August

You are here:
ជំពូកបន្ទាប់

ពេល​ដែល​លោក​ស្ទីវ​មាន​អាយុ​ជិត​៥​ឆ្នាំ ឪពុក​របស់​គាត់ គឺលោ​កនេ​ត សេន(Nate Saint) ដែល​ជា​បេសក​ជន និង​ជា​អ្នក​បើក​យន្ត​ហោះ និង​បុរស​បួន​នាក់​ទៀត ត្រូវ​កុល​សម្ព័ន្ធ​វ៉ាអូដានី(Waodani)សម្លាប់ ក្នុង​ប្រទេស​អេក្វាឌ័រ ក្នុង​ឆ្នាំ១៩៥០។ ប៉ុន្តែ ដោយ​សារ​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​រប​ស់​ក្រុម​គ្រួសារ​របស់​បុរស​ទាំង​បួន​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារ​សេចក្តី​ជំនឿនោះ​ សព្វ​ថ្ងៃ​នេះ សហគមន៍​នៃ​អ្នក​ជឿ​ព្រះ ក្នុង​ចំណោម​កុល​សម្ព័ន្ធ​វ៉ាអូដានី កំពុង​តែ​មាន​ការ​លូត​លាស់។ ពេល​លោក​ស្ទីវ​ធំដឹង​ក្តី គាត់​ក៏​បាន​វិល​ត្រឡប់​មក​រស់​នៅ ក្នុង​ប្រទេស​អេក្វាឌ័រ​វិញ ហើយ​ក៏​បាន​រាប់​អាន​លោក​មីន​ខាយេ​ជា​មិត្ត​ភ័ក្រ ​ទោះ​បី​ជា​បុរស​ម្នាក់​នេះ ក៏​ជា​អ្នក​សម្លាប់​ឪពុ​កគាត់​ក៏​ដោយ។ លោក​ស្ទីវ​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​គឺ : “ចូ​រ​ឲ្យ​ព្រះ​តាក់​តែង​រឿង​នៃ​ជីវិត​របស់​អ្នក”។ ត្រង់​ចំណុចនេះ​ គាត់​មាន​ប្រសាសន៍​ថា “មាន​មនុស្ស​ជា​ច្រើន … ច​ង់​តាត់​តែង​រឿង​នៃ​ជីវិត​របស់​ខ្លួន ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​ជួយ​កែ​សម្រួល​សាច់រឿង​ ពេល​ដែល​មិន​មាន​ផលល្អ។ តែ​ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​សម្រេច​ចិត្ត ​ឲ្យព្រះ​អង្គ​ធ្វើ​ជា​អ្នក​តាក់​តែង​រឿង​នៃ​ជីវិត​របស់​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ”។ ពេលដែ​ល​លោក​ស្ទីវ​របួស​ធ្ងន់ ក្នុង​ឆ្នាំ​២០១២ គាត់​បាន​លើក​ទឹក​ចិត្ត​គ្រួសារ​របស់​គាត់​ម្តង​ទៀត​ថា “ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​តាក់​តែង​សាច់​រឿង ក្នុង​ជំពូក​មួយ​នេះ ផងដែ​រ”។ ពេល​នោះ សេចក្តី​ជំនឿ​របស់​គាត់​ក៏​បាន​បន្តដឹ​កនាំ​គា​ត់ឆ្ពោះទៅ​រក​ការ​ជា​សះ​ស្បើយ។ ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​បន្ត​តាក់​តែង​រឿង​នៃជីវិត របស់​អស់​អ្នក​ដែល​ដើរ​​តាម​ព្រះ​យេស៊ូវ​​​។ យើង​មិន​ដឹង​ថា មាន​ការអ្វី​ខ្លះ​នឹង​កើត​ឡើង ក្នុង​ជំពូក​បន្ទាប់ ​នៃជីវិត​របស់​យើង​ទេ។ ប៉ុន្តែ ពេល​ដែល​យើង​មើល​ទៅ​ព្រះ​យេស៊ូវ…

