នំម៉ាណាប្រចាំថ្ងៃ

You are here:
ចរិត​លក្ខណៈ​ដែល​ត្រូវ​ផ្លាស់​ប្តូរ

២ពេត្រុស ១:៣-១១ ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់​។ ២ពេត្រុស ១:៥ លោក​ដូមីនិក បួស៍(Dominique Bouhours) ជា​គ្រូ​បង្រៀន​វេយ្យាករណ៍ នៅ​សតវត្សរ៍ទី១៧​។ នៅ​ថ្ងៃ​គាត់​លាចាក​លោក ក្រុម​គ្រួសារ​បាន​ជួប​ជុំ​គ្នា នៅ​ជុំ​វិញ​គាត់ ដែល​កំពុង​គេង​នៅ​លើ​គ្រែ​។ គេ​ឮ​ល្បី​ថា មុន​ពេល​គាត់​ផុត​ដង្ហើម គាត់​បាន​និយាយ​ពាក្យ​ចុង​ក្រោយ​ថា “ឃ្លា ខ្ញុំ​ជិត​ស្លាប់​ហើយ និង​ឃ្លា ខ្ញុំ​នឹង​ស្លាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ សុទ្ធតែ​ត្រូវ​តាម​វេយ្យាករណ៍​ដូច​គ្នា”។ តើមាន​នរណា​ខ្វល់​អំពី​វេយ្យាករណ៍ នៅពេល​ដែល​ខ្លួន​ហៀបនឹង​ផុត​ដង្ហើម​នៅ​លើ​គ្រែ? គឺ​មានតែ​អ្នក​ដែល​ខ្វល់​អំពី​វេយ្យាករណ៍​ពេញ​មួយ​ជីវិត​ទេ ដែល​មាន​ការ​ផ្ដោត​ចិត្ត​យ៉ាង​ដូច​នេះ​។ នៅពេល​ដែល​យើង​ឈាន​ដល់​វ័យ​ចាស់ យើង​ពិបាក​លះបង់​ទម្លាប់​ចាស់​របស់​យើង​។ ការ​សម្រេច​ចិត្ត​ជា​ច្រើន ដែល​យើង​មាន​ពេញ​មួយ​ជីវិត ប្រែ​ក្លាយ​ជា​ទម្លាប់​ក្នុង​ការ​រស់នៅ ហើយ​ទម្លាប់​នោះ​បង្កើត​ឲ្យ​មាន​ចរិត​លក្ខណៈ​ល្អ ឬ​អាក្រក់ ក្នុង​ជីវិត​យើង​។ អត្ត​សញ្ញាណ​របស់​យើង ដែល​បង្ហាញថា យើង​ជា​នរណា មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​ការ​សម្រេច​ចិត្ត​របស់​យើង​នោះ​ឯង​។ ការ​បង្កើត​ទម្លាប់​ដែល​គោរព​ប្រតិបត្តិ​ព្រះ មាន​ភាព​ងាយ​ស្រួល​ជាង នៅពេល​ដែល​ចរិត​លក្ខណៈ​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​​ងាយ​បត់​បែន​។ ហេតុ​នេះ​ហើយ​សាវ័ក​ពេត្រុស​បាន​ជំរុញ​យើង​ថា “ហើយ​ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​បាន​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ឲ្យ​សេចក្តី​គោរព​ប្រតិបត្តិ បាន​ចេះ​រាប់អាន​គ្នា​ជា​បង​ប្អូន…

