August

You are here:
រឿងប្រៀបប្រដូច អំពីទ្រនិចឃ្មុំ

កាល​ពី៥​០​ឆ្នាំ​មុន មា​នពេ​ល​មួយ​ខ្ញុំ​ត្រូ​វស​ត្វឃ្មុំ​មួ​យហ្វូ​ងដេ​ញតា​ម បាន​ជាខ្ញុំ​រត់​គេច ទៅ​រក​ផ្ទះលោ​កចេយ អេលាត(Jay Elliott) ដោយ​ទម្លាយ​ទ្វា​រ​ខាង​មុខ​​ផ្ទះ​គា​ត់ ធ្វើឲ្យគា​ត់​មានកា​រភ្ញា​ក់ផ្អើ​ល​យ៉ាង​ខ្លាំ​ង។ រួច​ខ្ញុំក៏​បា​នរ​ត់​គេចចេ​ញ​តាម​ទ្វារក្រោ​យ ហើយ​ក៏បា​ន​ដឹ​ងថា​ សត្វ​ឃ្មុំ​លែង​ដេញ​តាម​ខ្ញុំ​ទៀត​ហើ​យ​។  តាម​ពិត ខ្ញុំ​បា​ន​នាំហ្វូ​ងឃ្មុំ​ចូ​លផ្ទះ​គា​ត់។​ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​ក៏បា​ន​ឃើញ​គា​ត់រ​ត់យ៉ា​ង​លឿ​នចេ​ញ​តាម​ទ្វារក្រោ​យ ដោយ​មាន​ស​ត្វឃ្មុំ​ដេ​ញ​តាម​ពី​ក្រោយ​។​ ថ្ងៃ​នោះ ខ្ញុំ​ត្រូវ​ស​ត្វឃ្ញុំ​ទិច​បួន​ដប់​ទ្រនិច មិន​មាន​អ្វីធ្ង​ន់ធ្ង​រ​ទេ​ តែលោ​កចេ​យ   មាន​បទ​ពិសោធន៍​ខុស​ពី​ខ្ញុំ។   ទោះបី​ជាគា​ត់​ត្រូវ​ស​ត្វឃ្មុំ​ទិចតែ​ពីរ​បីទ្រនិ​ចក៏​ដោយ​ ក៏​ភ្នែក និង​ករ​រប​ស់គា​ត់​បាន​ឡើ​ង​ហើម​ប៉ោង ដោយ​សា​រមា​ន​ប្រតិកម្មដ៏​​ឈឺ​ចាប់​នឹង​ជាតិ​ពិ​ស។​ សកម្មភា​ព​រប​ស់​ខ្ញុំបា​នបណ្តា​លឲ្យ​មា​ន​ការ​ឈឺ​ចាប់​ ​ដល់មិ​ត្ត​ភក្តិ​រប​ស់ខ្ញុំ​។ រឿង​នេះបា​ន​ឆ្លុះ​ប​ញ្ចាំង អំពី​ការ​ពិ​ត​ ដែល​កើ​ត​មា​នក្នុ​ង​ទំ​នាក់​ទំនង​ដែ​ល​យើង​មា​ន​ជា​មួយ​អ្នក​ដ​ទៃផ​ង​ដែរ​។ យើងអា​ចធ្វើ​ឲ្យ​អ្ន​ក​ដទៃ​មាន​កា​រឈឺចាប់ ដូចត្រូ​វ​ស​ត្វ​ទិច​ ដោយសា​រទ​ង្វើ​រប​ស់​យើង ​ដែល​មិន​មាន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ​។   ទោះ​​យើង​បាន​សុំទោសគេ​ហើ​យក្តី​  ក៏​“ទ្រនិច”នៃ​កំហុស​រប​ស់​យើ​ង​ នៅ​តែជា​ប់​ក្នុង​ចិត្ត​គេ។​​ ​​គេ​​គួរ​តែ​រំ​ពឹ​ង​ថា​ គ្រីស្ទ​បរិស័​ទមិ​ន​មាន​ភា​ព​កាច ឬគ្រោក​គ្រា​ត និង​ភាព​ឆេវ​ឆាវ​ទេ​។ យើង​ប្រហែ​លជា​ភ្លេ​ច​ហើយថា​ ជួន​កាល អ្នក​ដែល​មា​នកា​រ​ពិបាក ​នៅក្នុង​សេ​ចក្តីជំ​នឿ ឬក្នុ​ងកា​រ​រស់​នៅ​ បាន​មើល​មក​គ្រីស្ទប​រិស័ទ  ដោយ​ការ​រំពឹង​គិត​ជាច្រើ​ន។   ពួក​គេរំពឹ​ងថា​   គ្រីស្ទប​រិស័​ទជា​មនុ​ស្សដែ​ល​មាន​កំ​ហឹងតិ​ច  តែមា​ន​ក្តីមេ​ត្តាច្រើ​ន​  មាន​ការ​ថ្កោ​ល​ទោស​តិច  តែមា​ន​ក្តី​អាណិត​ច្រើន  និង​មា​នកា​រ​រិះគ​ន់តិ​ច​ តែមា​ន​កា​រលើ​កទឹ​ក​ចិត្ត​ច្រើ​ន។…

