August

You are here:
យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

មាន​ពេល​មួយ​ខ្ញុំ​បា​នទៅ​ស្ទូចត្រីស្រកី​ខៀវ​ ជាមួ​យ លោ​ក​ហ្រ្វ៊ែង និង​លោក​ថេត ក្នុងបឹ​ង​រ៉ា​យ ក្នុង​រដ្ឋ​អ​ន់តារីយ៉ូ ប្រទេស​កាណាដា។ យើង​បាន​ជិះ​ទូក​ដែ​លមា​ន​ផ្ទៃ​បា​ត​រាប​ស្មើ ហើយ​ពេល​នោះ មាន​ត្រី​ចឹក​នុយ​ខ្លាំង ដូច​នេះ យើង​បាន​ជក់បិ​ទ​នុយ និង​វាត់​សន្ទូច យ៉ាង​សប្បាយ​រីក​រាយ។ តែ​ក្រោយ​មក យើង​​ឆ្ងល់ថា​​ ហេតុ​អ្វី​បាន​ត្រី​ដូចជា​មិន​សូវ​ចឹក​នុយ​ខ្លាំង​ដូច​មុន​ទៀត។ បន្ទាប់​មក យើង​ក៏បា​ន​ដឹង​ថា ទូក​របស់​យើង​បានរ​សាត់​ចេញ​ឆ្ងាយ​ពីក​ន្លែង​ដើម​របស់​វា ពេល​ដែល​យើង​កំពុងរ​វល់​ស្ទូច​ត្រី។​ ខ្យល់បា​នប​ក់ម​ក​ខ្លាំង ធ្វើ​ឲ្យទូ​ក​នោះរសាត់​ទៅ​កន្លែង​ផ្សេង ហើយ​យុថ្កាដែល​យើង​បា​នទ​ម្លាក់ បាន​អូស​កាត់​បាត​បឹង គឺមិន​អាច​ជួយ​ឲ្យ​យើង​នៅនឹ​ង​មួយ​កន្លែងបា​នទេ​។ យើង​ក៏​លើក​វា​ឡើ​ង ហើយ​ក៏​ចែវ​ទូក​ត្រឡប់​មករកក​ន្លែង   ដែល​សំបូរ​ត្រី​វិញ   ហើយ​ក៏​ទំលាក់​យុថ្កាម្ត​ងទៀ​ត។ តែ​ទូក​នៅ​តែរសា​ត់ទៅ​កន្លែង​ផ្សេង​ម្តង​ទៀត។ ហើយ​បន្ទាប់​ពី​វា​រសាត់​ជាលើក​ទីបី យើង​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​មាត់​ច្រាំង​វិញ ព្រោះយើ​ងមិ​នអា​ច​បោះយុ​ថ្កា​​ឲ្យ​ជាប់​នៅ​មួយ​កន្លែង​បាន។ បើ​យើង​ប្រៀប​ធៀប​រឿង​នេះ នឹងសេ​ចក្តី​សង្រ្គោះរបស់យើ​ងវិ​ញ នោះយើ​ង​ឃើញ​ថា យើង​បាន​បោះ​យុថ្កា ឲ្យ​សេចក្តី​សង្ឃឹម​របស់​យើង នៅ​ជា​ប់​ព្រះប​ន្ទូល​សន្យា​របស់​ព្រះ និង​ព្រះរា​ជ​កិច្ច​រប​ស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ ខ្យល់ និង​រលក​នៃ​ការ​សង្ស័យ ការ​បាក់​ទឹក​ចិត្ត និង​​ការ​​វាយ​ប្រហារ​ខាង​វិញ្ញាណ ពី​វិញ្ញាណ​អាក្រក់ អាច​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​កំពុង​រសាត់​អណ្តែត ចេញ​ឆ្ងាយ​ពី​សេចក្តី​សង្រ្គោះ​ហើយ។ តែ​នេះ​មិន​មែន​ជាការ​ពិ​ត​ទេ! ព្រះបា​នមា​នបន្ទូ​លស​ន្យា​យ៉ាង​ច្បាស់​ថា យើង​មិន​ដែលដា​ច់ចេ​ញពី​សេចក្តីស​ង្រ្គោះ​ឡើយ ហើយ​ព្រះអង្គ​មិន​ដែល​និយាយ​កុហក់​ឡើយ​(ហេព្រើ ៦:១៨-១៩)។ សេចក្តី​សង្ឃឹម​របស់​យើង…

