Tim Gustafson

You are here:
ក្រដាស់ជូតមាត់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​រង់​ចាំ នៅ​ក្រៅ​បន្ទប់​វៈ​កាត់ ខ្ញុំ​បាន​ចំណាយ​ពេល​រង់​ចាំ​ពេល​នោះ សម្រាប់​គិត​ពិចារណា។ ថ្មី​ៗ​នេះ ខ្ញុំ​បាន​មក​កន្លែង​នេះ​ម្តង​រួច​ទៅ​ហើយ ពេល​ដែល​ប្អូន​ប្រុស​របស់​ខ្ញុំ​ទទួល​ការ​វៈកាត់ ហើយ​យើង​ក៏​បាន​ទទួល​ដំណឹង​ដ៏​សោក​សៅ​ថា “ខួរ​ក្បាល​របស់​គាត់​បាន​ស្លាប់” ទាំង​គាត់​នៅ​វ័យ​ក្មេង​ពេក។ ហើយ​ពេល​នេះ ខ្ញុំ​បាន​មក​ទីនេះ​ម្តង​ទៀត ដើម្បី​រង់​ចាំ​ទទួល​ដំណឹង​ពី​គ្រូពេទ្យ អំពី​ការ​វៈ​កាត់​របស់​ភរិយា​ខ្ញុំ។ ខ្ញុំ​ក៏​បាន​រង់​ចាំ ហើយ​ស្តាប់​ព្រះ​សូរសៀង​ដ៏​ស្ងាត់​ស្ងៀម​របស់​ព្រះ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង! គ្រូ​ពេទ្យ​វៈ​កាត់​ចង់​ជួប​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ទៅ​រង់​ចាំ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​មួយ។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​មាន​តុ​មួយ ដែល​គេ​បាន​ដាក់​ក្រដាស់​ជូត​មាត់​ពី​ដុំ ពី​លើ។ តែ​ក្រដាស់​ទាំង​នោះ​មិន​មែន​សម្រាប់​ជូត​មាត់ ឬ​ញើស​សំបោរ​ឡើយ។ ក្រដាស់​ទាំង​នោះ គឺ​សម្រាប់​ប្រើ ពេល​ដែល​គ្រូពេទ្យ​ប្រាប់​យើង​ថា ខួរ​ក្បាល​អ្នក​ជម្ងឺ​លែង​ដំណើរ​ការ​ហើយ ឬ​ប្រាប់​យើង​ថា គាត់​​បាន​ប្រឹង​ប្រែង​អស់​សមត្ថ​ភាព​ហើយ។ នៅ​ពេល​ដែល​មាន​ទុក្ខ​សោក ឬ​មាន​ភាព​មិន​ប្រាកដ​ប្រជា​បែប​នេះ យើង​អាច​នឹក​ចាំ​អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​អ្នក​និពន្ធ​បាន​បង្ហាញ​ពី​អារម្មណ៍​សោក​សៅ​របស់​ខ្ញុំ ដោយ​ចិត្ត​ស្មោះ​ត្រង់។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣១ ជា​ទំនុក​នៃ​ការ​ទួញ​យំ​ចេញ​ពី​ចិត្ត ​របស់​ស្តេច​ដាវីឌ ដែល​បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ជា​ច្រើន បាន​ជា​ទ្រង់​សរសេរ​ថា “ជីវិត​ទូល​បង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្តី​ទុក្ខ​ព្រួយ”(ខ.១០)។ ទុក្ខ​សោក​របស់​ទ្រង់ ក៏​បាន​កើត​ឡើង​ពី​ការ​ឈឺ​ចាប់ ពេល​មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង​ទ្រង់​បោះ​បង់​ចោល​ទ្រង់(ខ.១១)។ តែ​ស្តេច​ដាវីឌ​មាន​ជំនឿ​ដ៏​រឹង​មាំ​ចំពោះ​ព្រះ​ដ៏​ពិត​តែ​មួយ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា…

