Winn Collier

You are here:
ការប្រោសឲ្យជាសម្រាប់ពិភពលោកទាំងមូល

ទ្រង់​បាន​ផ្សះផ្សា​យើង​នឹង​ព្រះអង្គ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ប្រទាន​ការងារ​ផ្សះផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ។ ២កូរិនថូស ៥:១៨ នៅ​ក្នុង​ជ្រលង​ភ្នំ​ដាច់​ស្រយាល​មួយ នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ស្លូវេនា មាន​មន្ទីរ​ពេទ្យ​សម្ងាត់​មួយ​(មន្ទីរ​ពេទ្យ​កង​ទ័ព​រំដោះ​ហ្វ្រានចា) ​ដែល​បាន​ដំណើរ​ការ​ដោយ​បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់ និង​​បាន​ជួយ​ព្យាបាល​ទាហាន​ដែល​មាន​របួស​រាប់​ពាន់​នាក់ ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ដោយ​លាក់​កំបាំង​មិន​ឲ្យ​ពួក​ណាហ្ស៊ី​រក​ឃើញ។ ការ​ជៀស​ផុត​ពី​ការ​ស្វែង​រក​របស់​ពួក​ណាហ្ស៊ី គឺ​ជា​ជោគ​ជ័យ​ដ៏​គួរ​ឲ្យ​កត់​សំគាល់ តែ​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​ជាង​នេះ​ទៀត​នោះ​គឺ មន្ទីរពេទ្យ(ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ និង​គ្រប់​គ្រង​ដោយ​ចលនា​រំដោះ​ជាតិ​របស់​ប្រទេស​ស្លូវេនា) បាន​ព្យាបាល​ទាហាន​របស់​សម្ព័ន្ធមិត្ត ក៏​ដូច​ជា​ទាហាន​របស់​សត្រូវ។ ពោល​គឺ មន្ទីរពេទ្យ​នេះ​បាន​ទទួល​ស្វាគមន៍​មនុស្ស​ទាំង​អស់។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ឲ្យ​នាំ​ពិភព​លោក ឲ្យ​ទទួល​ការ​ព្យាបាល​ខាង​វិញ្ញាណ។ បាន​សេចក្តី​ថា យើង​ត្រូវ​មាន​សេចក្តី​អាណិត​ដល់​មនុស្ស​ទាំង​អស់ ទោះ​ពួក​គេ​មាន​ទស្សនៈ​ដូច​ម្តេច​ក៏​ដោយ។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​សក្ដិសម​នឹង​ទទួល​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​របស់​ព្រះ​គ្រីស្ទ ទោះ​ពួក​គេ​មាន​និន្នាការ​អ្វី​ក៏​ដោយ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​បាន​ជំរុញ​ចិត្ត​យើង ព្រោះ​យើង​ជឿ​ថា ព្រះអង្គ​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​(២កូរិនថូស ៥:១៤)។ យើង​រាល់​គ្នា​សុទ្ធ​តែ​រង​គ្រោះ​ដោយ​សារ​ជំងឺ​របស់​អំពើ​បាប។ យើង​រាល់​គ្នា​ស្រេក​ឃ្លាន​ការ​ប្រោស​ឲ្យ​ជា នៃ​ការ​អត់​ទោស​បាប​របស់​ព្រះ​យេស៊ូវ។ ហើយ​ព្រះ​អង្គ​បាន​យាង​មក​រក​យើង ដើម្បី​ប្រោស​យើង​ឲ្យ​ជា។ បន្ទាប់​មក អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ ព្រះ​ទ្រង់​បាន​ប្រទាន​យើង នូវ “​ព្រះបន្ទូល ពី​ការ​ផ្សះផ្សា​រ”(ខ.១៩)។ ព្រះអង្គ​ត្រាស់​ហៅ​យើង ឲ្យ​ទៅ​រក​មនុស្ស​ដែល​មាន​របួស និង​ភាព​ប្រេះ​បែក​ខាង​វិញ្ញាណ​(ដូច​យើង​ដែរ)។ យើង​ចូល​រួម​ក្នុង​ព្រះ​រាជ​កិច្ច​នៃ​ការ​ប្រោស​ឲ្យ​ជា ដោយ​អ្នក​ជំងឺ​ប្រែ​ក្លាយ​ជា​មាន​សុខ​ភាព​ល្អ តាម​រយៈ​ការ​ផ្សះផ្សា​ជា​មួយ​ព្រះ​អង្គ។ ហើយ​ការ​ប្រោស​ឲ្យ​ជា​នេះ គឺ​មាន​សម្រាប់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ទទួល។—Winn Collier…

