Winn Collier

You are here:
មើល​រំលង​ចំណេះ​ដឹង​មូលដ្ឋាន

ម៉ាថាយ ២២:២៣-៣៣ អ្នក​រាល់​គ្នា​ភាន់​ច្រឡំ​ទេ ពីព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ​ចេ​ស្តា​នៃ​ព្រះ​សោះ​។ ម៉ាថាយ ២២:២៩ ក្រុម​ហ៊ុន​មែកដូណាល់ បាន​កាន់​កាប់​ដំណែង​ជា​ស្តេច​លក់​អាហារ​រហ័ស អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដោយសារ​នំបឺហ្គ័រ​១​ភាគ​៤​របស់​ខ្លួន​។ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ ក្រុម​ហ៊ុន​អាហារ​រហ័ស​មួយ​ទៀត ដែល​ជា​គូរ​ប្រជែង មាន​គំនិត​ថ្មី​មួយ ដើម្បី​ដណ្តើម​ដំណែង​ពី​ក្រុម​ហ៊ុន​នេះ​។ ក្រុម​ហ៊ុនA&W បាន​ផ្តល់​ឲ្យ​អតិថិជន​នូវ​នំ​បឺហ្គ័រ​១ភាគ៣ ដែល​មាន​ទំហំ​ធំ​ជាង​នំ​បឺហ្គ័រ​របស់​ក្រុម​ហ៊ុមមែកដូណាល់ តែ​លក់​ក្នុង​តម្លៃ​ដូច​គ្នា​។ ជាង​នេះ​ទៅទៀត នំ​បឺហ្គ័រ​របស់​ក្រុម​ហ៊ុនA&W បាន​ឈ្នះ​ការ​ប្រកួត​ភ្លក់​រស់​ជាតិ ដោយ​បិទ​ភ្នែក​ជា​ច្រើន​លើក​ច្រើន​សារ​។ ប៉ុន្តែ ក្រុម​ហ៊ុន​នេះ​បាន​បរាជ័យ ដោយសារ​លក់​នំ​បឺហ្គ័រ​នោះ​មិន​ដាច់​។ ទីបំផុត​គេ​ក៏​បាន​ឈប់​ធ្វើ​នំ​បឺហ្គ័រ​នោះ​លក់​ទៀត​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញថា អតិថិជន​បាន​គិតលេខ​ខុស ដោយ​គិត​ស្មាន​ថា នំបឺហ្គ័រ១ភាគ៣ តូច​ជាងនំបឺហ្គ័រ១ភាគ៤​។ គំនិត​ដ៏​ឆ្លាត​វ័យ​បាន​បរាជ័យ ដោយសារ​មនុស្ស​មាន​ការ​យល់​ច្រឡំ​ ក្នុង​ចំណេះ​ដឹង​មូលដ្ឋាន​។ ព្រះយេស៊ូវ​បាន​ដាស់តឿន​យើង អំពី​ការ​យល់​ច្រឡំ​ដែល​ងាយ​នឹង​កើត​មាន​។ អ្នក​ដឹកនាំ​សាសនា​បាន​រៀប​គម្រោង​ដាក់​អន្ទាក់ ដើម្បី​បង្ខូច​ព្រះ​នាម​ព្រះអង្គ ក្នុង​អំឡុង​សប្តាហ៍​ដែល​ព្រះអង្គ​ត្រូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង​។ ពួកគេ​បាន​លើកយក​រឿង​ដ៏​ចម្លែក​មួយ អំពី​ស្រ្តី​ម្នាក់ ដែល​ក្លាយ​ជា​ស្ត្រី​មេម៉ាយ៧ដង ដោយសារ​ប្តី​របស់​គាត់​ទាំង​អស់​បាន​ស្លាប់​ចោល​គាត់(ម៉ាថាយ ២២:២៣-២៨)។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយតប ដោយ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា រឿង​នេះ​មិន​ពិបាក​យល់​ទេ​។ ផ្ទុយ​ទៅវិញ បញ្ហា​ស្ថិត​នៅ​ត្រង់ថា ពួកគេ​មិន​យល់​បទ​គម្ពីរ និង​ព្រះ​ចេស្តា​របស់​ព្រះ(ខ.២៩)។ ព្រះអង្គ​មាន​បន្ទូល​ថា គោលបំណង​ជា​ចម្បង​របស់​ព្រះ​គម្ពីរ…

