នំម៉ាណាប្រចាំថ្ងៃ

You are here:
បន្ទាប​ខ្លួន​សុំ​ជំនួយ

កិច្ចការ ២:៤២-៤៧ ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជាមួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា​។ កិច្ចការ ២:៤៤ ខណៈ​ពេល​ដែល​ពិធីជប់លៀង​របស់​គ្រួសារ​ខ្ញុំ ជិត​ចូល​មកដល់ ខ្ញុំ​និង​ភរិយា​ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​រៀប​ផែនការ​។ ដោយសារ​យើង​​មាន​ភ្ញៀវ​ជា​ច្រើន​ដែល​នឹង​មក​ចូល​រួម តើ​យើង​គួរ​តែ​ជួល​ចុងភៅ​ឲ្យ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​យើង​ដែរ​ឬ​ទេ? បើ​យើង​ត្រូវ​ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង តើ​យើង​គួរ​តែ​ទិញ​ចង្ក្រាន​សម្រាប់​អាំង​សាច់​បាប៊ីឃ្យូ​ទេ? ថ្ងៃ​នោះ អាច​នឹង​មាន​ភ្លៀង តើ​យើង​គួរ​តែ​ទិញ​រោង​សម្រាប់​ជ្រក​ភ្លៀង​ដែរ​ឬ​ទេ? មិន​យូរ​ប៉ុន្មាន ពិធីជប់លៀង​របស់​យើង​មាន​ការ​ចំណាយ​កាន់តែ​ច្រើន ហើយ​យើង​ក៏​ខ្វះ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បន្តិច​។ នៅ​ក្នុង​ការ​ព្យាយាម​ផ្គត់ផ្គង់​អ្វី​គ្រប់​យ៉ាង ដោយ​ខ្លួនឯង យើង​ក៏បាន​ខកខាន​មិន​បាន​ឆក់​ឱកាស​ទទួល​ជំនួយ​ពី​អ្នក​ដទៃ​។ សហគមន៍​ដែល​សម​ស្រប​តាម​ព្រះ​គម្ពីរប៊ីប គឺ​មាន​ការ​ឲ្យ និង​ការ​ទទួល​។ សូម្បីតែ​កាល​មនុស្ស​ដំបូង​មិន​ទាន់​ធ្លាក់​ចូល​ក្នុង​បាប លោក​អ័ដាម ក៏​ត្រូវ​ការ​ជំនួយ​ផង​ដែរ(លោកុប្បត្តិ ២:‌១៨) ហើយ​ក្រោយមក ព្រះអម្ចាស់​បាន​បង្រៀន​យើង ឲ្យ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ដទៃ(សុភាសិត ១៥:២២) ហើយ​ចែករំលែក​បន្ទុក​របស់​យើង​ដល់​គ្នា​ទៅវិញ​ទៅមក​(កាឡាទី ៦:២)។ ពួក​ជំនុំ​ដំបូង​បាន​លក់​ទ្រព្យ​សម្បត្តិ ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក តាម​ដែល​ត្រូវ​ការ ហើយក៏​មាន​ចិត្ត​គំនិត​ដែល​រួបរួម​គ្នា​ផង​ដែរ(កិច្ចការ ២:៤៤-៤៥)។ ពួកគេ​មិន​បាន​រស់នៅ ដោយ​ឯករាជ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​ចែករំលែក ឲ្យខ្ចី ឲ្យ​អំណោយ ហើយ​ទទួល​ពី​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា យ៉ាង​មាន​របៀប​។ សម្រាប់​ពិធីជប់លៀង​របស់​គ្រួសារ​ខ្ញុំ​នៅ​ថ្ងៃ​នោះ យើង​ក៏បាន​សម្រេច​ចិត្ត​ស្នើ​ឲ្យ​ភ្ញៀវ​របស់​យើង នាំ​យក​បន្លែ​ចម្រុះ​មក​ធ្វើ​ម្ហូប​សាឡាត់ ឬ​នាំ​បង្អែម មក​ចូល​រួម​ពិធីជប់លៀង​នៅ​ផ្ទះ​យើង​។…

