April

You are here:
ព្រះ​អង្គ​យាង​មក ដើម្បី​ប្រទាន​សន្តិភាព​ដល់​ប្រជា​ជាតិ​ទាំង​អស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មើល ស្ដេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ​ជម្នះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជាលា​ជំទង់ ជា​កូន​របស់​មេលា អញ​នឹង​កាត់​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអិម និង​សេះ​ចេញពី​ក្រុង​យេរូសាឡឹម​ដែរ ឯ​ធ្នូ​ចំបាំង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ជា​សេចក្តី​សន្តិ​សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំងពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ​រហូត​ដល់​ចុង​ផែនដី​បំផុត» (សា​ការី ៩:៩-១០)។ ក្បួន​ដង្ហែ​ព្រះ​យេស៊ូវ​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡឹម គឺ​មាន​លក្ខណៈ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​ចែង​ជា​ញឹក​ញាប់​ថា ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​ចេញ​ពី​ហ្វូង​មនុស្ស តាម​របៀប​ដែល​ស្ងាត់​ស្ងៀម និង​អាថ៌កំបាំង​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះ​យេស៊ូវ​អាច​យាង​ចូល​ទីក្រុង​ដោយ​មនុស្ស​មិន​មាន​ការ​ចាប់​អារម្មណ៍។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​មាន​គោល​បំណង​យាង​ចូល​ក្នុង​ទី​ក្រុង​យេរូសាឡឹម ដើម្បី​ប្រកាស​ថា ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី ជា​ក្សត្រ​ដែល​ព្រះ​គម្ពីរ​បាន​សន្យា​ថា នឹង​នឹង​យាង​មក។ ពួក​បណ្តាជន​មាន​ការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ពួក​គេ​ឮ​ថា ព្រះ​យេស៊ូវ​ជា​ស្ដេច​របស់​សាសន៍​យូដា។ ពួក​គេ​ក៏​ធ្លាប់​បង្ខំ​ព្រះ​អង្គ​ឲ្យ​ឡើង​សោយរាជ្យ តែ​ព្រះ​អង្គ​បាន​គេច​ចេញ​ពី​ពួក​គេ (យ៉ូហាន ៦:១៤-១៥)។ ព្រះ​អង្គ​ជ្រាប​ថា ពួក​គេ​កំពុង​គិត​ស្មាន​ថា ស្ដេច​ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន តែ​ព្រះ​អង្គ​មិន​បាន​យាង​មក ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នោះ​ទេ។ អ្នក​ខ្លះ​ក៏​បាន​គិត​ថា ព្រះ​អង្គ​បាន​ចូល​រួម​ការ​បះបោរ​ផ្នែក​នយោបាយ។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​ក៏​បាន​ប្រាប់​ពួក​គេ​ថា «នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ» (យ៉ូហាន ១៨:៣៦)។ នៅ​ក្នុង​ក្បូន​ដង្ហែ​រយាង​ចូល​ដោយ​ជ័យ​ជម្នះ ការ​សរសើរ​តម្កើង​របស់​ហ្វូង​មនុស្ស មាន​ពេញ​ទៅ​ដោយ​ភាព​ឆេះឆួល…