Read article
ការ​ទុកចិត្ត​ដែល​នាំ​ទៅ​រក​សេចក្តី​អំណរ

ទំនុក​ដំកើង ៤០:១-៥ មាន​ព​រហើយ អ្នកណា​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីពឹង​។ ទំនុក​ដំកើង ៤០:៤ លីនដា(Linda) បាន​ជួយ​សង្រ្គោះ​សត្វ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ រូឌី(Rudy) ដើម្បី​កុំ​ឲ្យ​គេ​ចាក់​ថ្នាំ​សម្លាប់​វា នៅ​កន្លែង​សង្គ្រោះ​សត្វ​ចិញ្ចឹម ហើយ​សត្វ​ឆ្កែ​នោះ​ក៏បាន​រស់នៅ​ជាមួយ​នាង​ជា​រៀង​រហូត​។ រូឌី​តែងតែ​ដេក​នៅ​ក្បែរ​គ្រែ​គេង​របស់​លីនដា យ៉ាង​ស្ងាត់​ស្ងៀម​អស់ អស់​រយៈ​ពេល១០ឆ្នាំ ប៉ុន្តែ ក្រោយមក វា​ស្រាប់តែ​ចាប់​ផ្តើម​លោត​ឡើង​ទៅ​អង្គុយ​ក្បែរ​នាង ហើយ​លិត​មុខ​នាង​។ លីនដា​ក៏បាន​ស្តី​បន្ទោស​ឲ្យ​វា តែ​ជា​រៀង​រាល់​ថ្ងៃ រូឌី​នៅតែ​មាន​អាកប្ប​កិរិយា​ដូច​នេះ​។ លីនដា​ក៏​បាន​និយាយ​ថា “វា​តែង​តែ​លោត​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ ហើយ​លិត​មុខ​ខ្ញុំ រៀង​រាល់​ពេល​ខ្ញុំ​អង្គុយ​ចុះ”។ ខណៈ​ពេល​ដែល​លីដា​មាន​គម្រោង​យករូឌី​ទៅ​សាលា​បង្រៀន​ឆ្កែ​ឲ្យ​ស្តាប់​បង្គាប់​ម្ចាស់ នាង​ក៏បាន​ចាប់​ផ្តើម​ឆ្ងល់​ថា ហេតុ​អ្វីរូឌី​តែង​តែ​លិត​មុខ​នាង នៅ​ត្រង់​ចំណុច​តែ​មួយ នៅ​ត្រង់​ថ្គាម​របស់​នាង​។ លីន​ដា​ក៏​មាន​ការ​សង្ស័យ ហើយក៏​បាន​ទៅ​ជួប​ពេទ្យ​។ ពេទ្យ​ក៏​បាន​រក​ឃើញថា នាង​មាន​ដុំ​សាច់​តូច​ល្អិត​នៅ​ក្នុង​ឆ្អឹង​ថ្គាម​របស់​នាង ដែល​ជា​មហារីក​ឆ្អឹង​។ គ្រូ​ពេទ្យ​ក៏បាន​ប្រាប់​នាង​ថា បើសិន​ជា​មិន​បាន​មក​ពិនិត្យ​ឲ្យ​ទាន់​ពេល​វេលា​ទេ នាង​មុខជា​ស្លាប់​មិនខាន​។ លីនដា​បាន​ទុក​ចិត្ត​លើ​សភាវគតិ​របស់​រូឌី ហើយ​នាង​មាន​ការ​សប្បាយ​ចិត្ត ដែល​ការ​ទុកចិត្ត​នេះ​បាន​ជួយ​ឲ្យ​នាង​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ ការ​ទុកចិត្ត​ដ៏​ត្រឹម​ត្រូវ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ជា​ញឹក​ញាប់​ថា មាន​តែ​ព្រះ​ទេ ដែល​យើង​អាច​ទុកចិត្ត​បាន​ទាំងស្រុង ដោយ​គ្មាន​ការសង្ស័យ ហើយ​ការ​ទុកចិត្ត​ព្រះអង្គ​ថែមទាំង​នាំ​ទៅ​រក​ជីវិត និង​ក្តី​អំណរ​។ គឺ​ដូច​បទ​គម្ពីរ​ទំនុក​ដំកើង ៤០:៤ បាន​ចែងថា “មាន​ព​រហើយ អ្នកណា​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីពឹង”។ ពាក្យ​មាន​ពរ…

