បន្សល់ទុកកេរដំណែលដ៏ស្ថិតស្ថេរ
សាស្តា ៥:៨-១៥ មានការអាក្រក់យ៉ាងធ្ងន់១មុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន។ សាស្តា ៥:១៣ កាលខ្យល់ព្យុះដីខ្សាច់ Dust Bowl បានបង្កវិនាសកម្ម ក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងអំឡុងសម័យមហាវិបត្តិសេដ្ឋកិច្ច លោកចន មីលបឺន ដេវីស(John Millburn Davis) ជាអ្នកក្រុងហៃវ៉ាថា រដ្ឋខេនសាស់ បានសម្រេចចិត្តធ្វើឲ្យខ្លួនឯងបានកេរ្តិ៍ឈ្មោះល្បី។ ក្នុងនាមគាត់ជាមហាសេដ្ឋីដែលគ្មានកូនសម្រាប់ស្នងមរតក លោកដេវីសគួរតែបរិច្ចាគទ្រព្យសម្បត្តិគាត់ទៅកាន់អង្គការមនុស្សធម៌ ឬការអភិវឌ្ឍន៍សេដ្ឋកិច្ច។ តែផ្ទុយទៅវិញ គាត់បានខ្ជះខ្ជាយប្រាក់ជាច្រើន ក្នុងការសាងសង់រូបចម្លាក់របស់គាត់ និងភរិយារបស់គាត់ដែលបានលាចាកលោក ដាក់តាំងនៅក្នុងវិមានបញ្ចុះសពក្នុងតំបន់ដែលគាត់រស់នៅទៅវិញ។ លោកដេវីសក៏បានប្រាប់ អ្នកស្រីអឺនី ផាល(Ernie Pyle) ដែលជាអ្នកកាសែតថា ប្រជាជននៅរដ្ឋខេនសាស់ស្អប់គាត់។ ប្រជាជនក្នុងតំបន់ចង់ឲ្យគាត់ធ្វើការសាងសង់ហេដ្ឋារចនាសម្ពន្ធសាធារណៈ ដែលមានដូចជាមន្ទីរពេទ្យ កន្លែងហែលទឹក ឬសួនច្បារជាដើម។ តែគាត់គ្រាន់តែនិយាយប្រាប់ពួកគេថា “វាជាលុយរបស់ខ្ញុំ ខ្ញុំចង់យកវាទៅធ្វើអ្វី ស្រេចតែខ្ញុំ”។ ស្តេចសាឡូម៉ូន ជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ក្នុងសម័យទ្រង់។ ទ្រង់បានបង្រៀនថា “អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ …កាលណារបស់ទ្រព្យបានចំរើនឡើង នោះពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ”(សាស្តា ៥:១០-១១)។ ត្រង់ចំណុចនេះ ស្តេចសាឡូម៉ូនមានការយល់ដឹងយ៉ាងច្បាស់…
Read article