បុត្រតូចនៃថ្ងៃណូអែល
គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង។ ភីលីព ២:៧ សូមស្រមៃថា ព្រះមួយអង្គដែលធ្វើឲ្យដើមឈើធំៗ កើតចេញពីគ្រាប់ពូជតូចល្អិត ហើយបង្កើតផ្កាយទំាងពួង បានបន្ទាបព្រះកាយ ចាប់កំណើតក្នុងផ្ទៃស្រ្តីព្រហ្មចារីម្នាក់ ហើយប្រសូតជាទារកតូច។ ព្រះយេស៊ូវមានលក្ខណៈជាព្រះសុទ្ធសាធ បានលះបង់ព្រះអង្គទ្រង់ យករូបភាពជាបាវបម្រើ (ភីលីព ២:៦-៧)។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ សូមយើងនឹកចាំ អំពីទិដ្ឋភាពនៃការប្រសូតរបស់ព្រះអង្គ ក្នុងក្រោលសត្វ នៅភូមិជនបទមួយ មានពួកអ្នកគង្វាល នៅទីវាល ហើយទេវតាបញ្ចេញពន្លឺភ្លឺចិញ្ចាច នៅលើមេឃ។ ព្រះអង្គបានចម្រើនវ័យធំឡើង ដោយប្រាជ្ញា ដែលធ្វើឲ្យពួកអាចារ្យមានការភ្ញាក់ផ្អើល ដោយការឆ្លើយតប ចំពោះសំណួរពិបាកៗ។ ពេលព្រះអង្គពេញវ័យ នៅទន្លេយ័រដាន់ ព្រះវរបិតាបានមានបន្ទូលថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់”។ ហើយនៅវាលរហោស្ថាន ព្រះអង្គក៏បានតយុទ្ធ ដោយភាពអត់ឃ្លាន និងការអធិស្ឋាន។ សូមយើងមើលទិដ្ឋភាពបន្ទាប់ ពេលដែលទ្រង់ចាប់ផ្តើមព្រះរាជបេសកកម្ម ដោយប្រោសជំងឺ ពាល់អ្នកកើតឃ្លង់ឲ្យជា អត់ទោសបាប ឲ្យមនុស្សមានបាប។ ព្រះអង្គក៏បានលត់ជង្គង់អធិស្ឋាន ក្នុងសួនច្បារ ដោយព្រះទ័យឈឺចាប់ ហើយគេក៏បានមកចាប់ព្រះកាយព្រះអង្គ ហើយមិត្តសំឡាញ់ទ្រង់រត់ចោលព្រះអង្គអស់។ គេក៏បានស្តោះទឹកមាត់ដាក់ព្រះអង្គ ហើយដំព្រះហស្ត និងព្រះបាទទ្រង់ជាប់នឹងឈើឆ្កាង ដោយព្រះអង្គបានទទួលបន្ទុកនៃបាបរបស់លោកិយទាំងមូលនៅលើស្មាព្រះអង្គ។ …
Read article