Read article
ប្រើ​អ្វី​ក៏ដោយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន

និក្ខមនំ ៤:១-៥ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង?”។ និក្ខមនំ ៤:២ អាគារ​សាលា​ក្រុង នៅ​ទីក្រុង​ប្រ៊ីសបេន ប្រទេស​អូស្ត្រាលី ត្រូវ​បាន​សាង​សង់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩២០​។ គេ​ធ្វើ​កាំ​ជណ្តើរ​របស់​អគារ​នោះ ពី​ថ្ម​ម៉ាប​ដ៏​ប្រណិត ដែល​មាន​ប្រភព​នៅ​ក្នុង​កន្លែង​យក​ថ្ម ដែល​លោក​ម៉ៃឃលអេនជេឡូ(Michelangelo) បាន​ប្រើ​ប្រាស់ ក្នុង​ការ​ឆ្លាក់​រូប​ចម្លាក់​ស្តេច​ដាវីឌ​។ ប៉ម​របស់​សាលា​ក្រុង​នោះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះវិហារ​ធំ នៅ​ទីក្រុង​វេនីស ប្រទេស​អ៊ីតាលី ដែល​មាន​ដំបូង​ធ្វើ​ពី​ទង់ដែង​ធំ​បំផុត ក្នុង​តំបន់​ខាង​ត្បូង​នៃ​ផែនដី​។ ពួក​អ្នក​សាង​សង់​ចង់​សាងសង់​រូប​ចម្លាក់​តំណាង​ឲ្យ​សន្តិភាព ដើម្បី​តុប​តែង​កំពូល​ប៉ម តែ​ពួកគេ​មិន​មាន​ថវិកា​​សម្រាប់​ការសាងសង់​។ កាល​នោះ លោក​ហ្វ្រេត ចនសិន(Fred Johnson) ជា​ជាង​ត​បណ្តេញ​ទឹក ក៏​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​។ គាត់​បាន​ប្រើ​ធុង​ទឹក​បង្គន់ បង្គោល​ភ្លើង​ចាស់​មួយ​ដើម និង​កំទេច​ដែក​តូចៗ មក​កែ​ឆ្នៃ​ធ្វើ​រូប​ដុំ​មូល ប្រៀប​ដូចជា​មកុដ​នៅ​លើ​កំពូល​ប៉ម​នោះ អស់​រយៈ​ពេល​ជាង១រយ​ឆ្នាំ​ហើយ​។ ការ​ដែល​លោក​ហ្វ្រេដ ចនសិន​បាន​ប្រើ​របស់​អ្វី​ដែល​គាត់​មាន ដើម្បី​សម្រេច​កិច្ចការ​ដ៏​សំខាន់​នោះ គឺ​បាន​រំឭក​យើង​ថា យើង​ក៏​អាច​ចូល​រួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ដោយ​ប្រើ​ការ​អ្វី​ដែល​យើង​មាន ទោះ​តូច​ឬ​ធំ​ក្តី​។ កាល​ព្រះអង្គ​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ដឹកនាំ​ពួក​អ៊ីស្រាអែល​ចេញពី​ទឹកដី​អេស៊ីព្ទ លោក​ម៉ូសេ​បាន​ប្រកែក​ថា “មើល គេ​នឹង​មិន​ជឿ​ទូល​បង្គំ ឬ​ស្តាប់​តាម​ទូល​បង្គំ​ទេ”(៤:១)។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ដោយ​សំណួរ​ដ៏​សាមញ្ញ​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ?”(ខ.២)…

