នំម៉ាណាប្រចាំថ្ងៃ

You are here:
កន្លែង​ជ្រកកោន​ពិត​ប្រាកដ​ក្នុង​ព្រះអង្គ

ទំនុក​ដំកើង ៩១:១-២,១៤-១៦ ទ្រង់​ជា​ទីពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូល​បង្គំ​ទុកចិត្ត​នឹង​ទ្រង់​។ ទំនុក​ដំកើង ៩១:២ បន្ទាប់ពី​ភរិយា​របស់​លោក​ហ្វ្រេដ(Fred) បាន​ទទួល​មរណៈ​ភាព គាត់​មាន​អារម្មណ៍​ថា គាត់​អត់​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នៃ​ការ​បាត់បង់​នេះ​បាន ដរាបណា គាត់​នៅតែ​អាច​អាច​ញាំ​អាហារ​ពេល​ព្រឹក​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ជាមួយ​មិត្ត​ភក្តិ​គាត់​។ មិត្ត​ភក្តិ​របស់​គាត់​ដែល​បាន​ចូល​និវត្តន៍​ដូច​គាត់​ដែរ បាន​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ខ្លាំង​។ ពេលណា​ការ​សោក​សង្រេង​វិល​ត្រឡប់​មក​រក​គាត់​ទៀត គាត់​ក៏បាន​គិត​អំពី​ភាព​សប្បាយ​រីករាយ​ដែល​គាត់​នឹង​មាន​ជាមួយ​ពួកគេ នៅពេល​បន្ទាប់​ទៀត​។ គាត់​មាន​អារម្មណ៍​ថា កន្លែង​អង្គុយ​ដែល​គាត់​មាននៅ​ក្បែរ​ពួកគេ ក្នុង​ពេល​ជួប​ជុំ​គ្នា គឺជា​កន្លែង​កម្សាន្ត​ចិត្ត​ដែល​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ធូរ​​ស្បើយ​ពី​ទុក្ខសោក​ទាំងឡាយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​វេលា​បាន​កន្លង​ផុត​ទៅ ការ​ជួប​ជុំ​គ្នា​ក៏​លែង​មាន​ទៀត ដោយ​មិត្តភក្ដិ​គាត់​ខ្លះ​មាន​ជំងឺ ខ្លះ​បាន​លាចាក​លោក​។ ភាព​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​គាត់ ក៏បាន​នាំ​គាត់​ឲ្យ​ទៅ​ស្វែងរក​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ព្រះអម្ចាស់ ដែល​គាត់​ធ្លាប់​បាន​ជឿ​ក្នុង​វ័យ​យុវជន​។ គាត់​មាន​ប្រសាសន៍​ថា “សព្វថ្ងៃ​នេះ ខ្ញុំ​ញាំ​អាហារ​ពេល​ព្រឹក​តែ​ម្នាក់ឯង តែ​ខ្ញុំ​តែងតែ​នឹក​ចាំ​ថា ព្រះយេស៊ូវ​តែងតែ​គង់នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​។ ហើយ​ពេលណា​ខ្ញុំ​ដើរ​ចេញពី​កន្លែង​ញាំ​អាហារ​ពេល​ព្រឹក ខ្ញុំ​មិន​បាន​ដើរ​ចេញ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​តែ​ម្នាក់ឯង នៅពេល​បន្ទាប់ ក្នុង​ថ្ងៃ​នីមួយៗ​ទៀត​ទេ​”។ លោក​ហ្វ្រេដ​បាន​រក​ឃើញ​សុវត្ថិភាព និង​ការ​កម្សាន្ត​ចិត្ត ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ​ពោល​ថា “ទ្រង់​ជា​ទីពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូល​បង្គំ​ទុកចិត្ត​នឹង​ទ្រង់”(ទំនុក​ដំកើង ៩១:២)។ លោក​ហ្រ្វេដ​ក៏​បាន​ដឹង​ថា កន្លែង​មាន​សុវត្ថិភាព មិនមែន​ជាទី​កន្លែង​សម្រាប់​លាក់ពួន​ខាង​សាច់​ឈាម​នោះ​ទេ…