Read article
សេចក្តី​អំណរ បន្ទាប់​ពី​ការ​ខក​ចិត្ត

កាល​ខ្ញុំកំ​ពុង​រៀន​នៅសា​លាព្រះ​គម្ពីរ ខ្ញុំ​បាន​ប្រឡង​ចូល​ក្រុម​តន្រ្តី​របស់​​សា​លា​​ព្រះ​​​គម្ពីរ ដែលនឹង​ធ្វើ​ដំណើ​រទៅប្រ​គុំ នៅ​តាម​កន្លែង​ផ្សេង​ៗ​។ ពេល​នោះ ខ្ញុំ​មាន​ចិត្តរំភើប​រីក​រាយ ដោយ​សង្ឃឹម​ថា នឹងបា​ន​ចូល​រួម​នៅ​ក្នុង​ការ​ងាររ​បស់​ក្រុម​តន្រ្តី​មួយ​នេះ ប៉ុន្តែ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេលដែ​ល​ខ្ញុំ​មិន​អាច​ចូ​លក្នុ​ងក្រុ​​មត​ន្ត្រី​នោះបា​ន។ ពេល​នោះ​ខ្ញុំ​មាន​ការ​ខក​ចិ​ត្ត ប៉ុន្តែ ព្រះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ទុក​ចិត្ត​លើ​បំណង​ព្រះ​ទ័យ​របស់​ព្រះអ​ង្គ ជាជា​ង​ទុក​ចិត្ត​លើ​​​​បំណ​ង​​ចិត្ត​​រប​​ស់​​ខ្លួន​​ឯង។ ជាច្រើ​ន​ខែក្រោ​យម​ក ខ្ញុំ​ក៏​មាន​ឱកាស​ចូលរួ​ម ក្នុងក្រុ​ម​តន្រ្តីមួ​យ​ផ្សេង​ទៀត តែ​លើក​នេះ ខ្ញុំ​បាន​ចូល​រួម ក្នុង​នាម​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​។ ជា​លទ្ធ​ផល ខ្ញុំ​បាន​ទទួល​ព្រះ​ពរ​លើស​ពី​ក្តីស្រមៃរ​ប​ស់ខ្ញុំ​​ទៅទៀត។ ក្នុង​ក្រុម​តន្រ្តីនោះ​ ខ្ញុំបា​ន​ជួប​នារី​ម្នាក់ ដែល​ក្រោយមក​ក៏​បាន​ក្លាយ​ជា​ភរិយា​របស់​ខ្ញុំ ដូចនេះ​ យើង​អាច​បម្រើ​ព្រះ​គ្រីស្ទ​ជា​មួយ​គ្នា ប៉ុន្តែ ជាង​នោះ​ទៅទៀ​ត ក្រុម​ត​ន្រ្តី​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ផ្សាយ​ព្រះបន្ទូល ​បាន​រយៈ​ពេល​៣​ឆ្នាំ។ និយាយ​រួ​ម នេះ​ជា​​ផែន​ការ​ដ៏​ល្អ​ឥត​ខ្ចោះ ដែលព្រះបា​ន​រៀប​ចំ ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ ក្នុង​ផ្នែក​ព្រះ​បន្ទូល។ មា​ន​ពេល​ជា​ច្រើន​ដង ដែល​យើងមាន​ការខ​ក​ចិត្ត ពេល​ដែល​បំណង​យើង​មិន​បានស​ម្រេច។ ពេលនោះ យើង​ចាំបា​ច់​ត្រូវ​ទទួល​ស្គាល់កា​រ​ពិត​ថា ព្រះ​វរបិតា​ទ្រង់​ជ្រាប​ថា អ្វីជា​​ការ​ល្អបំ​ផុត​សម្រា​ប់​យើង។ យើង​សន្និដ្ឋា​នថា​ យើង​កំពុង​ដើរផ្លូ​វ​ត្រូវ​ហើយ។ ប៉ុន្តែ ពេល​ដែល​យើងស​ម្រាកក្នុ​ងព្រះ​អង្គ យើងនឹ​ងបា​ន​ដឹង​ថា ព្រះ​អង្គរៀ​ប​ផែន​ការ ដើម្បី​ជា​ប្រយោជន៍​យើង​រាល់​គ្នា និង​ដើម្បី​សរសើរ​ដំកើង​ព្រះ​នាម​ព្រះ​អង្គ​។ យើង​ងាយ​នឹង​យល់​អំពី​បញ្ហា​នេះ ពេល​ដែល​យើង​បាន​ទទួល​លទ្ធ​ផល​ល្អ…

