April

You are here:
ព្រះ​យេស៊ូវ​ឈរ​ក្នុង​ចំណោម​យើង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«នៅ​ថ្ងៃ​ដំបូង​ក្នុង​អា​ទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់​នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ​យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស មាន​ព្រះ​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ» (យ៉ូហាន ២០:‌១៩)។ កាល​ព្រះ​យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ជា​លើក​ទី​មួយ​ឲ្យ​ពួក​សាវ័ក​ឃើញ បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​គេ​កំពុង​លាក់​ខ្លួន ក្នុង​បន្ទប់​បិទ​ជិត ដោយ​ការ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​ពួក​អាជ្ញាធរ​នឹង​ធ្វើ បន្ទាប់​ពី​បាន​ចាប់​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ឆ្កាង​ហើយ។ តែ​ទ្វា​ដែល​បាន​ចាក់​សោ​ជាប់ មិន​អាច​រា​រាំង​ព្រះ​យេស៊ូវ​បាន​ទេ! គ្មាន​អ្វី​រា​រាំង​ព្រះ​អង្គ​មិន​ឲ្យ​យាង​ចូល​ក្នុង​ជីវិត​របស់​ពួក​គេ​ជា​ថ្មី ដោយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​ពួក​គេ និង​ជា​ក្តី​សង្ឃឹម​ដ៏​រស់​សម្រាប់​ពួក​គេ។ ព្រះ​អង្គ​អាច​ទត​ឃើញ ស្តាប់​ឮ ប៉ះ និង​ជ្រាប​អំពី​យើង ហើយ​ព្រះ​អង្គ​អាច​ចូល​ក្នុង​ជីវិត​យើង​យ៉ាង​ដូច​នេះ​ផង​ដែរ។ ទោះ​យើង​កំពុង​នៅ​ទីណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​ព្រះ​គ្រីស្ទ​អាច​ចូល​ក្នុង​ជីវិត ទុក្ខ​លំបាក ភាព​ងងឹត ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង ហើយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​យើង​បាន​ឃើញ និង​ស្គាល់ ដោយ​ប្រកាស​ថា «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ»។ ប្រហែល​ជា​អ្នក​មាន​ការ​សង្ស័យ ដូច​សាវ័ក ថូម៉ាស ដោយ​ប្រញាប់​ចោទ​សួរ អំពី​បញ្ហា​នៃ​សេចក្តី​ជំនឿ។ សំណួរ​មាន​ប្រយោជន៍​ចំពោះ​យើង​ក្នុង​កម្រិត​ខ្លះ។ លោក ថូម៉ាស បាន​ទូល​សួរ​ព្រះ​យេស៊ូវ ដោយ​ត្រង់ៗ ជា​ពិសេស​គាត់​បាន​ទូល​ព្រះ​អង្គ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ​ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ។ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ ថូម៉ាស…

