Winn Collier

You are here:
ការកែប្រែភាពប្រេះបែក ឲ្យល្អលើសដើម

សូមអាន : អេសាយ ៦៥:១៦-២២ សេចក្តី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ … ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី​។ អេសាយ ៦៥:១៦-១៧ វិចិត្រករ​ជប៉ុន ឈ្មោះ ម៉ាកូតូ ហ្វ៊ូជី​មូរ៉ា(Makoto Fujimura) បាន​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ មាន​ចំណង​ជើង​ថា សិល្បៈ បូក​នឹងជំនឿ : ទេវសាស្ត្រ​នៃ​ការ​បង្កើត ដែល​ក្នុង​សៀវភៅ​នេះ គាត់​បាន​ពិពណ៌នា​អំពី​វិធី​សាស្ត្រ​ឃីនសូគិ ដែល​ជា​ទម្រង់​សិល្បៈ​បុរាណ​របស់​ជនជាតិ​ជប៉ុន​។ នៅ​ក្នុង​សិល្បៈ​នេះ សិល្បករ​បាន​យក​អំបែង(របស់​ពែង ឬ​ប៉ាន់តែ) ហើយក៏​បាន​ផ្គុំ​អំបែង​ចូល​គ្នា ដោយ​ប្រើ​កាវ និង​បញ្ចូល​សរសៃ​មាស នៅ​ក្នុង​ស្នាម​ប្រេះ​បែក​ទាំង​នោះ​។ លោក​ហ្វ៊ូជី​មូរ៉ា​ក៏​បាន​ពន្យល់​ថា វិធី​សាស្រ្ត​ឃីនស៊ូគិ មិន​គ្រាន់តែ​បាន​ជួសជុល​ពែង​ដែល​បាន​បែក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ពែង​ដែល​បាន​បែក​នោះ មាន​សម្រស់​ស្អាត​លើស​ដើម​។ វិធី​សាស្រ្ត​ឃីនស៊ូ​គិ​ត្រូវ​បាន​គេ​យក​មក​អនុវត្តន៍​ជា​លើក​ដំបូង កាល​ប៉ុន្មាន​សតវត្សរ៍​មុន នៅ​ពេល​ដែល​ពែង​របស់​ស្តេច​ក្រាញ់​ម្នាក់​បាន​បែក ហើយ​បន្ទាប់មក គេ​ក៏​បាន​ជួសជុល​វា​ឡើង​វិញ​យ៉ាង​ស្រស់​ស្អាត​។ ចាប់​តាំងពី​ពេល​នោះ​មក វា​ក៏បាន​ក្លាយ​ជា​សិល្បៈ​ដែលគេ​បាន​ឲ្យ​តម្លៃ និង​ស្រឡាញ់​យ៉ាង​ខ្លាំង​។ ហោរា​អេសាយ​ក៏បាន​ពិពណ៌នា អំពី​របៀប​ដែល​ព្រះអម្ចាស់​ទ្រង់​នឹង​ជួសជុល​ផែនដី​ឡើង​វិញ ដោយ​សិល្បៈ​ដ៏​ស្រស់​ស្អាត ។ យើង​មាន​ភាព​ប្រេះ​បែក ដោយសារ​ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយក៏​បាន​បែក​ខ្ទេច ដោយសារ​ភាព​អាត្មា​និយម​របស់​យើង តែ​ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​សន្យា​ថា​នឹង…