Read article
ពេល​ដែល​យើង​ជឿ​ថា យើង​នឹង​បាន​ឃើញ

អេសាយ ៦៥:១៧-២៥ ឯ​ឆ្កែ​ព្រៃ និង​កូន​ចៀម​វា​នឹង​រកស៊ី​ជាមួយ​គ្នា​។ អេសាយ ៦៥:២៥ មាន​ពេល​មួយ​ភរិយា​ខ្ញុំ​ឈ្មោះ ខារី(Cari) បាន​ហៅ​ខ្ញុំ​ឲ្យ​ដើរមក​មាត់​បង្អួច ហើយ​ក៏​បាន​ចង្អុល​ទៅ​សត្វ​ក្តាន់​ញី​ពេញវ័យ​មួយ​ក្បាល នៅ​ក្នុង​ព្រៃ នៅ​ក្បែរ​របង​ផ្ទះ​របស់​យើង ដោយ​រត់​ចុះ​ឡើងៗ ពី​ចុង​ម្ខាង​នៃ​របង​ផ្ទះ​យើង​ទៅ​ចុង​ម្ខាង​ទៀត​។ ចំណែកឯ​ឆ្កែ​របស់​យើង​ដែល​មាន​មាឌធំ ពួកវា​ក៏បាន​រត់​ចុះ​ឡើងៗ នៅ​ខាង​ក្នុង​ទី​ធ្លា​ផ្ទះ តាម​សត្វ​ក្តាន់​នោះ ដែល​នៅ​ក្រៅរបង ប៉ុន្តែ ពួកវា​មិន​បាន​ព្រុស​ទាល់តែសោះ​។ ពួកវា​ក៏​បាន​បន្ត​រត់​ចុះ​ឡើងៗ​ដូច​នេះ​ជិត​១​ម៉ោង​។ ពេល​ណា​សត្វ​ក្តាន់​ឈប់ ហើយ​ងាក​មក​មើល​ពួកវា ពួកវា​ក៏​បាន​ឈប់​ផង​ដែរ ដោយ​ពួកវា​តម្រង់​ជើង​ខាង​មុខ ហើយ​បន្ទន់​ជើង​ខាង​ក្រោយ ដើម្បី​ត្រៀម​ខ្លួន​រត់​ទៀត​។ នេះ​មិនមែន​ជា​អាកប្ប​កិរិយា​របស់​សត្វ​សាហាវ​ដេញ​ចាប់​សត្វ​ស្លូត​ធ្វើ​ជា​ចំណី​​នោះ​ទេ តាម​ពិត សត្វ​ក្តាន់ និង​សត្វ​ឆ្កែ​របស់ខ្ញុំ​កំពុងតែ​រត់​លេង​ជាមួយ​គ្នា ដោយ​ចិត្ត​រីករាយ បានជា​ភរិយា​ខ្ញុំ​លាន់​មាត់​ថា គាត់​មិន​នឹក​ស្មាន​សោះ​ថា គាត់​បាន​ឃើញ​ទិដ្ឋភាព​ដែល​គួរ​ឲ្យ​ពេចពិល​រមិល​មើល​នេះ​។ សម្រាប់​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ ការ​លេង​ប្រឡែង​របស់​ពួកវា នៅពេល​ព្រឹក​នោះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ទិដ្ឋភាព​ដែល​បាន​ពិពណ៌នា​អំពី​នគរ​ព្រះ​ដែល​ត្រូវ​មកដល់​។ ក្នុង​កណ្ឌ​គម្ពីរ​អេសាយ ព្រះអម្ចាស់​បាន​មាន​បន្ទូល​សន្យា​ថា ព្រះអង្គ​នឹង​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី(អេសាយ ៦៥:១៧)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ទៀត​ថា “ឆ្កែ​ព្រៃ និង​កូន​ចៀម​វា​នឹង​រកស៊ី​ជាមួយ​គ្នា ហើយ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ”(ខ.២៥)។ នៅពេល​នោះ សត្វ​សាហាវ​នឹង​មិន​ចាប់​សត្វ​ដទៃ​ទៀត​ជា​អាហារ​ទៀត​ទេ តែ​ពួកវា​នឹង​នៅ​ជាមួយ​គ្នា​ដូច​មិត្ត​ភក្តិ​។ ព្រះបន្ទូល​ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ…