Read article
ការ​មើល​ងាយ

បន្ទាប់​ពី​ភ្នែក​របស់​ខ្ញុំ បាន​​ឆ្លង​កាត់​ការ​វៈ​កាត់​តូច​ហើយ ​គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ មិន​ឲ្យឈ្ងោ​ក​មើល​ទៅ​ក្រោម ក្នុ​ង​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​ ហើយ​មិន​ឲ្យ​ធ្វើ​ម្ហូប ឬ​បោសស​ម្អាត​អ្វីឡើ​យ។ បើ​គ្រាន់​តែ​មិន​ឲ្យ​ខ្ញុំ​ធ្វើម្ហូប ឬ​បោស​សម្អាត​ផ្ទះ​មួយ​រយៈ នោះមិ​ន​សូវពិបាក ដូច​ការ​ហាម​មិន​ឲ្យ​ឈ្ងោក​មើល​ទៅក្រោ​ម តាម​ការ​ណែនាំរ​បស់​ពេទ្យ​ឡើ​យ! គាត់​មិន​ច​ង់​ឲ្យ​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រោម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នេរក្នុងភ្នែក​​ដែល​មិន​ទាន់​ជា។ យ៉ាង​ណាមិ​ញ លោកស៊ីអេស លូវីស(C.S. Lewis) បាន​និពន្ធ​សេចក្តី​បង្រៀន​មួយ អំពី​ការ​មើល​មួយ​បែប​ទៀត ដែល​អាច​ឲ្យ​យើង​មាន​បញ្ហា។ គាត់​មាន​ប្រសាសន៍​ថា “នៅក្នុ​ងព្រះ អ្នក​តទល់​នឹង​ការ​អ្វី ដែល​ធំជាង​ខ្លួន​អ្នក ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​។ ដរាប​ណា អ្នក​មាន​អំណួត នោះ​អ្នក​មិន​អាច​ស្គាល់​ព្រះ​ឡើយ។ មនុស្ស​ដែល​មាន​អំណួត តែង​តែ​មើលងា​យ​មនុស្ស ឬ​មើល​ងាយ​អ្វី​ៗ ក្នុង​លោក​នេះ។ ជាកា​រ​ពិត​ណាស់​ ដរា​បណា អ្នក​មើល​ងាយ​មនុស្ស​ដែល​នៅ​ស្ថាន​ក្រោមនេះ​ នោះ​អ្នក​មិន​អាច​មើល​ឃើញ​ការ​អ្វី​ដែល​នៅ​ស្ថាន​លើ​ឡើយ”។ ព្រះយេ​ស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ប្រដូច អំពី​ពួក​ផារិស៊ី​ម្នាក់ ដែលគិ​ត​ថា​ខ្លួន​ឯង​គ្រាន់​បើ​ជាង​អ្នក​ដទៃ។ គាត់​បាន​​​​ឈរ​​​​​​អធិស្ឋាន​តែ​ម្នាក់​ឯង ដោយ​ចិត្ត​អំណួត​ថា គាត់អរព្រះគុណព្រះ ដែលខ្លួន​គាត់ មិន​​ដូ​ច​​ជា​មនុស្ស​​​ឯ​ទៀត(លូកា ១៨:១១)។ គាត់​មើល​ងាយ​មនុស្ស​​ដែលឆក់​ប្លន់ ទុច្ចរិត ហើយ​​កំផិត និង​អ្នក​​​យក​​ពន្ធ​ ដែលកំ​ពុងអ​ធិស្ឋាន នៅ​ក្នុង​ព្រះ​វិហារ ក្នុង​ពេល​នោះដែ​រ។ ផ្ទុយ​ទៅ​វិញ អ្នកយក​ពន្ធ​បាន​ដឹង​ថា…

Read article
ក្តី​សង្ឃឹម​ដ៏​មា​ន​ពរ

មាន​ហោរា​ក្លែង​ក្លាយ​ច្រើន​ណាស់ ដែល​បាន​ថ្លែង​ទំនាយ អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ពិភ​ព​លោ​ក តែ​​ថ្ងៃខែ​​ដែល​ពួក​គេបាន​ទាយនោះ ​ក៏​បាន​កន្ល​ង​ផុត​ទៅ ហើយ​​ពិភព​លោក​នៅ​តែមិ​នទា​ន់ដ​ល់ទី​បញ្ចប់ ដូច​បទ​ទំនាយ​របស់​ពួក​គេ​ឡើយ។ បទ​ទំនាយ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​កា​​រ​ថប់​បារម្ភ ហើយ​ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​គេមាន​ការ​ភ័យ​ខ្លាច​ទៀត​ផង។ ត្រង់​ចំណុ​ច​នេះ ព្រះគ​ម្ពី​រ​ពិ​ត​ជា​បាន​ចែង​អំពី “ថ្ងៃ​នៃព្រះ​អម្ចាស់” ដែល​ជា​ថ្ងៃ​ព្រះអង្គ​យាង​មក​វិញ​ម្តង​ទៀត។ ថ្ងៃនោះ​នឹ​ងម​ក​ដល់ ប៉ុន្តែ មាន​តែ​ព្រះ​ទេ​ដែល​ដឹង​ថា ព្រះយេ​ស៊ូវ​នឹង​យាង​មក​នៅ​ថ្ងៃ​ណា។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ត្រូវ​រង់​ចាំ​ថ្ងៃ​នោះ​ឯង។ យ៉ាង​ណាមិ​ញ សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ អំពី​របៀបដែ​ល​អ្នក​ជឿ​ព្រះ អាច​រ​ស់​នៅ ដោយ​អំណរ​ ដោយ​មាន​គោល​បំណង ខណៈ​ពេលដែល​យើង​កំពុង​រង់​ចាំ​ថ្ងៃ​នោះ​មក​ដ​ល់(១ពេត្រុស ៣:១០-១៨)។ គឺ​យើង​អាច​រស់​នៅ ដោយមើ​ល​ទៅនគរ​ស្ថាន​សួគ៌ និង​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​ព្រះកិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ(ខ.១១)។ ហើយ​យើង​អាច​ពិនិត្យ​មើលក្នុង​ចិត្ត​យើង ដោយ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​​ព្រះ​អង្គ​​បា​ន​​ឃើញ​យើង​ជា​​ឥ​ត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​មេត្រី​នឹងព្រះអង្គ(ខ.១៤)។ រួច​យើង អាច​មើល​ទៅ​ខាង​ក្រៅ​ខ្លួ​ន​យើង​ ដោយ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​វង្វេង​ចេញ​តាម​ឥទ្ធិ​ពល​អាក្រក់​របស់​អ្នក​ដទៃ(ខ.១៧)។ តើ​យើង​អាច​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​របៀប​ណា? គឺ​ដោយ “​ចំរើន​​ឡើង​ក្នុ​ង​​ព្រះ​គុណ ហើយ​​ក្នុង​​កា​រ​​ស្គាល់​​ដ​ល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអ​ម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា”​(ខ.១៨)។ ពេល​ដែល​បុគ្គ​លិក​លក្ខណៈ​របស់​យើងមា​ន​ការ​លូត​លាស់ តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ នោះ​យើ​ងក៏​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​ដ៏​រស់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រើ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ដឹក​នាំ​យើង ក្នុង​ការ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ។…