Read article
រឿងដែលព្រះទ្រង់សរសេរបញ្ចប់

សូមអាន : យ៉ូហាន ១៦:២៥-៣៣ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ​។ យ៉ូហាន ១៦:៣៣ នៅ​លើ​ក្រប​របស់​ទស្សនាវដី្ត​ជីវិត​ដែល​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ១៩៦៨ គេ​ឃើញ​មាន​រូបថត​កុមារ​ស្គម​ស្គាំង​កំពុង​ស្រេក​ឃ្លាន​អាហារ នៅ​ប្រទេស​បាយអាហ្វ្រា(សព្វថ្ងៃ ជា​ប្រទេស​នីហ្សេរីយ៉ា ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល)។ មាន​ក្មេង​ប្រុស​ម្នាក់​បាន​ឃើញ​រូប​នៅ​លើ​ក្រប​ទស្សនាវដី្ត​នោះ ហើយ​ក៏​បាន​យក​វា​ទៅ​បង្ហាញ​គ្រូ​គង្វាល ហើយ​សួរ​គាត់​ថា “តើ​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នេះ​ទេ?” លោក​គ្រូ​គង្វាល​ក៏​បាន​ឆ្លើយ​ថា “លោក​គ្រូ​ដឹង​ថា ប្អូន​មិន​យល់​អំពី​រឿង​នេះ​ទេ តែ​ព្រះ​ទ្រង់​ពិតជា​បាន​ជ្រាប​អំពី​រឿង​នេះ”។ ក្មេង​ប្រុស​នោះ​ក៏បាន​ដើរ​ចេញ ដោយ​ប្រកាស​ថា គាត់​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ព្រះ​ដែល​មិន​បាន​ជួយ​ពួកគេ​ នៅ​ពេល​ដែល​ព្រះអង្គ​ជ្រាប​អំពី​បញ្ហា​របស់​ពួកគេ​នោះ​ទេ​។ សំណួរ​ដូច​នេះ មិន​គ្រាន់តែ​បាន​រំខាន​អារម្មណ៍​របស់​ក្មេងៗ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​យើង​ចង់​បាន​ចម្លើយ​ផង​ដែរ​។ ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ទទួល​ចម្លើយ អំពី​ការ​ដែល​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នោះ​យ៉ាង​អាថ៌កំបាំង តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់​ឲ្យ​គាត់​បានឮ​អំពី​រឿង​ដែល​គួរ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​ព្រះ​ទ្រង់​នៅ​បន្ត​សរសេរ សូម្បីតែ​នៅ​ក្នុង​តំបន់ ដូច​អតីត​ប្រទេស​បាយអាហ្វ្រា​ក៏ដោយ​។ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​រឿង​នេះ ឲ្យ​សិស្ស​របស់​ព្រះអង្គ​បាន​យល់ គឺ​ដល់​ពួក​អ្នក​ដែល​បាន​សន្និដ្ឋាន​ថា ព្រះអង្គ​នឹង​ការពារ​ពួកគេ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ក្នុង​ការ​រស់នៅ​។ ផ្ទុយ​ទៅវិញ ព្រះគ្រីស្ទ​បាន​ប្រាប់​ពួក​គេ​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះយេស៊ូវ​បាន​សន្យា​ថា ការ​អាក្រក់​ទាំង​នោះ​មិន​មាន​ជា​រៀង​រហូត​នោះ​ទេ​។ តាម​ពិត ព្រះអង្គ​បាន​ឈ្នះ​លោកិយ​ហើយ(យ៉ូហាន…

Read article
ព្រះយេស៊ូវជាបងប្រុសយើង

សូមអាន ហេព្រើរ ២:១០-១៨ ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ​។ ហេព្រើរ ២:១១ ព្រីជ័រ វ៉កឃ័រ(Bridger Walker) ជា​ក្មេង​ប្រុស​អាយុ៦ឆ្នាំ ដែល​បាន​ការពារ​ប្អូន​ស្រី​គាត់ ពេល​ដែល​ឆ្កែកាច​មួយ​ក្បាល បាន​រត់​សំដៅ​មក​ខាំង​ប្អូន​ស្រី​គាត់​។ ព្រីជ័រ​ក៏​បាន​ប្រញាប់​លោត​ទៅ​ពាំង​ពីមុខ​ប្អូន​ស្រី​គាត់ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ ធ្វើ​ជា​ខែល​ការពារ​នាង ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ដ៏​កាច​សាហាវ​របស់​សត្វ​ឆ្កែ​។ បន្ទាប់ពី​គាត់​បាន​ទទួល​ការ​សង្គ្រោះ​បន្ទាន់ ហើយ​ពេទ្យ​បាន​ដេរ​មុខ​របួស​ឲ្យ​គាត់​បាន៩០ថ្នេរ គាត់​ក៏បាន​ធ្វើ​ការ​បក​ស្រាយ​ថា បើ​ថ្ងៃ​នោះ ​មាន​នរណា​ម្នាក់​ត្រូវ​ស្លាប់ នោះ​គាត់​បាន​សុខ​ចិត្ត​ស្លាប់​ជំនួស​ប្អូន​ស្រី​គាត់​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​គ្រូ​ពេទ្យ​កែសម្ផស្ស​បាន​ជួយ​ព្យាបាល​មុខ​គាត់​។ តែ​សេចក្តី​ស្រឡាញ់​ក្នុង​នាម​ជា​បង​ប្រុស ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ក្នុង​រូបថត​គាត់​ឱប​ប្អូន​ស្រី​គាត់ ដែល​មនុស្ស​រាប់​លាន​នាក់​បាន​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម នៅតែ​មាន​ភាព​រឹងមាំ​ជានិច្ច​។ វា​ជា​រឿង​ល្អ​ណាស់ ដែល​សមាជិក​គ្រួសារ​ថែរក្សា​ការពារ​គ្នា ទៅវិញ​ទៅមក​។ បង​ប្អូន​ដែល​ល្អ​ជួយ​យើង ពេលណា​យើង​មាន​បញ្ហា ហើយ​នៅ​ក្បែរ​យើង​ពេលណា​យើង​មាន​ការ​ភ័យ​ខ្លាច ឬ​ឯកោ​។ តាម​ពិត បង​ប្អូន​ដែល​ល្អ​បំផុត​របស់​យើង នៅតែ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ខ្លះ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​របួស​ជាប់​ក្នុង​ចិត្ត​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​មាន​បង​ប្រុស​ម្នាក់​ដែល​តែងតែ​នៅ​ក្បែរ​យើង​ជានិច្ច​។ បង​ប្រុស​នោះ​គឺជា​ព្រះយេស៊ូវ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ប្រាប់​យើង​ថា ព្រះគ្រីស្ទ​បាន​នាំ​យើង​ចូល​គ្រួសារ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​យក​កំណើត​ជា​មនុស្ស មាន​សាច់​មាន​ឈាម ហើយ​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក(២:១៤,១៧)។ ជា​លទ្ធផល ព្រះយេស៊ូវ​បាន​ក្លាយ​ជា​បង​ប្រុស​យើង​ពិត​ប្រាកដ ហើយ​ព្រះ​អង្គ​អរ​ព្រះទ័យ​ក្នុង​ការ​ហៅ​យើង​ថា “បង​ប្អូន”របស់​ព្រះអង្គ(ខ.១១)។ យើង​ហៅ​ព្រះ​យេស៊ូវ​ថា…

