Winn Collier

You are here:
បានសង្រ្គោះឲ្យរួចពីខ្មំាងសត្រូវ

ទ្រង់​បាន​ដោះ​ឲ្យ​ទូលបង្គំ​រួច​ពី​ខ្មាំងសត្រូវ​យ៉ាង​ខ្លាំង​របស់​ទូលបង្គំ។ ២សាំយ៉ូអែល ២២:១៨ កាល​ពី​ឆ្នាំ​២០១០ ពេល​ដែល​លោក​ចច វូជណូវិជ(George Vujnovich) មាន​អាយុ​៩៤​ឆ្នាំ គាត់​បាន​ទទួល​រង្វាន់​ផ្កាយ​សំរឹត សម្រាប់​ការ​រៀប​ចំ​ការ​ជួយ​សង្រ្គោះ​មួយ ដែល​សារព័ត៌មាន​ញូយ៉ក​ថែម​បាន​ហៅ​ថា “ការ​ជួយ​សង្រ្គោះ​មួយ ក្នុង​ចំណោម​ការ​ជួយ​សង្រ្គោះ​អស្ចារ្យ​បំផុត ក្នុង​សម័យ​សង្រ្គាម លោក​លើក​ទី​២។ លោក​វូជណូវិជ ជា​កូន​ជន​ជាតិ​សឺបៀ ដែល​បាន​ផ្លាស់​មក​រក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ គាត់​បាន​ចូល​បម្រើ​ការ​ក្នុង​ជួរ​ទ័ព​អាមេរិក។ ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ពួក​ទ័ព​អាកាស​របស់​អាមេរិក ដែល​​ធ្លាក់​យន្ត​ហោះ កំពុង​ស្ថិត​ក្រោម​ការ​ការពារ​របស់​ពួក​ឧទាម​នៅ​ប្រទេស​យូហ្គោស្លាវី គាត់​ក៏​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ក្រុម​គ្រួសារ​គាត់​វិញ ដោយ​លោត​ឆ័ត្រ​យោង ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ស្វែង​រក​ទីតាំង​របស់​ពួក​អ្នក​បើក​យន្ត​ហោះ​ទាំង​នោះ។ គាត់​បាន​ចែក​ពួក​គេ​ជា​ក្រុម​តូច​ៗ ហើយ​បង្រៀន​ពួក​គេ អំពី​របៀប​រស់​នៅ​ជា​មួយ​ជនជាតិ​សឺបៀ(ដោយ​ស្លៀក​ពាក់​ខោអាវ និង​បរិភោគ​អាហារ​ជនជាតិ​សឺបៀ)។ បន្ទាប់​មក គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ដើម្បី​នាំ​ពួក​គេ​ចេញ​ម្តង​មួយ​ក្រុម​ៗ ទៅ​រក​យន្ត​ហោះ​ដឹក​ជញ្ជូនC-47 ដែល​កំពុង​រង់​ចាំ នៅ​លើ​ផ្លូវ​សម្រាប់​ចុះ​ចត ដែល​គេ​បាន​បង្កើត​ឡើង ដោយ​ការ​កាប់​ឆ្ការ​ព្រៃ។ លោក​វូជណូវិជ​ក៏​បាន​សង្រ្គោះ​ពួកទ័ពអាកាស៥១២នាក់ ដែល​សុទ្ធ​តែ​មាន​ពេញ​ដោយ​អំណរ។ ស្តេច​ដាវីឌ​បាន​ពិពណ៌នា អំពី​ក្តី​អំណរ​ដែល​កើត​មាន ពេល​ដែល​ព្រះ​បាន​សង្រ្គោះ​ទ្រង់ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ដែល​បានឡោម​ព័ទ្ធ​ជុំជិត។ ស្តេច​ដាវីឌ​មាន​បន្ទូល​ថា ព្រះ​ទ្រង់ “​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូលបង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ”(២សាំយ៉ូអែល ២២:១៧)។ ស្តេច​សូល​ក៏​មាន​ព្រះទ័យ​ក្រោធ ដោយ​ការ​ច្រណែន។ ទ្រង់​បាន​តាម​សម្លាប់​ដាវីឌ ដោយ​គ្មាន​ត្រា​ប្រណី។ តែ​ព្រះ​ទ្រង់​មាន​ផែនការ។…