Read article
ចង់បានភាពល្អឥតខ្ចោះជ្រុលពេក

លោក​បណ្ឌិត ប្រាយអិន ហ្គោលមិន(Brian Goldman) មាន​ការ​ព្យាយាម​ខ្លាំង​ពេក ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ នៅ​ក្នុង​ការ​ព្យា​បាល​អ្នក​ជម្ងឺ​របស់​គាត់។​ ប៉ុន្តែ នៅ​ក្នុង​កម្ម​វិធី​សំភាស​របស់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​បាន​ធ្វើ​ខុស នៅ​ក្នុង​ព្យា​បាល​អ្នក​ជម្ងឺ។ គាត់​បាន​បើក​បង្ហាញ​ឲ្យ​គេ​ដឹង​ថា គាត់​បាន​ព្យា​បាល​ស្រ្តី​ម្នាក់ ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ហើយ​ក៏​បាន​សម្រេច​ចិត្ត​ឲ្យ​គាត់​ចេញ​ពី​ពេទ្យ។ ក្រោយ​មក នៅ​ថ្ងៃ​ដដែល​នោះ មាន​គិលានុប​ដ្ឋា​យិការ​ម្នាក់​បាន​សួរ​គាត់​ថា “តើ​លោក​គ្រូ​នៅ​ចាំ​អ្នក​ជម្ងឺ​ម្នាក់ ដែល​លោក​គ្រូ​បាន​ឲ្យ​ទៅ​ផ្ទះ​ទេ? ឥឡូវ​គាត់​បាន​ត្រឡប់​មក​វិញ​ហើយ”។ អ្នក​ជម្ងឺ​ម្នាក់​នោះ ក៏​បាន​ត្រឡប់​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​វិញ ហើយ​ក៏​បាន​ស្លាប់​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​តក់​ស្លត់​យ៉ាង​ខ្លាំង។ គាត់​បាន​ព្យាយាម​កាន់​តែ​ខ្លាំង ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ តែ​ទី​បំផុត​​គាត់​ក៏​បាន​ដឹង​ថា តាម​ពិត គាត់​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។ ​ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ប្រហែល​ជា​មាន​ការ​រំពឹង​គិត​ថា ខ្លួន​ឯង​នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ ទោះ​បី​ជា​យើង​អាច​រស់​នៅ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​កំរិត​ណា​មួយ​ក៏​ដោយ ក៏​ចិត្ត និង​គំនិត​យើង មិន​ដែល​មាន​ភាព​បរិសុទ្ធ​មួយ​រយ​ភាគ​រយ​ឡើយ។ យ៉ាង​ណា​មិញ សាវ័ក​យ៉ូហាន​បាន​បង្រៀន​យើង​ថា “បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ”(១យ៉ូហាន ១:៨)។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ យើង​មិន​ត្រូវ​លាក់​បាំង​អំពើ​បាប​របស់​យើង ឬ​ព្យាយាម​កាន់​តែ​ខ្លំាង ដើម្បី​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ឡើយ តែ​យើង​ត្រូវ​បោះ​ជំហាន​ចូល ក្នុង​ពន្លឺ​នៃ​សេចក្តី​ពិត​របស់​ព្រះ ហើយ​សារ​ភាព​នៅ​ចំពោះ​ទ្រង់​វិញ។ តែ​បើ​យើង​រាល់​គ្នា​ដើរក្នុង​ពន្លឺ​វិញ…