Read article
រឿង​ដែល​បាន​ដាស់តឿន​យើង

សា​ស្តា ៥:១៣-២០ មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់១មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន​។ សា​ស្តា ៥:១៣ ក្នុង​ខ្សែ​ភាពយន្ត​ចំណាស់​មួយ មាន​ចំណង​ជើង​ថា លោក​ខេន មិនមែន​ជា​ពលរដ្ឋ​ធម្មតា លោក​ឆាលី ហ្វូស្ទ័រ ខេន(Charlie Foster Kane) រកបាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹក និង​ក្លាយ​ជា​អ្នក​មាន​អំណាច តាមរយៈ​ការ​ពង្រីក​មុខ​ជំនួញ​ផ្នែក​សារព័ត៌មាន​របស់​គាត់​។ ក្នុង​រឿង​មួយ ដែល​បាន​ឆ្លុះ​បញ្ចាំង​បទ​គម្ពីរ​សា​ស្តា ២:៤-១១ លោក​ខេន បាន​ស្វែងរក​ការ​សប្បាយ​គ្រប់​យ៉ាង ដោយ​បាន​សាង​សង់​ប្រាសាទ ដែល​មាន​សួន​ច្បារ​ធំៗ មាន​ពេញ​ទៅ​ដោយ​ស្នាដៃ​សិល្បៈ​ដ៏​មាន​តម្លៃ​។ អ្វី​ដែល​លោក​ខេន​ពិតជា​ចង់​បាន​នោះ គឺ​ការ​លើក​ដំកើង​ខ្លួនឯង មិន​ខុស​ពី​មហា​សេដ្ឋី​ដទៃ​ទៀត​ឡើយ​។ គាត់​បាន​ចំណាយ​ធនធាន​របស់​គាត់ ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ឆាក​នយោបាយ ហើយ​នៅពេល​ដែល​គាត់​ទទួល​បរាជ័យ ដើម្បី​បិទ​បាំង​ភាព​អា​មាស​របស់​ខ្លួន គាត់​ក៏​បាន​ចោទ​ប្រកាន់​គូរ​ប្រកួត​ថា បាន​កេង​បន្លំ​សន្លឹក​ឆ្នោត​។ ដើម្បី​ឲ្យ​គេ​ស្ញប់​ស្ញែង​គាត់ គាត់​ក៏​បាន​សាង​សង់​សាល​មហោស្រព​អូប៉េរ៉ា សម្រាប់​ភរិយា​របស់​គាត់ ហើយក៏​បាន​បង្ខំ​នាង​ឲ្យ​ប្រ​លូក​ក្នុង​អាជីព​ជា​អ្នក​ចម្រៀង ដែល​មិន​សក្តិ​សមនឹង​ទេព​កោសល្យ​របស់​នាង​។ ត្រង់​ចំណុច​នេះ រឿង​របស់​លោក​ខេន​ក៏បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​បទ​គម្ពីរ​សា​ស្តា ដែល​ក្នុង​នោះ ទ្រព្យ​សម្បត្តិ​នាំមក​នូវ​គ្រោះ​ថ្នាក់ ដល់​មនុស្ស​ដែល​ដេញ​តាម និង​បង្គរ​វា​ទុក(៩:១០-១៥) ដោយ​ត្រូវ​រោយរៀវ​ទៅ​ក្នុង​សេចក្តី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន(៥:១៧)។ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​ខេន គាត់​ត្រូវ​រស់​នៅ​តែ​ម្នាក់ឯង នៅ​ក្នុង​ប្រាសាទ ដោយ​សេចក្តី​កំហឹង​។ រឿង​របស់​លោក​ខេន បាន​បញ្ចប់…

Read article
តើមាន​អ្វី​នៅ​ក្នុង​ដៃ​អ្នក?

និក្ខមនំ ៤:១-៥ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង​។ និក្ខមនំ ៤:២ កាល​ពីរបី​ឆ្នាំ​មុន បន្ទាប់ពី​ខ្ញុំ​បាន​ទទួល​សេចក្តី​សង្គ្រោះ និង​បាន​ថ្វាយ​ជីវិត​ដល់​ព្រះអង្គ ខ្ញុំ​បាន​យល់​ឃើញថា ព្រះអម្ចាស់​កំពុង​ដឹកនាំ​ខ្ញុំ ឲ្យ​លះបង់​អាជីព​របស់​ខ្ញុំ ជា​អ្នក​កាសែត​។ ខណៈ​ពេល​ដែល​ខ្ញុំ​ទម្លាក់​ប៊ិច​ចុះ ហើយ​ទុកចោល​ជំនាញ​តែង​និពន្ធ ខ្ញុំ​មិន​អាច​ជម្នះ​អារម្មណ៍​ដែល​តែងតែ​គិតថា ថ្ងៃ​ណាមួយ ព្រះអម្ចាស់​នឹង​ត្រាស់ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ការ​តែង​និពន្ធ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​កំពុង​វិលវល់​ក្នុង​វាល​រហោស្ថាន​ខាង​វិញ្ញាណ ខ្ញុំ​ក៏បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​រឿង​របស់​លោក​ម៉ូសេ និង​ដំបង​របស់​គាត់ ក្នុង​បទ​គម្ពីរ​និក្ខមនំ​ជំពូក៤​។ លោក​ម៉ូសេ​បាន​ទទួល​ការ​ចិញ្ចឹម​បីបាច់ ក្នុង​រាជ​វាំង​របស់​ស្តេច​ផារ៉ោន ហើយ​រំពឹង​ថា នឹង​មាន​អនាគត​ដ៏​រុងរឿង ប៉ុន្តែ គាត់​បាន​រត់​គេច​ចេញពី​ទឹកដី​អេស៊ីព្ទ ហើយ​បាន​រស់នៅ​ជា​អ្នក​គង្វាល ក្នុង​តំបន់​ដែល​មិន​សូវ​មាន​គេ​ស្គាល់​។ នៅពេល​ដែល​ព្រះ​អម្ចាស់​ត្រាស់ហៅ​គាត់ គាត់​ប្រាកដ​ជា​គិត​ស្មានថា គាត់​គ្មាន​អ្វី​សម្រាប់​ឲ្យ​ព្រះអង្គ​ប្រើ​គាត់​ឡើយ តែ​ក្រោយមក គាត់​ក៏​បាន​ដឹង​ថា ព្រះអង្គ​អាច​ប្រើ​នរណា​ក៏បាន និង​ប្រើ​អ្វី​ក៏បាន ដើម្បី​សម្រេច​ផែនការ​របស់​ព្រះអង្គ​។ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ? លោក​ទូល​ឆ្លើយ​ថា “មាន​ដំបង”(និក្ខមនំ ៤:២-៣)។ ពេល​នោះ ដំបង​ដ៏​សាមញ្ញ​របស់​លោក​ម៉ូសេ ក៏បាន​ប្រែ​ក្លាយ​ជា​សត្វ​ពស់​មួយ​ក្បាល​។ នៅពេល​ដែល​គាត់​ចាប់​កាន់​ដំបង​នោះ ព្រះអម្ចាស់​ក៏បាន​ធ្វើ​ឲ្យ​វា​​ក្លាយ​ជា​ដំបង​វិញ(ខ.៣-៤)។ ព្រះអម្ចាស់​បាន​ប្រទាន​ទី​សំគាល់​នេះ​មក ដើម្បី​ឲ្យ​ពួក​អ៊ីស្រាអែល​ជឿ​ថា ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ពួក​ឰយុកោ…

