April

You are here:
ក្សត្រ​មាន​អធិបតេយ្យ​ភាព និង​អ្នក​គង្វាល​ដ៏​សុភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មើល ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក​ដោយ​មាន​ព្រះ​ចេស្ដា ហើយ​ព្រះ​ពាហុ​នៃ​ទ្រង់​នឹង​កាន់​កាប់​ត្រួតត្រា​ឲ្យ​ទ្រង់ មើល ទ្រង់​នាំ​យក​រង្វាន់​មក​ជា​មួយ ហើយ​បំណាច់​ដែល​ទ្រង់​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ទ្រង់ ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ» (អេសាយ ៤០:១០-១១)។ សហរដ្ឋអាមេរិក​មិន​ដែល​គាំទ្រ​របប​នយោបាយ​ដែល​គ្រប់​គ្រង​ដោយ​ស្ដេច ឬ​ដោយ​អ្នក​ដឹក​នាំ​ផ្តាច់​ការ​នោះ​ទេ។ ប្រជាជន​អាមេរិក​ចូល​ចិត្ត​ជ្រើស​រើស​មនុស្ស ដែល​ពួក​គេ​អាច​បោះឆ្នោត​ជ្រើស​រើស​ឲ្យ​ឡើង​កាន់​អំណាច និង​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ពួក​គេ​អាច​បោះ​ឆ្នោត​ទម្លាក់។ សូម​យើង​គិត​ដោយ​ចិត្ត​ស្មោះ​ត្រង់​ថា ជា​ញឹក​ញាប់ យើង​ក៏​ប្រព្រឹត្ត​ចំពោះ​ព្រះ​យ៉ាង​ដូច​នេះ​ផង​ដែរ។ យើង​សុខ​ចិត្ត​ធ្វើ​ការ​គ្រប់​គ្រង ជា​ជាង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​មិន​អាច​គ្រប់​គ្រង់ ឬ​កែ​ប្រែ​ព្រះ​អម្ចាស់​ឲ្យ​មាន​រូប​ដូច​យើង​នោះ​ទេ។ ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់​ដែល​មាន​អំណាច​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់ លក្ខណៈ​របស់​ព្រះ​អង្គ​មាន​ភាព​ខុស​ប្លែក​ពី​លក្ខណៈ​របស់​យើង​ដែល​ផុយ​ស្រួយ និង​មាន​ដែន​កំណត់។ យើង​ប្រៀប​ដូចជា​ស្មៅ និង​ផ្កា​នៅ​រដូវ​ផ្កា​រីក ដែល​ក្រៀម​ស្វិត​ទៅ​វិញ។ ព្រះ​អង្គ​មិន​ដូច្នោះ​ទេ ព្រោះ​ព្រះ​អង្គ​គ្រប់​គ្រង និង​សោយ​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ អស់​កល្ប​ជានិច្ច។ សូម្បី​ព្រះ​បន្ទូល​ព្រះ​អង្គ​ក៏​ស្ថិត​ស្ថេរ​អស់​កល្ប (អេសាយ ៤០:៦-៨)។ ក្នុង​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​សម្រេច​ជោគ​ជ័យ​ដ៏​អស្ចារ្យ គឺ​ជ័យ​ជម្នះ​មក​លើ​បាប និង​សេចក្តី​ស្លាប់។ ដោយ​ប្រាជ្ញា​ដ៏​លើស​លប់ ព្រះ​អង្គ​ជា​អ្នក​ប្រទាន​ក្រឹត្យ​វិន័យ បាន​យាង​មក​យក​កំណើត​ជា​មនុស្ស មាន​ព្រះ​នាម​យេស៊ូវ​ដោយ​ចុះ​ចូល និង​សម្រេច​ក្រឹត្យ​វិន័យ​ទាំង​អស់ ដែល​ព្រះ​អង្គ​បាន​ប្រទាន ហើយ​បាន​សុគត​ជំនួស​មនុស្ស​មាន​បាប ដើម្បី​លោះ​បំណុល​យើង និង​ប្រទាន​យើង​នូវ​ជីវិត​អស់​កល្ប។ គឺ​ដូច​ដែល​លោក ពេត្រុស បាន​បង្រៀន​ថា «ព្រះ​បាន​ប្រោស​ទ្រង់…