Read article
មាន​គ្នា​ច្រើន ល្អ​ជាង​នៅ​តែឯង

សា​ស្តា ៤:៩-១២ មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង … ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ​។ សា​ស្តា ៤:៩-១០ លោក​សូរិន សូលឃ័រ(Søren Solkær ) បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ថតរូប​សត្វ​ទៀវ ជា​បក្សី​ដ៏​ស្រស់​ស្អាត និង​ទិដ្ឋភាព​ដែល​ពួកវា​បង្កើត គួរ​ឲ្យ​ពេចពិល​រមិល​មើល ដោយ​បញ្ចេញ​សម្លេង​ដ៏​ពីរោះ ក្នុង​ការហោះហើរ​ផ្លាស់ទី​យ៉ាង​រលូន​ជា​ហ្វូង​មាន​គ្នា​រាប់​សែន​ក្បាល រេរាំ​នៅ​លើមេឃ​។ ការ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ គឺ​ប្រៀប​ដូចជា​ការ​អង្គុយ​មើល​ផ្ទាំងគំនូរ​ ដែល​មាន​ស្នាម​ជក់​ធំ​មួយ ដែលគេ​គ្រវាស​ទឹក​ខ្មៅ​ចុះ​ឡើង​នៅ​លើមេឃ បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​។ នៅ​ប្រទេស​ដាណឺម៉ាក គេ​បាន​ហៅ​ទស្សនីយភាព​របស់​សត្វ​ទៀវ​ថា ព្រះ​អាទិត្យ​ពណ៌​ខ្មៅ(ដែល​ជា​ចំណង​ជើង​សៀវភៅ​ថតរូប​ដ៏​ល្បី​ល្បាញ​របស់​លោក​សូលឃ័រ)។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំ​គាល់​បំផុត​នោះ គឺ​របៀប​ដែល​សត្វ​ទៀវ​ហោះ​ហើរ​តាម​គ្នា នៅ​កៀក​គ្នា​ខ្លាំង​ណាស់ បើសិន​ជា​សត្វ​ទៀវ​ណា​មួយ​ហើរ​ខុស​ចង្វាក់​តែ​បន្តិច ពួកគេ​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ធ្ងន់ធ្ងរ​មិនខាន​។ ទោះជា​យ៉ាងណា​ក៏ដោយ សត្វ​ទៀវ​បាន​ប្រើ​ការ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ការពារ​ខ្លួន​ពួកវា​។ ពេលណា​សត្វ​ស្ទាំងហើរ​ចុះ​មក​រក​ពួកវា សត្វ​បក្សី​តូចៗ​ទាំង​នោះ​បាន​ហើរ​ជា​ក្បួន​យ៉ាង​ណែន ហើយ​ផ្លាស់ទី​ព្រម​គ្នា ដោយ​បណ្តេញ​សត្វ​ប្រមាញ់​នោះ ដែល​ងាយ​នឹង​ចាប់​ពួកវា​ធ្វើ​ជា​ចំណី បើសិន​ជា​ពួកវា​នៅ​តែឯង​។ ការ​នៅ​ជុំ​គ្នា នោះ​ប្រសើរ​ជាង​ការ​នៅ​ម្នាក់ឯង​។ គឺ​ដូច​បទ​គម្ពីរ​សា​ស្តា​បាន​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង … ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង ឥតមាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១១)។ បើ​យើង​នៅ​តែឯង…

Read article
កែប្រែ​វត្ថុ​គ្មាន​តម្លៃ ឲ្យ​មាន​ភាព​ស្រស់​ស្អាត

និក្ខមនំ ៧-៨ និង ម៉ាថាយ ១៥:១-២០ មីកា ៤:១-៥ នោះ​គេ​នឹង​ដំដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ​។ មីកា ៤:៣ ភរិយា​ខ្ញុំ ឈ្មោះ​មីសកា(Miska) បាន​ទិញ​ខ្សែ​ករ និង​ក្រវិល​កង ពី​ប្រទេស​អេត្យូពី​។ ភាព​ប្រណិត​ដ៏​សាមញ្ញ​របស់​គ្រឿង​អលង្ការ​ទាំង​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្នាដៃ​សិល្បៈ​ពិតៗ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រវត្តិ​របស់​គ្រឿង​អលង្ការ​នេះ គឺជា​ចំណុច​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​។ ដោយសារ​មាន​ការ​ប៉ះ​ទង្គិច​ដ៏​សាហាវ និង​សង្គ្រាម​ស៊ីវិល ដែល​បាន​កើត​ឡើង​អស់​ជា​ច្រើន​ទសវត្សរ៍ ទឹកដី​របស់​ប្រទេស​អេត្យូពី មាន​សម្បក​កន្ទុះ​របស់​គ្រាប់​កាំភ្លើង និង​គ្រាប់​ផ្លោង នៅ​រាត់រាយ​ស្ទើរ​គ្រប់​ទី​កន្លែង​។ ជនជាតិ​អេត្យូពី​ក៏​បាន​ស្តារ​ទឹកដី​របស់​ខ្លួន​ឡើង​វិញ ដោយ​សម្អាត​កម្ទេច​អំបែង ដោយ​មាន​សង្ឃឹម​ក្នុង​ចិត្ត​។ ហើយ​សិល្បៈ​ករ​ក៏​បាន​កែ​ច្នៃ​សម្បក​កន្ទុះ​គ្រាប់​កាំភ្លើង ធ្វើ​ជា​គ្រឿង​អលង្ការ​លក់​។ ពេល​ដែល​ខ្ញុំ​បានឮ​អំពី​រឿង​នេះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ព្រះបន្ទូល​សន្យា ដែល​ហោរា​មីកា​បាន​ប្រកាស ដោយ​ចិត្ត​ក្លាហាន ទៅ​កាន់​រាស្រ្ត​របស់​ព្រះ យ៉ាង​ដូចនេះ​ថា គេ“នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ”(៤:៣)។ ដាវ​និង​លំពែង ត្រូវ​បាន​គេ​ផលិត​មក សម្រាប់​សម្លាប់​ជីវិត​មនុស្ស តែ​ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ព្រះ​ចេ​ស្តា ដោយ​កែ​ប្រែ​ពួកវា​ឲ្យ​ក្លាយ​ជា​ឧបករណ៍​ដែល​ជួយ​ទ្រទ្រង់​ជីវិត​វិញ​។ លោក​ហោរា​ក៏បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ថ្ងៃ​ដែល​ព្រះ​ទ្រង់​យាង​មកវិញ “អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ”(ខ.៣)។ ការ​ប្រកាស​របស់​លោក​មីកា នៅ​សម័យ​មុន មិន​ពិបាក​ឲ្យ​មនុស្ស​សម័យ​បច្ចុប្បន្ន​យល់​ឡើយ​។ ពិភពលោក​នៅតែ​មាន​សង្រ្គាម និង​អំពើ​ហិង្សា…

