ការសម្រេចចិត្តដែលត្រូវមាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«លោក ពីឡាត់ ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្ដេចនៃសាសន៍យូដា»» (យ៉ូហាន ១៩:១៩)។ នៅពេលដែលគេឆ្កាងព្រះយេស៊ូវ គេបានឆ្លាក់អក្សរពីលើផ្លាកតូចមួយនៅលើកំពូលឈើឆ្កាង ដែលប្រកាសថា ព្រះអង្គ «ជាស្ដេចនៃសាសន៍យូដា»។ គេបានដាក់ផ្លាកនេះដើម្បីជាការចំអកឲ្យព្រះអង្គ តែវាបានប្រកាសសេចក្តីពិតដល់អ្នកដែលបានឃើញហេតុការណ៍នោះថា ព្រះយេស៊ូវពិតជាក្សត្រមែន! តែផ្លាកនោះក៏គួរតែកណ្ដាលចិត្តយើងឲ្យសួរខ្លួនឯងថា តើខ្ញុំពិតជាបានរស់នៅឲ្យសក្តិសមនឹងការទទួលស្គាល់ថា ព្រះយេស៊ូវជាក្សត្រនៃជីវិតខ្ញុំឬទេ? ព្រះគម្ពីរបានចែងឲ្យយើងដឹងថា អក្សរដែលគេបានឆ្លាក់ពីលើផ្លាកនោះមានបីភាសា គឺភាសាអើរ៉ាម ជាភាសាដែលជនជាតិយូដាភាគច្រើនប្រើ ក្នុងសតវត្សរ៍ទី១ នៅក្នុងទីក្រុងយេរូសាឡឹម និងតំបន់ជិតខាង និងភាសាឡាតាំង ជាភាសាផ្លូវការរបស់ចក្រភពរ៉ូម៉ាំង និងភាសាក្រិក ជាភាសាដ៏ពេញនិយម ក្នុងវិស័យពាណិជ្ជកម្ម និងវប្បធម៌ (យ៉ូហាន ១៩:២០)។ ក្នុងភាសាទាំងនេះ មនុស្សមកពីគ្រប់ទិសទី ដែលបានឃើញហេតុការណ៍នោះ អាចអានអក្សរដែលគេបានសរសេរថា ព្រះយេស៊ូវជាក្សត្រ។ នៅពេលពួកគេអានអក្សរនៅលើផ្លាកនោះ លោកីយ៍ទាំងមូលត្រូវធ្វើការសម្រេចចិត្តជឿថា ព្រះយេស៊ូវជានរណាចំពោះពួកគេ។ ក្នុងរឿងនៃការសុគតរបស់ព្រះយេស៊ូវ យើងសង្កេតឃើញចារិកលក្ខណៈខុសៗគ្នា ក្នុងសម័យនោះ ក៏ដូចជាក្នុងសម័យយើង។ យើងឃើញថា លោក ពីឡាត់ មានចារិកលក្ខណៈជាអ្នកនយោបាយ ដែលមានអំនួត មានភាពស្ទាក់ស្ទើរ និងការគិតអំពីផលចំណេញ និងផលវិបាកផ្នែកនយោបាយ។ ពួកទាហានដែលឆ្កាងព្រះយេស៊ូវ…
Read article