នំម៉ាណាប្រចាំថ្ងៃ

You are here:
ពន្លក​នៃ​ក្តី​សង្ឃឹម​របស់​កុមារ

លូកា ១៨:១៥-១៧ ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់វា​ឡើយ ព្រោះនគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ​។ លូកា ១៨:១៦ កាល​ចៅ​ស្រី​របស់​ខ្ញុំ​ឈ្មោះ អេលីណា(Eliana) ទើបតែ​មាន​អាយុ៧ឆ្នាំ គាត់​បាន​មើល​វីដេអូ​មួយ ដែលគេ​បាន​ចាក់​បញ្ចាំង​នៅ​សាលា​រៀន​។ វីដេអូ​នោះ​និយាយ​អំពី​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេស​ក្វាតាម៉ាឡា​។ បន្ទាប់​ពី​បាន​មើល​វីដេអូ​នេះ​ហើយ នាង​ក៏បាន​ប្រាប់​ម្តាយ​នាង​ថា “យើង​ត្រូវតែ​ទៅ​ប្រទេស​ក្វាតាម៉ាឡា ដើម្បី​ជួយ​ពួកគេ”។ ម្តាយ​របស់​នាង​ក៏​បាន​ឆ្លើយ​តប​ថា គាត់​នឹង​គិត​អំពី​រឿង​នេះ នៅពេល​ដែល​នាង​មាន​អាយុ​ច្រើន​ជាង​នេះ​។ អេលីណា​មិន​ដែល​ភ្លេច​ទេ ហើយ​ក្រោយមក កាល​គាត់​មាន​អាយុ១០ឆ្នាំ ក្រុម​គ្រួសារ​របស់​គាត់​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នោះ ដើម្បី​ជួយ​មណ្ឌល​កុមារ​កំព្រា​នោះ​។ ពីរ​ឆ្នាំ​ក្រោយមក ពួកគេ​ក៏បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​នោះ​ទៀត តែ​លើក​នេះ មាន​ការ​រួម​ដំណើរ​ដោយ​គ្រួសារ​មួយ​ចំនួន ដែល​មាន​កូន​រៀន​នៅ​សាលា​ជា​មួយ​អេលីណា​។ នៅពេល​ដែល​អេលីណា​មាន​អាយុ១៥ឆ្នាំ គាត់ និង​ឪពុក​របស់​គាត់​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្វាតាម៉ាឡា​ម្តង​ទៀត ដើម្បី​ធ្វើ​ការ​បម្រើ​ព្រះ​។ ជួនកាល យើង​គិតថា ក្តី​ស្រមៃ និង​ក្តី​ប្រាថ្នា​របស់​ក្មេងៗ​ដែល​នៅ​តូច មិន​គួរ​ឲ្យ​យើង​យក​ចិត្ត​ទុកដាក់ ដូច​ក្តី​ស្រមៃ​របស់​មនុស្ស​ធំ​ឡើយ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​មិន​បាន​បង្រៀន​ដូច​នេះ​ទេ​។ ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ក្មេងៗ​ឲ្យ​បម្រើ​ព្រះអង្គ កាល​ពួកគេ​នៅ​ក្មេង​នៅឡើយ គឺ​ដូច​ក្នុង​រឿង​ហោរា​សាំយូអែល​ជាដើម(១សាំយូអែល ៣:៤)។ ព្រះយេស៊ូវ​ឲ្យ​តម្លៃ​មក​លើ​ជំនឿ​របស់​ក្មេងៗ(លូកា ១៨:១៦)។ ហើយ​សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា អ្នកជឿ​ដែល​នៅ​ក្មេង​ មិន​ត្រូវ​បណ្តោយ​ឲ្យ​អ្នកណា​មើលងាយ​ពួកគេ “ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នកជឿ ដោយ​ពាក្យ​សំដី…

