April

You are here:
កុំព្រួយបារម្ភ!

លោក​ចច បឺន(George Burns) ជា​សីល្បៈក​រ​ជនជាតិអា​មេរិក និង​អ្នកនិពន្ធ​រឿងកំប្លែង បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​សួរ​ថា​ តើ​អ្វី​ជា​គន្លឹះ​សំខាន់​បំផុត ដើម្បី​ឲ្យមានអា​យុវែ​ង? ខ្ញុំ​នឹង​ឆ្លើយប្រាប់ថា ដើម្បី​ឲ្យ​មាន​អា​យុ​វែ​ង​ យើងត្រូ​វ​ជៀ​សវា​ងកា​រ​ព្រួយ​បារ​ម្ភ ភាពតប់​ប្រមល់ និង​ភាព​តាន​តឹង​ក្នុងចិ​ត្ត។ ហើយ​ទោះ​អ្ន​​កមិន​សួ​រខ្ញុំ​ ក៏ខ្ញុំ​នៅតែ​​ឆ្លើយ​ប្រាប់​​ដូច​នេះ”។ លោក​​បឺន​បាន​រស់​នៅ​ដ​ល់អាយុ​១០០​ឆ្នាំ។ គាត់​ចូល​ចិត្ត​ធ្វើ​ឲ្យ​គេសើ​ច ហើយ​ធ្វើ​តាម​យោបល​គាត់​។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួ​យបា​រម្ភ​បាន នៅពេល​ដែ​លជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និង​មាន​តម្រូវ​ការជាច្រើនយ៉ាងនេះ? សាវ័ក​ពេត្រុសបានលើក​ទឹកចិត្ត ឲ្យអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវ​ឈប់​មាន​ការ​ព្រួយ​បារម្ភ ខណៈ​ពេល​ដែល​ពួក​គេរស់​នៅរា​យ​ប៉ាយ ដោយ​សារ​ការ​បៀត​បៀន ក្នុង​តំបន់​អាស៊ី ក្នុង​សត​វត្សរ៍​ទី​១។ គឺដូច​ដែល​គាត់មាន​ប្រសាសន៍​ថា “ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់  ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៦-៧)។ ត្រង់​ចំណុច​នេះ សាវ័ក​ពេត្រុ​ស​មិន​បាន​បង្រៀន​គេ​ ឲ្យ​ខំជៀសចេញ​ពី​សេចក្តី​ទុក្ខនោះឡើ​យ(ខ.៩) ផ្ទុយ​ទៅវិញ គាត់​បា​នបង្រៀន​គេ​ឲ្យរ​ក​ឃើញ​សន្តិ​ភាព និងកម្លាំង ដើម្បី​ឈ្នះកា​រ​វាយ​ប្រហារ​របស់​សាតាំង​(ខ.៨-១០)។ យើងមិន​ត្រូវបណ្តោយ​ខ្លួន​ឲ្យមា​ន​ការ​ថប់​បារម្ភ និងភ័​យព្រួយ​ឡើយ ព្រោះព្រះទ្រង់បានប្រោស​យើងឲ្យរួ​ច ដើម្បី​ឲ្យបា​ន​អរស​ប្បាយនឹងសេចក្តី​ស្រឡា​ញ់ ដែល​ទ្រង់​មាន​ចំពោះយើង ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដ​ល់គ្នា​ទៅវិញ​ទៅម​ក​។ យើង​មិន​ត្រូវ​ដាក់​គោលដៅថា ​យើង​នឹង​រស់​នៅ​ឲ្យបានប៉ុន្មាន​ឆ្នាំឡើ​យ…

Read article
យកការអធិស្ឋានជាទីមួយ

ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ ​មើល​កូន​ប្រុសរបស់​យើង​ ហាត់​លេង​​ព្យាណូ​តាម​មេរៀន យើង​ក៏បានអ​ធិស្ឋាន​សូម​ឲ្យព្រះទ្រ​ង់​ជួយ​យើង។ យើង​បាន​អធិស្ឋាន​ជាមុន ព្រោះ​ខ្ញុំ និង​ស្វាមីខ្ញុំ​សុទ្ធ​តែមិនចេះរៀន​ព្យាណូដូ​ចគ្នា។ យើងទាំ​ង​បីនាក់ក៏បានយល់ អំពី​អត្ថន័យ​នៃ​​​សម្លេង​ដាច់ និង​សម្លេង​ជាប់​ ហើយ​ក៏​បាន​ដឹង​ថា ពេល​ណាយើ​ងត្រូវ​ចុចខ្ទង់​ព​ណ៌​ខ្មៅ​។ យើង​យក​កា​រ​អធិស្ឋាន​ជាអាទិភា​ព ជាពិ​សេស នៅពេ​​លដែ​​លយើង​ដឹ​ង​ថា យើង​​ត្រូវ​ការជំនួយ​​របស់​​ព្រះ។ ស្តេច​ដាវីឌត្រូវកា​រ​ជំនួយ​របស់​ព្រះ ក្នុង​ស្ថាន​ភាព​ដ៏គ្រោះថ្នា​ក់​ ពេ​លដែ​ល​ទ្រង់ពិចារណា អំពី​ការ​ប្រយុទ្ធ​នឹងពួកភីលីស្ទីន ក្នុង​ក្រុងកៃឡា។ មុនពេល​ចូល​ប្រ​យុទ្ធ ស្តេច​ដាវីឌ​​​​ទូល​សួរ​ព្រះយេហូវ៉ា​​ថា “តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ?”(១សាំយ៉ូអែល ២៣:២)។  ព្រះ​ទ្រង់​ក៏បា​នយ​ល់ព្រ​ម​តាមសេ​ចក្តី​សំណូម​របស់​ស្តេចដា​វីឌ។   ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កងទ​ព័​របស់​ស្តេចដាវីឌ​មានការភ័យខ្លាចចំពោះពួកភីលីស្ទីន។ ស្តេច​ដាវីឌ​ក៏​បានអធិស្ឋាន​ម្តងទៀ​ត មុន​ពេល​ការប្រយុទ្ធ​ចាប់ផ្តើ​ម។ ព្រះទ្រ​ង់ក៏​បានសន្យា​ថា នឹងប្រ​ទាន​ជ័យ​ជ​ម្នះ ហើយ​ក្រោយ​មក​ទ្រង់ក៏បាន​ឈ្នះពួ​កស​ត្រូវ​(ខ.៤)។ តើកា​រ​អធិស្ឋាន​ដឹក​នាំជីវិតយើងជារៀង​រាល់​ថ្ងៃ ឬយើ​ងគ្រា​ន់តែអធិស្ឋា​ន នៅពេ​លដែ​លមានប​ញ្ហា​? ជួន​កាល យើង​មាន​ទ​ម្លាប់​ធ្វើផែនការហើយ រួច​សិម​អធិស្ឋា​នសូមឲ្យ​ព្រះទ្រង់ប្រ​ទានព​រ ផែន​ការ​យើង​ជាក្រោយ​ ឬ​មាន​ទម្លាប់អធិស្ឋា​ន តែ​នៅពេលទាល់ច្រ​ក។ ព្រះទ្រ​ង់​ពិ​តជា​សព្វព្រះ​ទ័​យ​ឲ្យ​យើ​ង ងាក​មក​រក​ទ្រ​ង់ ពេល​ដែលយើង​មាន​ប​ញ្ហា ប៉ុន្តែ ទ្រង់​ក៏សព្វ​ព្រះ​ទ័យ​ឲ្យយើង​នឹក​ចាំថា​ យើង​ត្រូវ​ការ​ទ្រ​ង់គ្រ​ប់​ពេលទាំ​ង​អស់(សុភាសិត ៣:៥-៦)។-Jennifer Benson Schuldt