Read article
ធ្វើ​ជា​ភ្នាក់ងារ​នៃ​សេចក្តី​សុខ​សាន្ត

យេរេមា ២៩:១-៧ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទីក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹកនាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ? យេរេមា ២៩:៧ កាលពី​ឆ្នាំ២០១៥ អង្គការ និង​សមាគមន៍​គ្រីស្ទបរិស័ទ ក្នុង​ទីក្រុង​ខូឡូរ៉ាដូ ស្ព្រីង រដ្ឋ​ខូឡូរ៉ាដូ បាន​រួបរួម​គ្នា ដើម្បី​ធ្វើ​ការ​បម្រើ​ប្រជាជន​នៅ​ទីក្រុង​នេះ ហើយ​ក្រុម​ការងារ​មាន​ឈ្មោះ​ថា ​ព្រោះតែ​ខ្ញុំ​ស្រឡាញ់​អ្នក ក៏បាន​ចាប់​កំណើត​ឡើង​។ រៀង​រាល់​ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មកដល់ ក្រុម​ការងារ​មួយ​នេះ​តែងតែ​បញ្ជូន​អ្នកជឿ​ព្រះ ឲ្យ​ចេញទៅ​បម្រើ ដល់​សហគមន៍ ក្នុង​កម្មវិធី​បម្រើ​ទីក្រុង​។ កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​និង​កូនៗ​របស់​ខ្ញុំ បាន​ទទួល​ភារកិច្ច ទៅ​ធ្វើ​ការ​បម្រើ ក្នុង​សាលា​បឋម​សិក្សា​មួយ ក្នុង​ទី​ប្រជុំជន នៅ​ទីក្រុង ក្នុង​អំឡុង​ពេល​យើង​ធ្វើ​កម្មវិធី​បម្រើ​ទីក្រុង​នោះ​។ យើង​បាន​ធ្វើ​ការបោសសម្អាត និង​ដក​រុក្ខជាតិ​ចង្រៃ នៅ​ក្នុង​បរិវេណ​សាលា ហើយ​យើង​ក៏បាន​ធ្វើ​ការ​កែលំអ​សាលា​រៀន ដោយ​យក​ខ្សែ​សំប៉ែត​ធ្វើ​ពី​ជ័រ មាន​ពណ៌​ចម្រុះ មក​ចង​នឹង​ច្រវាក់​នៅ​ជាប់​បង្គោលរបង​សាលា​រៀន បង្កើត​បានជា​រូប​ភាព​ស្រដៀង​នឹង​ភ្នំ​។ នេះ​ជា​ការ​ស្នាដៃ​សិល្បៈ​ដ៏​សាមញ្ញ តែ​មាន​ភាព​ស្រស់​ស្អាត​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ ពេលណា​ខ្ញុំ​បើក​ឡាន​កាត់​សាលា​បឋម​នោះ ស្នាដៃ​សិល្បៈ​ដ៏​សាមញ្ញ​របស់​យើង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​យេរេមា ជំពូក២៩​។ ក្នុង​បទ​គម្ពីរ​នេះ ព្រះអម្ចាស់​បាន​បង្គាប់​រាស្រ្ត​ព្រះអង្គ​ឲ្យ​តាំងទី​លំនៅ និង​ធ្វើ​ការ​បម្រើ​ដល់ទី​ក្រុង ដែល​ពួកគេ​កំពុង​រស់នៅ​។ ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ពួកគេ​អនុវត្ត​ដូច​នេះ ទោះ​ពួកគេ​កំពុង​រស់នៅ​ក្នុង​ការ​និរទេស ហើយ​មិន​ចង់​រស់នៅ​ទីនោះ​ក៏ដោយ​។ គឺ​ដូច​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​ពួកគេ តាមរយៈ​ហោរា​យេរេមា​ថា “ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទីក្រុង…

Read article
ការសម្រេចចិត្តដោយប្រាជ្ញា

ទំនុក​ដំកើង ១១៩:១០១-១០៦ ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល​បង្គំ​ផង​។ ទំនុក​ដំកើង ១១៩:១០៥ មាន​ពេល​មួយ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​លក់​ផ្ទះ​របស់​ម្តាយ​ខ្ញុំ ដែល​បាន​លាក​ចាក​លោក​ហើយ​។ នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​បាន​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​ក្នុង​ចិត្ត​ខ្ញុំ បន្ទាប់ពី​ម្តាយ​ជាទី​ស្រឡាញ់ ជា​ស្ត្រី​មេម៉ាយ បាន​ទទួល​មរណៈ​ភាព​។ ខ្ញុំ​មាន​មនោសញ្ចេតនា​ដិត​ជាប់​នឹង​ទី​កន្លែង​ដែល​គាត់​ធ្លាប់​រស់នៅ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​។ ទោះជា​យ៉ាងណា​ក៏ដោយ ខ្ញុំ និង​ប្អូន​ស្រី​របស់​ខ្ញុំ​បាន​នាំ​គ្នា​សម្អាត និង​ជួសជុល​ផ្ទះ​ដែល​គ្មាន​មនុស្ស​នៅ​នោះ អស់​រយៈ​ពេល២ឆ្នាំ ហើយក៏​បាន​សម្រេច​ចិត្ត​លក់​វា​។ ដោយសារ​យើង​បាន​ដាក់​លក់​ផ្ទះ​នោះ ក្នុង​អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច កាលពី​ឆ្នាំ២០០៨ គ្មាន​នរណា​ទិញ​ផ្ទះ​នោះ​ទេ។ យើង​ក៏​បាន​ទម្លាក់​តម្លៃ​លក់​ផ្ទះ​នោះ នៅតែ​គ្មាន​គេ​ទិញ​។ បន្ទាប់មក ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អាន​ព្រះ​គម្ពីរប៊ីប នៅពេល​ព្រឹក​ថ្ងៃ​មួយ​នោះ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​នឹង​បទ​គម្ពីរ​មួយ ដែល​បាន​ចែងថា “ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កំឡាំង​គោ​នោះ​ឯង ដែល​នឹង​ចំរើន​កើន​ឡើង​បាន”(សុភាសិត ១៤:៤)។ បទ​គម្ពីរ​សុភាសិត​នេះ​កំពុង​និយាយ​អំពី​ការ​ចិញ្ចឹម​សត្វ ប៉ុន្តែ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ខ្លឹមសារ​នៃ​បទ​គម្ពីរ​នេះ​។ ផ្ទះ​របស់​ម្តាយ​ខ្ញុំ​នៅតែ​មាន​របៀប​រៀបរយ ដោយសារ​មិន​មាន​មនុស្ស​រស់នៅ ប៉ុន្តែ ទាល់តែ​ផ្ទះ​នោះ​មាន “ភាព​រញ៉េរញ៉ៃ” ដោយសារ​មាន​មនុស្ស​ស្នាក់​នៅ ទើប​វា​អាច​បង្កើត​ផល​ផ្លែ​ដែល​មាន​ប្រយោជន៍​។ ឬ​មាន​ប្រយោជន៍​ចំពោះ​យើង ក្នុង​លក្ខណៈ​ជា​កេរ​ដំណែល​ប្រចាំ​គ្រួសារ​។ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​សួរ​ប្អូន​ខ្ញុំ ដើម្បី​ឲ្យ​យើង​អាច​ដាក់​ជួល​ផ្ទះ​នោះ​វិញ​។ ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​។ យើង​មិន​មាន​គម្រោង​កែ​ប្រែ​ផ្ទះ​របស់​ម្តាយ​ខ្ញុំ ឲ្យ​ក្លាយ​ជា​ការ​វិនិយោគ​នោះ​ទេ​។…

