នំម៉ាណាប្រចាំថ្ងៃ

You are here:
អត្ថន័យ​នៃ​ភួង​បន្លា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៥:១-១២ មាន​ព​រហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត​។ ម៉ាថាយ ៥:៤ លោក​អ៊ីសាក វ៉ាត់(Isaac Watts) ស្ថិត​ក្នុង​ចំណោម​អ្នក​និពន្ធ​ទំនុក​សកល ដែល​ល្បី​ល្បាញ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​ពួក​ជំនុំ​។ គាត់​បាន​និពន្ធ​បទ “កាល​ខ្ញុំ​នឹក​ពី​ឈើ​ឆ្កាង​អស្ចារ្យ”។ ក្នុង​ល្បះ​ដំបូង​របស់​បទ​ចម្រៀង​នេះ គាត់​បាន​ធ្វើ​ការ​ពិពណ៌នា អំពី​ភាព​ខុស​ប្លែក​គ្នា ក្នុង​ន័យ​ថា គាត់​បាន​ចាត់​ទុក​វត្ថុ​មាន​តម្លៃ​បំផុត​ដែល​គាត់​រកបាន ជា​ការខាតបង់ ហើយក៏​បាន​ស្អប់​ខ្ពើម​សេចក្តី​អំនួត​របស់​គាត់​។ ជួនកាល ក្នុង​ភាសា​និយាយ យើង​សង្កេត​ឃើញ​គេ​ប្រើ​ពាក្យ​ផ្សំ​ពី​ពាក្យ​ពីរ​ដែល​មានន័យ​ផ្ទុយ​គ្នា​ក្នុង​ន័យ​លេងសើច ដូចជា​ពាក្យ “សប្បាយ​ចង់​ងាប់” ។ ក្នុង​បទ​ទំនុក​សកល​របស់​លោក​វាត់ គាត់​បាន​ប្រើ​ពាក្យ​ផ្សំ​ពី​ពាក្យ​ដែល​មានន័យ​ផ្ទុយ​គ្នា មិនមែន​ក្នុង​ន័យ​លេងសើច តែ​មាន​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​ណាស់​។ ព្រះយេស៊ូវ​ក៏បាន​ប្រើ​ពាក្យ​ដែល​មានន័យ​ផ្ទុយ​គ្នា ជា​ញឹក​ញាប់​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​មាន​សេចក្តី​កំសត់​ខាង​ឯ​វិញ្ញាណ”(ម៉ាថាយ ៥:៣) ក្នុង​ន័យ​ថា មនុស្ស​ដែល​អស់​សង្ឃឹម នឹង​ទទួល​បាន​លើស​ពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​សង្ឃឹមថា​នឹង​បាន​។ ពេលណា​យើង​សោក​សង្រេង ចំពោះ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​យើង​យំសោក ព្រះយេស៊ូវ​មាន​បន្ទូល​ថា យើង​បាន​ទទួល​បាន “ការ​កម្សាន្ត​ចិត្ត”(ខ.៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​បង្ហាញថា នៅ​ក្នុង​នគរ​ព្រះ​ការ​រស់នៅ​របស់​មនុស្ស នឹង​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ជីវិត​នៅ​ផែនដី​។ តាមរយៈ​ភាព​ផ្ទុយ​គ្នា​នេះ យើង​អាច​រៀន​សូត្រ​បាន​ថា ជីវិត​ក្នុង​ព្រះគ្រីស្ទ​ខុសពី​ការ​រំពឹង​គិត​គ្រប់​យ៉ាង​របស់​លោកិយ​។ ជាក់​ស្តែង…

Read article
សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១យ៉ូហាន ៣:១-៣,១៦-២៤ មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ​។ ១យ៉ូហាន ៣:១ មាន​ពេល​មួយ គីម(Kim) បាន​អង្គុយ​នៅ​ក្បែរ​មាត់​បង្អួច ដោយ​មាន​កាបូប​ស្ពាយ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច ដោយ​ការ​រង់​ចាំ​យ៉ាង​អន្ទះសា ចំពោះ​ការ​មកដល់​របស់​ឪពុក​នាង​។ ប៉ុន្តែ នៅពេល​ដែល​ថ្ងៃ​បាន​ប្រែ​ជា​យប់​ ភាព​រំភើប​រីករាយ​​ក៏បាន​រលាយ​បាត់​។ ពេល​នោះ នាង​ក៏​បាន​ដឹង​ថា ឪពុក​នាង​មិន​បាន​មក​ទេ គឺ​មិន​ខុសពី​ពេល​មុន​ឡើយ​។ ឪពុក​ម្តាយ​របស់​គីម​បាន​លែងលះ​គ្នា ហើយ​នាង​ចង់​ចំណាយ​ពេល​ជាមួយ​ឪពុក​របស់​នាង​ឲ្យ​បាន​ច្រើន។ វា​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​នាង​គិតថា នាង​មិន​សូវ​សំខាន់​ចំពោះ​ឪពុក​របស់​នាង ហើយ​គាត់​ប្រាកដ​ជា​មិន​ស្រឡាញ់​នាង​ទេ​។ ក្រោយមក គីម​ក៏​បាន​ដឹង​ថា ទោះ​ឪពុក​ម្តាយ​របស់​យើង​ដែល​នៅ​ផែនដី និង​អ្នក​ផ្សេង​ទៀត ធ្វើ​ឲ្យ​យើង​​ខក​ចិត្ត​យ៉ាងណា​ក៏ដោយ ក៏​យើង​មាន​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ដែល​ស្រឡាញ់​យើង ហើយ​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ​។ យើង​រាល់​គ្នា​ដែល​ជា​គ្រីស្ទបរិស័ទ​ក៏​អាច​ទទួល​ស្គាល់​ការ​ពិត​នេះ​ដែរ​។ សាវ័ក​យ៉ូហាន គឺជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន កណ្ឌ​គម្ពីរ​សំបុត្រ​យ៉ូហាន​ទាំង៣ និង​កណ្ឌ​គម្ពីរ​វិវរណៈ​។ គាត់​បាន​យល់​អំពី​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​។ តាម​ពិត គាត់​បាន​ពិពណ៌នា​អំពី​ខ្លួន​ឯង​ថា គាត់​ជា “សិស្ស១នោះ ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់”(យ៉ូហាន ២១:២០) ដោយ​គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​ម្នាក់​ដែល​ជីវិត​បាន​ផ្លាស់​ប្រែ ដោយសារ​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះ​គាត់​។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា “មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”(១យ៉ូហាន…

Read article
មាន​ការ​ជំរុញ​ចិត្ត​ឲ្យ​ផ្សាយ​ដំណឹង​ល្អ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កិច្ចការ ២០:១៧-២៤ ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពីព្រោះ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នកណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជាដើម និង​សាសន៍​ក្រេក​ផង​។ រ៉ូម ១:១៦ “តើ​អ្នក​ដឹង​ទេ​ថា ព្រះយេស៊ូវ​ស្រឡាញ់​អ្នក​។ ព្រះអង្គ​ពិតជា​ស្រឡាញ់​អ្នក​ណាស់”។ នេះ​ជា​ពាក្យ​សម្តី​ចុង​ក្រោយ របស់​លោក​ចន ដានីយ៉ែល(John Daniels)។ បន្ទាប់ពី​គាត់​បាន​ឲ្យ​លុយ​ខ្លះ ដល់​បុរស​ម្នាក់​ជា​ជន​អនាថា​ម្នាក់ គាត់​ក៏​បាន​និយាយ​លា​គ្នា ដោយ​ពាក្យ​ពេចន៍​នេះ ហើយ​ប៉ុន្មាន​វិនាទី​ក្រោយមក មាន​ឡាន​មួយ​បាន​បុក​គាត់ បណ្តាល​ឲ្យ​គាត់​បាត់បង់​ជីវិត​ភ្លាមៗ​។ នៅ​ក្នុង​ក្រដាស​កម្ម​វិធី​បុណ្យសព​របស់​លោក​ចន មាន​អត្ថបទ​ខ្លី​មួយ​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច​នេះ​ថា “លោក​ចន ចង់​ស្វែងរក​វិធី​ឈោង​ចាប់​មនុស្ស​ឲ្យ​កាន់តែ​ច្រើន ដូច​នេះ នៅពេល​រសៀល​ថ្ងៃ​អា​ទិត្យ គាត់​បាន​ព្យាយាម​ជួយ​យក​អសារ​បុរស​ម្នាក់​។ ព្រះអម្ចាស់​ក៏បាន​ប្រទាន​មធ្យោបាយ​មួយ ដើម្បី​ឲ្យ​គាត់​ឈោង​ចាប់​ពិភពលោក​។ នៅ​ថ្ងៃ​នោះ ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន​បាន​ចាក់​ផ្សាយ​ដំណឹង​អំពី​អំពើ​សប្បុរស​ធម៌ និង​របៀប​ដែល​គាត់​ចែក​ចាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​ដល់​ជន​អនាថា​។ ដំណឹង​នេះ​ក៏​បានឮ​ទៅដល់​ញាតិ​មិត្ត ក្រុម​គ្រួសារ និង​មនុស្ស​ជា​ច្រើន​ទៀត នៅ​ទូ​ទាំង​ប្រទេស”។ ទោះ​លោក​ចន ដានីយ៉ែល មិនមែន​ជា​គ្រូ​អធិប្បាយ​ក៏ដោយ គាត់​ទទួល​បាន​ការ​បណ្តាល​ចិត្ត​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ អំពី​ព្រះយេស៊ូវ​។ សាវ័ក​ប៉ុល​ក៏បាន​ទទួល​ការ​បណ្តាល​ចិត្ត​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក២០ គាត់​បាន​បង្ហាញ​អំពី​ភាព​ឆេះឆួល​របស់​គាត់ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ដោយ​និយាយ​ពាក្យ​ផ្តាំ​ផ្ញើ​ដល់​អ្នក​ដឹកនាំ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ​ថា “ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុកជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យតែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ…

Read article
តើ​អ្នក​នឹង​ទូល​សួរ​ព្រះយេស៊ូវ​ដូច​ម្តេច​ខ្លះ? (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លូកា ១៨:៩-១៧ ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ​។ លូកា ១៨:១៦ មាន​ពេល​មួយ លោក​ចូ(Joe) បាន​សួរ​កូនៗ​របស់​គាត់ ក្នុង​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​ថា “បើ​ព្រះ​យេស៊ូវ​កំពុង​គង់ នៅ​តុ​ជាមួយ​យើង នៅពេល​ព្រឹក​នេះ តើ​កូន​ចង់​សួរ​ព្រះអង្គ​ដូច​ម្តេច​ខ្លះ? កូន​ប្រុស​របស់​គាត់​បាន​គិត​អំពី​សំណួរ​ដ៏​ពិបាក​នេះ​។ ពួកគេ​ក៏បាន​សម្រេច​ចិត្ត​ថា ពួក​គេ​នឹង​សុំ​ឲ្យ​ព្រះ​យេស៊ូវ​ជួយ​ពួក​គេ​ធ្វើ​លំ​ហាត់​គណិត​វិទ្យា​ដែល​ពិបាក​បំផុត ហើយ​សូម​ឲ្យ​ព្រះអង្គ​ប្រាប់​ពួក​គេ​ថា ចក្រ​វាល​មាន​ទំហំ​ធំ​ប៉ុណ្ណា​។ បន្ទាប់មក កូន​ស្រី​របស់​គាត់​ក៏​បាន​ឆ្លើយ​ថា នាង​នឹង​សូម​ឲ្យ​ព្រះ​អង្គ​ឱប​នាង​។ តើ​អ្នក​អាច​ស្រមៃ​ថា ព្រះ​យេស៊ូវ​បាន​ទត​មក​ក្មេងៗ​ទាំង​នេះ ដោយ​សេចក្តី​ស្រឡាញ់​ខ្លាំង​ប៉ុណ្ណា​ទេ? ខ្ញុំ​យល់​ឃើញថា ព្រះអង្គ​នឹង​មាន​ព្រះទ័យ​រីករាយ ក្នុង​ការ​ឆ្លើយតប​ចំពោះ​សំណូមពរ​របស់​ពួកគេ​។ ព្រះអង្គ​អាច​សព្វ​ព្រះទ័យ​ជា​ពិសេស ចំពោះ​កូន​ស្រី​របស់​លោក​ចូ ដែល​បាន​សូម​ឲ្យ​ព្រះ​អង្គ​ឱប​នាង ដែល​ហាក់​ដូចជា​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ និង​បង្ហាញ​ចិត្ត​ដែល​ចង់​ឲ្យ​ព្រះ​អង្គ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​នាង​។ ក្មេងៗ​ចិត្ត​ស្វែងរក​ខ្នង​បង្អែក ហើយ​ពួក​គេ​ដឹង​ថា ព្រះយេស៊ូវ​មាន​គ្រប់​ចេស្តា និង​មាន​សេចក្តី​ស្រឡាញ់​។ ព្រះអង្គ​មាន​បន្ទូល​ថា “អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូចជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ”(លូកា ១៨:១៧)។ ព្រះគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះគុណ ការ​អត់​ទោស​បាប និង​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ​។ ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​ចិត្ត​ដែល​បន្ទាប​ខ្លួន ចិត្ត​ដែល​ចង់​នៅ​ក្បែរ​ព្រះអង្គ​។ តើ​អ្នក​មាន​អ្វី​ចង់​ទូល​សួរ​ព្រះយេស៊ូវ​ទេ? យើង​ម្នាក់ៗ​សុទ្ធតែ​មាន​សំណួរ សម្រាប់​ព្រះអង្គ! ពុំ​នោះ​ទេ អ្នក​ប្រហែល​ជា​គ្រាន់តែ​ចង់​នៅ​ក្បែរ​ព្រះអង្គ? ចូរ​រត់​ទៅ​រក​ព្រះអង្គ​ក្នុង​ពេល​ឥឡូវ​នេះ…