Read article
អ្នកខ្លាំងដែលត្រូវជួយអ្នកទន់ខ្សោយ

សូមអាន អេសេគាល ៣៤:១-២,៧-១២ វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល …ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ​។ អេសេគាល ៣៤:២,៤ ប្រពៃណី​ដែល​គួរ​ឲ្យ​រីករាយ​បំផុត ក្នុង​កីឡា​បាល់​ទាត់​មហាវិទ្យាល័យ ប្រហែល​ជា​បាន​កើត​ឡើង នៅ​សកល​វិទ្យាល័យ​អាយអូវ៉ា សហរដ្ឋអាមេរិក​។ គេ​បាន​សង់​មន្ទីរ​ពេទ្យ​កុមារ​មួយ​កន្លែង នៅ​ជិត​ពហុ​កីឡាដ្ឋាន​ឃីនីក របស់​រដ្ឋ​អាយអូវ៉ា ហើយ​នៅ​លើ​ជាន់ខ្ពស់​ជាង​គេ​របស់​អគារ​មន្ទីរ​ពេទ្យ​នេះ ​មាន​បង្អួច​កញ្ចក់​ធំៗ​លាត​សន្ធឹង​ពី​កម្រាល​ឥដ្ឋ​ដល់​ពិដាន ដែល​អាច​ឲ្យ​គេ​មើល​ការ​ប្រកួត​ពី​បន្ទប់​ទាំង​នេះ​បាន​ច្បាស់​។ នៅ​ថ្ងៃ​ប្រកួត ក្មេងៗ​ដែល​មាន​ជំងឺ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ទៅ​ផ្តុំ​គ្នា​ពេញ​ជាន់​ខាងលើ​នោះ ដើម្បី​ទស្សនា​ការ​ប្រកួត​ក្នុង​ពហុ​កីឡា​ដ្ឋាន ហើយ​នៅ​ចុង​បញ្ចប់​នៃ​តង់​ទីមួយ គ្រួ​បង្វឹក និង​កីឡាករ​បាល់​ទាត់ និង​ទស្សនិកជន​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ងាក​មក​រក​មន្ទីរ​ពេទ្យ​នោះ​ទាំង​អស់​គ្នា ហើយក៏​បាន​គ្រវី​ដៃ​ដាក់​មនុស្ស​ដែល​កំពុង​ទស្សនា​ពី​ក្នុង​មន្ទីរ​ពេទ្យ​នោះ​។ ពេល​នោះ ភាព​សប្បាយ​រីករាយ​ក៏បាន​បង្ហាញ​ចេញ​មក​នៅ​លើ​ផ្ទៃ​មុខ​ក្មេងៗ​ទាំងឡាយ ដែល​កំពុង​មាន​ជំងឺ​។ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ណាស់ ពេល​ដែល​បាន​ឃើញ​កីឡាករ និង​ទស្សនិកជន​រាប់​ពាន់​នាក់ បាន​ផ្អាក​អ្វីៗ​ដែល​ពួកគេ​កំពុង​ធ្វើ​មួយ​ភ្លែត ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​ទាំង​អស់​នោះ​។ ព្រះ​គម្ពីរ​បាន​បង្គាប់​ដល់​អ្នក​ខ្លាំង ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ទន់​ខ្សោយ ជួយ​យក​អសារ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក ហើយ​ថែទាំ​អ្នក​​​ជំងឺ​។ តែ​មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​មិន​បាន​អើពើ​ចំពោះ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ(អេសេគាល ៣៤:៦)។ ហោរា​អេសេគាល​បាន​ស្តី​បន្ទោស​ឲ្យ​អ្នក​ដឹកនាំ​របស់​ប្រជាជន​អ៊ីស្រាអែល ដោយសារ​ពួកគេ​មាន​ចិត្ត​អាត្មា​និយម ដោយ​មិន​ខ្វល់​អំពី​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​។ ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសេគាល​ថា “វេទនា​ដល់​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល …ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​សត្វ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ”(ខ.២,៤)។…