Read article
ភស្តុតាង​ល្អ​បំផុត

កិច្ចការ ២:២៩-៣៦ ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជាទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា​។ កិច្ចការ ២:៣២ លោក​លី ស្រ្តប៊ល(Lee Strobel) មិនមែន​ជា​អ្នកជឿ​ព្រះ​ទេ ហើយ​គាត់​ក៏​មិន​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដែរ​។ ប៉ុន្តែ លោក​លី គឺជា​អ្នក​កាសែត មាន​គំនិត​ដែល​ចូល​ចិត្ត​ធ្វើ​ការ​វិភាគ​។ កាល​ភរិយា​របស់​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ គាត់​ក៏បាន​សម្រេច​ចិត្ត​ស្វែង​យល់​អំពី​សេចក្តី​ជំនឿ​ថ្មី​របស់​ភរិយា​គាត់ ដោយ​ខ្លួនឯង​។ បន្ទាប់ពី​គាត់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​បាន២ឆ្នាំ គាត់​ក៏បាន​ចុះ​ចូល និង​ទទួល​ជឿ​ព្រះយេស៊ូវ ក៏​ដូច​ជា​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន​។ គាត់​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​គាត់ ដែល​គួរ​ឲ្យ​កត់​សំ​គាល់​ណាស់​។ ពីរបី​ខែ​ក្រោយមក កូន​ស្រី​របស់​គាត់​អាយុ៥ឆ្នាំ ក៏បាន​ប្រាប់​ម្តាយ​របស់​នាង​ថា “ម៉ាក កូន​ចង់​ឲ្យ​ព្រះអង្គ​ធ្វើ​សម្រាប់​កូន ដូច​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ប៉ា​ដែរ”។ ហើយ​កូន​ស្រី​របស់​លោក​លី ស្រ្តូប៊ល(Lee Strobel) ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ផង​ដែរ​។ មនុស្ស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ​។ ប៉ុន្តែ មាន​សាក្សី​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ បាន​ឃើញ​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ក្នុង​ចំណោម​ស្មរ​បន្ទាល់​ទាំង​នោះ សាវ័ក​ពេត្រុស​បាន​ប្រាប់​មនុស្ស​មួយ​ហ្វូង​ធំ​ថា ស្តេច​ដាវីឌ​ពិតជា​បាន​សុគត ហើយ​គេ​បាន​បញ្ចុះសព​ទ្រង់(កិច្ចការ ២:២៩)។ បន្ទាប់មក សាវ័ក​ពេត្រុស​ក៏​បាន​ចង្អុល​បង្ហាញ​ទៅ​រក​បទ​ទំនាយ​ដែល​ស្តេច​ដាវីឌ​បាន​ថ្លែង យ៉ាង​ដូច​នេះ​ថា ស្តេច​ដាវីឌ “បាន​សំដែង​ពី​ព្រះ‌​គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុកចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ…

Read article
ការ​ដាស់​តឿន ដើម្បី​រំដោះ​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ដួល» (១កូរិនថូស ១០:១២)។ នៅ​ក្នុង​សៀវភៅ​ជីវប្រវត្តិ ទាំង​អ្នក​និពន្ធ និង​អ្នក​អាន​សៀវភៅ​សុទ្ធ​តែ​ប្រឈម​មុខ​ដាក់​ការ​ល្បួង ឲ្យ​និយាយ ឬ​មើល​រំលង​កំហុស​របស់​បុគ្គល​ដែល​ជា​ម្ចាស់​ជីវប្រវត្តិ​ក្នុង​សៀវភៅ​នោះ។ ប៉ុន្តែ នៅ​ក្នុង​ព្រះ​គម្ពីរ គ្មាន​ការ​ប៉ុនប៉ង​លាក់​បាំង​កំហុស ឬ​យក​លេស​សម្រាប់​ការ​ធ្វើ​ខុស បរាជ័យ ឬ​បាប​របស់​បុគ្គល​ណា​មួយ​ទេ។ ជា​ញឹក​ញាប់ នៅ​ក្នុង​ពេល​បន្ទាប់​ពី​ជោគ​ជ័យ​ខាង​វិញ្ញាណ បរាជ័យ​គឺ​ពិត​ជា​ងាយ​នឹង​កើត​មាន​ឡើង​ខ្លាំង​ណាស់។ ក្នុង​ជ័យ​ជម្នះ​ខាង​ជំនឿ លោក ណូអេ បាន​បន្ត​សាង​សង់​ទូក​ធំ​ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ ទោះ​ជា​គ្មាន​ភ្លៀង​ធ្លាក់​សូម្បី​មួយ​ដំណក់​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ទឹក​ជំនន់​ផែនដី​ហើយ លោក ណូអេ បាន​ជួប​រឿង​ដ៏​សោកសៅ​ដោយ​សារ​ការ​ស្រវឹង​ស្រា (លោកុប្បត្ដិ ៩:២០-២៧)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក អាប់រ៉ាម បាន​ធ្វើ​ដំណើរ​ក្នុង​សេចក្តី​ជំនឿ ហើយ​ក្រោយ​មក គាត់​ក៏​បាន​នាំ​មក​នូវ​ការ​អាប់​ឱន​ដល់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​ដោយ​សារ​គាត់​និយាយ​កុហក នៅ​ក្នុង​ទឹកដី​អេស៊ីព្ទ (១២:១០-២០)។ ស្ដេច ដាវីឌ បាន​ប្រយុទ្ធ​ឈ្នះ​យក្ស កូលីយ៉ាត តែ​ក្រោយ​មក គាត់​ក៏បា​ន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ (អាច​ជា​ការ​រំលោភ​ផង) ការ​សម្លាប់​មនុស្ស និង​បង្ក​ភាព​វឹកវរ (រាប់​ចាប់​តាំង​ពី ២សាំយ៉ូអែល ១១)។ អ្នក​ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​សម្រេច​នូវ​កិច្ចការ​ធំ​ឧត្តម​ថ្វាយ​ព្រះ ហើយ​ក៏​បាន​បរាជ័យ​នៅ​ពេល​ក្រោយ​មក​ទៀត។…

