នំម៉ាណាប្រចាំថ្ងៃ

You are here:
ការ​វិល​ត្រឡប់​មកវិញ​របស់​ក្សត្រ

អេសាយ ៤៥:២០-២៥ គឺថា​គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ​ពី​ដំណើរ​អញ​។ អេសាយ ៤៥:២៣ ពិធី​បុណ្យ​សពរបស់​ក្សត្រី​អេលី​ហ្សាប៊ែតទី២ ត្រូវ​បាន​គេ​ផ្សាយ​បន្ត​ផ្ទាល់ ដោយ​មាន​ទស្សនិកជន​រាប់​ពាន់​លាន​នាក់ បាន​ចូល​រួម​ទស្សនា​នៅ​ទូ​ទាំង​ពិភពលោក​។ ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ អាច​ជា​ការ​ផ្សាយ​​ដែល​មាន​មនុស្ស​ទស្សនា​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​។ មាន​មនុស្ស​មួយ​លាន​នាក់ បាន​ឈរ​តម្រៀប​គ្នា​ជាជួរ នៅ​លើ​ចិញ្ចើម​ផ្លូវ នៅ​ថ្ងៃ​នោះ ហើយ​មាន​មនុស្ស២៥ម៉ឺន​នាក់ បាន​ឈរ​តម្រង់​ជួរ​អស់​ជា​ច្រើន​ម៉ោង នៅ​សប្តាហ៍​នោះ ដើម្បី​ចូល​មើល​ក្តាម​ឈូស​របស់​ព្រះ​នាង​។ មាន​ក្សត្រ ក្សត្រី ប្រធានាធិបតី និង​ប្រមុខរដ្ឋ៥០០នាក់ មកពី​បណ្តា​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក បាន​ចូល​មក​ថ្វាយ​ការ​គោរព​ជា​ប្រ​វត្តិ​សាស្រ្ត ដល់​ព្រះ​នាម ជា​ស្រ្តី​ដែលគេ​បាន​ស្គាល់ ដោយសារ​គាត់​មាន​ឥទ្ធិពល និង​ចរិត​លក្ខណៈ​ដ៏​ប្រពៃ​។ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ផ្តល់​ការ​ចាប់​អារម្មណ៍​មក​លើ​ចក្រភព​អង់គ្លេស និង​មហាក្សត្រី​នៃ​ប្រជា​ជាតិ​មួយ​នេះ ដែល​បាន​លាចាក​លោក ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ព្រឹត្តិការណ៍​មួយ​ទៀត ដែល​ជា​ការ​វិល​ត្រឡប់​មកវិញ​របស់​ក្សត្រ​មួយ​អង្គ​។ ព្រះ​គម្ពីរប៊ីប​បាន​ក្រើន​រំឭក​យើង​ថា ថ្ងៃ​នោះ​ជិត​មកដល់​ហើយ គឺ​ថ្ងៃ​ដែល​ប្រជា​ជាតិ​ទាំងឡាយ​នឹង​ជួប​ជុំ​គ្នា ដើម្បី​ទទួល​ស្គាល់​ក្សត្រ​លើ​អស់​ទាំង​ក្សត្រ(អេសាយ ៤៥:២០-២២)។ ទ្រង់​ជា​អ្នក​ដឹកនាំ​ដែល​មាន​អនុភាព និង​សេចក្តី​សុចរិត(ខ.២៤) នៅ​ចំពោះ​ព្រះអង្គ “គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅមុខ” ព្រះអង្គ “ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ”(ខ.២៣) គឺ​រាប់​បញ្ចូល​ទាំង​​អ្នក​ដឹកនាំ​ប្រទេស​ក្នុង​ពិភពលោក ដែល​នឹង​យក​សិរីល្អ​នៃ​ខ្លួន​មក​ទុក​ក្នុង​ទីក្រុង​យេរូសាឡិម​ថ្មី ហើយ​មនុស្ស​លោក​នឹង​យក​សិរី​ល្អ និង​កេរ្តិ៍​ឈ្មោះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ(វិវរណៈ ២១:២៤,២៦)។ មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ស្វាគមន៍​ការ​យាង​មកដល់​របស់​ព្រះអង្គ​ទេ តែ​អ្នក​ដែល​ស្វាគមន៍​ព្រះអង្គ…