Read article
អ្នក​ជួយ​ពី​ក្រោយ

រ៉ូម ១៦:១-១២ ខ្ញុំ​ទុក​ដាក់​នាង​ភី​បេ ជា​បង​ប្អូន​យើង នឹង​អ្នក​រាល់​គ្នា … នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង​។ រ៉ូម ១៦:១-២ មនុស្ស​ភាគ​ច្រើន​បានឮ​គេ​និយាយ​អំពី​បង​ប្អូន​ត្រកូល​រ៉ាយ ដែល​មាន​លោក​អរវីល(Orville) និង​លោក វីលប័រ(Wilbur) ដែល​បាន​ឆ្នៃ​បង្កើត និង​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ មុនគេ នៅដើម​ទសវត្សរ៍​ឆ្នាំ១៩០០​។ ប៉ុន្តែ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​ស្គាល់​ឈ្មោះ​អ្នក​ស្រី​ខាត់ធ័ររីន រ៉ាយ(Katherine Wright)។ តែ​នៅ​ក្នុង​រឿង​នៃ​ការ​ឆ្នៃ​បង្កើត​យន្តហោះ​របស់​បង​ប្រុស​របស់​អ្នក​ស្រី​ខាត់ធ័ររីន គាត់​មាន​ការ​រួម​ចំណែក​ដ៏​សំខាន់ នៅ​ក្នុង​ជោគជ័យ​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​បង​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់ បាន​ផ្តោត​ទៅលើ​ការ​រចនា​ជា​លម្អិត និង​ការ​ធ្វើ​ពិសោធន៍ ដែល​នាំ​ទៅ​រក​ការ​ឆ្នៃ​បង្កើត​នេះ គាត់​បាន​សម្រេច​ចិត្ត​ជួយ​ពួកគេ យ៉ាង​ស្ងៀម​ស្ងាត់ និង​ដោយ​ក្តី​ស្រឡាញ់​។ គាត់​បាន​ជួយ​មើល​ការ​ខុស​ត្រូវ​ហាង​​លក់​កង់​របស់​ពួកគេ ឲ្យ​មាន​ដំណើរ​ការ​ទៅមុខ​ទៀត ដោយ​ហាង​នេះ​ជា​ប្រភព​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​។ គាត់​ក៏​បាន​បោះបង់ចោល​ការងារ​ជា​គិលានុបដ្ឋាយិកា នៅ​មន្ទីរ​ពេទ្យ ដើម្បី​មើលថែ​លោក​អូវីល ឲ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ បន្ទាប់ពី​លោក​អូវីល​បាន​ធ្លាក់​យន្តហោះ ហើយ​ក៏​បាន​ជួយ​គ្រប់​គ្រង​កិច្ចការ​បន្ទាប់បន្សំ​ជា​ច្រើន​របស់​បង​ប្រុស​គាត់ ដែល​បាន​ជួយ​ឲ្យ​ពួកគេ​មាន​ភាព​ជោគជ័យ និង​ល្បី​ឈ្មោះ​។ ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង អំពី​តម្លៃ​នៃ​ការ​ជួយ​យក​អសារ​អ្នក​ដទៃ​ផង​ដែរ​។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​អ្នក​ស្រី​ភីបេ​ថា គាត់ “បាន​ជួយ​មនុស្ស​ជា​ច្រើន”(រ៉ូម ១៦:២)។ ហើយ​អ្នក​ស្រី​ព្រីស៊ីល និង​លោក​អ័គីឡា ក៏​ជា​ប្តី​ប្រពន្ធ​ដែល​ជួយ​យក​អសារ​អ្នក​ដទៃ ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​មក​និយាយ​ក្នុង​សំបុត្រ​របស់​គាត់…

Read article
នាម​ខ្ពស់​លើស​អស់​ទាំង​នាម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង ដោយហេតុ​នោះ​បានជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង» (ភីលីព ២:៨-៩)។ យើង​អាច​សង្ខេបបទ​គម្ពីរ​នេះ និង​សេចក្តី​ពិតជា​មូលដ្ឋាន​បំផុត​ក្នុង​ចក្រវាល​យ៉ាង​ដូច​នេះ​ថា៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអម្ចាស់។ ទេវ​វិទូ​ភាគ​ច្រើន​យល់​ស្រប​ថា ពាក្យ «នាម» ដែល​សាវ័ក ប៉ុល បាន​និយាយ​សំដៅ​ក្នុង​ខ.៩ គឺ​ជា​នាម «ព្រះ​អម្ចាស់» មិន​អាច​ជា​នាម​អ្វី​ផ្សេង​ទេ (ភីលីព ២:១១)។ ក្នុង​បទ​គម្ពីរ​នេះ ពាក្យ​ដើម​ភាសាក្រិក ដែល​ប្រែ​ថា «ព្រះ​អម្ចាស់» គឺ “kyrios” ដែល​គេ​ក៏​អាច​ប្រើ ក្នុង​ការ​បក​ប្រែ​ពី​ព្រះ​នាម​របស់​ព្រះ យ៉ាវេហ៍ ឬ​យេហូវ៉ា ជាង​៦ពាន់ដង ក្នុង​ព្រះ​គម្ពីរ​សែពទូជិន (ជា​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បក​ប្រែ​ជា​ភាសាក្រិក) ជា​ព្រះ​នាម ដែល​សព្វ​ថ្ងៃ​នេះ ព្រះ​គម្ពីរ​ភាសា​អង់​គ្លេស​ភាគ​ច្រើន​បាន​បក​ប្រែ​មក​ថា ព្រះ​អម្ចាស់។ សាវ័ក ប៉ុល បាន​ប្រើ​ព្រះ​នាម​បរិសុទ្ធ​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ បន្ទាប់​ពី​គាត់​បាន​រំឭក​យើង អំពី​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ ក្នុង​អំឡុង​ពេល​ព្រះ​អង្គ​កំពុង​ធ្វើ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី។ ក្នុង​ភាសា​ហេព្រើរ ពាក្យ​យ៉ាវេ​ ឬ​យេហូវ៉ា ផ្សំ​ពី​ព្យញ្ជនៈ​៤ (YHWH) បាន​ជា​ពី​ដំបូង…

