គ្រោះមហន្តរាយដែលនាំឲ្យងាកមករកព្រះ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវដល់ទ្រង់។ យ៉ូអែល ១:១៩ កាលពីឆ្នាំ១៧១៧ ខ្យល់ព្យុះដ៏កាចសាហាវបានបញ្ចេញកំហឹងអស់ជាច្រើនថ្ងៃ ដោយនាំមកនូវទឹកជំនន់នៅពាសពេញភាគឥសាននៃទ្វីបអឺរ៉ុប។ មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត ក្នុងប្រទេសហូឡង់ អាឡឺម៉ង់ និងដាណឺម៉ាក។ ប្រវត្តិសាស្រ្តបានបង្ហាញថា យ៉ាងហោចណាស់ មានអ្នកដឹកនាំប្រចាំតំបន់មួយបានធ្វើការឆ្លើយតប ដែលគួរឲ្យចាប់អារម្មណ៍ និងតាមប្រពៃណី ក្នុងពេលនោះ។ អាជ្ញាធរទីក្រុងក្រូនីជែន ប្រទេសហូឡង់ បានអំពាវនាវឲ្យមាន “ថ្ងៃអធិស្ឋាន” មួយថ្ងៃ ដើម្បីឆ្លើយតប ចំពោះគ្រោះមហន្តរាយនេះ។ អ្នកប្រវត្តិសាស្រ្តបានកត់ត្រាថា ថ្ងៃនោះ ប្រជាពលរដ្ឋទាំងឡាយ បានជួបជុំគ្នា នៅតាមបណ្តាព្រះវិហារ អស់ជាច្រើនម៉ោង “ដើម្បីស្តាប់គ្រូគង្វាលអធិប្បាយ ច្រៀងបទទំនុកដំកើង និងអធិស្ឋាន”។ ហោរាយ៉ូអែលក៏បានពិពណ៌នា អំពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលប្រជាជនយូដាបានជួបប្រទះ ដែលបាននាំឲ្យពួកគេមានការអធិស្ឋានផងដែរ។ នៅសម័យនោះ សត្វកណ្តូបមួយហ្វូងធំ បានគ្របដណ្តប់ពីលើទឹកទីពួកគេ ដោយបំផ្លិចបំផ្លាញចំការទំពាំងបាយជូរ និងដើមល្វា (យ៉ូអែល ១:៧)។ លោកយ៉ូអែល និងប្រជាជនគាត់មានការសោកស្តាយចំពោះគ្រោះមហន្តរាយនេះជាខ្លាំង ហើយក៏បានអធិស្ឋាន សូមព្រះអម្ចាស់ជួយពួកគេ (១:១៩)។ ទោះដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ប្រជាជននៅតំបន់អឺរ៉ុបប៉ែកឥសាន និងប្រជាជនយូដា សុទ្ធតែបានជួបគ្រោះមហន្តរាយ ដែលកើតឡើង…
Read article