Read article
វីរៈបុរសដែលមិនធ្វើឲ្យយើងខកចិត្ត

សៀវភៅ​រឿង​ដែល​ខ្ញុំ​បាន​អាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ និយាយ​បែប​ប្រឌិត​អំពី​តួ​អង្គ ក្នុង​បរិបទ​នៃ​ប្រវត្តិ​សាស្រ្ត​អាមេរិក ដែល​ក្នុង​នោះ តួ​អង្គ​ដែល​ជា​អ្នក​ប្រដាប់​ដោយ​កាំ​ភ្លើង មាន​ឈ្មោះ​វីយ៉ាត អៀប(Wyatt Earp) និង​ម្នាក់​ទៀត​ជា​មនុស្ស​ខ្ជិល ឈ្មោះ​ដក់ ហូលីដេ(Doc Holliday)។​ នៅ​ក្នុង​កម្ម​វិធី​សម្ភាស​របស់​វិទ្យុ​ជាតិ​សាធារណៈ អ្នក​និពន្ធ​បាន​មាន​ប្រសាសន៍ អំពី​តួអង្គ​ឈ្មោះ​អៀប​នោះ​ថា “នៅ​ក្នុង​ជីវិត​ពិត លោក​អៀប មិន​បាន​ធ្វើ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទាល់​តែសោះ”។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ពួក​គេ​បាន​ក្លាយ​ជា​វីវរៈ​បុរស​តែ​នៅ​ក្នុង​សៀវភៅ និង​ខ្សែ​ភាព​យន្ត​ហូលី​វូដ​ប៉ុណ្ណោះ ព្រោះ​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​មិន​បាន​បង្ហាញ​ថា ពួក​គេ​ជា​វីវរៈ​បុរស​នោះ​ឡើយ។ ប៉ុន្តែ ព្រះ​គម្ពីរ​មិន​មាន​លក្ខណៈ​ប្រឌិត​យ៉ាង​ដូច​នេះ​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​មាន​ចំណុច​ខ្វះ​ខាត ​ច្រើន តែ​បាន​ក្លាយ​ជា​វីវរៈ​បុស​ដ៏​ពិត។ ប៉ុន្តែ​យើង​មិន​ត្រូវ​មើល​រំលង ប្រភព​នៃ​សកម្ម​ភាព​ដ៏​អង់​អាច​របស់​ពួក​គេ​ឡើយ។ ពួក​គេ​បាន​ជឿ​លើ​ព្រះ​អម្ចាស់ ដែល​បាន​ជ្រើស​រើស​មនុស្ស​ដែល​មិន​គ្រប់​លក្ខណ៍ ដើម្បីបំពេញ​គោល​បំណង​ដ៏​គួរ​ឲ្យ​កត់​សំគាល់​របស់​ទ្រង់។ លោក​ម៉ូសេស្ថិត​ក្នុង​ចំណោម​វីរៈបុរស​ដែល​លេច​ធ្លោ​ជាង​គេ ក្នុង​ព្រះ​គម្ពីរ។ យើង​ច្រើន​តែ​ភ្លេច​ថា គាត់​ធ្លាប់​សម្លាប់​មនុស្ស និង​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ ដែល​ធ្លាប់​ប្រកែក​ជា​មួយ​ព្រះ​ថា “ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ទុក្ខ​ដល់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់​ដូច្នេះ … គឺ​ទ្រង់​បាន​ផ្ទុក​មនុស្ស​ទាំង​នេះ​ជា​បន្ទុក​លើ​ទូលបង្គំ​វិញ តើ​ទូលបង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូលបង្គំ​បាន​បង្កើត​គេ​មក​ឬ​អី?”(ជនគណនា ១១:១១-១២)។ ដូច​នេះ​លោក​ម៉ូសេ​ពិត​ជា​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ណាស់! តែ​​ព្រះ​គម្ពីរ​ហេព្រើ​បាន​រំឭក​យើង​ថា “​លោក​ម៉ូសេ​ក៏​ស្មោះត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់​ទាំង​មូល​មែន ទុក​ដូច​ជា​អ្នក​បំរើ សំរាប់​ជា​ទី​បន្ទាល់ ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ”(ហេព្រើ ៣:៥)។…

