ការស្រឡាញ់មនុស្សដែលអ្នកស្អប់
ខ្ញុំបានចូលទៅក្នុងបន្ទប់មួយយ៉ាងស្ងាត់ស្ងៀម មុនពេលនាងឃើញខ្ញុំ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀន ក្នុងការលាក់ខ្លួន ប៉ុន្តែ ខ្ញុំមិនចង់កែតម្រង់នាងតែម្តងទេ។ ខ្ញុំចង់និយាយប្រាប់នាងភ្លាមៗ ដើម្បីឲ្យនាងមានការខ្មាសអៀន។ ខ្ញុំធ្លាប់មានការធុញទ្រាន់ ចំពោះអាកប្បកិរិយារបស់នាងកាលពីមុន ប៉ុន្តែ ខ្ញុំទំនងជាបានធ្វើឲ្យនាងធុញទ្រាន់ជាងហ្នឹងទៀត។ ជនជាតិយូដា និងជនជាតិសាម៉ារី ក៏ធ្លាប់មានការធុញទ្រាន់ទៅវិញទៅមកផងដែរ។ ជនជាតិសាម៉ារីមានដើមកំណើតជាជនជាតិយូដា កាត់សាសន៍ដទៃ ហើយថ្វាយបង្គំព្រះរបស់ខ្លួន ដូចនេះ ជនជាតិយូដាយល់ឃើញថា ជនជាតិសាម៉ារី បានធ្វើឲ្យខូចខ្សែលោហិត និងជំនឿរបស់សាសន៍យូដា ដោយបង្កើតសាសនានៅលើភ្នំកេរ៉ាស៊ីន ប្រឆាំងនឹងសាសនាយូដា(យ៉ូហាន ៤:២០)។ តាមពិត ជនជាតិយូដាស្អប់ខ្ពើមជនជាតិសាម៉ារីណាស់ បានជាពួកគេសុខចិត្តធ្វើដំណើរតាមផ្លូវវាង ជាជាងធ្វើដំណើរកាត់តាមស្រុកភូមិរបស់ពួកគេ។ ព្រះយេស៊ូវបានបើកសម្តែង ឲ្យពួកគេស្គាល់ផ្លូវដែលល្អជាងនេះ ព្រះអង្គបាននាំសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់ ដោយរាប់បញ្ចូលទាំងពួកសាសន៍សាម៉ារីផងដែរ។ ដូចនេះ ទ្រង់ក៏បានធ្វើដំណើរចូលដល់ចំណុចកណ្តាលនៃស្រុកសាម៉ារី ដើម្បីប្រទានទឹករស់ ដល់ស្រ្តីមានបាបម្នាក់ ព្រមទាំងក្រុងរបស់នាងទាំងមូលផង(ខ.៤-៤២)។ ព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គ គឺបានបង្គាប់ឲ្យពួកសិស្សទ្រង់យកតម្រាប់តាមព្រះអង្គ។ ពួកគេត្រូវផ្សាយដំណឹងល្អ ដល់មនុស្សទំាងអស់ ចាប់តាំងពីទីក្រុងយេរូសាឡិម ហើយកាត់តាមស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី(កិច្ចការ ១:៨)។ ស្រុកសាម៉ារីមិនគ្រាន់តែជាតំបន់ដែលត្រូវឈោងចាប់បន្ទាប់ពីទីក្រុងយេរូសាឡិមប៉ុណ្ណោះទេ តែជាផ្នែកដ៏ឈឺចាប់បំផុតនៃបេសកកម្មនេះ។ ពួកសាវ័កត្រូវតែជម្នះការរើសអើងដែលមានតាំងពីយូរមកហើយ ដើម្បីស្រឡាញ់មនុស្សដែលពួកគេធ្លាប់តែមិនចូលចិត្ត។ តើព្រះយេស៊ូវសំខាន់ចំពោះយើង លើសបំណងចិត្តរបស់យើងឬទេ? ដើម្បីឲ្យយើងដឹងច្បាស់ថា ព្រះអង្គសំខាន់ជាង…
Read article