Read article
មិន​ប្រកាន់​ទោស​យើង​ទេ

អេសាយ ៤៣:១៨-២៥ គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ​។ អេសាយ ៤៣:២៥ អ្នក​ស្រីជូលី(Julie) និង​ស្វាមី​របស់​គាត់ មាន​អារម្មណ៍​សោក​ស្តាយ​យ៉ាង​ខ្លាំង នៅពេល​ដែល​ដឹង​ថា កូន​ស្រី​របស់​ពួក​គេ​បាន​លួច​របស់របរ​នៅ​ក្នុង​ហាង​លក់​ទំនិញ​។ តែ​ដោយ​ជំនួយ​មកពី​ព្រះ នៅពេល​ដែល​នាង​មក​រក​ពួកគេ ដោយ​ទុក្ខ​ព្រួយ ពួកគេ​ក៏​បាន​អត់​ទោស​ឲ្យ​នាង ហើយ​ក៏​បាន​ជួយ​នាង ក្នុង​ការ​ប្រគល់​របស់​ដែល​បាន​លួច​ទៅ​ម្ចាស់ហាង​វិញ ហើយ​នាំ​នាង​ទៅ​ទទួល​ការ​ប្រឹក្សា​ផ្លូវ​ចិត្ត​។ ប៉ុន្មាន​ខែ​ក្រោយមក បន្ទាប់ពី​ពួកគេ​បាន​ដឹង​អំពី​កំហុស​របស់​នាង នាង​ក៏បាន​និយាយ ដោយ​ខ្វះ​ការ​ពិចារណា អំពី​ទំនុក​ចិត្ត​ដែល​ឪពុក​ម្តាយ​នាង​ប្រហែល​ជា​លែង​មាន​ចំពោះ​នាង​ទៀត​។ ពេល​នោះ អ្នក​ស្រី​ជូលី​ក៏​បាន​ឆ្ងល់​ថា តើ​ពាក្យ​សម្តី​របស់​នាង​មានន័យ​ដូច​ម្តេច? គាត់​មិន​បាន​គិត​អំពី​កំហុស​របស់​កូន​ស្រី​គាត់​ភ្លាមៗ​ទេ ព្រោះ​ព្រះ​ទ្រង់​បាន​ដក​បន្លា​នោះ​ចេញពី​ចិត្ត​គាត់​ហើយ​។ គាត់​បាន​សម្រេច​ចិត្ត​ថា គាត់​មិន​រស់នៅ​ក្នុង​ពេល​អតីត​កាល​ទៀត​ទេ តែ​បាន​សូម​ព្រះ​ជួយ​គាត់​អត់​ទោស​ឲ្យ​កូន​ស្រី​គាត់​។ ស្ថិត​ក្នុង​ពេល​នោះ ព្រះ​ទ្រង់​ក៏​បាន​ជួយ​អ្នក​ស្រី​ជូលី ឲ្យ​ស្គាល់​សេចក្តី​ល្អ និង​ព្រះគុណ​របស់​ព្រះអង្គ ខណៈ​ពេល​ដែល​គាត់​បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ ដែល​គាត់​បាន​បង្ហាញ​រាស្រ្ត​ព្រះអង្គ​។ ព្រះអង្គ​បាន​ប្រាប់​រាស្រ្ត​ព្រះអង្គ មិន​ឲ្យ​បន្ត​រស់នៅ​ក្នុង​អតីតកាល​ទៀត​ទេ ព្រោះ​ព្រះ​អង្គ​កំពុងតែ​ធ្វើ​ការ​មួយ​ថ្មី(អេសាយ ៤៣:១៨-១៩)។ ព្រះអង្គ​ក៏បាន​ធ្វើ​ការ​ប្រកាស​ដ៏​មានន័យថា “គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ”(ខ.២៥)។ ព្រះ​ទ្រង់​អាច​សម្រេច​ព្រះទ័យ​ប្រកាន់​ទោស​យើង តែ​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង​វិញ ដោយសារ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​របស់​ព្រះអង្គ​។ ពេលណា​យើង​ប្រែ​ចិត្ត​ចេញ​ពី​បាប ព្រះអង្គ​ក៏​បាន​លប់​លាង​កំហុស​របស់​យើង​ឲ្យ​ជ្រះ​ស្អាត​។ ទោះ​បាប​របស់​យើង​ដែល​បាន​អត់​ទោស​ឲ្យ អាច​បន្ត​មាន​ផល​ប៉ះ​ពាល់​មក​លើ​ជីវិត​យើង…