Read article
ដំណើរ​ជីវិត​ដែល​មាន​ការ​ឡើង​ចុះ

យ៉ូហាន ១៦:៣១-៣៣ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ​។ យ៉ូហាន ១៦:៣៣ ថ្ងៃ​មួយ វេទិកា​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​រូប​ភាព​មួយ ដែល​ខ្ញុំ​បាន​បង្ហោះ​កាលពី​ឆ្នាំ​មុន ដែល​នៅ​ក្នុង​នោះ ខ្ញុំ​ឃើញ​រូប​កូន​ខ្ញុំ​អាយុ៥ឆ្នាំ កំពុង​ទទួល​ជោគជ័យ នៅ​ក្នុង​ការ​លេង​ល្បែង​កម្សាន្ត​ឡើង​កាំជណ្តើរ​នៅ​ក្នុង​ផែនទី​។ ខ្ញុំ​ក៏បាន​ភ្ជាប់​ឈ្មោះ​បង​ប្រុស និង​បង​ស្រី​របស់​ខ្ញុំ ក្នុង​ការ​បង្ហោះ​រូបភាព​នោះ ដោយសារ​ពួកគេ​បាន​លេង​ល្បែង​កម្សាន្ត​នេះ​ជា​ញឹក​ញាប់ កាល​យើង​នៅ​ក្មេង​។ ល្បែង​កម្សាន្ត​ឡើង​កាំ​ជណ្តើរ​ក្នុង​ផែនទី ត្រូវ​បាន​គេ​បង្កើត​ឡើង ផ្អែក​ទៅលើ​ល្បែង​កម្សាន្ត​មួយ ដែលគេ​បាន​លេង​ប៉ុន្មាន​សតវត្សរ៍​មក​ហើយ ដោយ​ជួយ​មនុស្ស​ឲ្យ​រៀន​រាប់​លេខ ហើយ​ផ្តល់​ឲ្យ​នូវ​ភាព​រំភើប​រីករាយ ដល់​អ្នក​ដែល​អាច​ឡើង​ជណ្តើរ​ដល់​លេង១០០ បាន​លឿន​ជាងគេ ដើម្បី​ឈ្នះ​ល្បែង​កម្សាន្ត​នេះ​។ ប៉ុន្តែ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន! បើ​អ្នក​ឡើង​ទៅ​ដល់លេខ៩៨ អ្នក​ត្រូវ​សម្រូត​ចុះ​មក​ក្រោម​វិញ​តាម​ក្តារអិល​អស់​ជា​ច្រើន​លេខ ដោយ​ពន្យារ​ពេល ឬ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទទួល​ជ័យ​ជម្នះ​បាន​។ តើ​ជីវិត​យើង​មិនមែន​លក្ខណៈ​ដូច​ល្បែង​កម្សាន្ត​នេះ​ទេឬ? ព្រះយេស៊ូវ​បាន​រៀបចំ​ខ្លួន​យើង ដោយ​សេចក្តី​ស្រឡាញ់ សម្រាប់​ដំណើរ​ឡើង​ចុះៗ នៃ​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ​។ ព្រះអង្គ​មាន​បន្ទូល​ថា យើង​នឹង​ជួប “សេចក្តី​វេទនា”(យ៉ូហាន ១៦:៣៣) តែ​ព្រះអង្គ​ក៏បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​សន្តិភាព​ក្នុង​ចិត្ត​ផង​ដែរ​។ យើង​មិន​ចាំបាច់​ត្រូវ​រង្គោះ​រង្គើ ដោយសារ​ទុក្ខ​វេទនា​ដែល​យើង​ជួប​ប្រទះ​ទេ​។ ហេតុ​អ្វី? ព្រោះ​ព្រះគ្រីស្ទ​បាន​ឈ្នះ​លោកិយ​ហើយ! គ្មាន​អ្វី​ខ្លាំង​ជាង​ព្រះ​ចេស្តា​របស់​ព្រះអង្គ​ឡើយ ដូច​នេះ យើង​ក៏​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​អ្វី​ក៏ដោយ ដែល​យើង​ជួប​ប្រទះ​ក្នុង​ដំណើរ​ជីវិត…