Read article
ពេល​ដែល​ត្រូវ​អបអរ

លូកា ១៥:១១-១៣,១៧-២៤ រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត​។ លូកា ១៥:២៣ ព្រះវិហារ​ដែល​គ្រួសារ​ខ្ញុំ​ធ្លាប់​ទៅ​ចូល​រួម​ថ្វាយបង្គំ​ព្រះ ក្នុង​រដ្ឋ​វើជីនា បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ក្នុង​ទន្លេង​រីវ៉ាណា ដែល​ជា​ញឹក​ញាប់ ព្រះ​អា​ទិត្យ​បញ្ចេញ​កម្តៅ​ក្តៅ​ល្មម តែ​ទឹក​ទន្លេ​មាន​សីតុណ្ហភាព​ត្រជាក់​ស្ទើរ​កក​។ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃ​អា​ទិត្យ​បាន​បញ្ចប់ យើង​ក៏បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​តូច​ធំ ទៅ​កាន់​សួន​ច្បារ​មួយ​កន្លែង របស់​ទីក្រុង ដែល​នៅ​ទីនោះ ប្រជាជន​រស់នៅ​តំបន់​ជិត​ខាង​បាន​មក​លេង​កីឡា​កម្សាន្ត ហើយ​ក្មេងៗ​កំពុង​រត់​លេង​ក្នុង​សួន​កុមារ យ៉ាង​សប្បាយ​រីករាយ​។ នេះ​ជា​ទិដ្ឋភាព​ដែល​គួរ​ឲ្យ​ចង់​ទស្សនា​កម្សាន្ត នៅ​មាត់​ទន្លេ ក្នុង​ការ​សម្រាក​ពី​ការ​ហត់​នឿយ​ពី​ការងារ​។ ពេល​ខ្ញុំ​ឈរ​នៅ​ក្នុង​ទឹក​ដែល​ត្រជាក់​ដូច​ទឹកកក ខ្ញុំ​ក៏​បាន​អាន​ខ​គម្ពីរ រួច​ជ្រមុជ​គេ​ទៅ​ក្នុង​ទឹក​ម្តង​ម្នាក់ៗ ធ្វើ​ជា​និមិត្តរូប​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​។ ពេល​ពួក​គេ​ងើប​ពី​ទឹក​ឡើង ដោយ​ខ្លួន​ទទឹក​ជោគ ពួក​ជំនុំ​ក៏បាន​បន្លឺ​សម្លេង​អបអរ ដោយ​ស្នូរ​ទះដៃ​។ ពេល​ពួកគេ​ឡើង​ច្រាំង មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​ក៏​បាន​ឱប​ពួកគេ ធ្វើ​ឲ្យ​ទទឹក​ខ្លួន​ទាំង​អស់​គ្នា​។ យើង​មាន​នំ​ខេក ភេសជ្ជៈ និង​អាហារ​សម្រន់​សម្រាប់​ញាំ​ជាមួយ​គ្នា​។ មនុស្ស​ដែល​មក​លំហែ​កាយ​នៅ​ក្បែរ​នោះ មិន​សុទ្ធតែ​យល់ អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ​ទេ តែ​ពួក​គេ​ដឹង​ថា យើង​កំពុង​ធ្វើ​ពិធី​អបអរ​។ ក្នុង​បទ​គម្ពីរ​លូកា រឿង​កូនពៅ​វង្វេង ដែល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ(ខ.១១-៣២) បាន​ឆ្លុះ​បញ្ចាំង​អំពី​មូល​ហេតុ ដែលគេ​ធ្វើ​​ពិធី​អបអរ នៅពេល​ដែល​នរណា​ម្នាក់​វិល​ត្រឡប់​មករក​​ព្រះអម្ចាស់​វិញ​។ ពេលណា​នរណា​ម្នាក់​ទទួល​ជឿ​ព្រះអង្គ ការ​អបអរ​ក៏បាន​កើត​មាន​។ កាល​កូន​ប្រុស​ដែល​ចាក​ចេញពី​ឪពុក​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ភ្លាមៗ​នោះ ឪពុក​គាត់​ក៏បាន​ប្រញាប់​ប្រាប់​គេ​ឲ្យ​យក​ខោអាវ​ស្អាតៗ…