Read article
ធ្វើជាពន្លឺដ៏ធំ

ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ អេសាយ ៩:២ កាល​ពី​ឆ្នាំ​២០១៨ ក្មេង​ប្រុស​ជន​ជាតិ​ថៃ​១២​នាក់ និង​គ្រូ​បង្វឹក​បាល់​ទាត់​របស់​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ ដែល​មាន​ផ្លូវ​បត់​ចុះ​ឡើង​ៗ ដោយ​បំណង​ចង់​កម្សាន្ត​សប្បាយ​នឹង​ការ​ដើរ​លេង​ពេល​រសៀល។ ដោយសារ​ទឹក​ភ្លៀង​បាន​ជន់​ឡើង ដោយ​មិន​ដឹង​ខ្លួន ពួក​គេ​ក៏​បាន​បង្ខំ​ចិត្ត​ចូល​កាន់​តែ​ជ្រៅ​ទៅ​ៗ  ហើយ​ក៏​បាន​ជាប់​ក្នុង​រូង​ភ្នំ​នោះ អស់​រយៈ​ពេល​១៨​ថ្ងៃ ទំរាំ​តែ​ក្រុម​ជួយ​សង្រ្គោះ​នាំ​ពួក​គេ​ចេញ​មក​ក្រៅ​បាន​។ ក្រុម​មុជ​ទឹក​មាន​ការ​ខក​ខាន ដោយសារ​ទឹក​ឡើង​កាន់​តែ​ខ្លាំង តែ​បាន​ព្យាយាម​ជួយ​សង្រ្គោះ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​អង្គុយ​នៅ​លើ​ថ្ម ដោយ​កាន់​ពិល​៦​គ្រឿង​បញ្ចេញ​ពន្លឺ​អៀវ​ៗ ដោយសារ​ជិត​អស់​ថ្ម។ ពួក​គេ​ស្ថិត​ក្នុង​ភាព​ងងឹត​អស់​ជា​ច្រើន​ថ្ងៃ ដោយ​សង្ឃឹម​ថា ​ពន្លឺ និង​ជំនួយ​នឹង​ចូល​មក​ដល់។ ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​ពិភព​លោក​មួយ ដែល​ស្ថិត​ក្នុង​ភាព​ងងឹត​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ  មាន​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា និង​ភាព​លោភ​លន់ ហើយ​ប្រេះ​បែក ដោយ​សារ​ការ​បះបោរ និង​ការ​ឈឺចាប់​(អេសាយ ៨:២២)។ គ្មាន​អ្វី​ក្រៅ​ពី​សំណល់​បាក់​បែក ពន្លឺ​នៃ​ក្តី​សង្ឃឹម ជិត​រលត់​ដូច​ទៀន​អ៊ាវ​ៗ មុន​ពេល​ធ្លាក់​ចូល​ក្នុង​ភាព​ងងឹត។ តែ​លោក​អេសាយ​បាន​លើក​ទឹក​ចិត្ត​ថា ភាព​អស់​សង្ឃឹម​នេះ មិន​កើត​មាន​ជា​រៀង​រហូត​នោះ​ទេ។ ដោយសារ​សេចក្តី​មេត្តា​របស់​ព្រះ មិន​យូរ​ប៉ុន្មាន “សេចក្តី​ឈ្លប់​សូន្យសុង នឹង​មិន​នៅ​លើ​ស្រុក​ដូច​នៅ​គ្រា​ដែល​មាន​សេចក្តី​វេទនា​ចិត្ត​នោះ​ទេ”(៩:១)។ ព្រះ​ទ្រង់​នឹង​មិន​បោះ​បង់​ចោល​រាស្រ្ត​ទ្រង់ ឲ្យ​នៅ​ជាប់​ក្នុង​ម្លប់​នៃ​សំណង់​បាក់​បែក​នោះ​ទេ។ លោក​ហោរា​បាន​ប្រកាស អំពី​សេចក្តី​សង្ឃឹម​សម្រាប់​រាស្រ្ត​ទ្រង់ ហើយ​ក៏​បាន​ចង្អុល​បង្ហាញ​ពួក​គេ ទៅ​រក​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក បណ្តេញ​សេចក្តី​ងងឹត ដែល​បណ្តាល​មក​ពី​អំពើ​បាប។​ ព្រះ​យេស៊ូវ​បាន​យាង​មក​ហើយ។ ហើយ​ឥឡូវ​នេះ…