Read article
សេចក្តី​យុត្តិ​ធម៌ និង​ព្រះគុណ​របស់​ព្រះ

ណា​ហ៊ុម ១:១-៨,១៥ ព្រះយេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះលែង​ទោស​របស់​មនុស្ស​ឡើយ​។ ណា​ហ៊ុម ១:៣ លោក​ចន ម៉ាទីន(John Martin ឆ្នាំ ១៧៨៩-១៨៥៤) ជា​វិចិត្រករ​អង់គ្លេស ឯកទេស​ផ្នែក​គំរូ​បែប​រ៉ូមែនទិច មាន​ឈ្មោះ​ល្បី ដោយសារ​ផ្ទាំង​គំនូរ​ទេសភាព​ដែល​ពិពណ៌នា អំពី​វិនាស​កម្ម​នៃ​អារ្យ​ធម៌​ទាំងឡាយ​។ ក្នុង​ផ្ទាំង​ទស្សនីយភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ គេ​អាច​មើល​ឃើញ​មនុស្ស​មាន​ភាព​តក់ស្លុត ចំពោះ​ទំហំ​នៃ​សេចក្តី​ហិនវិនាស ហើយ​មិន​មាន​អំណាច​អ្វី នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​បំផ្លិច​បំផ្លាញ​ដែល​ត្រូវ​មកដល់​។ ក្នុង​ផ្ទាំង​គំនូរ មាន​ចំណង​ជើង​ថា ការ​ដួល​រលំ​នៃ​ទីក្រុង​នីនីវេ គាត់​បាន​បង្ហាញ​រូប​ភាព​មនុស្ស​រត់​គេច​ពី​រលក​នៃ​ការ​បំផ្លិច​បំផ្លាញ​ដែល​កំពុង​រីក​ធំឡើង នៅ​ក្រោម​ពពក​ខ្មៅ​ងងឹត ដែល​កំពុង​រមូល​ចូល​គ្នា​។ ជាង២ពាន់​ឆ្នាំ មុន​ពេល​លោក​ម៉ាទីន គូរ​រូប​មួយ​ផ្ទាំង​នេះ ហោរា​ណាហ៊ុម​បាន​ថ្លែង​ទំនាញ​អំពី​ការ​ជំនុំជម្រះ ដែល​នឹង​ធ្លាក់​មក​លើ​ទីក្រុង​នីនីវេ​។ លោក​ហោរា​បាន​ពិពណ៌នា​អំពី​ភ្នំ​ធំ​ដែល​កក្រើក និង​អស់​ទាំង​ភ្នំ​តូច​ដែល​រលាយ​ទៅ ហើយ​និង​ផែនដី​រញ្ជួយ(ណា​ហ៊ុម ១:៥) ជា​និមិត្តរូប​តំណាង​ឲ្យ​សេចក្តី​ក្រោធ​របស់​ព្រះ ដែល​ធ្លាក់​មក​លើ​មនុស្ស​ដែល​កៀប​សង្កត់​អ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអម្ចាស់​បាន​ឆ្លើយតប​ចំពោះ​បាប​របស់​មនុស្ស តែ​មិនមែន​ដោយ​គ្មាន​ព្រះគុណ​នោះ​ឡើយ​។ ខណៈ​ពេល​ដែល​ហោរា​ណាហ៊ុម បាន​រំឭក​​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​នឹក​ចាំ​អំពី​ព្រះ​ចេស្តា​របស់​ព្រះអង្គ គាត់​ក៏​បាន​កត់​សំគាល់​ថា ព្រះអង្គ “យឺត​នឹង​ខ្ញាល់”(ខ.៣) ហើយក៏​ថែរក្សា​អស់អ្នក ដែល​យក​ព្រះអង្គ​ជា​ទីពឹង​ផ្អែក(ខ.៧)។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពិបាក​អាន​ការ​ពិពណ៌នា អំពី​ការ​ជំនុំជម្រះ ប៉ុន្តែ ក្នុង​លោកិយ​គ្មាន​ការ​ដាក់​ទោស​មក​លើ​ការ​អាក្រក់…

