April

You are here:
អ្វីដែលយើងចង់ឮ

ក្នុង​នាម​ជា​មនុស្ស យើង​ចេះ​តែ​ស្វែង​រក​ពត៌​មាន ដែល​ស្រប​នឹង​ទស្សនៈ​របស់​យើង។ អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា យើង​ច្រើន​តែ​ស្វែង​រក​ពត៌​មាន ដែល​គាំ​ទ្រ​គំនិត​របស់​យើង គឺស្វែង​រក​ជា​ញឹក​ញាប់​ទ្វេរ​ដង។ ពេល​ដែល​យើង​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​គំនិត​របស់​យើង យើង​ច្រើន​តែ​មិន​ចង់​ឲ្យ​គំនិត​អ្នក​ដទៃ មក​ប្រឆាំង​នឹង​គំនិត​របស់​យើង​ឡើយ។ ការ​នេះ គឺ​មិន​ខុស​ពី​រឿង​ស្តេច​អ័ហាប់ ដែល​ដឹក​នាំ​ទឹក​ដី​អ៊ីស្រាអែល ពី​សម័យ​ដើម​ឡើយ។ ពេល​ទ្រង់ និង​ស្តេច​យ៉ូ សា​ផាត ដែល​ជា​ស្តេច​របស់​នគរ​យូដា ពិភាក្សា​គ្នា​ថា តើ​ពួក​គេ​គួរ​តែ​ទៅ​ធ្វើ​សង្រ្គាម​ទាស់​នឹង ​ក្រុង​រ៉ាម៉ូត-កាឡាត​ឬអត់ ស្តេច​អ័ហាប់​ក៏​បាន​ប្រមូល​ពួកហោរា​៤០០​នាក់ ដែល​ទ្រង់​បាន​ជ្រើស​រើស​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ថ្លែង​តែ​អ្វី ដែល​ទ្រង់​ចង់​ឮ ដើម្បី​ឲ្យ​ទ្រង់ និង​ស្តេច​យ៉ូសាផាត​ធ្វើ​ការ​សម្រេច​ព្រះ​ទ័យ។ ពួក​ហោរា​ទាំង​នោះ សុទ្ធ​តែ​ទូល​ថា “ទ្រង់​គួរ​តែ​លើក​ទ័ព​ទៅ​ច្បាំង ដ្បិត ព្រះ​ទ្រង់​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះហស្ត​នៃ​ព្រះករុណា​ហើយ”(២របាក្សត្រ ១៨:៥)។ តែ​យ៉ូសាផាត​សួរ​ថា នៅ​ទី​នេះ​តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះយេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ​អី? ស្តេចអ័ហាប់ក៏​បាន​ឆ្លើយ​តប ដោយ​ស្ទាក់​ស្ទើរ  ព្រោះ​លោក​មីកាយ៉ា​ ដែល​ជា​ហោរា​របស់​ព្រះ “មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទ្រង់​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​ពី​ទ្រង់​ប៉ុណ្ណោះ”(ខ.៧)។ ជា​ការ​ពិត​ណាស់ លោក​មីកាយ៉ា​ក៏​បាន​ទូល​ស្តេច​ទាំង​ពីរ​អង្គ​ថា ពួក​ទ្រង់​នឹង​មិន​ទទួល​បាន​ជ័យ​ជម្នះ​ឡើយ ហើយ​ប្រជាជន​អ៊ីស្រាអែល​នឹង​ខ្ចាត់​ខ្ចាយ នៅ​លើ​ភ្នំ(ខ.១៦)។ ពេល​ខ្ញុំ​អាន​រឿង​របស់​ពួក​គេ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា ខ្ញុំ​ក៏​ចេះ​តែ​ជៀស​វាង​យោបល​ដែល​ខ្ញុំ​មិន​ចង់​ស្តាប់ ទោះ​យោបល​នោះប្រកប​ដោយ​ប្រាជ្ញា​ក៏​ដោយ។ ក្នុង​រឿង​របស់​ស្តេច​អ័ហាប់ លទ្ធ​ផល​នៃ​ការ​ស្តាប់​តាម “ពួក​ហៃ​អើៗ”ទាំង​៤០០​នាក់របស់​ទ្រង់…