Read article
ប្រភពនៃអ្វីៗគ្រប់យ៉ាង

ទន្លេ​នីល ស្ថិត​នៅ​ទ្វីបអា​ហ្វ្រិក លាត​​សន្ធឹ​ង​ប្រវែង​៦​៦៥០​គីឡូម៉ែ​ត្រ ហើយ​ហូរ​ពី​ត្បូង​ទៅ​ជើង កាត់​ប្រទេស​មួយ​ចំនួន ក្នុង​ភាគ​ខាង​ជើងនៃ​ទ្វីប​អាហ្វ្រិក។ អស់​រយៈ​ពេលជា​ច្រើនស​តវត្សរ៍មក​ហើយ ដែលទ​ន្លេនីល​បានផ្តល់​ឲ្យនូ​វការទ្រទ្រង់​ជីវិត និង​ជីវភាព ដល់​ប្រជាពល​រដ្ឋរា​ប់លាននាក់ ក្នុ​ងប្រ​ទេស​ដែលទន្លេនេះ​​ហូរ​កា​ត់។ ថ្មីៗ​នេះ ប្រទេស​អេធីយ៉ូពី​កំពុង​សា​ង​សង់ទំនប់​វារី​អគ្គីសនី​ធំ​ជាង​គេ​បំផុតរបស់​ទ្វី​បអាហ្រ្វិក តាម​បណ្តោយ​ទន្លេ​នីល។ ទំនប់​វារី​អគ្គី​សនី​នេះនឹ​ង​ក្លាយ​ជាធនធាន​ដ៏សំខាន់ សម្រាប់​តំបន់នោះ។ កាលពី​សម័យ​ដើម ស្តេច​ផារ៉ោន​នៃនគរ​អេស៊ីព្ទ បាន​អៈ​អាងថា ខ្លួន​ជា​ម្ចាស់ និង​ជា​អ្នក​បង្កើត​ទន្លេ​នីល។ ស្តេច​អង្គនេះ និង​ប្រជាជន​​អេស៊ីព្ទ​​​បាន​អួត​ថា “ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ”(អេសេគាល ២៩:៣,៩)។ ពួកគេ​មិ​ន​បាន​ទទួល​ស្គាល់​ថា មាន​តែព្រះ​​មួយអ​ង្គ​គត់ ដែល​បាន​ប្រទាន​នូវធនធា​ន​ធម្មជាតិ​ទាំង​អស់។ ហេតុ​នេះហើ​យ បាន​ជា​ទ្រង់​សន្យា​ថា នឹង​ដាក់ទោ​ស​នគរ​អេស៊ីព្ទ​(ខ.៨-៩)។ យើងត្រូ​វ​ថែរ​រក្សា​ស្នាព្រះ​ហ​ស្ត​របស់​ព្រះ ហើយ​មិន​ត្រូវ​ភ្លេច​ទេថា អ្វីៗ​ដែលយើងមាន សុទ្ធ​តែមា​ន​ប្រភព​ម​ក​ពីព្រះអម្ចាស់។ បទគម្ពីរ​រ៉ូម ១១:៣៦ បាន​ចែង​ថា​ “ដ្បិត​រ​បស់​​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​អស់​កល្ប​ជានិច្ច”។ ទ្រង់​ក៏​ជាអ្នកដែល​បាន​ប្រទាន​ឲ្យម​នុស្ស​ជាតិ មាន​សមត្ថ​ភាព​ផលិត និង​ឆ្នែបង្កើត​នូវ​ធនធា​ន ដែល​ជាស្នា​ដៃម​នុស្ស​។ ពេល​ណាយើ​ង​ជ​ជែក​អំពី​ការ​ល្អ ដែល​យើងបានទ​ទួល ឬ​អំពី​កិច្ច​ការ​ដែល​យើង​បាន​សម្រេច យើង​ចាំបា​ច់ត្រូវចាំ​ព្រះបន្ទូ​លព្រះ​ ក្នុង​បទ​គម្ពីរ អេសាយ ៤២:៨ ដែល​បានចែ​ង​ថា…