Read article
ទឹកភ្លៀងដែលផ្តល់នូវជីវិត

ក្នុង​អំឡុង​ពេល​ដែ​ល​អាកាស​ធាតុ​ក្តៅ​ខ្លាំ​ង នៅ​ខែ​សីហា ឆ្នាំ១៨៩១ លោក​អ.ជី. ឌីរេនហ្វ៊ត(R.G. Dyrenforth) បាន​ធ្វើដំ​ណើរ​មក​ដល់​ទី​ក្រុង​មិឌលែន រដ្ឋ​តិ​ចសាស់ ដោយ​មាន​ការ​តាំង​ចិត្ត​ថា​ គាត់នឹ​ង​ធ្វើ​ឲ្យ​មាន​បន្ទុះ​ចេញ​ជា​ទឹក​ភ្លៀង​ធ្លាក់​ពី​លើមេឃម​ក។ គាត់ និង​ក្រុម​រប​ស់​គាត់​ក៏បា​នប​ង្ហោះ ហើយ​បំផ្ទុះ​បាឡុ​ងធំ​ៗ​ ដែល​មាន​ពេ​ញ​ដោយ​ឧស្ម័ន​ផ្ទុះ ហើយ​ប្រើ​កាណុង​បាញ់​ភ្លើង ​ព្រម​ទាំង​បំផ្ទុះ​រំសេវ នៅលើ​ដី​ ដែល​បណ្តាលឲ្យ​មា​នកា​រ​កក្រើ​ក​ទាំង​ផ្ទៃមេ​ឃ និ​ងផែ​ន​ដី។ អ្នក​ខ្លះ​ជឿថា​ គាត់​បាន​ធ្វើ​ឲ្យមា​ន​ភ្លៀងបន្តិ​ចប​ន្តួ​ច​ដែរ ​តែម​នុស្ស​ភាគ​ច្រើន​បា​ននិ​យាយ​ថា​ គាត់បា​នធ្វើ​​ឲ្យ​មាន​សំលេង​រំខាន​ជាខ្លាំ​ង។ កម្លាំ​ង​ផ្ទុះនោះ​​ពិត​ជា​គួ​រ​ឲ្យភ្ញា​ក់ផ្អើល​​មែន   ​តែមិ​នមា​ន​ប្រសិទ្ធភា​ព​នៅក្នុ​ង​ការ​ប​ង្កើត​ទឹក​ភ្លៀ​ងទេ​។ ពេល​ដែល​ពួ​កជំ​នុំ​ដំ​បូង​ត្រូ​វកា​រ​អ្នក​មើល​កា​រខុ​ស​ត្រូវ ពួក​គេ​បានស្វែងរ​ក​មនុ​ស្ស ដែល​មានស​មត្ថ​ភា​ពខុ​ស​ៗគ្នា​។​ ពួក​គេបា​ន​ជ្រើស​រើ​ស “មនុ​ស្សប្រុ​ស៧​នាក់ ដែលមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា”(កិច្ចការ ៦:៣) ដើម្បី​ឲ្យ​គ្រ​ប់គ្រង​ការ​ចែក​អាហា​រ ជារៀ​ង​រាល់​ថ្ងៃ​។ ក្នុង​ចំណោម​អ្នក​ទាំ​ងនោះ​ មាន​លោក​ស្ទេផាន “ដែល​ពេញ​ដោយ​សេចក្តី​ជំនឿ និង​ព្រះចេស្តា គាត់​ក៏​ធ្វើ​ការ​អស្ចារ្យ និង​ទី​សំគាល់​យ៉ាង​ធំ​នៅ​ក្នុង​ពួក​ជន”(ខ.៨)។ ពេល​ដែល​មា​នជ​ម្លោះ​កើត​ឡើ​ង ពួក​អ្នក​ដែ​លម​កជ​ជែ​កដេ​ញដោ​ល​នឹង​លោកស្ទេ​ផាន “​ពុំ​អាច​​ទប់​​ទល់​​នឹ​ង​​ប្រាជ្ញា ហើយ​និ​ង​​ព្រះវិញ្ញាណ ដែល​គា​ត់​​អាង​នឹង​និយាយ​នោះ​បាន​ទេ”(ខ.១០)។ ព្រះ​គម្ពីរបា​ន​ចែ​ងយ៉ា​ង​ច្បាស់​ថា​ លោក​ស្តេផាន​មាន​ប្រសិទ្ធិ​ភាព ក្នុង​កិច្ចការ​ខាង​វិញ្ញាណ ​ដោយសា​រគា​ត់​បាន​ពេញ​ដោ​យព្រះ​វិញ្ញាណប​រិសុទ្ធ ដែល​បាន​ប្រទា​នឲ្យ​គា​ត់ មាន​ភាព​ពេញខ្នាតនៃ​សេចក្តី​ជំនឿ ប្រាជ្ញា និង​អំណាច។…

