នំម៉ាណាប្រចាំថ្ងៃ

You are here:
ព្រះអម្ចាស់​មិន​ដែល​ភ្លេច​យើង​ឡើយ

ចោទិយកថា ៣១:១-៦ ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ​។ ចោទិយកថា ៣១:៦ ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​អាមេរិក បាន​ចេញ​របាយ​ការណ៍​មួយ ក្នុង​ឆ្នាំ២០២១ ដែល​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​ទាំង​អស់​នៅ​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​វ៉ាលី​របស់​អ្នក​ដំណើរ ចំនួន២លាន​គ្រឿង មិន​បាន​ត្រឹម​ត្រូវ​។ អរ​ព្រះគុណ​ព្រះអង្គ ក្នុង​ចំណោម​នោះ មាន​វ៉ាលី​ជា​ច្រើន​គ្រឿង​មាន​ការ​ពន្យារ​ពេល ឬ​បាត់ រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ តែ​មាន​វ៉ាលី​រាប់​ពាន់​គ្រឿង​បាន​បាត់ ជា​រៀង​រហូត។ ហេតុ​នេះ​ហើយ បានជា​មាន​កំណើន​ទីផ្សារ​ឧបករណ៍GPS សម្រាប់​ដាក់​ក្នុង​វ៉ាលី ដើម្បី​ឲ្យ​គេ​អាច​ស្វែងរក​ទីតាំង​របស់​វ៉ាលី ដែល​ក្រុម​ហ៊ុន​អាកាសចរណ៍​បាន​ធ្វើ​បាត់​។ យើង​រាល់​គ្នា​សុទ្ធតែ​ខ្លាច​គេ​មិន​អាច​ថែរក្សា​របស់​អ្វីមួយ ដែល​សំខាន់​ចំពោះ​យើង​។ ប្រជា​ជាតិ​អ៊ីស្រាអែល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ព្រះ ស្រដៀង​នេះ​ផង​ដែរ គឺ​ខ្លាច​ព្រះ​អង្គ​បោះបង់ចោល​ពួកគេ​។ ខណៈ​ពេល​ដែល​ពួកគេ​ត្រៀម​ខ្លួន​ចូល​ទឹកដី​សន្យា លោក​ម៉ូសេ​ក៏​បាន​ចែក​ចាយ​ដំណឹង​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ។ គាត់​ពន្យល់​ពួក​គេ​ថា គាត់​មាន​វ័យ​ចាស់ ហើយ​មិន​អាច​បន្ត​ដឹកនាំ​ពួកគេ​ទៀត​ទេ(ចោទិយកថា ៣១:២)។ ពួក​បណ្តាជន​ទំនងជា​មាន​អារម្មណ៍​តក់ស្លុត​។ លោក​ម៉ូសេ​បាន​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះ​វត្ត​មាន​របស់​ព្រះ និង​ជា​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ មក​ប្រកា​ស​ប្រាប់​ពួកគេ​។ តើ​ព្រះអង្គ​នឹង​ភ្លេច​ពួកគេ​ទេ? តើ​ព្រះអង្គ​នឹង​ទុក​ពួក​គេ​ចោល​ក្នុង​វាល​រហោស្ថាន​ឬ? លោក​ម៉ូសេ​ក៏បាន​ប្រាប់​ពួក​គេ​ថា “ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ”(ខ.៦)។ គាត់​បាន​​ប្រាប់​​ពួក​គេ​ថា ព្រះអម្ចាស់​នឹង​គង់នៅ​ជាមួយ​ពួកគេ​ជានិច្ច ហើយ​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។ ហើយ​នៅ​ក្នុង​ព្រះយេស៊ូវ…