Read article
រក​ឃើញ​ក្តី​អំណរ ដោយ​ប្រាជ្ញា

ទំនុក​ដំកើង ១៦ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរ​ពេញ​។ ទំនុក​ដំកើង ១៦:១១ លោក ចេសិន ភ័រសូហ្វ(Jason Persoff) បាន​បម្រើ​ការ​ជា​វេជ្ជ​បណ្ឌិត នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ក្នុង​មន្ទីរ​ពេទ្យ​ធំ​មួយ​កន្លែង ដែល​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺកូវីដ១៩​។ មាន​ពេល​មួយ គាត់​យល់​ឃើញថា ជំងឺ​នេះ​កំពុងតែ​មាន​ជោគជ័យ នៅ​ក្នុង​ការ​រាតត្បាត ទូ​ទាំង​ពិភពលោក​។ តែ​គាត់​នៅតែ​ប្រឹង​ប្រែង​អស់ពី​លទ្ធ​ភាព ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីឌ​។ ក្នុង​អំឡុង​ម៉ោង​សម្រាក គាត់​ក៏បាន​បន្ធូរ​អារម្មណ៍ ដោយ​ថតរូប​គ្រាប់​ព្រឹល​ដ៏​តូច​ល្អិត ដោយ​ពង្រីក​រូប​គ្រាប់​ព្រឹល​នីមួយៗ​មើល​។ គាត់​ក៏បាន​លាន់​មាត់​ថា វា​ពិតជា​ប្លែក និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​។ ប៉ុន្តែ ការ​ស្វែង​រក​ក្តី​អំណរ នៅ​ក្នុង​វត្ថុ​ដ៏​តូច​ល្អិត ដែល​មាន​ភាព​ស្រស់​ស្អាត គឺជា​ឱកាស ដើម្បី​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអាទិករ ហើយ​ក៏​ដើម្បី​មើល​ឃើញ​លោកិយ តាម​របៀប​ដែល​មនុស្ស​តិចតួច​បាន​ចំណាយ​ពេល​កត់​សំ​គាល់​។ លោក​វេជ្ជ​បណ្ឌិត​ក៏បាន​មាន​ប្រសាសន៍​ថា “ការ​ស្វែងរក​ភាព​សប្បាយ​រីករាយ តាម​របៀប​ដ៏​ឆ្លាតវៃ​ដូច​នេះ ដើម្បី​កាត់​បន្ថយ​ស្រ្តេស និង​បង្កើត​ភាព​រឹងមាំ ពិតជា​មាន​តម្លៃ​យ៉ាង​ខ្លាំង នៅ​ក្នុង​វិជ្ជាជីវៈ​របស់​ពេទ្យ​។ ប៉ុន្តែ គាត់​បាន​ឲ្យ​យោបល់​ដល់​មនុស្ស​ជា​ទូទៅ​ថា “អ្នក​ត្រូវតែ​ដក​ដង្ហើម​។ អ្នក​ត្រូវតែ​ស្វែងរក​វិធី​សម្រាក​លម្ហែ និង​អរសប្បាយ​នឹង​ជីវិត”។ ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច​នេះ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៦ ខណៈ​ពេល​ដែល​ទ្រង់​ប្រកាស អំពី​ប្រាជ្ញា​នៃ​ការ​រក​ឃើញ​ក្តី​អំណរ ក្នុង​ព្រះ​។…

Read article
សេចក្តី​ស្រឡាញ់​របស់​ព្រះ មាន​ភាព​អត់​ធ្មត់

អេសាយ ៤២:១-៧ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ​។ អេសាយ ៤២:៣ គ្រួសារខ្ញុំ​​ចិញ្ចឹម​សត្វ​ឆ្មា​ព្រៃ​របស់​ប្រទេស​ន័រវេយ មាន​រោម​វែងៗ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​ក្បាល ឈ្មោះ​មីស្ទីក(Mystique)។ ពេល​ដែល​ខ្ញុំ​អង្អែល​ពោះ​វា និង​លេង​ជា​មួយ​វា ឬ​នៅ​ពេល​ដែល​វា​ដេក​លក់​នៅ​លើ​ភ្លៅ​ខ្ញុំ នៅពេល​ល្ងាច ជួនកាល ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា វា​នៅតែ​មាន​អត្ត​ចរិត​ដូច​កាល​យើង​ជួប​វា​ពី​ដំបូង កាល​ប៉ុន្មាន​ឆ្នាំ​មុន​។ មី​ស្ទីក​ធ្លាប់​រស់នៅ​ជា​ឆ្មា​អនាថា តាម​ចិញ្ចើម​ថ្នល់ មាន​សភាព​ស្គម​ស្គាំង និង​ខ្លាច​មនុស្ស​គ្រប់​គ្នា​។ តែ​បញ្ហា​នេះ​បាន​ផ្លាស់​ប្តូរ​បន្តិចៗ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ដាក់​អាហារ​ឲ្យ​វា​ស៊ី​ជា​រៀង​រាល់​ថ្ងៃ​។ ថ្ងៃ​មួយ ទី​បំផុត​វា​ក៏​ព្រម​ឲ្យ​ខ្ញុំ​អង្អែល​ខ្នង​វា ហើយ​បន្ទាប់មក​ខ្ញុំ​ក៏​បាន​យក​វា​ទៅ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​។ ការ​ផ្លាស់​ប្តូរ​របស់​មី​ស្ទីក បាន​ក្រើន​រំឭក​ខ្ញុំ អំពី​ការ​ប្រោស​ឲ្យ​ជា ដែល​អាច​កើត​មាន ដោយសារ​ភាព​អត់​ធ្មត់ និង​សេចក្តី​ស្រឡាញ់​។ គឺ​បាន​រំឭក​ខ្ញុំ អំពី​ព្រះទ័យ​របស់​ព្រះ ដូច​ដែល​បាន​ពិពណ៌នា នៅ​ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤២​។ បទ​គម្ពីរ​នេះ បាន​ប្រាប់​យើង អំពី​អ្នក​បម្រើ​ព្រះ​ម្នាក់ ដែល​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ(ខ.១) ដែល​នឹង​ធ្វើ​ការ​ដោយ​មិន​គិត​ការនឿយហត់ និង​ដោយ​ស្មោះ​ត្រង់ ដើម្បី​តាំង​សេចក្តី​យុត្តិធម៌​របស់​ព្រះ នៅ​លើ​ផែនដី(ខ.៣-៤)។ អ្នក​បម្រើ​នោះ គឺជា​ព្រះយេស៊ូវ(ម៉ាថាយ ១២:១៨-២០) បាន​នាំមក​នូវ​សេចក្តី​យុត្តិធម៌​របស់​ព្រះ មិនមែន​តាមរយៈ​អំពើ​ហិង្សា ឬ​ការ​ដណ្តើម​អំណាច​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ព្រះអង្គ​មាន​ព្រះទ័យ​សុភាព(អេសាយ ៤២:២) ដោយ​យក​ព្រះទ័យ​ទុកដាក់…