Read article
ធ្វើ​ជា​ឧបករណ៍​នៃ​ការ​ផ្លាស់​ប្តូរ

អេភេសូរ ២:៤-១០ ឯ​អ្នកណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ​។ យ៉ាកុប ៤:១៧ ឧក្រិដ្ឋជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ហើយ​ប៉ូលិស​ក៏បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​ហ៊ាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ជន​រង​គ្រោះ នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​ដូច​នេះ​។ គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បានឮ​គាត់​សារភាព​ថា “ខ្ញុំ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ឈរ​មើល មិន​ហ៊ាន​ធ្វើ​អ្វី​ទេ”។ ពាក្យ​សម្តី​របស់​គាត់ បាន​ឆ្លុះ​បញ្ចាំង អំពី “ការ​ដឹង ដែល​មាន​កំហុស” បាន​សេចក្តី​ថា ពួកគេ​បាន​សម្រេច​ចិត្ត​មិន​អើពើ​ចំពោះ​អំពើ​ឧក្រិដ្ឋ ដែល​ពួកគេ​បាន​ដឹង​ថា នរណា​ម្នាក់​កំពុង​ប្រព្រឹត្ត​។ សាវ័ក​យ៉ាកុប​បាន​លើក​ឡើង អំពី​ការ​ដឹង​ដែល​មាន​កំហុស​ផង​ដែរ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ឯ​អ្នកណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ”(យ៉ាកុប ៤:១៧)។ តាម​រយៈ​សេចក្តី​សង្រ្គោះ​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង ព្រះអង្គ​បាន​រៀបចំ​យើង ធ្វើ​ជា​ភ្នាក់ងារ​នៃ​សេចក្តី​ល្អ ក្នុង​លោកិយ​នេះ​។ បទ​គម្ពីរ​អេភេសូរ ២:‌១០ បាន​បញ្ជាក់​ថា “ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម”។ យើង​បាន​សង្គ្រោះ មិនមែន​ដោយសារ​ការ​ល្អ​របស់​យើង​ តែ​ផ្ទុយ​ទៅវិញ ការ​ល្អ​ដែល​យើង​ធ្វើ កើត​ចេញពី​ចិត្ត​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​កែ​ប្រែ ដោយ​គង់នៅ​ក្នុង​ជីវិត​យើង​។ ព្រះ​វិញ្ញាណ​ថែម​ទាំង​បាន​ប្រទាន​យើង នូវ​អំណោយ​ទាន​ខាង​វិញ្ញាណ ដើម្បី​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​អាច​សម្រេច​កិច្ចការ ដែល​ព្រះអង្គ​បាន​បង្កើត​យើង​មក ដើម្បី​ឲ្យ​យើង​ធ្វើ(មើល ១កូរិនថូស…

Read article
គោលដៅ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ

កិច្ចការ ១១:១៩-៣០ មាន​មនុស្ស​សន្ធឹក​ណាស់ បាន​ចំរើន​ដល់​ព្រះអម្ចាស់​។ កិច្ចការ ១១:២៤ កាលពី​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ២០២៣ លោក​គ្រីសជិន អាតស៊ូ(Christian Atsu) បាន​ទាត់​បាល់​បញ្ចូល​ទី ធ្វើ​ឲ្យ​ក្រុម​បាល់​ទាត់​របស់​គាត់​ទទួល​បាន​ជ័យជម្នះ ក្នុង​ការ​ប្រកួត ក្នុង​ប្រទេស​ទួរគី​។ តារា​បាល់​ទាត់​អន្តរជាតិ​ម្នាក់​នេះ បាន​រៀន​លេង​កីឡា​នេះ​តាំងពី​ក្មេង ដោយ​គ្មាន​ស្បែកជើង​ពាក់ ក្នុង​ស្រុក​កំណើត​គាត់ នៅ​ប្រទេស​ហ្កាណា​។ លោក​អាត់ស៊ូ ជា​អ្នកជឿ​ព្រះយេស៊ូវ​។ គាត់​ថា ទំនាក់​ទំនង​ដែល​គាត់​មាន​ជាមួយ​ព្រះយេស៊ូវ គឺជា​រឿង​ល្អ​បំផុត​ដែល​បាន​កើត​ឡើង ក្នុង​ជីវិត​គាត់​។ លោក​អាត់ស៊ូ​បាន​បង្ហោះ​ខ​គម្ពីរ នៅ​លើ​បណ្ដាញ​សង្គម និង​បាន​និយាយ​អំពី​ជំនឿ​របស់​គាត់ ដោយ​បើក​ចំហ ហើយ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​របស់​គាត់ ដោយ​ជួយ​សាង​សង់​សាលា​រៀន សម្រាប់​ក្មេង​កំព្រា​ជាដើម។ រយៈពេល​១​ថ្ងៃ បន្ទាប់ពី​គាត់​បាន​ទាល់​បាល់​បញ្ចូល​ទី ដែល​នាំ​ឲ្យ​ក្រុម​គាត់​ទទួល​បាន​ជ័យ​ជម្នះ​  គ្រោះ​រញ្ជួយ​ដី​ធំ​មួយ​បាន​កើត​ឡើង នៅ​ទីក្រុង​អាន​តាក់យ៉ា ដែល​កាលពី​មុន​ជាទី​ក្រុង​អាន់ទីយ៉ូក ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​។ អគារ​ខុនដូ​របស់​លោក​អាត់ស៊ូ​ក៏​បាន​ដួល​រលំ ហើយ​គាត់​ក៏បាន​លាចាក​លោក ទៅជា​មួយ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​គាត់​ នៅ​ថ្ងៃ​នោះ។ កាលពី​ជាង២ពាន់​ឆ្នាំ​មុន ទីក្រុង​អាន់ទីយ៉ូក មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​រីក​សុះសាយ នៃ​ពួក​ជំនុំ​ដំបូង “គឺ​នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជាមុន​ដំបូង”(កិច្ចការ ១១:២៦)។…

