August

You are here:
នៅមាត់រូង

មាន​រូង​កំអែល​ភ្នំ​ភ្លើង​ដ៏វែង​មួយ នៅ​ក្រោម​ដី ភាព​ខាង​ត្បូង​នៃ​ក្រុង​ឃូណា រដ្ឋ​អីដាហូ ដែល​មាន​ភាព​ល្បី​ល្បាញ ចំពោះ​ប្រជាជន​នៅ​ក្នុង​តំបន់។ ខ្ញុំ​ដឹង​ថា រូង​នោះ មាន​ច្រក​ចូល​មួយ ​ដែល​បើក​ចុះ​ទៅ​ក្រោម​ដូច​អណ្តូង ឆ្ពោះ​ទៅ​រក​ភាព​ងងឹត។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ឈរ​នៅ​មាត់​រូង​នោះ ហើយ​ក៏​បាន​អើត​មើល​ទៅ​ក្រោម។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ចេះ​តែ​ចង់​ចូល​ទៅ​មើល​ឲ្យ​កាន់​តែ​ជិត ហើយ​ក៏​ស្ទើរ​តែ​ទាប់​ខ្លួន​មិន​ជាប់ ហៀប​នឹង​ធ្លាក់​ទៅ​ក្រោម។​ ពេល​នោះ ខ្ញុំ​ក៏​បុក​ពោះ ដោយ​បេះ​ដូង​លោត​ខុស​ចង្វាក់ ហើយ​ក៏​ប្រញាប់​ថយ​ចេញ​ពី​មាត់​រូង​នោះ​យ៉ាង​លឿន។ អំពើ​បាប​​​មាន​លក្ខណៈ​ទាក់​ទាញ​ដូច​នេះ​ឯង គឺ​វា​អាច​ប្រើ​ភាព​ចង់​ដឹង​ចង់​ឃើញ​របស់​យើង ដើម្បី​ល្បួង​យើង ឲ្យ​ចូល​ទៅ​រក​ភាព​ងងឹត។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​មនុស្ស​ទំាង​ប្រុស​ទាំង​ស្រី បាន​ខំ​ចូល​ទៅ​ជិត​មាត់​ច្រក​នៃ​ភាព​ងងឹត ហើយ​ក៏​ទប់​ខ្លួន​លែង​ជាប់ ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ងងឹត​នោះ? ពេល​នោះ​ពួក​គេ​ក៏​បាន​បំផ្លាញ​គ្រួសារ កេរ្តិ៍​ឈ្មោះ និង​អាជីព​ខ្លួន​ឯង ដោយសារ​អំពើ​កំផឹត​សាហាយ​ស្មន់ ដែល​ពី​ដំបូង “គ្រាន់​តែ” ជា​ការ​ឌឺ​ដង​គ្នា​លេង ប៉ុន្តែ​ ក្រោយ​មក  វា​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​គិត ហើយ​ក៏​ប្រព្រឹត្ត​តែ​ម្តង​។ ពេល​ដែល​ខ្លួន​បាន​ធ្វើ​ខុស​ជ្រុស​អស់​ហើយ ពួក​គេ​ក៏​បាន​ក្រឡេក​មក​ក្រោយ ហើយ​និយាយ​ថា “ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ធ្វើ​ដល់​ថ្នាក់​នេះ​សោះ”។ យើង​គិត​ថា យើង​អាច​លេង​សើច​ជា​មួយ​ការ​ល្បួង ហើយ​ដើរ​ចូល​ទៅ​ជិត​មាត់​រូង​នៃ​ភាព​ងងឹត ​រួច​ដើរ​ចេញ តែ​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ដ៏​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ។ យើង​ដឹង​ថា ការ​ប្រព្រឹត្ត​បែប​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ…

Read article
ព្រះទ័យដ៏ល្អរបស់ព្រះ

លោក​រ៉ចជើរ(Roger) បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ គាត់​បាន​ឆ្លង​កាត់​ការ​វៈកាត់​បើក​បេះ​ដូង ដើម្បី​ព្យាបាល​វ៉ាល់​ដែល​ខូច។ បន្ទាប់​មក ប្រហែល​ពីរ​បី​សប្តាហ៍​ក្រោយ​មក វេជ្ជ​បណ្ឌិត​ត្រូវ​ធ្វើ​ការ​វៈ​កាត់​ម្តង​ទៀត ដោយ​សារ​បញ្ហា​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ជម្ងឺ​បេះដូង​នោះ។ កាល​នោះ គាត់​ទើប​តែ​ចាប់​ផ្តើម​ជា​ពី​ការ​ព្យាបាល​ឆ្អឹង​ដង​កំបិត​ដែល​បាន​បាក់ ក្នុង​គ្រោះ​ថ្នាក់​ដួល​កង់។ ជាង​នេះ​ទៅ​ទៀត លោក​រ៉ចជើរ ក៏​បាន​ជួប​រឿង​ដ៏​ក្រៀម​ក្រំ​ថែម​ទៀត ដោយ​សារ​ម្តាយ​គាត់​បាន​លា​ចាក​លោក ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ​ទៀត។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ បាន​ជា​ពេល​ដែល​មិត្ត​ភក្តិ​គាត់​ម្នាក់ បាន​សួរ​គាត់​ថា តើ​គាត់​បាន​ឃើញ​ព្រះ​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ តាម​មធ្យោបាយ​ដ៏​តូច​ណា​មួយ ក្នុង​ពេល​ដ៏​ពិបាក​នោះ​ទេឬ? គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​ពិត​ជា​មិន​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​សោះ​ឡើយ។ ខ្ញុំ​សូម​កោត​សរសើរ​ភាព​ស្មោះ​ត្រង់​របស់​លោក​រ៉ចជើរ។ ការ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​មាន​ការ​សង្ស័យ ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​រ៉ូម សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(៥:៣-៤)។ ប៉ុន្តែ ការ​នេះ​មិន​មាន​ន័យ​ថា យើង​តែង​តែ​មាន​អំណរ ពេល​មាន​ទុក្ខ​លំបាក​នោះ​ឡើយ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ជា​គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់ អង្គុយ​ស្តាប់​យើង​និយាយ​រៀប​រាប់ ​អំពី​ជម្រៅ​ចិត្ត​របស់​យើង និង​អធិស្ឋាន​ទៅ​កាន់​ព្រះ។ ជួន​កាល ទាល់​តែ​ទុក្ខ​លំបាក​នោះ​បាន​កន្លង​ផុត​ហើយ ទើ​ប​យើង​អាច​ក្រឡេច​មក​មើល​ស្ថាន​ភាព​ដ៏​ពិបាក​នោះ​ឡើង​វិញ ហើយ​ក៏​ឃើញ​ថា សេចក្តី​ជំនឿ​របស់​យើង​បាន​លូត​លាស់​ខ្លាំង​ប៉ុណ្ណា ក្នុង​អំឡុង​ពេល​ដ៏​ពិបាក និង​ពេញ​ដោយ​ការ​សង្ស័យ​នោះ។ ពេល​យើង​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ទុក្ខ​លំបាក​យើង ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង…