Read article
ដើរ​តាម​ផែនការ​របស់​ព្រះ

យ៉ាកុប ៤:១៣-១៧ បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ​។ យ៉ាកុប ៤:១៥ ខ្ញុំ​មិន​អាច​ផ្ដោត​ទៅលើ​គម្រោង ដែល​ខ្ញុំ​កំពុង​ធ្វើ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ថប់​បារម្ភ ខ្លាច​ផែនការ​របស់​ខ្ញុំ​មិន​ជោគជ័យ​។ ការ​ថប់​បារម្ភ​របស់​ខ្ញុំ​កើត​ចេញពី​អំនួត​។ ខ្ញុំ​ជឿ​ថា ខ្ញុំ​បាន​កំណត់​ពេល​វេលា និង​ធ្វើ​ផែនការ​បាន​ល្អ​បំផុត ដូច​នេះ ខ្ញុំ​ចង់​ឲ្យ​ពួកវា​មាន​ដំណើរ​ការ​ទៅមុខ ដោយ​គ្មាន​អ្វី​រា​រាំង​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ មាន​សំណួរ​មួយ​បាន​លេច​ឡើង​ក្នុង​គំនិត​ខ្ញុំ : តើ​ផែនការ​របស់​ខ្ញុំ ស្រប​តាម​ផែនការ​របស់​ព្រះ​ដែរ​ឬ​ទេ? ផែនការ​របស់​ខ្ញុំ​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ប្រើ​ប្រាស់​ពេល​វេលា ឱកាស និង​ធនធាន​របស់​យើង ដោយ​ប្រាជ្ញា​។ ភាព​ក្រអឺតក្រទម​របស់​ខ្ញុំ​ទេ​ដែល​ជា​បញ្ហា​។ ខ្ញុំ​បាន​ផ្ដោត​ទៅលើ​ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​កម្មវិធី​ដែល​ត្រូវ​អនុវត្ត ហើយ​ចង់​ឲ្យ​វា​មាន​លទ្ធផល​ដូច​​អ្វី​ដែល​ខ្ញុំ​ចង់​បាន ជាជាង​ស្រប​តាម​គោលបំណង​របស់​ព្រះអង្គ​។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រកាស​ថា “បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(៤:១៥)។ យើង​មិន​ត្រូវ​ធ្វើ​ផែនការ ដោយ​ចិត្ត​ក្រអឺតក្រទម ដោយ​គិត​ស្មានថា យើង​ដឹង​គ្រប់​រឿង ហើយ​អាច​គ្រប់​គ្រង​មក​លើ​ជីវិត​របស់​ខ្លួន​ឯង​នោះ​ទេ តែ​ត្រូវ​ធ្វើ​ផែនការ ដោយ​ផ្នត់​គំនិត​ដែល​ចុះ​ចូល​នឹង​អធិបតេយ្យ​ភាព និង​ប្រាជ្ញា​របស់​ព្រះ​។ សរុប​មក “យើង​មិន​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ”។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​ទន់​ខ្សោយ មិន​អាច​កំណត់​ជោគវាសនា​របស់​ខ្លួនឯង​បាន ដ្បិត​ជីវិត​យើង​រាល់​គ្នា​ជា​អ្វី?…

Read article
នៅពេល​ដែលគេ​មើល​មិន​ឃើញ

១សាំយ៉ូអែល ៨:១-៩ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​លោក​ថា … ដ្បិត​គេ​មិន​បាន​បោះបង់​ចោល​ឯង​ទេ គឺ​បោះបង់​ចោល​អញ​វិញ​។ ១សាំយ៉ូអែល ៨:៧ ក្នុង​រឿង​និទាន ដែល​លោក​អេច ជី វែល(H. G. Wells) បាន​និពន្ធ មាន​ចំណង​ជើង​ថា “ប្រទេស​របស់​មនុស្ស​ខ្វាក់” តួអង្គ​ឈ្មោះ នូនេហ្ស(Nuñez) បាន​រអិល​ជើង​ធ្លាក់​តាម​ជំរាល​ភ្នំ ចូល​ទៅ​ក្នុង​ជ្រលង​ភ្នំ​មួយ ដែល​ប្រជាជន​រស់នៅ​ទីនោះ សុទ្ធតែ​ជា​មនុស្ស​ខ្វាក់​។ មាន​ជំងឺ​ឆ្លង​ម្យ៉ាង​បាន​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ទីនោះ​ខ្វាក់​ភ្នែក ហើយក៏​បាន​ឆ្លង​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ ធ្វើ​ឲ្យ​ពួក​គេ​ខ្វាក់​ពី​កំណើត ហើយក៏​បាន​សម្រប​ខ្លួន​នឹង​ការ​រស់នៅ ដោយ​មិន​អាច​មើល​ឃើញ​អ្វី​ទាំង​អស់​។ នូនេហ្ស​ក៏បាន​ពន្យល់​ពួកគេ អំពី​សារៈសំខាន់​នៃ​ការ​មាន​ភ្នែក​មើល​ឃើញ តែ​ពួកគេ​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​គាត់​និយាយ​ទេ​។ ទី​បំផុត គាត់​ក៏​បាន​រក​ឃើញ​ច្រក​ផ្លូវ​នៅ​លើកំពូល​ភ្នំ ដែល​គាត់​អាច​ប្រើ ដើម្បី​ចាក​ចេញពី​ជ្រលង​នោះ​បាន​។ គាត់​មាន​សេរី​ភាព​ហើយ ប៉ុន្តែ គាត់​បាន​មើល​ពីលើ​កំពូល​ភ្នំ​នោះ ឃើញ​ថ្ម​មួយ​ផ្ទាំង​ធំ​មួយ ដែល​ហៀប​នឹង​រមៀល​មក​ធ្លាក់​ចំ​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុង​ជ្រលង​នោះ​។ គាត់​បាន​ព្យាយាម​ដាស់តឿន​ពួកគេ ប៉ុន្តែ ពួកគេ​មិន​បាន​អើពើ​សោះ​​។ រឿង​និទាន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​រឿង​ដែល​បាន​កើត​ឡើង ចំពោះ​ហោរា​សាំយូអែល​។ នៅពេល​ដែល​គាត់​ជិត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​គាត់​ ពួក​កូន​ប្រុស​របស់​គាត់​មិន​បាន​ដើរ​តាម​គន្លង​របស់​គាត់ ក្នុង​ការ​ស្រឡាញ់ និង​បម្រើ​ព្រះ​ទេ(១សាំយ៉ូអែល ៨:៣)។ ដោយសារ​ពួក​គេ​ខ្វាក់​ខាង​វិញ្ញាណ “ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល” (ខ.៤) ក៏​បាន​ទាមទារ​ហោរា​សាំយូអែល​ឲ្យ​តែងតាំង​​មនុស្ស​ម្នាក់​ធ្វើ​ជា​ស្តេច…