Read article
ការអធិស្ឋាន និងការផ្លាស់ប្តូរ

គ្រានោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួចពី​សេចក្តី​លំបាក​នោះ។ ទំនុកដំកើង ១០៧:២៨ កាលពី​ឆ្នាំ ១៩៨២ លោកគ្រូ​គង្វាល គ្រីស្ទាន ហ្វ៊ូ​រើ(Christian Führer) បាន​បើក​កម្មវិធី​ប្រជុំ​អធិស្ឋាន នៅ​ថ្ងៃច័ន្ទ ក្នុង​ព្រះវិហារ​សន្ត នី​កូ​ឡាស ក្នុង​ទីក្រុង លីព​ហ្ស៊ី​ក។ មនុស្ស​មួយ​ក្រុម​តូច​បាន​ធ្វើការ​ជួបជុំគ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​សន្តិភាព ក្នុងអំឡុងពេល​ដែល​អំពើ​ហិង្សា​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក ហើយ​ប្រជាជន​គាត់​កំពុង​ស្ថិត​ក្រោម​ការ​កៀបសង្កត់ ពី​របប​អាល្លឺម៉ង់​ខាងជើង។ ពួក​អាជ្ញាធរ​កុម្មុយនីស្ត​បាន​តាមដាន​សកម្មភាព​របស់​ពួក​ជំនុំ​ទាំងឡាយ​យ៉ាង​ដិតដល់ តែ​ពួក​គេ​មិន​មានការ​សង្ស័យ​អ្វី ទាល់តែ​អ្នកចូលរួម​ក្នុង​ព្រះវិហារ បាន​កើន​ឡើង​យ៉ាង​ខ្លាំង រហូត​មាន​មនុស្ស​ទាំងហ្វូង​បាន​ជួបជុំគ្នា​ក្នុង​ព្រះវិហារ ហៀរ​មក​ខាងក្រៅ​របង​ព្រះវិហារ។ នៅ​ថ្ងៃទី៩ តុលា ឆ្នាំ១៩៨៩ មាន​បាតុករ៧ម៉ឺន​នាក់ បាន​ជួបជុំគ្នា ហើយ​បាន​ធ្វើបាតុកម្ម​ទាម​ទា ដោយសន្តិវិធី។ ប៉ូលិស​អាល្លឺម៉ង់​ខាងកើត៦ពាន់​នាក់​បាន​ឈរ ដោយ​ការ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ចំពោះ​ការ​បង្ក​អំពើ​ហឹង្សា​ណា​មួយ។ ហ្វូង​បាតុករ​នៅតែ​បន្ត​តវ៉ា ដោយសន្តិវិធី។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​ចាត់ទុក​ថ្ងៃ​នោះ​ជា​ចំណុច​របត់​នៃ​របបនយោបាយ។ មួយ​ខែក្រោយ​មក ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ដែល​បាន​ចែក​ប្រទេស​អាល្លឺម៉ង់​ជា​ពីរ ក៏បាន​ដួល​រលំ។ ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​សម្បើម សុទ្ធតែ​បាន​ចាប់ផ្តើម ដោយ​ការ​ជួបជុំគ្នា​អធិស្ឋាន។ ពេលណា​យើង​ងាក​បែរ​ទៅ​រក​ព្រះអម្ចាស់ ហើយ​ចាប់ផ្តើម​ពឹងផ្អែក​ទៅលើ​ប្រាជ្ញា និង​កម្លាំង​របស់​ព្រះអង្គ អ្វីៗ​ច្រើន​តែ​ចាប់ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ។ ពេលណា​យើង​ស្រែក​រក​ព្រះអម្ចាស់ ដូច​ពួក​អ៊ីស្រាអែល…