Read article
យឺតពេក

ពេល​ខ្ញុំប​ង្រៀន​និស្សិត​ឆ្នាំ​ទី​១ ក្នុង​ថ្នាក់​សំណេ​រមហាវិ​ទ្យាល័យ  ជា​ញឹក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ប្រាប់​ពួក​គេ​ ឲ្យខិ​ត​ខំ​​សរសេរ​តែង​សេចក្តី​ជា​ច្រើ​ន ដែល​គ្រូដា​ក់​​ឲ្យ​ធ្វើ​​នៅ​​ផ្ទះ​ ដើ​ម្បីឲ្យ​​អាចរៀន​ជាប់។​ ប៉ុន្តែ នៅក្នុង​ឆមាស​ស្ទើរ​តែ​ទាំង​អស់​ ​មានសិ​ស្សខ្លះ​មិ​នជឿ​ខ្ញុំ​ទេ។ ពួក​គេ​ជា​អ្នក​ដែល​ផ្ញើអ៊ីមេ​លទាំ​ងត​ក់​ក្រហ​ល់ បន្ទាប់ពី​​ម៉ោងរៀនចុង​ក្រោយ​បា​នប​ញ្ច​ប់ទៅ​ហើ​យ ដោយ​រៀប​រា​ប់​ប្រាប់ ​អំពីមូ​ល​ហេតុ​ដែ​ល​ពួក​គេមិ​នបា​ន​យ​កចិ​ត្ត​ទុក​ដា​ក់ ចំ​ពោះ​កា​រ​ធ្វើកិ​ច្ច​ការ​ទាំ​ងនោះ​។ ខ្ញុំ​មិន​ចង់​ទម្លាក់​ពួក​គេ​ទេ​ តែខ្ញុំ​ត្រូ​វ​តែនិ​យាយ​ប្រាប់​ពួ​កគេថា​ “​សូម​ទោ​ស​។  ប្អូនយ​កកិ​ច្ចកា​រម​ក​ដា​ក់​យឺត​ពេក គ្រូ​មិន​អាចឲ្យ​ប្អូ​ន​ជាប់​បា​ន​ទេ”។​ សម្រាប់និ​ស្សិ​តឆ្នាំ​ទី​១ ការរៀ​ន​ធ្លាក់ ហើយ​ត្រូវ​ខា​ត​​ថ្លៃ​សាលាជា​ច្រើ​ន នាំឲ្យ​មាន​ផ​លវិ​បាក​ច្រើ​ន​ណាស់​ទៅ​ហើយ​។ ប៉ុន្តែ មា​នកា​រ​ធ្លាក់​មួ​យទៀ​ត​   ដែល​ធ្ងន់​ធ្ង​រជា​ង​នេះទៀ​ត ​   ហើយ​ក៏ស្ថិ​ត​ស្ថេរជារហូ​ត​ផង​ ដែល​មនុស្ស​ជួប​នៅចុ​ង​បញ្ចប់​នៃជី​វិត បើសិ​​នជា​ពួក​គេ​មិន​បា​ន​យក​ចិ​ត្តទុ​ក​ដា​ក់ ចំពោះ​បញ្ហានៃ​អំ​ពើបា​ប​ ដែលត្រូ​​វ​ដោះស្រាយជា​មួ​យព្រះ​ ឲ្យទា​ន់​ពេល​វេ​លា​ទេ​នោះ​។ ក្នុង​ករ​ណី​នេះ ​បើសិន​ជាម​នុ​ស្ស​ស្លា​ប់​ទៅ ​ដោយ​មិន​បា​ន​ទទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ​ទេ ពួក​គេ​ត្រូវ​ធ្លា​ក់​ចូ​លទៅ​ក្នុ​ងសេច​ក្តីហិ​នវិ​នាស​អស់កល្បជា​និ​ច្ច។ តើ​យើង​នឹ​ងមា​នការ​ត​ក់​ស្លត់​យ៉ាង​ណា​  ពេល​ដែល​បានឈ​រ​នៅចំ​ពោះព្រះ​អ​ង្គ នៅគ្រា​ចុ​ងក្រោ​យ ហើ​យឮ​ព្រះអ​ង្គមា​នប​ន្ទូ​ល​ថា “អញ​​មិន​​​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ!”(ម៉ាថាយ ៧:២៣)។  អ្នក​​និពន្ធ​ព្រះគម្ពីរ​ហេព្រើ  បានដា​ស់​តឿន​យើ​ង​ ឲ្យ “ឈោងឲ្យ​ដល់​”(៤:១) ការ​សម្រាក​អ​ស់ក​ល្ប​ជា​និច្ច ដែល​ព្រះបា​នប្រ​ទា​ន​។ ដំណឹង​ល្អនោះ​គឺ​ថា​  …