Read article
មិន​មើល​ស្រាល​ឥទ្ធិពល​នៃ​ពាក្យ​សម្តី

សុភាសិត ១៥:១-៩ ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ​។ សុភាសិត ១៨:២១ យើង​ស្ទើរតែ​មិន​ដែល​ឮ​ថា មាន​ស្ថាប័ន​ណាមួយ​ចេញ​មុខ​ទទួល​ស្គាល់​កំហុស បន្ទាប់ពី​មាន​សោក​នាដកម្ម​កើត​ឡើង​ក្នុង​សង្គម។ ប៉ុន្តែ នៅ​ឆ្នាំ​មួយ​នោះ បន្ទាប់ពី​សិស្ស​អាយុ១៧ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត ដោយ​ការ​ធ្វើ​អត្តឃាត សាលា​រៀន​មួយ​ដែល​មាន​ឈ្មោះ​ល្បី បាន​ទទួល​ស្គាល់​ថា ខ្លួន​មាន​ការ​ខកខាន មិន​បាន​ការពារ​គាត់​។ សិស្ស​ម្នាក់​នោះ​ត្រូវ​គេ​ធ្វើបាប​ឥត​ឈប់ឈរ នៅ​សាលា​រៀន ហើយ​ថ្នាក់​ដឹកនាំ​សាលា មិន​បាន​ធ្វើ​អ្វី​ច្រើន​ដើម្បី​ការពារ​គាត់​ឡើយ ទោះ​បាន​ដឹង​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​គាត់​បាន​ទទួលរង​ក៏ដោយ​។ សព្វថ្ងៃ​នេះ សាលា​រៀន​នោះ​បាន​ប្ដេជ្ញា​ចិត្ត​ចាត់​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​សិស្ស​ទាំង​អស់​។ ការខូចខាត​ដែល​បាន​បង្ក​ឡើង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ គឺ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់ អំពី​អំណាច​នៃ​ពាក្យ​សម្ដី​។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​បង្រៀន​យើង មិន​ឲ្យ​មើល​ស្រាល​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី ព្រោះ “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(សុភាសិត ១៨:២១)។ ពាក្យ​សម្ដី​របស់​យើង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ហើយក៏​អាច​ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ផង​ដែរ​។ ជាង​នេះ​ទៅទៀត ពាក្យ​សម្ដី​ដ៏​សាហាវ​អាច​ជា​កត្តា ដែល​បណ្តាល​ឲ្យ​មនុស្ស​ឈាន​ទៅ​ដល់​សេចក្តី​ស្លាប់​។ តើ​យើង​អាច​នាំមក​នូវ​ជីវិត តាមរយៈ​ពាក្យ​សម្ដី​របស់​យើង ដោយ​របៀបណា? ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង​ថា ពាក្យ​សម្ដី​របស់​យើង​ហូរ​ចេញពី​ប្រាជ្ញា ក៏​ដូចជា​ភាព​ល្ងង់​ខ្លៅ​របស់​យើង(១៥:២)។ យើង​រក​ឃើញ​ប្រាជ្ញា ពេលណា​យើង​ចូល​មក​ជិត​ព្រះអម្ចាស់ ដែល​ជា​ប្រភព​នៃ​ប្រាជ្ញា ដែល​មាន​អំណាច​នាំមក​នូវ​ជីវិត(៣:១៣,១៧-១៩)។ យើង​រាល់​គ្នា​មាន​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការប្រើ​ពាក្យ​សម្ដី និង​សកម្មភាព​របស់​យើង បានជា​យើង​មិន​ត្រូវ​មើល​ស្រាល​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី​របស់​យើង ហើយ​ថែរក្សា…