Read article
ព្រះទ្រង់មិនដែលភ្លេចយើងឡើយ

អញ​មិនដែល​ភ្លេច​ឯង​ឡើយ។ អេសាយ ៤៩:១៥ បុរស​ម្នាក់​មាន​លុយ bitcoin តម្លៃ៤រយ​លាន​ដុល្លា​អាមេរិក តែ​គាត់​មិន​អាច​ដក​វា​ចាយ សូម្បីតែ១សេន។ គាត់​បាន​បាត់​លេខសម្ងាត់ សម្រាប់​បើក​ឧបករណ៍​ដែល​រក្សា​ទុក​លុយ​ទាំងអស់​នោះ ហើយ​មហន្តរាយ​កំពុងតែ​លេចឡើង ព្រោះ​ឧបករណ៍​នោះ​នឹង​បំផ្លាញ​ខ្លួនឯង ដោយ​ស្វ័យប្រវត្តិ បើសិនជា​គាត់​បំពេញ​លេខសម្ងាត់​ខុស​១០​ដង។ ទ្រព្យសម្បត្តិ​នោះ​នឹង​បាត់បង់​ជា​រៀង​រហូត។ អស់​រយៈពេល​១​ទសវត្សរ៍​ហើយ ដែល​បុរស​នោះ​បាន​ខំ​រកនឹក​លេខសម្ងាត់ សម្រាប់​បើក​ចូល​យក​ប្រាក់​ដែល​គាត់​បាន​វិនិយោគ ដែល​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​គាត់។ គាត់​បាន​ព្យាយាម​ដាក់លេខ​សម្ងាត់៨ដង ខុស​ទាំង៨ដង។ នៅ​ឆ្នាំ២០២១ គាត់​បាន​ពោល​ទំនួញ​ថា គាត់​មានឱកាស​ដាក់លេខ​សម្ងាត់​នោះ តែ​ពីរ​ដង​ទៀត​ប៉ុណ្ណោះ មុននឹង​លុយbitcoinរបស់​គាត់​រលាយ​អស់។ យើង​ជា​មនុស្ស​ដែល​មានការ​ភ្លេចភ្លាំង​ច្រើន។ ជួនកាល យើង​ភ្លេច​រឿង​តូចៗ(ដូចជា​ភ្លេច​កន្លែង​ដែល​យើង​ដាក់​កូនសោ) ហើយ​ជួនកាល​យើង​ភ្លេច​រឿង​ធំៗ(ដូចជា​ភ្លេច​លេខសម្ងាត់ សម្រាប់​ដក​យក​ប្រាក់​រាប់​លាន​ដុល្លា​ជាដើម)។ តែ​អរព្រះគុណ​ព្រះអង្គ ដែល​មិនដែល​ភ្លេច​ដូច​យើង​ឡើយ។ ព្រះអង្គ​មិនដែល​ភ្លេច​រឿង ឬ​ភ្លេច​មនុស្ស​ដែល​ព្រះអង្គ​ស្រឡាញ់​ឡើយ។ ក្នុង​គ្រា​វេទនា ពួក​អ៊ីស្រាអែល​ខ្លាច​ព្រះ​ទ្រង់​ភ្លេច​ពួក​គេ។ បាន​ជា​ពួក​គេ​ពោល​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​បោះបង់ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ”(អេសាយ ៤៩:១៤)។ ទោះជាយ៉ាងណា​ក៏ដោយ ហោរា​អេសាយ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​មិនដែល​ភ្លេច​ពួក​គេ​ឡើយ។ លោក​ហោរា​ក៏បាន​សួរ​ពួក​គេ​ថា “តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅដោះ ឥតមាន​អាណិត​ដល់​កូន​ដែល​ចេញពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ?” ជា​ការពិត​ណាស់ ម្តាយ​មិនដែល​ភ្លេច​កូន​ដែល​មិនទាន់​ផ្តាច់​ដោះ​នោះ​ឡើយ។ តែ​ទោះ​ម្តាយ​ខ្លះ​បាន​បំភ្លេច​ចោល​កូនតូច​របស់​ខ្លួន​ក៏ដោយ ក៏​យើង​ដឹង​ថា ព្រះអង្គ​មិនដែល​បំភ្លេច​យើងចោល​​ឡើយ(ខ.១៥)។ ព្រះអម្ចាស់​មាន​បន្ទូល​ថា “មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាតដៃ​របស់​អញ​ហើយ…