Read article
ព្រះ​អម្ចាស់​ប្រទាន​យុត្តិ​ធម៌​ដល់​រាស្ត្រ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន ឱ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​សង​សឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្តី​កំហឹង​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ» … កុំ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សារ​សេចក្តី​ល្អ​វិញ» (រ៉ូម ១២:១៨-១៩, ២១)។ សូម​យើង​ស្រមៃ​ថា មាន​ក្មេង​ម្នាក់​វិល​ត្រឡប់​ពី​សាលា​រៀន​មក​ផ្ទះ​វិញ ដោយ​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​អ្វី​ដែល​ក្មេង​ម្នាក់​ទៀត​និយាយ ឬ​ធ្វើ​មក​លើ​នាង។ ពេល​ដែល​នាង​ការ​ឈឺ​ចិត្ត​ខ្លាំង ហៀប​នឹង​ស្រក់​ទឹក​ភ្នែក នាង​ងាយ​នឹង​គិត​ថា នាង​នឹង​មិន​និយាយ​រក​ក្មេង​នោះ​ទៀត​ទេ ឬ​រៀប​គម្រោង​សង​សឹក​មក​លើ​ក្មេង​នោះ​វិញ។ សូម​យើង​ស្រមៃ​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឪពុក​ម្តាយ​នាង​ក៏​បាន​ណែនាំ​នាង​ឲ្យ​សរសេរ​សំបុត្រ​តូច​មួយ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​អត់ឱន​ទោស និង​ការ​រាប់​អាន​ជា​មិត្ត ហើយ​បន្ទាប់​ពី​នាង​បាន​ធ្វើ​តាម​ការ​ណែនាំ​នេះ​ហើយ នាង​ក៏​អាច​និយាយ​ប្រាប់​ឪពុក​ម្តាយ​នាង ដោយ​អំណរ​ថា «កូន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ប៉ា​ម៉ាក់! កូន​បាន​យក​សំបុត្រ​នោះ​ទៅ​ឲ្យ​នាង​នៅ​សាលា ហើយ​យើង​ក៏​បាន​ផ្សះផ្សា​គ្នា។ យើង​ឱប​គ្នា ហើយ​យើង​បន្ត​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ កូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់!» នេះ​ជា​អត្ថន័យ​នៃ​ការ​បង្រៀន​របស់​សាវ័ក ប៉ុល ឲ្យ​យើង​រស់​នៅ​ដោយ​មេ​ត្រី​ភាព បើ​សិន​ជា​បាន។ ជួន​កាល យើង​មាន​ការ​ពិបាក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​មេ​ត្រី​ភាពជា​មួយ​អ្នក​ដទៃ ប៉ុន្តែ​ចូរ​យើង​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង ដោយ​សារ​យើង​មិន​បាន​ខិតខំ​ស្វែង​រក​មេ​ត្រី​ភាព​នោះ​ឡើយ។ ហើយ​ជួន​កាល យើង​មិន​អាច​មាន​មេ​ត្រី​ភាព​ដោយ​សារ​យើង​មាន​គម្រោង ឬ​កំពុង​ដេញ​តាម​ការ​សង​សឹក។ ការ​សង​សឹក​គឺ​ប្រៀប​ដូច​ជា​ម្ហូប​អាហារ​ដែល​មាន​តែ​ព្រះ​ទេ ដែល​អាច​លើក​មក​ឲ្យ​បរិភោគ​បាន…