Read article
ពេញដោយអំណាចចេស្តា និងក្តីស្រឡាញ់

នោះ​ឯង​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ហើយ​ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យសុង​ផង។ ចោទិយកថា ៤:១១ ក្នុង​ឆ្នាំ​២០២០ ភ្នំ​ភ្លើង​ឈ្មោះ​សានហ្កាយ នៅ​ប្រទេស​អេក្វាឌ័រ បាន​ផ្ទុះ​ឡើង។ ប៉ុស្តិ៍​ទូរទស្សន៍​BBC បាន​ពិពណ៌នា​ថា មាន​ផ្សែង​ផេះ​ខ្មៅ​ងងឹត​បាញ់​ទៅ​លើ​មេឃ ដល់​កម្ពស់​ជាង​១២០០០​ម៉ែត្រ។ ផេះ​ដែល​បាន​បាញ់​ចេញ​មក បាន​គ្រប់​ដណ្តប់​ផ្ទៃ​ដី​៤​ខេត្ត​(ជាង​រាប់​ម៉ឺន​ហិច​តា) ។ ផ្ទៃមេឃ​បាន​ប្រែ​ងងឹត គួរ​ឲ្យ​ខ្លាច ហើយ​ខ្យល់​អាកាស​ក៏​មាន​ភាព​កក្វក់ ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ កសិករ​ម្នាក់ ឈ្មោះ ហ្វេលីស៊ីអានូ អីនហ្កា(Feliciano Inga) បាន​រៀប​រាប់​អំពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ ទៅ​កាន់​កាសែត អែល ខាំមែស៊ីអូ (El Comercio) ថា “យើង​មិន​ដឹង​ថា ធូលីដី​នោះ​បាន​ចេញ​ពី​ណា​មក​ទេ …យើង​ឃើញ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត ហើយ​ក៏​មាន​ការ​ភ័យ​ខ្លាច”។ ពួក​អ៊ីស្រាអែល​មាន​ការ​ភ័យ​ខ្លាច​ស្រដៀង​នេះ​ផង​ដែរ នៅ​ជើង​ភ្នំ​ស៊ី​ណាយ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ឈរ​នៅ​ទីនោះ ឃើញ “ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យសុង​”(ចោទិយកថា ៤:១១)។ ព្រះ​សូរសៀង​របស់​ព្រះ​អង្គ​លាន់​ឡើង​ដូច​ផ្គរលាន់ ហើយ​ពួក​បណ្តាជន​ក៏​មាន​ការ​ភ័យ​ញ័រ។ វា​ជា​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យ​តក់​ស្លត់ គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ញ័រ​ក្បាល​ជង្គង់ ពេល​ដែល​ពួក​គេ​ជួប​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ដោយ​ផ្ទាល់។​ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ឡើង “ពួក​គេ​រាល់​គ្នា​ក៏​បាន​ឮ​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​នោះ…