Read article
គំរូដែលលើកទឹកចិត្ត

មាន​រឿង​មួ​យដំ​ណា​ល​ថា​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៨០០ មាន​គ្រូគ​ង្វា​ល​ជន​ជា​តិអឺ​រ៉ុប​មួយ​ក្រុម ​បាន​ទៅចូ​លរួ​មស​ន្និ​សិទ​ព្រះគ​ម្ពីរ រប​ស់លោ​ក ឌី អែល មូឌី (D.L. Moody) នៅ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត សហ​រដ្ឋ​អាមេរិក។ ក្នុងកា​រ​ស្នាក់​នៅ​ឯសណ្ឋាគារ ពួក​គេ​បា​ន​ដាក់​ស្បែក​ជើង នៅ​ក្រៅប​ន្ទប់​សណ្ឋាគារ មុន​ពេល​ចូ​លគេ​ង​ តាម​ប្រពៃណីរ​បស់​ខ្លួន​ ដោយ​រំពឹង​ថា អ្នក​ធ្វើការ​នៅ​សណ្ឋាគារ​នឹ​ង​សម្អា​ត​ស្បែក​ជើង​ឲ្យ​ពួ​កគេ​។  ពេល​លោក​មូ​ឌីឃើ​ញស្បែ​កជើ​ង​នៅក្រៅ​បន្ទ​ប់​ដូច​នោះ គាត់​ក៏បា​ន​ប្រា​ប់​អ្នក​ដទៃ​ទៀ​ត​ឲ្យបា​ន​ដឹ​ង អំពី​តម្រូ​វ​ការ​រ​បស់​ពួ​ក​គេ ​ព្រោះគាត់​​យល់​ពី​ប្រពៃណី​រប​ស់​ពួ​កគេ។ ប៉ុន្តែ គ្មាន​នរណាម្នា​ក់ឆ្លើ​យ​ត​ប​សោះ​។ លោកមូ​ឌីក៏​បា​នដើ​រ​ប្រ​មូល​ស្បែក​ជើង​ទាំ​ង​អស់​នោះ​មកសម្អាត​ដោយ​ខ្លួ​ន​ឯ​ង។ មាន​មិត្ត​ភក្តិ​រ​បស់គា​ត់ម្នា​ក់បា​ន​មក​ជួ​ប​គាត់នៅក្នុង​បន្ទ​ប់គា​ត់ ដោយមិ​នបា​ន​ប្រាប់​គាត់​ជាមុ​ន ក៏បា​នដឹ​ង​អំពី​រឿង​នេះ ហើយក៏បាននិ​យាយប្រា​ប់​គេ​ អំពី​ការ​អ្វីដែ​លលោ​ក​មូឌី​បាន​ធ្វើនោះ​។​​ រឿងនោះក៏​បាន​ឮ​តៗ​គ្នា​ ហើយពី​របី​យប់​ក្រោយ​មក ​អ្ន​​ក​ដ​​ទៃ​ទៀ​តបា​ន​ដាក់​វេ​ន​គ្នា​ជួយ​ស​ម្អាត​ស្បែក​ជើ​ង​របស់​ក្រុម​គ្រូគង្វាល​អឺរ៉ុប។ លោក​មូឌីមា​នគំ​រូនៃ​ភា​ពជា​អ្ន​ក​ដឹក​នាំ​ ដែល​មាន​ការ​បន្ទាប​ខ្លួន ដែល​បាន​បញ្ឆេះ​ចិត្ត​អ្នក​ដទៃ​ ឲ្យ​យក​តម្រាប់​តាម​គំរូ​របស់​គាត់​។ សាវ័កប៉ុល​បាន​រំឭ​ក​លោ​កធី​ម៉ូថេថា​ “ចូរ​មាន​កំឡាំង​ឡើង​ដោយសារ​ព្រះគុណ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ ឯ​អស់​ទាំង​សេចក្តី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ(២ធីម៉ូថេ ២:១-២)។ ពេលដែល​យើង​នឹ​កចាំ​ថា​ ​កម្លាំង​របស់​យើ​ង​បាន​មក​ពី​ព្រះគុណព្រះ​ នោះ​ការ​នឹក​ចាំដូ​ច​នេះ នឹង​ជួយ​ឲ្យ​យើង​មាន​ការ​បន្ទាប​ខ្លួ​ន​។ បន្ទាប់​មក យើងចែ​ក​ចាយ​អំ​ពី​សេចក្តី​ពិត​របស់ព្រះ​ ​ដល់​អ្នក​ដ​ទៃ​ ដោយ​ការ​​បន្ទាប​ខ្លួន ដោយ​ធ្វើគំ​រូ…

Read article
អំណាចនៃភាពសាមញ្ញ

មាន​មនុស្សមិ​នច្រើ​ន​ទេ​ ដែលបា​ន​ចំណា​យពេ​លសិ​ក្សាច្បា​ប់ ស្តី​អំ​ពី​ការ​បង់​ពន្ធ​ប្រាក់ចំណូល នៅ​សហ​រដ្ឋ​អា​មេរិក។ ទស្សនា​វដ្តី​ហ្វូបេ បាន​ចេញ​ផ្សាយ​ថា ក្នុង​ឆ្នាំ២០១៣ ​ច្បាប់​ស្តីអំ​ពីកា​រប​ង់​ព​ន្ធ ត្រូ​វបា​ន​គេ​តាក់​តែ​ង​ម​ក ដោយ​សរសេរ​លើស​៤​លាន​ពាក្យ។ តាម​ពិត ​ច្បាប់ពន្ធ​ដា​នៅ​សហរដ្ឋអា​មេរិក បាន​ប្រែ​ជា​​មាន​ភា​ព​ស្មុ​គ្រ​ស្មាញ​យ៉ាង​ខ្លាំ​ង បាន​ជាសូ​ម្បី​តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ ក៏​មាន​ការ​ពិបា​ក​នៅ​ក្នុង​កា​រស្វែ​ងយ​ល់​ អំពី​ច្បាប់​ពន្ធ​ដារ​ឲ្យបា​ន​គ្រប់​ជ្រុង​​ជ្រោយ​ដែរ​។  ដូច​នេះ ភាពស្មុ​គ្រ​ស្មា​ញនេះ​គឺ​ជា​បន្ទុក ដែល​ធ្វើ​ឲ្យ​គេពិ​បាក​យល់ និង​អនុវត្ត​តា​ម​។ អ្នក​ដឹក​នាំ​សាស​នា​នៅ​នគរ​អ៊ីស្រាអែល​សម័​យ​បុ​រាណ​ ក៏​បាន​នាំ​ឲ្យ​​ប្រជា​ជន​​មាន​បញ្ហា​ដូចនេះ នៅ​ក្នុង​ទំនាក់ទំ​នង​ជាមួ​យ​ព្រះ​ផង​ដែរ។ ពួកគេ​បា​ន​ធ្វើ​ឲ្យ​ក្រឹត្យវិ​ន័យ ​មាន​ភា​ពស្មុ​គ្រ​ស្មាញ​កាន់​តែ​ខ្លាំង។​ ក្រឹត្យ​វិន័យ​សាសនា​របស់​ពួក​​គេ បាន​ប្រែ​ក្លាយ​ជា​បន្ទុ​ក​កាន់​តែធ្ង​ន់ បាន​ជាអ្ន​ក​ជំ​នា​ញខា​ង​ក្រឹ​ត្យវិ​ន័យ​របស់​លោកម៉ូ​សេ មាន​ការ​ពិបាក​នៅក្នុ​ងកា​រ​ស្វែង​យល់​ អំពី​ចំណុច​សំខាន់​នៃ​ក្រឹត្យ​វិន័យ​ទាំង​​នោះ​។ ពេលដែលអ្នកដឹកនាំសាសនាប្រភេទនោះ សួរព្រះយេស៊ូវថា តើក្រឹត្យ​វិន័យណា​ដែ​ល​សំ​ខា​ន់ជា​ង​គេ​ ​ព្រះអង្គក៏​បា​នឆ្លើ​យ​ថា​ “ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១។ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​​បញ្ញត្ត​​ណា​​​ទៀ​ត​​ ធំ​​ជាង​បទ​ទាំង​២​​នេះ​​ទេ”​(ម៉ាកុស ១២:៣០-៣១)។ ក្រឹត្យ​វិន័យ​រប​ស់លោ​កម៉ូ​សេជា​ប​ន្ទុក​សម្រាប់​អ្នក​កា​ន់តា​ម​ តែ​សេចក្តី​ជំនឿលើ​ព្រះ​គ្រីស្ទ​ មានភាពសា​មញ្ញ   ហើយ “បន្ទុក​ព្រះ​អង្គ​ក៏​ស្រា​ល”(ម៉ាថាយ ១១:៣០)  …