Read article
ព្រះ​ដែល​យើង​គួរ​ស្ញប់​ស្ញែង

អេសាយ ៥៣:២,៥ ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ … យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:១-៦ អស់​រយៈ​ពេល​ជាង១៣០ឆ្នាំ​ហើយ ដែល​ប៉ម​អេហ្វ៊ែល (ឬ​ទួ​អេហ្វ៊ែល) បាន​ឈរ​ខ្ពស់​ត្រដែត នៅ​លើ​ទឹក​ដី​នៃ​ទីក្រុង​ប៉ារីស ក្នុង​លក្ខណៈ​គួរ​ឲ្យ​ស្ញប់​ស្ញែង ធ្វើ​ជា​និមិត្តរូប​នៃ​ភាព​វ័យ​ឆ្លាត និង​សម្រស់​ផ្នែក​ស្ថាបត្យកម្ម​របស់​ជនជាតិ​បារាំង​។ ទីក្រុង​ប៉ារីស​បាន​លើក​ដំកើង​ប៉ម​មួយ​នេះ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាព​រុងរឿង​របស់​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ កាល​គេ​កំពុង​សាង​សង់​ប៉ម​នេះ មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ឲ្យ​តម្លៃ​វា​ទេ​។ ឧទាហរណ៍ លោកហ្កាយ ដឺ មួប៉ាសង់(Guy De Maupassant) ជា​អ្នក​និពន្ធ​ជនជាតិ​បារាំង​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​និយាយ​ថា “ទួអេហ្វ៊ែល​មាន​រាង​ស្ដួច​ ហើយ​ស្តើង ដូច​បំពង់​ផ្សែង​របស់​រោង​ចក្រ​អញ្ចឹង”។ គាត់​មិន​អាច​មើល​ឃើញ​សំណង់​មួយ​នេះ មាន​ភាព​ស្រស់​ស្អាត​ត្រង់ណា​ទេ​។ អ្នក​ដែល​បាន​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអង្គ ដោយ​ទទួល​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្រ្គោះ បាន​ចាត់​ទុក​ព្រះ​អង្គ​ថា ជា​ព្រះ​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះអង្គ​ជា​នរណា និង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​។ ប៉ុន្តែ ហោរា​អេសាយ​បាន​លើក​ឡើង​ថា “ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ”(៥៣:២)។ ប៉ុន្តែ ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង មាន​ភាព​ខ្ពង់ខ្ពស់​គួរ​ឲ្យ​ស្ញប់​ស្ញែង​បំផុត ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ព្រះអង្គ ក្នុង​ទម្រង់​ដែល​ពិត​បំផុត…

Read article
ដាន​របស់​យើង ដែល​នាំ​ទៅរក​ព្រះយេស៊ូវ

ដានីយ៉ែល ៦:១-១០ ពួក​អធិបតី និង​ពួក​ចៅហ្វាយ​ក៏​ស្វែងរក​ហេតុពី​ដំណើរ​រាជការ​ផែនដី ឲ្យ​ទាស់​នឹងដានីយ៉ែល តែ​គេរក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់​ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពីព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់​។ ដានីយ៉ែល ៦:‌៤ អ្នក​វិទ្យាសាស្រ្ត​មកពីសកលវិទ្យាល័យ​រដ្ឋ​កាលីហ្វូញ៉ា បាន​ធ្វើ​តេស្តមកលើ​សំណាក ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​បន្សល់​ទុក​នៅលើ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន ដើម្បី​មើល​ឲ្យ​ស្គាល់​លក្ខណៈ​ពិសេស និង​ទម្លាប់​នៃ​ការរស់នៅ​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​។ ពួកគេ​ក៏​បានរក​ឃើញ​សំណាក​ជា​ច្រើន​ប្រភេទ ដែល​ជា​បំណែក​តូច​ល្អិត​របស់​សាប៊ូដុំ ឡេ សាប៊ូ​កក់សក់ និង​ម្សៅលាប​មុខ ដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​បាន​ប្រើ ហើយក៏​អាច​ដឹង អំពី​ប្រភេទ​អាហារ ភេសជ្ជៈ និង​ថ្នាំ​ពេទ្យ​ក៏​ដូចជា​សំលៀក​បំពាក់​ដែល​ពួកគេ​បាន​ប្រើ​ប្រាស់​។ ការ​សិក្សា​របស់​ពួកគេ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ស្រាវជ្រាវ បង្កើត​ប្រវត្តិរូប​អំពី​របៀប​នៃ​ការ​រស់នៅ របស់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ រឿង​របស់​លោកដានីយ៉ែល ដែល​ក្នុង​នោះ ពួក​នាម៉ឺន ក្នុង​ចក្រភពបាប៊ីឡូន បាន​ព្យាយាម​តាមដាន​របៀប​នៃ​ការ​រស់នៅ​របស់​ហោរាដានីយ៉ែល ដើម្បី​ព្យាយាម​ស្វែងរក​ចំណុច​អាក្រក់ ឬ​ការ​ថ្លស់​ធ្លោយ​របស់​គាត់​។ ប៉ុន្តែ គាត់​បាន​បម្រើ​រាជការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ អស់រយៈ​ពេល​ជិត៧០ឆ្នាំ​ហើយ បានជា​គេ “មិន​ឃើញ​គាត់​មាន​ថ្លស់​ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពីព្រោះ​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់(ដានីយ៉ែល ៦:៤)។ តាម​ពិត ស្តេចដារីយ៉ូស​បាន​ដំឡើង​មុខ​តំណែង​របស់​គាត់ ឲ្យ​គ្រប់​គ្រង​ពីលើ​ពួក​អធិបតី​ជា​ច្រើន(ខ.១-២)។ ប្រហែល​ដោយសារ​ការ​ច្រណែន ពួកមន្រ្តី​ដទៃ​ទៀត ក៏បាន​ព្យាយាម​ស្វែងរកដាន​នៃ​អំពើពុក​រលួយ នៅ​ក្នុង​ការងារ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​អាច​កំ​ចាត់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ…