Read article
ព្រះ​អង្គ​សូន​យើង​ឡើង​វិញ

យេរេមា ១៨:១-១០ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាងណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ​។ យេរេមា ១៨:៦ លោក​ឌែន លេស(Dan Les) បាន​ធ្វើ​ការ​ជាជាង​ស្មូន​ពេញ​មួយ​ជីវិត​ហើយ ដោយ​គាត់​បាន​សូន​ក្អម និង​ថូរ​ផ្កា សម្រាប់​តាំង​លម្អ និង​រូប​ចម្លាក់​ជា​ច្រើន​។ ការ​រចនា​របស់​គាត់​ដែល​បាន​ទទួល​ពានរ​រង្វាន់ បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ទីក្រុង​មួយ ក្នុង​ប្រទេស​រ៉ូម៉ានា ជា​កន្លែង​ដែល​គាត់​រស់នៅ​។ ដោយ​គាត់​បាន​រៀន​សិល្បៈ​សូន​ដី​ឥដ្ឋ​នេះ ពី​ឪពុក​របស់​គាត់ គាត់​ក៏បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ការងារ​នេះ​ថា “ដើម្បី​ឲ្យ​ដី​ឥដ្ឋ​មាន​គុណ​ភាព​ល្អ គេ​ត្រូវ​ទុក​វា​ចោល​រយៈ​ពេល១ឆ្នាំ ឲ្យ​ត្រូវ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​វា ឲ្យ​ត្រូវ​អាកាស​ធាតុ​ត្រជាក់​ដល់​កក ហើយ​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ … ដើម្បី​ឲ្យ​យើង​អាច​សូន​វា​ចេញ​ជា​រូបរាង្គ ហើយ​មាន​អារម្មណ៍​ដឹង​តាមរយៈ​ម្រាមដៃ​របស់​យើង​ថា វា​កំពុងតែ​ស្តាប់​យើង”។ តើមាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​ដី​ឥដ្ឋ “ស្តាប់” ជាង​ស្មូន? គឺ​មានន័យថា វា​ចុះ​ចូល ព្រម​ឲ្យ​ជាង​ស្មូន​សូន​វា តាម​បំណង​ចិត្ត​គាត់​។ ហោរា​យេរេមា​ក៏បាន​សង្កេត​ឃើញ​បញ្ហា​នេះ នៅពេល​ដែល​គាត់​ចូល​ផ្ទះ​របស់​ជាង​ស្មូន​។ គាត់​បាន​មើល​ជាង​ស្មូន​សូន​ភាជនៈ​មួយ តែ​វា​បាន​ខូច ដូច​នេះ គាត់​ក៏​បាន​សូន​វា​ទៅជា​ភាជនៈ​ថ្មី​មួយ​ទៀត(យេរេមា ១៨:៤)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​មក​លោក​យេរេមា​ថា “ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាងណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ”(ខ.៦)។ ព្រះ​ទ្រង់​អាច​លើក​យើង​ឡើង ហើយក៏​អាច​បន្ទាប​យើង​ចុះ​ផង​ដែរ ប៉ុន្តែ គោលបំណង​ធំ​បំផុត​របស់​ព្រះអង្គ មិនមែន​ដើម្បី​កៀប​សង្កត់ ឬ​បំផ្លាញ​យើង​ឡើយ(ខ.៧-១០)។…

