក្រុង​អាថែន ប្រទេស​ក្រិក​។ ខ្ញុំ​បាន​ដើរ​មើល​កន្លែង​ទី​ប្រជុំជន​បុរាណ ជាទី​ផ្សារ ដែល​កាល​សម័យ​មុន ពួក​ទស្សន​វិទូ​ធ្លាប់​ឈរ​បង្រៀន ហើយ​អ្នក​ក្រុង​អាថែន​ធ្លាប់​ថ្វាយបង្គំ​ព្រះ ហើយ​ខ្ញុំ​ក៏បាន​ឃើញ​អាសនា​របស់​ព្រះ​អាប៉ូឡូ និង​ព្រះ​ហ្ស៊ូស នៅ​ក្រោម​ម្លប់​នៃ​ព្រះ​វិហារ​អាក្រូ​ប៉ូលិស ដែល​ធ្លាប់​មាន​រូប​ចម្លាក់​ព្រះ​នាង​អាធីណា​ឈរ នៅ​ទីនោះ​។ សព្វថ្ងៃ​នេះ យើង​មិន​ថ្វាយ​បង្គំ​ព្រះ​អាប៉ូឡូ ឬ​ព្រះហ្ស៊ូស​ទៀត​ទេ តែ​សង្គម​មនុស្ស នៅតែ​បន្ត​ថ្វាយបង្គំ​រូប​ព្រះ ឬ​ព្រះ​ក្លែងក្លាយ មិន​ចាញ់​សម័យ​មុន​ឡើយ​។ អ្នក​និពន្ធ​រឿង​ប្រលោមលោក ឈ្មោះ ដេវីឌ ហ្វូស្ទ័រ វ័រលេស(David Foster Wallace) បាន​ដាស់​តឿន​ថា “មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ថ្វាយបង្គំ​អ្វីមួយ​។ បើ​អ្នក​ថ្វាយ​បង្គំ​លុយ និង​ទ្រព្យ​សម្បត្តិ … អ្នក​នឹង​មិន​ដែល​មាន​អារម្មណ៍​ស្កប់​ស្កល់​ឡើយ … បើ​អ្នក​ថ្វាយបង្គំ​រូបកាយ និង​សម្រស់​របស់​អ្នក … អ្នក​នឹង​មិន​ចេះ​ស្កប់​ចិត្ត​នឹង​សម្រស់​ខ្លួនឯង​ដែរ .. បើ​អ្នក​ថ្វាយបង្គំ​ចំណេះ​ដឹង … អ្នក​នឹង​មាន​អារម្មណ៍​ថា ខ្លួនឯង​ល្ងង់​មិនខាន​”។ យុគ​សម័យ​របស់​មនុស្ស​ដែល​មិន​ជឿ​ព្រះ នៅតែ​មាន​រូប​ព្រះ​របស់​ខ្លួន​សម្រាប់​ថ្វាយបង្គំ ហើយ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​។ កាល​សាវ័ក​ប៉ុល​ទៅ​មើល​ទី​ប្រជុំជន​នៅ​ទីក្រុង​អាថែន គាត់​បាន​​ប្រកា​ស​ប្រាប់​ហ្វូង​មនុស្ស​នៅ​ទីនោះ​ថា…

Read article
សេចក្តីអាណិតក្នុងការប្រើទូរស័ព្ទ

និក្ខមនំ ៣៤:១-៨ យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺ​តនឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ​។ និក្ខមនំ ៣៤:៦ តើ​អ្នក​ដឹក​ជញ្ជូន មាន​ភាពយឺត​យ៉ាវ ក្នុង​ការ​ដឹក​ជញ្ជូន​អាហារ​ឲ្យ​អ្នក​ទេ? អ្នក​អាច​ប្រើ​ទូរស័ព្ទ​ដៃ​របស់​អ្នក ដើម្បី​វាយ​តម្លៃ ដោយ​ដាក់​ពិន្ទុ​ឲ្យ​គាត់​តែ​១​ប៉ុណ្ណោះ​។ តើ​ម្ចាស់​ហាង​នោះ ខ្វះ​ការ​គួរសម​ចំពោះ​អ្នក​ទេ? អ្នក​អាច​សរសេរ​រិះ​គន់ នៅ​លើ​ផេក​របស់​គាត់​បាន​។ សព្វថ្ងៃ​នេះ យើង​អាច​ប្រើ​ទូរស័ព្ទ​វ័យ​ឆ្លាត ដើម្បី​ទិញ​ទំនិញ​តាម​អនឡាញ ទំនាក់​ទំនងជា​មួយ​មិត្ត​ភក្តិ ឬ​សាច់​ញាតិ ។​ល​។ តែ​វា​ក៏បាន​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស ដើម្បី​វាយ​តម្លៃ​​គ្នា​ទៅវិញ​ទៅមក ជា​សាធារណៈ​ផង​ដែរ​។ ហើយ​រឿង​នេះ​បាន​ក្លាយ​ជា​បញ្ហា​។ ការ​វាយ​តម្លៃ​ឲ្យ​គ្នា​ទៅវិញ​ទៅមក យ៉ាង​ដូច​នេះ អាច​នាំ​ឲ្យ​មាន​បញ្ហា ព្រោះ​មនុស្ស​អាច​ធ្វើ​ការ​វិនិច្ឆ័យ ដោយ​មិន​បាន​យល់​អំពី​បរិបទ​។ ឧទាហរណ៍ អ្នក​ដឹកជញ្ជូន​ត្រូវ​គេ​វាយ​តម្លៃ​មិន​ល្អ ដោយសារ​គាត់​ដឹក​អាហារ​ឲ្យ​គេ​យឺត តែ​គេ​មិន​បាន​ដឹង​ទេ​ថា គាត់​យឺត​ដោយសារ​ការ​ស្ទះ​ចរាចរណ៍ ជា​បញ្ហា​ដែល​គាត់​មិន​អាច​គ្រប់​គ្រង​បាន​។ ម្ចាស់ហាង​ត្រូវ​គេ​ធ្វើ​ការរិះគន់​អវិជ្ជមាន​នៅ​លើ​ផេក​គាត់ ដោយសារ​គាត់​ឆ្លើយតប​ចំពោះ​គេ​មិន​បាន​ល្អ តែ​គេ​មិន​បាន​ដឹង​ទេ​ថា គាត់​មិន​បាន​គេង​ពេញ​មួយ​យប់ ដោយសារ​កូន​ឈឺ​។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ជៀសវាង​ការ​វាយ​តម្លៃ យ៉ាង​អយុត្តិធម៌​ដូច​នេះ? គឺ​ដោយ​យក​តម្រាប់​តាម​ចារិក​លក្ខណៈ​របស់​ព្រះអម្ចាស់​។ បទ​គម្ពីរ និក្ខមនំ ៣៤:៦-៧ បាន​ពិពណ៌នា​ថា…

Read article