Read article
ព្រះ​ដែល​យើង​គួរ​ស្ញប់​ស្ញែង

ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ … យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:២,៥ អស់​រយៈ​ពេល​ជាង១៣០ឆ្នាំ​ហើយ ដែល​ប៉ម​អេហ្វ៊ែល (ឬ​ទួ​អេហ្វ៊ែល) បាន​ឈរ​ខ្ពស់​ត្រដែត នៅ​លើ​ទឹក​ដី​នៃ​ទីក្រុង​ប៉ារីស ក្នុង​លក្ខណៈ​គួរ​ឲ្យ​ស្ញប់​ស្ញែង ធ្វើ​ជា​និមិត្តរូប​នៃ​ភាព​វ័យ​ឆ្លាត និង​សម្រស់​ផ្នែក​ស្ថាបត្យកម្ម​របស់​ជនជាតិ​បារាំង​។ ទីក្រុង​ប៉ារីស​បាន​លើក​ដំកើង​ប៉ម​មួយ​នេះ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាព​រុងរឿង​របស់​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ កាល​គេ​កំពុង​សាង​សង់​ប៉ម​នេះ មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ឲ្យ​តម្លៃ​វា​ទេ​។ ឧទាហរណ៍ លោកហ្កាយ ដឺ មួប៉ាសង់(Guy De Maupassant) ជា​អ្នក​និពន្ធ​ជនជាតិ​បារាំង​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​និយាយ​ថា “ទួអេហ្វ៊ែល​មាន​រាង​ស្ដួច​ ហើយ​ស្តើង ដូច​បំពង់​ផ្សែង​របស់​រោង​ចក្រ​អញ្ចឹង”។ គាត់​មិន​អាច​មើល​ឃើញ​សំណង់​មួយ​នេះ មាន​ភាព​ស្រស់​ស្អាត​ត្រង់ណា​ទេ​។ អ្នក​ដែល​បាន​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអង្គ ដោយ​ទទួល​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្រ្គោះ បាន​ចាត់​ទុក​ព្រះ​អង្គ​ថា ជា​ព្រះ​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះអង្គ​ជា​នរណា និង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​។ ប៉ុន្តែ ហោរា​អេសាយ​បាន​លើក​ឡើង​ថា “ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ”(៥៣:២)។ ប៉ុន្តែ ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង មាន​ភាព​ខ្ពង់ខ្ពស់​គួរ​ឲ្យ​ស្ញប់​ស្ញែង​បំផុត ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ព្រះអង្គ ក្នុង​ទម្រង់​ដែល​ពិត​បំផុត និង​បរិសុទ្ធ​បំផុត ដែល​មនុស្ស​ធ្លាប់​បាន​ស្គាល់…

