ការកែតម្រង់ដែលមានប្រយោជន៍ដល់ជីវិត
ត្រចៀកណាដែលស្តាប់តាមសេចក្តីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ។ សុភាសិត ១៥:៣១ មានពេលមួយ ស៊ែលី(Shellie) បាននិយាយអំពីយុវតីម្នាក់ ដែលជាសិស្សរបស់គាត់ យ៉ាងដូចនេះថា “គួរឲ្យស្តាយណាស់ ថ្មីៗនេះ យើងមានការជជែកគ្នាដ៏ពិបាក។ ខ្ញុំយល់ថា យើងទាំងពីរសុទ្ធតែមិនសប្បាយចិត្តដូចគ្នា តែខ្ញុំពិតជាយល់ឃើញថា គាត់ត្រូវកែប្រែអាក្បកិរិយា និងទង្វើររបស់គាត់ ដើម្បីកុំឲ្យមនុស្សនៅជុំវិញគាត់ មានការឈឺចាប់”។ ទោះពួកគេមិនមានអារម្មណ៍ល្អក៏ដោយ ក៏ការសន្ទនានោះមានលទ្ធផលល្អ ហើយបានជួយឲ្យទំនាក់ទំនងពួកគេកាន់តែរឹងមាំ។ ពីរសប្តាហ៍ក្រោយមក អ្នកទាំងពីរក៏បានដឹកនាំកម្មវិធីអធិស្ឋានរបស់ព្រះវិហារ ក្រោមប្រធានបទការបន្ទាបខ្លួន។ សូម្បីតែនៅក្រៅទំនាក់ទំនងសិស្សនិងគ្រូ ក៏យើងអាចមានការជជែកគ្នាដ៏ពិបាក ជាមួយបងប្អូនក្នុងព្រះគ្រីស្ទ។ កណ្ឌគម្ពីរសុភាសិតដែលជាកណ្ឌគម្ពីរនៃប្រាជ្ញា បានចែងម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃការបន្ទាបខ្លួន ក្នុងការកែតម្រង់ ឬទទួលការកែតម្រង់។ តាមពិត ការរិះគន់ដើម្បីស្ថាបនា មានប្រយោជន៍ដល់ជីវិតណាស់ ហើយក៏នាំទៅរកប្រាជ្ញាពិតប្រាកដ(សុភាសិត ១៥:៣១)។ បទគម្ពីរសុភាសិត ១៥:៥ បានចែងថា “មនុស្សល្ងីល្ងើតែងតែស្អប់សេចក្តីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ”។ និយាយឲ្យខ្លី មនុស្សដែលស្អប់ការកែតម្រង់ នឹងត្រូវស្លាប់(ខ.១០)។ គឺដូចដែលស៊ែលីបានជួបផ្ទាល់ ការនិយាយចេញនូវសេចក្តីពិត ដោយក្តីស្រឡាញ់ អាចជួយទំនាក់ទំនងឲ្យមានភាពល្អប្រសើរឡើង។ តើអ្នកគួរតែនិយាយពាក្យនៃក្តីស្រឡាញ់ និងការកែតម្រង់ ទៅកាន់នរណាខ្លះ ក្នុងជីវិតអ្នក?…
Read article