Read article
សន្តិភាពនៅក្នុងចិត្ត

ព្រះវិហារ​ខាម​ពី នៃ​ភាព​ស្ងប់​ស្ងាត់ ក្នុង​ក្រុង​ហេលស៊ីនគី ប្រទេស​ហ្វាំងឡង់ មាន​លក្ខណៈ​លេច​ធ្លោ នៅ​កណ្តាល​ទី​ប្រជុំ​ជន។ ​សំណង់​អគារ​មួយ​នេះ មាន​រាង​មូល​ទ្រវែង ស្រោប​ពី​លើ​ដោយ​ឈើ ដែល​ការពារ​សម្លេង​រំខាន​ពី​ទីក្រុង​ដ៏​មមា​ញឹក នៅ​ខាង​ក្រៅ។ អ្នក​រចនា​មូដ​អគារ​នេះ បាន​​សាង​សង់​​ព្រះវិហារ​នេះ ធ្វើ​ជា​កន្លែង​ដ៏​ស្ងប់​ស្ងាត់ និង​ផ្តល់​នូវ “បរិកាស​ដ៏​ស្រគត់​ស្រគំ សម្រាប់​ឲ្យ​​គេ​សម្រួល​អារម្មណ៍​នៅ​ទីនោះ”។ ព្រះ​វិហារ​នេះ​ជា​កន្លែង​ទទួល​ស្វា​គមន៍​អស់​អ្នក ដែល​ចង់​គេច​ចេញ​ពី​ភាព​មមា​ញឹក និង​អ៊ូអរ នៃ​ទី​ក្រុង។ មនុស្ស​ជា​ច្រើន​ស្រេក​ឃ្លាន​សន្តិ​ភាព ដូចនេះ ភាព​ស្ងប់​ស្ងាត់ ដែល​មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏អាច​ជួយ​សម្រួល​អារម្មណ៍​ពួក​គេ​បាន​ខ្លះដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា សន្តិ​ភាព​ដ៏​ពិត គឺ​សន្តិ​ភាព​ដែល​មាន​ជា​មួយ​ព្រះ មាន​ប្រភព​មក​ពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ”(រ៉ូម ៥:១)។ បើ​គ្មាន​ព្រះ​គ្រីស្ទ​ទេ នោះ​យើង​នៅ​តែ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ ដោយ​សារ​អំពើ​បាប​របស់​យើង។ តែ​សូម​អរ​ព្រះ​គុណ​ព្រះ​យេស៊ូវ ដែល​បាន​ផ្សៈ​ផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ​វរបិតា ហើយ​បញ្ចប់​ការ​ទាស់​ប្រឆាំង​នឹង​ទ្រង់​(កូល៉ុស ១:១៩-២១) ដោយ​យើង​គ្រាន់​តែ​ទទួល​ជឿ និង​ទទួល​យក​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ។ ព្រះ​យេស៊ូវ​បាន​ថ្វាយ​យើង​ទៅ​ព្រះ​វរបិតា ជា​ដង្វាយដ៏​បរិសុទ្ធ ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់(ខ.២២)។ ការ​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ មិន​មាន​ន័យ​ថា យើង​នឹង​រស់​នៅ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article
ការលះបង់ដ៏ធំបំផុត