Read article
ជំនួយនៅមុខផ្ទះ

នៅ​ថ្ងៃ​មួយ ដែល​មាន​អាកាស​ធាតុ​ក្តៅ ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ ឈ្មោះ ខាមិន មែកឌែនញល(Carmine McDaniel) ចង់​ឲ្យ​អ្នក​រត់​សំបុត្រ ក្នុង​តំបន់​ដែល​វា​រស់​នៅ មាន​ភាព​ត្រជាក់​ស្រួល និង​មិន​ខ្វះ​ជាតិ​ទឹក។ ដូច​នេះ វា​ក៏​បាន​យក​ដប​ទឹក​ដាក់​ភេសជ្ជៈ​កីឡា និង​ដប​ទឹក​ពីរបី​ដប នៅ​លើ​កាំ​ជណ្តើរ​ខាង​មុខ។ កាំមីរ៉ា​សុវត្ថិភាព​របស់​គ្រួសារ​នេះ ក៏​ថត​បាន​សកម្ម​ភាព​របស់​អ្នក​រត់​សំបុត្រ ដែល​បាន​ឆ្លើយ​តប ដោយ​ពាក្យ​ថា “អូហ៍ ពិត​ជា​ប្រសើរ​ណាស់ មាន​ទឹក ហើយ​មាន​ភេសជ្ជៈ​កាតូរ៉ាដ​ទៀត សូម​អរ​ព្រះ​គុណ​ព្រះ​ និង​សូម​អរ​គុណ​អ្នក​ដែល​បាន​ដាក់​ឲ្យ!” ម្តាយ​របស់​ខា​មិន​ក៏​បាន​និយាយ​ថា “ខាមិន​យល់​ថា កិច្ច​ការ​របស់​វា គឺ​ត្រូវ​ផ្តល់​ឲ្យ​នូវ​ភេសជ្ជៈ​ត្រជាក់​ៗ ដល់​អ្នក​រត់​សំបុត្រ ទោះ​ឪពុក​ម្តាយ​របស់​វា មិន​នៅ​ផ្ទះ​ក៏​ដោយ”។ រឿង​នេះ​ស្តាប់​ទៅ ធ្វើ​ឲ្យ​ចិត្ត​យើង​រីក​រាយ ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​ថា មាន​ព្រះ​មួយ​អង្គ ដែល “បំពេញ​តម្រូវ​ការ​របស់​យើង” គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ស្រាប់។ ទោះ​សាវ័ក​ប៉ុល​កំពុង​ជាប់​ក្នុង​គុក ហើយ​មិន​ដឹង​ច្បាស់​ថា អនាគត​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​បាន​បង្ហាញ​ចេញនូវ​ក្តី​អំណរ ចំពោះ​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​ភីលីព ដ្បិត​ព្រះ​ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់​ តាម​រយៈ​ការ​ឧបត្ថម្ភ​របស់​ពួក​គេ។ ពួក​ជំនុំ​នៅ​ក្រុង​ភីលីព​មិន​សំបូរ​អ្នក​មាន​ទ្រព្យ​ច្រើនទេ ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​សប្បុរស ដោយ​ជួយ​ផ្គត់​ផ្គង់​សា​វ័ក​ប៉ុល និង​អ្នក​ដទៃ​ទៀត ដែល​មាន​ការ​ខ្វះ​ខាត​(២កូរិនថូស ៨:១-៤)។ ដែល​ពួក​ជំនុំ​ក្រុង​ភីលីព​បាន​បំពេញ​សេចក្តី​ត្រូវការ​របស់​សាវ័ក​ប៉ុល​ជា​យ៉ាង​ណា…