Read article
ព្រះគ្រីស្ទ នៅក្នុងព្យុះ

ពេល​លោក​រេមប្រិន(Rembrandt) មាន​អាយុ២​៧​ឆ្នាំ គាត់​បាន​គូ​រគំ​នូ​ទេសភា​ពសមុទ្រ​មួយផ្ទាំ​ង ដោយ​ដាក់​ចំ​ណ​ង​ជើង​​ថា ព្រះយេ​ស៊ូវ​ នៅក្នុ​ង​ព្យុះ​នៅ​សមុទ្រ​កាលីឡេ  ដែល​ផ្អែក​ទៅលើ​រឿ​ង​ ដែល​មា​នចែ​ង​ក្នុ​ង​ប​ទគ​ម្ពី​រ​ម៉ា​កុស ជំពូក៤​។ លោករេ​មប្រិ​ន​បា​នដា​ក់​ព​ន្លឺ និង​ស្រមោ​លក្នុ​ង​ផ្ទាំ​ងគំ​នូ​រនេះ​យ៉ា​ង​ច្បា​ស់ ដើម្បីប​ង្ហាញ​ថា មានទូ​កតូ​ចមួ​យ កំពុងទ​ទួល​រ​ង​ការ​គំរាមកំហែង ពី​វិនាសក​ម្មនៃខ្យ​ល់​ព្យុះដ៏​កំណាច​។ ខណៈពេ​ល​ដែ​ល​ពួ​កសិ​ស្សកំ​ពុង​តែ​ទប់​ខ្លួ​ន ពេល​ដែល​មាន​ខ្យ​ល់ និង​រលកប​ក់​បោ​កម​ក​ខ្លាំ​ង ព្រះយេ​ស៊ូវ​នៅផ្ទុំ​លក់​ ដោយ​គ្មា​ន​​កា​រ​ភ្ញា​ក់​ផ្អើល​អ្វី​ទាំង​អស់​។ ប៉ុន្តែ​ អ្វីដែ​ល​ចំ​ឡែក​បំ​ផុត​នោះ​ គឺ​ក្នុង​ផ្ទាំ​ងគំ​នូ​នោះ​ គេ​ឃើញ មាន​សាវ័​ក១​៣​នា​ក់ បាន​ជាអ្ន​កឯ​កទេ​ស​ផ្ទែក​សិ​ល្បៈ​បា​​​ននិយាយថា រូ​ប​អ្នក​ទី​១​៣នោះ​ ​គឺជា​លោ​ករេមប្រិន​នោះឯ​ង​។ ដំណឹង​ល្អតា​ម​លោ​កម៉ា​កុស បាន​ពិព​ណ៌នា ​អំពីកា​រដែ​លព្រះ​យេស៊ូវ​បាន​ប​ង្រៀ​​ន​ពួក​សា​វ័​កយ៉ា​ងច្បា​ស់​ថា ព្រះអ​ង្គ​ជាន​រណា ហើយ​ព្រះអ​ង្គ​អា​ច​ធ្វើអ្វី​បា​ន​។​ ពេលដែ​លពួ​ក​គេ​កំ​ពុង​ព្យា​យាម​​ទប់ទូកមិ​ន​ឲ្យលិ​ច​ ទាំង​ជ្រួ​លច្រ​ប​ល់ ព្រះយេ​ស៊ូវ​កំពុ​ង​ផ្ទុំល​ក់យ៉ា​ង​សុខ​សាន្ត។ តើព្រះ​អ​ង្គមិ​នខ្វ​ល់ទេ​ឬ​ថា ពួក​គេជិ​តស្លា​ប់ហើ​​យ?(ខ.៣៨) ពេ​លដែ​ល​ព្រះយេ​ស៊ូ​វ​បាន​ធ្វើ​ឲ្យ​ខ្យល់ព្យុះ​ស្ង​ប់​ហើយ(ខ.៣៩) ព្រះអ​ង្គ​បាន​សួ​រ​ពួ​កគេ​ថា​ ​“ហេតុ​​អ្វី​​បាន​ជា​អ្នក​រាល់​គ្នា​​ភ័យ​ដល់​​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ?”(ខ.៤០) បន្ទាប់​​មក ពួកគេ​មា​ន​​សេ​ចក្តី​​ស្ញែ​ង​​ខ្លា​ច​​​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ”(ខ.៤១)។ យើង​ក៏អា​ច​ចូល​ទៅ​ក្នុងរឿង​នេះ​ ហើយ​រក​ឃើ​ញថា​ ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​បើ​កបង្ហាញ​មនុស្ស​​ម្នាក់​ៗ​ ដែល​ទុក​ចិត្ត​ព្រះ​អង្គ ឲ្យ​ឃើញ​​ព្រះ​វត្ត​​មា​ន សេចក្តី​អាណិត…

Read article
សំណួរដែលពិបាកឆ្លើយ

មាន​ពេល​មួ​យ​លោ​កឧ​ត្តម្ភសេ​នីយ លូ វលលេស(Lew Wallace) នៃ​កង​ទ័ព​សហ​ព័ន្ធ ​បានជួ​បលោ​ក​វរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែ​ល​គា​ត់កំ​ពុងធ្វើដំ​ណើរ​តាម​រ​ថ​ភ្លើង​ បន្ទាប់​ពី​សង្រ្គាម​ស៊ីវិល​អាមេរិក​បា​នប​ញ្ច​ប់ បា​ន​ពីរ​បីឆ្នាំ​។  ក្នុង​សត​វត្សរ៍​ទី​១៩  លោក​អ៊ីងហ្គ័រ​សូល ស្ថិតក្នុ​ង​ចំណោម​អ្នក​ដែ​លនាំមុខគេ ក្នុង​ការ​មិ​ន​​ជឿ​ថា​​ព្រះមាន​ពិត​មែន ហើយ​លោ​កវ​លលេសជា​បុរ​សនៃ​សេចក្តី​ជំនឿ។ ពេល​ដែល​កា​រស​ន្ទនារ​បស់ពួ​ក​គេ​ បាន​ឈាន​ចូល​ដល់​ការ​ជ​ជែក​គ្នា​អំ​ពីភា​ពខុ​ស​គ្នាខា​ង​វិ​ញ្ញាណ លោក​វលលេស​ក៏បា​ន​ដឹ​ងខ្លួ​ន​ថា​ គាត់​មិន​អាច​ឆ្លើយ​សំណួរ និងប​ក​ស្រាយ​ចម្ងល់​រប​ស់លោ​កអ៊ីនហ្គ័រសូលបា​ន​ទេ។ លោក​វលលេ​ស មាន​ការ​អៀន​ខ្មា​ស់ ដោយ​សា​រកា​រ​ខ្វះ​ការ​យ​ល់ដឹ​ង អំពី​ក្តីជំ​នឿរ​បស់​ខ្លួ​ន​ បាន​ជាគា​ត់​ចា​ប់ផ្តើ​ម​រក​មើ​លច​ម្លើយ ក្នុង​ព្រះ​គម្ពីរ​។ ក្រោយ​មក ការ​នេះបា​ន​នាំ​ឲ្យ​គាត់និពន្ធ​សៀវភៅ​រឿង​ប្រលោម​លោក​ដ៏ល្បី​ល្បា​ញមួយ​ក្បាល​ មាន​ចំណ​ងជើ​ង​ថា ប៊េន ហ៊រ(Ben-Hur): ជារឿង​និទា​​ន អំ​ពីព្រះ​គ្រី​ស្ទ​ ដែល​​នៅក្នុ​ង​​នោះ គាត់បា​ន​ប្រកា​ស់​ដោយចិ​ត្ត​ជឿ​ជា​ក់​​ ​អំពី​ព្រះ​អង្គ​ស​ង្រ្គោះ។​ យើង​មិន​ត្រូ​វ​ឲ្យជំ​នឿរ​បស់យើ​ង​ចុះ​ខ្សោយ ដោយសា​រ​សំណួររប​ស់អ្ន​ក​មិ​នជឿ​ព្រះ​ឡើ​យ​។ ផ្ទុយ​ទៅ​វិញ​ សំណួរ​ទាំង​នោះ​អា​ច​នាំ​ឲ្យយើ​ងមា​ន​កា​រ​ស្វែង​យ​ល់កា​ន់​តែ​ស៊ី​ជម្រៅ​ ហើយ​បង្រៀ​ន​យើង​ឲ្យ​​ចេះឆ្លើយត​ប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ដល់​អ្នក​ដែ​ល​ចោទ​​សួរ អំពី​សេចក្តី​ជំនឿ​របស់​យើង។​ សាវ័កពេ​ត្រុស​បាន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង ឲ្យ​ដេញ​តា​ម​ប្រាជ្ញារ​បស់​ព្រះ​ ក្នុង​ព្រះ​គ​ម្ពីរ​ ​គឺដូ​ច​ដែល​មាន​សេចក្តី​ចែ​ង​ថា​ “​ចូរ​​ប្រុ​ង​​ប្រៀប​ជា​និច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស…