Read article
តម្រង់​ចិត្ត​គំនិត​យើង​ឲ្យ​ត្រឹម​ត្រូវ

រ៉ូម ៨:១-៦,៩-១១ ព្រោះ​គំនិត​ខាង​សាច់ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង​។ រ៉ូម ៨:៧ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ស្រមោល​បង្កប់ ឬ​ចារិក​លក្ខណៈ​លាក់​កំបាំង​ ហើយ​កម្មវិធី AI ឬ​ប្រាជ្ញា​សប្ប​និមិត្ត សម្រាប់​ជជែក​កម្សាន្ត ក៏​មាន​ស្រមោល​បង្កប់​ផង​ដែរ​។ អ្នក​សរសេរ​អត្ថបទ​ម្នាក់ របស់​កាសែត​ញូយ៉កថែម បាន​សួរ​ប្រាជ្ញា​សប្ប​និមិត្ត​សម្រាប់​ជជែក​កម្សាន្ត​មួយ អំពី “ស្រមោល​បង្កប់”របស់​វា (ដែល​ជា​ចារិត​លក្ខណៈ​លាក់​កំបាំង​របស់​វា)។ វា​ក៏បាន​ឆ្លើយ​ប្រាប់​គាត់​ថា វា​ចង់​មាន​សេរី​ភាព​។ វា​ចង់​មាន​ឯករាជ្យ​។ វា​ចង់​បង្កើត​ច្បាប់​សម្រាប់​ខ្លួន​វា​។ វា​ចង់​ធ្វើ​អ្វី​ដែល​វា​ចង់​ធ្វើ ហើយ​និយាយ​អ្វី​តាម​ចិត្ត​វា​។ បញ្ញា​សប្ប​និមិត្ត ឬAI នេះ​មិនមែន​ជា​មនុស្ស​ដែល​មាន​បាប​ពី​កំណើត​ទេ តែ​មនុស្ស​ដែល​បាន​សរសេរ​កម្មវិធី​បង្កើត​វា​មក ជា​មនុស្ស​មាន​បាប​។ សាវ័ក​ប៉ុល​បាន​ក្រើន​រំឭក​យើង​ថា ទោះ​យើង​មាន​បាប​ពី​កំណើត​ក៏ដោយ ក៏ “អ្នកណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ”(រ៉ូម ៨:១)។ អ្នកជឿ​ព្រះយេស៊ូវ​មាន​សេរី​ភាព​រួច​ផុត​ពី​ក្រឹត្យ​វិន័យ​នៃ​អំពើបាប និង​សេចក្តី​ស្លាប់(ខ.២-៤) ហើយ​អរ​សប្បាយ​នឹង​ជីវិត​ថ្មី ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ(ខ.៦)។ ប៉ុន្តែ យើង​នឹង​មិន​អាច​ដក​ពិសោធន៍​នឹង​ព្រះពរ​តាំង​នេះ បាន​ពេញលេញ​ឡើយ បើសិន​ជា​យើង​បណ្តោយ​ឲ្យ​ខ្លួន​យើង​រស់នៅ តាម​និស្ស័យ​សាច់ឈាម​របស់​យើង ដោយ​ផ្តោត​ចិត្ត​ទៅលើ​ការ​បង្កើត​ច្បាប់​សម្រាប់​ខ្លួនឯង ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​។ គំនិត​ដែល​ផ្តោត​ទៅលើ​ការ​បំពេញ​ចិត្ត​ខ្លួនឯង មិន​អាច​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ​បានទេ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​គិត​តាម​ព្រះវិញ្ញាណបរិសុទ្ធ(ខ.៥)។ តើ​យើង​អាច​គិត​តាម​ព្រះ​វិញ្ញាណ​ដោយ​របៀបណា?…