Read article
ក្របីចម្លងភក់

កាល​ពី​ពេល​ព្រឹក​ថ្ងៃ​មួយ លីលៀ(Lilia) បាន​រៀប​ចំ​ខ្លួន​ទៅ​ធ្វើ​ការ ទន្ទឹម​នឹង​នោះ ជេស(Jess)កូន​ស្រី​របស់​គាត់​ដែល​មាន​អាយុ​៤​ឆ្នាំ ក៏​រៀប​ចំ​ខ្លួន​ធ្វើ​កិច្ចការ​របស់​នាង​ផង​ដែរ។​ គ្រួសារ​មួយ​នេះ​បាន​ទិញ​ម៉ាស៊ីន​អាំង​នំប៉័ង​ស្វ័យ​ប្រវត្តិ ដែល​បង្វិល​នំប៉័ង​ពី​ទម្រ​ខាង​លើ ចុះ​មក​ទម្រ​ខាង​ក្រោម ធ្វើ​ឲ្យ​ជេស​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ពី​បី​នាទី​ក្រោយ​មក លីលៀ​ក៏​បាន​ឃើញ​នំប៉័ង​មួយ​ដុំ​ដែល​មិន​ទាន់​អំាង និង​នំប៉័ង​កន្លះ​ចំណិត ដែល​បាន​អាំង​ហើយ នៅ​លើ​ទម្រ​ខាង​ក្រោម​។ ជេស​ក៏​បាន​និយាយ​ឮ​ៗ​ថា “ខ្ញុំ​ពិត​ជា​ពូកែ​ដុត​នំមែន!” នេះ​មិន​មែន​ជា​ការ​អស្ចារ្យ​ទេ ដែល​ក្មេង​ស្រី​ដែល​ចង់​ដឹង​ចង់​ឃើញ​ម្នាក់ អាច​អាំង​នំប៉័ង​ដោយ​ប្រើ​មាស៊ីន​ស្វ័យ​ប្រវត្តិ។​ ប៉ុន្តែ ពេល​ដែល​ព្រះ​យេស៊ូវ​ធ្វើ​ឲ្យ​នំប៉័ង​៥​ដុំ និង​ត្រី​ពីរ​កន្ទុយ ក្លាយ​ជា​អាហារ​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់ នៅ​ជើង​ភ្នំ ពួក​គេ​ក៏​បាន​ទទួល​ស្គាល់​ការ​អស្ចារ្យ ក្នុង​ព្រឹត្តិ​ការណ៍​នោះ ហើយ​ចង់​តាំង​ទ្រង់​ជា​ស្តេច(យ៉ូហាន ៦:១-១៥)។ ជា​ការ​ពិត​ណាស់ នគរ​របស់​ព្រះ​យេស៊ូវ ​មិន​មែន​ជា “នគរ​របស់​លោកិយ”ទេ(យ៉ូហាន ១៨:៣៦) ហើយ​ទ្រង់​ក៏​បាន​យាង​ចេញ​ទៅ។ ពេល​ពួក​បណ្តា​ជន​រក​ឃើញ​ទ្រង់ នៅ​ថ្ងៃ​បន្ទាប់ ព្រះ​គ្រីស្ទ​ទ្រង់​ក៏​បាន​បង្ហាញ​ថា ពួក​គេ​បាន​គិត​ខុស​ហើយ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ”(៦:២៦)។ ពួក​គេ​ច្រឡំ​ថា ព្រះ​យេស៊ូវ នឹង​ធ្វើ​ជា​ស្តេច ដែល​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត និង​រំដោះ​ជន​ជាតិ​ពួក​គេ​ពី​ការ​គ្រប់​គ្រង​របស់​បរទេស។ តែ​ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុករលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិតស្ថេរ…

Read article
ប្រាជ្ញាសម្រាប់ប្រើក្នុងបណ្តាញអ៊ីនធើណិត

ពេល​យើង​មើល​ផ្នែក​ខាង​ក្រោម នៃ​គេហ​ទំព័រ​ពត៌​មាន នៅ​តាម​បណ្តាញ​អ៊ីន​ធើណិត យើង​នឹង​ឃើញ​ផ្នែក​សម្រាប់ “បញ្ចេញ​មតិ ឬ comment” ដែល​អ្នក​អាន អាច​បញ្ចេញ​មតិ​យោបល​ផ្សេង​ៗ​បាន។ សូម្បី​តែ​នៅ​ក្នុង​គេហទំព័រ​ពត៌​មាន​ដ៏​ល្បី​ល្បាញ​បំផុត ក៏​មិន​ខ្វះ​អ្នក​បញ្ចេញ​មតិ ដែល​ប្រើ​ពាក្យ​អសុរោះ ការ​ជេរ​ប្រទិច និង​ហៅ​ឈ្មោះ​អាក្រក់​ៗ ។ល។ កណ្ឌ​គម្ពីរ​សុភា​សិត ត្រូវ​បាន​ចង​ក្រង​ប្រហែល​៣០០០​ឆ្នាំ​មុន ប៉ុន្តែ ប្រាជ្ញា​ដែល​មាន​ក្នុង​បទ​គម្ពីរ​នេះ អាច​ប្រើ​ត្រូវ​គ្រប់​សម័យ​កាល ហើយ​ក៏​ត្រូវ​នឹង​បរិបទ​នៃ​ការ​ផ្សាយ​ពត៌​មាន​ថ្មី​ៗ ប្រចាំ​ថ្ងៃ ក្នុង​សង្គម​បច្ចុប្បន្ន​ផង​ដែរ។ សុភាសិត​ពីរ​ផ្សេង​គ្នា ក្នុង​ជំពូក​២៦ ហាក់​ដូច​ជា​មាន​ន័យ​ផ្ទុយ​ពី​គ្នា បើ​យើង​មិន​គិត​ឲ្យ​ស៊ី​ជម្រៅ​ទេ​នោះ ប៉ុន្តែ សុភាសិត​ទាំង​ពីរ​សុទ្ធ​តែ​អាច​ប្រើ ត្រូវ​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់បណ្តាញ​សង្គម​សព្វ​ថ្ងៃ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងីល្ងើ តាម​សេចក្តី​ចំកួត​របស់​វា​ឡើយ ក្រែង​ឯង​ក៏​បាន​ដូច​ជា​វា​ដែរ”(ខ.៤)។ ហើយ “ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងីល្ងើ ឲ្យ​ចំ​នឹង​សេចក្តី​ចំកួត​របស់​វា​ចុះ ក្រែង​វា​មើល​ខ្លួន​ដោយ​សេចក្តី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា”(ខ.៥)។ តាម​ពិត​សុភាសិត​ទាំង​ពីរ​ខ​នេះ​មិនមាន​ន័យ​ផ្ទុយ​គ្នា​ទេ គឺ​គ្រាន់​តែ​ចង់​បង្រៀន​យើង កុំ​ឲ្យ​ឆ្លើយ​តប តាមរបៀប​របស់​មនុស្ស​ល្ងីល្ងើ។ តែ​ចូរ​ឆ្លើយ​តប ឲ្យ​បាន​សមរម្យ ដើម្បី​កុំឲ្យ​គេ​គិត​ថា ភាព​ល្ងង់​ល្ងើ​នោះ ជា​ប្រាជ្ញា​នោះ​ឡើយ។ បញ្ហា​ដែល​ខ្ញុំ​មាន​នោះ​គឺ​ថា  ភាព​ល្ងង់​ល្ងើ​ដែល​ខ្ញុំ​ជួប​ប្រទះ​  ច្រើន​តែ​ជា​ភាព​ល្ងង់​ល្ងើ​របស់​ខ្លួន​ឯង។​ ជួន​កាល ខ្ញុំ​បាន​បញ្ចេញ​យោបល ឬ​ comment…