Read article
មិន​រអ៊ូរទាំ​ដាក់​ព្រះ

និក្ខមនំ ១៥:២២-២៧ លោក​ក៏​អំពាវនាវ​ដល់​ព្រះយេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើមឈើ១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជាសាប​វិញ​។ និក្ខមនំ ១៥:២៥ មាន​ពេល​មួយ​អាឡិច(Alex) បាន​ទទួល​ការ​ឆ្លើយតប ចំពោះ​ការ​អធិស្ឋាន​របស់​គាត់ នៅ​ពេល​ដែល​​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង បាន​ចេញ​ថ្លៃ​ព្យាបាល​ធ្មេញ​របស់​គាត់ លើស​ពី​ការ​រំពឹង​គិត​របស់​គាត់​។ ឥឡូវ​នេះ គាត់​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ធ្មេញ​មួយ​ទៀត​។ គាត់​ក៏​បាន​ត្អូញត្អែរ​ថា តើ​ខ្ញុំ​អាច​ទៅ​រក​លុយ​បង់​ថ្លៃ​ពេទ្យ នៅ​ទីណា? ពេល​នោះ គំនិត​របស់​គាត់​មាន​ពេញ​ទៅ​ដោយ​ការ​ពិបាក​ចិត្ត ចំពោះ​ការ​ចំណាយ​ដ៏​ច្រើនលើស​សមត្ថភាព​របស់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​កំណត់​ដែល​ត្រូវ​បង់​ថ្លៃ​ពេទ្យ​ធ្មេញ​ក៏បាន​មកដល់ គាត់​ក៏បាន​ទទួល​អំណោយ​ជា​ទឹក​ប្រាក់ ពី​សាច់​ញាតិ​របស់​គាត់​។ អាឡិច​ក៏​បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​​ណាស់​។ ខ្ញុំ​បាន​ឃើញ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​របស់​ខ្ញុំ តាម​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង និង​សាច់​ញាតិ​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​មិន​គួរ​ត្អូញត្អែរ​ទេ តែ​ត្រូវ​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ​វិញ”។ កាល​ពួក​អ៊ីស្រាអែល​ចូល​វាល​រហោស្ថាន​ស៊ើរ ពួកគេ​ក៏​ទើបតែ​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​សមុទ្រ​ក្រហម(និក្ខមនំ ១៤)។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​ហាក់​ដូចជា​បាន​ភ្លេច​ជំនួយ ដែល​ជា​​ការ​អស្ចារ្យ​នេះ ខណៈ​ពេល​ដែល​ពួកគេ​រអ៊ូរទាំ អំពី​ការ​ខ្វះ​ទឹកផឹក ក្នុង​វាល​រហោស្ថាន(១៥:២២-២៤)។ ពាក្យ “រអ៊ូរទាំ” ក្នុង​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ គឺ​សំដៅ​ទៅលើ​ការ​បះបោរ​ទាស់​នឹង​ព្រះ​។ ការ​ឆ្លើយតប​របស់​ពួក​អ៊ីស្រាអែល​ដោយ​ចិត្ត​ជូរ​ល្វីង គឺ​ផ្ទុយ​នឹង​លោក​ម៉ូសេ ដែល​បាន​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ(ខ.២៥)។ ក្រោយមក ព្រះអម្ចាស់​ក៏បាន​ប្រទាន​ទឹក​ឲ្យ​រាស្រ្ត​ព្រះ​អង្គ​ផឹក ដោយ​ព្រះគុណ​ព្រះអង្គ​(ខ.២៥-២៧)។ ក្នុង​ពេល​ដែល​យើង​មាន​តម្រូវការ យើង​អាច​ជៀស​វា​ង​ការ​រអ៊ូរទាំ…

Read article
កន្លែង​ថ្មី​សម្រាប់​ព្រះ​អង្គ​គង់​នៅ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទីក្រុង និង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ ទីក្រុង​នោះ​មាន​រាង៤ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទីក្រុង ឃើញ​មាន១២ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កម្ពស់​ក៏​ស្មើ​គ្នា​ទាំង​អស់» (វិវរណៈ ២១:១៥-១៦)។ កាល​ពី​ដើម ព្រះ​អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​វិហារ ក្នុង​ទីក្រុង​យេរូសាឡឹម តែ​ក្រោយ​មក ព្រះ​វិហារ​​ក៏បាន​បាក់​បែក។ បន្ទាប់​ពី​ស្ដេច នេប៊ូក្នេសា នៃ​ចក្រភព​បាប៊ីឡូន​បាន​បំផ្លិច​បំផ្លាញ​ព្រះ​វិហារ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​សង់​ព្រះ​វិហារ​ថ្មី​មួយ​ទៀត (អេសេគាល ៤០-៤៣)។ ទោះ​ព្រះវិហារ​ទី​ពីរ​ត្រូវ​បាន​សាងសង់​ឡើង​វិញ​ហើយ​ក៏​ដោយ ក៏​ព្រះ​វិហារ​នោះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​ព្រះ​វិហារ​ទី​មួយ ហើយ​មិន​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ទេ (ហាកាយ ២:២-៣) គឺ​ព្រះ​បន្ទូល​សន្យា ដែល​បាន​សម្រេច​តាម​រយៈ​ព្រះ​ជន្ម ការ​សុគត ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ព្រម​ទាំង​ការ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ (យ៉ូហាន ២:១៩-២២)។ ក្នុង​ព្រះ​វិហារ​នោះ ព្រះ​វត្ត​មាន​ព្រះ​អង្គ​បាន​គង់​នៅ ដោយ​ផ្ដោត​ទៅ​លើ​កន្លែង​បរិសុទ្ធ​បំផុត ដែល​គេ​បាន​សាង​សង់​ជា​បន្ទប់​បួន​ជ្រុង​ស្មើ​ដ៏​ឥត​ខ្ចោះ។ មាន​តែ​ស​ម្ដេច​សង្ឃ​ទេ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​កន្លែង​នោះ​បាន​តែ​មួយ​ឆ្នាំ​ម្តង។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ព្រះ​វិហារ​ទី​មួយ​គ្រាន់​តែ​ជា​អ្វី​ដែល​គេ​បាន​នឹក​ចាំ​ប៉ុណ្ណោះ ប៉ុន្តែ​សាវ័ក យ៉ូហាន បាន​ទទួល​ការ​បើក​សម្ដែង​អំពី​ទីក្រុង​ថ្មី​នៃ​នគរ​ព្រះ​ដ៏​អស់​កល្ប ដែល​មាន​ការ​ពិពណ៌នា​ថា ទីក្រុង​នោះ​មាន​បួន​ជ្រុង​ស្មើ​ឥត​ខ្ចោះ តែ​មិន​មែន​មាន​ទីតាំង​ក្នុង​អគារ​ណា​មួយ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ តែ​មាន​ក្រឡា​ផ្ទៃ​ធំ​ប៉ុន​ពិភពលោក​ដែល​គេ​បាន​ស្គាល់…