Read article
អាវ​នៃ​សេចក្តី​សុ​ចរិត

អេសាយ ៦១:៤-១១ ពីព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌​បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុ​ចរិត​។ អេសាយ ៦១:១០ អ្នក​ស្រី រ៉ូស ថឺរន័រ(Rose Turner) ជា​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​សំលៀក​បំពាក់ នៅ​មហាវិទ្យាល័យ​ឆ្នៃ​ម៉ូត​នៅ​ទីក្រុង​ឡុង។ គាត់​បាន​សិក្សា​អំពី​ឥទ្ធិពល​ដែល​ការ​ស្លៀក​ពាក់​មាន មក​លើ​ការ​គិត ​អាកប្ប​កិរិយា ហើយ​ថែម​ទាំង​អារម្មណ៍​របស់​ពួកគេ​ផង​ដែរ​។ សំលៀក​បំពាក់​ជា​វត្ថុ​ដែល​មាន​ភាព​ជិត​ស្និទ្ធ​នឹង​រូបកាយ​យើង​បំផុត ប្រៀប​ដូចជា “ស្បែកទី២” របស់​យើង ហើយ​ជួយ​ឲ្យ​យើង​រៀបចំ​ខ្លួន សម្រាប់​ឱកាស​ផ្សេងៗ នៅ​ថ្ងៃ​នីមួយៗ​។ ឧទាហរណ៍ ការ​ស្លៀក​ពាក់​ដែល​មាន​វិជ្ជា​ជីវៈ អាច “ជួយ​មាន​ទឹក​ចិត្ត និង​ការ​ផ្ដោត​អារម្មណ៍” នៅ​កន្លែង​ធ្វើ​ការ ហើយ​ការ​ស្លៀក​ពាក់​ខោអាវ​ដែល​ចាស់ៗ​ធ្លាប់​ប្រើ​កាល​គាត់​នៅ​ក្មេង ឬ​យើង​ធ្លាប់​ប្រើ​ក្នុង​ឱកាស​ពិសេស​ណាមួយ កាលពី​យូរ​មក​ហើយ ដោយ​ដិត​ជាប់​មនោសញ្ចេតនា អាច​នាំមក​នូវ​ការ​កម្សាន្ត​ចិត្ត ក្នុង​អំឡុង​ស្ថានភាព​ដែល​តានតឹង​ខ្លាំង​។ បាតុភូត​ផ្នែក​ចិត្ត​សាស្រ្ត​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​ទំនាយ​របស់​ហោរា​អេសាយ អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​។ គាត់​បាន​កត់​ត្រា​អំពី​ការ​ប្រោស​លោះ​ជនជាតិ​យូដា ឲ្យ​រួចពី​ភាព​ជា​ឈ្លើយសឹក ក្នុង​ចក្រភព​បាប៊ីឡូន ដែល​នឹង​កើត​ឡើង​នៅពេល​អនាគត ដោយ​ធានា​ពួក​គេ​ថា ថ្ងៃ​មួយ ពួកគេ​នឹង​បាន “ជួសជុល​អស់​ទាំង​ទីក្រុង​ដែល​ខូច​បង់ ហើយ​អស់​ទាំង​ទី​កន្លែង​ដែល​ចោល​ស្ងាត់ តាំងពី​ច្រើន​ដំណ​តមក​ផង”(អេសាយ ៦១:៤)។ នៅ​ថ្ងៃ​នោះ ពួកគេ​នឹង​បាន​ស្លៀក​ពាក់ “អាវ​នៃ​សេចក្តី​សុ​ចរិត”(ខ.១០)។ បទ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សម្រេច​ជា​លើក​ដំបូង នៅពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ…