Read article
“ខ្ញុំ…សុំ..ទោស”

ឲ្យ​តែ​មាន​បុគ្គល​ដែល​មាន​ឈ្មោះល្បីណា​ម្នា​ក់ បាន​ធ្វើ​អ្វី​មួយ​ខុស ហើយ​បន្ទាប់​មក ក៏​បាន​សារភា​ព​ជា​សាធារណៈ ជា​ធម្មតា សារព​ត៌​មាន​ប្រញាប់​ចុះ​ផ្សាយ​អំពី​រឿង​នោះជាល​ម្អឹត ឲ្យសា​ធារណៈជ​ន​បាន​ដឹ​ង។ អ្នក​ដែល​ល្បី​ឈ្មោះ​នោះ អា​ច​ជា​កីឡា​ករ ដែល​គេ​ប៉ូលីស​បាន​ចាប់​ខ្លួន ដោយ​សារ​បើក​បរ​ដោយ​មានជាតិ​ស្រវឹង។ ឬ​អាចជា​អ្នក​នយោ​បាយណា​ម្នាក់​ ដែល​បាន​ធ្វើអ្វីមួ​យ​លួច​លាក់​ ត្រូវ​គេទា​ន់។ ពេល​ដែ​លយើ​ង​ឮ​អ្នក​ទាំងនោះ​និយាយ​​ទាក់​ៗ​ថា “ខ្ញុំ …សូម…ទោស” នោះ​យើង​ប្រហែ​ល​ជាឆ្ង​ល់​ថា ពួក​​គេ​ពិ​តជាច​ង់កែ​ខ្លួន​មែន ឬគ្រាន់តែនិយាយសូមទោស ដើម្បី​ដោះខ្លួ​ន​ឲ្យរួ​ចតែ​មួ​យពេ​ល​នោះ។ ត្រង់​ចំណុច​នេះ មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​អំពី​ចិត្ត​រប​ស់​មនុស្ស​ម្នាក់​ៗ​។ ពេល​ដែល​យើង​អាន​បទគម្ពី​រ ដែ​លចែ​ង​អំ​ពីកា​រ​សារ​ភាព​របស់​ស្តេច​ដាវីឌ ដែល​ជា​ស្តេច​ដ៏​ល្បីល្បា​ញ យើង​ឃើញ​ថា ការ​ប្រែ​ចិត្ត​ដ៏​ពិត​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ។ ក្នុង​ការ​មាន​បន្ទូល​បើក​ចំហរ អំ​ពី​អំពើ​បាប​របស់​ទ្រង់​ ក្នុង​បទ​គម្ពីរទំនុក​ដំកើង ៥១ ក្សត្រ​ដ៏អាម៉ាស់​អង្គ​នេះ បាន​ទូលសូ​ម​​សេចក្តី​មេត្តា​ពី​ព្រះ បន្ទាប់​ពី​បាន​បិទ​បាំងអំពើបា​បរ​បស់​ខ្លួន អស់​មួយ​រយៈ​ពេល​មក(២សាំយ៉ូអែល ១២:១-១៣ ទំនុកដំកើង ៣២:៣-៥)។ ទ្រង់​បាន​ទទួ​ល​ស្គា​ល់​ថា ទ្រង់​ត្រូវ​ការ​ការ​លាង​សម្អាត​របស់​ព្រះ(ខ.៧-១០) ហើយ​ទ្រង់​ក៏​បាន​អប​អរ​សាទរ​ការ​ស្អាង​ឡើង​វិញ​ តាម​រយៈ​ការ​បម្រើ និង​ការ​ថ្វាយ​បង្គំ(ខ.១១-១៧)។ យើង​រាល់គ្នា​បា​នធ្វើបាប ខ្វះមិន​ដល់​សិរីល្អរបស់​ព្រះ។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា មាន​បន្ទុក​នៃ​អំពើ​បាប​ដ៏​ធ្ងន់ កំពុង​សង្កត់​មក​លើយើ​ង នោះ​យើង​ចាំបាច់​ត្រូវ​លន់​តួ​បាប ដើម្បី​សូម​ការ​អត់​ទោស​ពី​ព្រះ ហើយ​ព្រះអ​ង្គ​នឹង​លើក​យើង​ឡើង​(១យ៉ូហាន ១:៩)។ ព្រះ​ដ៏​ធំប្រសើរ​នៃ​យើង បានធ្វើ​​ឲ្យ​អំពើ​បាប​របស់​យើង…