Read article
ជីវិត​ដែល​មានន័យ

កូល៉ុស ១:៣-១២ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះអម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់តែ​ច្បាស់​ឡើង​។ កូល៉ូស ១:១០ ខណៈ​ពេល​ដែល​ខ្ញុំ​ត្រៀម​ខ្លួន ដើម្បី​ធ្វើ​កម្មវិធី​រំឭក​អំពី​កិច្ចការ​ដែល​ម្តាយ​ខ្ញុំ​បាន​ធ្វើ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​ពាក្យ​សម្ដី សម្រាប់​ពិពណ៌នា អំពី​ជីវិត​របស់​គាត់ ចាប់​តាំងពី​ពេល​គាត់​ចាប់​កំណើត ដល់​ពេល​ដែល​គាត់​ទទួល​មរណៈ​ភាព​។ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ពេល​ដ៏​ល្អ ក៏​ដូចជា​ពេល​មិន​ល្អ ក្នុង​ទំនាក់​ទំនង​របស់​យើង​។ ខ្ញុំ​ក៏បាន​សរសើរ​ដំកើង​ព្រះអម្ចាស់ សម្រាប់​ថ្ងៃ​ដែល​ម្តាយ​ខ្ញុំ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​គាត់ បន្ទាប់​ពី​គាត់​បាន​ឃើញ​ព្រះ​អង្គ​កែ​ប្រែ​ជីវិត​ខ្ញុំ​។ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ជួយ​យើង​ឲ្យ​ចម្រើន​ឡើង ក្នុង​ជំនឿ​ជាមួយ​គ្នា ហើយក៏​មាន​អ្នក​ចែក​ចាយ អំពី​ពេល​ដែល​ម្តាយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត និង​អធិស្ឋាន​ឲ្យ​ពួកគេ ដោយ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស​។ ម្តាយ​របស់​ខ្ញុំ​មាន​ជីវិត​ដែល​មិន​ល្អ​ឥត​ខ្ចោះ តែ​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​មានន័យ និង​រស់នៅ​បាន​ល្អ ថ្វាយ​ព្រះយេស៊ូវ​។ គ្មាន​គ្រីស្ទបរិស័ទ​ណា​ម្នាក់ មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះយេស៊ូវ​​អាច​ជួយ​ឲ្យ​យើង​​រស់នៅ ក្នុង​ជីវិត​ដែល​សក្តិ​សមនឹង​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ហើយ​ផ្គាប់​ចិត្ត​ព្រះអង្គ ក្នុង​ការ​គ្រប់​យ៉ាង(កូល៉ុស ១:១០)។ សាវ័ក​ប៉ុល​បាន​ចែក​ចាយ​ថា គេ​បាន​ឮ​ល្បី​អំពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស(ខ.៣-៦)។ ព្រះវិញ្ញាណបរិសុទ្ធ​បាន​ប្រទាន​ពួកគេ​នូវ “ប្រាជ្ញា និង​ការ​យល់​ដឹង” និង​ប្រទាន​កម្លាំង​ឲ្យ​ពួកគេ​អាច​បង្កើត​ផល​ផ្លែ ក្នុង​ការ​ល្អ​នីមួយៗ​ដែល​ពួកគេ​បាន​ធ្វើ ដោយ​ស្គាល់​ព្រះអម្ចាស់ កាន់តែ​ច្បាស់​ថែម​ទៀត(ខ.៩-១០)។ ខណៈ​ពេល​ដែល​សាវ័ក​ប៉ុល​អធិស្ឋាន ឲ្យ​អ្នកជឿ​ទាំង​អស់​នោះ ហើយ​ពោល​សរសើរ​ពួកគេ…