ពេល​ដែល​លោ​កដេង ជីនជេ(Deng Jinjie) ឃើញ​មនុ​ស្ស​កំពុង​ប្រវេប្រ​វា ក្នុង​ទឹក​ទន្លេ​ស៊ុនស៊ី ក្នុងខេ​ត្តហួរ​ណាម ប្រទេសចិ​ន គាត់​មិន​បាន​ដើ​រប​ង្ហួស​ឡើយ។ គាត់​បាន​លោត​ចូល​ទៅក្នុ​ងទឹ​ក​ដោយ​ចិ​ត្តក្លា​ហា​ន ហើយ​ក៏បា​ន​ជួយ​សង្រ្គោះមនុ​ស្ស​បួន​នា​ក់ ដែល​ជា​សមាជិក​នៃ​គ្រួសារ​មួយ​។ តែ​គួ​រ​ឲ្យ​ស្តាយ​ណា​ស់ បន្ទាប់​ពីគា​ត់​បា​ន​ជួយ​ស​ង្រ្គោះហើ​យ ក្រុម​​គ្រួសា​រ​នោះក៏​បា​ន​ចាក​ចេ​ញ​ពី​កន្លែង​កើត​ហេតុ​នោះ ​ពេល​ដែល​គា​ត់កំ​ពុ​ង​នៅក្នុ​ងទឹ​ក​នៅ​ឡើ​យ។ លោក​ជីន​ជេ​​​ក៏បានខ្សោះអស់កម្លាំង ដោយសារការប្រឹ​ងជួ​យ​សង្រ្គោះ​ពួក​គេ​ ហើយ​​មិ​នអា​ចហែ​លទឹ​ក​ទៀត​បា​ន ក៏​បាន​ត្រូវ​ចរន្ត​ទឹក​ទន្លេ​គួច​នាំ​ទៅ ធ្វើឲ្យ​គា​ត់​លង់​ទឹក​​ស្លាប់។ ពេលដែ​ល​យើ​ង​កំពុ​ង​លិ​ច​លង់ ​នៅ​ក្នុ​ងអំពើបាប​របស់​យើង ព្រះយេ​ស៊ូវ​បាន​លះ​ប​ង់​ព្រះ​ជន្ម​ ដើម្បី​ជួយ​ស​ង្រ្គោះយើ​ង។ យើង​ជា​អ្នក​ដែ​លព្រះ​​អង្គ​បាន​យា​ង​មក​ជួ​យ​សង្រ្គោះ​។ ព្រះ​អង្គ​បា​ន​យាង​ចុះ​មក​ពីស្ថា​នសួ​គ៌ ហើយ​បាននាំ​​យ​ក​យើង​ទៅ​ក​ន្លែង​ដែល​មាន​សុវត្ថិ​ភាព​។ ព្រះ​អង្គ​បា​ន​ជួយ​ស​ង្រ្គោះយើ​ង ដោយ​ទទួល​ទោស និង​ទណ្ឌក​ម្ម​នៃ​អំពើបា​បរ​បស់យើ​ង ដោយ​​សុគត​នៅ​លើឈើ​ឆ្កាង​(១ពេត្រុស ២:២៤) ហើយ​បី​ថ្ងៃក្រោ​យ​ម​ក ព្រះអ​ង្គក៏​បា​ន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិ​ញ​។​ ព្រះគ​ម្ពីរ​បា​នចែ​ង​ថា​ “ដោយសារ​​សេច​ក្តី​នេះ យើង​រាល់​​គ្នា​​​បា​ន​ស្គាល់​​សេចក្តី​​ស្រឡាញ់ គឺ​​ដោ​យ​ទ្រ​ង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ”(១យ៉ូហាន ៣:១៦)។ ​សេចក្តី​ស្រឡាញ់​ដែល​​ព្រះយេ​ស៊ូវ​បាន​ប្រទាន​ ដោ​​យកា​រលះបង់ចំ​ពោះយើ​ង​ អាច​បណ្តា​លចិ​ត្ត​យើង​ឲ្យ​បង្ហា​ញ​ក្តី​ស្រឡាញ់​ដ៏ពិ​ត​ “ដោយ​​ការ​​ប្រ​ព្រឹត្ត និង​​សេ​ច​ក្តី​​ពិត​”(ខ.១៨) ចំពោះ​អ្នក​​ដទៃ ដែល​នៅ​ជុំវិញ​យើង។ បើ​សិន​ជា​យើ​ង​មើ​លរំល​ងកា​រ​លះប​ង់រ​ប​ស់​ព្រះ​យេ​ស៊ូវ ដែល​ព្រះ​អ​ង្គ​បា​ន​ធ្វើ​ជំនួ​ស​យើង នោះ​យើង​នឹង​មិ​ន​បា​នស្គា​ល់ និង​ពិសោធ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ឡើ​យ។ នៅ​ថ្ងៃនេះ​ ចូរ​ពិចារណា អំពី​ទំនាក់​ទំន​ង​រ​វាង​កា​រ​លះប​ង់​…