Read article
ព្រះ​ទ្រង់​ជ្រាប​មាន​អ្វី​ល្អ​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឱ​ព្រះ​យេហូវ៉ា​អើយ ចិត្ត​ទូល​បង្គំ​មិន​មែន​ឆ្មើង​ឆ្មៃ ហើយ​ភ្នែក​ទូល​បង្គំ​ក៏​មិន​ប្រកាន់​យស ទូល​បង្គំ​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដ៏​ធំ ឬ​ក្នុង​ដំណើរ​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល​បង្គំ​ឡើយ ទូល​បង្គំ​បាន​រំងាប់ ហើយ​ព្រលួង​ព្រលឹង​ទូល​បង្គំ​ជា​ស្រេច​ដូចជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ គឺ​ដូច​ជា​ក្មេង​ដែល​លែង​ដោះ​នៅ​ជា​មួយ​នឹង​ម្តាយ អើ ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល​បង្គំ​ប្រៀប​ដូចជា​កូន​ដែល​លែងដោះ​ហើយ» (ទំនុកតម្កើង ១៣១:១-២)។ ដំណើរ​ការ​នៃ​ការ​ផ្តាច់​ដោះ​កូន​អាច​មាន​ការ​ពិបាក ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ចំពោះ​ការ​លូត​លាស់ និង​ភាព​ពេញវ័យ។ ក្នុង​វប្បធម៌​លោក​ខាង​លិច​សព្វថ្ងៃ​នេះ ការ​ផ្តាច់​ដោះ​កូន​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​ក្មេង​ចាប់​ផ្ដើម​បង្ហាញ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ។ នៅ​ពេល​ដែល​បទ​គម្ពីរ​ទំនុកតម្កើង​នេះ​ត្រូវ​បាន​និពន្ធ​ឡើង ការ​ផ្តាច់​ដោះ​កូន​កើត​មាន​ក្នុង​ពេល​ដែល​ក្មេង​មាន​អាយុ​ច្រើន​ជាង​នេះ គឺ​ប្រហែល​អាយុ​៣ឆ្នាំ។ ការ​ផ្តាច់​ដោះ​អាច​នាំ​ឲ្យ​ក្មេង​មាន​ការ​លំបាក​ដោយ​ការ​ភាន់​ភាំង ដោយ​សារ​ពួក​គេ​ត្រូវ​រៀន​បរិភោគ​អាហារ​ថ្មី។ ប៉ុន្តែ បន្ទាប់​ពី​ផ្តាច់​ដោះ​ហើយ​ក្មេង​តូច​នឹង «មាន​អារម្មណ៍​ស្ងប់» ដោយ​ពួក​គេ​ដឹង​ថា អាហារ​នឹង​នៅ​តែ​មាន​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​អាច​អរ​សប្បាយ និង​ឲ្យ​តម្លៃ​មក​លើ​ការ​ចំណាយ​ពេល​វេលា​ជា​មួយ​ម្តាយ​ខ្លួន គឺ​មិន​មែន​ចំណាយ​ពេល​ជា​មួយ​គ្នា ដើម្បី​ឲ្យ​បាន​អ្វី​ផ្សេង​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ ក្មេង​ដែល​ផ្តាច់​ដោះ​ហើយ​នឹង​បាន​ដឹង​ថា ម្តាយ​របស់​ពួក​គេ​មាន​ការ​យល់​ដឹង​ល្អ​បំផុត សូម្បីតែ​នៅ​ពេល​ដែល​ពួក​គេ​មិន​មាន​ភាព​ស្រណុក​ស្រួល ហើយ​មិន​យល់​អំពី​ការ​សម្រេច​ចិត្ត​របស់​ម្តាយ​ខ្លួន ដោយ​សារ​ពួក​គេ​ទើប​តែ​មាន​អាយុ៣​ឆ្នាំ​ក៏​ដោយ។ ក្នុង​នាម​យើង​ជា​កូន​ក្មេង​ខាង​វិញ្ញាណ​ដែល​មិន​ខុស​ពី​ក្មេង​ផ្តាច់​ដោះ យើង​ក៏​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា យើង​មិន​តែង​តែ​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​ខ្លួន​យើង​នោះ​ទេ។ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​ជ្រាប​ថា មាន​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​យើង។ មាន​ពេល​ញឹក​ញាប់​ពេក​ហើយ ដែល​ចិត្ត​ពេញ​ដោយ​អំនួត​កណ្ដាល​ឲ្យ​យើង​សួរ អំពី​របៀប​ធ្វើ​ការ​ដ៏​អាថ៌កំបាំង​របស់​ព្រះ​អង្គ។ យើង​ចង់​ដឹង​ថា ហេតុ​អ្វី​យើង​កំពុង​តែ​មាន​ការ​ឈឺ​ចាប់ បញ្ហា ឬ​ការ​បាត់​បង់ ប៉ុន្តែ​យើង​មិន​បាន​ទទួល​ស្គាល់​ថា សំណួរ​របស់​យើង​អាច​បង្ហាញ​ចេញ​នូវ​ភាព​ក្រអឺតក្រទម។ ការ​មាន​សំណួរ គឺ​ជា​រឿង​ដែល​ជៀស​មិន​រួច…

