ទឹកចិត្តរបស់លោកមីកលីយ៉ូ
ពេលដែលលោកប៉ូលីស មីកលីយ៉ូ(Miglio) ត្រឡប់មកការិយាល័យប៉ូលីសវិញ គាត់ក៏បានផ្អែកទៅលើជញ្ជាំង ដោយមានការនឿយហត់ពេក។ មុននោះបន្តិច មានគេទូរស័ព្ទមកប្តឹងពីអំពើហិង្សាក្នុងគ្រួសារ។ ហើយដោយព្រោះតែរឿងក្ដីនេះ គាត់ត្រូវចំណាយពេលអស់ពាក់កណ្ដាលវេណធ្វើការរបស់គាត់។ អំពើហិង្សានោះបណ្តាលឲ្យបុរសដែលជាមិត្តប្រុសត្រូវនគរបាលឃាត់ខ្លួន ចំណែកឯកូនស្រីតូច ត្រូវស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ហើយស្រ្តីជាម្ដាយដែលកំពុងភ័យញ័រ មានការភ័ន្តភាំង ដោយឆ្ងល់ថា ហេតុអ្វីបានជាគាត់ត្រូវជួបរឿងបែបនេះ។ ការប្តឹងតាមទូរស័ព្ទនេះ បានធ្វើឲ្យអំពល់ទុក្ខដល់មន្រ្តីនគរបាលវ័យក្មេងរូបនេះ អស់រយៈពេលយ៉ាងយូរ។ លោកនាយរបស់គាត់បានមានប្រសាសន៍ ដោយក្ដីអាណិតអាសូរថា “ក្នុងរឿងនេះ អ្នកមិនអាចធ្វើអ្វីបានទេ”។ ប៉ុន្តែ វាមិនពិតដូចពាក្យគាត់និយាយទេ។ មន្ត្រីនគរបាលខ្លះ ហាក់ដូចជាអាចទុកការងារចោល នៅពេលដែលដល់ម៉ោងចេញពីធ្វើការ។ ប៉ុន្តែ លោកវិគ មីកលីយ៉ូមិនធ្វើដូច្នោះទេ ជាពិសេសចំពោះករណីដ៏លំបាកមួយនេះ។ ទឹកចិត្តរបស់លោកមីកលីយ៉ូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូវ។ មានពេលមួយ ពួកសិស្សរបស់ទ្រង់បានមករកទ្រង់ ហើយសួរទ្រង់ថា “តើអ្នកណាធំជាងគេ ក្នុងនគរស្ថានសួគ៌?”(ម៉ាថាយ ១៨:១)។ នៅពេលនោះ ទ្រង់បានហៅកូនក្មេងតូចម្នាក់ មកឯទ្រង់ រួចទ្រង់មានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា “បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ” (ខ.៣)។ បន្ទាប់មក ទ្រង់បានដាស់តឿនយ៉ាងច្បាស់ថា មិនត្រូវឲ្យនរណា ធ្វើឲ្យកូនតូចណាម្នាក់រវាតចិត្តឡើយ(ខ.៦)។ តាមពិតទៅ កូនក្មេងតូចៗពិសេសណាស់…
Read article