Read article
ព្រះ​ទ្រង់ចាំជួយ

បន្ទាប់​ពី​កញ្ញាហ្គា​ប៊ី ដូកឡាស(Gabbu Douglas) ដែល​ជា​កីឡាករ​កាយ​សម្ព័ន្ធ​​អូឡាំពិក ​ឈ្នះបា​ន​​មេដាយ​មាស​ពីរ ក្នុង​ការ​ប្រកួត​នៅ​ទី​ក្រុង​ឡុង ឆ្នាំ២០១២ នាង​បាន​ប្រកាស​ថា “ព្រះ​មិន​ដែល​ខា​ង​នឹងជួ​យ​អ្នក​ឡើយ។ ព្រះ​អង្គ​តែង​តែជួ​យអ្នក​ជានិ​ច្ច”។ ជួន​កាល ការ​ថ្លែង​ពាក្យ​ពេចន៍​ដូចនេះ​ អាច​ធ្វើ​ឲ្យ​គេមាន​ការ​យល់​ច្រឡំ។ ពាក្យស​ម្តី​នេះ ​អាច​ធ្វើ​ឲ្យ​គេយល់ថា​ បើសិ​ន​ជា​ខ្ញុំ​ប្រកួត​ជា​មួយ​អ្នក ក្នុង​កីឡា​ណា​មួយ ហើយ​ខ្ញុំ​មាន​ជំនួយ​មក​ពី​ព្រះ នោះ​ខ្ញុំ​មិន​អាច​បរា​ជ័យ​បាន​ឡើយ។ ប៉ុន្តែ បើ​យើង​ងាក​មក​បទ​គម្ពីរ ទំនុក​ដំកើង ១១៨:៥-៦ នោះ​យើងនឹង​​បាន​​យល់​ច្បាស់ថា ពាក្យស​ម្តី​របស់​កញ្ញា​ហ្គាប៊ី មាន​ន័យ​ដូច​ម្តេច។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រះយេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ”។ យើង​អាចនិ​យាយ​បាន​ម្យ៉ាង​ទៀត​ថា​ “ព្រះអង្គគង់នៅជាមួយយើង”(ខ.៦)។ បាន​សេចក្តី​ថា ពេល​ដែ​លបញ្ហាចូ​ល​មក​ក្នុងជីវិត​យើង ព្រះ​ដែល​ពេញ​ដោ​យសេ​ចក្តីស​ប្បុរស និង​សេ​ចក្តី​ស្រឡាញ់ (ដែល “ស្ថិត​ស្ថេរ​ជា​រៀង​ដរាប”ខ.៤) នឹង​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះយើងជានិច្ច ហើយប្រ​ទាន​នូ​វ​ការកា​រ​ពារ ដែល​យើង​ត្រូវ​ការ។ យើង​អាច​រៀន​សូត្រ ពី​កីឡា​ករ​ជើង​ឯក​អូឡាំ​ពិក​រូ​ប​នេះ។ ពេល​ដែល​សេដ្ឋ​កិច្ច​មាន​ការ​ធ្លាក់​ចុះ ហើយ​យើង​មាន​ការ​ខ្វះខាត នោះ​យើង​អាច​នឹក​ចាំពា​ក្យ​លើកទឹ​ក​ចិត្ត​រប​ស់កញ្ញាហ្កា​ប៊ី ដែល​ថា “ព្រះ​​មិន​ដែលខា​ននឹ​ង​ជួយ​អ្នក​ឡើយ”។ ពេល​ដែល​ទំនា​ក់​ទំនង​ដែល​យើង​ខំ​ថែ​រក្សា ដោយ​​ក្តីស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ បាន​បែក​បាក់ នោះក្នុ​ង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ យើង​ត្រូវ​ដឹង​ថា…

Read article
អំណោយនៃពន្លឺ

លោក​គ្រីស្តូហ្វ័រ រែន(Christopher Wren) បាន​រចនា និង​សាង​សង់​សំណង់​អគា​រព្រះ​វិហារ ជាង​៥០​កន្លែង ក្នុងទី​ក្រុង​ឡុង ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៦០០។ រចនាបទ​នៃ​ការ​សាង​សង់​រប​ស់​គាត់ មានល​ក្ខណៈ​ពិសេស​ដ៏​គួ​រឲ្យ​ចាប់​អារម្មណ៍​ពីរ​។ ទីមួយ ព្រះ​វិហារ​នីមួយ​ៗ ដែលគាត់​សង់​មាន​កំពូ​លស្រួ​ច​​​ខ្ពស់ ហើយ​រឹ​ង​មាំមួ​យ។ លក្ខណៈ​ពិសេស​ទីពីរ​នៃ​អាគារ​ទាំងនោះ​ កាន់​តែ​បាន​បង្ហាញ​ថា លោក​រែន​មាន​ភាព​ប៉ិន​ប្រសប់ខ្ព​ស់។ គាត់បានជឿថា ​បង្អួចទាំ​ងអស់​របស់​ព្រះ​វិហារ ដែលគា​ត់​បាន​សង់ ត្រូវ​តែ​បំពាក់​ដោយ​កញ្ចក់​ថ្លា ដែលខុ​ស​ប្លែកពី​​កញ្ចក់​ពណ៌​ដែល​មាន​ផ្ទៃ​ល្អក់ ដែលគេនិ​យម​ប្រើ​នៅស​ម័យ​គា​ត់។ មូល​ហេតុដែលគាត់​ប្រើ​កញ្ចក់​ថ្លា គឺ​ដោយសា​រ​គាត់​យល់​ថា “អំណោយ​ដ៏​ប្រសើរ​បំផុត ដែល​ព្រះប្រទានដ​ល់ម​នុស្ស គឺ​ពន្លឺ”។ លោករែ​នយ​ល់​ថា ការ​អនុញ្ញាត​ឲ្យ​ពួក​ជំនុំ​ទទួល​ពន្លឺ​ថ្ងៃ ពេលពួក​គេកំ​ពុង​ថ្វាយប​ង្គំ​ព្រះ​ក្នុង​ព្រះ​វិហារ នាំ​​ឲ្យ​ពួកគេ​បា​នអ​រសប្បាយនឹ​ងអំ​ណោយ​ទាន​នៃព​ន្លឺ ដែល​ព្រះបា​ន​ប្រទាន​ដល់​ពួក​គេ។ ព្រះ​គម្ពីរ​លោកុប្បត្តិ​បាន​ចែង​ថា ព្រះ​បាន​បង្កើត​ពន្លឺ នៅ​ថ្ងៃ​ទី​១(១:៣)។ ព្រះ​បាន​បង្កើត​ពន្លឺ​មក មិន​គ្រាន់​តែ​ដើម្បីឲ្យ​យើង​ឃើញ​អ្វីៗ​ នៅ​ជុំវិញ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ​ តែ​​ថែម​​ទាំង​បាន​​​បង្កើត​​ពន្លឺ​​មក ជានិ​មិត្ត​​​សញ្ញា​​នៃ​ការ​អ្វី​ដែល​ព្រះ​គ្រីស្ទ​​បាន​​នាំ​​មក ក្នុង​​លោកិយ​​ដ៏​​ងងឹត​​នេះ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល ក្នុង១យ៉ូហាន ៨:១២ ថា “ខ្ញុំ​ជា​​ពន្លឺ​​លោកីយ៍ អ្នក​​​ណា​​ដែល​​តាម​​ខ្ញុំ នោះ​​មិន​​ដែល​​ដើ​រ​​ក្នុង​​សេចក្តី​​ងងឹត​​ឡើយ គឺ​​នឹង​​មាន​ពន្លឺ​នៃ​ជីវិត​វិញ”។ សម្រាប់​អ្នក​ដើរតា​ម​ព្រះ​គ្រីស្ទ ពន្លឺ​ស្ថិត​​ក្នុង​ចំ​ណោម​និមិត្ត​រូ​ប​ដ៏​អស្ចារ្យ ដែល​រំឭក​យើង​អំពី​លក្ខណៈ​​សម្បត្តិរបស់ព្រះស​​ង្រ្គោះនៃ​យើ​ង និង​អំពី​គុណ​ភាព​នៃ​ជីវិ​ត​ដែល​​ព្រះអង្គបា​ន​ប្រទាន​យើង…