Read article
ផ្អែម ហើយល្វីង

មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញាំ​ស្ករ​សូកូឡា ប៉ុន្តែ មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ស្ករ​សូកូឡា ដែល​មាន​រស់​ជាតិ​ល្វីង ហើយ​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​រស់​ជាតិ​ផ្អែម។ ជន​ជាតិ​ម៉ាយ៉ា នៅ​សម័យ​បុរាណ នៅ​តំបន់​អាមេរិក​កណ្តាល ចូល​ចិត្ត​ប្រើ​ស្ករសូកូឡាធ្វើ​ជា​ភេសជ្ជៈ​ដែល​មាន​រស់​ជាតិ​ល្វីង ហើយ​បាន​បន្ថែម​ម្ទេស។ ពួក​គេ​បាន​ហៅ​ភេសជ្ជៈ​នោះ​ថា “ទឹក​ល្វីង”។ ពួក​គេចូល​ចិត្ត​បរិភោគ​វា​ណាស់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គេ​ក៏​បាន​នាំ​ភេសជ្ជៈ​នេះ ចូល​ប្រទេស​អេស្ពាញ ប៉ុន្តែ ជន​ជាតិ​អេស្ពាញ​ចូល​ចិត្ត​ស្ករ​សូកូឡា​ដែល​មាន​រស់​ជាតិ​ផ្អែម បាន​ជា​ពួក​គេ​បន្ថែម​ស្ករ​ស និង​ទឹក​ឃ្មំ ដើម្បី​បំបាត់​រស់​ជាតិ​ល្វីង​នោះ។ យ៉ាង​ណា​មិញ ការ​រស់​នៅ​របស់​យើង ក៏​មាន​ភាព​ល្វីង និង​ភាព​ផ្អែម​ផង​ដែរ គឺ​មិន​ខុស​ពី​ស្ករ​សូកូឡា​ឡើយ។ មាន​អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ម្នាក់ នៅ​សតវត្សរ៍​ទី​១៧ ឈ្មោះ ប្រាដឺ ឡរិន(Brother Lawrence) បាន​មាន​ប្រសាសន៍​ថា “បើ​យើង​ដឹង​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ទទួល​រស់​ជាតិ​នៃ​ជីវិត ដែលផ្អែម និង​ល្វីង​បាន​ដូច​គ្នា ពី​ព្រះ​ហស្ត​ទ្រង់”។ តើ​យើង​ព្រម​ទទួល​រស់​ជាតិ​ផ្អែម និង​រស់​ជាតិ​ល្វីង បាន​ដូច​គ្នា​ដែរ​ឬ​ទេ? នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ! តើ​លោក​ប្រាដឺ ឡរិន​ចង់​មាន​ន័យ​ថា ដូច​ម្តេច? ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យថា យើង​អាច​ទទួល​គ្រប់​រស់​ជាតិ​នៃ​ជីវិត ដោយ​សារ​យើង​ស្គាល់​ចរិយា​សម្បត្តិ​របស់​ព្រះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ”(ទំនុកដំកើង ១១៩:៦៨)។…

Read article
អំពើសប្បុរសដែលមិនឲ្យគេដឹង

ពេល​ដែល​ខ្ញុំ​ទើប​តែ​បញ្ចប់​មហា​វិទ្យាល័យ ខ្ញុំ​ដឹង​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​រៀន​ចាយ​ត្បិត​ត្បៀត ដោយ​កំណត់​ថា ក្នុង​មួយ​សប្តាហ៍ ខ្ញុំ​មិន​ត្រូវ​ចំណាយ​ទៅ​លើ​គ្រឿង​ទេស លើស​ពី​២៥​ដុល្លា​ឡើយ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​តម្រង់​ជួរ​រង់​ចាំ​បង់​លុយ នៅ​ហាង​ទំនិញ មុន​នឹង​ចេញ​មក​ក្រៅ ខ្ញុំ​សង្ស័យ​ថា គ្រឿង​ទេស​ដែល​ខ្ញុំ​បាន​ទិញ មាន​តម្លៃ​លើស​លុយ​ដែល​នៅ​ជាប់​ខ្លួន​។ ខ្ញុំ​ក៏​ប្រាប់​អ្នក​គិត​លុយ ឲ្យ​ឈប់​បូក​បន្ថែម​ទំនិញ​ដែល​នៅ​សល់ ពេល​ដែល​តម្លៃ​សរុប​បាន​កើន​ដល់​២០​ដុល្លា​ ព្រោះ​ខ្ញុំ​មាន​លុយ​ល្មម​នឹង​ទិញ​គ្រឿង​ទេស​ទាំង​អស់​ដែល​ខ្ញុំ​បាន​ជ្រើស​រើស លើក​លែង​តែ​ម្រេច​មួយ​កញ្ចប់ ដែល​ខ្ញុំ​គ្មាន​លុយ​បន្ថែម​សម្រាប់​ទិញ។ ពេល​ខ្ញុំ​ហៀប​នឹង​បើក​ឡាន​ចេញ​ទៅ​ផ្ទះ​វិញ មាន​បុរស​ម្នាក់​បាន​ឈប់​នៅ​ក្បែរ​ឡាន​ខ្ញុំ។ គាត់​ក៏​បាន​ហុច​ម្រេច​មួយ​កញ្ចប់​ឲ្យ​ខ្ញុំ ដោយ​និយាយ​ថា វា​ជា​ម្រេច​ដែល​ខ្ញុំ​ត្រូវ​ការ។​ មិន​ទាន់​បាន​អរ​គុណ​គាត់​ផង គាត់​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់។ ពេល​ខ្ញុំ​នឹក​ឃើញ​ការ​ល្អ​ដ៏​សាមញ្ញ និង​សប្បុ​រស​របស់​គាត់ ខ្ញុំ​មាន​ចិត្ត​កក់​ក្តៅ ហើយ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក៦។ ព្រះ​យេស៊ូវ​ទ្រង់​បាន​រិះ​គន់​អ្នក​ដែល​ធ្វើ​ទាន ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន(ខ.២) ហើយ​ទ្រង់​ក៏​បាន​បង្រៀន​សិស្ស​ទ្រង់ ឲ្យ​ចេះ​ធ្វើ​ទាន តាម​បែប​ផ្សេង​វិញ។ ទ្រង់​បាន​បង្រៀន​កុំ​ឲ្យ​ធ្វើ​ទាន ដើម្បី​មុខ​មាត់នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ត្រូវ​ធ្វើ​ទាន ក្នុង​ភាព​លាក់​កំបាំង គឺ​មិន​ខុស​ពី​ដៃ​ឆ្វេង​ដែល​មិន​ដឹង​ថា ដៃ​ស្តាំ​កំពុង​តែ​ធ្វើ​ទាន​នោះ​ឡើយ(ខ.៣)។ អំពើ​សប្បុរស​របស់​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា​ ការ​ធ្វើ​ទាន គឺ​មិន​គួរ​ធ្វើ​ឡើង ដើម្បី​ខ្លួន​យើង​នោះឡើយ។ យើង​ធ្វើ​ទាន គឺ​ដោយ​សារ​តែ​ការ​អ្វី​ដែល​ព្រះ​ដ៏​សប្បុរស​នៃ​យើង បាន​ប្រទាន​ពរ​យើង ដោយ​មិន​សំចៃ​(២កូរិនថូស ៩:៦-១១)។…