Read article
ព្រះអង្គ​ទទួល​យក​អំពើ​បាប

លោកុប្បត្ដិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០ អេសាយ ៥៣:១-៦ ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង​។ អេសាយ ៥៣:៤ គ្រោះ​មហន្ត​រាយ​នៃ​រោង​ចក្រ​នុយក្លេអ៊ែរ នៅ​ខេត្ត​ហ្វ៊ូ​គូស៊ីម៉ា ប្រទេស​ជប៉ុន កាលពី​ឆ្នាំ២០១១ ដែល​បណ្តាល​មកពី​​គ្រោះ​រញ្ជួយ​ដី បាន​បញ្ចេញ​ជាតិ​ពុល​វិទ្យុ​សកម្ម​ដ៏​ច្រើន​លើស​លប់ ហើយ​បាន​បង្ខំ​ពលរដ្ឋ​ជាង១៥ម៉ឺន​នាក់ ឲ្យ​ចាក​ចេញពី​តំបន់​ដែល​ទទួល​ផល​ប៉ះ​ពាល់​។ អ្នក​ស្រុក​ម្នាក់​បាន​រៀប​រាប់​ថា “គ្រោះ​មហន្ត​រាយ​នេះ ប្រៀប​ដូចជា​ព្រិល​ដែលគេ​មើល​មិន​ឃើញ ធ្លាក់​មក​លើ​ខេត្ត​ហ្វ៊ូ​គូស៊ីម៉ា ហើយ​បន្ត​ធ្លាក់ និង​គ្រប​ដណ្តប់​ពីលើ​តំបន់​នោះ”។ គេ​បាន​រក​ឃើញ​ជាតិ​វិទ្យុ​សកម្ម​ក្នុង​កំរិត​ខ្ពស់​នៅ​ក្នុង​បន្លែ សាច់ និង​តំបន់​ទេសចរណ៍ ដែល​ស្ថិត​នៅ​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​រោង​ចក្រ​នុយក្លេអ៊ែ​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិពុល​នោះ អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ក៏បាន​ចាប់​ផ្តើម​ដាំ​ដើម​ផ្កាឈូក​រ័ត្ន ដែល​​គេ​ឮ​ល្បី​ថា ពួកវា​អាច​ស្រូប​យក​ជាតិ​វិទ្យុ​សកម្ម​បាន​។ ពួក​គេ​បាន​យក​គ្រាប់​ផ្កាឈូក​រ័ត្ន​ជាង២សែន​គ្រាប់​ទៅ​ដាំ​នៅ​ទីនោះ ហើយ​សព្វថ្ងៃ​នេះ ដើម​ផ្កាឈូក​រ័ត្ន​រាប់​លាន​ដើម កំពុង​មាន​ផ្ការីក​ស្គុះ​ស្គាយ ក្នុង​ខេត្ត​ហ៊្វ​គូស៊ីម៉ា​។ ព្រះ​ទ្រង់​បាន​រចនា និង​បង្កើត​ដើម​ផ្កាឈូក​រ័ត្ន ឲ្យ​មាន​អត្ថ​ប្រយោជន៍​ច្រើន​លើស​ពី​ការ​រំពឹង​គិត​របស់​យើង​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ដំណោះ​ស្រាយ​ដែល​ព្រះយេស៊ូវ​បាន​ប្រើ ដើម្បី​ប្រោស​ពិភពលោក​ទាំងមូល​ឲ្យ​ជា​។ ព្រះគ្រីស្ទ​បាន​ទទួលយក​ការ​ឈឺ​ចាប់​របស់​យើង ដាក់​នៅ​លើ​ព្រះ​កាយ​ព្រះអង្គ ហើយ​បាន “រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង”(អេសាយ ៥៣:៤)។ ព្រះអង្គ​បាន​ទទួលយក​គ្រប់​ទាំង​ការ​អាក្រក់ អំពើបាប និង​ការ​រីក​សាយ​ភាយ​នៃ​អំពើ​បាប​ក្នុង​លោកិយ និង​មធ្យោបាយ​ទាំង​អស់​ដែល​មនុស្ស​បាន​ប្រើ ដើម្បី​បំផ្លាញ​ខ្លួនឯង​។…