Read article
ប្រែ​ពី​ទំនួញ​ទៅជា​ការ​សរសើរ​ដំកើង

លូកា ២៣:៣២-៣៤,៣៩-៤៣ រួច​អ្នក​នោះ​ទូល​ព្រះយេស៊ូវ​ថា ព្រះអម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង​។ លូកា ២៣:៤២ មាន​រឿង​និទាន​ជា​ច្រើន ដែល​បាន​និយាយ​អំពី​ដើម​កំណើត​នៃ​ឈ្មោះ​របស់​ផ្កា​ដ៏​ស្រស់​ស្អាត ដែល​មាន​ត្របក៥​។ ក្នុង​ចំណោម​រឿង​ទាំង​នោះ មាន​រឿង​មួយ​ដែល​ជនជាតិ​អាឡឺម៉ង់​បាន​និយាយ​ត​គ្នា តាំងពី​យូរ​មក​ហើយ​។ រឿង​នោះ​បាន​ដំណាល​ថា នៅពេល​ដែល​ព្រះ​ដាក់​ឈ្មោះ​ឲ្យ​ផ្កា​នីមួយៗ​ដែល​ព្រះអង្គ​បាន​បង្កើត មាន​ផ្កា​តូច​មួយ មាន​ការ​បារម្ភ​ថា ព្រះអង្គ​នឹង​ភ្លេច​វា​។ ដូច​នេះ ផ្កា​នោះ​ក៏បាន​ស្រែក​ឡើង​ថា “ព្រះ​អម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូល​បង្គំ”។ ហើយ​គេ​ក៏បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា “កុំ​ភ្លេច​ទូល​បង្គំ” តាំងពី​ពេល​នោះ​មក​។ ​នេះ​គ្រាន់តែ​ជា​រឿង​និទាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ផ្កា​​មួយ​នេះ​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់ និង​ការ​នឹក​ចាំ​។ យើង​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​ភ្លេច​យើង​។ បំណង​ចិត្ត​ពិត​ប្រាកដ​ក្នុង​ចិត្ត​របស់​យើង គឺ​ចង់​ឲ្យ​គេ​នឹក​ចាំ​អំពី​យើង ជា​ពិសេស​ចង់​ឲ្យ​ព្រះ​នឹក​ចាំ​យើង​។ យើង​អាច​រក​ឃើញ​រឿង​នេះ នៅ​ក្នុង​បទ​គម្ពីរ​ដែល​បាន​ចែង​អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ នៅ​លើ​ឈើ​ឆ្កាង​។ កណ្ឌ​គម្ពីរ​លូកា​បាន​ប្រាប់​យើង​ថា “គេ​ក៏​នាំ​ចោរ​កំណាច២នាក់ ទៅ​សំឡាប់​ជាមួយនឹង​ទ្រង់​ដែរ”(២៣:៣២)។ ខណៈ​ពេល​ដែល​ចោរ​ទាំង​ពីរ​កំពុង​ជាប់​ឆ្កាង​នៅ​សងខាង​ព្រះយេស៊ូវ ចោរ​ម្នាក់​ក៏​បាន​ដឹង​​ភ្លាម​ៗថា​ ព្រះអង្គ​ជា​នរណា​។ គាត់​ទូល​ព្រះ​អង្គ​ថា “ព្រះ‌​អម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង”(ខ.៤២)។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប តាម​របៀប​ដែលគេ​មិន​អាច​ភ្លេច​បាន​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​​​បរម​សុខ​ជាមួយនឹង​ខ្ញុំ​ដែរ”(ខ.៤៣)។ ពេល​នោះ​ជា​ពេល​ដ៏​អស្ចារ្យ​ណាស់!…