Read article
ដោយសារការអ្វីដែលទ្រង់បានធ្វើ

អ្នកស្រី​ស៊ូសាន​ណាហ៍ សាយបឺ(Susannah Cibber) ទទួល​បាន​នូវ​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​សតវត្សរ៍​ទី​១៨ ដោយ​សារ​គាត់​មាន​អំណោយ​ទាន​ផ្នែក​ចម្រៀង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​មាន​ឈ្មោះ​ល្បី ដោយ​សារ​បញ្ហា​រឿង​អាស្រូវ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់ផង​ដែរ​។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​ដែល​គេ​យក​បទ​ច្រៀង ដែល​មាន​ចំណង​ជើង​ថា “ព្រះ​មែស៊ី” ដែល​លោក​ហេនឌែល(Handel)បាន​និពន្ធ មក​ប្រគុំ​ជា​លើក​ទី​មួយ ក្នុង​ក្រុង​ឌីប្លីន នៅ​ខែ​មេសា ឆ្នាំ១៧៤២ មាន​ទស្សនិក​ជន​ជា​ច្រើន មិន​ចង់​ឲ្យ​គាត់​ចូល​រួម​សម្តែង ជា​អ្នក​ចម្រៀង​ទោល ដែល​លេច​ធ្លោ​នោះ​ទេ។ ក្នុង​អំឡុង​ពេល​នៃ​ការ​សម្តែង​បើក​ការ​ប្រគុំ​តន្រ្តី​នៅ​ថ្ងៃ​នោះ អ្នក​ស្រី​សាយបឺ ក៏​បាន​ច្រៀង​បទ​ព្រះ​មែស៊ី​​យ៉ាង​ដូច​នេះ​ថា “ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់”(អេសាយ ៥៣:៣)។ ពាក្យ​ពេចន៍​ដែល​គាត់​បាន​ច្រៀង​នេះ បាន​ធ្វើ​ឲ្យ​លោក​គ្រូ​គង្វាល ផាទ្រីក ដេឡានី(Patrick Delany)​មាន​ការ​ប៉ះ​ពាល់​ចិត្ត បាន​ជា​គាត់​​ក្រោក​ឈរ​​ឡើង ហើយ​លាន់​មាត់​ថា “អ្នក​ស្រី​សាយបឺ ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​ស្រី​ហើយ!” រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ទំនាក់​ទំនង​រវាង​ជីវិត​របស់​អ្នក​ស្រី​ស៊ូសានហាហ៍ សាយបឺ ជា​មួយ​នឹង​ខ្លឹម​សារ​នៃ​បទ “ព្រះមែស៊ី” របស់​លោក​ហេនឌែល ដែល​យើង​មិន​ពិបាក​នឹង​យល់​ឡើយ។ “មនុស្ស​ទូ​ទុក្ខ” គឺ​ជា​ព្រះយេស៊ូវ ដែល​ជា​ព្រះ​មែស៊ី ត្រូវ​គេ “មើលងាយ ហើយ​បោះ​បង់​ចោល” ដោយ​សារ​តែអំពើ​បាប គឺ​មិន​ខុស​ពី​អ្នក​ស្រី​សាយបឺ ដែល​ត្រូវ​គេ​ស្អប់…