Read article
អំណោយដែលល្អបំផុត

“មើល នាង​ព្រហ្ម​ចារី​នឹង​មានគភ៌​ប្រសូត​បាន​បុត្រា១ ហើយ​ព្រះ​នាម​បុត្រ​នោះ​ត្រូវ​ហៅថា អេម៉ាញូអែល” ដែល​ប្រែ​ថា ព្រះ​អង្គ​ទ្រង់​គង់​ជាមួយនឹង​យើង​ខ្ញុំ​។ ម៉ាថាយ ១:២៣

Read article
ស្គាល់សម្លេងអ្នកគង្វាល

យ៉ូហាន ១០:១-១០ ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់​។ យ៉ូហាន ១០:៤ កាលពី​ក្មេង ខ្ញុំ​បាន​ធ្លាប់​រស់នៅ ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គោមួយ​កន្លែង ក្នុង​រដ្ឋ​ថេនេស៊ី​។ នៅពេល​រសៀល​ខ្ញុំ​បាន​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ល្អ​បំផុត​របស់​ខ្ញុំ យ៉ាង​សប្បាយ​រីករាយ​។ យើង​បាន​ចូល​ក្នុង​ព្រៃ ជិះ​កូន​សេះ និង​ទៅ​មើល​គេ​ប្រកួត​ជិះ​គោ​ឡើងក ហើយក៏​បាន​ចូល​ទៅ​ក្នុង​ក្រោល​សេះ ដើម្បី​មើល​អ្នក​ចិញ្ចឹម​គោ កំពុង​ថែ​ទាំ​សេះ​របស់​ពួកគេ​។ ប៉ុន្តែ ពេលណា​ខ្ញុំ​បានឮ​ឪពុក​ខ្ញុំ​បញ្ចេញ​សម្លេង​ហួច​ពី​ចម្ងាយ លាន់ឮ​ខ្លាំង​ដូច​កញ្ចែ ខ្ញុំ​ក៏​បាន​ឈប់​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ ហើយ​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ខ្ញុំ​មិន​អាច​ស្តាប់​ច្រឡំ​សម្លេង​ស៊ីញ៉ូ​នោះ​បាន​ឡើយ ហើយក៏​ដឹង​ច្បាស់​ថា ឪពុក​ខ្ញុំ​កំពុង​តែ​ហៅ​ខ្ញុំ​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ខ្ញុំ​នៅតែ​ស្គាល់​សម្លេង​ហួច​នោះ​ដដែល​។ ព្រះយេស៊ូវ​បាន​ប្រាប់​សិស្ស​ព្រះ​អង្គ​ថា ព្រះអង្គ​ជា​អ្នក​គង្វាល ហើយ​អ្នក​ដើរ​តាម​ព្រះអង្គ គឺជា​សត្វ​ចៀម​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំ​ចេញទៅ​ក្រៅ”(យ៉ូហាន ១០:៣)។ ព្រះ​យេស៊ូវ​ជ្រាប​ថា គ្រូ​ខុស​ឆ្គង និង​ព្រះគ្រីស្ទ​ក្លែងក្លាយ​ជា​ច្រើន ដែល​នឹង​លេច​ឡើង ក្នុង​លោកិយ ដែល​នឹង​នាំ​សិស្ស​ព្រះ​អង្គ​ឲ្យ​វង្វេង តែ​ព្រះអង្គ​បាន​ប្រកាស​ថា សម្លេង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅតែ​លាន់ឮ​ច្បាស់ ខុសពី​សម្លេង​ផ្សេង​ទៀត​។ “ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់”(ខ.៤)។ ចូរ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​យើង​ស្តាប់​សម្លេង​ព្រះយេស៊ូវ គឺ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​សម្លេង​ព្រះអង្គ​ឡើយ ព្រោះ​សេចក្តី​ពិតជា​មូល​ដ្ឋាន​បាន​ចែង​ច្បាស់​ថា :…