Read article
ការល្បងល ដើម្បីឲ្យលូតលាស់

មាន​ពេល​មួយ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​ខ្ញុំ​ឡើង​ភ្នំ​ខូឡូរ៉ាដូ ហ្វូធីនន័រ ដែល​មាន​កម្ពស់ ៤៧៦២ម៉ែត្រ។ ពេល​នោះ​ ពួក​គេ​អារម្មណ៍​ថា ខ្វះ​ទំនុក​ចិត្ត។ តើ​ពួក​គេ​អាច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ទេ? តើ​ពួក​គេ​អាច​ជម្នះ​បញ្ហា​ប្រឈម​នៅ​ក្នុង​ការ​ឡើង​ភ្នំ​ទេ? កូន​ពៅ​គេ​បាន​ឈប់​នៅ​តាម​ផ្លូវ​ឡើង ដើម្បី​សម្រាក​ឲ្យ​បាត់​ហត់។ គាត់​ប្រាប់​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា គាត់​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​ទេ។ តែ​ខ្ញុំ​ជឿ​ថា ការ​សាក​ល្បង​នេះ​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ទុក​ចិត្ត​ខ្ញុំ។ នៅ​សល់​ចម្ងាយ​ប្រហែល​១​គីឡូ​ម៉ែត្រ​កន្លះ​ទៀត ដល់​កំពូល​ភ្នំ​ហើយ តែ​កូន​ប្រុស​ខ្ញុំ​ដែល​ត្អូញត្អែរ​ថា មិន​អាច​ឡើង​ទៅ​លើ​ទៀត​បាន ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ក៏​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​មុន​យើង។ គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​គាត់​អាច​ទុក​ចិត្ត​ខ្ញុំ សូម្បី​តែ​ក្នុង​ពេល​ដែល​គាត់​មាន​ការ​ភ័យ​ខ្លាច។ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង ចំពោះ​ទំនុក​ចិត្ត​ដែល​លោក​អ៊ីសាក់​មាន ចំពោះ​ឪពុក​របស់​គាត់ ខណៈ​ពេល​ដែល​ពួក​គេ​ឡើង​ភ្នំ​ជា​មួយ​គ្នា។ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ក៏​មាន​ការ​ស្ងើច​សរសើរ ចំពោះ​សេចក្តី​ជំនឿ ដែល​លោក​អ័ប្រាហាំ​មាន​ចំពោះ​ព្រះ ខណៈ​ពេល​ដែល​គាត់​លើក​កាំបិត ហៀប​នឹង​សម្លាប់​កូន​ប្រុស​គាត់​ (លោកុប្បត្តិ ២២:១០)។ លោក​អ័ប្រាហាំ​នៅ​តែ​ស្តាប់​បង្គាប់​តាម​ព្រះ ទោះ​គាត់​មាន​ការ​ភ័ន្ត​ភាំង និង​ពិបាក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ។ ដោយ​សេចក្តី​មេត្តា​មក​ពី​ព្រះ ទេវតា​មួយ​អង្គ​ក៏​បាន​ឃាត់​គាត់​ថា “កុំ​ឲ្យ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ​អញ​ដឹង​ថា ឯង​កោតខ្លាច​ដល់​ព្រះ​ហើយ ដោយ​ព្រោះ​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ​នឹង​អញ​សោះ”(ខ.១២)។ ត្រង់​ចំណុច​នេះ គឺ​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​មិន​ដែល​សព្វ​ព្រះទ័យ​ឲ្យ​លោក​អ័ប្រាហាំ​សម្លាប់​លោក​អ៊ីសាក់​ឡើយ។ ខណៈ​ពេល​ដែល​យើង​ប្រៀប​ធៀប​រឿង​នេះ ជា​មួយ​នឹង​រឿង​របស់​យើង ដោយ​ការ​ប្រុង​ប្រយ័ត្ន នោះ​យើង​ចាំ​បាច់​ត្រូវ​កត់​សំគាល់​ដើម​ខ…