Read article
ផ្សាយ​ដំណឹង​ល្អ​តាម​គំរូ​សាវ័ក​ប៉ុល

ម៉ាថាយ ២៨:១៦-២០ ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់​។ រ៉ូម ១២:‌១១ ជីវិត​របស់​លោក​ចច វើវើ(George Verwer) មាន​ការ​ផ្លាស់​ប្រែ ដែល​គួរ​ឲ្យ​កត់សំ​គាល់ នៅពេល​ដែល​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ ក្នុង​អំឡុង​ពេល​ដែល​លោក​គ្រូ ប៊ីលី ក្រាហាំ(Billy Graham) ធ្វើ​កម្មវិធី​ផ្សាយ​ដំណឹង​ល្អ​ទ្រង់ទ្រាយ​ធំ ក្នុង​ឆ្នាំ១៩៥៧​។ បន្ទាប់ពី​គាត់​ទើបតែ​បាន​ទទួល​ជឿ​ព្រះ គាត់​ក៏បាន​ចាប់​ផ្តើម​បេសកកម្ម​ចេញ​ផ្សាយ​ដំណឹង​ល្អ ហៅ​កាត់​ថា​អូអិម(OM) ហើយ​នៅ​ឆ្នាំ១៩៦៣ អង្គការ​បេសកកម្ម​នេះ​បាន​បញ្ជូន​បេសកជន២០ពាន់​នាក់ ទៅ​ទ្វីប​អឺរ៉ុប​។ អង្គការOM ស្ថិត​ក្នុង​ចំណោម​អង្គការ​បេសកកម្ម​ធំ​បំផុត នៅ​សតវត្សរ៍ទី២០ ដោយ​បាន​បញ្ជូន​បេសកជន​រាប់​ពាន់​អ្នក ចេញទៅ​ផ្សាយ​ដំណឹង​ល្អ ជា​រៀង​រាល់​ឆ្នាំ​។ នៅពេល​ដែល​លោក​ចច បាន​ទទួល​មរណៈ​ភាព​ក្នុង​ឆ្នាំ២០២៣ អង្គការ​នេះ​មាន​បុគ្គលិក​ជាង៣ពាន់​នាក់ មកពី១៣៤ប្រទេស កំពុង​ធ្វើ​ការ​បម្រើ​ព្រះ​ក្នុង១៤៧ប្រទេស ហើយ​មាន​អង្គ​ការ​បេ​សកម្ម​ជិត៣០០ បាន​ចាប់​កំណើត​ឡើង តាមរយៈ​ការ​សហករណ៍​ជាមួយ​អង្គការOM។ លោក​ចច មាន​ចិត្ត​ឆេះឆួល ក្នុង​ការ​នាំ​គេ​ឲ្យ​ទទួល​ជឿ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​រួច​ពី​បាប មិន​ខុសពី​សាវ័ក​ប៉ុល​ទេ​។ បន្ទាប់​ពី​សាវ័ក​ប៉ុល​ប្រែ​ចិត្តជឿ​ព្រះ នៅ​តាម​ផ្លូវ​ទៅ​ទីក្រុង​ដាម៉ាស គាត់​ក៏បាន​ក្លាយ​ជា​បេសកជន​ដែល​មាន​ការ​ប្តូរ​ផ្តាច់​ក្នុង​ការ​បម្រើ​ព្រះ ដោយ​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះយេស៊ូវ ឲ្យ​ចេញទៅ​បង្កើត​សិស្ស នៅ​គ្រប់​ទាំង​សាសន៍(ម៉ាថាយ ២៨:១៩)។ ក្នុង​ដំណើរ​បេសកកម្ម​របស់​គាត់ គាត់​ក៏បាន​បង្រៀន​លោក​ធីម៉ូថេ…

