លក្ខណៈពិតប្រាកដនៃសេចក្តីស្រឡាញ់
ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង ដោយសារជំងឺរាតត្បាត លោកជើរី(Jerry) បានបង្ខំចិត្តបិទកន្លែងហាត់ប្រាណរបស់គាត់ ហើយក៏បាត់បង់ប្រាក់ចំណូលអស់ជាច្រើនខែ។ ថ្ងៃមួយ គាត់បានទទួលសារក្នុងទូរស័ព្ទ ពីមិត្តភក្តិម្នាក់ ដែលសុំជួបគាត់ នៅកន្លែងហាត់ប្រាណរបស់គាត់ នៅម៉ោង៦ល្ងាច។ លោកជើរីមិនបានដឹងអំពីគោលបំណងនៃការជួបនោះទេ តែគាត់ក៏បានសម្រេចចិត្តទៅជួបគេ។ មិនយូរប៉ុន្មាន មានឡានជាច្រើនគ្រឿងបានចាប់ផ្តើមបើកចូលក្នុងចំណតរថយន្ត។ អ្នកបើកបរឡានទីមួយ ក៏បានដាក់កញ្ច្រែងមួយ នៅលើចិញ្ចើមផ្លូវ នៅក្បែរអគារនោះ។ បន្ទាប់មក ឡានក៏បានបើកកាត់តាមនោះម្តងមួយៗ(ប្រហែល៥០គ្រឿង)។ មនុស្សនៅក្នុងរថយន្តទាំងនោះបានគ្រវីដៃដាក់លោកជើរី ឬនិយាយពាក្យសួស្តី ទៅកាន់គាត់ ហើយឈប់ឡាននៅក្បែរកញ្ច្រែងនោះ ដើម្បីទម្លាក់កាត ឬក្រដាសប្រាក់ចូលក្នុងកញ្ច្រែងនោះ។ អ្នកខ្លះបានលះបង់ប្រាក់របស់ខ្លួន តែពួកគេសុទ្ធតែបានចំណាយពេលលើកទឹកចិត្តគាត់។ សេចក្តីស្រឡាញ់ពិតប្រាកដមានការលះបង់ នេះបើយោងតាមការបង្រៀនរបស់សាវ័កប៉ុល។ គាត់បានពន្យល់ពួកជំនុំនៅទីក្រុងកូរិនថូសថា ពួកជំនុំនៅទីក្រុងម៉ាសេដូនបាន “ស្ម័គ្រចិត្តតាមកំឡាំង ហើយហួសកំឡាំងផង” ដើម្បីបំពេញតម្រូវការរបស់ពួកសាវ័ក និងអ្នកដទៃ(២កូរិនថូស ៨:៣)។ ពួកគេថែមទាំងទទូចសុំសាវ័កប៉ុល ឲ្យផ្តល់ឱកាស ឲ្យពួកគេដាក់ដង្វាយដល់ពួកសាវ័ក និងដល់រាស្រ្តរបស់ព្រះ។ ការលះបង់របស់ពួកគេ គឺបានយកគំរូតាមព្រះទ័យរបស់ព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះអង្គបានបោះបង់ចោលភាពមានបាន នៅនគរស្ថានសួគ៌ ដើម្បីយាងចុះមកផែនដី ធ្វើជាអ្នកបម្រើ ហើយលះបង់ព្រះជន្មព្រះអង្គ។ “ទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា”(ខ.៩)។ ចូរយើងទូលអង្វរដល់ព្រះផងដែរ ដើម្បីឲ្យយើង…
Read article