Read article
ព្រះ​នៃ​សេចក្តី​យុត្តិ​ធម៌

អេម៉ុស ២:៦-១៦ ចូរ​ស្វែងរក​សេចក្តី​ល្អ កុំ​រក​សេចក្តី​អាក្រក់​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់នៅ​។ អេម៉ុស ៥:១៤ កាល​លោក​រ៉ាយអិន(Ryan) ស្ថិត​ក្នុង​វ័យ​ជំទង់ គាត់​បាន​បាត់បង់​ម្តាយ​របស់​គាត់ ដោយសារ​ជំងឺ​មហារីក​។ គាត់​ក៏បាន​ក្លាយ​ជា​ជន​អនាថា ហើយ​មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​ឈប់​ទៅរៀន​។ គាត់​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម ហើយ​ជា​ញឹក​ញាប់​គាត់​មិន​មាន​អាហារ​បរិភោគ​ទាល់​តែ​សោះ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោក​រ៉ាយអិន​ក៏បាន​បង្កើត​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​មួយ ដើម្បី​ជួយ​ជន​ទុរគត ជា​ពិសេស​ក្មេងៗ ឲ្យ​ពួកគេ​ចេះ​ដាំ​ដុះ បង្ក​បង្កើន​ផល និង​ធ្វើ​ម្ហូប​ដោយ​ប្រើ​បន្លែ​ដែល​ពួកគេ​បាន​ដាំ​ដុះ​។ អង្គការ​នេះ​បាន​បង្កើត​ឡើង ដោយសារ​គាត់​ជឿ​ថា គ្មាន​នរណា​ម្នាក់​ដែល​ត្រូវ​រស់នៅ ដោយ​គ្មាន​អាហារ​បរិភោគ​នោះ​ឡើយ ហើយ​អ្នក​ដែល​មាន​អាហារ​គួរ​តែ​ចែក​ដល់​អ្នក​ដែល​គ្មាន​។ ការ​យក​ចិត្ត​ទុកដាក់ ដែល​លោក​រ៉ាយអិន​មាន​ចំពោះ​អ្នក​ដទៃ បាន​ឆ្លុះ​បញ្ចាំង​អំពី​ដួង​ព្រះទ័យ​ព្រះ ដែល​សព្វ​ព្រះទ័យ​នឹង​ប្រទាន​សេចក្តី​យុត្តិធម៌ និង​សេចក្តី​មេត្តា ដល់​មនុស្ស​ទាំង​អស់​។ ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​ដែល​យើង​ជួប​ប្រទះ​។ កាល​ព្រះ​អង្គ​ទត​ឃើញ​អំពើ​អយុត្តិធម៌​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម កំពុង​កើត​មាន​ក្នុង​ទឹកដី​អ៊ីស្រាអែល ព្រះអង្គ​ក៏បាន​ចាត់​ហោរា​អេម៉ុស ឲ្យ​បក​អាក្រាត​ភាព​ពុត​ត្បុត​របស់​ពួកគេ​។ កាលពី​មុន​ព្រះអង្គ​បាន​រំដោះ​ពួកគេ ជា​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​រួច​ផុត​ពី​ការ​ជិះ​ជាន់​របស់​សាសន៍​អេស៊ីព្ទ តែ​នៅ​សម័យ​ហោរា​អេម៉ុស ពួកគេ​កំពុង​លក់​អ្នក​ជិត​ខាង​ខ្លួន ដូរ​យក​ស្បែកជើង​មួយ​សម្រាប់​(អេម៉ុស ២:៦)។ ពួកគេ​បាន​ក្បត់​មនុស្ស​ស្លូត​ត្រង់ បដិសេធន៍​មិន​ព្រម​សម្រេច​សេចក្តី​យុត្តិ​ធម៌​ដល់​មនុស្ស​ដែល​គេ​ជិះ​ជាន់ ហើយ​បាន​ជាន់​ឈ្លី​ពីលើ​ក្បាល​របស់​អ្នកក្រ(ខ.៦-៧) តែ​ទន្ទឹម​នឹង​នោះ ពួក​គេ​ធ្វើពុត​ជា​ថ្វាយបង្គំ​ព្រះ ដោយ​ការ​ថ្វាយ​ដង្វាយ និង​កាន់​តាម​ថ្ងៃ​បរិសុទ្ធ(៤:៤-៥)។ លោក​អេម៉ុស​ក៏បាន​អំពាវនាវ​ដល់​ពួក​បណ្តាជន​ថា…