Read article
រឿងដ៏ជ្រាលជ្រៅ ដែលចងភ្ជាប់មនុស្សទាំងអស់

ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី។ លោកុប្បត្តិ ១:២៧ អាមីណា (Amina) ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​អ៊ីរ៉ាក់​បាន​ចូល​រួម​បាតុកម្ម​តវ៉ា​រឿង​នយោបាយ ហើយ​យ៉ូសែប(Joseph) ក៏​បាន​ចូល​រួម​ជា​មួយ​ក្រុម​មួយ​ទៀត ជា​គូរ​បដិបក្ខ​របស់​ក្រុម​នាង ដែល​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​ទល់​មុខ​គ្នា។ គេ​បាន​បង្រៀន​យើង​ឲ្យ​ជឿ​ថា មនុស្ស​ដែល​នៅ​ក្រុម​ពីរ​ផ្សេង​គ្នា ​មាន​ជម្លោះ ដោយសារ​មាន​ជាតិ​សាសន៍ និង​និន្នាការ​នយោបាយ​ខុស​គ្នា គឺ​ជា​សត្រូវ​នឹង​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​មនុស្ស​ខូច​មួយ​ក្រុម​ចូល​ទៅ​ជិត​យ៉ូសែប ហើយ​ព្យាយាម​ដុត​អាវ​របស់​គាត់ នាង​ក៏​បាន​ប្រញាប់​ទៅ​ជួយ​ការពារ​គាត់។ ក្រោយ​មក លោក​យ៉ូសែប​ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “ខ្ញុំ​គិត​ថា ក្នុង​នាម​យើង​ជា​មនុស្ស យើង​មិន​អាច​មាន​ការ​ប្រកាន់​ជាតិ​សាសន៍​ទៀត​ទេ ប៉ុន្តែ សូម​យើង​កុំ​គិត​ថា វា​មិន​អី”។ ដូចនេះ មាន​រឿង​ជ្រាល​ជ្រៅ​ជាង​រឿង​នយោបាយ​ទៅ​ទៀត ដែល​បាន​បង្រួប​បង្រួម​អាមីណា និង​យ៉ូសែប។ ជា​ញឹក​ញាប់ យើង​មាន​ការ​មិន​ចុះ​សម្រុង​គ្នា ដោយសារ​ការ​ខ្វែង​គំនិត​គ្នា ដែល​យើង​មិន​អាច​មើល​រំលង ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​រឿង​ដែល​ស៊ី​ជម្រៅ​ជាង​នោះ​ទៀត ដែល​បាន​បង្រួប​បង្រួម​យើង។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា ហើយ​ចង​ភ្ជាប់​ទំនាក់​ទំនង​យើង ដោយ​ចំណង​នៃ​គ្រួសារ​មនុស្ស​ជាតិ​ជា​ទីស្រឡាញ់។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​ម្នាក់​ៗ ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់ (លោកុប្បត្តិ ១:២៧) ដោយ​មិន​ប្រកាន់​ភេទ ជាតិ​សាសន៍ ឋានៈ ឬ​និន្នាការ​នយោបាយ។ ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​មាន​គោលបំណង…