Read article
ព្រះទ្រង់រង់ចាំអត់ទោសឲ្យ

មាន​ពេល​មួយ អ្នក​ស្រី​ចេន(Jen) បាន​អង្គុយ នៅ​រាន​ហាល​មុខ​ផ្ទះគាត់ ដោយ​សួរ​ខ្លួន​ឯង​ថា តើ​នាង​គួរ​និពន្ធ​សៀវ​ភៅ​ឬ​ទេ? នាង​ចូល​ចិត្ត​សរសេរ​អត្ថ​បទ​ដាក់​ក្នុង​គេហ​ទំព័រ​ប្រភេទ blog នៅ​តាម​បណ្តាញ​អ៊ីន​ធើណិត ហើយ​ធ្វើ​ជា​វា​គ្មិន​ជា​សាធារណៈ តែ​គាត់​យល់​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ​ច្រើន​ជាង​នេះ។ គាត់​ថា គាត់​បាន​ទូល​សួរ​ព្រះ​ថា តើ​ទ្រង់​ឲ្យ​នាង​និព​ន្ធសៀវភៅ​ឬ​ទេ? នាង​ក៏​បាន​សន្ទ​នា​ជា​មួយ​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ដឹក​នាំ​នាង។ នាង​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា តើ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​នាង​និពន្ធ​សៀវភៅ អំពី​ការ​ដែល​ប្តី​របស់​នាង​ញៀន​នឹង​ការ​មើល​រូប​ភាព​អាស​អាភាស និង​អំពី​ការ​ដែល​ព្រះ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​របស់​ប្តី​គាត់     និង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់។ ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​គិត​ថា ការ​និពន្ធ​សៀវភៅ​ដូច​នេះ ​អាច​ធ្វើ​ឲ្យ​ប្តី​គាត់​អាប់​ឱន​ជា​សាធារណៈ។ ដូច​នេះ គាត់​ក៏​បាន​អធិ​ស្ឋាន​ថា តើ​គាត់​គួរ​តែ​និពន្ធ​សៀវ​ភៅ​នោះ​ជា​មួយ​ស្វាមី​គាត់​ឬ​ទេ? ហើយ​គាត់​ក៏​បាន​សួរ​លោក​ក្រេក(Craig) ដែល​ជា​ស្វាមី។ គាត់​ក៏​បាន​យល់​ព្រម។ បន្ទាប់​ពី​ស្តេច​ដាវីឌ បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ ទ្រង់​ក៏​បាន​បើក​បង្ហាញ​អំពើ​បាប​ទ្រង់​ ជា​សាធារណៈ។ គឺ​ដូច​ដែល​ទ្រង់​បាន​រៀប​រាប់​អំពី​អំពើ​បាប​នោះ នៅ​ក្នុង​បទ​ទំនុក​ដំកើង​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំ​បាន​ខ្សោះ​ទៅ។ ទូលបង្គំ​បាន​រ៉ាប់​ទទួល​អំពើ​បាប​របស់ទូលបង្គំ​នៅ​ចំពោះ​ទ្រង់ ឥត​លាក់​ការ​ទុច្ចរិត​របស់​ទូលបង្គំ​ទុក​ឡើយ ទូលបង្គំ​បាន​និយាយ​ថា ទូលបង្គំ​នឹង​លន់តួ​អស់​ទាំង ការ​រំលង​របស់​ទូលបង្គំ​ដល់​ព្រះយេហូវ៉ា ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូលបង្គំ​ទៅ”(ទំនុកដំកើង ៣២:៣,៥)។ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​បើក​បង្ហាញ​អំពើ​បាប​របស់​ខ្លួន​ជា​សាធារណៈ​ឡើយ ប៉ុន្តែ ពេល​ដែល​ស្តេច​ដាវីឌ​បាន​សារ​ភាព​អំពើ​បាប​ទ្រង់ ទ្រង់​ក៏​បាន​រក​ឃើញ​សន្តិ​ភាព នៅ​ក្នុង​ចិត្ត និង​ការ​ប្រោស​ឲ្យ​ជា ដែល​បណ្តាល​ចិត្ត​ទ្រង់​ឲ្យ​សរសើ​រ​​ដំកើង…

