ឡានក្រុងជជែកកម្សាន្ត
ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច។ កូល៉ុស ៤:៦ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនឡានក្រុងអក់ស្វឺត បានចាប់ផ្តើមប្រើកម្មវិធី “ឡានក្រុងជជែកកម្សាន្ត” ដែលបានក្លាយជាកម្មវិធីដ៏ពេញនិយមក្នុងរយៈពេលដ៏ខ្លី។ គេបានរៀបចំឡានក្រុងមួយគ្រឿង ដោយជ្រើសរើសមនុស្ស ឲ្យឡើងជិះឡានក្រុងនោះ ដោយស្ម័គ្រចិត្តជជែកកម្សាន្តជាមួយអ្នកដំណើរដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍។ គេបានបង្កើតកម្មវិធីនេះឡើង ដើម្បីឆ្លើយតប ចំពោះការស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលបានរកឃើញថា ៣០ភាគរយនៃជនជាតិអង់គ្លេស កំពុងរស់នៅ ដោយគ្មានការសន្ទនាដ៏មានន័យ យ៉ាងហោចណាស់ មួយថ្ងៃ ក្នុងមួយសប្តាហ៍។ មនុស្សជាច្រើនទំនងជាមានភាពឯកោ ដោយសារគ្មាននរណាម្នាក់ ជជែកជាមួយ នៅពេលដែលពួកគេត្រូវការអ្នកនិយាយជាមួយ។ ខណៈពេលដែលខ្ញុំពិចារណា អំពីសារៈសំខាន់នៃការសន្ទនា ក្នុងជីវិតខ្ញុំ ខ្ញុំក៏បាននឹកចាំអំពីការជជែកគ្នា ដែលមានពេញដោយព្រះគុណព្រះ។ ពេលនោះ ខ្ញុំមានពេញដោយអំណរ និងការលើកទឹកចិត្ត ហើយក៏បានជួយឲ្យខ្ញុំមានទំនាក់ទំនងកាន់តែជ្រាលជ្រៅផងដែរ។ នៅចុងបញ្ចប់នៃសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅទីក្រុងកូល៉ុស គាត់បានលើកទឹកចិត្តអ្នកអានរបស់គាត់ ដោយបង្រៀនពួកគេអំពីគោលការណ៍នៃការរស់នៅជាគ្រីស្ទានពិតប្រាកដ ដែលក្នុងនោះ គាត់ក៏បានបង្រៀនផងដែរថា របៀបយើងសន្ទនាគ្នា អាចបង្ហាញចេញសេចក្តីស្រឡាញ់ ដល់មនុស្សគ្រប់គ្នាដែលយើងជួប។ សាវ័កប៉ុលបានសរសេរថា “ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច”(៤:៦)។ ត្រង់ចំណុចនេះ គាត់បានរំឭកអ្នកអានរបស់គាត់ថា គុណភាពនៃពាក្យសម្តីទាំងនោះ “ដែលប្រកបដោយព្រះគុណ” នាំមកនូវការលើកទឹកចិត្តពិតប្រាកដ សម្រាប់អ្នកដទៃ។ ពេលណាអ្នកមានឱកាសមានការសន្ទនាដ៏ល្អ…
Read article