Read article
ការរៀនស្រឡាញ់

ពេល​ដែ​ល​លោក​ហាន អេហ្គេដ(Hans Egede) ទៅ​តំប​ន់​គ្រីន​លែន ដើម្បី​ធ្វើ​ការ​ជា​បេសក​ជន ក្នុង​ឆ្នាំ​១​៧២១ គាត់មិនចេះ​ភា​សា​រប​ស់ជ​នជា​តិអ៊ី​នវីត​ទេ។ គាត់ច្រើ​ន​តែ​មានអ​ត្ត​ចរិត​ឆេវ​ឆា​វ តែគា​ត់​ខិត​​ខំ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស ចំពោះប្រ​ជា​ជន​នៅ​ទី​នោះ។ ក្នុង​ឆ្នំា១៧៣៣ ជម្ងឺ​អុត​ធំ​បា​នរាត​ត្បា​ត​ ក្នុងទឹ​ក​ដី​គ្រីន​លែន ហើយ​ឆក់​យ​ក​ជីវិ​ត​ប្រជា​ជន​អ៊ីន​វីត​ជិត​២ភាគ​បី ហើយភ​រិយារ​ប​ស់គា​ត់​ក៏​បា​ន​ស្លាប់ ដោយសា​រជ​ម្ងឺ​នោះ​ផង​ដែ​រ​។ ទុក្ខ​វេទ​នា​នេះ​ បាន​កែ​ប្រែអត្ត​ចរិ​ត​ច្រងេ​ង​ច្រង៉ា​ង​រប​ស់​លោកអេ​ហ្គេ​ដ ហើយគា​ត់​ក៏​បា​នចា​ប់​ផ្តើ​មខិ​តខំ​មើ​លថែ​រ​ប្រជាជន​ទាំង​នោះ ទាំងខា​ង​វិញ្ញាណ និងខា​ង​សា​ច់​ឈាម ដោយ​មិន​គិ​ត​ពី​ការ​នឿយហ​ត់​ឡើ​យ។​ ដោយសា​រ​ជីវិ​ត​គា​ត់​បា​ន​ផ្លា​ស់ប្រែល្អជា​ង​មុខ​     គឺ​បាន​ឆ្លុះប​ញ្ចាំ​ងអំពី​​ក្តី​ស្រឡា​ញ់​​រប​ស់ព្រះ​ ដូចដែ​ល​គាត់​​បាននិយា​​យប្រា​ប់​ប្រ​ជាជ​នអ៊ី​ន​វីត ហើយ​ទីបំ​ផុត ពួក​គេក៏​អា​ច​ទទួលស្គាល់ថា​ ព្រះអ​ង្គ​ក៏បា​ន​ស្រឡាញ់ពួ​ក​គេផ​ង​ដែ​រ​។ ចិ​ត្តរ​បស់​ពួ​កគេ​ក៏​បាន​ងាក​បែ​រ​ម​ក​រក​ព្រះ​ ទោះបី​ជា​ស្ថិត​ក្នុង​ទុ​ក្ខវេ​ទនាក៏​ដោ​យ។ អ្នកប្រ​ហែល​ជា​ដូ​ច​ជ​ន​ជា​តិអ៊ី​ន​វីត នៅ​ក្នុង​រឿ​ង​នេះដែ​រ  ដោយ​សារ​មាន​អ្វី​មក​បាំ​ងមិ​ន​ឲ្យអ្ន​ក​មើល​ឃើ​ញព្រះ​ ​នៅក្នុ​ង​មនុស្សដែលនៅ​ក្បែ​រ​អ្ន​ក។  ឬប្រ​ហែល​ជាអ្ន​ក​ដូ​ច​លោ​កហាន អេហ្គេត ដែលបា​ន​ខិ​ត​ខំបង្ហា​ញសេចក្តី​ស្រឡាញ់​ដល់​អ្ន​កដ​ទៃ ដោយប​ង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ​។  ព្រះ​ទ្រ​ង់ជ្រា​ប​ថា​  យើងមា​ន​ភា​ពទន់​ខ្សោ​យ  និង​មាន​ការ​ខ្វះ​ខាត​  បាន​ជា​ព្រះអ​ង្គប​ង្ហាញឲ្យយើ​ង​ដឹ​ង​ថា​​ សេចក្តី​​ស្រ​ឡាញ់ជា​អ្វី​។ ព្រះអ​ង្គបា​ន​ចា​ត់​ព្រះរាជ​បុត្រា​ ព្រះនា​មយេ​ស៊ូវ​គ្រីស្ទ ​ឲ្យមក​សុ​គត​ជួ​ស​យើង​(យ៉ូហាន ៣:១៦)។ ​នេះ​ហើយ​ជា​ទំ​ហំនៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង​។​ ព្រះយេ​ស៊ូវ​ជាគំ​រូ​នៃ​សេ​ចក្តីស្រ​ឡាញ់​​ដ៏ល្អ​ឥ​តខ្ចោះ​ ដែលបា​ន​ប​ង្ហាញ​ក្នុ​ង​បទ​គ​ម្ពីរ​កូរិនថូស​ខ្សែ​ទី១ ជំពូ​ក១​៣។ ពេល​យើ​ងមើ​ល​ទៅ​ព្រះ​អង្គ យើង​ដឹង​ថា​ យើងបា​ន​ទទួ​លសេ​ចក្តីស្រ​ឡាញ់…