Read article
ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក

អេភេសូរ ៤:១-៦ ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត​បូត​គ្រប់​ជំពូក ទាំង​អត់​ធ្មត់ ហើយ​ទ្រាំទ្រ​​គ្នា​ទៅវិញ​ទៅមក ដោយ​ស្រឡាញ់​។ អេភេសូរ ៤:២ មាន​ពេល​មួយ​ខ្ញុំ​បាន​ឈប់​ឡាន​របស់​ខ្ញុំ នៅ​ពី​​ក្រោយ​ឡាន​មួយ​គ្រឿង នៅ​ពេល​ភ្លើង​ស្តុប​ចេញពណ៌​ក្រហម ហើយ​ក៏​បាន​កត់​សំ​គាល់​ឃើញ​ស្ទីគ័រ​នៅ​លើ​កញ្ចក់​ខាង​ក្រោយ​ឡាន​នោះ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “សូម​មាន​ការ​អត់​ធ្មត់​។ ខ្ញុំ​ទើបតែ​ចេះ​បើក​ឡាន​ទេ”។ មាន​បញ្ហា​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ ដែល​យើង​បានឮ ក៏​ដូច​ជា​​បាន​ជួប​ផ្ទាល់ ដូច​នេះ ការ​ក្រើន​រំឭក​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​បើកបរ​ដទៃ​ទៀត​យ៉ាង​ដូច​នេះ គឺ​ពិតជា​មាន​ប្រយោជន៍​ណាស់​។ ខណៈ​ពេល​ដែល​ខ្ញុំ​មើល​ស្ទីគ័រ​នោះ ខ្ញុំ​ឆ្ងល់​ថា តើមាន​អ្វី​កើត​ឡើង បើសិន​ជា​មនុស្ស​កាន់​ផ្លាក​សញ្ញា​ដូច​នេះ ដើម្បី​ដាស់តឿន​យើង​ថា ពួកគេ “ទើបតែ​មាន​កូន​ដំបូង” ឬ “ជា​អ្នកជឿ​ថ្មី”។ បើ​យើង​ដឹង​ថា អ្នក​ជិត​ខាង មិត្ត​រួម​ការងារ ឬ​អ្នក​ដទៃ​ទៀត ដែល​យើង​ជួប កំពុង​ជួប​បញ្ហា​អ្វី​ខ្លះ តើ​យើង​នឹង​មាន​ចិត្ត​អត់​ធ្មត់​ជាង​មុន ចំពោះ​ពួកគេ ហើយ​ថែម​​ទាំង​ជួយ​ពួកគេ​ជម្នះ​បញ្ហា​ទាំង​នោះ​ដែរ​ឬ​​ទេ? យើង​ប្រហែល​ជា​កំពុង​មាន​ការ​ប្រញាប់ ដោយ​ព្យាយាម​ជៀសវាង​ការ​​រំខាន​ពី​អ្នក​ដទៃ តែ​ចូរ​យើង​ពិចារណា អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ចុះ​។ ព្រះអង្គ​មិន​មាន​ការ​ប្រញាប់​ប្រញាល់​​ទេ​។ ព្រះអង្គ​មាន​ព្រះទ័យ​អាណិត ចំពោះ​មនុស្ស​ទាំងឡាយ ហើយក៏​ចំណាយ​ពេល​កម្សាន្ត​ចិត្ត និង​បង្រៀន​ពួកគេ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​មនុស្ស​ដែល​ព្រះ​អង្គ​ជួប​​ផង​ដែរ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង​ឲ្យ​រស់នៅ ក្នុង​ជីវិត​ដែល​សក្តិ​សមនឹង​ការ​ត្រាស់ហៅ​ដែល​យើង​បាន​ទទួល(អេភេសូរ ៤:១)។…

Read article
អ្នក​នឹង​បាន​ជា​ស្អាត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)​