Read article
ការហ៊ានអនុវត្តភ្លាមៗ

ពេល​ដែល​សត្វ​កំប្រុក​ដី​ បាន​ចាប់​ផ្តើម​កកេរ​ជញ្ជាំង​បន្ទប់​ដាក់​ឡាន​រប​ស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ទិញ​អន្ទាក់​មក​ដាក់​ចាប់​វា​ឲ្យបា​នទាំ​ង​រ​ស់ ដោយ​មាន​គម្រោង​យក​វា​ទៅលែង ​​នៅ​ឧទ្យាន​ជាតិ​ណាមួ​យ​។​ ខ្ញុំ​ក៏​បាន​​យក​​នំ​ឆ្ងា​​ញ់​ៗ​​ម​ក​ធ្វើ​ជា​នុយ​បញ្ឆោត​​វា ហើយ​បើក​ចំហរ​ទ្វា​អន្ទាក់។  នៅពេលព្រឹ​ក​ថ្ងៃ​ប​ន្ទាប់ ខ្ញុំ​មា​ន​​ចិ​ត្ត​រំភើបរី​ករា​យ ពេល​បាន​ឃើញ​សត្វ​ដ៏​តូច​​នោះ ជាប់​ក្នុង​ទ្រុង​របស់​ខ្ញុំ តែពេលចូ​លមើ​លជិ​ត ទើប​ដឹង​ថា វាមិ​ន​មែន​ជាស​ត្វកំ​ប្រុក​ដី​ទេ។ តាម​ពិត ខ្ញុំ​ចាប់​បាន​សត្វ​ស្កាំង ​ដែល​ចេះបាញ់សា​ជាតិ​​ស្អុយ​ដូច​ផោម​ឲ្យ​ជា​ប់​ខ្លួន​យើង បើ​សិន​ជា​យើ​ង​ទៅ​ក្បែរ​វា​ពេក។ ខ្ញុំក៏​បានស្រា​វ​ជ្រាវ​ពត៌មា​ន​នៅតា​មប​ណ្តាញអ៊ី​ន​ធើណែត​ អំពី​របៀប​ដោះសត្វ​នោះ ចេញ​ពី​អន្ទាក់ ព្រោះ​បើ​មិ​នចេះ​​ដោះវា​ទេ​ ខ្ញុំ​មុខ​ជា​ត្រូវ​វា​បាញ់​ក្លិ​ន​ឲ្យ​ស្អុយ​ជាប់​ខ្លួន​ជា​មិន​ខា​ន។​ ខ្ញុំ​ក៏​បាន​រ​ក​ឃើញ​ដំណោះ​ស្រាយ​មួយ​ចំនួន ​នៅតា​ម​បណ្តាញ​អ៊ីន​ធើណិត ដែល​បាន​ណែនាំ​ឲ្យ​យើង​មាន​​ការ​ប្រុង​ប្រយ័ត្នខ្ព​ស់ នៅ​ក្នុង​ការពារ​ខ្លួន​យើង  ​ពេល​ដែល​យើង​ដោះ​វា​ចេញ​ពី​អន្ទាក់​។  គឺ​យើង​ត្រូវ​មា​ន​ថ​ង់​ផ្លាស្ទិច ស្រោម​ដៃ តង់​កៅស៊ូ​​ ភួយ និង​វែន​តា​ការពារ​ភ្នែក។ កិច្ច​ការ​​នេះ​មើល​ទៅគួ​រឲ្យញញើត និង​គ្រោះថ្នា​ក់ផ​ង។ បន្ទាប់​មក អេវីង កូន​ប្រសា​រប្រុ​សរ​ប​ស់​ខ្ញុំ ក៏បា​នចេ​ញ​មក​ជួយ​ខ្ញុំ។ គាត់​គ្រាន់​តែដើ​រ​ទៅ​រក​អន្ទាក់​នោះ ដោយដៃ​​ទទេតែ​ម្ត​ង គាត់​បើក​ទ្វារ​អន្ទាក់​នោះ ហើយ​ក៏លួ​ង​ស​ត្វដែ​លមា​នសំ​បុរ​ខ្មៅ លាយ​ឆ្នូត​ពណ៌​សរនោះ​ ឲ្យ​​ចេ​ញ​ទៅ​ក្រៅ ​ដោយយក​ទុ​យោ​ទឹក​សម្រាប់​ស្រោច​ផ្កា មក​បាញ់​ដា​ក់​វាតែ​ពី​រ​បី​ច្រូ​ច វាក៏​ចេញ​ទៅ​បា​ត់។ ជួន​កាល ​ការភ័​យ​ខ្លាច​រ​ប​ស់​យើង អា​ច​ធ្វើ​ឲ្យយើ​ងអ​សកម្ម។​ យើង​មាន​ការ​ព្រួយបា​រម្ភ​​អំ​ពីសុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ពេក បាន​ជាយើង​រ​ក​ធ្វើ​អ្វីមិ​ន​កើ​ត។ ពេលដែ​ល​ស្តេច​អេ​សា​ជ្រាប​ថា​ ព្រះ​អម្ចា​ស់​សព្វ​ព្រះទ័​យ​ឲ្យ​ទ្រង់​ដករូ​បព្រះចេ​ញពី​ទឹ​កដីអ៊ី​ស្រាអែ​ល​…

