Winn Collier

You are here:
ព្រះពរ នៅពេលស្រក់ទឹកភ្នែក

មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​សេចក្តី​កំសាន្តចិត្ត។ ម៉ាថាយ ៥:៤ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​យុវជន​ម្នាក់ នៅ​ប្រទេស​អង់គ្លេស ដែល​ក្នុង​នោះ គាត់​បាន​រៀបរាប់​ថា ឪពុក​គាត់(មាន​អាយុ៦៣ឆ្នាំ) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ស្ថានភាព​ដែល​គួរឲ្យ​ព្រួយបារម្ភ។ យើង​មិនដែល​ជួបគ្នា​ទេ តែ​ការងារ​ដែល​ឪពុក​គាត់​បាន​ធ្វើ មាន​ចំណុច​ដែល​ដូចគ្នា​ជាច្រើន។ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ការ​លើក​ទឹកចិត្ត និង​ការ​អធិស្ឋាន ដើម្បី​លើក​ទឹកចិត្ត​ឪពុក​គាត់។ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ព្រះ​បន្ទូល​ខ្លីៗ និង​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា។ គាត់​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​មើល​វីដេអូ​នោះ និង​បាន​បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង។ គួរឲ្យ​សោក​ស្តាយ​ណាស់ ពីរបី​ថ្ងៃក្រោយ​មក ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយទៀត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​លាចាក​លោក​ហើយ។ ឪពុក​គាត់​បាន​កាន់ដៃ​ម្តាយ​គាត់​ជាប់ នៅពេល​ឪពុក​គាត់​ផុតដង្ហើម។ ខ្ញុំ​អាណិត​គាត់​ខ្លោចចិត្ត ពេល​ដែល​បានឃើញ​សេចក្តី​ស្រឡាញ់ និង​ភាព​សោកសៅ​យ៉ាងនេះ។ ក្រុម​គ្រួសារ​មួយ​នេះ​បាន​បាត់បង់​ស្វាមី និង​ឪពុក​លឿន​ពេក។ តែ​យើង​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បានឮ​ព្រះយេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​មិន​មែន​កំពុងតែ​មាន​បន្ទូល​ថា ទុក្ខវេទនា និង​ការ​សោកសង្រេង​គឺជា​រឿង​ល្អ​នោះ​ទេ តែ​ផ្ទុយទៅវិញ ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​ថា សេចក្តី​មេត្តា និង​សេចក្តី​សប្បុរស​របស់​ព្រះអង្គ បាន​ចាក់​បង្ហូរ​មក​លើ​អស់អ្នក​ដែល​ត្រូវការ​សេចក្តី​មេត្តា​របស់​ព្រះអង្គ​បំផុត។ អ្នក​ដែល​កំពុង​ជាប់​ខ្លួន នៅក្នុង​ការ​សោកសង្រេង ដោយ​មនុស្សជា​ទីស្រឡាញ់​បាន​ស្លាប់ ឬ​ដោយសារ​អំពើបាប​របស់​ខ្លួនឯង…