Read article
ក្សត្រ​ដែល​យើង​មើល​មិន​ឃើញ

ដានីយ៉ែល ១០:១០-១៩ នោះ​ពាក្យ​របស់​អ្នក​ក៏​បានឮ​ហើយ រួច​យើង​ក៏​បាន​មក ដោយ​ព្រោះ​ពាក្យ​នោះ​។ ដានីយ៉ែល ១០:១២ រឿង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ គឺជា​រឿង​ល្ខោន​ដែលគេ​បាន​និពន្ធ​ឡើង ផ្អែក​ទៅលើ​សៀវភៅ​រឿង​កុមារ មាន​ចំណង​ជើង​ថា ការ​ចម្រើន​ឡើង នៃ​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ជា​រឿង​ប្រៀប​ប្រដូច​ទៅ​នឹង​ដំណើរ​ជីវិត​របស់​អ្នកជឿ​ព្រះយេស៊ូវ​។ ក្នុង​រឿង​នេះ មាន​តួ​អង្គ​ជា​ច្រើន ដែល​បាន​ធ្វើ​ជា​តំណាង​ឲ្យ​អំណាច​ខាង​វិញ្ញាណ​ ដែល​មនុស្ស​មើល​មិន​ឃើញ​ក្នុង​ពិភពលោក​។ តួ​អង្គ​ស្តេច គឺជា​តំណាង​ឲ្យ​ព្រះ មាន​វត្ត​មាន​នៅ​លើ​ឆាក​ច្រើន​ជាងគេ នៅ​ក្នុង​ការ​សម្តែង​រឿង​ល្ខោន​នេះ​។ តួ​អង្គ​ជា​ស្តេច​មាន​សំលៀក​បំពាក់​ពណ៌ស និង​បាន​ធ្វើ​ការ​ការពារ​យ៉ាង​សកម្ម ទាស់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​របស់​ខ្មាំង​សត្រូវ ហើយ​បាន​ឱប​អ្នក​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់​យ៉ាង​សុភាព ព្រម​ទាំង​ជំរុញ​អ្នក​ដទៃ​ឲ្យ​ធ្វើ​អំពើ​ល្អ​។ ទោះ​តួ​អង្គ​ស្តេច​បាន​ដើរតួ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​ក៏ដោយ ក៏​ក្នុង​រឿង​នេះ តួ​អង្គ​ជា​មនុស្ស ដែល​ជា​តួឯក​មិន​អាច​មើល​ឃើញ​ទ្រង់​ដោយ​ផ្ទាល់​ឡើយ គឺ​គ្រាន់តែ​បាន​ឃើញ​ឥទ្ធិពល​នៃ​ការ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ប៉ុណ្ណោះ​។ តើ​យើង​កំពុង​រស់នៅ ដោយ​ទុក​ចិត្ត​ថា ព្រះអម្ចាស់​ដែល​ជា​ក្សត្រ​ពិត​ប្រាកដ កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​ជីវិត​យើង ទោះ​យើង​មិន​អាច​មើល​ឃើញ​ព្រះ​អង្គ​ឬ​ទេ? កាល​ហោរា​ដានីយ៉ែល ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត គាត់​បាន​ទទួល​ការ​បើក​សម្ដែង​មួយ ពី​អ្នក​នាំ​ព្រះរាជសារ​របស់​ព្រះអម្ចាស់(ដានីយ៉ែល ១០:៧) ដែល​ព្រះអង្គ​បាន​ចាត់​មក ដើម្បី​ឆ្លើយតប​ចំពោះ​ការ​អធិស្ឋាន​ដ៏​ស្មោះ​ត្រង់​របស់​គាត់(ខ.១២)។ អ្នក​នាំ​ព្រះរាជសារ​ក៏​បាន​ពន្យល់​ថា សង្គ្រាម​ខាង​វិញ្ញាណ​បាន​បណ្តាល​ឲ្យ​មាន​ការ​ពន្យារ​ពេល ហើយ​មីកែល​ជា​មហា​ទេវតា ក៏​បាន​មក​ជួយ​អ្នកនាំ​ព្រះរាជសារ​នោះ​ផង​ដែរ(ខ.១៣)។ លោក​ដានីយ៉ែល​បាន​ទទួល​ការ​ក្រើន​រំឭក​ថា ទោះ​គាត់​មិន​អាច​មើល​ឃើញ​ព្រះអម្ចាស់​ក៏ដោយ ក៏​ការ​ថែរក្សា និង​ការ​យក​ព្រះទ័យ​ទុកដាក់​របស់​ព្រះអង្គ នៅ​តែ​ហ៊ុម​ព័ទ្ធ​គាត់​។ អ្នក​នាំ​ព្រះរាជសារ​ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ថា “ឱ​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ…