Read article
សក្តិ​សមនឹង​ឲ្យ​យើង​រង់​ចាំ

លោកុប្បត្តិ ១២:១-៥ អ័ប្រាហាំ​អាយុ​បាន១០០ឆ្នាំ​ហើយ​ក្នុង​កាល​ដែល​អ៊ីសាក កូន​គាត់​កើតមក​។ លោកុប្បត្តិ ២១:៥ លោក​ភីល ស្ទ្រីងជ័រ(Phil Stringer) បាន​រង់​ចាំ​អស់​រយៈ​ពេល១៨ម៉ោង ទំរាំ​តែ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ ដែល​បាន​ពន្យារ​ពេល ដោយសារ​ព្យុះ​រន្ទះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ភាព​អត់​ធ្មត់ និង​ការ​ស៊ូ​ទ្រាំ​របស់​គាត់​មិន​អត់​ប្រយោជន៍​ទេ​។ គាត់​បាន​ធ្វើ​ដំណើរ​ទៅដល់​គោលដៅ​របស់​គាត់ ហើយ​បាន​ចូល​រួម​ការ​ប្រជុំ​ដ៏​សំខាន់ សម្រាប់​មុខ​ជំនួញ​របស់​គាត់​ទាន់​ពេល​វេលា​ប៉ុណ្ណោះ​ទេ តែ​ជាង​នេះ​ទៅទៀត ​គាត់​ជា​អ្នក​ដំណើរ​ម្នាក់​គត់​ដែល​បាន​ធ្វើ​ដំណើរ តាម​ជើងហោះហើរ​នោះ ដោយសារ​អ្នក​ដំណើរ​ដទៃ​ទៀត​បាន​បោះបង់ចោល​ការ​តស៊ូ ក្នុង​ការ​រង់​ចាំ ឬ​​ងាក​ទៅ​រក​ការ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេង​វិញ​។ ក្នុង​ការ​ធ្វើ​ដំណើរ​នោះ អ្នក​បម្រើ​នៅ​លើ​យន្តហោះ​បាន​ផ្តល់​ឲ្យ​គាត់​នូវ​អាហារ និង​ភេសជ្ជៈ​ដែល​គាត់​ចង់​បាន តាម​ចិត្ត ហើយ​លោក​ស្ទ្រីងជ័រ​ក៏បាន​ប្រាប់​គេ​ថា គាត់​បាន​អង្គុយ​នៅ​លើ​កៅ​អី​ជួរ​មុខ​គេ ព្រោះ​គាត់​ចង់​អង្គុយ​នៅ​លើ​កៅ​អី​មួយ​ណា​ក៏បាន ក្នុង​យន្តហោះ ដោយសារ​យន្តហោះ​នោះ មានតែ​គាត់​ម្នាក់​គត់ ដែល​ជា​អ្នក​ដំណើរ​។ ដូច​នេះ លទ្ធផល​ដែល​គាត់​ទទួល​បាន គឺ​សក្តិ​សមនឹង​ឲ្យ​គាត់​រង់​ចាំ​។ លោក​អ័ប្រាហាំ​ក៏​បាន​ស៊ូ​ទ្រាំ​នឹង​ការ​រង់​ចាំ ដែល​មាន​ការ​ពន្យារ​ពេល​ដ៏​យូរ​ជាង​នេះ​ទៀត​។ កាលពី​មុន គឺ​នៅពេល​ដែល​គាត់​មាន​ឈ្មោះថា អាប់រ៉ាម ព្រះ​ទ្រង់​បាន​ប្រាប់​គាត់​ថា ព្រះអង្គ​នឹង​បង្កើត​ជាតិ​សាសន៍​ដ៏​ធំ​មួយ ចេញពី​គាត់ ហើយ​ប្រជា​ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​មាន​ពរ ដោយសារ​គាត់(លោកុប្បត្តិ ១២:២-៣)។ ប៉ុន្តែ បញ្ហា​ដែល​បុរស​អាយុ៧៥ឆ្នាំ​នោះ​មាន គឺ​ស្ថិត​នៅ​ត្រង់ថា តើ​ប្រជា​ជាតិ​ដ៏​ធំ​មួយ​អាច​កើត​ចេញពី​គាត់​ដោយ​របៀបណា បើសិន​ជា​គាត់​គ្មាន​កូន​សម្រាប់​បន្ត​ខ្សែ​លោហិត​ទេ​នោះ?…