Read article
ស្រឡាញ់ដូចភ្លើងដែលឆាបឆេះ

ហើយ​ជំ​ហួល​នៃ​សេចក្តី​នោះ​ក៏​ជា​ជំ​ហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មកពី​​ព្រះ។ បទចម្រៀង​សាឡូម៉ូន ៨:៦ លោក​វី​លៀម ប្លេ​ក(William Blake) ជា​កវី​កំណាព្យ ជាងគំនូរ និង​អ្នក​បោះ​ពុម្ភ បាន​អរ​សប្បាយ​នឹង​ជីវិត​អាពាហ៍​ពិពាហ៍ ជាមួយ​អ្នកស្រី​ខាត​ធ័រ​រីន(Catherine) ជា​ភរិយា​របស់​គាត់។ ចាប់តាំងពី​ថ្ងៃ​រៀបការ​របស់​ពួក​គេ រហូតដល់​ពេល​គាត់​លាចាក​លោក​នៅ​ឆ្នាំ ១៨២៧ អ្នក​ទាំងពីរ​តែងតែបាន​ធ្វើការ​ជា​ដៃ​គូរ​ជានិច្ច។ អ្នកស្រី​ខាត​ធ័រ​រី​ន​បាន​ដាក់​ពណ៌​ឲ្យ​រូបគំនូរ​ដែល​លោក​វី​លៀម​បាន​គូរ​ព្រៀង ហើយ​ពួក​គេ​នៅតែ​មានការ​ប្តូរផ្តាច់ ទោះ​ជា​មាន​ភាព​ក្រីក្រ និង​បញ្ហា​ប្រឈម​ផ្សេងៗ អស់​ជាច្រើន​ឆ្នាំ។ សូម្បីតែ​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ជីវិត​របស់​លោក​ប្លេ​ក ពេល​ដែល​សុខភាព​គាត់​បាន​ចុះ​ខ្សោយ គាត់​នៅតែ​បន្ត​គូរគំនូរ ហើយ​គាត់​ក៏បាន​គូររូប​មុខ​ប្រពន្ធ​គាត់ ក្នុង​គំនូរ​ព្រៀង​ចុងក្រោយ​របស់​គាត់។ ៤ឆ្នាំក្រោយ​មក អ្នកស្រី​ខាត​ធ័រ​រី​ន​ក៏​បាន​លាចាក​លោក​ផង​ដែរ ដោយដៃ​គាត់​កំពុង​កាន់​ខ្មៅដៃ​របស់​ស្វាមី​គាត់​ជាប់។ សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ​របស់​លោក​ប្លេ​ក បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់ ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​បទចម្រៀង​សាឡូម៉ូន។ កណ្ឌ​គម្ពីរ​នេះ​បាន​ពិពណ៌នា អំពី​សេចក្តី​ស្រឡាញ់ ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ប្តី​ប្រពន្ធ តែ​អ្នកជឿ​ព្រះយេស៊ូវ នៅ​សម័យ​ពួក​ជំនុំ​ដំបូង​បាន​ជឿ​ថា កណ្ឌ​គម្ពីរ​នេះ​ក៏បាន​ចង្អុលបង្ហាញ ឲ្យ​យើង​ងាក​ទៅ​រក​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​រលត់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​អ្នកដើរតាម​ព្រះអង្គ។ បទចម្រៀង​នេះ​ក៏បាន​ពិពណ៌នា អំពី​សេចក្តី​ស្រឡាញ់ ដែល​ខ្លាំង​ដូចសេចក្តី​ស្លាប់ ជា​ពាក្យប្រៀប​ប្រដូច ដែល​គួរឲ្យ​កត់សំគាល់ ព្រោះ​សេចក្តី​ស្លាប់ ជា​ចំណុច​ចុងក្រោយ ដែល​មិន​អាច​ជៀស​រួច ដែល​មនុស្ស​បាន​ស្គាល់(៨:៦)។ សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ​នេះ “ក៏​ជា​ជំ​ហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ព្រះ”(ខ.៦)។ ហើយ​ខុសពី​ភ្លើង​ដែល​យើង​ធ្លាប់ស្គាល់…

Read article
ការបញ្ចប់ឲ្យបានល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់ប្រណាំង​ជាស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ អ្នកស្រី​មែន កួរ(Man Kaur) មាន​អាយុ១០៣ឆ្នាំ​ហើយ តែ​គាត់​បាន​ចូលរួម​ប្រកួត ក្នុងនាម​ជា​កីឡាករ​ស្ត្រី​ឥណ្ឌា​មាន​វ័យ​ចំណាស់​ជាងគេ ក្នុងអំឡុងពេល​នៃ​ការប្រកួត​ជើងឯក World Masters Athletic Championship នៅ​ប្រទេស​ប៉ូឡូញ នៅ​ឆ្នាំ២០១៩។ អ្វី​ដែល​គួរឲ្យ​កត់សំគាល់​នោះ​គឺ អ្នកស្រី​មែន គួរ​​ ឈ្នះ​បាន​មេដាយមាស៤ ក្នុង​វិញ្ញា​សារ៤មុខ(ការ​ចោល​លំពែង ការ​រត់​ប្រ​ណាំ៦០ម៉ែត្រ និង​ការ​រត់​ប្រ​ណាំ២០០ម៉ែត្រ)។ តែ​ដែល​គួរឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ នៅ​ឆ្នាំ​នោះ គាត់​បាន​រត់លឿន​ជាង​កាលដែល​គាត់​រត់ប្រណាំង នៅ​ឆ្នាំ២០១៧។ គាត់​ជា​យាយ​តួ​ត ដែល​បាន​រត់ប្រណាំង​ចូល​ទៅ​ក្នុង​សតវត្សរ៍​ទី២នៃ​ជីវិត​គាត់ ដោយ​បង្ហាញថា គាត់​បាន​បញ្ចប់​ដោយ​ភាពរឹងមាំ។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើរ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​សិស្ស​ដ៏​ក្មេង​វ័យ អំពី​របៀប​ដែល​គាត់​បាន​ចូល​ទៅ​ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​គាត់។ គាត់​បាន​សរសេរ​ថា “ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏បាន​មកដល់​ហើយ”។ ផ្អែក​ទៅលើ​ទីបន្ទាល់​នៃ​ជីវិត​គាត់ គាត់​មានទំនុក​ចិត្ត​ថា គាត់​កំពុងតែ​ឈាន​ដល់​ការ​បញ្ចប់ ដោយ​ភាពរឹងមាំ។ បាន​ជា​គាត់​មានប្រសាសន៍​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់ប្រណាំង​ជាស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ”(ខ.៧)។ សាវ័ក​រូប​នេះ នៅតែ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​។ ទោះ​មានទុក្ខ​លំបាក ឬ​ក្តី​អំណរ​យ៉ាងណា​ក៏ដោយ ក៏​គាត់​នៅតែ​ដើរតាម​ព្រះ ដែល​បាន​រំដោះ​គាត់​ឲ្យ​រួចផុត​ពី​ភាព​ហិន​វិនាស។ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា ព្រះយេស៊ូវ​បាន​ត្រៀម​ជាស្រេច…