Read article
បាន​ទទួល​ចិញ្ចឹម​ក្នុង​គ្រួសារ​ព្រះ

រ៉ូម ១១:១១-២១ ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នកឯង​ដែល​ជាដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯទៀត​។ រ៉ូម ១១:១៧ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ជា​មួយ​ប៉ា​របស់​ខ្ញុំ ទៅ​កាន់​ប្រទេស​អេក្វាឌ័រ ជា​ទឹកដី​ជាទី​ស្រឡាញ់​របស់​គាត់ កាល​ពីរបី​ឆ្នាំ​មុន យើង​ក៏បាន​ទៅ​លេង​កសិដ្ឋាន​គ្រួសារ​មួយ ជា​កន្លែង​ដែល​គាត់​ធ្លាប់​ចម្រើន​វ័យ​ធំឡើង​។ ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​ដើមឈើ​ចម្លែក​មួយ​ក្រុម​។ ប៉ា​របស់​ខ្ញុំ​ក៏​បាន​ពន្យល់​ថា កាល​គាត់​នៅ​ក្មេង គាត់​បាន​ឃើញ​មនុស្ស​ធំ​ផ្សាំ​មែកឈើ នៅ​លើ​ដើម​ឈើ​ហូប​ផ្លែ ដែល​មានពូជ​ដូច​គ្នា តែ​គាត់​ចូល​ចិត្ត​ធ្វើ​រឿង​ប្លែកៗ ដោយ​គាត់​កាត់​មែកឈើ ចេញ​ពី​ដើម​ឈើ​ហូប​ផ្លែ​មួយ យក​ទៅ​ផ្សាំ​នៅ​លើ​ដើម​ឈើ​ហូប​ផ្លែ​ប្រភេទ​ផ្សេង​ទៀត​។ ការ​លេងសើច​របស់​គាត់​បាន​បន្ត​កើត​មាន ដោយ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រហូត​ដល់​ពេល​ដែល​ដើមឈើ​ទាំង​នោះ​ចាប់​ផ្តើម​ចេញ​ផ្លែ នៅ​តាម​មែកឈើ​ទាំង​នោះ ខុសពី​ការ​រំពឹង​គិត​របស់​អ្នក​ដទៃ​។ នៅ​ពេល​ដែល​ប៉ា​របស់​ខ្ញុំ​បក​ស្រាយ អំពី​ដំណើរ​ការ​នៃ​ការ​ផ្សាំ​មែកឈើ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អត្ថន័យ​នៃ​ការ​ដែល​ព្រះអម្ចាស់​ទទួល​ចិញ្ចឹម​យើង ក្នុង​គ្រួសារ​ព្រះអង្គ​។ សព្វថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា ប៉ា​របស់​ខ្ញុំ​បាន​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ហើយ ព្រោះ​ព្រះអង្គ​បាន​ទទួល​ចិញ្ចឹម​គាត់ ក្នុង​គ្រួសារ​របស់​ព្រះអង្គ ដោយសារ​ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​។ យើង​ក៏​អាច​មាន​ការ​ធានា​ថា យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​ផង​ដែរ​។ សាវ័ក​ប៉ុល​បាន​ពន្យល់​អ្នកជឿ នៅ​ទីក្រុង​រ៉ូម​ថា ព្រះ​អម្ចាស់​បាន​បើក​ផ្លូវ​សម្រាប់​សាសន៍​ដទៃ ដែល​មិនមែន​ជា​សាសន៍​យូដា ឲ្យ​មាន​ការ​ផ្សះផ្សា​ឲ្យ​ពួកគេ​ជា​នឹង​ព្រះអង្គ​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នកឯង​ដែល​ជាដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯទៀត”(រ៉ូម…