Read article
ស្តង់ដារ​នៃ​សេចក្តី​បរិសុទ្ធ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លេវី​វិន័យ ២២:១-៩ អញ​នេះ ជា​ព្រះយេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​។ លេវី​វិន័យ ២២:៩ បន្ទាប់ពី​ខ្ញុំ​បាន​ទៅ​ទស្សនា​រូប​ចម្លាក់​សេរ៉ាមិច លំ​ដាក់​ពិភពលោក នៅ​ក្នុង​សារ​មន្ទីរ​សិល្បៈ គេ​ក៏បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​សូន​ក្អម​តូច​មួយ ពី​ដី​ឥដ្ឋ​ដែល​អាច​រឹង នៅពេល​ត្រូវ​ខ្យល់​។ ខ្ញុំ​ក៏បាន​ចំណាយ​ពេល២ម៉ោង នៅ​ក្នុង​ការ​សូន​ក្អម​តូច​មួយ ដោយ​មាន​ឆ្លាក់​រូប និង​ដាក់​ពណ៌​ពី​លើ​ផង​។ លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រឹង​ប្រែង​នោះ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ស្ញប់​ស្ញែង​ទេ ដោយ​ខ្ញុំ​សូន​បាន​ក្អម​តូច​មួយ ខូច​ទ្រង់ទ្រាយ និង​មាន​ពណ៌​មិន​ស្មើ​។ គេ​មិន​យក​ក្អម​នេះ ទៅ​ដាក់​ក្នុង​សារមន្ទីរ​ឡើយ​។ ការ​រស់នៅ ដោយ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ដល់​ស្តង់ដារ​ខ្ពស់​ណាមួយ អាច​មាន​ការ​ពិបាក​ខ្លាំង​។ ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល​បាន​ជួប​រឿង​នេះ ខណៈ​ពេល​ដែល​ពួកគេ​ព្យាយាម ធ្វើ​តាម​បង្គាប់​របស់​ព្រះ ឲ្យ​សម្អាត​ខ្លួន​តាម​ក្រឹត្យ​វិន័យ(លេវី​វិន័យ ២២:១-៨) និង​ធ្វើ​តាម​ការ​បង្គាប់​ជា​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​ថ្វាយ​យញ្ញ​បូជា(ខ.១០-៣៣)។ ការងារ​របស់​ពួក​សង្ឃ​ត្រូវតែ​មាន​ភាព​បរិសុទ្ធ ដោយ​ការ​ញែក​ចេញ តែ​ទោះ​ពួកគេ​បាន​ខិតខំ​យ៉ាងណា ក៏​ពួកគេ​នៅតែ​មាន​ចំណុច​ខ្វះខាត​ជា​ញឹក​ញាប់​។ ហេតុ​នេះ​ហើយ ទី​បំផុត ព្រះ​ទ្រង់​ក៏បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្តី​សុ​ចរិត​របស់​ពួកគេ មក​លើ​ស្មា​របស់​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​លោក​ម៉ូសេ​ថា ព្រះអង្គ​គឺជា​ព្រះយេហូវ៉ា គឺជា​ព្រះ​ដែល​ញែក​ពួកគេ​ចេញ​ជា​បរិសុទ្ធ(២២:៩,១៦,៣២)។ ព្រះ​យេស៊ូវ​គឺជា​ស​ម្តេច​សង្ឃ​របស់​យើង ហើយ​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ថ្វាយ​ដង្វាយ​លោះ​បាប​ដែល​បរិសុទ្ធ និង​អាច​ទទួលយក​បាន ត្រូវ​តាម​ស្តង់ដារ​របស់​ព្រះ​មួយរយ​ភាគរយ តាមរយៈ​ការ​សុគត​របស់​ព្រះ​អង្គ នៅ​លើ​ឈើ​ឆ្កាង​។ ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ឯ​ទូល​បង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​ដែរ”(យ៉ូហាន…

Read article