Read article
ការ​ថ្វាយបង្គំ ដែល​កែ​ប្រែ​ចិត្ត

ទំនុក​ដំកើង ៣០ ឱ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ​។ ទំនុក​ដំកើង ៣០:៤ មាន​ពេល​មួយ អ្នក​ស្រី​ស៊ូ​ស៊ី(Susy) អង្គុយ​យំ​នៅ​ខាង​ក្រៅ​បន្ទប់​សង្រ្គោះ​បន្ទាន់ ដោយ​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​។ កូន​របស់​គាត់​អាយុ​ទើបតែ២ខែ មាន​ទឹក​ចូល​សួត​។ ក្រុម​គ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា ពួកគេ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធ​ភាព ដើម្បី​ជួយ​សង្រ្គោះ​គាត់ តែ​មិន​អាច​ធានា​បានទេ​។ នៅពេល​នោះ គាត់​ក៏​បាន​មាន​អាម្មណ៍​ថា ព្រះ​វិញ្ញាណ​កំពុង​ធ្វើ​ការ​ក្នុង​ចិត្ត​គាត់​យ៉ាង​ស្រទន់ ដោយ​ក្រើន​រំឭក​គាត់ ឲ្យ​ថ្វាយបង្គំ​ព្រះ​។ ដោយសារ​គាត់​គ្មាន​កម្លាំង​សម្រាប់​ច្រៀង គាត់​ក៏​បាន​បើក​ទូរស័ព្ទ​ចាក់​បទ​ចម្រៀង​គ្រីស្ទាន អស់​រយៈ​ពេល៣ថ្ងៃ​នៅ​មន្ទីរ​ពេទ្យ​។ ខណៈ​ពេល​ដែល​គាត់​ថ្វាយបង្គំ​ព្រះអង្គ​ជា​មួយ​បទ​ចម្រៀង​ទាំង​នោះ គាត់​ក៏​បាន​រក​ឃើញ​ក្តី​សង្ឃឹម និង​សន្តិភាព​នៅ​ក្នុង​ចិត្ត​។ សព្វថ្ងៃ​នេះ គាត់​និយាយ​ថា បទ​ពិសោធន៍​នៅ​ថ្ងៃ​នោះ បាន​បង្រៀន​គាត់​ថា “ការ​ថ្វាយបង្គំ​មិន​បាន​ផ្លាស់​ប្តូរ​ព្រះទ័យ​ព្រះ តែ​ពិត​ជា​អាច​កែ​ប្រែ​ចិត្ត​អ្នក​ឲ្យ​មាន​សង្ឃឹម​ឡើង”។ នៅ​ចំពោះ​មុខ​នៃ​កាលៈទេសៈ​នៃ​ភាព​អស់​សង្ឃឹម ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះអម្ចាស់ ដោយ​ការ​អធិស្ឋាន និង​ការ​សរសើរ​ដំកើង(ទំនុក​ដំកើង ៣០:៨)។ គួរ​កត់​សំ​គាល់​ថា ព្រះគុណ​ដែល​យើង​ទទួល​បាន​តាមរយៈ​ការ​ថ្វាយបង្គំ និង​ការ​សរសើរ​ដំកើង នាំ​ឲ្យ​ចិត្ត​យើង​មាន​ការ​ផ្លាស់​ប្តូរ ហើយ​នាំ​យើង​ចូល​ទៅ​ជិត​ព្រះអង្គ​។ ព្រះអម្ចាស់​ក៏​បាន​កែ​ប្រែ​ការ​យំសោក​របស់​ស្តេច​ដាវីឌ ឲ្យ​ទៅជា​ការ​ត្រេក​អរ​វិញ ហើយ​ស្តេច​ដាវីឌ​ក៏​បាន​ប្រកាស​ថា ទ្រង់​នឹង​សរសើរ​ដំកើង​ព្រះអង្គ​ជា​រៀង​រហូត ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់(ខ.១១-១២)។ យើង​ប្រហែល​ពិបាក​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដ៏​ឈឺ​ចាប់ តែ​ការ​សរសើរ​ដំកើង និង​ថ្វាយបង្គំ​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ពី​ភាព​អស់​សង្ឃឹម​ទៅជា​មាន​សង្ឃឹម ពី​ការ​ភ័យ​ខ្លាច​ទៅជា​មាន​ជំនឿ​។…

Read article
បម្រើ​ព្រះ​តាម​មធ្យោបាយ​តូច​មួយ

១យ៉ូហាន ៤:៧-១,១៩-២១ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន​។ ១យ៉ូហាន ៤:‌១៩ កាល​អ្នក​ស្រី​អេល​ស៊ី(Elsie) ទទួលរង​ការ​វាយ​ប្រហារ​ពី​ជំងឺ​មហារីក គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទៅ​រស់នៅ​ជាមួយ​ព្រះយេស៊ូវ ក្នុង​នគរ​ស្ថាន​សួគ៌​។ ប៉ុន្តែ គាត់​បាន​ជា​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ទោះ​វា​បាន​ធ្វើ​ឲ្យ​គាត់​ពិការ​មិន​អាច​ផ្លាស់ទី​ដោយ​ខ្លួនឯង​ក៏ដោយ​។ គាត់​ក៏បាន​ឆ្ងល់​ផង​ដែរ​ថា ហេតុ​អ្វី​ព្រះអម្ចាស់​បាន​ទុក​ជីវិត​ឲ្យ​គាត់​រស់នៅ​បន្ត​ទៀត​។ គាត់​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ទូល​បង្គំ​អាច​ធ្វើ​អ្វី​បាន? ទូល​បង្គំ​មិន​មាន​លុយ ឬ​ជំនាញ​ច្រើន​ទេ ហើយក៏​មិន​អាច​ដើរ​រួច​ដែរ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល​បង្គំ​អាច​មាន​ប្រយោជន៍ សម្រាប់​ព្រះអង្គ?” បន្ទាប់មក គាត់​ក៏​បាន​រក​ឃើញ​មធ្យោបាយ​តូច​មួយ ដើម្បី​បម្រើ​អ្នក​ដទៃ ជា​ពិសេស អ្នក​ស៊ី​ឈ្នួល​បោស​សម្អាត​ផ្ទះ​គាត់ ដែល​ជា​ជន​អន្តោ​ប្រវេសន៍​។ គាត់​បាន​ឲ្យ​អាហារ និង​ប្រាក់​ពីរបី​ដុល្លា​ដល់​ពួកគេ ពេលណា​គាត់​បាន​ជួប​ពួកគេ​។ ប្រាក់កាស​ទាំង​នេះ​តិច​តួច​មែន តែ​បាន​រួម​ចំណែក​ជួយ​បំពេញ​តម្រូវការ​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​គាត់​បាន​ជួយ​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គាត់​ក៏បាន​ឃើញ​ព្រះអង្គ​ផ្គត់ផ្គង់​គាត់ ដោយ​មិត្ត​ភក្តិ និង​សាច់​ញាតិ​របស់​គាត់ បាន​ឲ្យ​អំណោយ និង​ប្រាក់កាស​មួយ​ចំនួន​ដល់​គាត់ ដោយ​បាន​ជួយ​ឲ្យ​គាត់​បន្ត​ធ្វើ​ជា​ព្រះពរ សម្រាប់​អ្នក​ដទៃ​ទៀត​។ កាល​អ្នក​ស្រី​អែល​ស៊ី ចែកចាយ​រឿង​នេះ ខ្ញុំ​ក៏បាន​គិត​ឃើញថា គាត់​កំពុងតែ​អនុវត្ត​តាម​ការ​ត្រាស់ហៅ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៤:‌១៩ យ៉ាង​ដូច​នេះ​ថា “ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន” ក៏​ដូចជា​ស្រប​តាម​សេចក្តី​ពិត…