Read article
ការជ្រើសរើសតាមចំណូលចិត្ត

គេហ​ទំព័រ​ឈ្មោះភែនដូរ៉ា(Pandora)   ស្ថិតនៅក្នុងចំ​ណោមឧ​បករណ៍ដ៏​អ​ស្ចារ្យ ក្នុង​ពិភ​ពត​ន្រ្តី នា​សម័យ​អ៊ី​នធឺណិត។ គេហទំ​ព័រ​នេះ​ជួយ​ឲ្យ​យើង​អាច​បង្កើតស្ថា​នីយ​វិទ្យុផ្ទា​ល់​ខ្លួន​តាមអ៊ី​ន​ធឺណិត   ដោយ​អនុញ្ញា​តឲ្យ​យើ​ង “ជ្រើស​រើស” បទ​ភ្លេង​រ​ប​ស់​យើង។ យើង​​អា​ច​​ចា​ក់​ស្តាប់​ប​ទ​ចម្រៀង ហើយចុចស​ញ្ញាមេ​ដៃលើក​ឡើ​ង​លើ ឬមេដៃទំ​លា​ក់​ចុះក្រោ​ម   ដើម្បីប​ង្ហា​ញ​ថា   យើង​ចូល​ចិត្ត​បទ​ច​ម្រៀ​ង​នោះឬ​អ​ត់។   រួច​អ្នក​អាច​ប្រមូល​បាន​បទចម្រៀ​ង​មួ​យ​ក្រុម​ ដែល​អ្ន​កបា​ន​ចូ​លចិ​ត្ត​ស្តាប់​ក្នុ​ង​គេហទំ​ព័រ​នោះ។ គួរឲ្យ​​ស្តា​យ​ណាស់ ដែលជួ​ន​កាល យើង​ក៏​បាន​ធ្វើការ​ជ្រើស​រើស​ដូច​នេះ​ នៅក្នុងកា​រ​អាន​ព្រះគ​ម្ពីរ​ផង​ដែរ។ យើង​ប្រហែល​ជាជ្រើស​រើសតែប​ទ​គម្ពីរ​មួយចំនួ​ន ដែ​លយើ​ងចូល​ចិត្ត​ជាពិ​សេស ហើយមិ​នអើ​ពើរ​នឹង​បទ​គ​ម្ពីរ​ដទៃទៀ​ត។ ដូច​នេះ   យើង​បាន   “ជ្រើស​រើស”តែ​បទ​គម្ពីរ​ណា   ដែលត្រូ​វចិ​ត្តយើ​ង​ប៉ុ​ណ្ណោះ។ យ៉ាង​ណាមិ​ញ សម្រា​ប់​អ្នក​និ​ព​ន្ធ​ទំនុ​ក​ដំកើងវិញ​ ព្រះ​​ប​ន្ទូ​លព្រះ​គឺសុទ្ធ​តែសំ​ខាន់​​គ្រប់​ខ​ បាន​ជា​គាត់​មាន​ប្រសា-សន៍​ថា “បូក​រួ​ម​​ទាំង​អស់​ព្រះបន្ទូល​នៃ​ទ្រង់​ទៅ​ ឃើញ​ថាពិត​ត្រង់​ទាំង​អស់”(ទំនុកដំកើង ១១៩:១៦០)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​បាន​ប្រាប់​លោក​ធីម៉ូថេ ដែល​ជា​គ្រូ​គង្វាល​វ័យ​ក្មេង​ថា​ “គ្រប់​​ទាំង​​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត”(២ធីម៉ូថេ ៣:១៦)។ ព្រះគម្ពីរមានសារៈសំខាន់ចំពោះព្រះយេស៊ូវ (ម៉ាថាយ ៥:១៧-១៨) ប៉ុន្តែ ព្រះ​អង្គមា​ន​ទស្សនៈ​ចំពោះព្រះគម្ពី​រ តាម​របៀប​ខុស​ពី​អ្នក​ដឹក​នាំ​សាសនា ក្នុងស​ម័យ​នោះ។ ព្រះ​អង្គ​មាន​បន្ទូល​ថា​ អ្នកដែលសំ​ឡា​ប់ម​នុស្ស នឹង​ត្រូវ​ជំនុំ​ជម្រះ តែ “សូម្បី​តែអ្ន​ក​ដែល​ខឹ​ងប​ង​ប្អូ​ន​ខ្លួ​ន…