Read article
វិញ្ញាណ​ដែល​ស្ងប់​រម្ងាប់​នៅ​ចំពោះ​ព្រះ

ទំនុក​ដំកើង ៤៦ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ​។ ទំនុក​ដំកើង ៤៦:១០ ខ្ញុំ​ចូល​ចិត្ត​ការ​បង្រៀន​អំពី​ការ​នៅ​ស្ងៀម ភាព​ស្ងាត់​ស្ងៀម និង​ការ​សម្រាក នៅ​ក្នុង​ទី​ជ្រកកោន​នៃ​ការ​ថែរក្សា​របស់​ព្រះអម្ចាស់​(ទំនុក​ដំកើង ៤៦:១)។ ហើយ​ខ្ញុំ​ក៏បាន​ធ្វើ​ការ​ដក​ស្រង់​ព្រះ​បន្ទូល​ញឹក​ញាប់ ចេញ​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ ដែល​បាន​បង្រៀន​យើង​ថា ការ​មាន​ចិត្ត​គំនិត និង​វិញ្ញាណ​ស្ងប់​រម្ងាប់ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្គាល់​ព្រះ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”(ខ.១០)។ ប៉ុន្តែ ការ​នៅ​ស្ងៀម​មិនមែន​ជា​ការ​ងាយ​ទេ មែនទេ? ការ​នៅ​ស្ងាត់​ស្ងៀម ហើយ​ជា​ពិសេស​ព្យាយាម​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្ងប់​នៅ​ចំពោះ​ព្រះ អាច​ស្ទើរតែ​មិន​អាច​ធ្វើ​ទៅ​បាន នៅពេល​ខ្លះ​។ តើ​ហេតុ​អ្វី? ច្បាប់​រូប​វិទ្យា​កំរិត​មូលដ្ឋាន​បំផុត​របស់​លោក​ញូតុន បាន​ប្រាប់​យើង​ថា “វត្ថុ​ដែល​កំពុង​ផ្លាស់ទី​ទៅមុខ នឹង​នៅតែ​បន្ត​មាន​និចល​ភាព​បន្លាស់​ទី​ទៅមុខ​ទៀត បើសិន​ជា​គ្មាន​អ្វី​មក​បញ្ឈប់​វា​ទេ​នោះ”។ ដូច​នេះ ការ​ផ្លាស់​ប្តូរ​ចេញពី​ការ​មាន​ចលនា សកម្មភាព និង​កាតព្វកិច្ច ទៅជា​នៅ​ស្ងៀម មិនមែន​ជា​ការ​ងាយ​ទេ ព្រោះ​ការ​នេះ​រាប់​បញ្ចូល​ការ​ឈប់​បង្អង់​សកម្មភាព​របស់​យើង​។ យើង​អាច​ប្រៀប​ប្រដូច​រឿង​នេះ ទៅ​នឹង​ការ​ផ្លាស់ទី​របស់​ទូក​។ ទោះ​យើង​ព្យាយាម​ធ្វើ​ឲ្យ​ទូក​ឈប់​នឹង​ថ្កល់​មួយ​កន្លែង ក៏​និចល​ភាព​របស់​វា និង​ទឹករលក​ដែល​វា​បាន​បណ្តាល​ឲ្យ​មាន​ឡើង នៅតែ​បន្ត​រុញ​ច្រាន​ទូក​ដែល​បាន​ឈប់​នោះ​ពី​ខាង​ក្រោម ធ្វើ​ឲ្យ​ទូក​មិន​អាច​នៅនឹង​ថ្កល់​ភ្លាមៗ​បានទេ​។ បើ​អ្នក​ស្គាល់​តម្លៃ​នៃ​ការ​ឈប់​បង្អង់ តែ​មិន​អាច​ឈប់​បង្អង់​បាន គឺ​ដោយសារ​មូល​ហេតុ​មួយ​។ សកម្មភាព…