Read article
ការតយុទ្ធដ៏សាហាវ

ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ និង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ៦:១២ កាល​ពី​ឆ្នាំ ១៨៩៦ អ្នក​រុក​រក​ម្នាក់ ឈ្មោះ ខាល អេកលី(Carl Akely) បាន​ទៅ​ដល់​តំបន់​ដាច់​ស្រយ៉ាល​មួយ នៅ​ប្រទេស​អេធីយ៉ូពី ហើយ​ក៏​ត្រូវ​សត្វ​ខ្លារខិន​តាម​ប្រមាញ់។ គាត់​ចាំ​ថា សត្វ​ខ្លារខិន​បាន​សង្រ្គប់​ពី​លើ​គាត់ ដោយ​ព្យាយាម​ខាំ​ក​គាត់ នឹង​ចង្កូម​របស់​វា។ វា​បាន​ខាំ​ខុស​ក​គាត់ ដោយសារ​គាត់​យក​ដៃស្តាំ​របស់​គាត់​ទៅ​ទល់​មាត់​ដ៏​កាច​សាហាវ​របស់​វា។ គាត់​ក៏​បាន​ប្រមៀល​ខ្លួន​ជា​មួយ​វា នៅ​លើ​ដី​ខ្សាច់ ដោយ​ការ​តស៊ូ​ដ៏​ស្វិតស្វាញ អស់​ពេល​យ៉ាង​យូរ។ លោក​អេកលី​បាន​ខ្សោយ​កម្លាំង ហើយ​គាត់​ឆ្ងល់​ថា តើ​នរណា​នឹង​បោះបង់​ការ​តស៊ូ​មុន​គេ។ គាត់​ក៏​បាន​ប្រមូល​កម្លាំង​ចុង​ក្រោយ​របស់​គាត់ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​វា​ថប់​ដង្ហើម​ស្លាប់ ដោយ​ដៃ​គាត់​ផ្ទាល់។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា យើង​ម្នាក់​ៗ​ដែល​ជឿ​ព្រះយេស៊ូវ នឹង​ជួប​ការ​លំបាក ដោយ​ជៀស​មិន​រួច នៅ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា ពិបាក​ពេក ហើយ​ចង់​ចុះ​ចាញ់។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តែ “ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(អេភេសូរ ៦:១១,១៤)។ ជា​ជាង រាថយ ដោយ​ការ​ភ័យ​ខ្លាច ឬ​ចុះ​ចាញ់ ពេល​ដែល​យើង​ទទួល​ស្គាល់​ភាព​កម្សោយ និង​ភាព​ងាយ​រង​គ្រោះ​របស់​យើង សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​បោះ​ជំហាន​ទៅ​មុខ…

Read article
ពិតជាមានជីវិតរស់មែន

ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ វិវរណៈ ២១:៤ បន្ទាប់​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​កន្លង​ផុត​ទៅ បាន​១​សប្តាហ៍ កូន​ប្រុស​របស់​ខ្ញុំ ឈ្មោះ វ៉ាយ(Wyatt) មាន​អាយុ​៥​ឆ្នំា បាន​ឮ​គេ​ជជែក​គ្នា​ជា​ញឹក​ញាប់ អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ គាត់​តែង​តែ​សួរ​ខ្ញុំ អំពី​រឿង​នេះ​ជា​និច្ច ហើយ​តាម​ធម្មតា សំណួរ​គាត់​មាន​ការ​ពិបាក​ឆ្លើយ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​បើក​ឡាន គាត់​កំពុង​អង្គុយ​នៅ​កៅ​អី​ក្រោយ​ខ្ញុំ ដោយ​បាន​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព។ គាត់​ក៏​បាន​មើល​តាម​បង្អួច​ឡាន ដោយ​ការ​គិត​ដ៏​ស៊ី​ជម្រៅ។ គាត់​ក៏​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា “ប៉ា” រួច​ក៏​ស្ងាត់​មាត់​ទៅ​វិញ ដោយ​ត្រៀម​សំណួរ​ដ៏​ពិបាក​មួយ រួច​សួរ​ខ្ញុំ​ថា “ពេល​ព្រះ​យេស៊ូវ​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ តើ​យើង​នឹងពិត​ជា មាន​ជីវិត​រស់​ឡើង​វិញ​មែន ឬ​រស់​ឡើង​វិញ តែ​ក្នុង​ចិត្ត?” នេះ​ជា​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​មាន​ក្នុង​ចិត្ត ទោះ​យើង​ហ៊ាន​យក​វា​មក​និយាយ ឬ​អត់​ក៏​ដោយ។ តើ​ព្រះ​ទ្រង់​ពិត​ជា​នឹង​ប្រោស​យើង​ឲ្យ​ជា​មែន​ឬ? តើ​ព្រះ​អង្គ​ពិត​ជា​នឹង​ប្រោស​យើង​ឲ្យ​រួចពី​ស្លាប់​មែន​ឬ? តើ​ព្រះ​អង្គ​ពិត​ជា​នឹង​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​ទំាង​អស់​ឬ? សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា អំពី “ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី”(វិវរណៈ ២១:១)។ ក្នុង​ទីក្រុង​ថ្មី​នោះ “ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង យើង​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់”(ខ.៣)។ ដោយសារ​ជ័យ​ជម្នះ​របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ពេល​អនាគត​មួយ ដែល​នឹង​គ្មាន​ទឹក​ភ្នែក​ទៀត គ្មាន​ការ​អាក្រក់​អ្វី​ដែល​អាច​ទាស់​ប្រឆាំង​នឹង​ព្រះ…