Read article
អំណាច​នៃ​ចិត្ត​មេត្តា

លោក​ហ្រ្វង់ស៊ីស ស្កេហ្វឺរ(Francis Schaeffer) ជា​អ្នក​និពន្ធ និ​ង​ជាអ្ន​ក​ជំនាញ​ខាង​ឆ្លើយ​សំណួរ​របស់​អ្នក​មិន​ជឿព្រះ។ កាល​គាត់​នៅរៀន​ នៅ​សកល​វិទ្យាល័យ គាត់​មាន​ការ​ពិបាក​នៅក្នុង​ការ​ប្រកប​ពាក្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយសារ​គាត់​មាន​ជម្ងឺ​ដែល​ធ្វើ​ឲ្យគា​ត់ពិ​បាក​រៀន​​ពាក្យ​​។ ដោយ​សារ​គាត់​សរសេរ​ពាក្យ​ខុស​ច្រើន នោះ​ពន្ទុះ​គាត់​បាន​ធ្លាក់​ចុះ ក្នុង​កិច្ចការ​សាលា​​ដែល​គ្រូបា​ន​ដាក់​ឲ្យ។ ក្នុងអំ​ឡុង​ពេល​ឆ្នាំ​ទី​មួយ មាន​សាស្រ្តាចា​រ្យម្នា​ក់បា​ន​ប្រាប់​គាត់​ថា “ខ្ញុំ​មិន​ដែល​ឃើញ​សិស្សណា​ សរសេរ​អំពី​ទស្សនវិជ្ជា​បាន​ល្អដូ​ច​អ្នក​ទេ តែខ្ញុំ​ក៏​មិន​ដែល​ឃើញ​នរណា​សរសេរ​ពាក្យ​ខុសច្រើន​ដូច​អ្នក​ដែរ។ តើ​ខ្ញុំ​ត្រូវ​ឲ្យ​ពន្ទុះ​អ្នក​ដូច​ម្តេច?   ខ្ញុំ​មិន​អាច​ឲ្យ​អ្នក​ជាប់​បាន​ទេ”។ លោក​ហ្វ្រង់ស៊ី​ស​ក៏​បាន​ឆ្លើ​យថា “លោក​គ្រូ ទោះខ្ញុំ​ខំ​រៀ​នប្រ​ក​បពាក្យ​យ៉ាង​ណា ក៏​នៅ​តែ​ប្រកប​ខុស។ តើ​លោក​គ្រូគ្រាន់​តែ​អាច​​គិត​អំពី​អ្វី​ដែលខ្ញុំបានសរសេរ ដោយមិន​គិត​អំពី​ការ​ប្រកប​ពាក្យ​រប​ស់​ខ្ញុំបា​នទេ​?” បន្ទាប់​ពីស្ងា​ត់មា​ត់មួ​យ​សន្ទុះ​ធំ លោក​សាស្រ្តា​ក៏​បាន​ឆ្លើយ​ថា “មិន​អី​ទេ ខ្ញុំ​នឹង​ឲ្យ​អ្នក​ជាប់ ដោ​យមិ​ន​គិត​អំពី​ការ​ប្រកប​ពាក្យ​ខុស​របស់​អ្នក”។ ការ​ឆ្លើយ​តប​ដ៏ឈ្លាស​វៃ ប្រក​បដោយ​ចិត្ត​មេត្តា​របស់​លោក​សាស្រ្ត​ចារ្យ នៅ​ថ្ងៃនោះ​ បាន​លើក​ទឹក​ចិត្ត​យុវ​ជន​ម្នាក់​នេះ ដែលមា​នអំ​ណោយ​ទាន​ក្នុង​ការ​និពន្ធ ហើយក្រោ​យម​ក គាត់​ក៏​បាន​ជួយ​ត្រួស​ត្រាយ​ផ្លូវ សម្រាប់មនុស្ស​ជំនាន់​ក្រោយ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០ ដែល​កំពុង​ស្វែង​រក​ព្រះ ធ្វើឲ្យ​ពួ​ក​គេរ​កឃើ​ញផ្លូវ​ទទួ​ល​ជឿព្រះ​គ្រីស្ទ។ ហោរា​អេសាយ​បាន​មាន​ប្រសាសន៍ អំពី​ព្រះមែ​ស៊ី​ដែល​នឹង​យាង​មក​តាម​សន្យា យ៉ាង​ដូច​នេះ​ថា “ទ្រង់​​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្តី​យុត្តិធម៌ ដោយ​សេចក្តី​ពិត”(អេសាយ ៤២:៣)។ បទ​គម្ពីរ​នេះ និយាយ​ឆ្លុះប​ញ្ចាំង អំពី​អង្គ​បុគ្គល​ម្នាក់…