«ឯ​អេលីសេ លោក​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​ទៅ​ជម្រាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រ​ដាន់៧ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ។ តែ ណាម៉ាន់ មាន​សេចក្តី​កំហឹង ហើយ​ក៏​ចេញ​ទៅ» (២ពង្សាវតាក្សត្រ ៥:១០-១១)។ សូម្បី​តែ​ការ​ចំណាយ​ពេល​បន្តិច​បន្តួច​អាន​សៀវភៅ​ប្រវត្តិ​សាស្ត្រ និង​សៀវភៅ​សង្គម​វិទ្យា ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​អ​សមត្ថភាព​របស់​មនុស្ស នៅ​ក្នុង​ការ​ជួសជុល​លោកីយ៍​របស់​យើង ដែល​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ កាល​ប៉ុន្មាន​ឆ្នាំ​មុន យើង​ឮ​គេ​និយាយ​ថា មនុស្ស​ធ្វើ​ការ​អាក្រក់ ដោយ​សារ​ភាព​ក្រីក្រ។ បាន​សេចក្តី​ថា បើ​យើង​បំពេញ​តម្រូវ​ការ​ខាង​សាច់​ឈាម​របស់​ពួក​គេ នោះ​យើង​នឹង​ឃើញ​ពួក​គេ​មាន​អាកប្ប​កិរិយា​ល្អ​ជាង​មុន​ហើយ​មែន​ទេ?។ សព្វ​ថ្ងៃ​នេះ ក្នុង​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​លោក អ្នក​ជំនាញ​សង្គម​វិទ្យា​បាន​បក​ស្រាយ​ថា ភាព​លោភ​លន់ អំពើ​ពុក​រលួយ និង​ឃាតកម្ម​បាន​កើត​មាន ដោយ​សារ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក។ អ្នក​ជំនាញ និង​អ្នក​ដឹក​នាំ​ពិភព​លោក បាន​ប្រឈម​មុខ​ដាក់​កម្លាំង​ខាង​ក្រៅ​នេះ ដោយ​ការ​ហួស​ចិត្ត ដោយ​ស្វែង​រក​ចម្លើយ​នៅ​កន្លែង​ខុស។ លោក ណាម៉ាន់ មាន​បញ្ហា​សុខ​ភាព​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ត ហើយ​ធ្វើ​ឲ្យ​គាត់​មាន​រូប​សម្បត្តិ​អាក្រក់​យ៉ាង​ខ្លាំង។ គាត់​មាន​ធនធាន ដើម្បី​ស្វែង​រក​ការ​ព្យាបាល ហើយ​គេ​សន្និដ្ឋាន​ថា គាត់​បាន​ត្រៀម​ខ្លួន​ដើម្បី​រិះរក​គ្រប់​វិធី ដើម្បី​ព្យាបាល​ខ្លួន​គាត់។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា គាត់​កំពុង​ស្វែង​រក​ចម្លើយ នៅ​កន្លែង​ខុស។ ឋានៈ ទ្រព្យ​សម្បត្តិ និង​ការ​មាន​ខ្សែ​បណ្ដាញ​នៅ​ក្នុង​រាជ​វាំង មិន​បាន​ផ្តល់​ឲ្យ​គាត់​នូវ​ដំណោះ​ស្រាយ ដែល​គាត់​ចង់​បាន​ទេ ហើយ​នៅ​ពេល​ដែល​គាត់​ទៅ​ពឹង​ស្ដេច​អ៊‌ីស្រាអែល ដើម្បី​ជួយ​ឲ្យ​ខ្លួន​គាត់​មាន​ភាព​ធូរ​ស្រាល ស្ដេច​អ៊‌ីស្រាអែល​ក៏​បាន​ហែក​ខោអាវ​របស់​ទ្រង់​ព្រោះ​ទ្រង់​ជ្រាប​ថា…

Read article
ព្រះ​អង្គ​តែង​តែ​ពរ​យើង​ជានិច្ច

អេសាយ ៤៦:៣-៩ ឱ​ពួក​វង្សា​របស់​យ៉ាកុប​អើយ … ជា​ពួក​ដែល​អញ​បាន​ទទួល​ជា​បន្ទុក​តាំងពី​កំណើត​ឯង … រហូត​ដល់​ឯង​​ចាស់​ជរា​ផង … អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​​ឲ្យ​រួច​ផង​។ អេសាយ ៤៦:៣-៤ អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​ដាណឺម៉ាក បាន​រក​ឃើញ​បាតុភូត​មួយ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ជួប​ប្រទះ ដែល​ក្នុង​នោះ យើង​គិតថា ខ្លួន​យើង​ក្មេង​ជាង​អាយុ​ពិត​របស់​យើង​។ ក្នុង​ការ​រក​ឃើញ​នេះ គេ​បាន​លើក​ឡើង​ថា ទោះ​យើង​ស្ថិត​ក្នុង​វ័យ​ណា​ក៏ដោយ យើង​រាល់​គ្នា​សុទ្ធតែ​គិតថា ខ្លួនឯង​មាន​អាយុ​ក្មេង​ជាង​អាយុ​ពិត២០ភាគរយ​។ ឧទាហរណ៍ មនុស្ស​អាយុ៥០ឆ្នាំ​ច្រើនតែ​ស្រមៃ​ថា ខ្លួនឯង​មាន​អាយុ៤០ឆ្នាំ​។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ ដែល​ក្នុង​នោះ ក្មេង​ប្រុស​អាយុ៥ឆ្នាំ​ម្នាក់​គិតថា គាត់​មាន​កម្លាំង និង​រូបរាង្គ​ដូច​ក្មេង​អាយុ៤ឆ្នាំ​។ ទោះ​យើង​មិន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​វិទ្យា​សាស្រ្ត ក៏​យើង​អាច​ដឹង​ច្បាស់​ថា យើង​រាល់​គ្នា​កំពុងតែ​មាន​វ័យ​ចាស់​ជាង​មុន​។ ហើយ​ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​បញ្ហា​នេះ ជា​ច្រើន​លើក​ច្រើន​សារ​។ ហោរា​អេសាយ​ថ្លែង​​ព្រះបន្ទូល​ទៅ​កាន់​ពួក​អ៊ីស្រាអែល​ដែល​មាន​វ័យ​ចាស់ និង​មាន​ភាព​ហត់នឿយ ហើយ “ព្រះបន្ទូល​សន្យា​មួយ​នេះ ដែល​ព្រះ​ទ្រង់​ប្រទាន​ពួក​អ៊ីស្រាអែល​ដែល​កំពុងតែ​ទន់​ខ្សោយ និង​មាន​វ័យ​ចាស់ ក៏​ជា​ព្រះបន្ទូល​សន្យា​សម្រាប់​គ្រីស្ទបរិស័ទ​គ្រប់​វ័យ”។ ហោរ​អេសាយ​បាន​រំឭក​យើង អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ ពេញ​មួយ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ ដោយ​ព្រះអង្គ​បាន​ទទួល​យើង​ជា​បន្ទុក​តាំងពី​​កំណើត​មក ហើយ​ក៏​បាន​បី​យើង​ចាប់​តាំងពី​ពេល​យើង​កើតមក(អេសាយ ៤៦:៣)។ ដូច​នេះ ខណៈ​ពេល​ដែល​យើង​មាន​ការ​ខ្វល់ខ្វាយ​អំពី​ការ​មាន​វ័យ​ចាស់ ចូរ​យើង​ចាំ​ថា ព្រះ​ទ្រង់​តែងតែ​គង់នៅ​ជាមួយ​យើង​ជានិច្ច​។ ព្រះអង្គ​បាន​សន្យា​ថា…