Read article
សង្ឃឹមតិចឬច្រើន

មាន​មនុស្ស​ជាច្រើនធ្វើកា​រ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ ដោយ​ផ្អែក​ទៅ​លើចំ​ណុចអ​វិជ្ជ​មាន។ បើ​យើង​យល់​ថា ថ្ងៃ​នេះ យើង​មាន​សង្ឃឹម​តែ​២០​​ភាគរយ ថា​មេឃ​នឹង​​ភ្លៀង នោះយើ​ង​នឹង​ដាក់ឆ័​ត្រ​ឬអា​វភ្លៀ​ងតា​ម​ខ្លួន តែ​បើ​យើង​មានស​ង្ឃឹម​៩០%​ថា មេឃនឹ​ងមិ​ន​ភ្លៀង​ទេ នោះ​យើង​នឹង​ចេញដំ​ណើរ ដោយ​មិន​ខ្លាចទទឹក​ខ្លួ​ន​ឡើយ។ កាល​ណា​យើងមា​នសង្ឃឹមកា​ន់​តែ​តិច នោះអា​កប្ប​កិរិយ៉ា​របស់​យើង ក៏​ទទួល​ផល​ប៉ះ​ពាល់​កាន់​តែខ្លាំង​ផ​ង​ដែរ​   ព្រោះ​យើង​ចង់​សម្រេ​ចចិត្ត ឲ្យ​បាន​ឆ្លាតវ័​យ និង​មាន​ជោគ​ជ័យ។ បទគ​ម្ពី​រ​កិច្ចការ ១២:១-៦ បាន​ពិពណ៌នា​អំពី​សង្ឃឹម​ដ៏​តិច​តួ​ច ដែល​លោក​ពេត្រុស​អាច​រួច​ជីវិត ពេល​ដែល​គាត់​កំពុង​ជាប់​ឃុំ។ នៅ​​វេលា​​យប់​​នោះ​​ គាត់​​ដេក​​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ “មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន” ហើយ​មាន​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​​គុក​ដែរ(ខ.៦)។ ស្តេច ហេរ៉ូឌ​បាន​កាត់​ទោសប្រ​ហារជី​វិត​លោក​យ៉ាកុប ដែល​ស្ថិត​ក្នុង​ចំណោមសា​វ័ក​ដែលជិ​តស្និ​ទ្ធនឹង​ព្រះ​យេស៊ូវ​បំផុត ហើយស្តេចអ​ង្គនេះ​ក៏ចង់ឲ្យ​លោកពេត្រុសមា​នវា​សនាដូ​ច​នេះផ​ងដែរ(ខ.១-៣)។ ដូចនេះ គេមិ​នស​ង្ឃឹម​ថា លោក​ពេត្រុស​នឹង​បាន​រួច​ជីវិត ​ក្នុង​ពេល​នោះឡើ​យ។​ ប៉ុន្តែ ព្រះ​បា​នមាន​ផែន​ការ​រំដោះ​គាត់ ដោយកា​រអ​ស្ចារ្យ ដែល​​សូម្បី​តែ​អ្នក​ដែល​បានអធិ​ស្ឋាន​ទូល​អង្វ​រ​ឲ្យ​គាត់ ក៏​ពិបាក​នឹង​ជឿថា​ គាត់​អាច​រួច​ខ្លួនដែរ(ខ.១៣-១៦)។ ពួក​គេ​មាន​ការ​ភ្ញា​ក់ផ្អើ​លយ៉ា​ងខ្លាំ​ង ពេ​លដែ​លគា​ត់ប​ង្ហា​ញខ្លួន​ ក្នុង​ពេល​ពួក​គេជួ​បជុំ​គ្នា​អធិ​ស្ឋាន​។ ព្រះ​អាច​ធ្វើការ​​រប​ស់ព្រះ​អង្គ ទោះយើ​ងមា​នស​ង្ឃឹម​តិច​យ៉ាង​ណា​ក៏​ដោយ ព្រោះព្រះ​អ​ង្គ​មា​នគ្រ​ប់​អំណាច​ចេស្តា។ គ្មាន​ការ​អ្វី​ដែល​ពិបា​កពេ​ក ដែល​ព្រះ​អង្គ​ធ្វើមិ​នកើ​ត​នោះឡើ​យ។ ព្រះ​ដែ​លបា​នស្រឡាញ់​យើង ហើ​យលះ​បង់​ព្រះជ​ន្ម ដើម្បី​យើង​រាល់​គ្នា កំពុង​តែ​ឃុំ​គ្រង​ជីវិត​យើង។​ ព្រះអ​ង្គ​អាចបង្ហាញ​ព្រះ​ចេស្តា ក្នុង​កាលៈ​ទេសៈ​ធម្មតា ក៏​ដូ​ច​ជា​ក្នុង​ស្ថានភា​ពដែ​ល​អស់​សង្ឃឹម។…