Read article
ព្រឹត្តិការណ៍ដែលផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង

ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ។ ១កូរិនថូស ១៥:២០ លោក​យ៉ារ៉ូស្លាវ ផេលីកាន(Jaroslav Pelikan) ជា​សាស្រ្តា​ចារ្យ​នៅ​សកលវិទ្យាល័យ​យេល អស់​ជា​ច្រើន​ឆ្នាំ ហើយ​គេ​បាន​ចាត់​ទុក​គាត់ ក្នុង​ចំណោម​អ្នក​និពន្ធ​ឈាន​មុន ក្នុង​ជំនាន់​របស់​គាត់ ក្នុង​ប្រវត្តិ​សាស្រ្ត​គ្រីស្ទ​បរិស័ទ។ គាត់​ក៏​មាន​ឈ្មោះ​ល្បី ដោយសារ​អាជីព​ក្នុង​វិស័យ​អប់រំ អស់​ពេល​ជា​យូរ។ គាត់​បាន​បោះពុម្ភ​សៀវភៅ​ជាង ៣០​មុខ ហើយ​ក៏​បាន​ទទួល​ពាន​រង្វាន់​សម្រាប់​ការ​និពន្ធ​សៀវភៅ​ច្រើន​មុខ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សិស្ស​របស់​គាត់​ម្នាក់​បាន​រំឭក អំពី​ពាក្យ​សំខាន់​បំផុត​របស់​គាត់ ដែល​មាន​ប្រសាសន៍ មុន​ពេល​​គាត់​លាចាក​លោក នៅ​លើ​គ្រែ​ថា “បើ​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​អ្វី​ៗ​ផ្សេង​ទៀត​មិន​សំខាន់​ទេ ហើយ​បើ​ព្រះគ្រីស្ទ​មិន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​អ្វី​ផ្សេង​ទៀត​ក៏​មិន​សំខាន់​ដែរ”។ ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា “​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(១កូរិនថូស ១៥:១៤)។ សាវ័ក​ប៉ុល​ហ៊ាន​និយាយ​ដូច​នេះ ព្រោះ​គាត់​ដឹង​ថា ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ មិនមែន​ជា​ការ​អស្ចារ្យ ដែល​កើត​ឡើង សម្រាប់​តែ​មួយ​ពេល​នោះ​ទេ តែ​ជា​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​បំផុត នៃ​ព្រះ​រាជកិច្ច​ប្រោស​លោះ​របស់​ព្រះ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ។ ព្រះ​បន្ទូល​ដែល​សន្យា អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ មិន​គ្រាន់​តែ​ជា​ការ​ធានា​ថា ព្រះ​យេស៊ូវ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ជា​ការ​បញ្ជាក់​ថា អ្វី​ផ្សេង​ទៀត​ដែល​ស្លាប់ និង​ប្រេះ​បែក (ជីវិត…

