ជម្នះទុក្ខលំបាក ដោយសេចក្តីជំនឿ
ទំនុកដំកើង ៥៦:១-៤ តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់។ ទំនុកដំកើង ៥៦:៣ ការពិនិត្យសុខភាពជាទៀងទាត់ សម្រាប់ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ឈ្មោះកាល់វីន(Calvin) បានបន្សល់ទុកស្លាកស្នាមមួយចំនួន នៅលើរូបកាយគាត់ដែលគេមិននឹកស្នានដល់។ ក្នុងអំឡុងពេលនៃការជួបគ្រូពេទ្យ គេបានចាក់ថ្នាំឲ្យគាត់ពីរបីម្ជុល ហើយគេក៏បានបិទបង់ស្អិតពីលើកន្លែងចាក់ឆ្នាំនោះ។ កាលពួកគេដល់ពេលត្រូវបកបង់ស្អិតនៅផ្ទះ កាល់វីនក៏បានបញ្ចេញសម្លេងយំ ដោយការភ័យខ្លាច។ បុរសជាឪពុកក៏បានព្យាយាមលួងកូនប្រុសគាត់ ដោយនិយាយថា “កាល់វីន កូនដឹងហើយថា ប៉ាមិនដែលធ្វើការអាក្រក់មកលើកូនទេ”។ បុរសជាឪពុកចង់ឲ្យកូនប្រុសខ្លួនទុកចិត្តគាត់ ជាជាងខ្លាចការឈឺចាប់ ក្នុងការបកបង់ស្អិតចេញ។ មិនមែនមានតែក្មេងៗអាយុ៤ឆ្នាំទេ ដែលមានការភ័យខ្លាច នៅចំពោះមុខនៃការឈឺចាប់។ ការវះកាត់ ការបែកបាក់ពីមនុស្សជាទីស្រឡាញ់ បញ្ហាផ្លូវចិត្ត និងបញ្ហាប្រឈមផ្សេងទៀត គឺសុទ្ធតែបណ្តាលឲ្យយើងមានការភ័យខ្លាច ដកដង្ហើមធំ សោកសង្រេង និងត្អូញត្អែរ។ ស្តេចដាវីឌក៏ធ្លាប់ស្ថិតក្នុងពេលភ័យខ្លាចជាច្រើនដង។ មានពេលមួយនោះ ទ្រង់បានរត់ចូលទឹកដីរបស់សាសន៍ភីលីស្ទីន ខណៈពេលដែលទ្រង់រត់គេចពីស្តេចសូលដែលមានការច្រណែនឈ្នានីស។ នៅពេលដែលសាសន៍ភីលីស្ទីនមើលទ្រង់ស្គាល់ ទ្រង់មានការថប់បារម្ភ ចំពោះគ្រោះថ្នាក់ដែលអាចកើតមានចំពោះទ្រង់ (មើល ១សាំយ៉ូអែល ២១:១០-១១) ទ្រង់មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះស្តេចអ័គីស ជាស្តេចក្រុងកាថ(ខ.១២)។ នៅពេលដែលទ្រង់នឹកចាំអំពីពេលដ៏ពិបាកនោះ ទ្រង់ក៏បានតែងជាទំនុកដំកើងថា “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់ …គឺសេចក្តីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ…
Read article