Read article
មិនមែនល្អតែសម្បកក្រៅ

ក្នុង​យុគ​សម័យ ដែល​ប្រ​ព័ន្ធផ្សព្វផ្សា​យបានគ្របដណ្តប់គ្រប់ផ្នែកទាំង​អស់​នៃ​សង្គម ទីប្រឹក្សាផ្នែក​រូបភាព​ បាន​ក្លាយ​ជា​បុ​គ្គល​ដ៏សំខាន់​មិនអាចខ្វះបាន។​ សីល្បៈក​រ កីឡាករ អ្នកនយោ​បាយ និង​អ្នក​ដឹ​កនាំ​មុ​ខ​ជំនួញជា​ច្រើន ចង់​ឲ្យ​ពិភ​ពលោក​មានទ​ស្ស​នៈល្អ​ ​ចំពោះ​ខ្លួន។​ ពួ​ក​គេ​ក៏បានជួល​ទីប្រឹក្សាដែ​ល​មាន​ត​ម្លៃ​ខ្ពស់​ ឲ្យ​ផ្តល់​យោប​ល  សម្រាប់​ការផ្សព្វ​ផ្សា​យ ដើម្បី​ឲ្យអតិថិ​ជន ស្រឡាញ់ និងចូល​ចិត្ត​ពួក​គេ​ ទោះ​ជួន​កា​ល ពួក​គេល្អតែ​សម្បក​ក្រៅក៏​ដោ​យ។ តាម​ពិត អ្វីដែល​មនុ​ស្ស​ត្រូ​វកា​រ មិ​នមែ​ន​ជា​ការតុ​ប​តែង​លម្អ​ឲ្យ​ស្អាត​តែ​សម្បក​ក្រៅនោះឡើយ តែអ្វីដែ​ល​យើង​ត្រូវកា​រនោះ គឺ​កា​រផ្លា​ស់​ប្រែនៅ​ក្នុ​ងចិ​ត្ត​។ ភាព​ខ្វះចន្លោះក្នុ​ងផ្នែ​ក​ដ៏ជ្រៅបំ​ផុត​នៃវិ​ញ្ញាណ​យើង​ មិន​អាច​កែប្រែ​ ដោយគ្រឿងល​ម្អខា​ងសាច់ឈាមបាន​ទេ។  ភា​ពខ្វះ​ច​ន្លោះទាំ​ងនោះមា​នទំនាក់​ទំន​ង​ដោយ​ផ្ទា​ល់ នឹង​ធា​តុពិត ដែល​មា​ននៅ​ក្នុ​ង​ចិត្ត និងគំនិត​របស់​យើ​ង ហើយក៏​បង្ហា​ញឲ្យយើងដឹង​ថា​ យើង​បាន​ដាច់ចេញ​ឆ្ងាយ​ប៉ុណ្ណា ពី​ភាពគ្រប់លក្ខណ៍ ដែ​លព្រះបានបង្កើត​មក។ ប៉ុន្តែ មនុ​ស្សមិន​អាច​ពឹ​ងផ្អែ​ក​លើសមត្ថភាព​ខ្លួ​នឯង ដើម្បី​សម្រេចនូវការ​ផ្លាស់ប្រែនេះឡើ​យ។ មានតែព្រះ​គ្រីស្ទទេ ដែលបានប្រទាន​យើង នូវ​កា​រផ្លា​ស់ប្រែដ៏ពិត  ដែលមិនគ្រាន់តែជាកា​រកែ​ប្រែ​មុខ​មា​ត់ ឬ​រូប​រា​ង្គខា​ង​ក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុល​បាន​មាន​ប្រសាសន៍ថា អ្នក​ដែល​មាន​ជី​វិត​អស់​កល្បជា​និច្ច​ក្នុងព្រះគ្រីស្ទ​ត្រូវ “ប្រដាប់​​ខ្លួន​​​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក”(កូល៉ុស ៣:១០)។ បើយើ​ង​មានជី​វិតថ្មី​ហើយ នោះមាន​ក្តីសង្ឃឹម​ដ៏ពោរ​ពេញ! ព្រះគ្រី​ស្ទកែប្រែយើង ឲ្យក្លា​យ​ជាមនុស្សថ្មី​ នៅក្នុ​ង​ទ្រ​ង់ គឺ​មនុ​ស្សដែលមានចិ​ត្តផ្លា​ស់ប្រែជា​ថ្មី…