Read article
ថ្វាយពេលអនាគតរបស់យើងដល់ព្រះ

មនុស្ស​ល្ងីល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជាច្រើន ឯ​មនុស្ស​លោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ។ សាស្តា ១០:១៤ កាលពី​ឆ្នាំ ២០១០ លោក​ឡាសស្លូ ហ៊ែ​នី​យែក(Laszlo Hanyecz) បាន​ធ្វើការ​ទិញ​ជាលើកដំបូង ដោយ​ប្រើ​លុយ​ប៊ីតខញ (bitcoin ជា​រូបិយ​បណ្ណ​ឌី​ជី​ធល ដែល​មានតម្លៃ​មួយ​ភាគ មួយ​សេន) ដោយ​បង់ប្រាក់ ១ម៉ឺន ប៊ីតខញ ដើម្បី​ទិញ​នំ​ភី​ហ្សា​២​បន្ទះ(តម្លៃ២៥ដុល្លា)។ នៅ​ឆ្នាំ២០២១ លុយ​ប៊ីតខញ​បាន​ឡើងថ្លៃ​ខ្ពស់​បំផុត ដោយ១ម៉ឺន​ប៊ី​តខញ មានតម្លៃ​ជាង ៥០០លាន​ដុល្លា។ មុន​ពេល​តម្លៃ​លុយ​នេះ​ឡើងថ្លៃ​កប់​ពពក គាត់​បាន​បន្ត​បញ្ជាទិញ​នំ​ភី​ហ្សា ដោយ​ប្រើ​លុយ ១០ម៉ឺន​ប៊ីតខញ​ជា​សរុប។ បើសិនជា​គាត់​សន្សំ​លុយ​ប៊ីតខញ​ទាំងនោះ គាត់​ប្រាកដជា​ក្លាយជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លា ហើយ​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក។ តែ​គួរឲ្យ​ស្តាយ ដែល​គាត់​បានដឹង​ជាមុន​ថា នឹង​មានរឿង​នេះ​កើតឡើង។ ជា​ការពិត​ណាស់ លោក​ហ៊ែនយេក​មិន​អាច​ដឹង​ជាមុន​បានទេ។ គ្មាន​នរណា​អាច​ដឹង​បានទេ។ កណ្ឌ​គម្ពីរ​សាស្តា​បាន​ចែងថា “មនុស្សលោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ”(១០:១៤)។ ទោះ​យើង​បាន​ព្យាយាម​យល់ និង​គ្រប់គ្រង​ពេល​អនាគត​យ៉ាងណាក៏ដោយ ក៏​ខគម្ពីរ​នេះ​នៅតែ​ជា​សេចក្តី​ពិត។ អ្នកខ្លះ​គិតស្មាន​ថា ខ្លួនឯង​មានការ​យល់ដឹង លើស​ពី​អ្វី​ដែល​ខ្លួន​ពិតជា​ដឹង​មែន ឬ​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​យើង​គិតស្មាន​ថា យើង​បានដឹង​អំពី​ជីវិត ឬ​អនាគត​របស់​នរណា​ម្នាក់។ តែ​ដូចដែល​កណ្ឌ​គម្ពីរ​សាស្តា​បាន​សួរ​យ៉ាង​ច្បាស់​ថា “ការអ្វី​ដែល​នឹង​កើតមក​ខាងក្រោយ​ខ្លួន នោះ​តើ​អ្នកណា​នឹង​ថ្លែងប្រាប់​បាន?”(ខ.១៤)។ ទេ គ្មាន​នរណា​អាច​ថ្លែងប្រាប់​បានទេ។ ព្រះគម្ពីរ​បានប្រៀប​ធៀប​មនុស្ស​មាន​ប្រាជ្ញា…