Read article
ការមានចំណែក

ឪពុក​របស់​ខ្ញុំមា​នអ​នុស្សាវរី​យ៍​ជាច្រើ​ន   កាល​គាត់​នៅក្មេ​ង ក្នុង​ស្រុក​កំណើត​របស់​គាត់។ ដូច​នេះ អ្នក​អាច​ស្រមៃ​ថា ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយយ៉ាង​ណា កាល​នៅ​ក្មេង ពេល​ដែល​គាត់​នាំ​ក្រុម​គ្រួសារ ទៅ​ស្រុក​កំណើត​របស់​គាត់ ក្នុង​រដូវ​ក្តៅជារៀ​ង​រាល់​ឆ្នាំ។ នៅទី​នោះ យើង​បាន​នាំ​គ្នាស្ទូច​ត្រី ក្នុង​ទន្លេ​សង់​យ៉ូសែប ហើយ​ទៅ​លេង​កសិ​ដ្ឋាន ជា​កន្លែ​ងដែ​លគាត់​មាន​អនុស្សាវរីយ៍​ក្នុង​វ័យ​កុមារ។ ក្រុង​នោះ មិន​មែន​ជា​ស្រុក​កំណើត​រប​ស់ខ្ញុំ ទេ ប៉ុន្តែ ពេលដែ​លខ្ញុំ​បាន​ទៅ​លេង​កន្លែង​នោះម្ត​ងៗ​ ជា​មួយ​កូន និង​ចៅ​របស់ខ្ញុំ​ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍ថា កក់​ក្តៅ ដូច​ជា​ផ្ទះ​របស់​ខ្ញុំដែរ​។​ ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​ ទៅកា​ន់ពួ​កសិ​ស្សព្រះ​អ​ង្គ អំពី​ផ្ទះ​របស់​ព្រះ​អង្គ ក្នុង​នគរ​ស្ថាន​សួគ៌ ដែល​ព្រះ​អង្គ​បាន​ចាក​ចោល​ ដើម្បី​យាង​ចុះ​មក​មាន​ព្រះជ​ន្ម​រ​ស់ ​នៅក្នុ​ង​ចំណោម​យើង។ ព្រះ​អង្គ​ប្រាកដ​ជា​មាន​អំណរណា​ស់ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន… ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា… ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា ​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន ១៤:២-៣)។ ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ “​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់”(ហេព្រើ ១២:២) ហើយ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះរបស់​ព្រះអ​ង្គ ក្នុង​នគរ​ស្ថាន​សួគ៌​វិញ ហើយ​នឹង​យាង​ត្រឡប់​មក​យក​កូន​ប្រុស​ស្រីរបស់ព្រះ​អ​ង្គ ទៅ​នៅ​ជា​មួ​យអស់​កល្ប​ជា​និច្ច។ ពេល​ដែល​យើង​គិ​ត​អំពីកន្លែង​ដែ​លព្រះ​យេស៊ូវបា​ន​រៀប​ចំ​ទុក​ឲ្យ​យើង ក្នុង​ផ្ទះរប​ស់​ព្រះ​វរបិតា យើង​អាច​រំពឹង​គិត​ដល់​ថ្ងៃ​ដែល​យើងនឹង​បាន​ទៅ​នៅ​ទីនោះ ហើយ​ការ​នេះ​បណ្តាល​ចិត្ត​យើង ឲ្យច​ង់ទៅ​ប្រាប់​អ្នក​ដទៃ…