Read article
ផ្លូវចូលទៅរកព្រះ

បច្ចេក​វិទ្យា​មា​ន​ប្រ​យោជ​ន៍ជា​ច្រើ​នរាប់​មិន​អស់ សម្រាប់​ម​នុស្ស​សម័យ​ថ្មី​។ សម្រាប់អ្នកដែ​ល​មាន​អ៊ីនធឺណេតប្រើ ពួក​គេអាចបើកមើល​អ៊ីនធឺណេត ស្វែង​រកពត៌​មាន​ អំពី​សុខ​ភា​ព​ភ្លាម​ៗ ហើយ​ពួក​គេអា​ចទំនាក់​ទំន​ងមិត្ត​ភ​ក្តិណា​ម្នាក់ភ្លាមៗ​  តាម​រយៈ​ទូរ​ស័ព្ទ ផ្ញើ​សារ  ឬតា​ម​រយៈ​ហ្វេសប៊ុក​ជា​ដើម។ តែ​ពេល​ខ្លះ​ បច្ចេក​វិទ្យា​ក៏​អា​ចធ្វើ​ឲ្យ​យើងមា​ន​ការនឿយ​ណា​យផ​ងដែ​រ។ កាលពី​ថ្ងៃមុន ពេល​ខ្ញុំច​ង់​បើកមើលគណនីយ​ធនាគារ​បស់​ខ្ញុំ តាម​អ៊ីន​ធឺ​ណេត មាន​សំណួរ​សុវត្ថិ​ភាព​ជា​ច្រើ​ន ដែ​ល​ខ្ញុំត្រូ​វឆ្លើ​យ មុន​នឹង​គេ​អនុញ្ញា​តឲ្យ​ខ្ញុំ​ចូល​មើល។ ដោយ​សារ​ខ្ញុំ​មិន​ចំាច្បាស់ អំពី​ចម្លើយ​ទាំងអស់​នោះ គេក៏​បាន​បិទមិនឲ្យខ្ញុំចូលមើល​គណនីយ​ធនាគា​របស់​ខ្ញុំ នៅពេ​លនោះ​តែ​ម្តង។ ម្យ៉ាង​ទៀត យើង​អាចគិត​អំពីការ​ពិបាក ​នៅ​ពេ​ល​ដែលការទំនាក់ទំនងបានដាច់ ដោយសារ​ទូរស័ព្ទ​អ​ស់​​ថ្ម ហើយ​មិន​អាចទំនាក់​ទំន​ងឡើងវិ​ញ ទាល់​តែយើង​រកឃើញ​ឆ្នាំង​សាកថ្ម​ទូរ​ស័ព្ទ។ ហេតុនេះ​ហើ​​យ​បា​ន​ជា​ខ្ញុំ​មា​នអំ​​ណរ ដោយដឹ​​ងថា ​ពេល​​ខ្ញុំចូល​​ទៅ​​រ​កព្រះ​ ដោយ​ការ​អធិ​ស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភា​ព​អ្វី​ឡើយ ហើយក៏​មិ​ន​ត្រូវ​ការ​ថ្មទូ​រស័ព្ទ​ដែរ។ ខ្ញុំ​ចូ​លចិ​ត្ត​បទគម្ពីរ​យ៉ូហាន​ខ្សែទី​មួយ​ ដែល​បាន​ធានាយើ​ងថា “យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម”(១យ៉ូហាន ៥:១៤)។ យើង​អាច​ចូល​ទៅ​រក​ព្រះអម្ចាស់​បាន​គ្រប់ពេ​ល ដ្បិត​ទ្រង់​មិ​នដែ​ល​ងោ​ក​ងុយ ក៏​​មិ​ន​​ដែល​​​ផ្ទំ​លក់​​ឡើ​យ(ទំនុកដំកើង ១២១:៤)។ ហើយសូ​ម​អរព្រះគុណទ្រ​ង់​ ដែល​ដោយសារសេចក្តីស្រឡាញ់ដែ​លទ្រង់​មានចំពោះយើ​ង នោះទ្រ​ង់តែងតែ​ផ្ទៀ​ងព្រះ​កាណ៍​រង់​ចាំ​ស្តាប់​យើង​អធិស្ឋាន​ជានិច្ច​។-Joe Stowell

