ជំនួយពីស្ថានសួគ៌
និមិត្តសញ្ញាសម្ងាត់ អេស អូ អេស (SOS) ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩០៥ នៅពេលដែលក្រុមនាវិករិះរកមធ្យោបាយ ដើម្បីបង្ហាញឲ្យគេដឹងថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ និមិត្តសញ្ញាសម្ងាត់នេះ ត្រូវបានគេទទួលស្គាល់ នៅក្នុងឆ្នាំ ១៩១០ នៅពេលដែលនាវាឈ្មោះ ស្ទីមស៊ីព ខិនថាក់គី កំពុងតែលិចចូលទៅក្នុងទឹក ហើយក៏បានប្រើ និមិត្តសញ្ញានេះ ដែលនាំឲ្យគេមកជួយសង្រ្គោះមនុស្ស៤៦នាក់ នៅលើនាវា ទាន់ពេលវេលា។ និមិត្តសញ្ញា អេស អូ អេស ជានិមិត្តសញ្ញាដែលគេទើបតែឆ្នៃបង្កើត ជាង១០០ឆ្នាំមុន ប៉ុន្តែ ការស្រែករកជំនួយ គឺកើតមានតាំងតែពីដើមដំបូងនៃប្រវត្តិសាស្រ្ត របស់មនុស្សជាតិ។ ជាញឹកញាប់ យើងច្រើនតែឃើញការស្រែករកជំនួយ នៅក្នុង រឿងរបស់លោកយ៉ូស្វេ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ នៅសម័យនោះ លោកយ៉ូស្វេ ប្រឈមមុខនឹងការជំទាស់ពីពួកអ៊ីស្រាអែល (យ៉ូស្វេ ៩:១៨) និងការឆ្លងកាត់ទឹកដីដ៏ពិបាក មុននឹងចូលទៅដល់ទឹកដីសន្យា(៣:១៥-១៧) អស់រយៈពេលជាង១៤ឆ្នាំ។ ក្នុងរយៈពេលនោះ ពួកអ៊ីស្រាអែលបានវាយដណ្ដើមយកឈ្នះពួកខ្មាំងសត្រូវជាបណ្ដើរៗ ហើយក៏បានតាំងទីលំនៅ លើទឹកដីដែលព្រះទ្រង់បានសន្យាប្រទានឲ្យពួកគេ។ ក្នុងអំឡុងពេលនៃការតយុទ្ធនោះ “ព្រះអម្ចាស់ទ្រង់បានគង់នៅជាមួយនឹងលោកយ៉ូស្វេ”(៦:២៧)។ បទគម្ពីរយ៉ូស្វេ ជំពូក១០…
Read article