Read article
ភាព​ប្រេះ​បែក​ដែល​បាន​ធ្វើ​ជា​ព្រះពរ

យ៉ាកុប ២:៣-៦ យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ​ឫទ្ធិ​លើស​លប់​បាន​មកពី​ព្រះ មិនមែន​ពី​យើង​ខ្ញុំ​ទេ​។ ២កូរិនថូស ៤:៧ លោក​គ្រូ​គង្វាល វីលៀម បារប័រ(William Barber) មាន​ខ្នងកោង ហើយ​ពេល​ទៅណាមកណា គាត់​ត្រូវ​ដើរ​កាន់​ឈើច្រត់ ប៉ុន្តែ ការងារ​ជា​អ្នក​គង្វាល​ខាង​វិញ្ញាណ​អស់​រយៈ​ពេល៦ទសវត្សរ៍ ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា គាត់​បាន​ពឹង​ផ្អែកលើ​ព្រះអង្គ​ ធ្វើ​ជា​ប្រភព​នៃ​កម្លាំង​របស់​គាត់​។ កាលពី​ឆ្នាំ១៩៩៣ លោក​គ្រូ​គង្វាល វីលៀម បារប័រ បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​ឆ្អឹង​ខ្នង​ម្យ៉ាង ដែល​បណ្តាល​ឲ្យ​ឆ្អឹងកង​ខ្នង​របស់​គាត់​សង្កត់​ជាប់​គ្នា​។ មាន​ពេល​មួយ មាន​មនុស្ស​ម្នាក់​បាន​និយាយ​ប្រាប់​គាត់​ត្រង់ៗថា “លោក​គ្រូ បារប័រ លោក​គ្រូ​ចាំបាច់​ត្រូវ​ស្វែងរក​ការងារ​ផ្សេង ក្រៅពី​ការងារ​ជា​គ្រូ​គង្វាល ព្រោះ​ខ្ញុំ​គិតថា ពួក​ជំនុំ​មិន​ចង់​ឲ្យ​ជន​ពិការ ធ្វើ​ការ​ជា​គ្រូ​គង្វាល​របស់​ពួកគេ​នោះ​ទេ”។ ប៉ុន្តែ លោក​គ្រូ​បារប័រ​បាន​ជម្នះ​ពាក្យ​សម្ដី​ដ៏​ឈឺ​ចាប់​នេះ​។ ព្រះអម្ចាស់​មិន​គ្រាន់​តែ​បាន​ប្រើ​គាត់​ជា​គ្រូ​គង្វាល​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏បាន​ធ្វើ​ជា​គំរូ​នៃ​ការ​លើក​ទឹក​ចិត្ត​ដ៏​មាន​អំណាច និង​គួរ​ឲ្យ​គោរព សម្រាប់​មនុស្ស​ដែលគេ​មិន​ឲ្យ​តម្លៃ និង​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​។ លោកិយ​ប្រហែល​មិន​ដឹង​ច្បាស់​ថា មនុស្ស​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជន​ពិការ​ដូច​ម្តេច​ទេ តែ​ព្រះអម្ចាស់​ជ្រាប​។ មនុស្ស​ដែល​ឲ្យ​តម្លៃ​មក​លើ​រូប​សម្រស់ កម្លាំង​កាយ និង​អ្វីៗ​ដែល​លុយ​អាច​ទិញ​បាន និង​ងាយ​មើល​រំលង​សេចក្តី​ល្អ ដែល​កើត​ចេញពី​ភាព​ប្រេះ​បែក​ដែល​មនុស្ស​មិន​ចង់​ជួប​។ ទាក់ទង​នឹង​បញ្ហា​នេះ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចោទ​ជា​សំណួរ​ថា “តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ៍​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្តី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ…