Read article
ជីវិតដែលមានភាពត្រឹមត្រូវ

សេចក្តី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​គេ​។ សុភាសិត ១១:៣ អេបិល មូតៃ(Abel Mutai)​ ជា​កីឡាករ​រត់​ប្រណាំង​មក​ពី​ប្រទេស​គែនយ៉ា​ បាន​ចូល​រួម​ការ​ប្រកួត​រត់​ប្រណាំង​អន្តរជាតិ កាត់​តាម​សណ្ឋានដី​ខុស​ៗ​គ្នា​ក្នុង​ប្រទេស ដែល​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង។ នៅ​សល់​តែ​ពីរបី​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ គាត់​រត់​ទៅ​ដល់​ទី​ហើយ ដោយ​គាត់​កំពុង​នាំ​មុខ​គេ។ ដោយសារ​គាត់​មាន​ការ​យល់​ច្រឡំ ចំពោះ​ផ្លាក​សញ្ញា ដែល​ធ្វើ​ឲ្យ​គាត់​គិត​ថា គាត់​បាន​ឆ្លង​ផុត​ទី​ហើយ ដូចនេះ គាត់ក៏បានឈប់រត់ ទាំងមិនទាល់ដល់ទី។ លោក​អ៊ីវ៉ាន ហ្វឺណានដេស អាណាយ៉ា(Ivan Fernandez Anaya) ជា​កីឡាករ​អេស្ប៉ាញ ដែល​ត្រូវ​ជាប់​លេខ​ពីរ​ក្រោយ​គាត់ ក៏​បាន​មើល​ឃើញ​កំហុស​របស់​លោក​មូតៃ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ជាង​ឆ្លៀត​​ឱកាស​ពេល​នោះ ដើម្បី​វ៉ា​គាត់​ឲ្យ​ដល់​ទី​មុន  លោក​អាណាយ៉ា​ក៏​បាន​រត់​ទាន់​លោក​មូតៃ ហើយ​ចង្អុល​បង្ហាញ​លោក​មូតៃ ឲ្យ​បន្ត​រត់​ទៅ​រក​ទី ដើម្បី​ឲ្យ​បាន​មេដាយ​មាស។ ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​លោក​អានណាយ៉ា ហេតុ​អ្វី​គាត់​សុខ​ចិត្ត​ចាញ់​ការ​ប្រកួត​នោះ គាត់​ក៏​បាន​ឆ្លើយ​ថា អ្នក​ដែល​សក្តិសម​នឹង​ទទួល​ជ័យ​ជម្នះ គឺ​លោក​មូតៃ មិន​មែន​គាត់​ទេ។ គាត់​ថា “បើ​ខ្ញុំ​ឈ្នះ​ពេល​នោះ តែ​មាន​តម្លៃ​អ្វី? តើ​ខ្ញុំ​នឹង​មាន​កិត្តិយស ដោយសារ​មេដាយ​មាស​នោះ​ទេ? តើ​ម្តាយ​ខ្ញុំ​នឹង​គិត​យ៉ាង​ណា ចំពោះ​ខ្ញុំ”។ អ្នក​យក​ព័ត៌មាន​ម្នាក់​ក៏​បាន​ផ្សាយ​ដូច​នេះ​ថា “លោក​អាណាយ៉ា​បាន​ជ្រើស​រើស​យក​ភាព​ស្មោះ​ត្រង់ ជា​ជាង​រើស​យក​ជ័យជម្នះ”។​ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា អ្នក​ណា​ចង់​រស់​នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់…

Read article
ក្តីអំណរដែលបានមកពីដំណឹងល្អ

ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ។ អេសាយ ៦១:១ កាល​ពី​ពេល​ល្ងាច ឆ្នាំ១៩៦៤ គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​រដ្ឋ​អាឡាស្កា ដែល​នាំ​ឲ្យ​មាន​ការ​កក្រើក រង្គើរ​មាន​រយៈ​ពេល​ជាង​៤​នាទី ដោយ​កម្លាំង​រញ្ជួយ ៩.២ រិចទ័រ។ នៅ​តំបន់​អ៊ែងខូរេក បណ្ដុំ​អគារ​ទាំង​មូល​បាន​ដួល​រលំ​រាប​ដល់​ដី ដោយ​បន្សល់​ទុក​តែ​ស្នាម​ក្រហូង​ដី និង​កម្ទេច​អគារ​បាក់​បែក។ នៅ​ពេល​យប់​ដ៏​ងងឹត និង​តក់​ស្លត់ អ្នក​ស្រី​ជេនី ឈែន(Genie Chance) ដែល​ជា​អ្នក​យក​ព័ត៌មាន បាន​ឈរ​កាន់​ក្បាល​មីក្រូហ្វូន ផ្សាយ​ព័ត៌មាន​ទៅ​កាន់​មនុស្ស​ជា​ច្រើន​កំពុង​អន្ទះសារ​ចាំ​ស្តាប់​ព័ត៌មាន តាម​វិទ្យុ​ដែល​មាន​ដូច​ជា បុរស​ជា​ប្តី​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ព្រៃ បាន​ទទួល​ដំណឹង​ថា ភរិយា​ខ្លួន​នៅ​មាន​ជីវិត ក្រុម​គ្រួសារ​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ បាន​ទទួល​ដំណឹង​ថា កូន​ប្រុស​របស់​ពួក​គេ​សុខ​សប្បាយ នៅ​កន្លែង​បោះ​ជំរុំ របស់​ក្រុម​កាយរឹទ្ធិ  ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ទទួល​ដំណឹង​ថា គេ​បាន​រក​ឃើញ​កូន​ៗ​របស់​ពួកគាត់​ហើយ។ វិទ្យុ​ក៏​បាន​បន្ត​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​ល្អ​ដូច​នេះ​ទៀត ដោយ​នំា​មក​នូវ​ក្តី​អំណរ ក្នុង​ពេល​ដែល​មាន​វិនាសកម្ម។ ពួក​អ៊ីស្រាអែល​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​ឮ​ហោរា​អេសាយ​ថ្លែង​ថា “ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ”(អេសាយ ៦១:១)។ ខណៈ​ពេល​ដែល​ពួក​គេ​មើល​ទៅ​ជីវិត​ប្រេះ​បែក និង​ក្រៀម​ក្រោះ​របស់​ពួក​គេ និង​មើល​ទៅ​ពេល​អនាគត​ដ៏​គួរ​ឲ្យ​ថប់​បារម្ភ សម្លេង​ដែល​ឮ​ច្បាស់ របស់​ហោរា​អេសាយ បាន​នាំ​មក​នូវ​ដំណឹង​ល្អ ចំ​ពេល​នោះ នៅ​ពេល​ដែល​អ្វី​ៗ​ហាក់​ដូច​ជា​បាន​បាត់​បង់។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង “​​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ …នឹង​សង់​អស់​ទាំង​ទី ដែល​ខូចបង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី”(ខ.១,៤)។…