ព្រះអម្ចាស់ គឺជា​គ្រឹះ​ដ៏​រឹងមាំ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេសាយ ៣៣:២-៦ នឹង​មាន​សេចក្តី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្តីសង្គ្រោះ​ប្រាជ្ញា និង​ដំរិះ​ជា​បរិបូរ​ដែរ សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​នឹង​បានជា​ឃ្លាំង​របស់​ឯង​។ អេសាយ ៣៣:៦ ផ្ទះ​របស់​ខ្ញុំ​មាន​ផ្ទះ​បាយ​ចាស់​ទ្រុឌ​ទ្រោម និង​មាន​រនាប​បាក់​ស្រុត ដូច​នេះ យើង​ចាំបាច់​ត្រូវ​ជួស​ជុល​វា​។ បន្ទាប់ពី​ជាង​សំណង់​បាន​វាយ​កំទេច​ផ្ទះ​នោះ​មួយ​ផ្នែក​ធំ ពួកគេ​ក៏បាន​ចាប់​ផ្តើម​ជីកដី ដើម្បី​សង់​គ្រឹះ​ថ្មី​។ ពេល​នោះ រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏បាន​កើត​ឡើង​។ ខណៈ​ពេល​ដែល​ជាង​កំពុង​ជីកដី ពួកគេ​កាយ​បាន​បំណែក​ឥដ្ឋ​ការ៉ូ​ជា​ច្រើន រួម​ទាំង​ដប​សូដា​ពី​ទសវត្សរ៍​ឆ្នាំ១៨៥០ ហើយ​ថែម​ទាំង​រក​ឃើញ​កាំបិត​ចាស់ៗ​ទៀត​ផង​។ តើ​គេ​បាន​សង់ផ្ទះ​នេះ​នៅ​លើ​កន្លែង​ចាក់​សំរាម​ចាស់​ឬ? គ្មាន​នរណា​ដឹង​ទេ ហេតុ​នេះ​ហើយ វិស្វករ​ក៏បាន​ប្រាប់​យើង​ថា ពួក​គេ​ត្រូវ​ជីក​គ្រឹះ​ឲ្យ​បាន​ជ្រៅ​ជាង​មុន ពុំ​នោះ​ទេ ជញ្ជាំង​ផ្ទះ​របស់​យើង​នឹង​ចេញ​ស្នាម​ប្រេះ​មិនខាន​។ គេ​សង់​គ្រឹះ​ឲ្យ​បាន​រឹងមាំ ដើម្បី​ឲ្យ​ផ្ទះ​មាន​ភាព​រឹងមាំ​។ ជីវិត​យើង​ក៏​មាន​លក្ខណៈ​ដូច​នេះ​ដែរ​។ កាល​ពួក​អ៊ីស្រាអែល​​រង្គោះរង្គើ​ដោយសារ​ខ្មាំង​សត្រូវ ហោរា​អេសាយ​បាន​អធិស្ឋាន​សូម​ឲ្យ​ពួកគេ​បន្ត​មាន​ភាព​រឹងមាំ(អេសាយ ៣៣:២-៤)។ ប៉ុន្តែ ភាព​រឹងមាំ​របស់​ពួកគេ​មិន​កើត​ចេញពី​ភាព​ក្លាហាន ឬ​អាវុធ​នោះ​ទេ តែ​ដោយសារ​ពួក​គេ​បាន​សង់​ជីវិត​របស់​ពួកគេ នៅ​លើ​ព្រះ​។ គឺ​ដូច​ដែល​លោក​ហោរា​បាន​មាន​ប្រសាសន៍​ថា “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល អញ​ដាក់ថ្ម១នៅ​ក្រុង​ស៊ីយ៉ូន ទុកជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​ដំឡៃ​ដែល​បាន ដាក់​យ៉ាង មាំមួន ឯ​អ្នកណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួសរាន់​ឡើយ”(២៨:១៦)។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ស្រដៀង​នេះ​ផង​ដែរ ដោយ​បង្រៀន​ថា អស់​អ្នក​ដែល​សង់​ជីវិត​របស់​ខ្លួន នៅ​លើ​ប្រាជ្ញា​របស់​ព្រះអង្គ​ដែល​ជា​គ្រឹះ​ដ៏​រឹងមាំ…

Read article
បាន​ទទួល​ព្រះពរ ដើម្បី​ធ្វើ​ជា​ព្រះពរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២ពង្សាវតាក្សត្រ ៤:១-៧ កូន​ទាំង២ក៏ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់​។ ២ពង្សាវតាក្សត្រ ៤:៥ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​កាសែត ខ្ញុំ​ចូល​ចិត្ត​សរសេរ​រឿង​របស់​អ្នក​ដទៃ នៅ​ក្នុង​ទំព័រ​កាសែត ប៉ុន្តែ គេ​បាន​បណ្ដុះ​បណ្តាល​ខ្ញុំ មិន​ឲ្យ​ចែក​ចាយ​ទស្សនៈ​របស់​ខ្ញុំ​ទេ​។ ដូច​នេះ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​ខ្ញុំ​ដឹង​ថា ព្រះ​បាន​ត្រាស់ហៅ​ខ្ញុំ ឲ្យ​ចាក​ចេញពី​អាជីព​ជា​អ្នក​កាសែត