Read article
ព្រះ​យេស៊ូវ​លាង​ជម្រះ​ស្នាម​ប្រឡាក់

យេរេមា ២:១-៥,២១-២២ ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏ដោយ គង់តែ​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅឡើយ​ដែរ​។ យេរេមា ២:២២ មាន​ពេល​មួយ បន្ទាប់ពី​ខ្ញុំ​បាន​សម្ងួត​ខោអាវ បន្ទាប់​ពី​បោកគក់​ហើយ ខ្ញុំ​ក៏បាន​ប្រមូល​ខោអាវ​របស់​ខ្ញុំ​ចេញពី​ម៉ាស៊ីន​សម្ងួត ហើយ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​អាវ​របស់​ខ្ញុំ​មាន​ស្នាម​ប្រឡាក់​។ អាវ​ពណ៌ស​របស់​ខ្ញុំ​មាន​ស្នាម​ទឹក​ប៊ិច ដែល​បាន​ហៀ​ចេញ​មក ធ្វើ​ឲ្យ​ខោអាវ​ខ្ញុំ​ប្រឡាក់​ចេញ​ស្នាម​អុចៗ​ធំៗ ដូច​ខ្លា​រខិន​។ ច្បាស់​ណាស់ ខ្ញុំ​មិន​បាន​ពិនិត្យ​មើល​ហោ​បៅ​អាវ​របស់​ខ្ញុំ​ ហើយ​ប៊ិច​ដែល​ហៀ​ទឹក​ក៏បាន​ធ្វើ​ឲ្យ​ប្រឡាក់​ខោអាវ​ទាំង​អស់ ​នៅ​ក្នុង​ម៉ាស៊ីន​សម្ងួត​។ ព្រះ​គម្ពីរប៊ីប​ច្រើនតែ​ប្រើ​ពាក្យ​ប្រឡាក់ ដើម្បី​ពិពណ៌នា​អំពី​បាប​។ ស្នាម​ប្រឡាក់​នៅ​ជាប់​នៅ​លើ​សាច់​ក្រ​ណាត់ ធ្វើ​ឲ្យ​ក្រ​ណាត់​នោះ​ខូច​។ ហេតុ​នេះ​ហើយ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​យេរេមា ដោយ​ពិពណ៌នា អំពី​បាប ដោយ​រំឭក​រាស្រ្ត​ព្រះ​អង្គ​ថា ស្នាម​ប្រឡាក់​នោះ គឺ​លើស​ពី​លទ្ធ​ភាព​ដែល​ពួក​គេ​អាច​សម្អាត​ដោយ​ខ្លួនឯង​បាន​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏ដោយ គង់តែ​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅឡើយ​ដែរ”(យេរេមា ២:២២)។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ផ្លូវ​ឲ្យ​យើង​អាច​រួច​ពី​បាប​។ ក្នុង​បទ​គម្ពីរ​អេសាយ ១:‌១៨ ព្រះអម្ចាស់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​លាង​សម្អាត​ស្នាម​ប្រឡាក់​របស់​បាប​ដែល​យើង​មាន គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជាមួយ​គ្នា ទោះបើ​អំពើបាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះបើ​ក្រហម​ឆ្អៅ​ក៏ដោយ គង់តែ​នឹង​បាន​ដូច​ជា​រោមចៀម​វិញ”។ ខ្ញុំ​មិន​អាច​លាង​ជម្រះ​ស្នាម​ទឹក​ប៊ិច​នៅ​លើ​អាវ​ពណ៌ស​បានទេ​។…