Read article
ព្រះគង់ក្នុងទូកជាមួយ

ពេល​ដែល​នាវាដំណើរកម្សាន្ត​មួយបានចូលសំចត​នៅកំ​ពង់​ផែរ គេឃើញអ្នកដំណើរទាំង​ឡាយចេញមកខាង​ក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។ បទគម្ពីរម៉ាថាយ ជំពូក​៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវ​បានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់​មក ស្រាប់តែ​មានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័ក​មានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជា​ពួកគេតើនទ្រ​ង់ឡើ​ង ដោយគិត​ថា​ ទ្រង់​មិនបានជ្រាបអំពីគ្រោះមហន្តរា​យនេះទេ។​ ខណៈ​ពេល​ដែ​ល​ព្រះយេស៊ូវកំពុងគង់ នៅក្នុង​ទូក​ជា​មួយពួកសាវ័ក ទ្រង់​មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើ​យ។ ក្នុងនា​មជាព្រះអាទិករ​ដែលមានគ្រប់អំណាច​ចេស្តា ទ្រង់​មិនមានកា​រ​ភ័យ​ខ្លាច ចំពោះ​ខ្យល់ព្យុះឡើយ។ “​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ”(ខ.២៦)។ តែ​យើង​មិនមា​នគ្រប់អំណាច​ចេស្តាឡើ​យ​ ហើយយើ​ងងា​យនឹងមា​នកា​រភ័​យខ្លាចណា​ស់។​ ដូច​នេះ តើយើ​ងត្រូវធ្វើ​ដូ​ចម្តេច ពេល​ដែល​ខ្យល់​ព្យុះ​នៃជីវិត​កំពុង​បក់​បោកម​ក? ទោះខ្យ​ល់ព្យុះ​នោះ​មានរ​យៈពេ​លខ្លី​ ឬយូ​រ​ក៏ដោយ ក៏យើ​ង​នៅតែ​អាចទុ​កចិ​ត្តថា​ “យើងកំពុង​នៅក្នុ​ងទូ​ក​ជា​មួយព្រះមួ​យ​អង្គ ដែល​សូម្បី​តែខ្យ​ល់ និង​សមុទ្រ​ក៏ស្តាប់​បង្គាប់​ទ្រ​ង់​ដែរ”។-Cindy Hess Kasper

Read article
ក្តីស្រឡាញ់ និងពន្លឺ

មានមិ​ត្ត​ភ​ក្តិ​មួយក្រុម បាន​ចា​ប់​ផ្តើម​រៀ​បផែ​នការ​ដាំប​ន្លែ ក្នុង​ច្បារ​ដំណាំ​រប​ស់​ខ្លួ​ន នៅ​រដូវ​ប្រាំង​។ អ្នក​​ខ្លះឆាប់​ចាប់ផ្តើម​អនុវត្ត ដោយ​ដាំ​គ្រា​ប់​ពូ​ជ ខាង​ក្នុងអ​គារ ដើម្បីឲ្យ​ពួ​ក​គេ​អាចគ្រ​ប់​គ្រងលក្ខខ័ណ្ឌប្រកប​ និង​ផ្តល់ឲ្យនូវ​បរិស្ថានដ៏ល្អបំផុត សម្រាប់​ឲ្យ​គ្រាប់ពូជចេញព​ន្លក។ បន្ទាប់​ពីអាកាស​ធាតុ​ត្រជាក់ដ៏គ្រោះថ្នាក់ ដែល​ធ្វើឲ្យ​ទឹកទន្លេ​​កក​ បានក​ន្ល​ងផុតទៅ​ ពួកគេ​នឹង​យ​ក​គ្រាប់​ដែល​ចេ​​ញពន្ល​ក ទៅដាំ​ខាងក្រៅ។​ បន្ទាប់ពីពួកគេបានដាំ ក្នុងច្បា​របន្លែហើយ ពួក​គេត្រូ​វចាប់ផ្តើមសម្អាត​ស្មៅ ដាក់ជី​ ស្រោចទឹ​ក ហើយកា​រពារមិនឲ្យពពួកសត្វកកេរ និងសត្វល្អិត​បំផ្លាញដំណាំ​។ ដូចនេះ ដើម្បីផ​លិតអាហារ គេ​ត្រូវធ្វើការជាច្រើន​។ មុន​ពេ​ល​ពួ​កអ៊ីសា្រអែលចូ​ល​ទឹ​ក​ដីសន្យា លោក​ម៉ូសេ​បានរំឭក​ពួក​គឺ​ អំពី​ការ​ខិ​តខំ​ប​ង្ករ​បង្កើន​ផ​ល។ ពេលពួ​ក​គេកំពុង​រស់​នៅក្នុងនគរអេ​ស៊ីព្ទ ពួកគេត្រូ​វខិតខំធ្វើការបញ្ចូល​ទឹក ក្នុង​ច្បារបន្លែ ដោយប្រើ​កម្លំាងបា​យ(ចោទិយកថា ១១:១០) តែព្រះទ្រ​ង់បា​ន​សន្យា​ថា នៅក្នុងទឹកដី​ដែ​លទ្រង់កំ​ពុង​នាំពួក​គេចូ​លទៅ​រស់នៅ ទ្រង់នឹ​ង​មិនឲ្យពួកគេពិបាក​ដូច​មុន​ឡើ​យ គឺដូច​ដែ​លទ្រ​ង់បា​នមានបន្ទូល​ថា ទ្រង់​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​នោះ​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ  និង​ខាង​ចុង​រដូវ(ខ.១៤)។  ដើម្បី​ទទួល​ព្រះពរ​នោះ  ទ្រង់មាន​លក្ខខ័​ណ្ឌ​មួ​យ គឺឲ្យ​ពួ​កគេ​ “ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​ ដែលទ្រង់​ប្រាប់​នោះ ឲ្យ​បាន​ស្រឡាញ់​ដល់ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពួកគេ និង​គោរព​ប្រតិបត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ផង(ខ.១៣)។ ព្រះ​អម្ចាស់​កំពុង​នាំរា​ស្ត្រ​ទ្រង់  ទៅក​ន្លែង​មួយ  ដែល​នៅទី​នោះ  ការ​ស្តាប់​បង្គាប់  និង​ព្រះព​ររ​បស់​ទ្រ​ង់…