Read article
ការ​ណាត់ជួប​ជា​មួយ​សេចក្តី​ស្លាប់

ហេព្រើរ ៩:២៣-២៨ ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់១ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ​។ ហេព្រើរ ៩:២៧ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ លោក ចន អ៊ែហ្វ ខេនេឌី(John F. Kennedy) ជា​ប្រធានាធិបតី​អាមេរិក លោក​អាល់ដូស ហាក់លេយ(Aldous Huxley) ជា​អ្នក​និពន្ធ និង​ទស្សន​វិទូ និង​លោក​ស៊ី អ៊ែស លូអីស(C. S. Lewis) ជា​អ្នក​ការពារ​ជំនឿ​គ្រីស្ទាន សុទ្ធតែ​បាន​លាចាក​លោក​ក្នុង​ថ្ងៃ​តែមួយ​។ បុរស​ដ៏​ល្បី​ល្បាញ​ទាំង៣នាក់​នេះ បាន​ប្រកាន់​ខ្ជាប់​នូវ​ទស្សន​វិជ្ជា​ខុស​គ្នា​យ៉ាង​ខ្លាំង ក្នុង​ការ​រស់នៅ​។ លោក​ហាក់លេយ ជា​អ្នក​មិន​ជឿ ហើយ​ក៏​មិន​បដិសេធ​ថា ព្រះ​មាន​ពិតមែន ហើយ​ជា​អ្នក​និយម​ទស្សន​វិជ្ជា​របស់​អាស៊ី​។ ចំណែក​លោក ខេនេឌី​វិញ គឺជា​សាសនិក​រ៉ូម៉ាំង​កាតូលិក ប៉ុន្តែ គាត់​បាន​ប្រកាន់​ខ្ជាប់​តាម​ទស្សន​វិជ្ជា​បែប​មនុស្ស​ជាតិ​និយម​។ រីឯ​លោក​លូអ៊ីស​វិញ គាត់​គឺជា​អតីត​អ្នក​បដិសេធ​ថា​ព្រះ​មាន​ពិតមែន ប៉ុន្តែ ក្រោយមក គាត់​បាន​ក្លាយ​ជា​អ្នកជឿ​ព្រះ​ក្នុង​និកាយ​អ៊ែងគ្លិខិន ហើយក៏​ក្លាយ​ជា​អ្នក​ការពារ​សេចក្តី​ជំនឿ​គ្រីស្ទាន ដោយ​មិន​ខ្លាច​រអែង​ចិត្ត​នរណា​ឡើយ​។ សេចក្តី​ស្លាប់​មិន​រើស​មុខ​មនុស្ស​ឡើយ ខណៈ​ពេល​បុរស​ដ៏​ល្បី​ល្បាញ​ទាំង​បី​បាន​ជួប​សេចក្តី​ស្លាប់ នៅ​ថ្ងៃខែ​តែមួយ​ នៅ​ទីកន្លែង​ផ្សេង​គ្នា។ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា សេចក្តី​ស្លាប់​បាន​ចាប់​ផ្តើម​កើត​មាន​ចំពោះ​មនុស្ស​ជាតិ នៅពេល​ដែល​លោក​អ័ដាម…