Read article
ផ្លាស់​ប្រែ​ពី​ការ​ភ័យ​ខ្លាច ទៅជា​មាន​ជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ ម៉ារា-ម៉ាក់ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ​អម្ចាស់» (យ៉ូហាន ២០:១៨)។ តើ​មាន​អ្វី​កែ​ប្រែ​ការ​ភ័យ​ខ្លាច​ឲ្យ​ក្លាយ​ជា​សេចក្តី​ជំនឿ? បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ពួក​សាវ័ក​ស្ថិត​ក្នុង​ភាព​ជ្រួល​ច្របល់ បាក់​ទឹក​ចិត្ត ហើយ​ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​ភ័យ​ខ្លាច​មាន​ការ​បៀតបៀន។ យូដាស ជា​សាវ័ក​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​សម្លាប់​ខ្លួន​រួច​ទៅ​ហើយ។ សាវ័ក​ម្នាក់​ទៀត គឺ​លោក ពេត្រុស បាន​ខិតខំ​លាក់​បាំង​អត្ត​សញ្ញាណ ដោយ​សារ​ទទួល​រង​សម្ពាធ ហើយ​ក៏​បាន​បដិសេធន៍​ព្រះ​យេស៊ូវ​ជា​អ្នក​ដឹក​នាំ និង​គ្រូ​របស់​គាត់​ដែល​ពួក​គេ​ខ្លះ​ទៀត​បាន​ឃើញ​ព្រះ​អង្គ​ត្រូវ​គេ​ធ្វើ​គុត​យ៉ាង​ព្រៃ​ផ្សៃ។ ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​របស់​ពួក​គេ ហាក់​ដូច​ជា​បាន​រលាយ​បាត់បង់​ជា​មួយ​ការ​សុគត​របស់​ព្រះ​អង្គ។ តែ​មួយ​សប្ដាហ៍​ក្រោយ​មក ក្រុម​ដែល​បាក់​ទឹក​ចិត្ត​ដដែល​នេះ​ក៏​បាន​ចេញ​ទៅ​តាម​ផ្លូវ​នៅ​ទីក្រុង​យេរូសាឡឹម ប្រកាស​អំពី​ព្រះ​យេស៊ូវ​ដោយ​ចិត្ត​ក្លាហាន​ថា ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ តើ​មាន​កត្តា​អ្វី​ដែល​បាន​កែ​ប្រែ​ពួក​ប្រុសៗ​ទាំង​នេះ​ពី​មនុស្ស​ដែល​មាន​ការ​ភ័យ​ខ្លាច​ទៅ​ជា​មាន​ជំនឿ​ដោយ​ចិត្ត​ក្លាហាន? តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​មាន​ការ​ផ្លាស់​ប្រែ​ដូច​ពួក​គេ​បាន? គឺ​មាន​តែ​ព្រះ​យេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទេ ដែល​អាច​ជួយ​បាន។ ដោយ​សារ​ពួក​សាវ័ក​មាន​ប្រវត្តិ​ជា​សាសន៍​យូដា​បាន​ជា​ពួក​គេ​ជឿ​ថា ព្រះ​មេស្ស៊ី​នឹង​លេច​ឡើង ហើយ​គង់​នៅ​ជា​រៀង​រហូត។ ពី​ដំបូង ការ​មាន​ជំនឿ​ដូច​នេះ​បាន​កណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ ព្រោះ​ការ​សុគត​របស់​ព្រះ​អង្គ ហាក់​ដូច​ជា​បញ្ជាក់​អំពី​បរាជ័យ ជា​ជាង​ជ័យ​ជម្នះ​ដ៏​រុងរឿង។ ការ​ផ្លាស់​ប្ដូរ​របស់​ពួក​គេ​ពី​ការ​ប្រកាស​ដោយ​ទំនុក​ចិត្ត​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​មេស្ស៊ី បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត គឺ​អាច​កណ្ដាល​មក​ពី​មូល​ហេតុ​តែ​មួយ​ប៉ុណ្ណោះ​គឺ៖ ពួក​គេ​ប្រាកដ​ជា​បាន​ឃើញ​ព្រះ​យេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ បើ​ពួក​គេ​មិន​បាន​ឃើញ​ព្រះ​អង្គ​ទេ នោះ​ពួក​គេ​ប្រាកដ​ជា​គ្រាន់​តែ​នឹក​ចាំ​ដោយ​ក្តី​ស្រឡាញ់ និង​ចិត្ត​ជូរ​ល្វីង​ថា ព្រះ​អង្គ​ជា​គ្រូ​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ប៉ុណ្ណោះ។ តើ​មាន​ការ​អត់​ទោស និង​ក្តី​សង្ឃឹម​អ្វី​ដែល​គេ​អាច​ទទួល​បាន​ពី​មនុស្ស​ដែល​ស្លាប់​ហើយ? ប៉ុន្តែ ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​អ្វីៗ​ក៏​បាន​ផ្លាស់​ប្ដូរ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។…

Read article
ការ​ស្លាប់រស់ នៅ​ក្នុង​ព្រះគ្រីស្ទ

បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅតែ១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើតផល​ជា​ច្រើន​ឡើង​។ យ៉ូហាន ១២:២៤ នៅពេល​ដែល​លោក ផ្យូដូរ ដូសតូ​ស្គី(Fyodor Dostoevsky) ប្រឈម​មុខ​ដាក់​ការ​ប្រហារ​ជីវិត ដោយ​ការ​បាញ់​សម្លាប់ គាត់​ក៏បាន​ជញ្ជឹង​គិត​យ៉ាង​ស្ងាត់​ស្ងៀម អំពី​ពេល​ចុង​ក្រោយ​នៃ​ជីវិត​គាត់​។ លោក​ដូសតូ​ស្គី ជា​អ្នកជឿ​ព្រះយេស៊ូវ ស្ថិត​ក្នុង​ចំណោម​អ្នក​និពន្ធ​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​បំផុត ក្នុង​វិស័យ​​អក្សរ​សាស្រ្ត​។ រឿង​ប្រលោមលោក​ដ៏​ល្បី​ល្បាញ​របស់​គាត់ មាន​ចំណង​ជើង​ថា បង​ប្អូន​ត្រកូល​ការ៉ាម៉ាហ្សូវ(Karamazov) មាន​ខ្លឹមសារ​ដែល​និយាយ​អំពី​ព្រះ ជីវិត និង​សេចក្តី​ស្លាប់​។ គេ​បាន​​លើកឡើង​​អំពី​លោក​ដូសតូ​ស្គី​ថា “គាត់​បាន​និយាយ​អំពី​ព្រះគ្រីស្ទ ដោយ​ចិត្ត​ឆេះឆួល​យ៉ាង​ខ្លាំង”។ ពេល​ប្រហារ​ជីវិត​បាន​មកដល់ ពួក​ទាហាន​ក៏បាន​លើក​កាំភ្លើង​តម្រង់​ទៅ​រក​គាត់ ដើម្បី​ត្រៀម​បាញ់​សម្លាប់​គាត់ តាម​បង្គាប់​របស់​មេ​បញ្ជាការ​។ មុន​ពេល​ព្រះយេស៊ូវ​ជិត​ដល់​ពេល​សុគត ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស ក៏​ដូចជា​យើង​រាល់​គ្នា អំពី​តម្លៃ​ដ៏​អស់​កល្ប​នៃ​ជីវិត និង​សេចក្តី​ស្លាប់ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មកដល់​ហើយ”(យ៉ូហាន ១២:២៣)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​អំពី​ជីវិត​របស់​យើង គឺជា​គ្រាប់ពូជ ដែល​បង្កើត​ផល​ផ្លែ​ជា​បរិបូរ តាមរយៈ​ការ​លះបង់​ផ្ទាល់​ខ្លួន(ខ.២៤)។ ព្រះយេស៊ូវ​បាន​ប្រាប់​យើង មិន​ឲ្យ​ស្រឡាញ់​ជីវិត​នេះ​ខ្លាំង​ពេក​ទេ ព្រោះ​មានតែ​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​លះបង់​ជីវិត​ក្នុង​ពេល​បច្ចុប្បន្ន​ទេ ដែល​នឹង​រក​ឃើញ “ជីវិត​អស់​កល្ប​ជានិច្ច”(ខ.២៥)។ ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះអង្គ យើង​ត្រូវ​មាន​ការ​លះបង់​។ តែ​យើង​អាច​រក​​ឃើញ​ក្តី​សង្ឃឹម​របស់​យើង ក្នុង​ព្រះ​បន្ទូល​ដែល​ថា “បើ​អ្នកណា​បំរើ​ខ្ញុំ ព្រះ​វរបិតា​នឹង​លើក​មុខ​អ្នក​នោះ”(ខ.២៦)។…