Read article
អំណាចនៃសេចក្តីស្រឡាញ់

ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តីស្រឡាញ់​បាន​ឡើយ។ បទចម្រៀងសាឡូម៉ូន ៨:៧ មាន​ចាស់​ទុំ​ពីរ​នាក់ ​មាន​អាយុ​ប្រហែល​៨០​ឆ្នាំ ម្នាក់​រស់​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់ ម្នាក់​ទៀត នៅ​ប្រទេស​ដាណឺម៉ាក។ មើល​ទៅ​អ្នក​ទាំង​ពីរ មិន​ទំនង​​អាច​ធ្វើ​ជា​គូរ​ស្នេហ៍​ឡើយ។ ពួកគេ​មាន​ប្តី​ប្រពន្ធ​រៀង​ៗ​ខ្លួន ដោយ​មាន​ជីវិត​ដ៏​រីករាយ អស់​រយៈ​ពេល​៦០​ឆ្នាំ មុន​ពេល​ពួក​គេ​ក្លាយ​ជា​ស្រ្តី​មេម៉ាយ និង​បុរស​ពោះ​ម៉ាយ។ ទីលំនៅ​របស់​ពួក​គេ​ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា ដោយ​ធ្វើ​ដំណើរ​តែ​១៥​នាទី​ប៉ុណ្ណោះ តែ​ផ្ទះ​របស់​ពួក​គេ​ស្ថិត​នៅ​ប្រទេស​ពីរ​ផ្សេង​គ្នា។ ពួកគេ​នៅ​តែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ដោយ​ចំអិន​អាហារ និង​ចំណាយ​ពេល​ជា​មួយ​គ្នា​ជា​ទៀត​ទាត់។ គួរ​ឲ្យ​ស្តាយ​ណាស់ នៅ​ឆ្នាំ​២០២០ ដោយសារ​តែ​ការ​រាល​ដាល​នៃ​វីរូស​កូរ៉ូណា រដ្ឋា​ភិបាល​ដាណឺម៉ាក​ក៏​បាន​បិទ​ច្រក​ព្រំដែន។ តែ​ពួក​គេ​នៅ​តែ​បន្ត​ជួប​គ្នា ជា​រៀង​រាល់​ថ្ងៃ នៅ​ម៉ោង​៣​រសៀល នៅ​ព្រំដែន នៅ​លើ​ផ្លូវ​ជាតិ​ដ៏​ស្ងប់​ស្ងាត់​មួយ ដោយ​អង្គុយ​ញាំ​អាហារ​ជា​មួយ​គ្នា នៅ​ម្ខាង​ព្រំដែន​ម្នាក់។  បុរស​នោះ​ក៏​បាន​ពន្យល់​ថា “យើង​មក​ទីនេះ ដោយសារ​យើង​ស្រឡាញ់​គ្នា”។ ក្តី​ស្រឡាញ់​របស់​ពួក​គេ​ខ្លាំង​ជាង​ព្រំដែន និង​មាន​អំណាច​ខ្លាំង​ជាង​ជំងឺ​រាតត្បាត។ ​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន​បាន​ធ្វើ​ការ​បក​ស្រាយ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង អំពី​អំណាច​ដ៏​អស្ចារ្យ​នៃ​សេចក្តី​ស្រឡាញ់។ ក្នុង​នោះ ស្តេច​សាឡូម៉ូន​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់”(៨:៦)។ យើង​មិន​អាច​ជៀស​វាង​សេចក្តី​ស្លាប់​បាន​ឡើយ។ វា​នឹង​មក​ដល់ ដោយ​ការ​បញ្ចប់​ដាច់​ខាត​ដែល​យើង​មិន​អាច​រារាំង​បាន។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​មាន​កម្លាំង​ខ្លាំង​ដូច​សេចក្តី​ស្លាប់។ ជាង​នេះ​ទៅ​ទៀត “ជំហួល​នៃ​សេចក្តី​ស្រឡាញ់​ក៏​ជា​ជំហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ព្រះ(ខ.៦)។ តើ​អ្នក​ធ្លាប់​ឃើញ​ភ្លើង​ឆាប​ឆេះ​ទេ? សេចក្តី​ស្រឡាញ់​គឺ​មិន​ខុស​ពី​ភ្លើង ដែល​មិន​អាច​ពន្លត់​បាន។ “ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តី​ស្រឡាញ់​បាន​ឡើយ”…