Read article
វែកផ្ទៃមេឃ

នៅ​ក្នុង​ការ​សន្ទនា កាល​ពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ចែក​ចាយ​ដល់​ខ្ញុំ​ថា នាង​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​របស់​នាង​ហើយ។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ឮ​នាង​និយាយ​ពាក្យ​រអ៊ូរ​ទាំ ដែល​ខ្ញុំ​ធ្លាប់​ឮ​កាល​ពី​មុន​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​អាច​ជឿព្រះ​ដែល​ហាក់​ដូច​ជា​មិន​ដែល​ធ្វើ​អ្វី​សោះ​? សំណួរ​ដែល​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​នេះ បាន​លេច​ឡើង ក្នុង​គំនិត​យើង​ម្នាក់​ៗ ពី​ពេល​មួយ ទៅ​ពេល​មួយ​ទៀត  ពេល​យើង​អាន​ចំ​ពត៌​មាន​ដែល​និយាយ​អំពី​អំពើ​ហឹង្សា និង​នៅ​ពេល​ដែល​យើង​កំពុង​តែ​មាន​ចិត្ត​ខ្ទេច​ខ្ទំា​ជា​ដើម។ ការ​បាក់​ទឹក​ចិត្ត​របស់​មិត្ត​ភក្តិ​ម្នាក់​នេះ គឺ​បាន​បង្ហាញ​ថា នាង​កំពុង​តែ​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់​ជួយ​រំដោះ​នាង ឲ្យ​រួច​ពី​បញ្ហា​អ្វី​មួយ ដែល​នេះ​ជា​ការ​ស្រេក​ឃ្លាន ដែល​យើង​ម្នាក់​ៗ​អាច​មាន ជា​រឿយ​ៗ​។ ពួក​អ៊ីស្រា​អែល​ស្គាល់​ទីតាំង​ភូមិ​សាស្រ្ត​របស់​ទឹក​ដី​ខ្លួន​យ៉ាង​ច្បាស់។ តែ​ពួក​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​ពួកអ៊ីស្រាអែល​មិន​អាច​ទប់​ទល់​រួច ដោយ​វាយ​ផ្តួល​ពួក​គេ​នឹង​កណ្តាប់​ដៃ​ដែក ហើយ​ដុត​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ឲ្យ​ក្លាយ​ជា​សំណល់​បាក់​បែក។ ពេល​នោះ ពួក​បណ្តា​ជន​មាន​ការ​សង្ស័យ​ដ៏​ងងឹត ចំពោះ​ព្រះ​ជា​ម្ចាស់ បាន​ជា​ហោរា​អេសាយ​ថ្លែង​ទៅ​កាន់​ពួក​គេ​ថា តើ​ព្រះ​ដែល​គួរ​តែ​ជួយ​សង្រ្គោះ​យើង​នោះ ទ្រង់​នៅ​ឯណា? (អេសាយ ៦៣:១១-១៥)។ ប៉ុន្តែ ស្ថិត​ក្នុង​ពេល​បែប​នោះ លោក​អេសាយ​ក៏​បាន​អធិស្ឋាន​ដោយ​ចិត្ត​ក្លាហាន​ថា “ឱ​បើសិន​ជា​ទ្រង់​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​ទៅ​អេះ ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់ញ័រ​នៅ​ចំពោះ​ទ្រង់”(៦៤:១)។ ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​របស់​លោក​អេសាយ មិន​បាន​ទាញ​គាត់​ចេញ​ពី​ព្រះ​ជាម្ចាស់​ឡើយ តែ​បាន​នាំ​ឲ្យ​គាត់​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។ ការ​សង្ស័យ និង​ទុក្ខ​ព្រួយ​របស់​យើង ផ្តល់​ឲ្យ​យើង​នូវ​អំណោយ​ដ៏​ចម្លែក​មួយ ដោយ​វា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើងបាន​វង្វេង​ចេញ​ឆ្ងាយ​ប៉ុណ្ណា​ហើយ និង​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់​ខ្លាំង​ប៉ុណ្ណា។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ដែល​យើង​មិន​នឹក​ស្មាន​ដល់។ នៅ​ក្នុង​ព្រះ​យេស៊ូវ…