Read article
ការប្រមើលឃើញពេលអនាគតរបស់អ្នកជិតខាង

បើ​បង​ឬប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់ខ្លួន​ទៅជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវឲ្យ​ឯង​ទប់ទល់​ផង ហើយ​ឲ្យ​នៅជា​មួយ​នឹង​ឯង​ដូចជា​អ្នក​ប្រទេសក្រៅ ឬជា​អ្នក​ស្នាក់​ដែរ។ លេវី​វិន័យ ២៥:៣៥ ក្នុង​ក្រុង​តូច​មួយ ឈ្មោះ នេ​អូ​ដេ​សា រដ្ឋ​ខេន​សាស់ សិស្សសាលា​អនុវិទ្យាល័យ និង​វិទ្យាល័យ៣០០នាក់ បាន​ដើរ​ជាជួរ​ចូល​សាល​ប្រជុំ​។ ពួក​គេ​បាន​អង្គុយ​ចុះ ដោយ​ការ​ភ្ញាក់ផ្អើល ពេល​ដែល​បានដឹង​ថា ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុង​របស់​ពួក​គេ បានសម្រេច​ចិត្ត​បង់ថ្លៃ​រៀន​នៅ​មហាវិទ្យាល័យ សម្រាប់​សិស្ស​ម្នាក់​ៗ នៅ​ក្រុង​នេ​អូ​ដេ​សា ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាង​មុខ។ សិស្ស​ទាំងឡាយ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល ដោយ​ក្តី​អំណរ​ជា​ពន់ពេក ហើយ​ខ្លះ​ក៏​ស្រក់​ទឹកភ្នែក​ផង។ ក្រុង​នេ​អូ​ដេ​សាបាន​ជួប​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បាន​ជា​ក្រុម​គ្រួសារ​ជាច្រើន មានការ​ព្រួយបារម្ភ អំពី​លទ្ធភាព​បង់ប្រាក់​ឲ្យ​កូន​រៀន​នៅ​មហាវិទ្យាល័យ។ អំណោយ​នេះ​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​សម្រាប់​មនុស្ស​មួយ​ជំនាន់ នៅ​ទីនោះ ហើយ​ម្ចាស់​ជំនួយ​នោះ សង្ឃឹម​ថា ជំនួយ​សប្បុរសធម៌​នេះ​នឹង​បាន​ជួយ​ក្រុម​គ្រួសារ​ជាច្រើន ក្នុង​ពេល​បច្ចុប្បន្ន ហើយក៏​លើកទឹកចិត្ត​អ្នកដទៃ​ឲ្យ​ផ្លាស់មក​រស់នៅ​ក្នុង​ក្រុង​នេ​អូ​ដេ​សា​ផង​ដែរ។ ពួក​គេ​មាន​ចក្ខុវិស័យ​ចង់​ឃើញ​ទង្វើ​សប្បុរស​នេះ​ក្លាយជា​កត្តា​ជំរុញ​ឲ្យ​មាន​ការងារ​ថ្មី​ៗ ភាព​នឹងនរ និង​ពេល​អនាគត​ដែល​ខុសប្លែក​ពីមុន សម្រាប់​ក្រុង​នេះ។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​រាស្រ្ត​ទ្រង់ មានចិត្ត​សប្បុរស ដោយ​មិនគ្រាន់​តែ​បំពេញ​តម្រូវការ​របស់​ពួក​គេ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​សព្វព្រះទ័យ​ឲ្យ​ពួក​គេ​ជួយ​អ្នកជិតខាង​ដែល​កំពុង​ជួប​ការ​លំបាក មាន​អនាគត​ដែល​ល្អ​ប្រសើរ​ឡើង​ផង​ដែរ។ គឺ​ដូចដែល​ព្រះអង្គ​បាន​បង្គាប់​យ៉ាង​ច្បាស់​ថា “បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់ខ្លួន​ទៅជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវឲ្យ​ឯង​ទប់ទល់​ផង”(លេវី​វិន័យ ២៥:៣៥)។ សេចក្តី​សប្បុរស​គឺ​មិនគ្រាន់​តែ​បំពេញ​តម្រូវការ​ជា​មូលដ្ឋាន​ប៉ុណ្ណោះទេ តែ​ក៏​គិត​អំពី​ការរស់នៅ​របស់​ពួក​គេ…