Read article
ព្រះអង្គ​ប្រទាន​កម្លាំង​ជា​ថ្មី

អេសាយ ៤០:២៧-៣១ គេ​នឹង​ហើរ​ឡើង​ទៅលើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ​។ អេសាយ ៤០:៣១ សត្វ​ឥន្រ្ទី១គូ បាន​សង់​សំបុក​ធំ​មួយ នៅ​លើ​ដើមឈើ​មួយ​ដើម ស្ថិត​នៅ​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ពី​ផ្ទះ​ខ្ញុំ​។ មិន​យូរ​ប៉ុន្មាន សត្វ​ស្លាប​ធំៗ​មួយ​គូរ​នោះ​ក៏​មាន​កូន​។ ពួកវា​បាន​ចិញ្ចឹម​កូន​ដែល​ទើបតែ​ញាស់​ជា​មួយ​គ្នា រហូត​ដល់​ពេល​ដែល​ពួកវា​ត្រូវ​ឡាន​បុក​ងាប់​អស់​មួយ​ក្បាល យ៉ាង​សោកសៅ​។ សត្វ​ឥន្ទ្រី​ដែល​នៅ​មាន​ជីវិត ក៏​បាន​ហោះ​ហើរ​ចុះ​ឡើង​អស់​បួន​ប្រាំ​ថ្ងៃ នៅ​ក្បែរ​ទន្លេ​មួយ គឺ​ហាក់​ដូចជា​កំពុង​ស្វែងរក​ដៃ​គូរ​របស់​វា ដែល​បាត់​មិន​ឃើញ​ត្រឡប់​មក​សំបុក​វិញ​។ ទំ​បំផុត វា​ក៏​បាន​វិល​ត្រលប់​មក​សំបុក​វា​វិញ​តែ​ម្នាក់​ឯង ហើយ​បន្ត​ទទួល​ខុស​ត្រូវ​ទាំងស្រុង នៅ​ក្នុង​ការ​ចិញ្ចឹម​កូនៗ​របស់​វា​តែ​ម្នាក់ឯង​។ ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏ដោយ ការ​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង អាច​មាន​ការ​លំបាក​ខ្លាំង​។ ក្តី​អំណរ​ដែល​កូន​បាន​ផ្តល់​ឲ្យ រួម​ផ្សំ​នឹង​សំពាធ​ផ្នែក​ហិរញ្ញ​វត្ថុ និង​សំពាធ​ផ្លូវ​អារម្មណ៍​ដែល​អាច​កើត​មាន អាច​បង្កើត​ឲ្យ​មាន​បទ​ពិសោធន៍​ខុសៗ​គ្នា​ជា​ច្រើន​។ ប៉ុន្តែ សេចក្តី​សង្ឃឹម​នៅតែ​អាច​កើត​មាន សម្រាប់​អ្នក​ដែល​មាន​តួនាទី​ដ៏​សំខាន់​នេះ ក៏​ដូចជា​អ្នក​ដែល​ព្យាយាម​គ្រប់​គ្រង​ស្ថានភាព ដែល​ហាក់​ដូចជា​ពិបាក​ខ្លាំង​ពេក​។ ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ពេលណា​យើង​មាន​អារម្មណ៍​អស់​កម្លាំង និង​បាក់​ទឹក​ចិត្ត​។ ដោយសារ​ព្រះអង្គ​មាន​គ្រប់​ព្រះ​ចេស្ដា និង​មិន​ចេះ​ប្រែ​ប្រួល នោះ​ព្រះអង្គ​មិន​ចេះ​អស់​កម្លាំង​ឡើយ​។ យើង​អាច​ទុក​ចិត្ត​លើ​បទ​គម្ពីរ​ដែល​បាន​ចែងថា “អស់​អ្នកណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច”(អេសាយ ៤០:៣១)។ ភាព​កម្សោយ​របស់​យើង អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ប្រឈម តែ​ភាព​កម្សោយ​ទាំង​នោះ​មិនមែន​ជា​អ្នក​កំណត់​ជោគវាសនា​របស់​យើង​ទេ ព្រោះ​យើង​អាច​ពឹង​ផ្អែក​លើ​កម្លាំង ដែល​ព្រះអង្គ​នឹង​ប្រទាន​យើង​ជា​ថ្មី ដោយ​ការ​អស្ចារ្យ​។…