Read article
មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ

យ៉ូហាន ១៧:៦-១៧ គេ​មិនមែន​ជា​របស់​ផង​លោកីយ៍ ដូច​ជា​ទូល​បង្គំ​ក៏​មិនមែន​ជា​របស់​លោកីយ៍​ដែរ​។ យ៉ូហាន ១៧:១៦ ព្រះ​ទ្រង់​បាន​បង្កើត​សត្វ​ទីទុយ​ធំ​ពណ៌​ប្រផេះ​មក ឲ្យ​មាន​ជំនាញ​បន្លំ​ខ្លួន ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​មើល​វា​ស្គាល់​ក្នុង​ធម្មជាតិ​។ ពួកវា​មាន​រោម​ពណ៌​ទឹក​ប្រាក់​លាយ​ប្រផេះ​ឆ្លាស់​គ្នា ដែល​អនុញ្ញាត​ឲ្យ​ពួកវា​អាច​បន្លំ​ខ្លួន ជា​មួយ​សម្បកឈើ ពេលណា​ពួកវា​សម្ងំ​នៅ​លើ​ដើមឈើ​។ ពេលណា​សត្វ​ទីទុយ​ប្រភេទ​នេះ​ចង់​បន្ត​លាក់​ខ្លួន​មិន​ឲ្យ​គេ​មើល​ឃើញ​ពួកវា ពួកវា​ក៏បាន​បន្លំ​ខ្លួន​នៅ​ក្នុង​បរិស្ថាន​ជុំវិញ ដោយ​ជំនួយ​ពី​រោម​របស់​ពួកវា ដែល​មាន​ពណ៌​ដូច​សម្បកឈើ​។ ជា​ញឹក​ញាប់ រាស្រ្ត​របស់​ព្រះ​មាន​លក្ខណៈ​ដូច​សត្វ​ទីទុយ​ប្រភេទ​នេះ​ណាស់​។ ទោះ​ដោយ​ចេតនា ឬ​ដោយ​អចេតនា​ក្តី​យើង​អាច​បន្លំ​ខ្លួន​យ៉ាង​ងាយ​ស្រួល នៅ​ក្នុង​លោកិយ ដោយ​រស់នៅ និង​មាន​អាកប្ប​កិរិយា​ដូច​គេ ធ្វើ​ឲ្យ​គេ​មើល​មិន​ដឹង​ថា យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ​។ ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​ឲ្យ​ពួក​សាវ័ក​របស់​ព្រះអង្គ ដែល​ព្រះវរបិតា​បាន​ប្រទាន​មក​ព្រះអង្គ ដោយ​រើស​ចេញពី​លោកិយ​មក ឲ្យ​ពួក​គេ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះអង្គ(យ៉ូហាន ១៧:៦)។ ព្រះ​រាជ​បុត្រា​បាន​ទូល​សូម​ព្រះវរបិតា​ការពារ និង​ប្រទាន​កម្លាំង​ឲ្យ​ពួកគេ​រស់នៅ ក្នុង​សេចក្តី​បរិសុទ្ធ និង​ក្តី​អំណរ ដោយ​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក បន្ទាប់​ពី​ព្រះ​អង្គ​យាង​ឡើង​ស្ថាន​សួគ៌​វិញ(ខ.៧-១៣)។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួចពី​សេចក្តី​អាក្រក់​វិញ”(ខ.១៥)។ ព្រះ​យេស៊ូវ​ជ្រាប​ថា សាវ័ក​របស់​ព្រះអង្គ​ត្រូវ​ការ​សេចក្តី​បរិសុទ្ធ និង​ការ​ញែក​ចេញពី​លោកិយ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅ​ស្រប​តាម​គោល​បំណង ដែល​ព្រះអង្គ​បាន​ចាត់​ពួកគេ​ឲ្យ​ចេញទៅ​បំពេញ(ខ.១៦-១៩)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង ឲ្យ​ងាក​ចេញពី​ការ​ល្បួង​ដែល​នាំ​យើង​បន្លំ​ខ្លួន​ក្នុង​លោកិយ ឬ​ត្រាប់​តាម​លោកិយ​។ ពេលណា​យើង​ចុះ​ចូល​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ យើង​អាច​ផ្លាស់​ប្រែ​មាន​ចរិត​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ​។ ខណៈ​ពេល​ដែល​យើង​រស់នៅ ដោយ​ការ​រួបរួម និង​សេចក្តី​ស្រឡាញ់ អ្នក​ដទៃ​នឹង​បាន​ឃើញ​ទី​បន្ទាល់​ល្អ​របស់​យើង…