Read article
បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ

គេចូល​​ចិត្ត​​​និយា​​​យ​ថា​ “ពេលដែលយើង​​​សប្បាយ​រីករា​យ​ ជា​ពេល​ដែល​កន្ល​ង​ផុ​ត​ទៅលឿ​ន​ណា​ស់​”​។ តាមពិតពេល​វេលា​​នៅតែ​មានល្បឿនថេរជានិច្ច មិន​មែន​ម្តង​ដើ​រ​យឺត​ ម្តង​ហោះហើ​រ​នោះទេ​​ ប៉ុន្តែ ​តាមប​ទ​ពិសោ​ធន៍​រប​ស់យើ​ង ​យើ​ងច្រើ​ន​តែ​យល់​ថា​ ពេលវេលាហា​ក់​ដូ​ច​ជាក​ន្ល​ងផុ​ត​ទៅ​លឿន​ណាស់​។ ពេល​ដែល​ខ្ញុំ​កំ​ពុ​ងស​ប្បា​យ​នឹង​កិ​ច្ច​ការ​អ្វី​មួ​យ ឬ​អរ​សប្បាយ​នឹង​ម​នុស្ស​​ជាទី​ស្រ​ឡាញ់ ពេល​វេលា​ហា​ក់ដូ​ច​ជា​លឿ​នណា​ស់។ បទ​ពិសោធ​ន៍ប្រ​ភេ​ទនេះ​ ​បាន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​កា​រយ​ល់ដឹ​ង​ថ្មីមួ​យ អំពី​ព្រឹត្តិ​ការណ៍​ដែល​បទ​គម្ពីរ​វិវរណៈ ជំពូក៤ បាន​រៀប​រា​ប់​។ កាលពី​មុន​ ពេល​ខ្ញុំពិ​ចារណា អំពី​សត្វទាំ​ងបួ​ន​ ដែល​អង្គុ​យ​នៅ​ជុំវិញ​បល្ល័ង្ក​​ព្រះ ដែល​ពោល​ពាក្យ​ពីរ​បីម៉ាត់​ដដែល​ៗ​​​រហូ​ត​អស់​ក​ល្បជា​និច្ច ខ្ញុំ​​ក៏​បា​នគិ​​ត​ថា​ ​សត្វទាំង​នោះពិតជា​មា​នជីវិ​តដែ​ល​គួ​រ​ឲ្យធុ​ញទ្រាន់​មែ​ន​! តែស​ព្វថ្ងៃ​នេះ​ ខ្ញុំមិន​គិត​​អញ្ចឹង​ទៀត​ទេ។​ ព្រោះខ្ញុំ​​បាន​គិត​អំពី​ព្រឹត្តិ​ការណ៍​ដែល​សត្វ​ទាំង​នោះ បាន​ឃើញ​ដោយ​ភ្នែក​ជាច្រើ​ន​គូរ​របស់​ពួ​ក​វា​(ខ.៨)។ ខ្ញុំ​ក៏​បាន​ពិចា​ណាអំ​ពីទិ​ដ្ឋ​ភា​ព ដែល​ពួ​ក​គេបា​ន​មើ​ល​ឃើ​ញ ​ពី​បល្ល័ង្ក​របស់​ព្រះ​​(ខ.៦)។ តើ​ពួក​គេ​មាន​ចិ​ត្ត​ស្ងើ​ចស​រសើរ​យ៉ាង​ណា ​ចំពោះព្រះ​​ដ៏ខ្ព​ស់​បំ​ផុត ដែលមា​ន​ទំនាក់​ទំនង​ជា​មួយម​នុស្សលោ​ក ​ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡា​ញ់?​​ តើ​សត្វ​ទាំង​នោះ​អា​ច​មាន​ការ​ឆ្លើយ​តប​អ្វី​ ដែល​ប្រសើរ​ជាង​ការ​សរសើរ​ដំកើង​ទៀត​នោះ​?​ តើ​មាន​អ្វី​ដែ​ល​ត្រូវ​និយាយ ក្រៅ​ពី​ពោល​ថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”? តើ​យើង​មា​ន​កា​រ​ធុញ​ទ្រា​ន់ទេ​ ​បើសិ​ន​ជា​យើ​ង​ត្រូ​វនិ​យាយ​ពាក្យ​ដ​ដែល​ៗ​ឥ​ត​ឈប់​ឈ​រ​​នោះ? តែបើសិ​ន​ជាយើ​ង​នៅ​ចំ​ពោះមុ​ខអ្ន​ក​ដែ​លយើ​ង​ស្រ​ឡាញ់ នោះយើ​ង​មិ​ន​ចេះ​ធុញ​ទ្រាន់​ឡើយ។ ហើយបើ​សិ​ន​ជាយើ​ង​កំ​ពុ​ងធ្វើ​កា​រ​ល្អ​ណា​មួយ ​ដែល​ព្រះ​អង្គ​បាន​តម្រូវ​ឲ្យ​យើង​​​ធ្វើ​ការ​​នោះ នោះ​យើង​ក៏នឹ​ង​មិន​មាន​ការ​ធុញ​ទ្រាន់​​ដែរ។ ព្រះ​ទ្រង់​បា​ន​រច​នា​យើង​ម​ក​ ឲ្យស​រសើរដំកើងព្រះ​អ​ង្គ គឺមិ​ន​ខុស​ពី​សត្វ​ទាំ​ងបួ​ន​នោះ​ទេ។ ជីវិត​យើង​នឹង​មិន​មា​ន​ការ​ធុញ​ទ្រាន់​ឡើយ…