Read article
កិច្ចព្រមព្រៀង

មុន​ពេល​ខ្ញុំ​ព្រ​ម​ទទួ​លសេ​វ៉ាកម្ម ពីក្រុ​ម​ហ៊ុន​ណា​មួ​យ​ តាមប្រ​ព័ន្ធ​អ៊ីនធើណែត ខ្ញុំកម្រ​អា​ន​កិច្ចព្រមព្រៀ​ងរ​ប​ស់​ក្រុម​ហ៊ុ​ន​នោះណា​ស់។ កិច្ចព្រ​ម​ព្រៀ​ងនោះ​មា​ន​ច្រើន​ទំព័​រ ហើយ​ប្រើសុ​ទ្ធ​តែ​ពាក្យ​បច្ចេ​ក​ទេ​ស​ច្បាប់ ដែល​ភាគ​ច្រើ​ន ពិបាក​ឲ្យ​ម​នុស្ស​សាមញ្ញ​ដូច​ខ្ញុំ​យល់។ ហេតុ​នេះហើ​យ​បាន​ជាខ្ញុំមា​ន​កា​រភ្ញា​ក់​ផ្អើល​ ពេល​ដែ​លមិ​ត្ត​ភក្តិរ​បស់ខ្ញុំ​ម្នា​ក់ម​ក​ពី​អាហ្រ្វិក បាន​ឲ្យ​ខ្ញុំអា​ន​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្លែក របស់​សេវ៉ាកម្ម​លក់​កម្មវិ​ធី​កំព្យូទ័រ​តាមប្រ​ព័ន្ធ​អ៊ីន​ធើណែត។ កិច្ច​ព្រម​ព្រៀ​ង​នោះ​មិន​បាន​ប្រើ​ពាក្យប​ច្ចេក​ទេ​ស​​​ដែល​ពិ​បា​កយ​ល់​នោះ​ទេ​ តែ​ផ្ទុ​យទៅ​វិ​ញ ក្នុងកិច្ច​ព្រម​ព្រៀង​នោះ អ្នក​ផ​លិ​តក​ម្ម​វិធី​កំ​ព្យូទ័រ​នោះ​បា​នជូ​ន​ពរ ដោយ​លើក​ទឹ​កចិ​ត្ត​គេ​ឲ្យប្រើ​កម្ម​វីធី​រ​ប​ស់គា​ត់ ឲ្យមា​នប្រ​យោជន៍ យ៉ាង​ដូច​នេះថា​         “សូមលោ​ក​ប្រើកម្ម​វិធី​នេះ ដើម្បីធ្វើ​កា​រល្អ​ មិន​មែន​ធ្វើ​ការ​អា​ក្រ​ក់ឡើ​យ។ សូមលោ​កអ្ន​ក​រក​ឃើញ​ការ​អ​ត់​ទោស​ស​ម្រាប់​ខ្លួ​ន​ឯង និង​អ​ត់ទោ​ស​ឲ្យ​អ្នក​ដ​ទៃ។ សូមចែ​ករំ​លែ​ក ដោយ​ចិត្ត​ជ្រះ​ថ្លា​ ហើយមិ​ន​ត្រូ​វច​ង់បាន​អ្វីពី​អ្នក​ដទៃ លើស​ពី​អ្វី​ដែល​ខ្លួ​ន​បាន​ឲ្យ​គេនោះ​ឡើយ​”។ គ្រាន់​តែបា​ន​មើលកិច្ច​ព្រម​ព្រៀង​នោះភ្លា​ម ខ្ញុំក៏​បាន​នឹ​ក​ស្រ​មៃថា​ បើសិ​ន​ជាកិច្ច​ព្រម​ព្រៀង​នៃសេ​វ៉ា​កម្ម​ជាច្រើ​ន​ទៀត ត្រូវ​បាន​គេ​សរសេរ​ជា​ពាក្យ​ជូន​ពរ ជាជាង​​ធ្វើ​ជាឯ​កសារផ្នែកច្បា​ប់ មិន​ដឹង​ជាប្រ​សើរ​យ៉ាង​ណាទេ​ ។ បន្ទា​ប់ម​ក ខ្ញុំ​ក៏​បាន​នឹ​កចាំ​ថា​ កិច្ច​ព្រម​ព្រៀង​ដែ​ល​ព្រះយេ​ស៊ូវ​បានធ្វើជា​មួយ​យើង​ ក៏មាន​លក្ខណៈសា​មញ្ញ និង​ល្អដូ​ច​នេះ​ផង​ដែ​រ​។ ព្រះអ​ង្គបា​ន​យល់​ព្រ​មប្រ​ទាន​ការ​អត់​ទោស​បា​ប​ ផ្សះ​ផ្សា​យើ​ងឲ្យ​ជា​នឹ​ងព្រះ​ ហើយប្រ​ទា​ននូ​វ​ព្រះវិញ្ញាណប​រិសុទ្ធ​ដ​ល់យើង​។ ហើយ​ព្រះអ​ង្គ​ស​ព្វព្រះ​ទ័យឲ្យ​យើងឆ្លើ​យត​ប​វិ​ញ ដោយ​ព្រម​ទទួ​ល​ជឿ​ព្រះអង្គ​(យ៉ូហាន ៣:១៦) ធ្វើ​ការ​ល្អ(កាឡាទី ៦:១០) អត់​ទោ​សឲ្យ​គេ​ ​ដូចដែល​ព្រះ​អ​ង្គ​បា​នអ​ត់ទោ​ស​ឲ្យ​យើ​ង​ដែរ(លូកា ៦:៣៧) និង​ស្រឡា​ញ់អ្ន​ក​ដ​ទៃ ដូច​ដែល​ព្រះ​អ​ង្គ​បា​ន​ស្រឡាញ់យើ​ង(យ៉ូហាន ១៣:៣៤)។…