Read article
ភាពផុយស្រួលនៃជីវិត និងការបន្ទាបខ្លួន

ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ។ យ៉ាកុប ៤:១៤ លោក​យេរ៉ូម(Jerome) និង​លោក​ទ័រទូលាន(Tertullian) ដែល​ជា​អ្នក​ប្រាជ្ញ​នៅ​សម័យ​បុរាណ បាន​លើក​ឡើង អំពី​រឿង​មួយ​ចំនួន ដែល​ដំណាល​ថា ក្នុង​ចក្រភព​រ៉ូម៉ាំង នៅ​សម័យ​បុរាណ បន្ទាប់​ពី​មេទ័ព​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​កោត​ស្ញប់ស្ញែង គាត់​ក៏​បាន​ជិះ​ពីលើ​រទេះសេះ​ដែល​ចាំង​ពន្លឺ​ផ្លេក​ៗ ដោយ​មាន​គេ​ដង្ហែ​គាត់ កាត់​តាម​មហាវិថី​នៅ​កណ្តាល​ទីក្រុង ចាប់​តាំង​ពី​ពេល​ព្រឹក​ដល់​ពេល​ល្ងាច។ ហ្វូង​មនុស្ស​ក៏​បាន​ស្រែក​ហូរ។ មេទ័ព​នោះ​ក៏​មាន​ចិត្ត​សប្បាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​គោរព​ស្រឡាញ់​ពី​ប្រជាជន ដោយ​ទទួល​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ជីវិត​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​រឿង​ព្រេង​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​បម្រើ​ម្នាក់​ឈរ​ពីក្រោយ​មេទ័ព​នោះ ពេញ​មួយ​ថ្ងៃ ដោយ​ខ្សឹប​ដាក់​ត្រចៀក​គាត់​ថា Memento mori  (ប្រែ​ថា “សូម​លោក​កុំ​ភ្លេច​ថា លោក​មិន​មែន​ជា​មនុស្ស​អមតៈ​ទេ”)។ ក្នុង​ពេល​ដែល​មាន​ការ​សរសើរ​ដ៏​លើស​លប់ មេទ័ព​នោះ​ស្រេក​ឃ្លាន​ការ​បន្ទាប​ខ្លួន ដោយ​នឹក​ចាំ​ថា គាត់​មិនមែន​ជា​មនុស្ស​អមតៈ​ទេ។ លោក​យ៉ាកុប​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​សហគមន៍​មួយ ដែល​មាន​អំនួត និង​ចូល​ចិត្ត​សរសើរ​ខ្លួន​ឯង។ គាត់​ក៏​បាន​ប្រឈម​មុខ​ដាក់​ភាព​ក្រអឺតក្រទម​របស់​ពួក​គេ ដោយ​ពាក្យ​សម្តី​ដ៏​មុត​ស្រួច​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ»(យ៉ាកុប ៤:៦)។ អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ “បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះ​អម្ចាស់”(ខ.១០)។ តើ​ពួកគេ​អាច​ឱប​ក្រសោប​យក​ការ​បន្ទាប​ខ្លួន​នេះ ដោយ​របៀប​ណា? ពួកគេ​ចាំ​បាច់​ត្រូវ​ចង​ចាំ​ ដូច​មេទ័ព​រ៉ូម៉ាំង​ថា ពួក​គេ​នឹង​ស្លាប់​នៅ​ពេល​ណា​មួយ។…