Read article
ព្រះអង្គ​នៅតែ​អាច​ប្រើ​យើង

និក្ខមនំ ៧:១-១៣ ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ  ​លោក​បាន​អាយុ៨០ឆ្នាំ ឯអើរ៉ុន​ក៏បាន​អាយុ៨៣ឆ្នាំ​ហើយ​។ និក្ខមនំ ៧:៧ មាន​ដូន​ចាស់​ពីរ​នាក់ មកពី​រដ្ឋ​តិចសាស់ មាន​ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង ក្នុង​វេទិកា​បណ្ដាញ​សង្គម ដោយសារ​ពួក​គាត់​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ក្នុងរយៈ​ពេល៨០ថ្ងៃ ក្នុងវ័យ៨១ឆ្នាំ​។ ដូន​ចាស់​ទាំង​ពីរ​បាន​រាប់អាន​គ្នា​ជា​មិត្ត​ល្អ​បំផុត​អស់​រយៈ​ពេល​២៣ឆ្នាំ​ហើយ ដោយ​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា ទៅ​កាន់​ទ្វីប​ទាំង៧​។ ពួក​គាត់​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​ពី​ទ្វីប​អង់តាកទិច ហើយ​ទៅ​រាំ​ចង្វាក់​តង់ហ្គោ នៅ​ប្រទេស​អាហ្សង់ទីន ជិះ​សត្វ​អូដ្ឋ​នៅ​ប្រទេស​អេស៊ីព្ទ រួច​ជិះ​គាវ​ទឹកកក នៅ​តំបន់​ប៉ូល​ខាង​ជើង​។ ពួកគាត់​បាន​ទៅដល់១៨ប្រទេស ដែល​ក្នុង​ចំណោម​នោះ ក៏​រួម​មាន​ប្រទេស​ហ្ស៊ែមបៀ ឥណ្ឌា នេប៉ាល់ បាលី ជប៉ុន និង​ទីក្រុង​រ៉ូម​ផង​ដែរ ហើយក៏​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ ក្នុង​ប្រទេស​អូស្ត្រាលី​។ អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា ពួក​គាត់​សង្ឃឹមថា ពួក​គាត់​បាន​បណ្តាល​ចិត្ត​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​អរ​សប្បាយ​នឹង​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ផង​ដែរ ទោះ​ពួកគេ​ស្ថិត​ក្នុង​វ័យ​ណា​ក៏ដោយ​។ ក្នុង​បទ​គម្ពីរ​និក្ខមនំ យើង​ឃើញថា មាន​បុគ្គល​ពីរ​នាក់​ស្ថិត​ក្នុងវ័យ៨០ឆ្នាំ ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រភេទ​ផ្សេង​ពី​នេះ​។ ព្រះអង្គ​បាន​ត្រាស់ហៅ​លោក​ម៉ូសេ ឲ្យ​ទៅ​ចូល​គាល់​ស្តេច​ផារ៉ោន ហើយ​ទាមទារ​ឲ្យ​ទ្រង់​ដោះ​លែង​ប្រជាជន​អ៊ីស្រាអែល ជា​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​មាន​សេរី​ភាព​។ ព្រះអង្គ​ក៏​បាន​ចាត់​បង​ប្រុស​របស់​លោក​ម៉ូសេ ឈ្មោះ​អើរ៉ុន ធ្វើ​ជា​ជំនួយការ​របស់​គាត់​។ “ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ​លោក​បាន​អាយុ៨០ឆ្នាំ ឯ​អើរ៉ុន​ក៏បាន​អាយុ៨៣ឆ្នាំ​ហើយ”(និក្ខមនំ…

Read article
ដំណឹង​ល្អ​ដែល​សក្តិ​សមនឹង​ឲ្យ​យើង​អបអរ

២ធីម៉ូថេ ២:៨-១៣ ពាក្យ​នេះ​គួរ​ជឿ​ពិត ដ្បិត​បើ​យើង​បាន​ស្លាប់​ជាមួយនឹង​ទ្រង់ នោះ​យើង​នឹង​រស់នៅ​ជាមួយនឹង​ទ្រង់​ដែរ​។ ២ធីម៉ូថេ ២:១១ បទ​ទំនុក​សកល​មាន​ចំណង​ជើង​ថា “ឱ ខ្ញុំ​ចង់​បានអណ្តាត១ពាន់” (បទលេខ១៥) មាន​វត្ត​មាន​ដំបូង​បំផុត នៅ​ក្នុង​សៀវភៅ​ទំនុក​ដំកើង​របស់​ពួក​ជំនុំ​មេតូឌីស ដែល​គិត​មកដល់​សព្វថ្ងៃ គឺជាង២សតវត្សរ៍មក​ហើយ​។ បទចម្រៀង​នេះ ជា​ស្នាដៃ​និពន្ធ​របស់​លោក ឆាល វេសលី(Charles Wesley) និង​ពីដើម​ឡើយ មាន​ចំណង​ជើង​ថា “ថ្ងៃខួប​នៃ​ការ​ប្រែ​ចិត្តជឿ​ព្រះ”។ គាត់​បាន​និពន្ធ​ទំនុក​សកល​នេះ ដើម្បី​រំឭក​ខួប​នៃ​ការ​កើតជា​ថ្មី​របស់​គាត់ ដោយ​ការ​ផ្លាស់​ប្រែ​ស៊ី​ជម្រៅ ដោយសារ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​។ បទចម្រៀង​នេះ​មាន១៨ល្បះ ដែល​បាន​ប្រកាស​អំពី​សិរី​ល្អ​នៃ​សេចក្តី​ល្អ​របស់​ព្រះ ដល់​អ្នក​ដែល​ប្រែ​ចិត្ត និង​ដើរ​តាម​ព្រះគ្រីស្ទ​។ ការ​មាន​សេចក្តី​ជំនឿ​ដូច​នេះ គឺ​សក្តិ​សមនឹង​ឲ្យ​យើង​អបអរ និង​ចែក​ចាយ​ដល់​អ្នក​ដទៃ​។ ក្នុង​បទ​គម្ពីរ ២ធីម៉ូថេ ជំពូក២ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​នៅ​តែ​ឈរ​មាំ​ក្នុង​សេចក្តី​ជំនឿ និង​មាន​ការ​ស៊ូ​ទ្រាំ​នៅ​ក្នុង​ការ​ចែក​ចាយ​សេចក្តី​ជំនឿ​។ គាត់​បាន​កត់​សំគាល់​ថា នេះ​ជា “ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​ប្រាប់ ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូចជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង”(ខ.៨-៩)។ សាវ័ក​ប៉ុល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​គ្មាន​ការ​សង្ស័យ ហើយ​បាន​រំឭក​លោក​ធីម៉ូថេ ឲ្យ​ចាំ​ព្រះរាជសារ​នៃ​ដំណឹង​ល្អ​ដែល​ប្រកាស​ថា “ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ”(ខ.៨) ព្រះ​អង្គ​បាន​យាង​មក​ប្រសូត​ជា​មនុស្ស មិនមែន​ដើម្បី​គ្រប់​គ្រង…