Read article
មិន​មែន​ជា​ការ​ស្លាប់​ធម្មតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ព្រះ​យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​រួច​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ​សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ» (យ៉ូហាន ១៩:៣០)។ ហេតុ​ការណ៍​នៅ​ជុំ​វិញ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រភព​រ៉ូម៉ាំង។ ការ​កាត់​ទោស ការ​ធ្វើ​ទារុណកម្ម និង​ដំណើរ​ការ​នៃ​ការ​បន្ទាប​បន្ថោក និង​ការ​ឆ្កាង​សម្លាប់​ដ៏​ឈឺ​ចាប់ សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​ការងារ​ដែល​ពួក​ទាហាន​ធ្វើ​ជា​ធម្មតា ក្នុង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ជាប់​ចោទ។ ប៉ុន្តែ អ្វី​ដែល​មិន​ធម្មតា​នោះ​គឺ ភាព​ងងឹត​ដែល​បាន​គ្រប​ដណ្ដប់​មក​លើ​ព្រឹត្តិ​ការណ៍​នោះ​ទាំង​មូល​ក្នុង​ពេល​កណ្ដាល​ថ្ងៃ​ត្រង់ (ម៉ាថាយ ២៧:៤៥) គឺ​ហាក់​ដូច​ជា​ព្រះ​វរបិតា​បាន​បិទ​ព្រះ​នេត្រ នៅ​ចំពោះ​មុខ​នៃ​ហេតុការណ៍​ដ៏​សោកសៅ​នេះ។ នេះ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​ដែល​គេ​បាន​ធ្វើ​ជា​ធម្មតា តែ​ជា​ចំណុច​របត់​ធំ​បំផុត​ក្នុង​ពេល​អស់​កល្ប​ជានិច្ច។ ព្រឹត្តិការណ៍​នេះ​សំខាន់​បំផុត គឺ​ដោយ​សារ​អត្ត​សញ្ញាណ​នៃ​បុរស​ដែល​ជាប់​នៅ​លើ​ឈើ​ឆ្កាង៖ ដែល​គ្មាន​នរណា ក្រៅ​ពី​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស​នោះ​ទេ។ គំនិត​យើង​មិន​គួរ​ឈប់​ស្ញប់​ស្ញែង ចំពោះ​សេចក្តី​ពិត​ដែល​ថា៖ ចូរ​ឲ្យ​ព្រះ​អា​ទិត្យ​បាំង​បាត់​រស្មី ហើយ​មិន​បញ្ចេញ​ពន្លឺ​ដ៏​រុងរឿង​របស់​វា នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ ជា​ព្រះ​អាទិករ​ដ៏​មាន​ចេស្ដា បាន​សុគត ដើម្បី​លោះ​មនុស្ស​ជា​ស្នា​ព្រះ​ហស្ត​ឲ្យ​រួច​ពី​បាប1។ ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​និយាយ​សង្កត់​ធ្ងន់​ច្រើន​អំពី​ការ​រង​ទុក្ខ​ផ្លូវ​កាយ​របស់​ព្រះ​គ្រីស្ទ នៅ​លើ​ឈើ​ឆ្កាង​ទេ។ ព្រះ​អង្គ​ពិត​ជា​មាន​ការ​ឈឺ​ចាប់​ផ្លូវ​កាយ​យ៉ាង​សោកសៅ​បំផុត ប៉ុន្តែ​ការ​រង​ទុក្ខ​ផ្លូវ​កាយ​របស់​ព្រះ​អង្គ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​រង​ទុក្ខ​នៃ​វិញ្ញាណ​របស់​ព្រះ​អង្គ​បាន​ទេ2។ ព្រះ​យេស៊ូវ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា នៃ​ការ​ដាច់​ចេញ​ពី​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា​ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ផ្លូវ​វិញ្ញាណ។ ទោះ​អ្នក​ជួប​បញ្ហា​អ្វី​ក៏​ដោយ​ក្នុង​ជីវិត​អ្នក ចូរ​ចាំ​ថា ព្រះ​យេស៊ូវ​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​លើស​អ្នក ហេតុ​នេះ​ហើយ ព្រះ​អង្គ​យល់​អារម្មណ៍​របស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ ទុក្ខ​វេទនា​ហួស​ថ្លែង ដែល​ព្រះ​អង្គ​បាន​រង​ទុក្ខ គឺ​ដើម្បី​អ្នក។ ទាល់​តែ​ដល់​ពេល​កំណត់ ទើប​ព្រះ​គ្រីស្ទ​ក៏​បាន​ប្រកាស​ជ័យ​ជម្នះ​ថា…