Read article
ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​គ្រប់​យ៉ាង

លូកា ១៥:១៧-២៤ ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មកវិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ​។ លូកា ១៥:២៤ ក្នុង​រឿង​ខ្លី​ដែល​លោក​អឺនេស ហ៊ែមីងវេយ(Ernest Hemingway) បាន​និពន្ធ គាត់​បាន​ពិពណ៌នា អំពី​បុរស​ជា​ឪពុក​ជា​ជាតិ​អេស្ប៉ាញ​​ម្នាក់ ដែល​ចង់​មាន​ការ​ផ្សះផ្សា​រ​ជាមួយ​កូន​ប្រុស​របស់​គាត់ ដែល​បាន​វង្វេង​ចេញពី​គ្រួសារ​។ គាត់​ក៏បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​​ការ​សែត​​ប្រចាំ​ដំបន់​យ៉ាង​ដូច​នេះ​ថា ប៉ាកូ(PACO) សូម​កូន​មក​ជួប​ប៉ា​នៅ​​សណ្ឋាគារ​ម៉ុនតាណា នៅពេល​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​អង្គារ​នេះ​។ ប៉ា​បាន​អត់​ទោស​ឲ្យ​កូន​គ្រប់​យ៉ាង​។ នៅពេល​ដែល​បុរស​ជា​ឪពុក​ទៅដល់​កន្លែង​នោះ គាត់​ក៏បាន​ឃើញ​មនុស្ស​មួយ​ហ្វូង​កំពុង​រង់​ចាំ​គាត់​។ មាន​មនុស្ស៨០០នាក់ មាន​ឈ្មោះ ប៉ាកូ បាន​ឆ្លើយតប ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​គាត់ ដោយ​ចិត្ត​ចង់​ទទួល​ការ​អត់ឱន​ទោស​ពី​ឪពុក​របស់​ពួក​គេ​រៀងៗ​ខ្លួន​។ រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ជម្រៅ​ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​ការ​អត់ឱន​ទោស ហើយក៏​បាន​រំឭក​ខ្ញុំ អំពី​រឿង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ផង​ដែរ​។ ក្នុង​រឿង​នោះ បុរស​វ័យ​ក្មេង​ម្នាក់​បាន​ចាក​ចេញពី​ឪពុក​របស់​ខ្លួន ទៅ​ស្វែងរក​ជីវិត​ដែល​សប្បាយ​រីករាយ តែ​មិន​យូរ​ប៉ុន្មាន​ គាត់​ក៏បាន​ធ្លាក់​ខ្លួន(លូកា ១៥:១៣-១៤)។ ពេល​ដែល​គាត់ “ភ្ញាក់​ខ្លួន” ហើយ​វិលត្រឡប់​មក​ផ្ទះ​វិញ(ខ.១៧) ឪពុក​របស់​គាត់​ក៏​បាន​រត់​មក​ឱប​គាត់ មុន​ពេល​ដែល​គាត់​មាន​ឱកាស​​និយាយ​សុំ​ទោស(ខ.២០)។ បុរស​ជា​ឪពុក​ក៏បាន​និយាយ​ទាំង​ទឹក​ភ្នែក ដោយ​អំណរ​ថា “ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មកវិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ”(ខ.២៤)។ ក្នុង​រឿង​នេះ…