Read article
គំរូនៃការបន្ទាបខ្លួន

ក្នុង​អំឡុ​ងពេ​ល​រ​ដូ​វ​កា​ល នៃ​ពិ​ធី​បុ​ណ្យព្រះ​គ្រីស្ទមា​ន​ព្រះជន្មរស់​ឡើ​ង​វិ​ញ ខ្ញុំ​បាន​ទៅចូ​លរួ​ម​កម្ម​វិធី​ថ្វាយបង្គំ​រប​ស់​ព្រះវិហារ​មួ​យកន្លែ​ង ជាមួ​យភ​រិ​យាខ្ញុំ​ ​ដែល​នៅទី​នោះ​ អ្នកចូ​ល​រួម​ទាំ​ង​ឡាយ​អនុវ​ត្ត​តាម​គំ​រូ ​ដែល​ព្រះ​យេស៊ូ​វ ​និង​ពួក​សា​វ័ក​បា​ន​ធ្វើនៅ​ពេ​ល​យប់​ មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅឆ្កាង​។ ក្នុង​កម្ម​វិ​ធីថ្វា​យ​ប​ង្គំនៅ​ថ្ងៃនោះ​ ​មានក​ម្ម​វិធី​លៀង​ជើ​ង ដែ​លនៅ​ក្នុ​ងនោះ​ ​បុគ្គលិ​ក​ព្រះ​វិហារ​បានលា​ង​ជើង​ឲ្យ​អ្ន​ក​ស្ម័គ្រចិ​ត្ត​មួ​យចំ​នួ​ន ដែល​បម្រើ​ការ​ក្នុង​ពួក​ជំ​នុំ​។ ខណៈ​ពេល​ដែលខ្ញុំ​កំពុង​មើល​គេធ្វើ​ក​ម្ម​វិធី​នោះ​ ខ្ញុំ​ក៏​បា​ន​សួរ​ខ្លួន​ឯ​ង​ថា​ សព្វ​ថ្ងៃនេះ​ តើកា​រ​លា​ងជើ​ងឲ្យ​អ្ន​កដ​ទៃ  និ​ងកា​រ​ឲ្យ​គេលាងជើ​ង​យើ​ង​  មួ​យ​​​ណាមា​​​ន​កា​​រ​​ប​​ន្ទា​ប​​ខ្លួ​ន​​ជា​ង?  អ្នក​ដែល​កំពុង​ប​ម្រើគេ​  និងអ្ន​កដែ​លគេ​ប​ម្រើ​ កំពុ​ង​តែប​ង្ហា​ញ​នូវ​អ​ត្ថន័យ​នៃ​ការ​បន្ទាប​ខ្លួ​ន​ខុស​ពី​គ្នា​។ ពេល​ដែល​ព្រះ​យេ​ស៊ូវ និងពួ​ក​សាវ័​ក​កំ​ពុង​ជួ​ប​ជុំគ្នា​ធ្វើ​ពិ​ធីលៀង​ព្រះអ​ម្ចាស់(យ៉ូហាន ១៣:១-២០) ព្រះ​យេស៊ូ​វ​បាន​លាង​ជើងពួ​កសា​វ័ក ដោ​យកា​រ​បន្ទា​បខ្លួ​ន ក្នុង​ភាព​ជា​អ្នក​ប​ម្រើ​។ ប៉ុន្តែ ​លោកស៊ី​ម៉ូន ពេត្រុស​បាន​ប្រ​កែក​ថា​ “ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ”។ ព្រះយេ​ស៊ូ​វ​​មា​ន​​​ព្រះប​ន្ទូ​លតប​​ថា “បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ”(១៣:៨)។ ការ​លាង​ជើង​ឲ្យពួ​ក​គេ​ មិនគ្រា​ន់តែ​ជា​កា​រប្រ​តិបត្តិ​ប៉ុណ្ណោះទេ​ តែ​ក៏អា​ច​ឆ្លុះ​បញ្ចាំង ឲ្យ​យើ​ង​ដឹង​ថា​ យើ​ងត្រូ​វ​ការ​កា​រលា​ងស​ម្អា​ត​រប​ស់ព្រះ​គ្រី​ស្ទ គឺកា​រ​លាងស​ម្អាត ដែល​តម្រូវ​ឲ្យយើ​ងស្ម័​គ្រ​ចិត្ត​ប​ន្ទាប​ខ្លួ​ន នៅ​ចំពោះ​ព្រះ​អ​ង្គស​ង្រ្គោះ​ ពុំនោះ​ទេ​ យើងមិ​ន​អាច​ស្អា​ត​បាន​​ឡើយ។ ព្រះ​គម្ពី​រ​យ៉ាកុ​ប​បាន​ចែ​ង​ថា ​“ព្រះ​​​ទ្រ​ង់​​ទា​ស់​​ទទឹង​​នឹង​​​ពួក​​មា​ន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ យើងទ​ទួ​ល​ព្រះគុ​ណ​ព្រះ ​ពេលដែ​ល​យើង​ទ​ទួល​ស្គា​ល់ភា​ព​ធំ​ឧត្តម្ភ​រប​ស់ទ្រង់​ ដែល​បា​ន​បន្ទា​ប​ព្រះកា​យ នៅ​​លើឈើ​ឆ្កា​ង(ភីលីព ២:៥-១១)។-Bill…

Read article
ពេលងងឹតបំផុតក្នុងជីវិត

លោក​ឆាល វិតថល​​ស៊ី(Charles Whittlesey) ជាវីវ​រៈ​បុ​រស​ដែល​ល្បីល្បាញជា​ង​គេ ក្នុងស​ង្រ្គាមលោ​កលើ​កទី​១​។ គាត់ជា​អ្នក​ដឹ​កនាំ​ “កងវ​រសេនាតូច​ដែ​លបា​ន​វង្វេង” ក្នុងសង្រ្គាមដ៏​ធំ​នោះ។ គាត់បា​​​ន​​ទ​ទួលមេដាយកិត្តិ​យស សម្រាប់​ភាព​ក្លាហាន នៅក្នុ​ងកា​រ​ដឹកនាំ​កងទ័​ពរ​ប​ស់គា​ត់ ដែល​បាន​ជា​ប់​នៅពី​ក្រោយ​ខ្សែត្រៀ​ម​​រ​បស់​ស​ត្រូវ។ បន្ទាប់​​ពីវិ​មាន​បញ្ចុះ​សព​​សម្រាប់ទា​ហាន​ដែល​គេមិ​ន​ស្គាល់​អត្ត​សញ្ញាណ ត្រូវបាន​គេ​ស​ម្ភោធហើ​យ គេក៏​បាន​ជ្រើ​ស​រើស​លោកឆាល ឲ្យប​ម្រើ​ការ​ជា​អ្ន​កសែ​ងម​ឈូស​របស់​សព​ទា​ហានទី​មួយ ដែល​គេត្រូ​វប​ញ្ចុះនៅ​​ទីនោះ។ ពីរស​ប្តាហ៍​ក្រោយ​ម​ក គេ​បាន​ស​ន្និដ្ឋាន​ថា​ គាត់​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯ​ង ​ដោ​យលោ​ត​ចុះ​ពី​លើនាវា​កម្សាន្ត  នៅ​កណ្តាល​មហាសមុទ្រ​​អាត្លង់​ទិច។ លោក​ឆាល​មាន​ភា​ពរឹ​ង​មាំ នៅចំ​ពោះម​ហាជន គឺ​មិន​ខុស​ពីលោក​ហោរាអេលីយ៉ាទេ​(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេ​មិន​ដឹងទេ​ថា​​ ចិត្ត​រប​ស់គា​ត់​មាន​ពេញ​ដោយ​ភា​ពអ​ស់​សង្ឃឹម ក្នុង​ពេល​ដែល​គាត់​នៅ​ស្ងា​ត់ស្ងៀ​មម្នា​ក់​ឯ​ង។  មនុស្ស​សព្វ​ថ្ងៃ​ច្រើ​នតែ​​ជួបបញ្ហា  ដែល​​​ពួ​ក​​គេគិត​ថាខ្លួ​ន​មិ​ន​​អា​ច​ដោះ​ស្រាយបាន​។ ជួនកាល កា​រអស់​ស​ង្ឃឹម​ដែ​លយើ​ង​មាន​មួ​យរ​យៈពេ​ល​ នាំ​ឲ្យមា​ន​ការ​នឿយហត់ខ្លាំង​។  ជាក់​ស្តែង  លោក​អេលីយ៉ាធ្លា​ប់ជួ​ប​បញ្ហានេះ​   បន្ទាប់​ពី​គាត់​បាន​ឈ្នះពួ​កហោ​រា​រ​ប​ស់​ព្រះបា​ល(១៨:២០-៤០)។​ គាត់​មាន​កា​រភ័​យ​ខ្លាច​សេ​ច​ក្តីស្លា​ប់ ហើយ​ក៏​បាន​រត់​គេច​ខ្លួ​ន​ចូល​វា​លរហោស្ថា​ន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញា​ប់ ការ​អ​ស់ស​ង្ឃឹម​មាន​រយៈ​ពេល​វែង ហើយ​នាំឲ្យ​មាន​គ្រោះថ្នា​ក់កា​ន់​តែខ្លាំ​ង។ ហេតុ​នេះហើ​យ​ យើ​ងចាំ​បា​ច់ត្រូ​វ​ទូល​ដល់​ព្រះ និង​ចែកចា​យដល់​អ្ន​ក​ដ​ទៃ អំ​ពី​ការ​អស់​សង្ឃឹម​របស់​​យើង។​ ព្រះ​ទ្រង់​ប្រ​ទាន​នូ​វ​ព្រះវ​ត្តមា​ន​រប​ស់ព្រះ​អ​ង្គ ដល់​យើង ក្នុង​ពេល​ដែល​យើ​ង​ជួប​ភាព​ងងឹត​បំផុត ដើម្បី​ជួយ​កម្សាន្ត​ចិ​ត្ត​យើង ហើយ​ដើម្បី​ឲ្យ​យើង​អាច​ជួយ​អ្នក​ដទៃ​ ដែល​មាន​កា​រឈឺ​ចាប់ នៅថ្ងៃក្រោ​យ…