Read article
ចុះតាមជណ្តើរ

មាន​វីដេ​អូ​មួ​យ និយាយ​អំ​ពីកូ​ន​ឆ្កែ​មួ​យ​ក្បា​លឈ្មោះ​ ដេស៊ី(Daisy) ដែល​នៅជា​ន់​ខា​ង​លើ មិនហ៊ា​នចុះ​ម​ក​ក្រោ​ម តាម​កាំ​ជណ្តើរ។ ទោះ​បី​ជា​ម​នុស្ស​នៅ​ខាង​ក្រោ​ម​បាន​​ព្យាយាម​ស្រែក​លើក​ទឹ​កចិ​ត្ត​វា​​ឲ្យ​ចុះជណ្តើរ​យ៉ា​ងណា​ក៏​ដោ​យ ក៏ដេ​ស៊ីនៅ​តែ​មិ​ន​អា​ចចុះ​ក្រោ​មបាន​។ វា​ចង់​ចុះទៅរ​ក​ម​នុស្ស​ដែ​ល​នៅ​ខា​ង​ក្រោមខ្លាំ​ងណា​ស់ ​តែកា​រភ័​យខ្លា​ច​បា​ន​រារាំង​វា​មិ​ន​ឲ្យចុះ​ម​ក​ក្រោមកើត​។ បន្ទាប់​មក មាន​ឆ្កែមួយ​ក្បា​ល​​ឈ្មោះ​សាយមិន(Simon) ដែ​លជា​ឆ្កែធំ បាន​មក​​ជួយ។ សាយមិនក៏​បា​នរ​ត់ឡើ​ង​តា​មជ​ណ្តើ​រ​ទៅលើ​ ​ហើយចុះ​ម​កក្រោ​មវិ​ញ​ឲ្យដេ​ស៊ីមើល​ថា វា​ងា​យ​ស្រួលយ៉ាង​ណា។ ​តែដេ​ស៊ីនៅ​តែ​គ្មា​នកា​រ​ជឿ​ជា​ក់។ សាយ​មិនក៏​​​បាន​ព្យាយា​ម​ធ្វើ​ឲ្យ​មើ​លម្ត​ង​ទៀ​ត តែលើ​ក​នេះ​វាធ្វើ​យឺ​ត​ៗ​។​ បន្ទាប់​មកវា​ក៏បា​ន​មើល​ដេ​ស៊ីព្យា​យា​មចុះ​មកក្រោម​។ តែ​ដេស៊ីនៅ​តែ​មា​ន​​ការភ័យ​ខ្លាច​ពេ​ក។ សាយមិន​ក៏​បា​នឡើ​ង​ទៅ​លើ​ម្ត​ង​ទៀត​ ដើម្បី​បង្ហាញ​ពី​វិ​ធី​ចុះជ​ណ្តើ​រ។ ទី​បំ​ផុត​ដេស៊ី​ក៏​ហ៊ា​នឈា​ន​ជើ​ង​ក្រោយ តាម​ជំហា​នជើ​ង​មុខ​រប​ស់​វា ដោយ​មាន​​សាយមិន​នៅ​ក្បែរ​​វា។ វា​ក៏​អាច​ចុះ​មក​ក្រោ​ម ដោ​យជោ​គ​ជ័​យ។  មនុ​ស្សទាំ​ង​អ​ស់​ដែ​ល​នៅ​ចាំ​ខាងក្រោ​ម​ ក៏​បា​នស្រែ​ក​អប​អរសាទ​រ​ឲ្យ​វា! រឿង​នេះ​ពិ​ត​ជាមា​ន​ន័យ​មែ​ន ហើយ​អាច​ឆ្លុះ​ប​ញ្ចាំង ​អំ​ពី​ការបង្កើត​សិស្ស​ថ្វា​យ​ព្រះ។ យើង​បា​នចំ​ណាយ​ពេ​ល​ជា​ច្រើ​ន ដើម្បី​ព្យាយាម​ប​ង្រៀន​អ្ន​ក​ដ​ទៃ ឲ្យ​ឡើង​ទៅ​លើ​ តែ​ការ​ដែ​ល​សំខាន់ ហើយ​ពិបាក​ជា​ង​នោះ​ទៀ​ត​នោះ គឺ​ការប​ង្រៀនពួ​ក​គេ​ ពី​របៀប “ចុះ​ក្រោម​”។ ក្នុង​ព្រះ​គ​ម្ពីរ​ទាំ​ងមូ​ល យើងឃើញ​ថា​ ព្រះស​ព្វ​ព្រះ​ទ័យ​ឲ្យ​យើ​ង​មា​ន​ការ​បន្ទាប​​ខ្លួន។ ដោយសា​រជ​ន​ជា​តិ​យូដា​បា​ន​ប​ន្ទាប​ខ្លួ​ន នោះ​ព្រះ​អម្ចា​ស់​បាន​មា​ន​ប​ន្ទូល​ថា “ព្រះអ​ង្គនឹ​ង​មិន​បំផ្លាញពួកគេ​ទេ”​​(២របាក្សត្រ ១២:៧)។ មាន​ពេល​ជា​ច្រើ​ន​ដ​ង ដែ​លព្រះ​ទ្រ​ង់​បា​នប​ង្ហា​ញ​កា​រប​ន្ទា​បខ្លួន ដោយ​យាង​ចុះ​​មក(និក្ខមនំ ៣:៧-៨ ១៩:១០-១២ មីកា…