Read article
ព្រះជាម្ចាស់ស្វាគមន៍

ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​សាលា​បឋម​សិក្សា ដ៏​ចំ​ណាស់​មួយ​កន្លែង ។ សាលា​នោះ​បាន​បិទ​ទ្វារ ក្នុង​ឆ្នាំ១៩៥៨ ជាជាង​អនុវត្ត​តាម​បទ​បញ្ជា​របស់​តុលា​ការ​អាមេរិក ដែល​បាន​បង្គាប់​ឲ្យ​ឈប់​ប្រកាន់​ជាតិ​សាសន៍​(តាម​ច្បាប់ ដែល​បានអនុញ្ញាត​សិស្ស​អាមេរិក​ស្បែក​ខ្មៅ ទៅ​រៀន​នៅ​សាលា ដែល​ពី​មុន​ទទួល​តែ​សិស្ស​ស្បែក​ស)។ នៅ​ឆ្នាំ​បន្ទាប់ សាលា​រៀន​នេះក៏​បាន​បើក​ឡើង​វិញ ហើយ​អេលវ៉ា(Elva) ជា​សមាជិក​ពួក​ជំនុំ​របស់​ខ្ញុំ​នៅ​ពេល​បច្ចុប្បន្ន ដែល​កាល​នោះ នាង​ស្ថិត​ក្នុង​ចំណោម​សិស្ស​ស្បែក​ខ្មៅ​ដំបូង​គេ ដែល​បញ្រ្ជៀត​ចូល​នៅ​ក្នុង​ពិភព​នៃ​ពួក​ស្បែក​ស។ គាត់​បាន​រំឭក​ថា “នៅ​សម័យ​នោះ គេ​បាន​យក​ខ្ញុំ​ចេញ​ពី​សហគមន៍​ដ៏​មាន​សុវត្ថិភាព​របស់​ខ្ញុំ ដែល​មាន​គ្រូ​បង្រៀន ដែល​ជាផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ហើយ​គេ​ក៏​បាន​យក​ខ្ញុំ​ទៅ​ដាក់ ក្នុង​បរិយា​កាស​ដ៏​គួរ​ឲ្យ​ខ្លាច នៅ​ក្នុង​ថ្នាក់​រៀន​មួយ ដែល​មាន​សិស្ស​ស្បែក​ខ្មៅតែ​ម្នាក់​ទៀត​”។ កាល​នោះ អេលវ៉ា​បាន​ជួប​ការ​លំបាក​ជា​ច្រើន ដោយ​សារ​នាង​មាន​ពណ៌​សម្បុរ​ខុស​ពី​គេ ប៉ុន្តែ នាងបាន​ប្រែ​ក្លាយ​ជា​ស្រ្តី នៃ​សេចក្តី​ក្លាហាន ជំនឿ និង​ការ​អត់​ឱន​ទោស។ ទីបន្ទាល់​របស់​គាត់ គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ព្រោះ​នាង​បាន​អត់​ទ្រាំ​នឹង​ការ​អាក្រក់​ជា​ច្រើន ពី​សំណាក់​មនុស្សមួយ​ចំនួន នៅ​ក្នុង​សង្គម​មួយ ដែល​បាន​បដិសេធ​សេចក្តី​ពិត ដែល​ថា ព្រះ​ជា​ម្ចាស់​បាន​ស្រឡាញ់​មនុស្ស​ម្នាក់​ៗ ដោយ​មិន​គិត​ពណ៌​សម្បុរ ឬ​ពូជ​សាសន៍​ឡើយ​។ សមាជិក​មួយ​ចំនួន នៅ​ក្នុង​ពួក​ជំនុំ​ដំបូង ក៏​បាន​បដិសេធ​សេចក្តីពិត​នេះ​ផង​ដែរ ដោយ​ជឿ​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​តែ​ជាតិ​សាសន៍​មួយ ដោយសារ​ដើម​កំណើត​របស់​ពួក​គេ ហើយទ្រង់​បដិសេធ​ជាតិ​សាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់​ពី​សាវ័ក​ពេត្រុស​បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ជា​ម្ចាស់​ហើយ គាត់​ក៏បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល…

Read article