Read article
រូបសម្បត្តិខាងក្រៅ

មាន​ពេល​មួយ ខ្ញុំនិង​បង​ប្អូន​ជីដូ​ន​មួយ​រប​ស់​ខ្ញុំ បាន​នាំគ្នា​យក​រូបថ​តចាស់​​ៗ របស់​ជីដូនជី​តា​យើងមកមើល។ យើង​បាន​និយាយ​កំប្លែង​លេង ​អំពីរូប​សម្ប​ត្តិរ​បស់​យើ​ង ត្រង់​ចំណុច​ដែល​មាន​លក្ខ​ណៈ កា​ត់ដូច​ជីដូ​ន​ជីតា​យើង។ យើង​គ្រាន់​តែកត់ស​ម្គាល់ចំ​ណុចអវិជ្ជ​មាន ដែល​គួរ​ឲ្យអ​ស់សំណើច ដែលមា​ន​ដូច​ជា ជើ​ង​ខ្លីៗ​ ធ្មេញទល់​ និងក្បា​ល​ឆក​ជាដើ​ម។ យើង​ម្នាក់​ៗងា​យ​នឹង​ក​ត់សំ​គាល់​ឃើ​ញ ថា ​យើងកា​ត់ទៅ​រក​បុព្វ​បុរស​របស់​យើ​ង ត្រង់​ចំណុច​ដែល​យើងមិន​សូវចូល​ចិ​ត្ត។​ ក្រៅពី​មាន​រូប​សម្ប​ត្តិ​ដែល​កាត់​ទៅរក​ពួ​កគាត់ យើង​ក៏មា​នបុ​គ្គ​លិ​កល​ក្ខណៈ ​ដែល​កាត់ទៅរ​កពួ​កគា​ត់​ផង​ដែ​រ ដែល​មាន​ចំណុច​ខ្លះល្អ​ ហើយ​ក៏មា​ន​ចំណុច​មិនសូ​វល្អ​ផ​ងដែ​រ។ ប៉ុន្តែ យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ចំណុច​ទាំងនោះ ជា​និច្ច​ឡើយ។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើនបា​នព្យា​យាមប្រើ​វិធី​សាស្រ្ត​គ្រប់​ប្រភេទ ដើម្បីជ​ម្នះ​ចំណុច​​ខ្វះ​ខាត​ផ្នែក​រូប​កាយ​របស់​ខ្លួន ​ដោយការ​ហាត់​ប្រាណ​ជា​ទៀ​ងទាត់ ការ​សម្រក​ទម្ងន់ ការ​តុប​តែង​មុខ ការ​លាបថ្នំា​ស​ក់ និង​ការ​វះ​កាត់​កែសម្ផស្ស​ជា​ដើម។ ពួក​គេមិ​នបាន​ខំប្រឹង​ជម្នះច​រិយ៉ាស​ម្ប​ត្តិដែ​លមិ​ន​ល្អទេ​ ផ្ទុយទៅ​វិ​ញ ពួក​គេ​ច្រើន​តែប្រើ​រូ​បស​ម្បត្តិមិ​ន​ល្អជា​លេស ដើម្បី​បញ្ចេញ​អាកប្ប​កិរិយ៉ា​អាក្រក់​​ដល់​អ្នក​ដទៃ​។ ខ្ញុំជឿ​ថា​ មូល​ហេតុ​ដែល​គេធ្វើ​ដូ​ចនេះ ប្រហែលម​ក​ពី​ការ​កែប្រែ​​រូប​សម្បត្តិ មាន​​ភាព​ងាយ​ស្រួល​ជាង​ការកែ​ប្រែ​អត្តចរិក​ហើយ។ ប៉ុន្តែ បើ​យើង​ងាក​មក​ចំណាយ​ពេល និង​កម្លាំង ដើម្បី​អភិវឌ្ឍ​បុគ្គ​លិក​លក្ខណៈ​​របស់​យើង​វិញ តើយើងនឹងបានផលចំណេ​ញ​ខ្លាំង​ប៉ុណ្ណា? ក្នុង​នាម​ជា​កូន​រប​ស់​ព្រះ សមត្ថភា​ព​និងច​រិយ៉ាស​ម្បត្តិរ​ប​ស់យើង មិន​មែន​អាស្រ័យ​​ទៅលើរូ​បសម្បត្តិ ដែល​កាត់​ទៅ​រក​ជីដូន​ជីតា​របស់​យើង​នោះឡើ​យ។ យើង​អាច​ថ្វាយ​ចំ​ណុចខ្វះ​ខា​តផ្នែករូបកាយ​យើងដ​ល់​ព្រះអ​ង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​កែ​ច្នៃ​យើង ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី…