ខ្ញុំ​ក៏បាន​ទទួល​ការ​ដឹកនាំ​ពី​ព្រះអង្គ ឲ្យ​សរសេរ​អត្ថបទ​បង្ហោះ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​ចែកចាយ​អំពី​ព្រះអង្គ​។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​បន្តិច​បន្តួច នៅ​ក្នុង​ការ​ចែកចាយ​អំពី​ទស្សនៈ​របស់​ខ្ញុំ និង​ជា​ពិសេស​អំពី​សេចក្តី​ជំនឿ​របស់​ខ្ញុំ​។ ខណៈ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សរសេរ​អត្ថបទ​បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណិត ខ្ញុំ​មាន​ការ​បារម្ភ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​មិន​មាន​ប្រធានបទ សម្រាប់​សរសេរ​ទៀត​ទេ​។ ប៉ុន្តែ ពី​មួយ​សប្តាហ៍ ទៅ​មួយ​សប្តាហ៍​ទៀត ខ្ញុំ​រកបាន​ពាក្យ​លើក​ទឹក​ចិត្ត និង​ការ​បង្រៀន​សម្រាប់​ចែក​ចាយ​។ ខ្ញុំ​សរសេរ​កាន់តែ​ច្រើន នោះ​គំនិត​កាន់តែ​ច្រើន​ក៏​បាន​ហូរ​ចេញ​មក​ដូច​ទឹក​ រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ខ្ញុំ​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជីវិត​ខ្ញុំ ដោយ​បំពេញ​ខ្ញុំ នូវ​ក្តី​អំណរ និង​ការ​បណ្តាល​ចិត្ត ពេលណា​ខ្ញុំ​ប្រើ​អំណោយ​ទាន និង​ទេព​កោសល្យ​របស់​ខ្ញុំ ដើម្បី​បម្រើ​អ្នក​ដទៃ ដោយ​ចិត្ត​ស្មោះ​ត្រង់​។ ក្នុង​បទ​គម្ពីរ ២ពង្សាវតាក្សត្រ យើង​ឃើញថា មាន​ស្រ្តី​មេម៉ាយ​ម្នាក់ បាន​ទៅ​សុំ​ឲ្យ​ហោរា​អេលីសេ​ជួយ​។ បន្ទាប់ពី​ស្វាមី​របស់​នាង​បាន​ស្លាប់ ម្ចាស់​បំណុល​ចង់​មក​ចាប់​កូន​ប្រុស​ទាំង​ពីរ​របស់​នាង ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្លួន​។ នៅ​ផ្ទះ​របស់​នាង​មាន​តែ​ដប​ប្រេង​អូលីវ១ដប​តូច​ប៉ុណ្ណោះ​។ លោក​ហោរា​ក៏បាន​បង្គាប់​នាង ឲ្យ​ទៅ​ខ្ចី​ភាជនៈ​ទទេ​ពី​អ្នក​ជិត​ខាង…

Read article
ការ​កោត​ខ្លាច​ដ៏​ត្រឹម​ត្រូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ២:១-១១ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ … នោះ​ឯង​នឹង​បាន​យល់​សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្តី​ស្គាល់​ដល់​ព្រះអង្គ​។ សុភាសិត ២:៤-៥ មាន​ពេល​មួយ យេរេមី(Jeremy) បាន​សរសេរ​ថា “ខ្ញុំ​បាន​ដឹង​តិចតួច អំពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​។ កាល៧ឆ្នាំ​មុន…ខ្ញុំ​មាន​អារម្មណ៍​តានតឹង ថប់​បារម្ភ វិលមុខ និង​ភ័យ​ខ្លាច​ជា​ពន់​ពេក ពេល​ដែលគេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ជំងឺ​មហារីក​ដែល​មិន​អាច​ព្យាបាល​ជា”។ ប៉ុន្តែ គាត់​បាន​រៀន​គ្រប់​គ្រង​ការ​ភ័យ​ខ្លាច​របស់​គាត់ ដោយ​ពឹង​ផ្អែក​ទៅលើ​ព្រះ​វត្ត​មាន​របស់​ព្រះ ហើយ​បាន​ងាក​ចេញពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់ ទៅ​រក​ការ​ឱប​ក្រសោប​យក​ការ​កោត​ខ្លាច​ព្រះ​។ សម្រាប់​យេរេមី ការ​កោត​ខ្លាច​ព្រះ គឺ​មានន័យថា គាត់​កោត​ស្ញប់​ស្ញែង​ព្រះអាទិករ​នៃ​ចក្រវាល​ទាំងមូល ដែល​នឹង “បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅជា​ដរាប”(អេសាយ ២៥:៨) ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ថា ព្រះអង្គ​ស្គាល់ ហើយ​ស្រឡាញ់​គាត់​។ ការ​កោត​ខ្លាច​ព្រះអម្ចាស់ ដែល​ជា​ការ​គោរព និង​ស្ញប់​ស្ញែង​ដ៏​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យើង គឺជា​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងមូល​។ ស្តេច​សាឡូម៉ូន​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​កោត​ខ្លាច​ព្រះអម្ចាស់ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត ដែល​ផ្ទុក​ទៅ​ដោយ​ប្រាជ្ញា​ជា​ច្រើន​។ ទ្រង់​មាន​បន្ទូល​ថា បើ​បុត្រា​ទ្រង់​ផ្ទៀង​ត្រចៀក​ស្តាប់​ប្រាជ្ញា ហើយ​ស្វែងរក​ប្រាជ្ញា ដូច​ស្វែងរក​ទ្រព្យ​សម្បត្តិ នោះ​បុត្រា​ទ្រង់​នឹង​មាន​ការ​កោត​ខ្លាច និង​ស្គាល់​ព្រះអម្ចាស់(សុភាសិត ២:២,៤-៥)។ ក្រៅពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង ទ្រង់​នឹង​រក​ឃើញ​គំនិត​វាងវៃ និង​យោបល់​ផង​ដែរ(ខ.១០-១១)។…

Read article
ការ​ថែរក្សា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១សាំយ៉ូអែល ២៥:២៨-៣១ គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ​។ ១សាំយ៉ូអែល ២៥:២៩ កុមារា​ឈ្មោះ ដាវីឌ វេតទ័រ(David Vetter) បាន​លាចាក​លោក ក្នុង​អាយុ១២ឆ្នាំ បន្ទាប់ពី​គាត់​បាន​រស់នៅ​ពេញ​មួយ​ជីវិត​ក្នុង​ឈុត​ខោអាវ​ការពារ​មេរោគ ដែល​មាន​ថង់​ផ្លា​ស្ទីក​មាន​រាង​មូល​ថ្លា​ដូច​ពពុះ​គ្រប​ពីលើ​ក្បាល​គាត់​។ គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “ក្មេង​ប្រុស​ពពុះ”។ គាត់​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​កំណើត​។ បង​ប្រុស​របស់​គាត់​ជា​កូន​ទីមួយ​ក្នុង​គ្រួសារ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​នេះ ដូច​នេះ ឪពុក​ម្តាយ​គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ការពារ​គាត់ ជា​កូន​ទីពីរ​។ ដើម្បី​ពន្យារ​ជីវិត​គាត់ ក្រុម​វិស្វករ​របស់​អង្គ​ការ​ណាសា ក៏បាន​ច្នៃ​បង្កើត​គំរប​ការពារ​ក្បាល​គាត់ ធ្វើ​ពី​ផ្លា​ស្ទីក​រាង​មូល​ថ្លា​ដូច​ពពុះ និង​បង្កើត​ឈុត​ខោអាវ​របស់​អវកាស​យានិក សម្រាប់​ឲ្យ​គាត់​ពាក់ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​គាត់​អាច​នាំ​គាត់ ចេញទៅ​ខាង​ក្រៅ​។ ជា​ការ​ពិត​ណាស់ នរណា​ក៏​ចង់​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែរ! នៅ​គ្រា​សញ្ញា​ចាស់ លោក​ណាបាល​ជា​ប្តី​របស់​នាង​អ័ប៊ីកែល បាន​ធ្វើ​ខុស​មក​លើ​ស្តេច​ដាវីឌ​។ ក្នុង​ពេល​ដ៏​ក្តៅ​ក្រហាយ​នោះ ស្តេច​ដាវីឌ​បាន​ស្វែងរក​ឱកាស​សងសឹក ដោយ​ផ្ទាល់ដៃ​។ នាង​អ័ប៊ីកែល​ក៏បាន​ប្រញាប់​ទៅ​ជួប​ទ្រង់ ដោយ​ការ​ក្រើន​រំឭក​ប្រកប​ដោយ​ប្រាជ្ញា​ថា “ទោះបើ​មាន​មនុស្ស​លើក​ដេញ តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏ដោយ គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ”(១សាំយ៉ូអែល ២៥:២៩)។ ពាក្យ “ចង​ជាប់​ក្នុង​បាច់” គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រមូល​វត្ថុ​មាន​តម្លៃ​មក​ចង​ចូល​គ្នា​ជា​បាច់ ដើម្បី​ឲ្យ​គេ​អាច​ដឹក​ជញ្ជូន​ពួកវា​ដោយ​សុវត្ថិភាព​។ ត្រង់​ចំណុច​នេះ នាង​អ័ប៊ីកែល​បាន​រំឭក​ស្តេច​ដាវីឌ​ថា…