Read article
ឱកាស​ចែក​ចាយ​អំពី​ព្រះយេស៊ូវ

កិច្ចការ ២១:២៧-២២:១ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំងឡាយ​បន្តិច​សិន​។ កិច្ចការ ២១:៣៩ សាវ័ក​ប៉ុល​បាន​ទៅ​ព្រះវិហារ​ទីក្រុង​យេរូសាឡិម ដើម្បី​ចូល​រួម​ពិធី​ញែក​ជា​បរិសុទ្ធ​របស់​សាសន៍​យូដា(កិច្ចការ ២១:២៦)។ ពួក​ញុះញង់​មួយ​ចំនួន​គិត​ស្មានថា គាត់​កំពុង​បង្រៀន​គេ​ឲ្យ​ប្រឆាំង​នឹង​ក្រឹត្យ​វិន័យ ហើយក៏​បាន​ព្យាយាម​សម្លាប់​គាត់​(ខ.៣១)។ ពួក​ទាហាន​រ៉ូម៉ាំង​ក៏បាន​ប្រញាប់​ទៅ​ធ្វើ​អន្តរាគមន៍ ហើយក៏​បាន​ចាប់ចង​សាវ័ក​ប៉ុល ​នាំ​គាត់​ចេញពី​តំបន់​ព្រះវិហារ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​បាន​ស្រែក​ឲ្យ​គេ​សម្លាប់​គាត់(ខ.៣៦)។ តើ​សាវ័ក​ប៉ុល​បាន​ឆ្លើយតប ចំពោះ​ការ​គំរាម​កំហែង​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ? គឺ​គាត់​បាន​សុំ​មេទ័ព​អនុញ្ញាត​ឲ្យ​គាត់​និយាយ​ទៅ​កាន់​ពួក​បណ្តាជន(ខ.៣៩)។ នៅពេល​ដែល​មេទ័ព​រ៉ូម៉ាំង​បាន​អនុញ្ញាត​ឲ្យ​គាត់​និយាយ ទាំង​ខ្លួន​គាត់​កំពុង​ហូរឈាម និង​មាន​ស្នាម​ជាំ​ពេញ​ខ្លួន គាត់​ក៏​បាន​ងាក​ទៅ​រក​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​ខឹង​សម្បា ហើយ​ក៏​បាន​ចែកចាយ​សេចក្តី​ជំនឿ ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ ឲ្យ​ពួក​គេ​ស្តាប់(២២:១-១៦)។ នេះ​ជា​រឿង​ដែល​បាន​កើត​ឡើង​ជាង​ពីរ​ពាន់​ឆ្នាំ​ហើយ ជា​រឿង​ចាស់​ក្នុង​ព្រះ​គម្ពីរប៊ីប ដែល​យើង​ប្រហែល​មិន​ងាយ​ជួប​រឿង​នេះ​ទេ​។ កាលពី​ពេល​ថ្មីៗ​នេះ មាន​បុរស​ម្នាក់​ឈ្មោះ ភីធ័រ(Peter) ត្រូវ​គេ​ចាប់​ខ្លួន ខណៈ​ពេល​ដែល​គាត់​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ ដែល​កំពុង​ជាប់គុក​។ មិត្ត​ភក្តិ​គាត់​ជា​អ្នកជឿ​ព្រះយេស៊ូវ ក្នុង​ប្រទេស​ដែល​គ្រីស្ទបរិស័ទ​បាន​ទទួលរង​ការ​បៀតបៀន​ជា​ប្រចាំ​។ លោក​ភីធ័រ​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ងងឹត ហើយ​ត្រូវ​គេ​រុំ​ភ្នែក ក្នុង​ពេល​ដែលគេ​សួរ​ចម្លើយ​គាត់​។ នៅពេល​ដែល​គេ​ដក​ក្រណាត់​រុំ​ភ្នែក​ចេញ គាត់​ក៏បាន​ឃើញ​ទាហាន​បួន​នាក់ កំពុង​ភ្ជង់​កាំភ្លើង​ដាក់​គាត់​។ តើ​លោក​ភីធ័រ​គួរ​ឆ្លើយតប​ដូច​ម្តេច​ខ្លះ? គាត់​បាន​មើល​ឃើញ​ឱកាស​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ចែកចាយ​សេចក្តី​ជំនឿ​របស់​គាត់ ដល់​ពួកគេ​។ សាវ័ក​ប៉ុល និង​លោក​ភីធ័រ​បាន​ចង្អុល​បង្ហាញ​ប្រាប់​គេ អំពី​សេចក្តី​ពិត​ដ៏​សំខាន់ ទោះ​គេ​ពិបាក​ទទួលយក​យ៉ាងណា​ក៏ដោយ​។ ទោះ​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ឆ្លង​កាត់​ពេល​វេលា​ដ៏​ពិបាក ឬ​ទទួលរង​ការ​បៀតបៀន​យ៉ាង​ក៏ដោយ ក៏​យើង​នៅតែ​មាន​ភារកិច្ច “ផ្សាយ​ដំណឹង​ល្អ”(ម៉ាកុស…