Read article
ការ​រំពឹង​គិត​ដ៏​ឧស្សាហ៍ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ​វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូប​កាយ​យើង​ផង» (រ៉ូម ៨:២៣)។ ការ​ដក​ពិសោធន៍​នឹង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​ភាព​អស្ចារ្យ តែ​ក៏​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែរ។ យើង​បាន​ទទួល​ការ​អត់​ទោស​បាប​ហើយ។ ព្រះ​អង្គ​បាន​ទទួល​ចិញ្ចឹម​យើង​ក្នុង​គ្រួសារ​ព្រះ​អង្គ។ យើង​អរ​សប្បាយ​នឹង​ការ​ប្រកប​គ្នា​ដែល​មាន​ភាព​ជ្រាល​ជ្រៅ​ជាង​ទំនាក់​ទំនង​ធម្មតា។ យើង​មាន​ក្តី​សង្ឃឹម​ពិត​ប្រាកដ​ថា នឹង​បាន​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ការ​រំពឹង​ចង់​បាន​យ៉ាង​ខ្លាំង។ យើង​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ ជា​ព្រះ​ដែល​គង់​នៅ​ក្នុង​ចិត្ត​យើង។ តែ​ទោះ​ជា​យ៉ាង​ណា ព្រះ​អង្គ​មិន​បាន​ដក​យើង​ចេញ​ពី​ភាព​ពិត​នៃ​ជីវិត​ក្នុង​លោកីយ៍​ដែល​មាន​បាប​ទេ។ យើង​នៅ​តែ​អាច​មាន​ចិត្ត​នឿយណាយ ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ការ​ខក​ចិត្ត និង​ការ​ត្អូញត្អែរ។ ខណៈ​ពេល​ដែល​យើង​មាន​ជីវិត​រស់​នៅ​លើ​ផែនដី យើង​បាន​ស្គាល់​រស់​ជាតិ​នៃ​ស្ថាន​សួគ៌​បន្តិច​បន្តួច​ដែរ តែ​យើង​មិន​ទាន់​បាន​ទៅ​ដល់​ស្ថាន​សួគ៌​នៅឡើយ​ទេ។ ជំនឿ​របស់​គ្រីស្ទ​បរិស័ទ មិន​បាន​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​ភាព​ពុក​ផុយ ឬ​បាប​ទេ។ យើង​នៅ​តែ​មាន​ជំនឿ ហើយ​រូបកាយ​យើង​ក៏​ទន់​ខ្សោយ​ជា​លំដាប់។ យើង​បន្ត​ត​យុទ្ធ​នឹង​បាប ហើយ​ជួប​ប្រទះ​ការ​ប្រឆាំង​មក​លើ​ជំនឿ​យើង។ ជា​ការ​ពិត​ណាស់ គឺ​ដូច​ដែល​ក្រុម​ទេវ​វិទូ វេស្តមីនស្ទ័រ បាន​បក​ស្រាយ កាលពី​សតវត្សរ៍ទី១៧​ថា ជីវិត​គ្រីស្ទ​បរិស័ទ​កំពុង​តែ​ជាប់​នៅ​ក្នុង «សង្គ្រាម» ទាស់​ប្រឆាំង​នឹង​បាប​ដែល​នៅ​តែ​បន្ត និង​មិន​អាច​សម្រុះ​សម្រួល​បាន1។ យើង​ងាយ​នឹង​ជាប់​ខ្លួន​ក្នុង​ភាព​ស្មុកស្មាញ​នៃ​រឿង​ខាង​វិញ្ញាណ និង​ខាង​ទេវសាស្ត្រ ខណៈ​ពេល​ដែល​យើង​កំពុង​ត​យុទ្ធ​នឹង​បាប។ យើង​ប្រហែល​ជា​ឆ្ងល់​ថា «ហេតុ​អ្វី​ខ្ញុំ​នៅតែ​មិន​ស្តាប់​បង្គាប់​ព្រះ?» ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ចាំ​បាច់​ត្រូវ​ចង​ចាំ​ថា ពេល​វេលា​ទាំង​៣នៃ​សេចក្តី​សង្គ្រោះ ដែល​មាន​ការ​បក​ស្រាយ​សង្ខេប​អំពី​ព្រះ​រាជ​កិច្ច​របស់​ព្រះ​ក្នុង​ជីវិត​របស់​គ្រីស្ទ​បរិស័ទ។ បើ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ហើយ នោះ​យើង​បាន​សង្គ្រោះ​ឲ្យ​រួចពី​ទោស​របស់​បាប​ហើយ។ ក្នុង​ន័យ​អតីត​កាល យើង​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទេ…

Read article
សេចក្តី​សប្បុរស​មាន​ជ័យ​ជម្នះ

១ពេត្រុស ៣:៨-១២ កាល​សេចក្តី​សប្បុរស របស់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង និង​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង​។ ទីតុស ៣:៤-៥ លោក​ជែកគី រ៉ូប៊ីនសិន(Jackie Robinson) គឺជា​កីឡាករ​អាមេរិក​ស្បែក​ខ្មៅ​ទីមួយ ដែល​បាន​ចូល​រួម​ក្នុង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​បេសប៊ល ក្នុង​ការ​ប្រកួត ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​តំបន់​ឧទ្យាន​សែប ក្នុង​រដ្ឋ​ភីឡាដេភា នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ១៩៤៧​។ នៅ​ថ្ងៃ​នោះ ដូរីស(Doris) ជា​ក្មេង​អាយុ១០ឆ្នាំ កំពុង​ឈរ​ទស្សនា​ការ​ប្រកួត ពី​ជួរ​កៅអី​ជាន់​ខាងលើ ជាមួយ​ឪពុក​របស់​នាង​។ នៅពេល​ដែល​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ដែល​មាន​វ័យ​ចំណាស់ ដើរមក​អង្គុយ​នៅ​លើ​កៅអី នៅ​ក្បែរ​ពួកគេ ឪពុក​របស់​នាង​ក៏​បាន​និយាយរក​គាត់​មុន​។ ដូរីស​ក៏​បាន​និយាយ​ថា ការ​សន្ទនា​របស់​នាង​ជាមួយ​គាត់​អំពី​ការ​ដាក់​ពិន្ទុ ក្នុង​ការ​ប្រកួត​នោះ បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា “នាង​ជា​មនុស្ស​ពេញវ័យ”។ ក្រោយមក នាង​ក៏​បាន​រៀបរាប់​ថា នាង​មិន​ដែល​ភ្លេច​គាត់ ឬ​ភ្លេច​ស្នាម​ញញឹម​នៅ​លើ​មុខ​គាត់​ទេ​។ ការ​ទំនាក់​ទំនង​ដ៏​រីករាយ​រវាង​ដូរីស ជា​ក្មេង​ស្រី​ស្បែក​ស ជាមួយ​បុរស​ចំណាស់​ចិត្ត​ល្អ ដែល​មាន​ឪពុក​ម្តាយ​ជា​ទាសករ គឺជា​ពេល​ដែល​មិន​អាច​ភ្លេច​បាន នៅ​ថ្ងៃ​នោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​នោះ​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ពេល​ផ្សេង​ទៀត ដែល​បុរស​វ័យ​ចំណាស់​នោះ បាន​ជួប​ប្រទះ ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត ក្នុង​រដូវ​កាល​នៃ​ការ​ប្រកួត​ឆ្នាំ​ដដែល​នោះ​។ គាត់​បាន​នឹក​ចាំ​ថា “កាល​នោះ…