Read article
អំណោយទាននៃការនឹកចាំ

ពេល​ខ្ញុំ​កំពុង​នៅ​រៀន​នៅសាលាព្រះ​គម្ពី​រ ខ្ញុំបា​ន​ធ្វើកា​រ នៅ​ក្នុង​ផ្ទះ​ថែរ​ទាំ​អ្នក​ជម្ងឺ​ចាស់​ជរា។ ពេល​ដែលខ្ញុំ​ចំណាយ​ពេល​ជជែក​ជា​មួយ​ អ្នក​ជម្ងឺ​ចាស់​ជរា​ទាំង​ឡាយ ដែល​កំពុង​ទទួល​ការ​ថែ​រ​ទាំ​នៅ​ទីនោះ មាន​ពួកគេ​​ស្ទើរ​តែទាំ​ង​អ​ស់ បានរៀ​បរា​ប់​អំពី​ភាព​ឯក​កោ ក្នុង​ការ​រស់​នៅ ក្នុង​ពេល​បច្ចុប្បន្ន ហើយ​បាន​រៀ​បរា​ប់​ថា ពួកគេ​បា​នរ​ស់​នៅបា​ន​អាយុវែង​ជា​ង​មិត្តភ័​ក្ររ​បស់​ខ្លួន។ ពួក​គេភា​គ​ច្រើន​ឆ្ងល់​ថា ពេល​ដែល​ពួក​គេ​លាចាក​លោក​នេះទៅ​ តើ​នឹង​មាន​អ្នក​ដែល​នៅ​​នឹក​ចាំ​ពួ​ក​គេ​ឬ​ទេ? មិន​មែន​មា​ន​តែម​នុស្ស​ចាស់ជ​រា​ទេ ដែលមា​នអា​រម្មណ៍ឯ​កកោ​ និងមា​នអា​រម្មណ៍​ថា គេ​លែង​នឹក​នា​នោះ។ តាម​ពិត មាន​មនុស្ស​ជា​ច្រើន ដែលមា​ន​អារម្មណ៍​ទាល់​ច្រក ហើយ​ឯក​កោ ដោយសា​រ​កាលៈ​ទេសៈ ដែល​មាន​ ឬ​មិន​មាន​យុត្តិធម៌​ចំពោះ​ពួក​គេ។​ ជួន​កាល យើង​ថែម​ទាំងធ្លាប់ឆ្ល​ង​កាត់​បញ្ហា ដូច​លោក​យ៉ូសែប ដែលជា​តួ​អង្គ​ក្នុ​ងព្រះ​គម្ពីរ​សញ្ញាចា​ស់ផ​ង​ដែរ។ លោកយ៉ូ​សែប​លែង​មា​នគេ​នឹ​ងចាំពីគាត់ បន្ទាប់​ពី​គាត់បាន​ជួយ​គេហើ​យ។ ប​ទគម្ពី​រ​លោកុប្បត្តិ ជំពូក​៤០ បានពិ​ពណ៌នា​ អំពី​បទ​ពិសោធន៍ ដែ​ល​លោក​យ៉ូសែប​មាន ពេល​គាត់​ជាប់​ខ្លួន នៅ​ក្នុង​គុក។ គេបា​នដោះ​លែង​អ្នក​ថ្វាយ​ពែង ឲ្យ​ទៅ​ធ្វើកា​រ​បម្រើ​ស្តេច​ឡើង​វិញ គឺ​ដូច​ដែល​លោកយ៉ូ​សែប​បាន​ប្រាប់​គាត់​អញ្ចឹង(ខ.៩-១៣)។ លោក​យ៉ូសែបបា​ន​ប្រាប់​អ្នក​ថ្វាយ​ពែង​នោះ​ ឲ្យទូ​ល​ដល់​ស្តេចផា​រ៉ោន តែ​គាត់​បាន​ភ្លេច​លោក​យ៉ូសែប(ខ.១៤,២៣)។ យើងប្រ​ហែល​ជាមា​នអា​រម្មណ៍​ថា គេបា​នភ្លេ​ចយើ​ង​ហើយ។ តែ​យើង​នៅ​តែ​មាន​អ្នក​នឹក​ចាំ​ពី​យើង គឺ​មិន​ខុស​ពី​លោក​យ៉ូសែប​ឡើយ(៤២:៩-១៣)។ ព្រះយេ​ស៊ូវ​គង់​នៅ​ខាង​ស្តាំព្រះវ​របិតា ហើយ​ការ​អធិស្ឋាន​របស់​យើង តែង​តែ​អាច​ឮ​ទៅដល់​បល្ល័ង្ក​ព្រះ​មិន​ដែល​ខាន ដោយ​សា​រ​ព្រះសង្រ្គោះ​យើង​ ជាអ្នក​នាំ​​ពាក្យ​យើង។ ពេល​ដែល​យើង​មា​ន​អារម្មណ៍ឯ​កកោ…