Read article
រូបភាពតា​មប​ង្អូច​កញ្ចក់

ក្នុង​អំឡុង​ពេល​វិស្សម​កាល   ក្នុង​រដ្ឋ​អាឡាស្កា   ខ្ញុំបា​ន​ទស្សនាទេ​សភា​ព​ដ៏​ស្រស់​ត្រកាល​ជា​ច្រើន តាម​បង្អួច​កញ្ចក់​ឡាន ដែល​កំពុង​ធ្វើ​ដំណើរ​ នៅ​តាម​ដង​ផ្លូវ។ អាកាស​ធាតុ​នៅ រដ្ឋ​អាឡាស្កា មាន​សភាព​ត្រជាក់ ហើយ​សើម តែ​ខ្ញុំសូ​ម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​ឲ្យ​កញ្ចក់​បង្អូច​ឡាន​ជួយ​ការពារ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់​ក្តៅ និង​មិន​ឲ្យ​សើម​ខ្លួន។ ទោះ​ជា​យ៉ាង​ណាក៏​​ដោយ ក​ញ្ចក់​បង្អួច​ឡាន​ ក៏បាន​នាំ​ឲ្យ​មានកា​រពិ​បាក​ខ្លះ​ៗ​ដែរ។ ពេលដែ​លមា​ន​ភ្លៀង​ធ្លាក់​នៅតា​មផ្លូ​វ​ម្តង​ៗ​ ដំណក់​ទឹក​ភ្លៀង​បាន​ហូរ​ចុះតាម​កញ្ចក់​នោះ ធ្វើឲ្យបាំង​ទេសភាព​ដែល​នៅខា​ងក្រៅ​ឡាន។ ម្យ៉ាងទៀត ពេល​ដែល​ស៊ីតុណ្ហ​ភាព​ផ្លាស់​ប្តូរ នៅ​ខាង​ក្រៅ សំណើម​នៅ​ខាង​ក្នុង​ក៏​បាន​ប្រែក្លាយ​ជា​​អ័ភ​ នៅ​ក្នុង​ឡាន។ បញ្ហា​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំយ​ល់ ពី​មូល​ហេតុ​ដែល​យើង​មិន​អាច​មើល​ឃើញ​ជីវិត​ខ្លួន​ឯ​ង​ឲ្យ​បាន​ច្បាស់ តាម​បំណង​ព្រះ​ទ័យ​ព្រះ។ អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ឃើញ​សម្រស់​នៃ​ជីវិត ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យយើង​មើល​ឃើញ ដោយ​អំណរ​។ ជួន​កាល នៅ​ក្នុង​ចិត្តយើង មាន​អំពើ​បាប ដែល​ជា​ភាព​អាត្មា​និយម ​ដែល​បង្កើតឲ្យ​មាន​អ័ភ ដែលធ្វើ​ឲ្យ​យើងយ​ល់​ថា ខ្លួន​ឯង​សំខាន់ហួស ខុសពីការពិត ហើយ​នាំឲ្យយើងភ្លេ​ច​គិត​ពីប្រ​យោជន៍​របស់​អ្នក​ដទៃ។ ជួនកា​ល អំពើបា​ប​ដែល​នៅខា​ង​ក្រៅ ដែលមា​នដូ​ច ជា ភាព​អយុត្តិ​ធម៌​ជាដើ​ម ដែល​អ្នក​ដទៃបានធ្វើ​​មក​លើយើ​ង ដែល​ធ្វើ​ឲ្យយើ​ងស្រ​ក់​ទឹក​ភ្នែក ដូច​ទឹក​ភ្លៀង បាន​ជា​យើង​មិន​អាច​មើល​ឃើញ​សេចក្តី​ល្អ​របស់​ព្រះ។ អំពើបា​ប​ប្រភេទ​ណាក៏ដោ​យ គឺ​សុទ្ធ​តែ​រារាំង​មិន​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ និង​សិរីល្អនៃ​ជីវិត ដែល​ព្រះ​បាន​រៀប​ចំ​មក។ដ្បិត​ឥឡូវ​នេះ “យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ការ​មើល​ដោយសារ​កញ្ចក់”(១កូរិនថូស ១៣:១២)…

Read article
ការ​ចាប់​ផ្តើម ​ក្នុងវ័​យក្មេង

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ ពួក​ជំនុំរ​បស់​យើងបាន​អញ្ជើញ​បុរស​វ័យ​ក្មេង​ម្នាក់ ឈ្មោះ​ខេលិប(Caleb) ឲ្យ​ចូល​រួម​ជា​មួយ​បុគ្គលិក​របស់​យើង។ ខេលិបក៏​បាន​​ចែក​​ចាយ អំពីកា​រ​រស់នៅ​​របស់​គាត់ ក្នុង​ប្រទេស​ខូស្តារីកា តាំង​ពី​ក្មេង​មក​ ខណៈពេ​ល​ដែល​ឪពុក​ម្តាយ​របស់​គាត់ កំពុង​បម្រើ​ព្រះ​គ្រីស្ទ នៅ​ទី​នោះ។ គាត់​ក៏​បាន​យកព្រះ​​បន្ទូល​មក​ឆ្លុះ​បញ្ចាំង​ក្នុង​ជីវិត​គាត់ គឺ​បទ​គ​ម្ពីរ ២ធីម៉ូថេ ៣:១៤-១៧។ គាត់​បាន​រំឭក​រឿង​ដើម​ថា កាល​ពីក្មេង គាត់​​ចេះ​ព្រះប​ន្ទូល​ច្រើន។ ឪពុក​ម្តាយរប​ស់​គាត់ បាន​បង្រៀន​គាត់ ឲ្យ​ស្គាល់​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដែល “អាច​​នឹង​​នាំ​​ឲ្យ​គាត់​​មាន​​ប្រាជ្ញា​​ ដល់​​ទី​សង្គ្រោះ ដែល​បាន​ដោយ​សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ យេស៊ូវ​ផង”​(ខ.១៥)។ គាត់​បាន​ទទួល​ស្គាល់ថា​ គាត់​បាន​ត្រៀម​ខ្លួន ​ធ្វើជា​គ្រូគង្វាល ចាប់​តាំង​ពី​ពេល ​ដែល​គាត់​នៅ​ក្មេង។ ពួក​ជំនុំ​របស់​យើង​បាន​មាន​ឱកាស “ជួប” ក្រុម​គ្រួសារ​របស់​គាត់ ក្នុង​ប្រទេស​ខូស្តារីកា តាម​រយៈ​ទូរស័ព្ទ​ដែល​មើល​មុខ​គ្នា​ឃើញ​ជា​ក្រុម។ ឪពុក​របស់​លោក​ខេលិប​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ប្រើ​ព្រះបន្ទូល​ព្រះ​យេស៊ូវ ដែល​មាន​ចែង​ក្នុង ព្រះ​គម្ពីរ​ម៉ាកុស ១០:៤៥។ គាត់​បាន​ផ្តាំ​ខេលិប​ថា “ខេលិប កូន​ត្រូវ​ចាំ​បាវចនា​របស់​គ្រួសារ​យើង ដែល​ចែង​ថា ‘យើង​រស់​នៅ​ដើម្បី​បម្រើ មិន​មែន​ដើម្បី​ឲ្យ​គេបម្រើ​យើង​ទេ’”។ ត្រង់​ចំណុច​នេះ យើង​ងាយ​នឹង​យល់ អំពី​របៀប​ដែល​បុរស​វ័យ​ក្មេង​ម្នាក់​នេះ មាន​ការលូត​លាស់​ភាព​ពេញ​វ័យ​ខាង​ជំនឿ។ កូន​ដែល​ព្រះ​បាន​ផ្ញើ​នឹង​យើង​រាល់​គ្នា សុទ្ធតែ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា។ មូល​ដ្ឋាន​គ្រឹះ​ដ៏​ល្អ ដែល​ពួក​គេ​មាន​តាំង​ពី​ក្មេង…