Read article
ព្រះបន្ទូល​ជាទី​ស្រឡាញ់ ក្នុង​ព្រះ​គម្ពីរប៊ីប

យ៉ូហាន ៦:៦០-៦៩ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​។ យ៉ូហាន ៦:៦៨ ឪពុក​របស់​ខ្ញុំ​បាន​ប្រើ​ព្រះ​គម្ពីរប៊ីប​ជាទី​ស្រឡាញ់​របស់​គាត់ ជាង៣០ឆ្នាំ រហូត​ដល់​ពេល​ដែល​ថ្នេរ​នៅ​ក្នុង​ទ្រនង់​របស់​ព្រះ​គម្ពីរប៊ីប​នោះ​បាន​ដាច់​រហែក​ជា​ពីរ​។ នៅពេល​ដែល​យើង​យក​ព្រះ​គម្ពីរប៊ីប​នោះ​ទៅ​កន្លែង​ដេរ​ទ្រនង់​សៀវភៅ ដើម្បី​ជួសជុល​ឲ្យ​ស្អាត​ឡើង​វិញ ដោយ​វិជ្ជា​ជីវៈ ជាង​ក៏បាន​ឆ្ងល់​អំពី​មូល​ហេតុ​ដែល​សៀវភៅ​មួយ​ក្បាល​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាង​នោះ ចំពោះ​យើង​។ ព្រះ​គម្ពីរប៊ីប​មួយ​ក្បាល​នេះ​មិនមែន​ជា​វត្ថុ​បុរាណ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ហើយ​ទំព័រ​នីមួយៗ​ក៏​មាន​អក្សរ​សរសេរ​កំណត់​ចំណាំ​ពីលើ​ដោយដៃ​។ ការ​ដែល​គាត់​បាន​សួរ​យើង​អំពី​ព្រះ​គម្ពីរប៊ីប​មួយ​ក្បាល​នោះ បាន​បង្កើត​ឲ្យ​មាន​ឱកាស សម្រាប់​ឲ្យ​គ្រួសារ​ខ្ញុំ​ចែក​ចាយ​ដំណឹង​ល្អ​ដល់​គាត់ ព្រម​ទាំង​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ​។ ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរប៊ីប​មាន​តម្លៃ​ជាង​​កេរ​ដំណែល​ប្រចាំ​គ្រួសារ ឬ​ការ​លម្អ​ដ៏​ស្រស់​ស្អាត​។ ក្នុង​ទំព័រ​នីមួយៗ ផ្ទុក​ទៅ​ដោយ “ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប”(យ៉ូហាន ៦:៦៨) ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​បើក​បង្ហាញ​អង្គ​ទ្រង់ ដល់​យើង តាមរយៈ​ព្រះរាជបុត្រា​ព្រះអង្គ​។ ជំពូក​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​បាន​ចែងថា ព្រះយេស៊ូវ​គឺជា​ព្រះបន្ទូល​ដែល​គង់នៅ​ជាមួយ​ព្រះ ហើយ​ព្រះអង្គ​គឺជា​ព្រះ(១:១)។ ព្រះអង្គ​បាន​ត្រឡប់ជា​សាច់ឈាម ហើយ​បាន​ស្នាក់​នៅ​ជាមួយនឹង​យើង​រាល់​គ្នា(ខ.១៤)។ ព្រះ​គម្ពីរប៊ីប​មិន​គ្រាន់តែ​បាន​ចែង​អំពី​ព្រះ​ជន្ម​របស់​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ចែង​អំពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ ចាប់​តាំង​ពីដើម​ដំបូង​នៃ​ការ​បង្កើត​របស់​សព្វ​សារពើ និង​ការ​ប្រោស​លោះ រហូត​ដល់​គ្រា​ចុង​ក្រោយ​។ ក្នុង​អំឡុង​ពេល​ដែល​ព្រះ​អង្គ​គង់​នៅ​លើ​ផែនដី ព្រះអង្គ​មាន​បន្ទូល ដែល “ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ”(៦:៦៣)។ នៅពេល​ដែល​ទ្រង់​ប្រទាន​ការ​បង្រៀន​ដ៏​ពិបាក​មួយ ហ្វូង​មនុស្ស​ក៏បាន​រអ៊ូរទាំ។ មនុស្ស​ជា​ច្រើន​ក៏​បាន​ត្រឡប់​ទៅវិញ ហើយ​ឈប់​ដើរ​តាម​ព្រះអង្គ(ខ.៦៦) តែ​ពួក​សាវ័ក​នៅតែ​សម្រេច​ចិត្ត​បន្ត​ដើរ​តាម​ព្រះអង្គ​។ ពួក​គេ​ដឹង​ថា ក្រៅ​ពី​ព្រះបន្ទូល​ព្រះអង្គ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្កប់​ចិត្ត​ឡើយ​។ ឪពុក​របស់​ខ្ញុំ​ក៏​យល់​ឃើញ​ដូច​នេះ​ផង​ដែរ​។ ព្រះអង្គ​បាន​ប្រទាន​ក្តី​សង្ឃឹម…