Read article
ដាំក្បាលចុះទៅរកគ្រោះមហន្តរាយ

សុភាសិត ២៧:៨-១២ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់​ខ្លៅ គេ​ចេះតែ​ដើរទៅ​ហើយក៏​ត្រូវ​មាន​ទុក្ខ​។ សុភាសិត ២៧:១២ កាលពី​ឆ្នាំ១៨៩២ ប្រជាជន​ម្នាក់​កើត​ជំងឺ​អាសន្ន​រោគ បាន​ចម្លង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន តាមរយៈ​ទឹក​ទន្លេ​អ៊ែលបឺ ដែល​ហូរ​កាត់​ទីក្រុង​ហ៊ែមបឺក ជា​ទន្លេ​ដែល​ផ្គត់ផ្គង់​ទឹក​ប្រើ​ប្រាស់​ដល់​ប្រទេស​អាឡឺម៉ង់​។ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ស្លាប់ ក្នុងរយៈ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។ កាល៨ឆ្នាំ​មុន លោក​រ៉ូបឺត កូច(Robert Koch) ជា​ជីវវិទូ​ជំនាញ​មី​ក្រុប បាន​រក​ឃើញថា ជំងឺ​អាសន្ន​រោគ​ជា​ជំងឺ​ឆ្លង​តាម​ទឹក​។ ការ​រក​ឃើញ​របស់​លោក​កូច បាន​ជំរុញ​ចិត្ត​អាជ្ញាធរ​នៅ​តាម​បណ្តា​ទីក្រុង​ធំៗ​នៅ​ទ្វីបអឺរ៉ុប ឲ្យ​ធ្វើ​ការ​ចំណាយ​ទៅ​លើ​ការ​សង​សង់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក ដើម្បី​ការពារ​ទឹក​ប្រើ​ប្រាស់​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អាជ្ញាធរ​នៅ​ទីក្រុង​ហ៊ែមបឺក មិន​បាន​ធ្វើ​អ្វី​ទាំង​អស់​។ ពួកគេ​បាន​លើក​ឡើង អំពី​ការ​ចំណាយ និង​មាន​ការ​សង្ស័យ​មក​លើ​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​នោះ ដូច​នេះ ពួកគេ​ក៏​មិន​បាន​អើពើ​ចំពោះ​ការ​ដាស់តឿន​ដ៏​ច្បាស់​លាស់ ខណៈ​ពេល​ដែល​ទីក្រុង​របស់​ពួកគេ​បាន​ដាំ​ក្បាល​ចុះ​ទៅ​រក​គ្រោះ​មហន្ត​រាយ​។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ចែង​អំពី​មនុស្ស​ដែល​ដឹង​ថា គ្រោះ​ថ្នាក់​នឹង​កើត​មាន តែ​បដិសេធន៍​មិន​បញ្ចៀស​គ្រោះ​ថ្នាក់​នោះ​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន”(២៧:១២)។ ពេលណា​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​មើល​ឃើញ​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​។ យើង​អាច​ផ្លាស់​ប្តូរ​ទិសដៅ ដោយ​ប្រាជ្ញា​។ ឬ​យើង​រៀបចំ​ខ្លួន ដោយ​​វិធាន​ការ​ដ៏​ត្រឹម​ត្រូវ​ដែល​ព្រះអង្គ​ប្រទាន​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ យ៉ាង​ហោច​ណាស់ យើង​បាន​ធ្វើ​អ្វី​ម្យ៉ាង​។ ការ​មិន​ធ្វើ​អ្វី​សោះ…