Read article
ការ​គាំទ្រ​ដ៏​រឹងមាំ​ក្នុង​ព្រះគ្រីស្ទ

សា​ស្តា ៤:៩-១២ មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន​។ សា​ស្តា ៤:៩ កីឡាករ​ម្នាក់ ក្នុង​ការ​ប្រកួត​រត់​ប្រណាំង​ម៉ារ៉ាតុន នៅ​ទីក្រុង​ឡុងដ៍ បាន​ដក​ពិសោធន៍ និង​ដឹង​អំពី​មូល​ហេតុ​ដែល​គាត់​មិន​ត្រូវ​រត់​តែ​ម្នាក់ឯង ក្នុង​ការ​រត់​ប្រណាំង​ធំៗ​។ បន្ទាប់ពី​គាត់​បាន​ត្រៀម​ខ្លួន​ដោយ​ការ​ហ្វឹក​ហាត់​ដ៏​ពិបាក​បាន​ប៉ុន្មាន​ខែ គាត់​ចង់​រត់​ឲ្យ​ដល់ទី ដោយ​ភាព​រឹងមាំ​។ ប៉ុន្តែ នៅពេល​ដែល​គាត់​រត់​ត្រហេបត្រហប ឆ្ពោះ​ទៅ​រក​ខ្សែ​ព្រាត់ គាត់​ដឹង​ថា ខ្លួន​គាត់​កំពុងតែ​ខ្សោះ​អស់​កម្លាំង ហើយ​ហៀប​នឹង​ដួល​។ មុន​ពេល​គាត់​ដួល​នៅ​លើ​ដី កីឡាករ​ពីរ​នាក់​ទៀត​បាន​ចាប់ដៃ​គាត់​ទាំង​សង្ខាង​ជាប់ ហើយ​ក៏​បាន​ជួយ​កីឡាករ​ដ៏​ហត់​នឿយ​ម្នាក់​នេះ​បន្ត​ដំណើរ​ទៅមុខ​រហូត​ដល់ទី​។ អ្នក​និពន្ធ​បទ​គម្ពីរ​សា​ស្តា​បាន​រំឭក​យើង អំពី​អត្ថ​ប្រយោជន៍​មួយ​ចំនួន ដែល​យើង​ទទួល​បាន​ពី​ការ​រត់​ប្រណាំង នៅ​លើ​វិថី​ជីវិត ដោយ​មាន​អ្នក​ដទៃ​រួម​ដំណើរ​ជាមួយ​យើង​។ ស្តេច​សាឡូម៉ូន​ដែល​ជា​អ្នក​និពន្ធ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​បង្ហាញ​គោលការណ៍​ដែល​ថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង”(សា​ស្តា ៤:៩)។ ទ្រង់​បាន​បង្ហាញ​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រឹង​ប្រែង​ដែល​មាន​ការ​រួបរួម​គ្នា​។ ទ្រង់​ក៏បាន​បង្រៀន​ផង​ដែរ​ថា ការ​ធ្វើ​ការ​ជា​ដៃគូ អាច​នាំ​ឲ្យ​មាន​រង្វាន់​ដ៏​ល្អ​កើត​ពី​ការនឿយហត់(ខ.៩)។ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក អ្នក​រួម​ដំណើរ​ជាមួយ​យើង អាច​ជួយ​ជ្រោង​យើង​ឡើង(ខ.‌១០)។ នៅ​ពេលយប់​ងងឹត និង​រងា មិត្ត​ភក្តិ​ក៏​អាច​ផ្តុំ​គ្នា​ឲ្យ​មាន​ភាព​កក់​ក្តៅ​បាន​ដែរ(ខ.១១)។ ហើយ​ក្នុង​ពេល​ដែល​មាន​គ្រោះ​ថ្នាក់ មនុស្ស​ពីរ​នាក់​អាច​រួម​គ្នា​ការពារ​ខ្លួន ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ(ខ.‌១២)។ មនុស្ស​ដែល​មាន​ការ​រួម​ចិត្ត​រួម​គំនិត អាច​បង្កើត​ឲ្យ​មាន​កម្លាំង​ដ៏​ប្រសើរ​។ ដោយសារ​យើង​មាន​ភាព​កម្សោយ និង​ភាព​ផុយ​ស្រួយ យើង​ត្រូវ​ការ​សុវត្ថិភាព និង​ការ​គាំទ្រ​ដ៏​រឹងមាំ ពី​សហគមន៍​នៃ​អ្នកជឿ​ព្រះយេស៊ូវ​។ ចូរ​យើង​បន្ត​ធ្វើ​ដំណើរ​ទៅមុខ​ទាំង​អស់​គ្នា…