Read article
ការនាំផ្លូវខាងវិញ្ញាណ

សៀវភៅ​ដែល​មាន​ចំ​ណ​ងជើ​ងថា រយៈបណ្តោយ ជាស្នា​ដៃនិ​ព​ន្ធរ​បស់​លោកដា​វ៉ា សូប៊ែល(Dava Sobel) ដែលបា​ន​ទទួ​ល​​ពាន​រង្វាន់។ សៀវភៅ​នេះនិ​យា​យអំ​ពី​បញ្ហា ដែល​ពួក​នាវិក​ស​ម័យ​ដើម​ជួប​ប្រ​ទះ។ ពួក​គេអា​ចវា​ស់​ដឹង​ថា​ សំពៅ​របស់​ខ្លួ​នកំ​ពុ​ងស្ថិ​ត​នៅរ​យៈ​បណ្តោយ​ខាងជើ​ង ឬ​ខាង​ត្បូ​ង នៃ​ខ្សែប​ន្ទាត់​អេក្វាទ័រ ដោយ​សង្កេត​មើ​លថា​ ថ្ងៃរៈ​យូរ​ប៉ុណ្ណា ឬ​ដោយមើល​កម្ពស់​ថ្ងៃ។​ ប៉ុន្តែ ការ​វាស់​រយៈ​បណ្តោយ​នៃទិ​សខា​ងកើ​ត ឬ​ខាង​លិច​ នៅ​តែមា​ន​ភាព​ស្មុគ្រស្មាញ ​ហើយមិ​នអា​ច​ទុ​កចិ​ត្ត​បា​នឡើ​យ រហូត​ដល់​ពេល​ដែ​ល​លោក​ចន ហារី​សិន(John Harrison) ដែល​ជាអ្ន​កផ​លិតនា​ឡិ​ការ បានឆ្នែប​ង្កើត​ឧបករណ៍​ក្រូណូ​ម៉ែត្រ សម្រាប់​វាស់​រ​យៈប​ណ្តោយក្នុ​ង​ស​មុទ្រ។ វា​ជា “នាឡិកា ដែល​រាប់​ពេលវេ​លា​បាន​ត្រឹ​ម​ត្រូវ ចាប់​តាំ​ង​ពី​ពេល​ចេ​ញដំ​ណើ​រពី​កំពុង​ផែរ … ទៅដល់​ក​ន្លែង​ដា​ច់​ស្រយ៉ាលណា​ក៏​ដោយ​ ក្នុង​ពិភព​លោក” ដូច​នេះ វា​បាន​ជួ​យឲ្យ​ពួ​កនា​វិក អាច​កំណ​ត់រ​យៈប​ណ្តោយរ​បស់​ខ្លួន។​ ពេល​ដែល​យើ​ង​ធ្វើដំ​ណើ​រ​ក្នុ​ង​សមុទ្រនៃជី​វិ​ត យើង​ក៏ត្រូ​វ​ពឹង​ផ្អែក​អ្ន​កនាំ​ផ្លូ​វដែ​ល​យើង​អា​ច​ទុក​ចិ​ត្តបា​​ន គឺ​ព្រះគ​ម្ពីរ​បរិសុទ្ធ។ គឺដូច​ដែ​លអ្ន​ក​និ​ពន្ធ​ទំ​នុក​ដំ​កើង​បា​ន​មាន​ប្រ​សាស​ន៍​ថា “ឱ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎   ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ”​(ទំនុក​ដំកើង ១១៩:៩៧)។ គាត់​មិន​​បាន​មើលព្រះ​ប​ន្ទូល​ព្រះយូ​រៗ​ម្ត​ងទេ តែ​បាន​ជ​ញ្ជឹង​គិ​ត​អំ​ពី​ព្រះបន្ទូ​លព្រះ​អ​ង្គ ជារៀ​ងរា​ល់​​ថ្ងៃ ដើម្បី​ទទួល​ការ​ដឹក​នាំ​ពី​ព្រះអ​ង្គ បាន​ជា​គាត់​មា​នប្រ​សា​សន៍​ថា គាត់បា​ន​រំពឹង​គិត​អំពី​សេចក្តី​​បន្ទាល់​​ទ្រង់​​ជា​និច្ច(ខ.៩៩)។ គាត់​បាន​អ​នុវត្ត​ដូ​ច​នេះ​ ដោយកា​រប្តេ​ជ្ញាចិ​ត្ត​ថា​ គាត់​​បាន​​ស្បថ​​ហើយ ក៏​​នឹង​​សម្រេច​​តា​ម​​ថា គាត់នឹ​ង​​កា​ន់​​តា​ម​បញ្ញត្ត​ដ៏​​សុចរិត​របស់​ទ្រង់”(ខ.១០៦)។ ដូច​នេះ…