Read article
សត្វត្រីដែលខ្លាច

ការគ្រប់គ្រ​ងអា​ង​ចិ​ញ្ចឹម​ត្រីទឹ​ក​ប្រែ មិន​មែន​ជា​កិ​ច្ចការដែ​លងា​យ​ស្រួល​ទេ​។ ខ្ញុំ​ត្រូវ​​ប្រើ​ឧបករណ៍​ពិសោធន៍​ជាតិ​គី​មី​ក្នុ​ង​ទឹ​ក ដើម្បី​ពិ​និ​ត្យ​មើល​កំ​រិត​ជាតិ​អា​សូត និង​អាម៉ូ​ញាក់។ ខ្ញុំបាន​ប​ញ្ចូល​ទឹ​កថ្នាំ​  ដែល​មាន​វី​តាមី​ន  និង​ថ្នាំអ​ង់ទី​ប៊ីយូទី​ក  ថ្មាំដែ​លមា​ន​ជា​តិស្ទា​ន់​ធ័រ​  និ​ងអ​ង់​ហ្ស៊ីម​។ ខ្ញុំត្រូ​វច្រោះ​ទឹ​ក​ ដោយ​ប្រើ​បំពង់​កែវ​នឹ​ង​ធ្យូង​។ អ្នក​ប្រហែ​លជា​គិ​ត​ថា​​ ត្រី​រប​ស់​ខ្ញុំមិន​​​ដឹង​ជា​ដឹង​គុណ​ខ្ញុំ​ប៉ុ​ណ្ណាទេ​។​ តែ​វាមិ​ន​ដូច្នោះ​ទេ​។ ពេល​ដែល​ខ្ញុំ​ឲ្យ​ចំណី​ពួក​វា​ ស្រ​មោល​ខ្ញុំក៏​បាន​គ្រ​ប​ពីលើ​អាងទឹ​កនោះ​ ហើយពួ​ក​វាក៏​បា​ន​គេច​ទៅ​រក​ក​ន្លែង​លា​ក់​ខ្លួន​ នៅ​ក្បែរ​សំ​ម្បក​ខ្យង​ដែល​នៅជិ​ត​ខ្លួន​ពួកវា​។ ពួក​វាឃើ​ញ​ខ្ញុំ​មា​ន​មាឌ​ធំ​ពេ​ក ហើយ​ក៏​មិន​យ​ល់អំ​ពីសកម្ម​ភាព​រប​ស់​ខ្ញុំ​ដែ​រ។ ពួក​វាមិ​ន​បា​ន​ដឹ​ង​ទេ​ថា​ ខ្ញុំបា​ន​ធ្វើ​អ្វី​ៗ​ចំ​ពោះ​ពួក​វា ដោយចិត្តមេត្តា​ទេ​។​ ដូចនេះ​ ខ្ញុំត្រូ​វ​កែប្រែ​ការ​យល់​ដឹង​រ​បស់​ពួ​កវា។​ តើខ្ញុំត្រូ​វ​ក្លា​យជា​ស​ត្វត្រី​ ​ហើយ “និយាយ”ទៅ​កាន់​ពួ​ក​វា ដោយ​ប្រើ​ភាសា​ដែល​ពួ​ក​វាអា​ច​យ​ល់​បា​ន​ឬ? តែទោះ​​​ជាយ៉ា​ង​ណា​ក៏​​ដោយ ខ្ញុំមិ​នអា​ច​ធ្វើ​ដូ​ច​នេះ​បា​ន​ទេ។ ព្រះគ​ម្ពីរ​បា​ន​ចែ​ង​ថា ព្រះ​នៃច​ក្រ​វ៉ាល បាន​ធ្វើ​កិ​ច្ច​កា​រ ដែលហាក់​ដូច​ជា​មិ​ន​អាច​ធ្វើ​ទៅ​បា​ន​។ ព្រះអ​ង្គបា​ន​យា​ង​ចុះម​​កផែនដី ដោយ​ប្រសូត្រ​ជាទា​រ​ក ដើម្បី​យក​កំ​ណើត​ជា​ម​នុស្ស។ លោកយ៉ូ​ហាន​បា​ន​មា​ន​ប្រសា​ស​ន៍​ថា​ “ទ្រ​ង់​​បាន​​គ​ង់​ក្នុង​លោកីយ៍ ហើយ​លោកីយ៍​ក៏​កើត​មក​ដោយសារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ”(យ៉ូហាន ១:១០)។ ដូច​នេះ ​ព្រះ​ដែល​បាន​បង្កើ​ត​រ​បស់​ស​ព្វសា​រពើ​ម​ក ​បាន​យា​ងម​ក​ចា​ប់កំ​ណើ​ត​ក្នុ​ងក​ណ្តាលចំ​ណោម​ស្នាព្រះ​ហស្ត​ព្រះ​អង្គ គឺមិ​ន​ខុស​ពី​អ្ន​ក​និពន្ធ ដែ​ល​បាន​​ដើរ​តួរ​ដោយ​ខ្លួន​ឯង ​ក្នុង​សា​ច់​រឿង​រ​បស់​ខ្លួ​ន​ឡើ​យ។  ព្រះ​អ​ង្គ​​បា​ន​​​តា​ក់​តែ​​ង​​រឿ​ង​មួ​យ​  ដោយ​ប្រើតួអ​ង្គ​​ពិត​ នៅក្នុ​ងទំ​ព័រ​នៃ​ប្រវត្តិ​សាស្រ្ត​។ គឺដូ​ច​​ដែល​មាន​​សេចក្តីចែង​ថា “ព្រះបន្ទូល​​ក៏​​ត្រឡ​ប់​​ជា​​​សាច់​ឈាម…