Read article
ព្រះគ្រីស្ទ​សំខាន់​ជាងគេ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កូល៉ុស ២:៦-១២ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នកណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥតការ​។ កូល៉ុស ២:៨ ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​ចូល​ចិត្ត​មើល​ខ្សែ​ភាពយន្ត​បែប​ស្នេហា​រ៉ូមែនទិច មាន​លក្ខណៈ​ប្រឌិត ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​រីករាយ​។ ខ្ញុំ​អាច​និយាយ​បាន​ថា នេះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់ ប៉ុន្តែ ខ្ញុំ​ក៏​ចូល​ចិត្ត​មើល​រឿង​ប្រភេទ​នេះ​ដែរ​។ ខ្សែ​ភាពយន្ត​ទាំង​នោះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់ចិត្ត ដែល​យើង​អាច​ស្មាន​ទុក​ជា​មុន​ថា នៅ​ចុង​បញ្ចប់​តួអង្គ​ដែល​ជា​គូរ​ស្នេហ៍​នឹង​បាន​រួមរស់​ជាមួយ​គ្នា ដោយ​សុភ​មង្គល​ជា​រៀង​រហូត​។ ថ្មីៗ​នេះ យើង​បាន​មើល​រឿង​មួយ ដែល​បាន​ផ្តល់​ឲ្យ​ទស្សនិកជន​នូវ​យោបល់​ដ៏​រ៉ូមិនទិច​មួយ​ចំនួន ដែល​យើង​អាច​យក​មក​វិភាគ​។ ពី​ដំបូង​គេ​ថា សេចក្តី​ស្រឡាញ់​គឺជា​អារម្មណ៍​។ បន្ទាប់មក​គេ​ថា ចូរ​ធ្វើ​តាម​បេះ​ដូង​របស់​អ្នក​ចុះ​។ ហើយ​នៅ​ចុង​បញ្ចប់​គេ​និយាយ​ថា សុភ​មង្គល​របស់​អ្នក​សំខាន់​លើស​អ្វីៗ​​ទាំង​អស់​។ ជា​ការ​ពិត​ណាស់ អារម្មណ៍​របស់​យើង​សំខាន់​។ ប៉ុន្តែ ការ​ផ្តេត​ផ្តួល​ទៅ​តាម​អារម្មណ៍ ដោយ​ផ្ដោត​ទៅលើ​ខ្លួនឯង​ខ្លាំង​ពេក គឺជា​គ្រឹះ​ដ៏​ទន់​ជ្រាយ ដែល​​ពិបាក​នឹង​ជួយ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មាន​ភាព​ស្ថិត​ស្ថេរ​។ វប្បធម៌​របស់​លោកិយ​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ប្លែកៗ​ជា​ច្រើន ដែល​ស្តាប់​ទៅ​ពីរោះ​ពី​ដំបូង ប៉ុន្តែ បើ​យើង​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​យើង​នឹង​ឃើញ​យោបល់​ទាំង​នោះ ​មាន​ភាព​ប្រេះ​ស្រាំ​ខ្លាំង​ណាស់​។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​កូល៉ុស​ជំពូក២ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​ការ​ពិនិត្យ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​។ គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា កាលណា​យើង​បាន “ចាក់ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​ជំនឿ”(ខ.៧) យើង​នឹង​អាច​មើល​ដឹង​ថា វប្បធម៌​របស់​យើង​កំពុង​បោក​បញ្ឆោត​យើង ត្រង់​ចំណុច​ណា​ខ្លះ​។ សាវ័ក​ប៉ុល​បាន​ហៅ​ការ​កុហក​នោះ​ថា “ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥតការ”…

Read article