Read article
ឆ្លង​កាត់​វាល​រហោស្ថាន​ខាង​វិញ្ញាណ

ចោទិយកថា ២:១-៧ ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង … ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោស្ថាន​សំបើម​នេះ​ផង​។ ចោទិយកថា ២:៧ កាល​ខ្ញុំ​នៅ​មាន​ភាព​ក្មេង​ខ្ចី​ក្នុង​ជំនឿ ខ្ញុំ​យល់​ឃើញថា ពេលណា​ខ្ញុំ​បាន​ដក​ពិសោធន៍​ភាព​រំភើប​រីករាយ​បំផុត ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ក្នុង​កំរិត​ខ្ពស់​ដូច​កំពូល​ភ្នំ​ នោះ​មាន​ន័យថា ខ្ញុំ​បាន​ជួប​ជាមួយ​ព្រះយេស៊ូវ។ ប៉ុន្តែ​ការ​មាន​អារម្មណ៍​រំភើប​ក្នុង​កំរិត​ខ្ពស់​ដូច​នេះ កម្រ​កើត​មាន ហើយក៏​កម្រ​នាំ​ឲ្យ​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ​។ អ្នក​និពន្ធ​ឈ្មោះ លីណា អាប៊ូ​ចាំរ៉ា(Lina AbuJamra) បាន​មាន​ប្រសាសន៍​ថា កន្លែង​ដែល​យើង​ជួប​ព្រះ ហើយ​មាន​ការ​រីក​លូត​លាស់ គឺ​មាន​លក្ខណៈ​ដូច​វាល​រហោស្ថាន មិនមែន​មាន​កំរិត​ខ្ពស់​ដូច​កំពូល​ភ្នំ​នោះ​ទេ​។ ក្នុង​សៀវភៅ​ដែល​គាត់​បាន​និពន្ធ​មាន​ចំណង​ជើង​ថា ការ​សិក្សា​ព្រះ​បន្ទូល​ក្នុង​វាល​រហោស្ថាន គាត់​បាន​ពិពណ៌នា​ថា “គោលបំណង​របស់​ព្រះ គឺ​ដើម្បី​ប្រើ​វាល​រហោស្ថាន ក្នុង​ជីវិត​យើង ដើម្បី​ជួយ​ឲ្យ​យើង​កាន់តែ​រឹងមាំ​ឡើង​។ ព្រះ​អង្គ​ប្រទាន​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​មក​ដល់​យើង ​នៅ​ពេល​ដែល​យើង​មាន​ការ​ឈឺ​ចាប់ ហើយ​មិនមែន​ទាល់តែ​យើង​គ្មាន​ការ​ឈឺ​ចាប់​នោះ​ទេ”។ កន្លែង​ដែល​ពិបាក​បំផុត ដែល​មាន​ទុក្ខ​ព្រួយ ការ​បាត់បង់ និង​ការ​ឈឺ​ចាប់ គឺជា​កន្លែង​ដែល​ព្រះ​អង្គ​ជួយ​យើង​ឲ្យ​លូត​លាស់ ក្នុង​ជំនឿ ហើយ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​ព្រះអង្គ​។ ការ​លំបាក និង​បញ្ហា​ប្រឈម ប្រៀប​ដូច​ការ​ធ្វើ​ដំណើរ​ក្នុង​វាល​រហោស្ថាន មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ ឬ​គ្មានន័យ​អ្វី ក្នុង​ផែនការ​របស់​ព្រះ​នោះ​ទេ តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ដំណើរ​ការ​នៃ​ការ​លូត​លាស់​របស់​យើង​។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះអម្ចាស់​បាន​ដឹកនាំ​ពួក​ព្ធយុកោ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ចូល​វាល​រហោស្ថាន​។ លោក​អ័ប្រាហាំ លោក​អ៊ីសាក…

Read article
ការ​ប្រកួត​ប្រជែង​ដែល​មិន​គួរ​មាន

១កូរិនថូស ៣:៣-៩ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជាមួយនឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ​។ ១កូរិនថូស ៣:៩ កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ១៩៥៥ សហរដ្ឋអាមេរិក​បាន​ប្រកាស អំពី​គោលបំណង​របស់​ខ្លួន ដែល​ចង់​បង្ហោះ​ផ្កាយរណប ចូល​ទៅ​ក្នុង​គន្លង ក្នុង​ទី​អវកាស​។ មិន​យូរ​ប៉ុន្មាន សហភាព​សូវៀត​ក៏​បាន​ប្រកាស អំពី​ផែនការ​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ខ្លួន​ផង​ដែរ​។ ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​អវកាស​ក៏បាន​ចាប់​ផ្តើម តាំងពី​ពេល​នោះ​មក​។ សហភាព​សូវៀត​ក៏បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​បំផុត(ឈ្មោះ ស្ពុតនីក) ហើយក៏​បាន​បញ្ជូន​មនុស្ស​ដំបូង​បំផុត ចូល​ទៅ​ក្នុង​ទី​អវកាស ដែល​នៅពេល​នោះ លោក​យូរី ហ្កាហ្ការីន(Yuri Gagarin) បាន​ធ្វើ​ដំណើរ​ក្នុង​ទី​អវកាស​ក្រឡឹង​ជុំ​វិញ​ផែនដី​បាន​មួយ​ជុំ​។ ការ​ប្រកួត​ប្រជែង​នេះ​បាន​បន្ត​រហូត​ដល់​ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ១៩៦៩ នៅពេល​ដែល​លោក​នេល អាមស្រ្តង(Neil Armstrong’s) បាន​ក្លាយ​ជា​មនុស្ស​ទីមួយ ដែល​បាន​ជាន់​ស្ថាន​ព្រះ​ច័ន្ទ ដែល​ការ​នេះ​ក៏បាន​បញ្ចប់​ការ​ប្រកួត​ប្រជែង​នេះ​ជា​ផ្លូវ​ការ​។ រដូវ​កាល​នៃ​ការ​សហការ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ក៏បាន​ចាប់​ផ្តើម ដែល​នាំ​ឲ្យ​មាន​ការសាងសង់​ស្ថានីយ​អវកាស​អន្តរជាតិ​។ ជួនកាល ការ​ប្រកួត​ប្រជែង​អាច​មាន​ប្រយោជន៍ ត្រង់​ចំណុច​ដែល​ថា វា​ជំរុញ​យើង​ឲ្យ​សម្រេច​បាន​ការ​អ្វី ដែល​យើង​មិន​អាច​ធ្វើ​បាន បើសិន​ជា​គ្មាន​ការ​ប្រកួត​ប្រជែង​ទេ​នោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ប្រកួត​ប្រជែង​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​គ្នា​ទៅវិញ​ទៅមក​។ នេះ​ជា​បញ្ហា​ដែល​បាន​កើត​ឡើង ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ខណៈ​ពេល​ដែល​ពួក​គេ​បាន​ចែក​បក្ស​ពួក ដោយ​ក្រុម​នីមួយៗ​បាន​ប្រជែង​គ្នា​លើក​ដំកើង​អ្នក​ដឹកនាំ​ខុសៗ​គ្នា ធ្វើ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​របស់​ខ្លួន​។ សាវ័ក​ប៉ុល​បាន​ព្យាយាម​លើកយក​បញ្ហា​នេះ​មក​ចែក​ចាយ…