Read article
សៀវភៅដែលជាប្រភពដ៏អស្ចារ្យ

មនុស្ស​រា​ប់លាន​នា​ក់ ​នៅទូទាំងពិភពលោ​ក បាន​ទស្សនាខ្សែ​ភាព​យន្ត​ មាន​ចំណ​ងជើង​ថា រសាត់​តាម​ខ្យ​ល់  ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅ​សហ​រដ្ឋអាមេរិក ជាលើ​កទីមួយ នៅថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ ១៩៣៩។ ខ្សែ​ភាពយន្តនេះបានទទួ​លពានរង្វាន់​អាខេដេមី អ័វ៉ត ដប់​ដង ហើយនៅតែ​ស្ថិតក្នុង​ចំណោមខ្សែភាពយន្តដែលមាន​ជ័​យជម្នះបំផុ​ត ក្នុង​ផ្នែកជំ​នួញ​របស់​ហូលីវូត។ ខ្សែ​ភាពយន្ត​នេះ ត្រូវ​បានផលិត ផ្អែក​ទៅ​លើរឿ​ងប្រ​លោម​លោក ដែល​អ្នក​ស្រីម៉ាហ្ការែត មីឆេល(Margaret Mitchell) បាន​និងពន្ធ និង​បោះពុ​ម្ភ​ផ្សាយក្នុងឆ្នាំ​ ១៩៣៦ ដែល​បាន​ល​ក់ដា​ច់​អស់មួយលា​ន​ក្បា​លក្នុ​ង​រយៈ​ពេល៦​ខែ ហើយក៏​បានទ​ទួលពានរង្វាន់ ភូលីតហ្សឺរ ហើយ​ត្រូវបាន​គេប​កប្រែជាង៤​០ភាសា។ ខ្សែ​ភាព​យ​ន្ត​ដែល​មា​ន​ភាព​ល្បីល្បា​ញ ច្រើន​តែមានប្រភព​នៅក្នុង​សៀវភៅដ៏​មានអំណាច ដែល​មានឈ្មោះល្បីជាច្រើនសម័យ​កាល។ ការ​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ថា មូល​ដ្ឋាន​គ្រឹះនៃ​ជំនឿរ​បស់គ្រី​ស្ទប​រិស័ទ  គឺផ្អែ​កទៅលើ​ព្រះ​គម្ពីរ​បរិសុទ្ធ។ ​ ចាប់តាំងពីកណ្ឌលោកុប្បត្តិដ​ល់កណ្ឌ​វិវរណៈ ព្រះគម្ពីរ​បាននិយាយផ្តោតទៅលើផែនការ​ដែល​ព្រះ​ទ្រ​ង់​មាន​ស​ម្រាប់មនុស្សជាតិ ដែល​ជា​ស្នាព្រះហស្តរ​បស់​ទ្រង់។ បទគ​ម្ពីរ​ទំនុក​ដំកើង ជំពូក​១១៩ បាន​ចែង​អំពី​ អំណាច និង​ភាព​ចាំ​បា​ច់ ដែល​ព្រះប​ន្ទូលមាន​ចំពោះជី​វិត​យើ​ង។   ព្រះបន្ទូលបំ​ភ្លឺផ្លូវយើ​ង(ខ.១០៥)   ប្រទាន​ឲ្យយើងមា​នក​ម្លាំ​ងឡើងវិ​ញ(​ខ.១០៧) ហើយ​ការពារ​មិ​នឲ្យ​យើងវង្វេង​ចេញ​ពីសេចក្តី​ពិត(ខ.១១០)។ តាមរ​យៈព្រះគម្ពី​រ យើងរកឃើញប្រាជ្ញា ការ​នាំផ្លូវ​ ជីវិត និងក្តីអំណរ។ គឺដូចមានសេចក្តីចែងថា…

Read article