Read article
ព្យាយាម​ក្នុង​ការ​អធិស្ឋាន

កូល៉ុស ៤:២-៦,១២-១៣ ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ​។ កូល៉ុស ៤:២ ថ្ងៃ​មួយ ដូន​ចាស់​ម្នាក់​បាន​ប្រាប់ លោក​លូ(Lu) ជា​មិត្ត​ភក្តិ​ខ្ញុំ​ថា “ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក៥០ឆ្នាំ​ហើយ”។ មិត្ត​ភក្តិ​ខ្ញុំ​បាន​មើល​មុខ​ដូន​ចាស់ ដោយ​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​។ កាល​នោះ មិត្ត​ភក្តិ​ខ្ញុំ​ទៅលេង​ភូមិ​មួយ នៅ​ប្រទេស​ប៊ុលហ្ការី ជា​កន្លែង​ដែល​ឪពុក​គាត់​បាន​ចម្រើន​វ័យ​ធំឡើង ហើយ​បាន​ចាក​ចេញ ក្នុង​វ័យ​ជំទង់​។ ដូន​ចាស់ ជា​អ្នកជឿ​ព្រះយេស៊ូវ ជា​អ្នក​ជិត​ខាង​របស់​តាយាយ​របស់​លោក​លូ​។ គាត់​បាន​ចាប់​ផ្តើម​អធិស្ឋាន​ឲ្យ​លោក​លូ ចាប់​តាំងពី​ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា លោក​លូ​បាន​ចាប់​កំណើត ក្នុង​ប្រទេស នៅ​ឯនាយ​សមុទ្រ​។ សព្វថ្ងៃ​នេះ ប្រហែល​ពាក់​កណ្តាល​សតវត្សរ៍​ក្រោយមក លោក​លូ​បាន​ឈាន​ចូល​លេង​ភូមិ​នោះ ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​មុខ​ជំនួញ​របស់​គាត់ ហើយ​គាត់​ក៏បាន​ជជែក​ជាមួយ​មនុស្ស​មួយ​ក្រុម​នៅ​ទីនោះ អំពី​សេចក្តី​ជំនឿ​របស់​គាត់​។ លោក​លូ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេល​គាត់​ជិត​ឈាន​ចូល​ដល់វ័យ៣០ឆ្នាំ ហើយ​នៅពេល​ដែល​ដូន​ចាស់​ចូល​មក​ជិត​គាត់ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ឥទ្ធិពល​នៃ​ការ​អធិស្ឋាន​ដ៏​ជាប់​លាប់​របស់​ដូន​ចាស់ ដែល​បាន​នាំ​ឲ្យ​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ​។ យើង​មិន​អាច​ដឹង​ច្បាស់​ថា ការ​អធិស្ឋាន​របស់​យើង​មាន​ឥទ្ធិពល​ប៉ុណ្ណា នៅ​លើ​ផែនដី​នេះ​ទេ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បង្គាប់​យើង​ថា “ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ”(កូល៉ុស ៤:២)។ កាល​សាវ័ក​ប៉ុល​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​អ្នកជឿ​ក្នុង​ទីក្រុង​កូល៉ុស គាត់​ក៏បាន​សូម​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ ដើម្បី​ឲ្យ​ព្រះអម្ចាស់ “បើក​ទ្វារ” ឲ្យ​គាត់​ផ្សាយ​ព្រះបន្ទូល…

Read article