Read article
យើង​មិន​អាច​ស្រឡាញ់ ខ្លាំង​ជាង​ព្រះអង្គ

១យ៉ូហាន ៤:១៥-២១ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន​។ ១យ៉ូហាន ៤:‌១៩ កាល​ហ្សាវា(Xavier) កូន​ប្រុស​របស់​ខ្ញុំ នៅ​រៀន​ក្នុង​សាលា​មត្តេយ្យ គាត់​បាន​លាត​សន្ធឹង​ដៃ​គាត់ ហើយ​និយាយ​ថា “កូន​ស្រឡាញ់​ម៉ាក់ ធំ​ប៉ុណ្ណេះ”។ ខ្ញុំ​ក៏បាន​លាត​សន្ធឹង​ដៃ​ខ្ញុំ ហើយ​និយាយ​ថា “ម៉ាក់​ស្រឡាញ់​កូន ធំ​ប៉ុណ្ណេះ”។ គាត់​ក៏​បាន​ដាក់ដៃ​ចុះ ហើយ​ច្រត់​ចង្កេះ រួច​និយាយ​ថា “កូន​ស្រឡាញ់​ម៉ាក់​មុន”។ ខ្ញុំ​ក៏បាន​គ្រវី​ក្បាល ហើយ​ប្រាប់​គាត់​ថា “ម៉ាក់​បាន​ស្រឡាញ់​កូន​មុន តាំងពី​ពេល​ដែល​ព្រះអង្គ​ដាក់​កូន​ក្នុង​ផ្ទៃ​ម្តាយ”។ ហ្សាវា​ក៏​បាន​បើក​ភ្នែក​ធំៗ “ម៉ាក់​ឈ្នះ​ហើយ” ខ្ញុំ​ប្រាប់​គាត់​ថា “យើង​ឈ្នះ​ទាំង​អស់​គ្នា ព្រោះ​ព្រះយេស៊ូវ​ស្រឡាញ់​យើង​មុន”។ សព្វថ្ងៃ​នេះ ហ្សាវា​មាន​គ្រួសារ​ហើយ​។ ខណៈ​ពេល​ដែល​គាត់​ត្រៀម​ខ្លួន​សម្រាប់​កំណើត​កូន​ដំបូង​របស់​គាត់ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​គាត់​បាន​ស្រឡាញ់​កូន​គាត់ ខ្លាំង​ជាង​កូន​គាត់​ស្រឡាញ់​គាត់ ខណៈ​ពេល​ដែល​ពួកគេ​បង្កើត​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​ជាមួយ​គ្នា​។ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​ត្រៀម​ខ្លួន​ធ្វើ​ជា​ជីដូន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ចៅ​ប្រុស​របស់​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​ហ្សាវា​ប្រាប់​ខ្ញុំ​ថា ភរិយា​គាត់​កំពុង​មាន​ផ្ទៃពោះ​។ សាវ័ក​យ៉ូហាន​បាន​ធ្វើ​ការ​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​យើង បាន​ផ្តល់​ឲ្យ​យើង​នូវ​សមត្ថភាព ដើម្បី​ស្រឡាញ់​ព្រះអង្គ និង​អ្នក​ដទៃ(១យ៉ូហាន ៤:‌១៩)។ ការ​ដឹង​ថា ព្រះអង្គ​ស្រឡាញ់​យើង​បាន​ផ្តល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត ដែល​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់តែ​ជ្រាល​ជ្រៅ​ជាមួយ​ព្រះអង្គ(ខ.១៥-១៧)។ ពេលណា​យើង​បាន​ស្គាល់​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​មាន​ចំពោះ​យើង(ខ.១៩)…

Read article
អធិស្ឋាន ហើយ​ចាំយាម

អេភេសូរ ៦:១០-២០ ដើម្បី​អធិស្ឋាន​ដោយ​ព្រះ​វិញ្ញាណ​រាល់​ពេល​រាល់​វេលា … សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់​។ អេភេសូរ ៦:១៨ ពេលណា​អ្នកជឿ​ព្រះយេស៊ូវ​មាន​ការ​តយុទ្ធ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ ពួកគេ​ចាំបាច់​ត្រូវ​មាន​ចិត្ត​ឆេះឆួល​ក្នុង​ការ​អធិស្ឋាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្ត្រី​ម្នាក់​នៅ​រដ្ឋ​ផ្លូរីដា បាន​ជួប​គ្រោះ​ថ្នាក់ ដោយសារ​គាត់​អធិស្ឋាន ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​។ ថ្ងៃ​មួយ ពេល​គាត់​កំពុង​បើកបរ​រថយន្ត គាត់​ក៏​បាន​បិទ​ភ្នែក​អធិស្ឋាន​។ គាត់​មិន​បាន​ឈប់​នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសប់ ដែល​មាន​ផ្លាក​សញ្ញា​ប្រាប់​ឲ្យ​ឈប់ ហើយ​ក៏​បាន​បើក​ចេញពី​ផ្លូវ​ថ្នល់​ដោយ​មិន​ដឹង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ធ្លា​ផ្ទះ​របស់​គេ​។ បន្ទាប់មក គាត់​ក៏​បាន​ព្យាយាម​បើក​ថយ​ក្រោយ​ចេញ​ពី​ទី​ធ្លា​នោះ តែ​មិន​អាច​ចេញ​រួច​។ គាត់​មិន​មាន​របួស តែ​ប៉ូលិស​បាន​ធ្វើ​ការ​ផាក​ពិន័យ​គាត់ សម្រាប់​ការ​បើកបរ​ដោយ​ការ​ធ្វេស​ប្រហែស និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​។ គាត់​ជា​អ្នក​ពូកែ​អធិស្ឋាន តែ​គាត់​បាន​ភ្លេច​ផ្នែក​ជា​គន្លឹះ នៃ​បទ​គម្ពីរ​អេភេសូរ ៦:១៨ ដែល​បាន​បង្រៀន​ឲ្យ​ចាំយាម ឬ​មាន​ការ​ប្រុង​ប្រយ័ត្ន​។ ការ​អធិស្ឋាន និង​ការ​ចាំយាម​ជា​ផ្នែក​មួយ នៃ​គ្រឿង​សឹក​ទាំងមូល​ដែល​ព្រះ​ប្រទាន ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​ឡើង កណ្ឌ​គម្ពីរ​អេភេសូរ ជំពូក៦​។ ទីមួយ យើង​គួរ​ត​យុទ្ធ​នឹង​សង្គ្រាម​ខាង​វិញ្ញាណ ដោយ​ការ​អធិស្ឋាន​។ បាន​សេចក្តី​ថា យើង​អធិស្ឋាន​ក្នុង​ព្រះ​វិញ្ញាណ ដោយ​ពឹង​ផ្អែកលើ​អំណាច​នៃ​ព្រះ​វិញ្ញាណ​។ ហើយ​ពឹង​ផ្អែក​លើ​កា​រដឹក​នាំ និង​ឆ្លើយតប​ចំពោះ​ការ​បណ្តាល​ចិត្ត​ពី​ព្រះអង្គ ដោយ​អធិស្ឋាន គ្រប់​កាលៈទេសៈ​(ខ.១៨)។ ទីពីរ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ “ចាំយាម”។ ការ​ចាំយាម​ខាង​វិញ្ញាណ អាច​ជួយ​យើង​ត្រៀម​ខ្លួន…