Read article
ដើរជាមួយយឺតៗ

មាន​ពេល​មួយ ខេលិប(Celeb)មាន​ជម្ងឺ​ជា​ទម្ងន់។ គ្រូ​ពេទ្យ​បាន​ពិនិត្យ​មើល​ជម្ងឺ​ប្រព័ន្ធប្រសាទ​របស់​វា ហើយ​ក៏​រកឃើញថា ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​នេះ មាន​ជម្ងឺ​ពិការ​រយៈ​ពេល​ខ្លី។ ឪពុក​ម្តាយ​របស់​វាមាន​ការ​ថប់​បារម្ភ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​អធិ​ស្ឋាន ទាំង​រង់​ចាំ​ព្រះ​ទ្រង់​ឆ្លើយ​តប។ ខេលិប​ក៏បាន​ចាប់​ផ្តើម​ធូ​ស្រាល​​ពី​ជម្ងឺ​បន្តិច​ម្តងៗ។ ជា​ច្រើន​ខែ​ក្រោយ​មក ពេល​ដែល​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ខេលិប ចូល​រៀន ខេលិប​គ្រាន់​តែ​អាច​ដើរ​យឺត​ៗ តែ​​គ្មាន​លំនឹង​ទេ។ ថ្ងៃ​មួយ ឪពុក​របស់​វា​ក៏បាន​ទៅ​មើល​វា នៅ​សាលា។ គាត់​បាន​មើល​កូន​ប្រុស​គាត់ ដើរ​ចុះ​តាម​ជណ្តើរ​យឺត​ៗ ទៅ​រក​កន្លែង​ក្មេង​លេង​។ បន្ទាប់​មក គាត់​ក៏​បាន​ឃើញ​ថាយល័រ(Tyler) ដែល​ជា​មិត្ត​ភក្តិ​របស់​វា បាន​ដើរ​ទន្ទឹម​នឹង​វា​។ ក្នុង​ពេល​ចេញ​លេង​នោះ ក្មេង​ៗ​ដទៃ​ទៀត​បាន​រត់​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ តែ​ថាយល័រ​បាន​ដើរ​យឺត​ៗ ជា​មួយ​មិត្ត​សំឡាញ់​ដ៏​ទន់​ខ្សោយ​ម្នាក់​នេះ នៅ​កន្លែង​ក្មេង​លេង។ ការ​នេះបាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​យ៉ូប។ គាត់​ប្រាកដ​ជាត្រូវ​ការ​មិត្ត​សំឡាញ់​ដ៏​ល្អ ដូច​ថាយល័រ​ដែរ​ហើយ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​គាត់​មាន​ទុក្ខ​ជា​ទម្ងន់ គាត់​មាន​មិត្ត​ភក្តិ​បី​នាក់ ដែល​និយាយ​ប្រាប់​ពី​ទោស​កំហុស​របស់​គាតa់​ទៅ​វិញ។ គឺ​ដូច​ដែល​លោក​អេលីផាបាន​សួរ​គាត់​ថា “ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ?”(យ៉ូប ៤:៧)។ ការ​ចោទប្រកាន់ ក្នុង​ពេល​មាន​ទុក្ខ​ដូច​នេះ បាន​នាំ​ឲ្យ​លោក​យ៉ូប​ប្រកាស់ ដោយ​ចិត្ត​ល្វីង​ជូរ​ចត់​ទៅ​កាន់​ពួកគេ​ថា “ខ្ញុំ​បាន​ឮ​សេចក្តី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ!”(១៦:២) ព្រះ​យេស៊ូវ​មិន​មានលក្ខណៈ​ដូច​នេះ​ទេ។​ នៅ​ពេល​ល្ងាច មុន​ពេល​គេយក​ទ្រង់​ទៅ​ឆ្កាង…