Read article
រស់នៅ​ស្រប​តាម​បំណង​ព្រះទ័យ​ព្រះអង្គ

ហេព្រើរ ១៣:៥-៨ ដ្បិត​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»។ ហេព្រើរ ១៣:៥ មនុស្ស​រាប់​ពាន់​នាក់​បាន​អធិស្ឋាន​ឲ្យ​លោក​គ្រូ​គង្វាល អ៊ែដ បប់សិន(Ed Dobson) នៅពេល​ដែល​គាត់​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​ក្រិន​សរសៃឈាម​អាមីតូត្រូហ្វីក កាលពី​ឆ្នាំ២០០០​។ មនុស្ស​ជា​ច្រើន​ជឿ​ថា ពេលណា​ពួក​គេ​អធិស្ឋាន ដោយ​ជំនឿ សូម​ការ​ប្រោស​ឲ្យ​ជា ព្រះអម្ចាស់​មុខជា​នឹង​ឆ្លើយតប​ភ្លាមៗ​មិនខាន​។ គាត់​បាន​តយុទ្ធ​នឹង​ជំងឺ​នេះ​អស់​រយៈ​ពេល១២ឆ្នាំ ដែល​បាន​បណ្តាល​ឲ្យ​សាច់ដុំ​គាត់​រួញ​ស្វិត​បន្តិច​ម្តងៗ(និង​មាន​រយៈ​ពេល៣ឆ្នាំ មុន​ពេល​គាត់​ទទួល​មរណៈ​ភាព)។ ពេល​នោះ មាន​គេ​សួរ​គាត់​ថា ហេតុ​អ្វី​ព្រះអម្ចាស់​មិន​ទាន់​បាន​ប្រោស​​​គាត់​ឲ្យ​ជា​។ គាត់​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ថា ហេតុ​អ្វី​ព្រះអង្គ​មិន​ទាន់​ប្រោស​ខ្ញុំ​ឲ្យ​ជា​ទេ ដូច​នេះ ខ្ញុំ​ក៏​មិន​បាន​សួរ​ព្រះអង្គ​ដែរ”។ ពេល​នោះ អ្នក​ស្រីឡូណា(Lorna) ជា​ភរិយា​របស់​គាត់ ក៏បាន​មាន​ប្រសាសន៍​បន្ថែម​ពីលើ​សម្តី​របស់​គាត់​ថា “បើ​អ្នក​តែងតែ​មាន​ចិត្ត​ងប់ងុល​នឹង​ការ​ស្វែងរក​ចម្លើយ​ពី​ព្រះ អ្នក​នឹង​មិន​អាច​រស់នៅ ឲ្យ​បាន​ត្រឹម​ត្រូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ឡើយ”។ តើ​អ្នក​អាច​មើល​ឃើញ​ពាក្យ​សម្តី​របស់​លោក​អ៊ែដ និង​អ្នក​ស្រី​ឡូណា បង្ហាញ​ការ​គោរព​ដល់​ព្រះ​អង្គ​ដែរ​ឬ​ទេ? ពួក​គាត់​ដឹង​ថា ប្រាជ្ញា​របស់​ព្រះអង្គ ខ្ពស់​ជាង​ប្រាជ្ញា​របស់​ពួក​គាត់​។ តែ​លោក​អេដ​បាន​ទទួល​ស្គាល់​ថា គាត់​ស្ទើរតែ​មិន​អាច​ឈប់​ព្រួយ​បារម្ភ​អំពី​ថ្ងៃ​ស្អែក​។ គាត់​ដឹង​ថា ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​គាត់​មាន​ពិការ​ភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ហើយ​គាត់​មិន​ដឹង​ថា នៅ​ថ្ងៃ​បន្ទាប់​គាត់​នឹង​ជួប​បញ្ហា​អ្វី​ទៀត​ទេ​។ ដើម្បី​ឲ្យ​គាត់​អាច​ផ្តោត​ទៅលើ​ពេល​អនាគត លោក​អ៊ែដ​ក៏​បាន​ដាក់​ខ​គម្ពីរ ក្នុង​ឡាន​របស់​គាត់ នៅ​លើ​កញ្ចក់​ឆ្លុះ​មុខ​ក្នុង​បន្ទប់​ទឹក និង​នៅ​ក្បែរ​គ្រែ​គេង​របស់​គាត់…

Read article