Read article
បាន​សង់​ឡើង​នៅ​លើ​គ្រឹះ​របស់​ព្រះគ្រីស្ទ

១ពេត្រុស ២:៤-១០ នោះ​អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ​។ ១ពេត្រុស ២:៥ អគារ​មាន​តួនាទី​ដ៏​សំខាន់ សម្រាប់​ការ​រស់នៅ និង​ការ​ធ្វើ​ការងារ និង​សម្រាប់​គោលបំណង​ដ៏​ចាំបាច់​ជា​ច្រើន​ទៀត ទោះ​នៅ​ក្នុង​សង្គម និង​ក្នុង​សម័យ​កាល​មួយ​ណា​ក៏ដោយ​។ ប៉ុន្តែ ទោះ​អគារ​មាន​ទំហំ​តូច​ឬ​ធំ​យ៉ាងណា​ក៏ដោយ ក៏​គ្រឹះ​របស់​ពួកវា​នៅតែ​មាន​ភាព​ចាំបាច់ ហើយ​គេ​ក៏​ចង់​បាន​ជាង​សំណង់​ល្អៗ​សម្រាប់​ការសាងសង់​ផង​ដែរ ដើម្បី​ឲ្យ​គេ​អាច​ប្រើ​ប្រាស់​ពួកវា​បាន​យូរ​អង្វែង​។ ព្រះ​គម្ពីរប៊ីប​បាន​ពិពណ៌នា អំពី​អ្នកជឿ​ព្រះយេស៊ូវ ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ជា​ច្រើន ដែល​ពាក្យ​ប្រៀប​ប្រដូច​នីមួយៗ​សុទ្ធតែ​បាន​ឆ្លុះ​បញ្ចាំង អំពី​អត្ត​សញ្ញាណ និង​តួនាទី​ជា​ប្រយោជន៍​រួម​។ ជាក់​ស្តែង​សាវ័ក​ប៉ុល​បាន​ហៅ​ពួក​គេ​ថា ផ្ទះ ដែល​ព្រះ​អង្គ​បាន​សង់(១កូរិនថូស ៣:៩)។ ពាក្យ​ប្រៀប​ប្រដូច​ទៅ​នឹង​សំណង់​យ៉ាង​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​រួបរួម​ជា​កម្លាំង​ខាង​វិញ្ញាណ របស់​ពួក​ស្មោះ​ត្រង់​។ ដោយឡែក ការ​ប្រៀប​ប្រដូច​ពួក​ជំនុំ​ទៅ​នឹង​អគារ ក៏​មាន​ចែង​ក្នុង​បទ​គម្ពីរ ១ពេត្រុសស ២:៥ ផងដែរ ដែល​ក្នុង​នោះ​សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ជំនុំ​ថា “អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ”។ បន្ទាប់មក ក្នុង​ខ.៦ សាវ័ក​ពេត្រុស​ក៏បាន​ដក​ស្រង់​បទ​គម្ពីរ អេសាយ ២៨:១៦ ដែល​បាន​ចែងថា “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល អញ​ដាក់ថ្ម១នៅ​ក្រុង​ស៊ីយ៉ូន ទុកជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ដ៏​មាន​ដំឡៃ”។ ព្រះយេស៊ូវ​ជា​គ្រឹះ​នៃ​ផ្ទះ​ខាង​វិញ្ញាណ​នោះ​ឯង​។…

Read article
មិន​នៅ​ក្នុង​ផ្នូរ​ជា​រហូត​ទេ

១កូរិនថូស ១៥:១២-២២ បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទ​ទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ​។ ១កូរិនថូស ១៥:១៤ កាល​លោក​ចននី ខាស(Johnny Cash) ជា​អ្នក​ចម្រៀង​ជនបទ​ដ៏​ល្បី​ល្បាញ ដឹង​ខ្លួន​ថា គាត់​ជិត​ដល់​ពេល​លាចាក​លោក គាត់​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​បន្ត​ផលិត​បទ​ចម្រៀង​ថ្មីៗ​ថែម​ទៀត​។ អាល់ប៊ុម​ចម្រៀង​ចុង​ក្រោយ​របស់​គាត់ មាន​ចំណង​ជើង​ថា ខ្ញុំ​មិន​នៅ​ក្នុង​ផ្នូរ​ជា​រៀង​រហូត​ទេ​។ គាត់​បាន​ថត​បទចម្រៀង​មួយ​អាល់ប៊ុម​នេះ ក្នុង​ខែ​ចុង​ក្រោយ​នៃ​ជីវិត​គាត់​។ គាត់​បាន​ជ្រើសរើស​បទ​ចម្រៀង​នេះ​ដូច​នេះ ផ្អែក​ទៅ​លើ​បទចម្រៀង​ទំនុក​សកល និពន្ធ​ដោយ​លោក ក្លូត អេលី(Claude Ely) ដោយ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​យល់​ឃើញ​ចុង​ក្រោយ​របស់​គាត់ ដោយ​គាត់​បាន​ច្រៀង​ថា គាត់​សង្ឃឹមថា នឹង​បាន​រស់​ឡើង​វិញ​នៅ​គ្រា​ចុង​ក្រោយ​។ សម្លេង​ដ៏​ធ្ងន់​របស់​គាត់ ទោះ​មាន​ភាព​ចុះ​ខ្សោយ​ដោយសារ​បញ្ហា​សុខ​ភាព បាន​ប្រកាស​ទីបន្ទាល់​ដ៏​មាន​អំណាច​នៃ​សេចក្តី​ជំនឿ​របស់​គាត់​។ ក្តី​សង្ឃឹម​របស់​លោក​ចននី មិន​គ្រាន់តែ​ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អា​ទិត្យ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ជឿ​ផង​ដែរ​ថា ព្រះអង្គ​នឹង​ប្រោស​រូបកាយ​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ ដូច​ដែល​ព្រះ​គម្ពីរ​បាន​ចែង​។ នេះ​ជា​សេចក្តី​ពិត​ដ៏​សំខាន់ ដែល​យើង​ត្រូវ​ធ្វើ​ការ​បញ្ជាក់​ឲ្យ​ច្បាស់ ព្រោះ​សូម្បីតែ​នៅ​ក្នុង​សម័យ​សាវ័ក​ប៉ុល មាន​មនុស្ស បដិសេធន៍​ការ​រស់​ឡើង​វិញ​ខាង​សាច់ឈាម​ផង​ដែរ​។ សាវ័ក​ប៉ុល​ក៏​បាន​ឆ្លើយតប​ដោយ​លើក​ហេតុ​ផល​ថា “បើសិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះគ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទ​ទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(១កូរិនថូស…