Read article
មិនដែលបោះបង់ចោល

កាល​នៅ​ពី​ក្មេ​ង ខ្ញុំ​ចូ​ល​ចិ​ត្ត​ជិះក្តារ​បន្ទះ​បា​ស់​បើក​លេង​កម្សា​​ន្ត ក្នុង​សួ​ន​ច្បារ​នៅ​ក្បែរ​​ផ្ទះ។ តាមធ​ម្មតា   មាន​ក្មេង​ពី​រ​នា​ក់អ​ង្គុយ​ទុ​ល​មុខ​គ្នា​  នៅ​ខាង​​ចុង​របាវែ​ង​ម្ខា​ង​ម្នាក់​ដោយ​បំបាស់​​គ្នា​ឲ្យ​ម្នាក់​ឡើ​ងទៅ​លើ​ ​ហើយ​ម្នាក់​ធ្លាក់​ចុះ​ក្រោ​មម្ត​ង​ម្នាក់ៗ។ ជួនកា​ល អ្នក​ដែល​នៅ​ក្រោ​ម នៅ​អង្គុយ​មិន​ព្រ​ម​បំ​បាស់​ខ្លួន​ឯ​ង​ឡើង​ទៅ​លើ​ ហើយ​ទុក​ឲ្យ​មិត្ត​ភ័ក្រ​រប​ស់ខ្លួ​ន នៅ​ជាប់​ខា​ង​​លើ ហើយ​ស្រែក​ប្រាប់​ឲ្យ​ដា​ក់គា​ត់​ចុះម​ក​ក្រោ​ម​វិ​ញ។​ ប៉ុន្តែ មានអ្ន​ក​ខ្លះបា​ន​លេង​ខូ​ចគេ​ ពេល​ដែល​ខ្លួ​ន​នៅខាងក្រោ​ម ស្រាប់​តែ​រ​ត់ចេ​ញ​ទៅ​ពី​បាស់​បើក ធ្វើ​ឲ្យ​អ្នក​ដែ​ល​នៅខា​ង​លើធ្លា​ក់​ចុះ​មកដី​អុ​ក​គូទ។ ជួនកា​ល យើង​ប្រហែ​ល​ជា​មា​នអា​រ​ម្ម​ណ៍​ថា​ ព្រះ​យេស៊ូវ​បាន​ធ្វើយ៉ា​ងដូ​ច​នេះ​ ចំពោះ​យើ​ង​ដែរ​។ យើ​ងបា​ន​ទុ​ក​ចិត្ត​ថា​ ព្រះអ​ង្គ​នឹង​គង់នៅ​ជា​ប់​ជា​មួយ​យើង ទាំង​នៅពេ​ល​ដែ​លជី​វិ​ត​យើ​ងធ្លា​ក់​ចុះ ក៏​ដូច​ជា​នៅពេ​ល​ដែ​ល​ឡើ​ង​ទៅលើវិ​​ញ។ ទោះជា​យ៉ា​ងណា​ក៏​ដោយ ពេលដែ​លជី​វិ​ត​យើ​ងស្រា​ប់​តែធ្លា​ក់ចុះ​យ៉ាង​គំហុ​ក ធ្វើ​ឲ្យយើ​ង​ឈឺចាប់ ទាំ​ងមា​ន​ស្លាក​ស្នា​មផ​ងនោះ​ ​យើងប្រ​ហែលជា​មា​នអា​រម្មណ៍ថា ព្រះអង្គ​ហាក់ដូ​ច​ជា​បា​នដើ​រ​ចេញ​ពី​យើង​ ដោយ​ទុក​ឲ្យ​ជីវិត​យើងធ្លា​ក់​ចុះ​យ៉ាង​គំហុក​។ ប៉ុន្តែ បទ​គ​ម្ពី​រ​បរិទេវ ជំពូក​៣ បានរំ​ឭក​យើ​ង​ថា “កុំ​​តែ​​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ”(ខ.២២) ហើយព្រះ​ទ្រង់​មាន​ព្រះ​ទ័យស្មោះ​ត្រង់​ជា​និ​ច្ច ពេលដែ​ល​អ្វីៗ​ហា​ក់ដូ​ច​ជារ​លាយ​អស់​។ បាន​សេចក្តី​ថា  នៅ​ពេល​​ដែល​យើងកំ​ពុ​ងមា​ន​ការ​ឈឺ​ចាប់ យើង​មិ​ន​នៅម្នា​ក់​ឯ​ងឡើ​យ​ ទោះយើ​ង​មា​នអា​រម្ម​ណ៍​ឯក​កោយ៉ាង​ណា​ក៏ដោយ។ ហើយ​ទោះ​​​យើ​ងមា​ន​អារម្មណ៍ថា ព្រះអង្គ​មិ​ន​​បា​នគ​ង់​នៅ​ក្បែរយើ​ងក៏ដោ​យ  ក៏​ព្រះអ​ង្គនៅតែ​គង់​​ជាប់​ជា​មួ​យ ក្នុង​នា​មជា​អ្ន​ក​រួម​ដំ​ណើរ​ដ៏ស្មោះ​ត្រ​ង់​ ដែល​មិ​ន​ដែល​ដើ​រចេញ​ពីយើ​ង ឬ​បោះបង់​ចោលយើ​ង​ឡើ​យ!-Joe Stowell

Read article