Read article
ស្វែងរកផ្លូវរបស់ព្រះ

ផ្លូវ​ក្រោម​បាត​សមុទ្រ​ឆេននល ធូននល(Channel Tunnel) ត្រូ​វបា​ន​គេ​បើ​ក​ឲ្យ​ប្រើ​ប្រាស់ នៅ​ថ្ងៃទី៦​ ខែឧសភា ឆ្នាំ១៩៩៤។ កាល​ពី​ជិត​ពី​រ​សតវត្សរ៍​មុ​ន ​គឺ​នៅឆ្នាំ​១​៨​០២ លោកអាល់បឺត ម៉ាធា(Albert Mathieu) ដែល​ជាវិ​ស្វករ​រ​បស់​ស្តេ​ច​ណាប៉ូលេអុង(Napoleon) បាន​ស្នើ​ឲ្យ​សាង​សង់​ផ្លូវ​ក្រោម​បាត​សមុ​ទ្រ​នោះ។ សព្វ​ថ្ងៃនេះ​ មនុស្ស​រាប់​ពាន់​នា​ក់ រួម​ទាំង​ឡាន​តូច​ធំ បាន​ធ្វើដំណើរ​តាម​រថភ្លើ​ង​ជារៀ​ង​រាល់​ថ្ងៃ​ នៅតា​ម​ផ្លូវ​ក្រោម​បាត​សមុ​ទ្រ ដែល​តភ្ជា​ប់​ប្រទេស​អង់គ្លេ​ស និង​ប្រទេស​បារាំ​ង ដែល​មាន​ច​ម្ងាយ៥​០គី​ឡូ​ម៉ែ​ត្រ។ មុន​ពេល​គេសា​ង​សង់​ផ្លូ​វ​ក្រោម​បាត​សមុទ្រ​នេះ មនុស្ស​ម្នាបាន​ធ្វើ​ដំ​ណើរ​តាម​នា​វា​ ឆ្លង​កាត់​ដៃ​សមុទ្រ​នៅ​ចន្លោះ​ប្រទេស​អង់គ្លេ​ស និងប្រទេស​​បារាំង អស់រយៈពេ​លជា​​ច្រើន​សតវត្សរ៍។ ព្រះទ្រ​ង់ក៏​បា​ន​រៀប​ផែន​ការ ដើម្បី​ឲ្យ​រាស្រ្ត​របស់​ព្រះអ​ង្គ​ មាន​ផ្លូ​​វដែ​លល្អ​ហួ​សពី​ការ​រំពឹ​ង​ទុក​ផ​ងដែ​​រ គឺដូ​ច​ដែល​មាន​ចែ​ងក្នុ​ង​បទគម្ពីរនិ​ក្ខមនំ ១៤:១០-២២។ កាល​នោះ ពួក​គេ​កំពុង​ប្រឈម​មុខ​នឹងសេ​ចក្តីស្លា​ប់។ បើ​មិន​ត្រូ​វ​កង​ទ័ព​ស្តេចផារ៉ោនសម្លា​ប់ទេ​ ក៏​ត្រូវ​លង់​ទឹក​ស្លា​ប់ដែ​រ​ ដូចនេះ ពួក​គេ​ស្ថិត​ក្នុ​ង​ភា​ពត​ក់​ស្លុ​ត។ ប៉ុន្តែ ព្រះ​ទ្រង់បា​ន​ញែក​​សមុទ្រ​ក្រហម  ដើម្បីឲ្យ​ពួ​កគេ​អា​ច​ដើ​រ​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត  ពី​លើ​​បាត​សមុទ្រ​ដែ​ល​​ព្រះអ​ង្គបា​ន​ធ្វើ​ឲ្យក្លា​យ​ជាដី​គោក​នោះ​។ ជាច្រើ​ន​ឆ្នាំ​ក្រោយ​ម​ក​ លោក​អេសាភ ដែល​ជាអ្ន​ក​និ​ពន្ធ​ទំនុកដំ​កើង បា​នលើ​ក​ឡើង​ថា​ ព្រឹត្តិកា​រណ៍ដ៏​អស្ចា​រ្យ​នោះ​​ គឺ​ជាភ​ស្តុ​តាង​បញ្ជា​ក់​ថា ​ព្រះអ​ង្គ​ពិត​ជា​មាន​អំណាចចេស្តា​មែ​ន​ គឺដូ​ច​ដែ​លមា​ន​សេចក្តី​ចែង​ថា​ “ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រ ហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើន ឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះបាទ​ទ្រង់​ឡើយ។…