Read article
ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ

២ពង្សាវតាក្សត្រ ៥:១-៣,៩-១៤ ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រ​ដាន់​អស់៧ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ​។ ២ពង្សាវតាក្សត្រ ៥:‌១៤ នៅ​ក្នុង​តូប​លក់​អាហារ​របស់​អ្នក​ស្រី​ចូសេលីន(Jocelyn) បបរ​សរ​គឺជា​អាហារ​ដែល​លក់​ដាច់​ជាងគេ​។ គាត់​បាន​កូរ​បបរស​យ៉ាង​ប្រុង​ប្រយ័ត្ន ទាល់​តែ​បបរ​រីក​បាន​ល្អ​។ ហេតុ​នេះ​ហើយ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​ភ្ញៀវ​​មក​ញាំ​បបរ​ជា​ប្រចាំ បាន​ប្រាប់​គាត់​ថា បបរ​របស់​គាត់​មាន​រស​ជាតិ​មិន​ឆ្ងាញ់​ដូច​មុន​សោះ ហើយ​បបរ​ក៏​មិន​រីក​បាន​ល្អ​ដែរ​។ នៅ​ថ្ងៃ​នោះ ជំនួយការ​ថ្មី​របស់​អ្នក​ស្រី​ចូស៊ីលីន​ជា​អ្នក​ដាំ​បបរ ហើយក៏​បាន​ពន្យល់ អំពី​មូល​ហេតុ​ដែល​វា​មាន​រស់​ជាតិ​ខុសពី​មុន​។ គាត់​ប្រាប់​អ្នក​ស្រី​ចូស៊ីលីន​ថា គាត់​មិន​បាន​កូរ​បបរ​ឲ្យ​សព្វ​ទេ ព្រោះ​គាត់​ធ្លាប់តែ​ធ្វើ​ដូច​នេះ​នៅ​ផ្ទះ​។ គាត់​ក៏បាន​បន្ថែម​ប្រេង​ល្ង​ក្នុង​ឆ្នាំង​បបរ ដោយ​យល់​ឃើញថា វា​ជួយ​ឲ្យ​បបរ​មាន​រស​​ជាតិ​ឆ្ងាញ់​ជាង​មុន​។ ដូច​នេះ ជំនួយការ​ថ្មី​រូប​នោះ បាន​សម្រេច​ចិត្ត​មិន​ធ្វើ​តាម​ក្បួន​ដាំ​បបរ​របស់​ហាង ហើយក៏​បាន​អនុវត្ត​តាម​របៀប​របស់​គាត់​ទៅវិញ​។ នៅពេល​ខ្លះ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​បង្គាប់​របស់​ព្រះអម្ចាស់ តាម​របៀប​នេះ​ផង​ដែរ​។ ខ្ញុំ​មិន​បាន​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងស្រុង​ទេ ផ្ទុយ​ទៅវិញ ខ្ញុំ​អនុវត្ត​តាម​គំនិត និង​របៀប​របស់​ខ្ញុំ​។ លោក​ណាម៉ាន ជា​មេទ័ព​របស់​សាសន៍​ស៊ីរី ក៏​ហៀបនឹង​ប្រព្រឹត្ត​នូវ​កំហុស​ស្រដៀង​នេះ​ផង​ដែរ​។ កាល​ព្រះអម្ចាស់​បង្គាប់​តាមរយៈ​ហោរា​អេលីសេ ឲ្យ​គាត់​ទៅ​លាង​សម្អាត​ខ្លួន នៅ​ក្នុង​ទន្លេ​យ័រ​ដាន់ ដើម្បី​ឲ្យ​គាត់​បាន​ជា​ពី​ជំងឺ​ឃ្លង់ មេទ័ព​ដែល​មាន​អំនួត​រូប​នេះ ក៏​បាន​ខឹង​នឹង​លោក​អេលីសេ​។ គាត់​បាន​រំពឹង​ថា គាត់​នឹង​ទទួល​ការ​ប្រោស​ឲ្យ​ជា​ តែ​មិនមែន​តាម​របៀប​នេះ​ទេ ដោយ​គាត់​ជឿ​ថា ការ​យល់​ឃើញ​របស់​គាត់ មាន​ភាព​ខ្ពង់ខ្ពស់​ជាង​បង្គាប់​របស់​ព្រះ(២ពង្សាវតាក្សត្រ ៥:១១-១២)។…