Read article
ការអ្វីដែលមានតែព្រះវិញ្ញាណអាចធ្វើបាន

រួច​គេ​បាន​ពេញជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំងអស់ ក៏​តាំង​និយាយ​ភា​សា​ផ្សេងៗ តាមដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ។ កិច្ចការ ២:៤ ក្នុងអំឡុងពេល​ពិភាក្សា​គ្នា អំពី​សៀវភៅ​មួយ​ក្បាល ស្តីអំពី​ព្រះវិញ្ញាណ​បរិសុទ្ធ និពន្ធដោយ ទេវវិទូ​អា​ឡឺម៉​ង់ អាយុ៩៤ឆ្នាំ ឈ្មោះ យ័រ​ហ្គិន មុ​លម៉ាន់(Jürgen Moltmann) អ្នក​សម្ភាស​ម្នាក់​បាន​សួរ​គាត់​ថា “តើ​អ្នកធ្វើ​ដូចម្តេច ឲ្យ​ព្រះវិញ្ញាណ​ធ្វើការ​ក្នុង​ជីវិត​អ្នក? តើ​អ្នក​​លេបថ្នាំ​ឬ? តើ​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ ផ្តល់​ឲ្យ​យើង​នូវ​ព្រះវិញ្ញាណ​ឬ?” លោក​មុ​លម៉ាន់​ក៏បាន​ជ្រួញ​ចិញ្ចើម គ្រវីក្បាល ហើយ​ឆ្លើយ​ថា “តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន? យើង​មិន​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​មួយ ឲ្យ​ព្រះវិញ្ញាណ​ធ្វើការ​នោះ​ទេ។ ចូរ​រង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ការ​របស់​ព្រះអង្គ”។ លោក​មុលម៉ាន់​បាន​និយាយ​សង្កត់ធ្ងន់ អំពី​កំហុស​របស់​យើង ដែល​ជឿ​ថា កម្លាំង និង​ជំនាញ​របស់​យើង ធ្វើឲ្យ​មាន​អ្វីៗ​កើត​ឡើង។ បទ​គម្ពីរ​កិច្ចការ​បាន​បង្ហាញថា ព្រះ​ទ្រង់​ធ្វើ​ឲ្យ​អ្វីៗ​កើត​មាន។ ក្នុង​សម័យ​ពួក​ជំនុំ​ដំបូង ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​ការ​អស្ចារ្យ​កើតឡើង មិនមែន​ដោយសារ​យុទ្ធសាស្ត្រ ឬ​សមត្ថភាព​ដឹកនាំ​ដ៏​អស្ចារ្យ​របស់​មនុស្ស​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណ​បាន​យាងចុះ​មក “ដូចជា​ខ្យល់បក់​គំហុក​យ៉ាង​ខ្លាំង”(២:២)ចូល​ទៅ​ក្នុង​បន្ទប់ ដែល​ពួក​សាវ័ក​ជួបជុំគ្នា។ បន្ទាប់មក ព្រះវិញ្ញាណ​ក៏បាន​វាយ​បំបែក​ការ​ប្រកាន់វណ្ណៈ ដោយ​ប្រមូល​ផ្តុំ​មនុស្ស​មាន​ប្រវត្តិ​ខុសគ្នា ចូលក្នុង​សហគមន៍​ថ្មី​មួយ។ ពួក​សាវ័ក​ក៏​មានការ​ភ្ញាក់ផ្អើល ដូច​អ្នកដទៃ​ផង​ដែរ ពេល​ដែល​បានឃើញ​ព្រះ​ធ្វើការ ក្នុង​ពួក​គេ។ ពួក​គេ​មិនបាន​ធ្វើឲ្យ​មាន​ព្រឹត្ត​ការណ៍​ណាមួយ​កើតឡើង​ទេ តែ​ដោយ​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ(ខ.៤)។…

Read article
តើខ្ញុំជានរណា?

ប៉ុន្តែ អស់អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យបាន​ត្រឡប់ជា​កូន​ព្រះ។ យ៉ូហាន ១:១២ កាលពី​ឆ្នាំ១៨៥៩ លោក​យ៉ូស្វេ អ័ប្រាហាំ ន័រតុន(Joshua Abraham Norton) បាន​តាំងខ្លួនជា​អធិរាជ​នៃ​សហរដ្ឋអាមេរិក។ លោក​ន័រតុន​រក​បានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅក្នុង​មុខ​ជំនួញ​ដឹកជញ្ជូន នៅ​ទីក្រុង​សាន់ ហ្រ្វាន់​ស៊ី​ស្កូ ហើយក៏​បាន​ខាតបង់​អស់​ទៅវិញ។ ប៉ុន្តែ គាត់​ចង់បាន​អត្តសញ្ញាណ​ថ្មី​មួយ ដោយ​គាត់​ចង់​ធ្វើជា​អធិរាជ​ទីមួយ​របស់​សហរដ្ឋអាមេរិក។ ពេល​ដែល​សារ​ព័ត៌មាន​ពេលល្ងាច​សាន់ ហ្វ្រាន់​ស៊ី​ស្កូ បាន​ចេញផ្សាយ អំពី​ការ​ប្រកាស​របស់​លោក​ន័រ​តុន អ្នកអាន​កាសែត​ភាគច្រើន​បាន​អស់សំណើច។ លោក​ន័រ​តុន​បាន​ធ្វើការ​ប្រកាស​នេះ ក្នុង​គោលបំណង​ដើម្បី​ព្យាបាល​ជំងឺសង្គម​មួយ​ជំ​នួន ហើយក៏​បាន​បោះពុម្ព​រូបិយប័ណ្ណ​ផ្ទាល់ខ្លួន ហើយ​ថែមទាំង​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ក្សត្រី​វិចតូរីយ៉ា ដោយ​សុំ​ព្រះនាង​រៀបការ ហើយ​បង្រួប​បង្រួម​សហរដ្ឋអាមេរិក​ជា​មួយ​ចក្រភព​អង់គ្លេស។ គាត់​ក៏បាន​ពាក់​ឯកសណ្ឋាន​ទាហាន​របស់​ស្តេច ដែល​ជាង​កាត់ដេរ​ក្នុង​តំបន់​រចនា​។ អ្នក​សង្កេត​ម្នាក់​បាន​និយាយ​ថា លោក​ន័រតុន “មាន​រូបរាង​ដូច​ស្តេច​ទាំងស្រុង”។ ប៉ុន្តែ ជា​ការពិត​ណាស់ គាត់​មិនមែន​ជា​ស្តេច​ទេ។ រឿង​នេះ​បាន​បង្រៀន​យើង​ថា យើង​មិន​អាច​ក្លែងបន្លំ​អត្តសញ្ញាណ​របស់​យើង​បាន​ឡើយ។ មនុស្សជា​ច្រើន​បាន​ចំណាយពេល​ច្រើន​ឆ្នាំ ដើម្បីឲ្យ​ដឹង​ថា ខ្លួនឯង​ជា​នរណា ហើយ​មានតម្លៃ​អ្វីខ្លះ។ តែ​យើង​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ហៅ​យើង​ថា កូនប្រុស​ស្រី ពេលណា​យើង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ព្រះរាជបុត្រា​ព្រះអង្គ ព្រះនាម​យេ​ស៊ូ​វ។ “អស់អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់…