Read article
ក្តីអាណិតជំនួសឲ្យភាពល្វីងជូរចត់

ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញពី​ពួក​អ្នករាល់គ្នា​ទៅ។ អេភេសូរ ៤:៣១ កាល​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក បាន​ដួល​រំលំ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោក​ក្រេក រ៉ូ​ឌ្រី​កេស(Greg Rodriguez) ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ ដែល​បាន​ស្លាប់ នៅក្នុង​សំណល់​បាក់បែក។ ខណៈ​ពេល​ដែល​អ្នកស្រី​ភី​លីស(Phyllis) ជា​ម្តាយ​របស់​គាត់ និង​ឪពុក​គាត់​កំពុង​សោកសង្រេង ពួក​គេ​ក៏បាន​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន អំពី​ការ​ឆ្លើយតប​របស់​ពួក​គេ ចំពោះ​ការវាយប្រហារ​ដ៏​តក់ស្លុត​នេះ។ នៅ​ឆ្នាំ២០០២ អ្នកស្រី​ភី​លីស​ក៏​បាន​ជួប​អ្នកស្រី អៃ​ខា អែល វ៉ា​ហ្វេ(Aicha el-Wafe) ជា​ម្តាយ​របស់​បុរស​ម្នាក់ ក្នុងចំណោម​ពួក​អ្នក​ដែលគេ​បាន​ចោល​ប្រកាន់​ថា បាន​ធ្វើការ​វាយប្រហារ​ដ៏​គួរឲ្យ​តក់​ស្លុត​នេះ។ អ្នកស្រី​ភីលីស​ក៏​បាន​និយាយ​ថា “ខ្ញុំ​បាន​ដើរចូល​ទៅ​ជិត​អ្នកស្រី​អៃខា ហើយក៏​បាន​ឱប​គ្នា​យំ … ភ្លាម​ៗ​នោះ ខ្ញុំ និង​អ្នកស្រី​អៃ​ខា​មាន​ចំណងមិត្តភាព … ដោយសារ​យើង​ទាំងពីរ​នាក់​សុទ្ធតែ​សោកសង្រេង ដោយសារ​កូនប្រុស​ដូចគ្នា”។ អ្នកស្រី​ភី​លីស បាន​ជួប​អ្នកស្រី​អៃ​ខា ក្នុង​ពេល​ដែល​មានការ​ឈឺចាប់ និង​សោកសង្រេង​ដូចគ្នា។ អ្នកស្រី​ភី​លីស​ជឿ​ថា កំហឹង​ដែល​កើតឡើង ដោយសារ​ការ​ស្លាប់​របស់​កូនប្រុស​គាត់ មិន​អាច​ព្យាបាល​ការឈឺចាប់​របស់​គាត់​បាន​ឡើយ។ ពេល​គាត់​បាន​ស្តាប់​រឿង​គ្រួសារ​របស់​អ្នកស្រី​អៃខា គាត់​ក៏​មានចិត្ត​អាណិត…