Read article
ការវិនិយោគដែលគួរឲ្យអស់សំណើច

យ៉ាង​នោះ​ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ពិត ខ្ញុំ​ក៏​ទទួល​បញ្ចាំ​ចំការ ដែល​នៅ​ឯ​អាន៉ាថោត។ យេរេមា ៣២:៨-៩ កាល​ពី​ឆ្នាំ​១៩២៩ ពេល​ដែល​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ មនុស្ស​រាប់​លាន​នាក់​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។ ប៉ុន្តែ លោក​ផ្លយ អុដលុម(Floyd Odlum) មាន​ប្រតិកម្ម​តប​ខុស​គេ។​ ខណៈ​ពេល​ដែល​គេ​រាល់​គ្នា​មាន​ការ​ភ័យ​ស្លន់ស្លោ ហើយ​លក់​ភាគ​ហ៊ុន​របស់​ខ្លួន ក្នុង​តម្លៃ​ថោក​ខុស​ពី​ធម្មតា លោក​អុដលុម​ក៏​បាន​ធ្វើ​នូវ​រឿង​ដែល​គេ​គិត​ថា ល្ងង់​ខ្លៅ ដោយ​ចូល​ទៅ​ទិញ​ភាគ​ហ៊ុន​ជា​ច្រើន​ នៅ​ពេល​ដែល​អនាគត​របស់​ប្រទេស​ជាតិ​កំពុង​តែ​លិច​លង់។ ប៉ុន្តែ ចក្ខុ​វិស័យ​ដ៏ “ល្ងង់​ខ្លៅ” របស់​លោក​អុដលុម ក៏​បាន​ទទួល​ផល​ចំណេញ ដោយ​បង្កើត​ឲ្យ​មាន​ការ​វិនិយោគ​ទុន​ដ៏​រឹង​មាំ ដែល​ធន់​នៅ​អស់​ជា​ច្រើន​ទសវត្សរ៍។ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​យេរេមា ឲ្យ​ធ្វើ​នូវ​រឿង​មួយ ដែល​មនុស្ស​គិត​ថា គួរ​ឲ្យ​អស់​សំណើច។ ព្រះ​អង្គ​បាន​បង្គាប់​គាត់ ឲ្យ​ទៅ​ទិញ​ដី នៅ​អាន៉ាថោត ក្នុង​ស្រុក​បេនយ៉ាមីន (យេរេមា ៣២:៨)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នោះ​មិន​សម​ជា​ពេល​ដែល​ត្រូវ​ទិញ​ដី​នោះ​ទេ។ នគរ​យូដា​ទាំង​មូល​កំពុង​តែ​ហៀប​នឹង​ត្រូវ​បរទេស​ចូល​លុក​លុយ។ កង​ទ័ព​របស់​ស្តេច​បាប៊ីឡូនកំពុង​តែ​លោម​ព័ទ្ធ​ទីក្រុង​យេរូសាឡិម(ខ.២) ហើយ​ដី​ដែល​លោក​យេរេមា​ទិញ នឹង​ក្លាយ​ជា​ដី​របស់​ពួក​បាប៊ីឡូន​មិន​ខាន។ តើ​គាត់​ជា​មនុស្ស​ល្ងង់​ឬ ដែល​ទៅ​ធ្វើ​ការ​វិនិយោគ នៅ​ពេល​ដែល​អ្វី​ៗ​នឹង​ត្រូវ​បាត់​បង់​ក្នុង​ពេល​ឆាប់​ៗ? តាម​ពិត គាត់​កំពុង​ស្តាប់ ហើយ​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ ដែល​បាន​រៀប​ចំ​ពេល​អនាគត ដែល​គ្មាន​នរណា​អាច​មើល​ដឹង។ “​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា…

Read article