Read article
ព្រះអង្គ​ចាត់​ទេវតា​ឲ្យ​ថែរក្សា​យើង

និក្ខមនំ ២៣:២០-២៦ មើល អញ​ចាត់​ទេវតា១ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ​។ និក្ខមនំ ២៣:២០ អ្នក​ស្រីបេវ(Bev) បាន​ទៅ​ពិនិត្យ​សុខ​ភាព​ម្តង​ហើយ​ម្តង​ទៀត ហើយ​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ដូច​នេះ គាត់​មាន​អារម្មណ៍​ថា ពិបាក​ខ្លាំង​ពេក ហើយ​ក៏​ហត់នឿយ​ផង​។ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គាត់​ថា ពួកគេ​កំពុង​ស្វែងរក​មហារីក ក្នុង​ផ្នែក​ណាមួយ​នៃ​រូបកាយ​គាត់​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ថប់​បារម្ភ​។ តែ​ជា​រៀង​រាល់​ថ្ងៃ ពេលណា​គាត់​ងាក​ទៅ​រក​ព្រះអង្គ ឬ​អាន​ព្រះ​គម្ពីរ ព្រះអង្គ​បាន​លើក​ទឹក​ចិត្ត​គាត់ ដោយ​សេចក្តី​ស្មោះ​ត្រង់ ដោយ​ព្រះ​វត្ត​មាន និង​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​។ គាត់​បាន​តយុទ្ធ​នឹង​ភាព​មិន​ច្បាស់​លាស់ និង​បាន​រៀន​ថ្វាយ​ដាច់​ដល់​ព្រះ​អង្គ​ជា​ញឹក​ញាប់ នូវ​ការ​ថប់​បារម្ភ​អំពី​ពេល​អនាគត​។ នៅពេល​ព្រឹក​មួយ​នោះ មុន​ពេល​ការ​វះកាត់​ធ្ងន់ធ្ងរ​មួយ​ចាប់​ផ្តើម អ្នក​ស្រី​បេវ ក៏​បាន​អាន​ខគម្ពីរ​មួយ ក្នុង​បទ​គម្ពីរ​និក្ខមនំ ជំពូក២៣ ដែល​បាន​ចែងថា “មើល អញ​ចាត់​ទេវតា១ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ”(ខ.២០)។ នេះ​ជា​ពាក្យ​ពេចន៍​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល តាមរយៈ​លោក​ម៉ូសេ ទៅ​កាន់​ពួក​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ព្រះអង្គ​។ កាល​នោះ ព្រះអង្គ​កំពុង​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​រាស្រ្ត​ព្រះអង្គ ឲ្យ​ប្រព្រឹត្ត​តាម និង​ដឹកនាំ​ពួកគេ ទៅ​កាន់​ទឹកដី​ថ្មី(ខ.១៤-១៩)។ ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​ព្រះអង្គ​បង្គាប់​ពួកគេ ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​នឹង​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​នាំ​មុខ​ពួកគេ “ឲ្យ​ការពារ​ពួកគេ​នៅ​តាម​ផ្លូវ”។ ទោះ​ជីវិត​របស់​អ្នក​ស្រី​បេវ…