Read article
នាំឲ្យស្គាល់ផ្លូវត្រូវ

ចូរ​បង្ហាត់​កូនក្មេង ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាបដល់​ចាស់។ សុភាសិត ២២:៦ គ្មាន​នរណា​ម្នាក់​នឹកស្មាន​ថា អ្នក​ជិះ​ក្តារ​ស្គី អាយុ១៦ឆ្នាំ ជា​ជនជាតិ​ប្រេស៊ីល ឈ្មោះ ហ្វេលីពេ ហ្កាស្តាវ៉ូ(Felipe Gustavo) នឹង​ក្លាយ​ជា “អ្នក​ជិះ​ក្តារ​ស្គី​ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក”នោះ​ទេ។ ឪពុក​របស់​ហ្កា​ស្តា​វ៉ូ ជឿ​ថា កូនប្រុស​គាត់​ចាំបាច់​ត្រូវ​ដេញ​តាម​ក្តី​សុបិន​ដែល​ចង់​ធ្វើជា​អ្នក​ជិះ​ក្តារ​ស្គី​អាជីព ប៉ុន្តែ ពួក​គេ​មិន​មាន​លុយ​គ្រប់គ្រាន់​ឡើយ។ ដូចនេះ ឪពុក​គាត់​ក៏បាន​លក់​ឡាន ហើយ​នាំ​គាត់​ទៅ​ចូលរួម​ការប្រកួត​ជិះ​ក្តារ​ស្គី ថាម​ផា អាម ដ៏​ល្បីល្បាញ​នៅ​រដ្ឋ ផ្លូ​រី​ដា។ កាលនោះ មុ​នពេលហ្កា​ស្តា​វ៉ូ​ឈ្នះ​ការប្រកួត គ្មាន​នរណា​ស្គាល់​គាត់​ទេ។ ហើយ​ជោគជ័យ​នៅ​ថ្ងៃនេះ ក៏បាន​ជួយ​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​អាជីព​ដ៏​អស្ចារ្យ។ ឪពុក​របស់​ហ្កា​ស្តា​វ៉ូ​អាច​យល់ចិត្ត និង​មើលឃើញ​ក្តី​ស្រមៃ​របស់​គាត់។ ហ្កា​ស្តា​វ៉ូ​ក៏បាន​និយាយ​ថា “ពេលណា​ខ្ញុំ​មាន​កូន ខ្ញុំ​ចង់​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ដូ​ចប៉ា​ខ្ញុំ តែ​៥​ភាគរយ​ប៉ុណ្ណោះ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​”។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ពិពណ៌នា អំពី​ឱកាស ដែល​ឪពុក​ម្តាយ​មាន ក្នុង​ការ​ជួយ​កូន​ខ្លួន ឲ្យ​ស្គាល់​ព្រះ​​ដែល​បាន​បង្កើត​ចិត្ត កម្លាំង និង​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ ហើយ​បន្ទាប់មក​ចង្អុលបង្ហាញ និង​លើកទឹកចិត្ត​ពួក​គេ ឲ្យ​ងាក​ទៅ​រក​ផ្លូវ ដែល​ឆ្លុះបញ្ចាំង​ឲ្យដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​ពួក​គេ​មក​ឲ្យ​រស់នៅ ជា​មនុស្ស​ប្រភេទ​ណា។ គឺ​ដូចដែល​បទ​គម្ពីរ​ទំនុកដំកើង​បាន​ចែងថា “ចូរ​បង្ហាត់​កូនក្មេង ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាបដល់​ចាស់​”(២២:៦)។ យើង​ប្រហែល​មិន​មាន​ធនធាន​ច្រើន…

Read article
គ្រួសារទាំងមូលបានសង្គ្រោះ

  ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង។ កិច្ចការ ១៦:៣១ លោក​ចេមស៍(James) បាន​ដើរ​ទៅ​រក​កន្លែង​ហាត់​ប្រាណ​របស់​ពន្ធនាគារ ដោយ​មាន​ស្លៀក​អាវ​ជាប់​ខោ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក​ចល័ត ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក ដោយ​លោក​គ្រូ​គង្វាល​ប្រចាំ​ពន្ធនាគារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​មាន​ក្តី​អំណរ​ជា​ពន់​ពេក ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា កូន​ស្រី​គាត់ ឈ្មោះ​ព្រីតានី(Brittany) ដែល​ជា​អ្នក​ទោស​ដែរ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក នៅ​ថ្ងៃ​នោះ​! ពេល​ដែល​ពួក​គេ​បាន​ដឹង​អំពី​រឿង​នេះ​ដូច​គ្នា សូម្បី​តែ​បុគ្គលិក​ពន្ធនាគារ​ក៏​មាន​ការ​រំជួល​ចិត្ត​ផង​ដែរ។ លោក​គ្រូ​គង្វាល​ក៏​បាន​មាន​ប្រសាសន៍​ថា “ពេល​នោះ​គ្រប់គ្នា​សុទ្ធ​តែ​ស្រក់​ទឹក​ភ្នែក”។ ព្រីតានី និង​ឪពុក​របស់​នាង​ជាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ហើយ​សុទ្ធ​តែ​ត្រូវ​ការ​ការ​អត់​ទោស​បាប​ពី​ព្រះ។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ជីវិត​ថ្មី ដល់​ពួក​គេ។ ព្រះគម្ពីរ​ក៏​បាន​ពិពណ៌នា អំពី​ការ​ផ្លាស់​ប្រែ​មួយ​ទៀត ក្នុង​ពន្ធនាគារ តែ​ការ​ផ្លាស់​ប្រែ​នេះ​បាន​កើត​ឡើង​ចំពោះ​មេគុក​ម្នាក់ ដែល​ក្រោយ​មក ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​បាន​កែ​ប្រែ​គ្រួសារ​គាត់​ទាំង​មូល។ បន្ទាប់ពី “មាន​កក្រើក​ដី” ធ្វើ​ឲ្យ​រញ្ជួយ​គុក “ទ្វារ​គុក​ក៏​បាន​បើក​ចំហ”។ ពេល​នោះ សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស មិន​បាន​រត់​គេច​ឡើយ គឺ​នៅ​តែ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ដដែល(កិច្ចការ ១៦:២៦-២៨)។ មេ​គុក​មាន​ការ​ដឹង​គុណ​ពួក​គេ​យ៉ាង​ខ្លាំង ដែល​មិន​បាន​រត់​គេច​ខ្លួន ហើយ​ក៏​បាន​នាំ​ពួក​គេ​ទៅ​ផ្ទះ​គាត់។ ទីបំផុត គាត់​ក៏​បាន​សួរ​សំណួរ​មួយ​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ​ថា “តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​?”(ខ.៣០)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង”(ខ.៣១)។…