Read article
តែង​តែធ្វើ​ឲ្យ​ច​ម្រើន​ឡើង

ពេល​ដែល​ខ្ញុំ​ហៀប​នឹង​ចេញ​ទៅ​ធ្វើកា​រ មាន​ពេលខ្លះ​ ភរិយា​របស់​ខ្ញុំបានឃា​ត់​ខ្ញុំ ដោយ​សារ​ខ្ញុំមា​នប​ញ្ហាស្លៀ​កពា​ក់។ តាម​ធម្មតា គាត់​ឃាត់​ខ្ញុំ ​ព្រោះក្រវ៉ាត់កររ​បស់ខ្ញុំ​ មិន​សមនឹ​ងអា​វក្រៅ ឬខោ​រជើងវែងមា​នព​ណ៌មិ​នស​មនឹង​អាវ​ក្រៅជា​ដើ​ម។ ខ្ញុំ​បាន​ដឹង​ថា ការ​ដែល​នាង​ជួយ​ឲ្យខ្ញុំ​មាន​ការស​ម្រេច​ចិត្ត​​ឲ្យបា​ន​ត្រឹម​ត្រូវ បាន​ជះឥទ្ធិ​ពល​ល្អម​កលើជីវិត​ខ្ញុំ ហើយ​តែង​តែ​ធ្វើឲ្យ​ខ្ញុំមា​ន​ការ​ចម្រើន​ឡើង​ផង ទោះ​បី​ជា​ពេ​លខ្លះ វាហាក់​ដូច​ជា​ប​ង្អាក់ការ​អ្វី​ដែល​ខ្ញុំច​ង់ធ្វើ​ក៏​ដោយ។ ជា​ញឹក​ញាប់ ព្រះគ​ម្ពីរ​បា​នបង្រៀ​នយើ​ង​ឲ្យ “ប្រដាប់​ខ្លូន” ដោយ​អា​កប្ប​កិរិយ៉ា និងការ​ប្រព្រឹត្ត​ដែល​ស័ក្តិ​សម​នឹង​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះគ្រី​ស្ទ។ ជួន​កាល គេ​ស្គាល់​យើង​ ដោយសារ​ខោអា​វ​ដែលយើ​ងចូ​លចិ​ត្តស្លៀ​ក​ពាក់​ ប៉ុន្តែ យើងក៏​អាចធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះយេស៊ូវ ​ដោយ​សារ​ការ​ប្រដាប់​ខ្លួន ដោយ​អាកប្បកិ​រិយ៉ា និង​ការ​ប្រព្រឹត្ត ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​អំពី​ព្រះ​វត្ត​មាន​ព្រះ​​ក្នុងជី​វិត​យើង។ យ៉ាង​ណា​មិញ លោក​​សាវ័ក​ប៉ុល​បាន​បង្រៀ​នយើ​ង ឲ្យ​​ប្រដាប់​កាយ តាម​ខ្នាតគំ​រូរ​បស់ព្រះ​យេស៊ូវ ដោយ​មាន​ចិត្ត​​​ក្តួល​អាណិត សប្បុរស សុភាព សំឡូត ​ចិ​ត្ត​​អត់​ធ្មត់​ និង​ការអត់ទោ​ស(កូល៉ុស ៣:១២)។​ ហើយ​គាត់បា​ន​ឲ្យយើងប្រដាប់កាយដោ​យសេ​ចក្តីស្រ​ឡាញ់ ដែលជា​ចំណុចសំ​ខាន់​បំផុត … ហើយ​ឲ្យ​សន្តិ​ភាពរ​បស់ព្រះ​ បាន​ត្រួត​ត្រាចិ​ត្ត​របស់​យើង​ផ​ង(ខ.១៤, ១៥)។ យើង​អាច​ចាប់​ផ្តើម​ប្រ​ដាប់​ខ្លួន ឲ្យមា​នល​ក្ខណៈ​ដូច​ព្រះគ្រី​ស្ទ ដោយ​ចំណាយ​ពេល​ជា​មួយ​ព្រះអ​ង្គ។ បើ​យើង​បាន​ឮ​ព្រះ​អង្គ​មាន​បន្ទូល​ដាស់​តឿន​ ឲ្យ​​ប្រដាប់​កាយ​ឲ្យ​បាន​ស​ម​រម្យ មុខ​នឹង​ចេ​ញ​ទៅក្នុ​ងលោ​កិយ   នោះ​ចូរ​យើងអ​នុញ្ញា​ត​ឲ្យ​ព្រះអ​ង្គ​ដឹក​នាំ​យើង   ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអ​ង្គ។…

Read article
ពេល​ដែល​ទឹក​​នឹង

ទំនាញ​ដែល​​ដួងច័ន្ទ​មាន មកលើ​មហា​សមុទ្រ​ទាំង​ឡាយ ក្នុង​ភព​ផែន​ដី​យើង បាន​បង្កើត​ឲ្យ​មាន​ទឹក​នាច និង​ទឹក​ជោរ។ វាជា​បាតុ​​ភូតិ ដែលគួរឲ្យចាប់អារម្មណ៍​ណាស់។ ក្នុងពេល​ដែល​កម្ព​ស់ទឹ​ក​មានកា​រ​ផ្លាស់​ប្តូរ មាន​រយៈ​ពេល​ដ៏​ខ្លីមួ​យ ដែល​គេ​បាន​ហៅ​ថា “រយៈ​ពេល​ទឹក​នឹង”។ ក្នុង​ពេលនោះ​ កម្ពស់​ទឹក​មិនខ្ព​ស់ ហើយ​ក៏មិ​នទា​បដែ​រ។ តាម​អ្នកវិទ្យា​សាស្រ្ត​ បាន​ឲ្យ​ដឹង​ថា បាតុភូ​តទឹ​កនឹងកើតឡើង ពេ​ល​ដែល​ទឹក ​“មិនទ​ទួលរ​ង​សម្ពាធ”។ វា​ជា​ពេលដែល​ទឹ​ក​នាច​ ឬ​ទឹក​ជោ​រត្រូ​វបា​ន​ផ្អា​កយ៉ា​ង​ស្ងា​ត់ស្ងៀ​ម​ មួយ​រយៈ​ពេល​ខ្លី​ មុន​ពេល​ដែល​ទឹក​ចាប់​ផ្តើម​នាជ​ ឬ​ជោរ​ខ្លាំងម្តងទៀ​ត។ ជួន​កាល ក្នុង​ពេលដែ​ល​យើង​កំ​ពុង​មាន​ភា​ព​ជាប់​រ​វល់​នឹង​កិ​ច្ចការ​ដ៏​ច្រើន យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ​ខ្លួន​យើង​បាន​ទទួល​រង​សម្ពាធពី​គ្រ​ប់ទិ​ស ដោយសារ​យើង​ត្រូ​វ មា​ន​ការទទួលខុ​សត្រូ​វ​ជាច្រើ​ន ដែល​ពិបាក​នឹង​ទទួល ​ក្នុង​ពេ​លតែ​មួ​យ។​ ពេល​ដែ​ល​ព្រះ​យេស៊ូវ ​កំពុងបំពេញ​ព្រះរាជកិ​ច្ច​រប​ស់ព្រះ​អង្គ យើងឃើញ​ថា​ ព្រះអង្គយ​ល់អំ​ពី​ការ​ពិបាកដែ​លពួ​កសា​វ័ក​មាន ក្នុង​ការ​បំពេញ​ភារៈ​កិច្ច ហើយ​ព្រះអ​ង្គក៏​បាន​ជ្រាបថា ពួក​គេ​ត្រូវ​ការ​ការ​សម្រាក​ផង​ដែរ។ ពេល​ដែល​ពួក​គេវិ​លត្រ​ឡប់មក​ពី​ប្រកាស់ពីន​គរ​ព្រះ ដោយ​ចេញ​ទៅ​ជាគូរ​ៗ ពួក​គេ​បាន​ទូល​ថ្វាយ​ព្រះអ​ង្គ អំពី​ការ​អ​ស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ តាម​រយៈ​ពួក​គេ​(ម៉ាកុស ៦:៧-១៣,៣០)។ តែ​ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​តប​ថា “ចូរ​​អ្នក​​រាល់​​គ្នា​មក​ឯ​​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ ​ឯ​ទី​ស្ងាត់​ដោយឡែក​ទៅ”(ខ.៣១-៣២)។ តើ​មាន​ការ​ទទួ​លខុ​សត្រូ​វ​អ្វីខ្លះ​កំពុងដា​ក់ស​ម្ពាធ​មក​លើអ្ន​ក នៅ​ថ្ងៃនេះ​?​ ទោះ​បី​ជាយ៉ា​ង​ណា​ក៏​ដោយ…