Read article
សង្គ្រាម​ដោយសារ​នំ​ប៉័ង

សា​ស្តា ៧:៣-៩ កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងីល្ងើ​ទេ​។ សា​ស្តា ៧:៩ ក្នុង​ចំណោម​រឿង​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន ដែល​បណ្តាល​ឲ្យ​ប្រទេស​មួយ​មាន​សង្គ្រាម​​ជាមួយ​ប្រទេស​មួយ​ទៀត តើ​រឿង​បរិភោគ​នំ​ប៉័ង​មិន​ឲ្យ​លុយ អាច​ជា​រឿង​ដែល​ល្ងង់​ខ្លៅ​បំផុត ដែល​បណ្តាល​ឲ្យ​មាន​សង្គ្រាម​​ដែរ​ឬ​ទេ? កាលពី​ឆ្នាំ១៩៣២ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​បារាំង និង​ប្រទេស​មិច​ស៊ីកូ​កំពុង​មាន​ភាព​តានតឹង មាន​មន្ត្រី​​យោធា​មិច​ស៊ី​កូន​មួយ​ក្រុម​ បាន​ចូល​ហាង​លក់​នំ​ប៉័ង​របស់​ជនជាតិ​បារាំង នៅ​ក្នុង​ទីក្រុង​មិច​ស៊ីកូ ហើយក៏​បាន​ភ្លក់​នំ​ប៉័ង​គ្រប់​មុខ ដោយ​មិន​ឲ្យ​លុយ​។ រឿង​លម្អិត​នៃ​ហេតុការណ៍​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង(ហើយ​ការ​បង្ក​រឿង​ដទៃ​ទៀត ក៏​បាន​បណ្តាល​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង) ហើយក៏​បាន​បណ្តាល​ឲ្យ​មាន​សង្គ្រាម​លើក​ទីមួយ រវាង​ប្រទេស​បារាំង និង​ប្រទេស​មិច​ស៊ីកូ(ឆ្នាំ១៩៣៨-ដល់១៩៣៩) ដែលគេ​ហៅថា សង្រ្គាម​នំ​ប៉័ង ដែល​ក្នុង​នោះ មាន​ទាហាន​ជាង៣រយ​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​។ ពិតជា​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​កំហឹង​អាច​បណ្តាល​ឲ្យ​មាន​រឿង​ធំ​យ៉ាង​នេះ​។ ការ​ប៉ះ​ទង្គិច​របស់​មនុស្ស ដែល​មាន​ដូចជា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​ប្រេះ​ស្រាំ និង​មិត្តភាព​ដែល​បាន​បែក​បាក់ ភាគ​ច្រើន​មាន​ឫស​គុល នៅ​ក្នុង​ការ​មិន​ចេះ​គ្រប់​គ្រង​កំហឹង​។ ភាព​អាត្មា​និយម និង​ការ​កេង​ចំណេញ ការ​យល់​ច្រឡំ​ដែល​គ្មាន​ថ្ងៃ​យល់ និង​ការ​តប​តនឹង​ការ​ប្រមាថ និង​ការ​បំពាន ទាំង​អស់​នេះ គឺ​សុទ្ធតែ​ជា​ភាព​ល្ងង់​ខ្លៅ​។ ជា​ញឹក​ញាប់ ការ​ឲ្យ​យោបល់​ខុស ឬ​ការ​មាន​ប្រតិកម្ម​ដោយ​ការ​យល់​ច្រឡំ ក៏​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង ដែល​នាំ​ទៅ​រក​សេចក្តី​ហិន​វិនាស​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​សា​ស្តា​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​បង្រៀន​ប្រកប​ដោយ​ប្រាជ្ញា​ថា “កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងីល្ងើ​ទេ”(៧:៩)។ ការ​មាន​កំហឹង​មួយ​ឆាវៗ ឬ​ឆាប់​ខឹង ជា​ទង្វើ​ដ៏​ល្ងង់​ខ្លៅ…

Read article