Read article
ជួយទំនុកបម្រុងអ្នកដទៃ

  ចូរ​សំរេច​តាម​សេចក្តី​យុត្តិធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។ សាការី ៧:៩ លោក​ចូស(Jose) ជា​គ្រូ​បង្រៀន​អាយុ​៧៧​ឆ្នាំ ដែល​បាន​យក​ឡាន​របស់​ខ្លួន ធ្វើ​ជា​ផ្ទះ អស់​៨​ឆ្នាំ។ រៀង​រាល់​ពេល​យប់ បុរស​ចំណាស់​រូប​នេះ​តែងតែ​ពិនិត្យ​មើល​អាគុយ​របស់​រថយន្ត​ហ្វ៊ត​ឆ្នាំ១៩៩៧ របស់​ខ្លួន យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ​គាត់​អាច​ប្រើ​កុំព្យូទ័រ​ ធ្វើ​កិច្ចការ​សាលា​នៅ​ពេល​ល្ងាច។ គាត់​មិន​បាន​ប្រើ​ប្រាក់​ដែល​គាត់​រក​បាន ដើម្បី​បង់​ថ្លៃ​ផ្ទះ​ជួល​នោះ​ឡើយ តែ​បាន​ផ្ញើ​ប្រាក់​ទាំង​នោះ​ទៅ​ក្រុម​គ្រួសារ​ជា​ច្រើន នៅ​ប្រទេស​ម៊ិចស៊ីកូ ដែល​ត្រូវ​ការ​លុយ​ទាំង​នោះ​ខ្លាំង​ជាង​គាត់។ រៀង​រាល់​ពេល​ព្រឹក​ព្រលឹម អតីត​សិស្ស​របស់​គាត់ តែង​តែ​ឃើញ​គាត់​រើ​កកាយ​របស់​របរ​នៅ​ក្នុង​គូទ​ឡាន​របស់​គាត់។ បុរស​នោះ​ក៏​អាណិត​គាត់ ហើយ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​គាត់។ បុរស​នោះ​ក៏​បាន​ធ្វើ​កម្មវិធី​រៃអង្គាស​ប្រាក់​សម្រាប់​គាត់ ហើយ​មួយ​សប្តាហ៍​ក្រោយ​មក ក៏​បាន​យក​មូល​ទាន​ប័ត្រ​មួយ​សន្លឹក មក​ជូន​គាត់ ដើម្បី​ជួយ​គាត់​បង់​ថ្លៃ​កន្លែង​ស្នាក់​នៅ។ ព្រះគម្ពីរ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ជួយ​ទំនុក​បម្រុង​គ្នា​ទៅ​វិញ​ទៅ​មក តែ​ជួន​កាល យើង​មិន​ងាយ​ឈប់​ផ្ដោត​ទៅ​លើ​ការ​ខ្វះ​ខាត​របស់​យើង​ឡើយ។ ហោរា​សាការី​បាន​ស្តី​បន្ទោស​ឲ្យ​ជាតិ​សាសន៍​អ៊ីស្រាអែល ដោយសារ​ពួក​គេ​មិន​បាន​ថ្វាយ​បង្គំ​ព្រះ ឬ​បម្រើ​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ ពួកគេ​គិត​តែ​ពី​ស៊ី​ផឹក​សប្បាយ(សាការី ៧:៦)។ ពួកគេ​បាន​ភ្លេច​ប្រយោជន៍​រួម ដោយ​មិន​អើពើ​ចំពោះ​ការ​ខ្វះ​ខាត​របស់​អ្នក​ជិត​ខាង​ខ្លួន។ លោក​សាការី​ក៏​បាន​ថ្លែង​អំពី​សេចក្តី​បង្គាប់​របស់​ព្រះ​យ៉ាង​ច្បាស់​លាស់​ថា ពួកគេ​ត្រូវ​តែ “​សំរេច​តាម​សេចក្តី​យុត្តិធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ កុំ​ឲ្យ​សង្កត់សង្កិន​ស្រី​មេម៉ាយ ពួក​កំព្រា ពួក​អ្នក​ស្នាក់​នៅ ឬ​មនុស្ស​ទ័លក្រ​ឡើយ”(ខ.៩-១០)។ យើង​ងាយ​នឹង​ផ្ដោត​ទៅ​លើ​តម្រូវ​ការ​ខ្លួន​ឯង​ខ្លាំង​ពេក តែ​ព្រះ​នៃ​សេចក្តី​ស្មោះ​ត្រង់​ត្រាស់​ហៅ​យើង…