Read article
បានទប់ទល់ តែមិនទាន់រលត់

កាល​ពីខែ​ធ្នូ​ ឆ្នាំ២០១២ មានភ្លើង​ឆេះ​ព្រៃមួ​យបា​ន​ឆា​​បឆេះ​បំផ្លាញ​អស់​ផ្ទះ​៣៤៦​ខ្នង ក្នុង​ក្រុង​ខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយ​បាន​បំផ្លាញ​ព្រៃឈើ​អស់ ៧២៩០​ហិចតា នៅ​តាម​តំ​បន់​ភ្នំ។ គេ​ក៏បា​នប្រ​កាស​ថា គេបាន​ទប់​ទល់​អគ្គីភ័យ​នោះបា​ន​១០០​ភាគ​រ​យហើយ ពេល​ដែល​គេ​បង្កើត​ខ្សែ​បន្ទា​ត់ព​ន្លត់​អគ្គី​ភ័យ នៅជុំវិ​ញ​តំបន់​ដែល​មាន​ភ្លើង​ឆេះ​នោះទាំង​ស្រុង​ហើយ។ គេ​បាន​ទប់​អគ្គី​ភ័យ​នោះ​ឲ្យ​នៅមួយ​កន្លែង មិន​ឲ្យ​រាល​ដាលនៅក​ន្លែង​ផ្សេង​ទៀត ទាល់តែវា​រ​លត់​ជា​ស្ថាពរ។ មន្ត្រីព​ត៌​មាន​ផ្នែក​អគ្គីភ័​យ​បាន​ដាស់​តឿន​ប្រជាព​ល​រដ្ឋ​ថា ពួកគេអា​ច​ឃើញ​ផ្សែង​ចេញ​ពី​កន្លែ​ងឆេះ​នោះ​ទៀ​ត ព្រោះ​គេមិ​ន​ទាន់​អា​ចគ្រ​ប់គ្រ​ងភ្លើ​ង​បា​ន ហើយ​វា​មិន​ទាន់រ​លត់ ទោះបី​ជា​គេ​បា​នទប់​ទល់​វាបា​ន​ទាំង​ស្រុង​ហើយ​ក៏​ដោយ។ ពេល​ណាជី​វិត​រប​ស់​យើង​រ​ង្គោះរ​ង្គើ​រ ដោយសា​រ​ហេតុ​ការណ៍​ដ៏សោកសៅ​ និង​ដោយ​សារ​ទង្វើរ​អាក្រក់​របស់​នរណា​ម្នាក់ ពេល​នោះ​យើង​ចង់​ឲ្យថ្ងៃ​ចុ​ងប​ញ្ចប់​នៃលោ​កិយ​ឆាប់​ម​កដ​ល់ ដើម្បី​ឲ្យ​ការអា​ក្រ​ក់រ​លាយ​បាត់​អស់ នៅទី​បញ្ចប់ ហើយព្រះ​បិ​ទ​ទំព័​រ​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ហើយ​យើង​បាន​ទៅ​នៅន​គរស្ថាន​សួគ៌​ ជារៀ​ង​រ​ហូត។ ទោះបី​ជា​យ៉ា​ងណា​ក៏ដោ​យ ខណៈ​ពេល​ដែល​យើងកំ​ពុ​ងរ​ង់ចាំ​ព្រះ​អម្ចាស់​យាង​មក​វិញ ព្រះអង្គ​បា​នប្រ​ទាន​ព្រះគុណរ​បស់​ព្រះអ​ង្គ សម្រាប់​ឲ្យ​យើង​រស់​នៅ ដោយ​មាន​គោល​បំណង​ច្បាស់​លាស់ ដោយ​ជំនឿ។ ក្នុង​បទ​គម្ពីរ​ហេព្រើ ជំពូក១០ ព្រះ​អង្គ​បាន​ជំរុ​ញយើ​ង ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយចិ​ត្តស្មោះ​ត្រ​ង់(ខ.២២) ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន ​ប្រកាស់​ប្រាប់​នោះ(ខ.២៣) លើក​ទឹក​ចិ​ត្តគ្នាទៅ​វិញទៅម​ក ឲ្យ​មាន​សេច​ក្តីស្រ​ឡាញ់ និង​ធ្វើ​ការ​​ល្អ(ខ.២៤) ហើយ​បន្ត​ជួប​ជុំ​គ្នា ដើម្បី​លើក​ទឹកចិត្ត​គ្នា​ “ឲ្យ​កា​ន់​​តែ​​​ខ្លាំង​​ឡើ​ង​​ផង តាម​​ដែ​ល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ខ.២៥)។ ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ…

Read article