Read article
ការ​ស្តាប់​បង្គាប់​គឺជា​ការ​សម្រេច​ចិត្ត

យ៉ូហាន ១៤:១៥-២៤ បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ​។ យ៉ូហាន ១៤:២៣ រដូវ​រងា​ក្នុង​ប្រទេស​ហូឡង់ កម្រ​មាន​ព្រឹល​ធ្លាក់​ច្រើន ប៉ុន្តែ អាកាស​ធាតុ​អាច​ត្រជាក់​ខ្លាំង ល្មម​នឹង​ធ្វើ​ឲ្យ​ទឹក​ក្នុង​ព្រែក​ប្រែ​ក្លាយ​ជា​ទឹកកក​។ កាល​ស្វាមី​ខ្ញុំ កំពុង​ចម្រើន​វ័យ​ធំឡើង នៅ​ទីនោះ ឪពុក​ម្តាយ​គាត់​មាន​ច្បាប់​គ្រួសារ​មួយ គឺ “មិន​ត្រូវ​ដើរ​លើ​ទឹកកក នៅ​ក្នុង​ព្រែក ទាល់តែ​ទឹកកក​នោះ​មាន​កម្រាស់​ក្រាស់​ល្មម​នឹង​អាច​ទ្រ​ទម្ងន់​សត្វ​សេះ”។ ដោយសារ​សត្វ​សេះ​បន្សល់​ទុក​ដាន​របស់​វា នៅ​កន្លែង​ដែល​ពួកវា​បាន​ទៅដល់ គាត់ និង​មិត្ត​ភក្តិ​របស់​គាត់​ក៏បាន​នាំ​គ្នា​ទៅ​ប្រមូល​លាមក​សត្វ​សេះ​នៅ​តាម​ផ្លូវ យក​ទៅ​បោះ​ពីលើ​ទឹកកក ក្នុង​ព្រែក​ដែល​មាន​កំរាស់​ស្តើង​នៅឡើយ ហើយក៏​បាន​នាំ​គ្នា​លេង​នៅ​លើ​ផ្ទៃ​ទឹកកក ក្នុង​ព្រែក​នោះ​។ ពួកគេ​មិន​មាន​គ្រោះ​ថ្នាក់​ទេ​នៅពេល​នោះ ហើយក៏​គ្មាន​នរណា​ដឹង​ថា ពួកគេ​បាន​ប្រើ​ល្បិច​នេះ​ដែរ ប៉ុន្តែ ក្នុង​ជម្រៅ​ចិត្ត ពួកគេ​បាន​ដឹង​ថា ពួកគេ​មិន​បាន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​ទេ​។ ការ​ស្តាប់​បង្គាប់​មិន​កើត​មាន​ដោយ​ឯកឯង​ឡើង​។ ការ​សម្រេច​ចិត្ត​ស្តាប់​បង្គាប់ ឬ​មិន​ស្តាប់​បង្គាប់ អាច​កើត​ចេញពី​ចិត្ត​ដែល​ដឹង​ថា ខ្លួន​មាន​កាតព្វកិច្ច ឬ​ខ្លាច​ការ​ដាក់​ទោស​។ ប៉ុន្តែ យើង​ក៏​អាច​សម្រេច​ចិត្ត​ស្តាប់​បង្គាប់ ដោយ​សេចក្តី​ស្រឡាញ់ និង​ការ​គោរព​ចំពោះ​អ្នក ដែល​មាន​អំណាច​មក​លើ​យើង​។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក១៤ ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សាវ័ក​ព្រះ​អង្គ​ថា “បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ … អ្នកណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ”(ខ.២៣-២៤)។ ការ​សម្រេច​ចិត្ត​ស្តាប់​បង្គាប់​ព្រះ មិន​តែងតែ​មាន​ភាព​ងាយ​ស្រួល​ជានិច្ច​ឡើយ…

Read article
ការ​ហ្វឹក​ហាត់​ខាង​វិញ្ញាណ

១ធីម៉ូថេ ៤:៦-១០ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ​។ ១ធីម៉ូថេ ៤:៧ លោក​ត្រេ(Tre) ជា​អ្នក​ហាត់​ប្រាណ​ជា​ទៀង​ទាត់ នៅ​កន្លែង​ហាត់​ប្រាណ ហើយ​បើ​យើង​គ្រាន់តែ​មើល​ឃើញ​គាត់ យើង​ក៏​អាច​ដឹង​ដែរ​។ គាត់​មាន​ស្មា​ធំ​ទូលាយ សាច់ដុំ​ក៏​ធំ ហើយ​គ្រាន់តែ​ដើមដៃ​របស់​គាត់​មាន​ទំហំ​ធំ​ជិត​ស្មើ​ភ្លៅ​របស់​ខ្ញុំ​។ ពេល​ខ្ញុំ​ឃើញ​គាត់​មាន​រាង​កាយ​រឹងមាំ​ដូច​នេះ ខ្ញុំ​មាន​ចិត្ត​ចង់ទៅ​ជជែក​ជាមួយ​គាត់​អំពី​រឿង​ខាង​វិញ្ញាណ​។ ខ្ញុំ​ក៏បាន​សួរ​គាត់​ថា តើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់​ក្នុង​ការ​លើក​សាច់ដុំ បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​ល្អ ដែល​គាត់​មាន​ជាមួយ​ព្រះ​ដែរ​ឬ​ទេ​? យើង​មិន​បាន​ជជែក​គ្នា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ នៅ​ថ្ងៃ​នោះ តែ​លោក​ត្រេ​ពិតជា​បាន​ទទួល​ស្គាល់ “ព្រះ​វត្ត​មាន​របស់​ព្រះ​នៅ​ក្នុង​ជីវិត​គាត់”។ យើង​ជជែក​គ្នា​បាន​រយៈ​ពេល​យូរ​ល្មម​នឹង​ឲ្យ​គាត់​បង្ហាញ​រូបថត​របស់​គាត់ កាល​គាត់​មាន​ទម្ងន់​ជិត២០០គីឡូ មិន​រឹងមាំ និង​មិន​មាន​សុខ​ភាព​ល្អ​។ ការ​ផ្លាស់​ប្តូរ​ក្នុង​របៀបរបប​នៃ​ការ​រស់នៅ​របស់​គាត់ បាន​នាំ​ឲ្យ​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ខាង​រូបកាយ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ ក្នុង​បទ​គម្ពីរ១ធីម៉ូថេ ៤:៦-១០ សាវ័ក​ប៉ុល​បាន​និយាយ​ផ្ដោត​ទៅលើ​ការ​ហ្វឹក​ហាក់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​ថា “ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង”(ខ.៧-៨)។ យើង​មិន​អាច​វាយ​តម្លៃ​ទំនាក់​ទំនង​ដែល​នរណា​ម្នាក់​មាន​ជាមួយ​ព្រះ ផ្អែក​ទៅលើ​រូប​សម្បត្តិ​ខាង​ក្រៅ​របស់​គាត់​ឡើយ​។ សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង គឺ​អាស្រ័យ​ទៅលើ​ចិត្ត​របស់​យើង​។ ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ចាប់​ផ្តើម នៅពេល​ដែល​យើង​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ដែល​តាមរយៈ​ព្រះអង្គ យើង​ទទួល​បាន​ការ​អត់​ទោស​បាប​។ ចាប់​តាំងពី​ពេល​នោះ​មក យើង​ត្រូវ​ចាប់​ផ្តើម​មាន​ការ​ហ្វឹក​ហាត់​ខាង​វិញ្ញាណ​។ ការ​នេះ​គឺ​រាប់​បញ្ចូល​ការ​ចិញ្ចឹម ដោយ​សេចក្តី​ពិត​នៃ​សេចក្តី​ជំនឿ និង​ការ​បង្រៀន​ដ៏​ល្អ”(ខ.៦)…