Read article
មិនកំព្រាទៀតឡើយ

ឯ​ព្រះ​ដែល​គង់​នៅ​ក្នុង​ទី​លំនៅ​បរិសុទ្ធ ទ្រង់​ជា​ឪពុក​ដល់​ពួក​កំព្រា និង​ជា​ចៅក្រម​ដល់​ពួក​មេម៉ាយ។ ទំនុកដំកើង ៦៨:៥ លោក​ហ្កាយ ប្រាយអិន(Guy Bryant) ជា​បុរស​នៅ​លីវ ហើយ​គ្មាន​កូន ដែល​កំពុង​ធ្វើ​ការ​នៅ​មន្ទីរ​សុខុមាល​ភាព​កុមារ នៅ​ទីក្រុង​ញូយ៉ក។ ជា​រៀង​រាល់​ថ្ងៃ គាត់​បាន​សង្កេត​ឃើញ​ថា មាន​ក្មេង​កំព្រា​ជា​ច្រើន​កំពុង​ត្រូវ​ការ​ឪពុក​ម្តាយ​ចិញ្ចឹម ហើយ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង។ ក្នុង​អំឡុង​ពេល​ជិត​១​ទសវត្សរ៍ លោក​ប្រាយអិន​បាន​ចិញ្ចឹម​ក្មេង​ជាង​៥០​នាក់។ ហើយ​មាន​ពេល​មួយ​នោះ គាត់​បាន​ទទួល​ចិញ្ចឹម​ក្មេង​មួយ​ដង​៩​នាក់។ លោក​ប្រាយអិន​ក៏​បាន​ពន្យល់​ថា “ខ្ញុំ​តែង​តែ​ប្រទះ​ឃើញ​ក្មេង​អនាថា ដែល​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ។ បើ​អ្នក​មាន​កន្លែង​ទំនេរ​ក្នុង​ផ្ទះ​អ្នក និង​មាន​ចិត្ត​ចង់​ជួយ​គាត់ នោះ​សូម​ទទួល​ចិញ្ចឹម​គាត់​ផង អ្នក​មិន​ចាំ​បាច់​គិត​ច្រើន​ទេ”។ កូន​ចិញ្ចឹម​ដែល​បាន​ពេញ​វ័យ និង​អាច​រស់​នៅ​ដោយ​ពឹង​ខ្លួន​ឯង​បាន នៅ​តែ​មាន​កូនសោ​សម្រាប់​ចេញ​ចូល​ផ្ទះ​របស់​លោក​ប្រាយអិន ហើយ​ជា​ញឹក​ញាប់ បាន​មក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ជា​មួយ​ប៉ា​ចិញ្ចឹម​របស់​ពួក​គេ នៅ​ថ្ងៃ​អាទិត្យ។ ដូច​នេះ លោក​ប្រាយអិន​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ទៅ​កាន់​មនុស្ស​ជា​ច្រើន។ ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ​ទ្រង់​បាន​តាម​រក​អស់​អ្នក ដែល​គេ​បាន​បំភ្លេច ឬ​បោះ​បង់​ចោល។ អ្នក​ជឿ​ខ្លះ​នៅ​តែ​មាន​អារម្មណ៍​ថា ពួក​គេ​មាន​ភាព​ឯកោ និង​ងាយ​រង​គ្រោះ តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​ពួក​គេ​ជានិច្ច។ ព្រះ​ទ្រង់​ជា “ឪពុក​ដល់​ពួក​កំព្រា”(ទំនុក​ដំកើង ៦៨:៥)។ បើ​យើង​មាន​អារម្មណ៍​ឯកោ ដោយ​គេ​មិន​អើពើ​ចំពោះ​យើង ឬ​យើង​កំពុង​ជួប​រឿង​ដ៏​សោក​សៅ នោះ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ ឈោង​មក​រក​យើង នាំ​យើង​ចូល​មក​ជិត​ព្រះ​អង្គ…

Read article