Read article
លើសពីការរង់ចំា

នៅក្នុង​តំបន់​ដែ​ល​ខ្ញុំ​រ​ស់​នៅ​ ពេលដែ​ល​ខ្ញុំ​ទូរស័ព្ទ​ហៅជា​ង ឲ្យ​មក​ជួស​ជុ​លឧ​បករណ៍​អ្វី​មួយ នៅ​ផ្ទះខ្ញុំ​ ក្រុមហ៊ុ​ន​បាន​ឆ្លើ​យ​ថា ​“ជាងនឹ​ងទៅ​ដល់​ ក្នុង​ចន្លោះ​ម៉ោ​ង​១រ​សៀល ដល់​ម៉ោង​៥​ល្ងាច”​។ ដោយសា​រ​ខ្ញុំមិ​ន​ដឹង​ច្បាស់​ថា​ ជាងនឹ​ងម​កដ​ល់​ពេល​ណា ខ្ញុំ​គ្មា​នជ​ម្រើស​អ្វី ក្រៅ​ពី​បន្ត​រង់​ចាំ រហូត​ដល់​ពេល​គាត់​មក​ដ​ល់​។ យ៉ាង​ណាមិ​ញ​ ព្រះ​យេស៊ូវ​បា​នប្រា​ប់​ពួក​សិស្ស​ថា ព្រះ​អង្គ​នឹ​ងយាង​ទៅន​គរ​ស្ថាន​សួគ៌​វិញ ​ហើយ​ពួក​គេត្រូវរង់​ចាំព្រះ​​អង្គ​យាង​ត្រឡប់​មក​វិញ ក្នុងពេលឆា​ប់​ៗ​(យ៉ូហាន ១៦:១៦)។ បន្ទាប់​ពី​ព្រះ​អង្គ​​មា​ន​ព្រះ​ជន្ម​រស់​ឡើង​វិ​ញ ពួកគេ​​ក៏​បាន​ជួ​ប​ព្រះអ​ង្គ​ម្តង​ទៀត  ហើយ​ពួក​គេ​សង្ឃឹម​ថា  ព្រះ​អង្គ​នឹ​ង​​តាំង​នគរ​ព្រះ​អង្គ នៅ​ក្នុង​លោកិយ ក្នុង​ពេល​នោះ​តែម្ត​ង​។​ ប៉ុន្តែ ព្រះ​អង្គ​បា​ន​ប្រា​ប់ពួ​ក​គេ​ថា “មិន​​ត្រូវ​ឲ្យ​អ្នក​​រាល់​​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរបិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ”​(កិច្ចការ ១:៧)។​ ដូច​នេះ ពួកគេ​នឹ​ងត្រូវ​រ​ង់ចំា​ ​អស់ពេ​ល​យូរ​ទៀ​ត។​ ប៉ុន្តែ ពួកគេ​មិ​ន​​មែន​រង់ចាំ ដោយមិ​ន​ធ្វើការ​អ្វី​សោះនោះ​ឡើយ​។​ ព្រះយេស៊ូវបា​ន​ប្រាប់​ពួក​គេ ឲ្យ​“​ធ្វើ​​​ជា​ទី​បន្ទាល់​​ពីព្រះ​អង្គ​ នៅ​​ក្រុង​​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(ខ.៨)។ ហើយ​ព្រះអ​ង្គ​បាន​ប្រទា​ន​ព្រះវិញ្ញាណ​បរិសុទ្ធ ​ដើម្បីជួយ​ឲ្យ​ពួក​គេ​បំពេញ​មហា​បេសក​កម្ម​នេះ។ សព្វ​ថ្ងៃនេះ​ យើង​នៅ​បន្ត​រង់​ចំា​ព្រះយេស៊ូវ​យាង​មក​វិញ។ ហើយ​ខណៈ​ពេល​ដែល​យើង​កំពុង​រង់ចាំ​ព្រះ​អង្គ​ យើងត្រូ​វពឹ​ង​ផ្អែ​កលើ​អំណាច​ព្រះ​វិញ្ញាណ ដើម្បីប្រា​ប់​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​អ​ង្គ​ជានរណា ហើយឲ្យ​ពួក​គេ​​ដឹង​ថា ព្រះ​អង្គនឹងយា​ង​មក​វិ​ញ តាម​ព្រះ​បន្ទូល​សន្យា​។-Anne Cetas

Read article