Read article
ប្រៀបធៀប​អំណាច

មាន​ពេល​មួយ​នោះ ខ្ញុំ​បាន​ក​ត់សំ​គាល់​ឃើ​ញថា​​ ក្នុង​តំប​ន់ដែ​ល​ខ្ញុំរ​ស់​នៅ គេ​បាន​យក​សៀវភៅដែល​និយាយ​ទាក់ទ​ង​នឹង​មន្ត​អាគមន៍ មក​លក់​កាន់​តែច្រើ​ន ក្នុង​បណ្តាគា​មួ​យក​ន្លែង   ពេល​ដែល​គេ​រៀប​ចំ​ធ្នើសៀវភៅ​ឡើង​វិញ។ គេ​បា​នដា​ក់សៀ​វភៅ​របស់​គ្រីស្ទ​បរិស័ទ ក្នុង​ធ្នើសៀវ​ភៅដែ​ល​នៅចុ​ងម្ខា​ង ហើយ​ដាក់​សៀវ​ភៅ​អបិយ​ជំនឿ ក្នុង​ចំ​នួន​ដូច​គ្នា ក្នុង​ធ្នើនៅចុ​ង​ម្ខាង​ទៀត។ ដូច​នេះ អំណាច​នៃ​ពន្លឺហាក់​ដូច​ជា មាន​កម្លាំង​ស្មើនឹង​អំណាច​នៃ​ភាព​ងងឹត នៅ​ក្នុង​បណ្ណាគា​មួយ​នេះ។ ជួន​កាល មនុស្ស​ប្រហែល​ជា​គិត​ថា ព្រះ និង​សាតាំង​មាន​អំណាច​ស្មើ​គ្នា។ គេ​យល់​ថា ព្រះ និង​សាតាំង​មាន​ភាព​ផ្ទុយ​គ្នា តែ​មាន​កម្លាំង​ស្មើគ្នា​ ដោយ​អំណាច​ដែល​គ្មាន​ព្រំដែន។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ទ្រង់​ជា​ព្រះ   តែ​សា​តាំង​មិន​មែន​ជា​ព្រះ​ទេ។ ព្រះ​ទ្រង់​មាន​អំណាច​ខ្លាំង​ជាង​អំណាច​នៃ​ភាព​ងងឹត។   ព្រះ​អង្គ​ធ្វើ​ការ​អ្វី   តាម​បំណង​ព្រះ​ទ័យ​ព្រះអង្គ ដោយ​គ្មាន​អ្វី​អាច​រារាំង​ព្រះ​អង្គ​បាន​ឡើយ​(ទំនុក​ដំកើង ១៣៥:៦) ចំណែក​ឯសាតាំង​វិញ អំណាច​រប​ស់វា​មា​ន​កំណត់ គឺ​អាច​ធ្វើអ្វី​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​ធ្វើ​ប៉ុណ្ណោះ។ ពេល​ដែល​សាតាំង​សន្និដ្ឋា​ន​ថា លោក​យ៉ូប នឹង​ជេរ​ព្រះ ពេល​គាត់​ជួប​ទុក្ខ​លំ​បាក់​ខ្លាំង ព្រះ​អង្គក៏​បាន​ប្រាប់​វា​ថា “មើល អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ”(យ៉ូប ១:១២)។ ដូចនេះ សាតាំងមិនអាចធ្វើអ្វីលើសពីដែនកំណត់ ដែលព្រះបានដាក់ឡើយ។ ដោយសារ​ព្រះទ្រ​ង់​មាន​អំណាច​គ្រប់​គ្រង​លើអ្វី​ៗទាំ​ងអស់ នោះ​ក្នុង​នាមជា​អ្ន​ក​ដើរ​តាមព្រះគ្រី​ស្ទ យើងមិ​ន​ចាំ​បាច់​រាថយ ដោយ​ខ្លាច​អំណាច ដែល​សាតាំ​ងមា​ន​មក​លើជីវិត​យើង និងម​ក​​លើជីវិត​របស់​គ្រីស្ទ​បរិស័ទ​ដែល​នៅ​ជុំវិញ​យើង​ឡើយ។…

Read article