Read article
ភាពស្រស់ស្អាតនៅគ្រប់ទិសទី

កូន​ប្រុស​រ​ប​ស់ខ្ញុំ ចូលចិ​ត្តបេះផ្កាស្រងែម្យ៉ា​ងដែលមានពណ៌លឿង ដូច​ផ្កាស្បៃរឿង ឲ្យ​ម្តាយ​របស់​វា​។ រហូតមកដល់ពេ​លនេះ  ភរិ​យារ​បស់ខ្ញុំនៅតែចូលចិត្តទទួលផ្កានោះ​ពីវា ដោយ​ឥតធុញ​ទ្រាន់។ ខ្ញុំបា​នគិ​ត​ថាផ្កា​នោះគ្រា​ន់​តែ​ជា​ផ្កាស្មៅប៉ុណ្ណោះ​ តែ​កូន​ប្រុ​សដ៏តូច​របស់​ខ្ញុំ​បានឲ្យ​តម្លៃផ្កានោះណាស់។ ថ្ងៃមួយ ខ្ញុំបាននាំ​ក្មេងតូច​ដ៏គួរឲ្យ​ស្រ​ឡាញ់ម្នាក់​នេះ​ដើរ​ផ្សាជាមួយខ្ញុំ។ ពេល​យើង​ដើរ​កាត់កន្លែង​ល​ក់ផ្កា​ វា​ក៏​បា​នចង្អុល​ទៅផ្កាស្រ​ងែពណ៌លឿងនោះ ដោយ​ចិត្ត​រំភើបរីករា​យ ហើយ​ក៏បា​ន​ប្រាប់ខ្ញុំ​ឲ្យទិញផ្កានោះ ឲ្យម្តាយរបស់វា។ ខ្ញុំ​ក៏បាន​អស់សំណើច។ អ្នក​ខ្លះនឹកចាំ អំពីអំ​ពើ​បាបរបស់​អ័ដាំម ពេល​ពួកគេគិតអំពីស្រងែ។ ពេល​អ័ដាម និង​នាង​អេវ៉ា​បរិភោគ​ផ្លែដឹ​ង​ខុស​ត្រូវ ដែល​ព្រះបាន​ហាម ពួក​គេបាននាំបណ្តាសា​ ចូល​ទៅក្នុង​លោកិយ ដែល​នាំឲ្យ​មនុស្ស​ត្រូវ​ធ្វើ​ការដោយពិ​បាក  ដោយសារ​ស្រងែ  និង​បន្លា  ស្ត្រីឆ្ល​ង​ទន្លេ​មាន​ការ​ឈឺ​ចាប់ខ្លាំង​​ ហើយ​ត្រូវ​ជួប​សេចក្តីស្លា​ប់នៅ​ចុង​បញ្ចប់​នៃជីវិ​ត(លោកុប្បត្តិ ៣:១៦-១៩)។ ប៉ុន្តែ កែវ​ភ្នែក​ដ៏​ក្មេងខ្ចីរបស់​កូន​ប្រុស​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពីរឿ​ង​ផ្សេង​។ គឺនឹក​ចំាថា​ ដើម​ស្រងែក៏​មា​នសម្រស់​ផង​ដែរ។ ការឈឺ​ចាប់​ពេល​ឆ្លងទន្លេ​ មិន​បាន​ធ្វើ​ឲ្យយើង​អស់​ស​ង្ឃឹ​មឡើ​យ។​ នៅទី​បញ្ចប់ ព្រះយេ​ស៊ូវ​បា​ន​ឈ្នះសេ​ចក្តី​ស្លាប់ហើយ​។ បទ​គម្ពីរ​លោកុប្បត្តិ ៣:១៥ បាន​ចែង​ថា  ពូជ​របស់​អ័ដាំម  និង​នាង​អេវ៉ា  នឹង​ធ្វើសង្រ្គាមឈ្នះពូជរបស់​សត្វពស់។ ពូជនោះ ជាអង្គព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់បានរំដោះយើ​ង ឲ្យរួ​ច​ពីបណ្តាសា​នៃ​សេចក្តី​ស្លាប់​(កាឡាទី ៣:១៦)។ លោកិយ​ពោរ​ពេញ​ដោយ​ការ​អាក្រក់   តែ​មាន​ការ​អស្ចារ្យ​ជា​ច្រើនកំពុង​រង់ចាំយើង ​…