Read article
នៅជាប់នឹងព្រះយេស៊ូវ

ចូរ​នៅ​ជាប់នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់នឹង​អ្នករាល់គ្នា​ចុះ។ យ៉ូហាន ១៥:៤ កាល​ប៉ុន្មាន​ឆ្នាំមុន យើង​បាន​នាំ​ឆ្មា​ពណ៌ខ្មៅ​មួយ​ក្បាល ឈ្មោះ​ជូ​ណូ(Juno) ពី​កន្លែង​សង្រ្គោះ​សត្វ ចូល​មក​រស់នៅ​ក្នុង​ផ្ទះ​យើង ។ តាមពិត​ទៅ ពី​ដំបូង ខ្ញុំ​គ្រាន់តែ​ចង់​កាត់បន្ថយ​សត្វ​កណ្តុរ នៅផ្ទះ​យើង​ប៉ុណ្ណោះ តែ​ក្រុម​គ្រួសារ​ខ្ញុំ​ចង់បាន​សត្វ​ចិញ្ចឹម។ កន្លែង​សង្គ្រោះ​សត្វ​បាន​ណែនាំ​យ៉ាង​ច្បាស់លាស់ អំពី​របៀប​ឲ្យ​ចំណី នៅ​សប្តាហ៍​ដំបូង ដើម្បី​ឲ្យ​ជូណូ​ដឹង​ថា ផ្ទះ​របស់​យើង​បាន​ក្លាយជា​ផ្ទះ​របស់​វា​ហើយ វា​ជា​សមាជិក​គ្រួសារ​យើង ហើយ​វា​នឹងមាន​អាហារ និង​សុវត្ថិភាព​ជានិច្ច ​ក្នុង​ផ្ទះ​យើង។ ការអនុវត្ត​ន៍​ដូចនេះ នឹង​ធ្វើឲ្យ​វា​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃណា​វា​ដើរចេញ​ទៅ​ត្រាច់ចរ​ខាងក្រៅ។ បើ​យើង​មិនបាន​ដឹង​អំពី​ផ្ទះ​ពិតប្រាកដ​របស់​យើង​ទេ យើង​នឹង​ចាញ់​ការ​ល្បួង ឲ្យ​ដើរ​ត្រាច់ចរ ស្វែងរក​សេចក្តីល្អ សេចក្តី​ស្រឡាញ់ និង​អត្ថន័យ​ជីវិត នៅ​កន្លែង​ខុស។ បើ​យើង​ចង់​រក​ឃើញ​ជីវិត​ពិត ចូរ​យើង​នឹក​ចាំ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ប្រាប់​យើង ឲ្យ​នៅ​ជាប់​ព្រះអង្គ(យ៉ូហាន ១៥:៤)។ អ្នកប្រាជ្ញ​ព្រះគម្ពីរ​ឈ្មោះ ហ្វ្រេដឺរិក ដេល ប្រ៊ូន័រ(Frederick Dale Bruner) បាន​និយាយ​សង្កត់ធ្ងន់​ថា ពាក្យ​នៅ​ជាប់ (ស្រដៀង​នឹង​ពាក្យ មាន​ទីលំនៅ) ធ្វើឲ្យ​យើង​នឹក​ចាំ​អំពី​គ្រួសារ និង​ផ្ទះ។ ព្រះយេស៊ូវ​ក៏​បាន​ធ្វើការ​បកស្រាយ ដោយមាន​បន្ទូល​ជា​ពាក្យប្រៀប​ប្រដូច អំពី​ខ្នែង​ដែល​នៅ​ជាប់នឹង​ដើម​ទំពាំងបាយជូរ។ ដើម្បីឲ្យ​ខ្នែង​ទំពាំងបាយជូរ​​រស់…