Read article
មេដៃដែលពិតត្រង់

មាន​រឿង​ល្បើ​ក​រ​បស់​ជ​ន​ជាតិ​អា​ហ្វ្រិក​មួយ​ បាន​ដំណា​ល​ថា ​មាន​ម្រាម​ដៃបួ​ន​ និ​ងមេ​ដៃ​មួយ ​បាន​រស់​នៅជា​មួ​យ​គ្នា នៅលើ​​ដៃ​មួយ​ចំហៀ​ង។ ពួក​គេ​ជា​មិ​ត្ត​ភក្តិ​ដែល​គ្មាន​អ្វីបំ​បែក​​បាន​ឡើយ។​ ថ្ងៃ​មួ​យ​ ពួ​កគេ​បាន​ឃើ​ញ​​ជ​ញ្ជៀ​នមា​ស​មួ​យ​វ​ង់ ​នៅក្បែ​រពួ​ក​គេ​ ហើយ​បាន​ផ្សំគំ​និត​គ្នាយ​កចិ​ញ្ជៀន​នោះឲ្យ​បា​ន​។ មេ​ដៃនិ​យា​យ​ថា ​ពួក​គេ​មិន​ត្រូ​វ​លួច​ចិញ្ជៀន​ទេ​ តែ​ម្រាម​ដៃ​ទាំង​បួន​បាន​ថា​ឲ្យ​មេដៃថា​​​ជា​ជ​នកំ​សា​ក ដែល​គិត​ថា​ខ្លួ​ន​ឯង​សុច​រិត ហើយ​ក៏​បាន​ឈប់​រាប់​អាន​មេដៃ​ទៀ​ត។​ មេដៃមិ​ន​ថាអី​ទេ​ ព្រោះខ្លួ​នមិ​ន​ច​ង់ជា​ប់​ពាក់​ព័ន្ធ​នឹង​អំពើ​អាក្រក់​របស់​ពួក​គេ​ទេ​។ ហេតុនេះ​ហើ​យ​បាន​ជា ជន​ជា​តិអា​ហ្រិក​នៅតំ​បន់​ខ្លះ​ បាន​ជឿថា​ តាំង​ពីពេ​ល​នោះម​ក​ ​មេដៃ​នៅតែ​ឈ​រម្នា​ក់​ឯង​ មិ​ននៅ​ជាប់​នឹ​ង​ម្រាម​ដៃទាំ​ង​​បួន។​ រឿង​និទា​ននេះ​មិ​ន​មែ​ន​ជារឿ​ង​ពិ​តទេ​ តែបា​ន​រំឭ​ក​ខ្ញុំថា​ មាន​ពេលខ្លះ​ យើង​ប្រហែល​ជាមា​នអា​រម្មណ៍​ថា យើងកំ​ពុង​តែឈ​រ​ម្នាក់​ឯង ពេល​ដែល​យើង​មិន​ព្រ​ម​ចូល​រួ​ម​ធ្វើ​ការ​អាក្រក់​ជា​មួយ​មនុស្ស​នៅជុំ​វិញ​យើង​។ ក្នុង​សម័​យ​លោក​ណូ​អេ ផែន​ដីមា​ន​ពេញ​ដោ​យអំពើហឹ​ង្សា ហើយគំ​និ​តរ​បស់​មនុស្សម្នា​ក់​ៗ​ សុទ្ធ​តែ​“អាក្រក់​ជា​និច្ច”​(លោកុប្បត្តិ ៦:៥,១១)។ តែ​“លោកណូ​អេ​បាន​​​ប្រក​ប​ដោយ​ព្រះគុណ​ នៅ​ចំពោះ​ព្រះអម្ចាស់” (ខ.៨)។ លោក​ណូអេមា​ន​ការ​ប្តូរ​ផ្តាច់​ទាំងស្រុ​ងចំ​ពោះ​ព្រះ ​ហើយ​គាត់​ក៏បា​ន​សង់​ទូ​កធំ​តា​មប​ង្គា​ប់ព្រះ​អ​ង្គ។​  ពេល​ទឹក​ជំនន់ម​កដ​ល់ ព្រះ​អម្ចាស់​ក៏បា​នកា​រពារ​ជីវិត​គា​ត់ និង​ក្រុ​ម​គ្រួសា​រ​គា​ត់​។ ព្រះអ​ង្គក៏​បា​ន​ប​ង្ហាញ​ព្រះគុ​ណដ​ល់​យើង​រាល់​គ្នា​ ​តាម​រយៈ​ព្រះជ​ន្ម​ ការ​សុគត​ និង​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះ​រាជ​បុត្រា​ព្រះ​​អ​ង្គ។ យើងមា​ន​មូល​ហេ​តុ ដែល​ត្រូវ​ថ្វា​យ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អង្គ ​ហើយ​ឈរឲ្យមាំ​មួ​នថ្វា​យ​ព្រះ​អង្គ​ ក្នុង​ការ​រស់​នៅ​ជារៀ​ង​រា​ល់ថ្ងៃ​​។​ ព្រះ​អង្គ​តែ​ង​តែ​គ​ង់​ជិត​យើង  ហើយ​ថែម​ទាំ​ងនៅ​ជា​ប់​ជា​មួយ​យើ​ងផ​ង ដូចនេះ យើង​មិន​ដែល​ឈរ​នៅម្នា​ក់​ឯង​ទេ​។​…