Read article
ការបង្កើតរបស់ថ្មី

លោក​ឆាល ហ៊ូភ័រ(Charles Hooper) ចូល​ចិត្តកែ​ឆ្នៃ​កំណាត់ឈើ​ ​ដែល​គេ​លែង​​ឲ្យ​តម្លៃ​។ គាត់បា​នប្រ​មូល​ឈើ​ចា​ស់​ៗ​ ពី​ជង្រុក​ពោត ដែល​គេបា​ន​បោះ​បង់​ចោលតាំង​ពី​យូរ​មក​ហើ​យ។ បន្ទាប់​មក គាត់​ក៏​បាន​កា​ប់​រំលំ​ដើម​សែន និង​ដើម​ស្រល់​ពីរ​បីដើ​ម ដែល​ដុះក្នុង​បរិវេណ​ដី​គាត់ ហើយ​ក៏បា​នចាំង​ដើ​មទាំងនោះដោយ​ផ្ចិត​ផ្ចង់ ឲ្យក្លាយជាឈើជ្រុង ដោយប្រើពូថៅធំ​របស់ជីតា​គា​ត់។ គាត់​ក៏បា​ន​ចាប់ផ្តើ​ម​ស​ង់​ផ្ទះ ដោយ​ប្រើ​ឈើ​ចាស់​លាយ​នឹ​ង​ឈើ​ថ្មីៗ​។ ទី​បំផុត គាត់​ក៏សង់​បា​ន​ផ្ទះដ៏​ធំមួ​យ ដែល​មាន​រូ​បរា​ង្គ​ដ៏ល្អឥតខ្ចោះ​ ​មា​ន​ដើម​ឈរ​អម​សង​ខា​ង  ក្នុង​ក្រុង​ថេនេស៊ី រីជ បាន​ជា​គេថត​រូ​បផ្ទះ​នោះ​ ដាក់ក្នុ​ង​កាត​ប៉ូស្តាល់ជាដើម​​។ គេ​បាន​​ប្រើ​ផ្ទះនោះ​ជា​ផ្ទះ​សំ​ណា​ក់ផ​ង​ និង​សារៈមន្ទីរ​ផង សម្រាប់​ធ្វើ​​ជាកេរមរតក​ដ៏មា​នត​ម្លៃរបស់​គ្រួសា​រគា​ត់។​ សំណង់​អគារ​​នេះបានឈ​រ​នៅយ៉ា​ងមាំ​មួ​ន ដែលជា​កា​រ​រំឭក​ដល់ទស្សន​វិស័យ ជំនាញ និងកា​រ​អ​ត់ធ្ម​ត់​របស់​គាត់ នៅ​ក្នុង​ការ​សាង​សង់​ផ្ទះ​នោះ។ ពេល​សាវ័​ក​ប៉ុល​ស​រសេរ​សំបុ​ត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ ដែល​នៅ​ទីក្រុងអេភេសូរ អំពីការ​ដែ​ល​ព្រះ​យេ​ស៊ូវ​បា​ន​ប​ង្កើ​ត​ពួក​ជំ​នុំ​ឡើ​ង ដោយ​នាំអ្នក​ជឿ ដែល​ជា​ជន​ជាតិ​យូ​ដា និងអ្ន​កជឿ​ដែ​ល​ជាសាសន៍ដ​ទៃ ឲ្យ​រួម​គ្នាម​ក​តែ​មួយ ក្នុង​ទ្រង់។ គឺ​ដូច​ដែល​គាត់បានចែងថា “​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ២:១៣)។ ពួកជំនុំ​ទ្រង់ត្រូវ​បាន​សាងសង់​ឡើង “​លើ​គ្រឹះរបស់​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយសារ​ទ្រង់…

Read article