Read article
ប្រាជ្ញាដែលយើងត្រូវការ

សុភាសិត ៤:១០-១៩ ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្តី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ​។ សុភាសិត ៤:១៩ ក្នុង​សៀវភៅ​ដ៏​ល្បី​ល្បាញ ដែល​លោក​ចន អ៊ែម ប៊ែរី(John M. Barry) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ គាត់​ពិពណ៌នា អំពី​ប្រវត្តិ​នៃ​ជំងឺ​រាតត្បាត ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ១៩១៨​។ លោក​ប៊ែរី​បាន​បើក​បង្ហាញ អំពី​របៀប​ដែល​មន្រ្តី​សុខាភិបាល​បាន​រំពឹង​ទុក​ជា​មុន​ថា ជំងឺ​រាតត្បាត​ដ៏​ធំ​មួយ​នឹង​កើត​មាន ក្នុង​ពេល​ឆាប់ៗ គឺ​មិនមែន​មិន​បាន​ត្រៀម​ខ្លួន​នោះ​ទេ​។ ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​សម័យ​សង្រ្គាម​លោក​លើកទី១ មាន​កងទ័ព​រាប់​លាន​នាក់​បាន​រស់នៅ​ប្រជ្រៀត​គ្នា​ក្នុង​លាន​ដ្ឋាន ហើយ​បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ប្រទេស​មួយ​ចូល​ប្រទេស​មួយ​ទៀត ដូច​នេះ ការ​ឆ្លង​វីរុស​ថ្មី​មួយ អាច​ផ្ទុះ​ឡើង​នៅពេល​ណាមួយ​មិនខាន​។ តែ​ការ​យល់​ដឹង​ដូច​នេះ មិន​មាន​ប្រយោជន៍​អ្វី នៅ​ក្នុង​ការ​ទប់​ស្គាត់​គ្រោះ​មហន្ត​រាយ​នោះ​ឡើយ​។ អ្នក​ដឹកនាំ​ប្រទេស​ដ៏​មាន​អំណាច បាន​បន្ត​ទូង​ស្គរ​សង្រ្គាម ឲ្យ​កងទ័ព​សំរុក​ចូល​ប្រយុទ្ធ​ក្នុង​សមរ​ភូមិ ដោយ​ផ្តោត​ទៅ​លើ​ការ​ដណ្តើម​យកជ័យ​ជម្នះ​ក្នុង​សង្រ្គាម​។ អ្នក​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នៅពេល​នោះ​មនុស្ស៥០លាន​នាក់​បាន​ស្លាប់​ក្នុង​ការ​រាតត្បាត​របស់​ជំងឺ​ដ៏​កាច​សាហាវ​នោះ បន្ថែម​ពីលើ​ចំនួន​ប្រហែល២០លាន​នាក់ ដែល​បាន​ស្លាប់ ដោយសារ​ភាព​សាហាវ​ព្រៃ​ផ្សៃ​នៃ​សង្រ្គាម​។ មាន​ការ​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ថា ចំណេះ​ដឹង​របស់​យើង​ជា​មនុស្ស​មិន​ដែល​គ្រប់​គ្រាន់​ល្មម​នឹង​សង្រ្គោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​ឡើយ(សុភាសិត ៤:១៤-១៦)។ ទោះ​យើង​រកបាន​ចំណេះ​ដឹង​ច្រើន​ប៉ុណ្ណោះ ហើយ​បាន​បង្ហាញ​ការ​យល់​ដឹង​ដែល​គួរ​ឲ្យ​កត់​សំគាល់​យ៉ាងណា ក៏​យើង​នៅតែ​មិន​អាច​បញ្ឈប់​ការ​ឈឺ​ចាប់ ដែល​យើង​បាន​ធ្វើ​មក​លើ​គ្នា​ទៅវិញ​ទៅមក​។ យើង​មិន​អាច​រាំង​ខ្ទប់ “ផ្លូវ​របស់​មនុស្ស​អាក្រក់” ជា​ផ្លូវ​ដ៏​ល្ងង់​ខ្លៅ ដែល​នាំ​ទៅ​រក “សេចក្តី​ងងឹត​ដ៏​សែន​ជ្រៅ”។ ទោះ​យើង​មាន​ចំណេះ​ដឹង​ល្អ​បំផុត…

Read article