Read article
ដក​រុក្ខជាតិ​ចង្រៃ​នៃ​ការ​ព្រួយ​បារម្ភ​ចេញ

ម៉ាថាយ ១៣:១-៨,១៨-២៣ អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យ​សម្បត្តិ​មក​ខ្ទប់​ព្រះបន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ​។ ម៉ាថាយ ១៣:២២ បន្ទាប់ពី​ខ្ញុំ​បាន​កប់​គ្រាប់ពូជ​ពីរបី​គ្រាប់ ក្នុង​ច្បារ​ក្រោយ​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏​បាន​រង់​ចាំ​មើល​លទ្ធផល​។ ខ្ញុំ​បាន​មើល​អត្ថបទ ដែល​បាន​បក​ស្រាយ​ថា គ្រាប់ពូជ​ទាំង​នោះ​នឹង​ចេញ​ពន្លក បន្ទាប់​ពី​បាន​កប់​វា​បាន​ពីរ១០ ទៅ១៤ថ្ងៃ ហើយ​ខ្ញុំ​ក៏បាន​ពិនិត្យ​មើល​ពួកវា​ជា​ញឹក​ញាប់ នៅពេល​ដែល​ខ្ញុំ​ស្រោច​ទឹក​ពី​លើ​ដី​។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ឃើញ​ស្លឹក​ពណ៌​បៃតង​តូចៗ​ពីរបី​សន្លឹក ប្រឹង​ដុះ​ចេញពី​ក្នុង​ដីមក​។ ភាព​សប្បាយ​រីករាយ​របស់​ខ្ញុំ​ក៏បាន​រលាយ​ទៅវិញ យ៉ាង​ឆាប់​រហ័ស នៅពេល​ដែល​ប្តី​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ពួកវា​ជា​រុក្ខជាតិ​ចង្រៃ​ទេ​។ គាត់​ក៏បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ឆាប់​ដក​ពួកវា​ចេញ ដើម្បី​កុំ​ឲ្យ​ពួកវា​រាំង​ខ្ទប់​រុក្ខជាតិ ដែល​ខ្ញុំ​កំពុង​ព្យាយាម​ដាំ​។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល អំពី​សារៈសំខាន់​នៃ​ការ​ជម្នះ​ឧបសគ្គ ដែល​អាច​រារាំង​មិន​ឲ្យ​យើង​លូត​លាស់​ខាង​វិញ្ញាណ​។ ព្រះអង្គ​ក៏បាន​ពន្យល់​ជា​ពាក្យ​ប្រៀប​ប្រដូច យ៉ាង​ដូច​នេះ​ថា : នៅពេល​ដែល​កសិករ​ព្រោះ​គ្រាប់ពូជ​របស់​គាត់ មាន​គ្រាប់ពូជ​ខ្លះ “ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត”(ម៉ាថាយ ១៣:៧)។ គុម្ព​បន្លា និង​រុក្ខជាតិ​ចង្រៃ​រាំង​ខ្ទប់​រុក្ខ​ជាតិ​ល្អៗ មិន​ឲ្យ​លូត​លាស់(ខ.២២)។ ហើយ​ការ​ព្រួយ​បារម្ភ​ក៏​ពិត​ជា​រារាំង​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង​។ ការ​អាន​ព្រះ​គម្ពីរ និង​អធិស្ឋាន គឺជា​វិធី​សាស្រ្ត​ដ៏​ប្រសើរ ដើម្បី​ឲ្យ​ជំនឿ​យើង​មាន​ការ​លូត​លាស់ តែ​ខ្ញុំ​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន ចំពោះ​គុម្ព​បន្លា​នៃ​ការ​ព្រួយ​បារម្ភ​។ ពួកវា “រាំង​ខ្ទប់” ព្រះបន្ទូល​ដ៏​ល្អ ដែល​ព្រះ​អង្គ​បាន​សាប​ព្រោះ​ក្នុង​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ផ្ដោត​ទៅលើ​បញ្ហា​ផ្សេងៗ​។ ផល​ផ្លែ​ខាង​វិញ្ញាណ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ…

Read article