Read article
កន្លែង​ដែល​ព្រះអង្គ​អាច​ប្រើ​យើង

១សាំយ៉ូអែល ១៧:១៧-២៦,៣២ ទូល​បង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​តយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​។ ១សាំយ៉ូអែល ១៧:៣២ កាលហ៊ែឌ័រ(Heather) មាន​ការងារ​ជា​អ្នក​ដឹក​ជញ្ជូន មាន​ពេល​មួយ គាត់​ត្រូវ​ដឹក​ជញ្ជូន​អាហារ ទៅដល់​ផ្ទះ​របស់​លោក​ធីម(Tim)។ ពេល​គាត់​ទៅ​ដល់​លោក​ធីម​ក៏​បាន​សុំ​ឲ្យ​គាត់​ជួយ​ស្រាយ​កញ្ចប់​អាហារ​។ លោក​ធីម​​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល អស់​រយៈ​ពេល​ពីរបី​ឆ្នាំ​ហើយ ហើយ​មិន​អាច​ស្រាយ​កញ្ចប់​អាហារ​ដោយ​ខ្លួនឯង​បានទេ​។ ហ៊ែឌ័រ​ក៏​បាន​ជួយ​ស្រាយ​កញ្ចប់​អាហារ​ឲ្យ​គាត់ ដោយ​ចិត្ត​រីករាយ​។ ក្នុងរយៈ​ពេល​មួយ​ថ្ងៃ​នោះ ហ៊ែឌ័រ​បាន​គិត​ដល់​លោក​ធីម​ជា​ញឹក​ញាប់ ហើយក៏​មាន​ចិត្ត​ចង់ទៅ​រៀបចំ​អាហារ​ឲ្យ​គាត់​។ ក្រោយមក លោក​ធីម​ក៏បាន​ឃើញ​ភេសជ្ជៈ​ទឹក​មីឡូ​ក្តៅៗ និង​ភួយ​ពណ៌​ក្រហម ដែល​គាត់​បាន​ដាក់​នៅ​មាត់​ទ្វារ​ផ្ទះ​លោក​ធីម ដោយ​ភ្ជាប់​ជាមួយ​ក្រដាស​មួយ​សន្លឹក ដែល​មាន​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​ពីលើ ធ្វើ​ឲ្យ​គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​។ ហ៊ែឌ័រ​បាន​មើល​ឃើញ​សារៈសំខាន់​នៃ​ការងារ​ដឹក​ជញ្ជូន​របស់​នាង លើក​ពី​ការ​រំពឹង​គិត​។ លោក​អ៊ីសាយ​ក៏​មាន​អំណរ​លើស​ពី​ការ​រំពឹង​គិត​ផង​ដែរ នៅពេល​ដែល​គាត់​ចាត់​ដាវីឌ ជា​កូនពៅ​ដែល​នៅ​ក្មេង ឲ្យ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​បង​ប្រុស​របស់​គាត់ កាល​ពួក​អ៊ីស្រាអែល​កំពុង​បោះទ័ព ត្រៀម​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន(១សាំយ៉ូអែល ១៧:២)។ នៅពេល​ដែល​ដាវីឌ​បាន​ទៅដល់​កន្លែង​នោះ គាត់​ក៏​បាន​ដឹង​ថា កូលីយ៉ាត​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​រាស្រ្ត​របស់​ព្រះ ដោយ​ការ​គំរាម​ជា​រៀង​រាល់​ថ្ងៃ(ខ.៨-១០,១៦,២៤)។ ដាវីឌ​មាន​ការ​ឈឺ​ចិត្ត ចំពោះ​ការ​ប្រមាថ​របស់​កូលីយ៉ាត មក​លើ​កង​ទ័ព​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់(ខ.២៦) ហើយ​គាត់​ក៏​មាន​ចិត្ត​ចង់ទៅ​តទល់ ដោយ​ទូល​ស្តេច​សូល​ថា “សូម​កុំ​ឲ្យ​អ្នកណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល​បង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​ត​យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ”(ខ.៣២)។ ជួនកាល ព្រះអម្ចាស់​ប្រើ​កាលៈទេសៈ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​ដាក់​យើង​នៅ​កន្លែង ដែល​ព្រះ​អង្គ​ចង់​ប្រើ​យើង​។ ចូរ​យើង​បើក​ចំហ​ភ្នែក និង​ចិត្ត​យើង​មើល​ទៅ​កន្លែង និង​របៀប​ដែល​ព្រះអង្គ​អាច​ប្រើ​យើង ដើម្បី​បម្រើ​នរណា​ម្នាក់​។—Kirsten Holmberg…