Read article
កន្លែង​ធ្វើ​ការ​យក​ព្រះគ្រីស្ទ​ជាធំ

ម៉ាថាយ ៦:៩-១៣ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​។ ម៉ាថាយ ៦:១០ រោង​ចក្រ ក្នុង​ប្រទេស​អង់គ្លេស នៅ​សម័យ​ក្សត្រី​វិចតូរីយ៉ា គឺ​ជា​ទីកន្លែង​ងងឹត​។ អត្រា​នៃ​ការ​ស្លាប់​របស់​កម្មករ មាន​កំរិត​ខ្ពស់ ហើយ​ពួកគេ​ច្រើនតែ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​។ លោក​ចច ខាដបឺរី(George Cadbury) ក៏​បាន​ចោទ​ជា​សំណួរ​ថា“តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​កម្មករ​ទាំងឡាយ មាន​ចិត្ត​ចង់​ធ្វើ​ការងារ នៅពេល​ដែល​ផ្ទះ​របស់​ពួកគេ​ស្ថិត​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ដូចនេះ?” ហេតុ​នេះ​ហើយ​គាត់​ក៏​បាន​សង់​រោង​ចក្រ​ប្រភេទ​ថ្មី​មួយ សម្រាប់​ក្រុម​ហ៊ុន​ស្ករ​សូកូឡា​របស់​គាត់ ដែល​កំពុង​មាន​ការ​រីក​ដុះដាល គឺ​រោង​ចក្រ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្មករ​របស់​គាត់​។ ជា​លទ្ធផល បុរី​បូនវីល​ក៏បាន​ចាប់​កំណើត​ឡើង ជា​ភូមិ​មួយ​ដែល​មាន​ផ្ទះ​ជាង៣០ខ្នង មាន​កន្លែង​លេង​កីឡា សួន​កុមារ សាលា​រៀន និង​ព្រះវិហារ សម្រាប់​កម្មករ​របស់​លោក​ខាដបឺរី និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ពួកគេ​​ទទួល​បាន​ប្រាក់​ខែ​សមរម្យ ហើយ​ទទួល​បាន​ការ​ថែទាំ​សុខ​ភាព ដែល​ទាំង​អស់​នេះ​បាន​កើត​ឡើង ដោយសារ​លោក​ខាដបឺរី​មាន​ជំនឿ​លើ​ព្រះគ្រីស្ទ​។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន សូម​ឲ្យ​ព្រះហឫទ័យ​ព្រះ​បាន​សម្រេច “នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ” (ម៉ាថាយ ៦:១០)។ ការ​អធិស្ឋាន​នេះ​អាច​ជួយ​យើង ឲ្យ​នឹកស្រមៃ​ចង់​បាន​កន្លែង​ធ្វើ​ការ ដែល​មាន​លក្ខណៈ​យ៉ាង​ណាមួយ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ ដែល​នៅ​កន្លែង​នោះ យើង​នឹង​ទទួល​បាន “អាហារ​ប្រចាំ​ថ្ងៃ” ជា​កម្រៃ ហើយ ព្រះ​អង្គ​អត់​ទោស​ឲ្យ​យើង(ខ.១១-១២)។ បើសិន​យើង​ជា​ចៅហ្វាយ​នាយ នោះ​គឺ​មានន័យថា យើង​ត្រូវ​ផ្តល់​ឲ្យ​បុគ្គលិក​យើង​នូវ​ប្រាក់​កំរៃ​ដែល​សម​រម្យ(៤:១)។…

Read article