Read article
ដើរ​តាម​ផ្លូវ​ថ្មី

១ពេត្រុស ២:៩-១២ ពីដើម​អ្នក​រាល់​គ្នា​មិនមែន​ជា​សាសន៍​ណាមួយ​ទេ តែ​ឥឡូវ​នេះ​ជា​សាសន៍​របស់​ព្រះ​វិញ​។ ១ពេត្រុស ២:‌១០ ស្នូរ​ទះដៃ​បាន​ផ្ទុះ​ឡើង ខណៈ​ពេល​ដែល​សិស្ស​ឆ្នើម​ប្រចាំ​សាលា​បាន​ទទួល​បណ្ណ​សរសើរ សម្រាប់​ភាគ​ជោគជ័យ​ក្នុង​ការ​សិក្សា​។ ប៉ុន្តែ កម្មវិធី​អបអរ​នេះ​មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ​។ រង្វាន់​បន្ទាប់ គឺ​សម្រាប់​អបអរ​សិស្ស​ដែល​មិនមែន​ជា​សិស្ស “ឆ្នើម” តែ​ជា​សិស្ស​ដែល​បាន​ប្រឹង​ប្រែង​រៀន​សូត្រ ​ឲ្យ​ការ​សិក្សា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​។ ពួកគេ​បាន​ខិតខំ ដើម្បី​កុំ​ឲ្យ​ប្រឡង​ធ្លាក់​ទៀត ឬ​បាន​កែ​ប្រែ​អាកប្ប​កិរិយា​ដែល​រំខាន​អ្នក​ដទៃ ឬ​បាន​ប្ដេជ្ញា​ចិត្ត​មក​រៀន​ឲ្យ​ទៀង​ទាត់​។ ឪពុក​ម្តាយ​របស់​ពួកគេ​ក៏​មាន​ទឹក​មុខ​ញញឹម ហើយក៏​បាន​ទះដៃ​អបអរ ដោយ​ទទួល​ស្គាល់​ថា កូន​របស់​ខ្លួន​បាន​ងាក​មក​ដើរ​ផ្លូវ​ថ្មី ជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​វិញ គឺ​មិន​បាន​មើលទៅ​ចំណុច​ខ្វះខាត​ដែល​ពួកគេ​មាន​កាលពី​មុន​នោះ​ទេ​។ ទិដ្ឋភាព​នៃ​ការ​អបអរ​ដូច​នេះ ពិតជា​បាន​លើក​ទឹក​ចិត្ត​យើង​ណាស់ តែ​ក៏បាន​រំឭក​យើង អំពី​របៀប​ដែល​ព្រះវរបិតា​ទត​ឃើញ​ជីវិត​យើង​ដែល​ជា​អ្នកជឿ​ព្រះអង្គ គឺ​មិន​បាន​ទត​ឃើញ​ជីវិត​យើង ជា​អ្នក​ដទៃ​ដូច​កាលពី​មុន​នោះ​ទេ តែ​ព្រះ​អង្គ​ទត​ឃើញ​ជីវិត​យើង ជា​កូន​ព្រះអង្គ នៅ​ក្នុង​ព្រះគ្រីស្ទ ក្នុង​ពេល​បច្ចុប្បន្ន​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ប៉ុន្តែ អស់​អ្នកណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។ នេះ​ជា​ការ​បើក​បង្ហាញ ដែល​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់! ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ថ្មី​ថា “ពីដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ”(អេភេសូរ ២:១)។ ប៉ុន្តែ តាម​ពិត “យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ…

Read article