Read article
ការ​ជ្រើស​រើស​យក​ជីវិត

ចោទិយកថា ៣០:១១-២០ ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង​។ ចោទិយកថា ៣០:១៩ នេធិន(Nathan) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​គ្រួសារ​ដែល​ស្រឡាញ់​ព្រះគ្រីស្ទ ប៉ុន្តែ គាត់​បាន​ចាប់​ផ្តើម​វង្វេង​ចេញពី​ជំនឿ​ដែល​គាត់​មាន​កាលពី​ក្មេង នៅពេល​ដែល​គាត់​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ដោយសារ​គាត់​ចូល​ចិត្ត​ស៊ីផឹក និង​ជប់លៀង​ជា​ញឹក​ញាប់​។ ក្រោយមក​គាត់​ក៏​បាន​និយាយ​ថា “ព្រះអម្ចាស់​បាន​នាំ​ខ្ញុំ​ត្រឡប់​មក​រក​ព្រះអង្គ​វិញ នៅពេល​ដែល​ខ្ញុំ​មិន​សក្តិ​សមនឹង​ឲ្យ​ព្រះ​អង្គ​ហៅ​ខ្ញុំ​ត្រឡប់​មកវិញ”។ នៅពេល​ខ្លះ នេធិន​ក៏បាន​ចំណាយ​ពេល​វិស្សម​កាល ក្នុង​រដូវ​ក្តៅ ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​ដែល​គាត់​មិន​ស្គាល់ នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង​ធំៗ នៅ​សហរដ្ឋអាមេរិក ហើយ​សព្វថ្ងៃ​នេះ គាត់​កំពុង​ធ្វើ​កម្ម​សិក្សា នៅ​ក្នុង​ការងារ​យុវជន ក្នុង​ព្រះវិហារ​របស់​គាត់​។ គោលដៅ​របស់​នេធិន គឺ​ដើម្បី​ជួយ​យុវជន ឲ្យ​ជៀស​វាង​ការ​ខ្ជះខ្ជាយ​ពេល​វេលា ហើយ​ឲ្យ​រស់នៅ​ថ្វាយ​ព្រះគ្រីស្ទ​វិញ​។ លោក​ម៉ូសេ ជា​អ្នក​ដឹកនាំ​ប្រជាជន​អ៊ីស្រាអែល ដែល​មាន​ទឹក​ចិត្ត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដូច​ នេធិន​ផង​ដែរ​។ នៅពេល​ដែល​គាត់​ដឹង​ថា គាត់​នឹង​ត្រូវ​ផ្ទេរ​ដំណែង​អ្នក​ដឹកនាំ​ឲ្យ​ទៅ​លោក​យ៉ូស្វេ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ គាត់​ក៏​បាន​ថ្លែង​សេចក្តី​បង្គាប់​របស់​ព្រះអម្ចាស់ ទៅ​កាន់​ពួក​បណ្តាជន ហើយក៏​បាន​លើក​ឡើង​អំពី​លទ្ធផល​នៃ​ការ​ស្តាប់​បង្គាប់ ដែល​ជា​ជីវិត និង​ព្រះពរ ហើយ​លទ្ធផល​នៃ​ការ​មិន​ស្តាប់​បង្គាប់​គឺជា​បណ្តាសា និង​សេចក្តី​ស្លាប់​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង … ដ្បិត​គឺ​ទ្រង់​ហើយ…

Read article