Read article
មនុស្សដែលពិបាក

ក្នុង​សៀវ​ភៅដែ​ល​មា​នចំ​ណង​ជើ​ងថា​ ព្រះ​នៅក្នុ​ង​កន្លែង​កា​ត់​ក្តី ​ លោក​ស៊ីអេស លូអីស(C.S. Lewis) បាន​រៀប​រា​ប់​អំពី​ប្រភេទ​មនុស្ស ដែល​យើង​ពិបា​កនឹ​ងមា​ន​ការ​ចុះ​ស​ម្រុង​នឹង​ពួក​គេ។ ភាព​អាត្មា​និយ​ម កំហឹង ការ​ច្រណែន ឬ​អត្ត​ចរិក​អាក្រក់​ដ​ទៃទៀ​ត​ ច្រើនតែ​បំ​ផ្លាញ​ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួ​យ​ពួ​កគេ​។ ជួន​កាល យើង​គិត​ថា​ ការ​រស់​នៅរ​ប​ស់​យើង​នឹង​មា​ន​ភាព​ងាយ​ស្រួល​ជាង​មុ​ន បើ​សិន​ជាយើ​ង​មិន​ចាំ​បា​ច់ត្រូ​វ​ជួប​មនុស្ស​ពិបាក​ៗ​ទាំង​នោះទេ​។ តែ​លោក​លូអ៊ីស​បានប​ង្ហា​ញ​ទ​ស្សនៈ​ផ្ទុ​យ​ពី​យើ​ង ដោយ​លើក​ឡើ​ងថា​ ​ព្រះទ្រ​ង់​ក៏មា​ន​កា​រ​អត់​ទ្រាំ នឹង​យើង​ជា​រៀង​រាល់​ថ្ងៃ​។​ គាត់​មាន​ប្រសាសន៍​ថា យើង​ក៏ជា​ប្រភេ​ទម​នុ​ស្ស​ដែលពិបាក​​ឲ្យ​គេ​ចូល​ចិត្ត​ផង​ដែ​រ។ បុគ្គ​លិក​លក្ខណៈរ​បស់​យើង​មាន​ចំណុច​ខ្វះខា​ត​ដ៏គ្រោះ​ថ្នា​ក់​។ ក្តីស​ង្ឃឹម និង​ផែន​ការរ​បស់​យើង ​អាចនឹ​ង​ត្រូវ​រ​លាយ ដោយ​សារ​អត្ត​ចរិ​កមិ​ន​ល្អរ​បស់អ្ន​ក​ដទៃ​ តែ​ក្តី​សង្ឃឹម និ​ងផែ​ន​ការ​រ​ប​ស់អ្ន​ក​ដ​ទៃ ក៏​អាច​រ​លាយ​ដោ​យសា​រ​អត្ត​ចរិក​មិនល្អ​រ​បស់​យើង​ផ​ង​ដែរ។​ ការ​ស្គាល់​សណ្ឋានពិ​ត​របស់​ខ្លួន​ឯ​ង អាច​ជំរុញ​ចិត្ត​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ការ​អត់​ធ្មត់  និង​ការ​ទទួល​យក​ ចំពោះ​អ្នក​ដទៃ  ដូចដែ​ល​ព្រះបា​ន​បង្ហាញ​ចំ​ពោះយើ​ង​ជា​រៀង​រា​ល់ថ្ងៃ​ដែ​រ​។​ ក្នុង​បទ​គម្ពីរ​អេភេសូរ សាវ័​កប៉ុ​លបា​ន​លើ​កទឹ​ក​ចិ​ត្ត​យើ​ង ឲ្យមា​ន​ទំនាក់​ទំន​ង​ល្អ​ជាមួយ​អ្នក​ដ​ទៃ ដោយ “​មាន​​ចិត្ត​​សុភាព ហើយ​​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់”(៤:២)។ អ្នក​ដែល​មាន​ការ​អ​ត់​ធ្ម​ត់ អាច​ទ្រាំទ្រ​មនុស្ស​ដែល​ពិបា​ក​ៗ ​ដោយមិ​ន​មានកំ​ហឹង និង​ការ​សង​សឹ​ក​អ្វីឡើ​យ​។  ម្យ៉ាង​ទៀត គាត់​អា​ចអ​ត់​ធន់ ដោយ​បង្ហាញ​ចេញ​នូវ​ការ​អត់​ឱន ចំពោះ​អាកប្ប​កិរិយ៉ា​អាក្រក់​។ តើ​មាន​មនុស្ស​ពិបាក​ៗណាខ្លះ ក្នុ​ងជី​វិត​របស់​អ្នក​?​…

Read article
បាក់បែក តែស្រស់ស្អាត

ថ្មីៗនេះ  កូន​ស្រីរ​បស់​ខ្ញុំ  បាន​យកអំ​បែង​កែវ​មាន​ពណ៌​​ស្អា​ត​ៗ​ជាច្រើ​ន​  ដែល​នាង​បា​នរើស​នៅមា​ត់​សមុទ្រ ​មក​បង្ហា​ញ​ខ្ញុំ។ អំបែង​កែវ​ទាំ​ង​នោះ​មា​ន​ព​ណ៌​ផ្សេ​ង​ៗ​គ្នា​ ដែ​លខ្លះ​ជា​អំ​បែង​ក្អម​ឆ្នាំងដែ​ល​គេបា​នសូ​ន​ តែ​ភាគ​ច្រើ​ន​ជា​អំ​បែង​ដ​ប។​ គេ​បាន​ផ​លិ​ត​ក្អម​ឆ្នាំ​ និង​ដប ដោយ​មាន​គោល​បំណង​ខុស​ៗ​គ្នា​ តែជួ​ន​កាល​ ​ពួក​វា​ត្រូ​វ​គេ​​បោះ​ចោល ហើយ​បែក​ក្លា​យ​ជាអំ​បែ​ង​។ បើ​សិន​ជាអំបែង​ដែលគេ​បោះ​ចោល​នោះ​ ​បាន​ទៅដ​ល់​ស​មុទ្រ វាក៏​ចា​ប់​ផ្តើម​កា​រធ្វើ​ដំ​ណើរ​​រ​ប​ស់​​វា​។​ វា​ត្រូវ​ច​រន្ត​ទឹក ​និង​ទឹក​ជោរ​បក់​បោក​ចុះ​ឡើ​ង​ៗ ហើយ​មុខ​ស្រួច​ៗ​រប​ស់វា​ក៏​ត្រូវ​រី​ក​រិ​លអ​ស់​ ដោយ​សារ​ដី​ខ្សាច់ និង​ទឹករ​លក។ ​មិន​យូ​រប៉ុ​ន្មា​ន​ក៏ប្រែ​ជា​រ​លោង​ ហើយប្តូ​រ​រូប​រា​ង្គ​ទៅ​ជា​មូល ធ្វើ​ឲ្យ​វា​ប្រែ​ជា​វត្ថុដ៏​ស្រ​ស់ស្អា​ត​។​ អំបែង​កែវ​ដែល​ល្អដូ​ច​គ្រឿងអ​លង្កា ក៏​បាន​មាន​ជីវិ​ត​ថ្មី ​ហើយអ្ន​ក​ដែល​ចូល​ចិ​ត្ត​ប្រមូល​វា​ទុក និ​ងសិល្បៈ​ករ​ទាំង​ឡាយ​ បាន​ឲ្យ​ត​ម្លៃវា​​។ យ៉ាង​ណាមិ​ញ​ ជីវិត​ដែល​ប្រេះ​ស្រាំ ក៏អា​ច​ប្រែជា​ថ្មី​ឡើ​ង ពេល​បាន​​ទ​ទួល​ការ​ប៉ះពា​ល់​ពី​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​ព្រះ។ ក្នុង​ព្រះគ​ម្ពីរ​សញ្ញាចា​ស់  យើ​ងឃើ​ញថា​ ពេល​ដែល​​លោក​ហោរា​យេរេមា បាន​មើល​ជា​ងស្នូ​ន​ម្នា​ក់​កំពុ​ង​ធ្វើ​កា​រ គាត់​បាន​កត់​សំគាល់​ឃើញ​ថា​ ​បើ​កាល​​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ(យេរេមា ១៨:១-៦)។ ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​ក៏​​បា​នប​ក​ស្រាយ​ថា ពួក​អ៊ីសា្រ​អែល​នៅ​សម័យ​ដើ​ម គឺ​ដូច​ជា​ដី​ឥដ្ឋ​ដែល​នៅ​ក្នុង​ព្រះហ​ស្ត​ព្រះអ​ង្គ​ ហើយ​ព្រះអ​ង្គ​នឹង​សូន​ពួក​គេ​ឲ្យ​មាន​រូប​រា​ង្គ​ថ្មី តាម​បំណង​ព្រះ​ទ័យ​ព្រះអ​​ង្គ។​ ទោះ​ជីវិត​យើង​មា​ន​កា​រ​ប្រេះ​បែក​ខ្លាំ​ងយ៉ា​ង​ណា​ក៏ដោ​យ​  ក៏​ព្រះទ្រ​ង់​នៅ​តែអា​ច​ធ្វើ​ឲ្យ​យើ​ង​មាន​រូប​រាង្គ​ថ្មីដ៏​ស្រស់​ស្អា​ត។ ព្រះ​អង្គ​ស្រ​ឡា​ញ់​យើង​ ទោះ​បី​ជា​យើង​មិន​ល្អ​ឥត​ខ្ចោះ​ ហើយ​មាន​កំហុស​កាល​ពីមុ​ន​យ៉ាង​ណា​ក៏​ដោ​យ​…