Read article
ការ​លះ​បង់​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ​ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ាប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ​ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល​ហើយ​សព្វ​ព្រះ​ហឫទ័យ​ដែរ» (ភីលីព ៤:១៨)។ បទ​គម្ពីរ​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ឈប់​បង្អង់ ដើម្បី​ពិចារណា​អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ​ដែល​ថា អ្នក​អាច​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ។ យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​បាន​ដឹង​ថា ព្រះ​អាទិករ​របស់​យើង​នឹង​សព្វ​ព្រះ​ទ័យ ចំពោះ​ការ​ប្រព្រឹត្ត​របស់​យើង។ តែ​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ទទួល​ស្គាល់​ថា នេះ​ជា​ការ​ពិតមែន។ ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ខិតខំ​រស់​នៅ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​មាន​ព្រះ​ភ័ក្ត្រ​ញញឹម​ដាក់​យើង។ តាម​ព្រះ​គម្ពីរ​ប៊ីប កត្តា​ដែល​កណ្ដាល​ចិត្ត​យើង​ឲ្យ​ស្តាប់​បង្គាប់​ព្រះ គឺ​ដោយ​សារ​របៀប​ដែល​យើង​រស់​នៅ​អាច​ផ្គាប់​ព្រះ​ទ័យ​ព្រះ​អង្គ​កាន់​តែ​ខ្លាំង​ឡើង (១ថែស្សាឡូនិច ៤:១) ហើយ​ការ​ដាក់​ដង្វាយ​ដោយ​ចិត្ត​សប្បុរស​ស្ថិត​ក្នុង​ចំណោម​វិធី​ដែល​យើង​អាច​ផ្គាប់​ព្រះ​ទ័យ​ព្រះ​អង្គ ព្រោះ​ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះ​ទ័យ។ សាវ័ក ប៉ុល បាន​ពិពណ៌នា​អំពី​ការ​ដាក់​ដង្វាយ​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​នឹង​ការ​ថ្វាយ​សត្វ​ធ្វើ​ជា​យញ្ញ​បូជា​នៅ​គ្រា​សញ្ញា​ចាស់។ នៅ​ពេល​ដែល​រាស្ត្រ​របស់​ព្រះ​ក្នុង​គ្រា​សញ្ញា​ចាស់ បាន​នាំ​ដង្វាយ​ដុត គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​ជា​មួយ​យញ្ញ​បូជា​ផង​ដែរ។ ដូច​នេះ ដង្វាយ​ដុត​បាន​បង្កើត​ឲ្យ​មាន​ក្លិន​ដ៏​ទាក់​ទាញ​ក្នុង​ន័យ​ថា ការ​នេះ​ជា​តំណាង​ឲ្យ​ភាព​អាច​ទទួល​យក​បាន និង​ភាព​ផ្អែម​ល្ហែម​នៃ​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​អង្គ។ យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ក្នុង​ន័យ​ដូច​នេះ​ដែរ ទៅ​កាន់​រាស្ត្រ​ព្រះ​អង្គ​ក្នុង​សតវត្សរ៍​ទី១ ក៏​ដូច​ជា​សតវត្សរ៍​ទី​២១​ថា ពេល​ណា​យើង​ដាក់​ដង្វាយ ដោយ​ចិត្ត​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ ដង្វាយ​នោះ​នឹង​បញ្ចេញ​ក្លិន​ដ៏​ក្រអូប ហើយ​យញ្ញ​បូជា​របស់​យើង​នឹង​បាន​ជាទី​សព្វ​ព្រះ​ទ័យ​ដល់​ព្រះ​អង្គ។ ពេល​ណា​យើង​ពិចារណា​អំពី​ការ​ដាក់​ដង្វាយ​ប្រភេទ​នេះ យើង​មិន​គួរ​មើល​រំលង​ពាក្យ «លះ​បង់» លឿន​ពេក​ឡើយ។ ការ​ថ្វាយ​ដោយ​ការ​លះបង់ និង​ការ​ថ្វាយ​ដោយ​ចិត្ត​សប្បុរស​មិន​ប្រាកដ​ថា​ដូច​គ្នា​នោះ​ទេ។ យើង​អាច​មាន​ចិត្ត​សប្បុរស ដូច​អ្នកជឿ​ជា​ច្រើន​ទៀត…

