សត្វពស់បញ្ចេញសម្លេងព្រមាន
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ។ សុភាសិត ១៥:១ តើអ្នកធ្លាប់ទៅក្បែរសត្វពស់កន្ទុយកណ្ដឹងឬទេ? បើសិនជាធ្លាប់ អ្នកប្រហែលជាបានកត់សំគាល់ថា សម្លេងកណ្តឹងនៅចុងកន្ទុយរបស់វា ហាក់ដូចជាបានលាន់ឡើងកាន់តែខ្លាំងឡើងៗ ពេលដែលអ្នកទៅក្បែរវាកាន់តែជិត។ តាមការស្រាវជ្រាវកំណត់ត្រាវិទ្យាសាស្រ្តជីវវិទ្យាបច្ចុប្បន្ន បានបង្ហាញថា សត្វពស់កន្ទុយកណ្តឹង ពិតជាបានធ្វើឲ្យកណ្តឹងនៅចុងកន្ទុយវាញ័រកាន់តែញាប់ ពេលដែលមានការគំរាមកំហែងចូលមកក្បែរវាកាន់តែជិត។ សម្លេងដែលមានប្រេកង់ខ្ពស់នេះ អាចបណ្តាលឲ្យយើងគិតថា វានៅជិតយើងខ្លាំង គឺនៅជិតជាងចម្ងាយពិតប្រាកដទៅទៀត។ គឺដូចដែលអ្នកស្រាវជ្រាវម្នាក់បានលើកឡើងថា “ការយល់ខុសអំពីចម្ងាយរវាងសត្វពស់ និងមនុស្សដែលឮសម្លេងកណ្តឹងរបស់វា បានផ្តល់ឱកាសសុវត្ថិភាព ដោយជួយឲ្យអ្នកនោះបង្កើនការប្រុងប្រយ័ត្ន”។ ជួនកាល មនុស្សយើងអាចដំឡើងសម្លេង ដោយពាក្យអាក្រក់ៗ ដែលធ្វើឲ្យអ្នកដទៃដើរចេញពីជម្លោះអ្វីមួយ។ ពួកគេបញ្ចេញកំហឹង និងស្រែកគំហកជាដើម។ អ្នកនិពន្ធកណ្ឌគម្ពីរសុភាសិតបានចែកចាយយោបល់ប្រកបដោយប្រាជ្ញា សម្រាប់ពេលបែបនេះថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ”(សុភាសិត ១៥:១)។ គាត់ក៏បានបន្តមានប្រសាសន៍ទៀតថា ពាក្យសម្តី “ដ៏លំហើយ” និង “ប្រកបដោយប្រាជ្ញា” គឺជា “ដើមឈើនៃជីវិត” និងប្រភពនៃ “ចំណេះដឹង”(ខ.៤,៧)។ តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ ហេតុផលល្អបំផុតដែលយើងត្រូវឆ្លើយតប ដោយសុភាព ចំពោះអ្នកដែលមានជម្លោះជាមួយយើង គឺដើម្បីបង្ហាញសេចក្តីស្រឡាញ់ ដែលបង្ហាញឲ្យគេដឹងថា យើងជាកូនព្រះអង្គ(ម៉ាថាយ…
Read article