Read article
រួចពីចំណង

ក្នុង​ពិភព​លោក​នេះ សត្វ​ដំរី​ជា​សត្វ​ដែលមាឌ​ធំ​ជាង​គេ​ ដែល​រស់​នៅ​លើ​គោក ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​សត្វ​ដែ​ល​មាន​កម្លាំង​ខ្លាំង​ជា​ង​គេផ​ង​ដែរ។ ប៉ុន្តែ គេអា​ច​ចង​វា ដោយ​ប្រើ​ខ្សែ​ពួរ​ដែល​រឹង​មាំ តែ​មួយ​ខ្សែ​ប៉ុណ្ណោះ​។ ពេល​សត្វ​ដំរី​​នៅ​តូច គេចង​វា​ជា​ប់នឹ​ង​ដើម​ឈើ​ធំ​មួយ​ដើម​។​ វា​ខំ​ប្រឹង​ទាញ​ខ្សែ​ពួរ​​នោះឲ្យ​រួ​ច​ខ្លួន ក្នុង​អំឡុ​ងពេ​ល​ជា​ច្រើន​សប្តាហ៍ តែ​ខ្សែពួ​រ​នៅ​តែ​ចង​វា​ជា​ប់​។ មិន​យូរ​ប៉ុន្មាន​វា​ក៏​ចុះ​ចាញ លែង​ចង់​រើ​បម្រះ​ទៀត។ បន្ទាប់​មក ពេល​ដែល​សត្វ​ដំរី​ធំ​ពេញ​វ័យ ពេញ​កម្លាំង វា​នៅ​តែមិ​ន​រើ​បម្រះ​ឲ្យរួ​ច​ខ្លួន ព្រោះ​កាលណា​ខ្សែ​ឡើ​ង​តឹង​តែប​ន្តិច វា​ក៏​ឈប់​ទាញ​ភ្លា​ម។ វា​នៅ​តែ​ជឿ​ថា  វា​នៅ​ជាប់​ចំណង  មិន​អាច​​រំដោះខ្លួ​ន​​ឯង​ឲ្យ​រួច​បាន​។ យ៉ាង​ណាមិ​ញ សាតាំង​ក៏អា​ច​​ប្រើ​ល្បិច​ដូច​នេះ ដើម្បី​ចាប់​ចង​យើងឲ្យ​​ជាប់​ផ​ង​ដែ​រ។​ ​ព្រះគ​ម្ពី​របា​ន​ធានា​យ៉ាង​ច្បាស់​ថា “នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ គឺអ្នកដែលមិនមែនដើរដោយសាច់ឈាមទេ គឺដើរដោយវិញ្ញាណវិញ”(រ៉ូម ៨:១)។ យើង​បាន​ទទួល​ការ​​ប្រោ​ស​ឲ្យ​រួ​ច​​​ពី​អំណាច​​របស់​​អំពើ​​បាប និង​​សេចក្តី​​ស្លា​ប់​​ហើ​យ(ខ.២)។​ តែ​ខ្មាំង​សត្រូវ​នៃ​វិញ្ញាណ​របស់​យើង​បាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿថា​ អំពើ​បាប​នៅ​តែ​មាន​អំណាច​គ្រប​សង្កត់​​យើង​​។ ដូច​នេះ តើ​យើង​ត្រូ​វ​ធ្វើ​ដូច​ម្តេ​ច? ដើម្បី​ឈ្នះកា​រ​ភូត​កុហក់​របស់​វា យើង​ត្រូវ​ជញ្ជឹង​គិត អំពី​ការ​អ្វី​ដែល​ព្រះគ្រី​ស្ទ​បាន​ធ្វើ​សម្រាប់​យើង។ ព្រះអ​ង្គបា​ន​សុគត ដើម្បី​លោះបា​ប​យើ​ង ហើយ​បាន​ប្រកាស​ថា បាប​លែង​មាន​អំ​ណាច​គ្រប់​គ្រ​ង​យើ​ងទៀ​ត​ហើ​យ(​ខ.៣)។ ព្រះ​អង្គ​បា​ន​មាន​​ព្រះ​ជន្ម​រស់ឡើ​ងវិ​ញ​ ព្រមទាំង​​ប្រ​ទាន​ព្រះវិញ្ញាណប​រិសុទ្ធ​ដល់​យើ​ង​ផ​ងដែរ​។ ដើម្បី​ឲ្យ​យើង​មា​ន​អំណាច ដើម្បី​រស់​នៅ​ដោ​យ​ជ័​យ​ជ​ម្នះ ក្នុង​ព្រះអ​ង្គ​ ព្រោះ“​ព្រះវិញ្ញាណ​នៃ​ព្រះអង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​យើង​រាល់​គ្នា”(ខ.១១)។…

Read article