Read article
ការ​ជួយ​យក​អសារ ក្នុង​ព្រះយេស៊ូវ

កិច្ចការ ១៦:១១-១៥ កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់លោក​យល់​ឃើញថា ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំខាន​។ កិច្ចការ ១៦:‌១៥ ក្នុង​អំឡុង​សម័យ​ចលនា​ទាមទារ​សិទ្ធិ​ប្រជាជន នៅ​អាមេរិក អ្នក​ស្រី ឡេអា ឆេស(Leah Chase) ជា​ចុងភៅ​ដ៏​ល្បី​ល្បាញ​នៅ​រដ្ឋ​ញូអូលិន បាន​ខិតខំ​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​។ គាត់​បាន​រៀបចំ​ម្ហូប​អាហារ​សម្រាប់​អ្នក ដែល​កំពុង​ដើរ​ដង្ហែ ដើម្បី​ទាមទារ​សិទ្ធិ​ស្មើ​គ្នា សម្រាប់​មនុស្ស​ទាំង​អស់​។ គាត់​ថា “ខ្ញុំ​គ្រាន់​តែ​ចែក​អាហារ​ដល់​ប្រជាជន​ប៉ុណ្ណោះ​។ ពួកគេ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទាមទារ​អ្វីមួយ ហើយ​ពួកគេ​មិន​ដឹង​ថា ពួក​គេ​នឹង​ជួប​ប្រទះ​អ្វី​ខ្លះ​ទេ នៅពេល​ពួកគេ​ចេញ​ខាង​ក្រៅ​។ ពួកគេ​មិន​ដឹង​ថា នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​ពួកគេ​នៅ​តាម​ផ្លូវ​ទេ​។ ប៉ុន្តែ ពេលណា​ពួកគេ​នៅ​ទីនេះ ពួក​គេ​ដឹង​ថា ខ្ញុំ​នឹង​ចែក​អាហារ​ឲ្យ​ពួកគេ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​សម្រាប់​ពួកគេ”។ ជួនកាល គេ​អាច​នឹង​មើល​រំលង​អំណោយ​ទាន​នៃ​ការ​យក​អសារ​អ្នក​ដទៃ តែ​អំណោយ​ទាន​នេះ​អាច​សំខាន់​ដូច​ទម្រង់​ផ្សេង​ទៀត នៃ​ការ​បម្រើ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ព្រះគ្រីស្ទ​ផង​ដែរ​។ នាង​លីឌា គឺជា “អ្នក​ជំនួញ​ក្រ​ណាត់​ពណ៌ស្វាយ”(ខ.១៤) ក៏បាន​បម្រើ​សាវ័ក​ប៉ុល និង​គ្រូ​អធិប្បាយ​ផ្សេង​ទៀត ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូវ ទៅ​ដល់​ប្រជាជន​នៅ​ស្រុក​ម៉ាសេដូន(កិច្ចការ ១៦:១១-១៤)។ គាត់​បាន​ប្រើ​អ្វីៗ​ដែល​គាត់​មាន គឺ​ផ្ទះ​របស់​គាត់ ដើម្បី​ជួយ​យក​អសារ​ក្រុម​ការងារ​ដែល​កំពុង​ធ្វើ​ដំណើរ​បេសកកម្ម​។ បន្ទាប់ពី​គាត់​បានឮ​ដំណឹង​ល្អ ហើយ​ទទួល​ជឿ​ព្រះយេស៊ូវ គាត់​ក៏បាន​ទទូច​គ្រូ​អធិប្បាយ​ទាំង​នោះ ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​សិន ដោយ​ប្រាប់​ពួក​គេ​ថា…

Read article