Read article
ព្រះទ្រង់ស្គាល់យើងច្បាស់

ឱ​ព្រះ​យេហូវ៉ា​អើយ​ទ្រង់​ស្គាល់​ទូលបង្គំ​ហើយ។ យេរេមា ១២:៣ ថ្មីៗនេះ ខ្ញុំ​បាន​មើលរូប​ចម្លាក់​លោក​ម៉ូសេ នៅក្នុង​រូបថត។ ពេល​ខ្ញុំ​ពិនិត្យ​បាន​ជិត ខ្ញុំ​ឃើញ​សាច់ដុំ​តូច​មួយ​បាន​ឡើង​ប៉ោង នៅ​លើ​ដៃ​ស្តាំ​របស់​រូប​ចម្លាក់​លោក​ម៉ូសេ។ សាច់ដុំ​នោះ ជា​សាច់ដុំ​ពន្លាត​សន្លាក់ ដែល​ពង្រីក​មាឌ​ពេលណា​នរណា​ម្នាក់​លើក​ម្រាម​កូន​ដៃ។ លោក​ម៉ៃឃល​អេន​ជែ​ឡូ(Michelangelo) ដែល​ជា​អ្នក​ឆ្លាក់រូប​នេះ មាន​ជំនាញ​ខាង​ឆ្លាក់​រូប​លម្អិត នៅ​លើ​រូបចម្លាក់​មនុស្ស ដែល​គាត់​បាន​ឆ្លាក់ ដោយ​រាប់បញ្ចូល​ចំណុច​ពិសេស ដែល​ជាងចម្លាក់​ភាគច្រើន​មើល​រំលង។ លោក​ម៉ៃ​ឃល​អេន​ជែ​ឡូ មានការ​យល់ដឹង​អំពី​រូបកាយ​របស់​មនុស្ស ដែល​ជាងចម្លាក់​តិចណាស់​បានដឹង តែ​ការ​ឆ្លាក់​ជា​លម្អិត ពីលើ​ថ្ម​ក្រានីត​នោះ គឺ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ចិត្ត​របស់​មនុស្ស ដែល​ជាផ្នែក​ខាងក្នុង​នៃ​ជីវិត​មនុស្ស។ ហើយ​លោក​ម៉ៃ​ឃល​អេន​ជេ​ឡូ​តែងតែមាន​ការ​ខ្វះខាត​នៅត្រង់​ចំណុច​នេះ។ មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​អំពី​ជម្រៅ​ដ៏​ជ្រៅ​បំផុត​នៃ​ចិត្ត​មនុស្ស។ ការ​អ្វី​ក៏ដោយ​ដែល​យើង​មើល​ឃើញ នៅ​លើ​មនុស្ស ទោះ​មើល​ដោយ​យកចិត្ត​ទុកដាក់ ឬ​មាន​ការ​យល់ឃើញ​យ៉ាងណា​ក៏ដោយ គឺ​អាច​គ្រាន់តែ​ឃើញ​ស្រមោល​នៃ​សេចក្តី​ពិត​ប៉ុណ្ណោះ។ តែ​ព្រះ​ទ្រង់​មើលឃើញ​អ្វី​ដែល​ជ្រៅ​ជាង​ស្រមោល។ ហេតុនេះ​ហើយ​ហោរា​យេរេមា​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​យេហូវ៉ា​អើយ​ទ្រង់​ស្គាល់​ទូលបង្គំ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូលបង្គំ”(១២:៣)។ ការយល់​ដឹង​របស់​ព្រះ អំពី​យើង​ម្នាក់​ៗ​មិនមែន​ជា​ការ​សន្និដ្ឋាន ឬ​ការ​សិក្សា​នោះ​ទេ។ ព្រះអង្គ​មិនបាន​សង្កេតមើល​យើង​ពី​ចម្ងាយ តែ​ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ទត​មើល​ធ្លុះ ឃើញ​ការពិត​ដែល​ថា​យើង​ជា​នរណា។ ព្រះអង្គ​ជ្រាប​អំពី​ជម្រៅ​នៃ​ជីវិត​ខាងក្នុង​របស់​យើង សូម្បីតែ​អ្វី​ដែល​យើង​ពិបាក​យល់។ ទោះ​យើង​មានការ​តស៊ូ​ពិបាក​យ៉ាងណា ឬ​មាន​បញ្ហា​អ្វីក៏ដោយ​ក្នុងចិត្ត​យើង ព្រះ​ទ្រង់ទត​ឃើញ​យើង ហើយ​ពិតជា​ស្គាល់​យើង។—WINN COLLIER តើមាន​អ្វី​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ឯកោ ឬ​មិន​មាន​នរណា​ម្នាក់​ខ្វល់​អំពី​អ្នក? តើ​អារម្មណ៍​របស់​អ្នកមាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​ខ្លះ…

Read article