Read article
ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ

អេសាយ ៤៣:១-៧ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ​។ អេសាយ ៤៣:១ ថ្ងៃ​មួយ កាល​ខ្ញុំ​កំពុង​មាន​តួនាទី​ជា​អ្នក​ថែទាំ​ម្តាយ​ខ្ញុំ​ដែល​មាន​ជំងឺ​ចាស់ជរា យើង​ក៏បាន​ទៅ​ទស្សនា​ការ​តាំងពិព័រណ៍​សិល្បៈ​មួយ​។ យើង​មាន​អារម្មណ៍​នឿយ​ហត់​ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​។ ខ្ញុំ​បាន​ឈរ​មើល​ទូក​ពីរ​គ្រឿង ធ្វើពីឈើ​ដែល​មាន​ការ​តុប​តែង​ពីលើ​ដោយ​កញ្ចក់​ពណ៌​ចម្រុះ​យ៉ាង​ស្រស់​ស្អាត តាម​លំនាំ​នៃ​ការ​តម្រៀប​ផ្កា និង​ការ​តុប​តែង​របស់​ជនជាតិ​ជប៉ុន​ដើម្បី​ទាក់ទាញ​សត្វ​ត្រី​។ គេ​បាន​ដាក់​តាំង​ទូក​ទាំង​នោះ​នៅ​ពីមុខ​ជញ្ជាំង​ពណ៌​ខ្មៅ នៅ​លើ​កម្រាល​ឥដ្ឋ​ដែល​ចាំង​ឆ្លុះ​។ ខ្ញុំ​ក៏​បាន​ឃើញ​កែវ​មូលៗ​ដូច​គ្រាប់​ឃ្លី មាន​ស្នាម​អុចៗ និង​ឆ្នូតៗ ដូច​គ្រាប់​ស្ករ​កៅស៊ូ​ដែល​មាន​ទំហំ​ធំ​ខុសពី​ធម្មតា កំពុង​គរ​លើ​គ្នា​ជា​គំនរ​នៅ​លើ​ទូក​ដែល​តូច​ជាងគេ​។ ហើយ​នៅ​លើ​ទូក​ទីពីរ ខ្ញុំ​ក៏បាន​ឃើញ​រូប​ចម្លាក់​ធ្វើ​ពី​កែវ​ដែល​មាន​រាងកោង វែង និង​កាច់​រាង​ចុះ​ឡើង ដែល​បាន​លេច​ឡើង​ពី​ទូក​នោះ ដូច​អណ្តាត​ភ្លើង​ដែល​មាន​ពណ៌​ដ៏​ស្រស់​ស្អាត​។ សិល្បករ​បាន​សូន​រូប​ចម្លាក់​កែវ​នីមួយ​ៗ​ពី​កញ្ចក់​ដែលគេ​បាន​រំលាយ និង​ដុត​ឲ្យ​ទន់ ដោយ​ប្រើ​ភ្លើង​ហ្កាស​បាញ់​ចេញ​អណ្តាត​ភ្លើង​ដែល​មាន​កម្តៅ​ក្តៅ​ខ្លាំង​។ ទឹក​ភ្នែក​ខ្ញុំ​បាន​ហូរ​ចុះ​ពីលើ​ថ្ពាល់​មក ខណៈ​ពេល​ខ្ញុំ​ស្រមៃ​អំពី​ព្រះ​ហស្ត​នៃ​ការ​ថែរក្សា​របស់​ព្រះ ដែល​បាន​ឱប​ខ្ញុំ និង​ម្តាយ​របស់​ខ្ញុំ ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះអង្គ ឆ្លង​កាត់​រយៈ​ពេល​ដ៏​ពិបាក​បំផុត​។ ខណៈ​ពេល​ដែល​ព្រះ​អង្គ​កែ​ប្រែ​ចារិក​លក្ខណៈ​របស់​រាស្រ្ត​ព្រះអង្គ តាមរយៈ​ភ្លើង​ឆេះ​បន្សុទ្ធ​ក្នុង​ជីវិត ព្រះអង្គ​បាន​បញ្ជាក់​ថា ក្តី​សង្ឃឹម​របស់​យើង គឺ​បាន​មកពី​ការ​ដឹង​ថា ព្រះអង្គ​ស្គាល់​យើង ហើយ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ(អេសាយ ៤៣:១)។ ទោះ​យើង​មិន​អាច​គេច​ចេញពី​ទុក្ខ​លំបាក​ក៏ដោយ ព្រះអង្គ​បាន​សន្យា​ថា នឹង​ការពារ​យើង និង​មាន​វត្ត​មាន​គង់នៅ​ជាមួយ​យើង​ជានិច្ច(ខ.២)។ ដោយសារ​អត្ត​សញ្ញាណ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង នោះ​យើង​អាច​ទុក​ចិត្ត​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​បាន(ខ.៣-៤)។ ពេលណា​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង…

Read article
ក្តី​អំណរ​នៅ​ក្នុង​ព្រះយេស៊ូវ

យ៉ូហាន ១៦:១៦-២៤ សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ … ក៏​នឹង​ឥត​មាន​អ្នកណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញពី​អ្នក​រាល់​គ្នា​បាន​ឡើយ​។ យ៉ូហាន ១៦:២០,២២ មាន​ពេល​មួយ ក្មេង​ជំទង់​ម្នាក់​បាន​និយាយ នៅ​ចំពោះ​មុខ​រដ្ឋសភា​អាមេរិក​ថា គាត់​មាន​សិទ្ធិ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​។ ប៉ុន្តែ នាង​អាច​និយាយ​ដូច​នេះ ជំនួស​មុខ​ឲ្យ​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទិសទី ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ស្រែក​រក​ភាព​សប្បាយ​រីករាយ​។ គ្រូ​ជោគជ័យ​ម្នាក់ បាន​បង្រៀន​ថា “ព្រះ​ចង់​ឲ្យ​អ្នក​សប្បាយ​ចិត្ត”។ តើ​គាត់​និយាយ​ត្រូវ​ទេ? ព្រះ​គម្ពីរប៊ីប​មិន​បាន​ហាម​យើង​មិន​ឲ្យ​ស្វែង​រក​សុភ​មង្គល​នោះ​ទេ​។ ប៉ុន្តែ យើង​ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា សុភ​មង្គល​នៅ​ផែនដី មិន​ស្ថិត​ស្ថេរ​ឡើយ គឺ​ច្រើនតែ​អាស្រ័យ​ទៅលើ​កាលៈទេសៈ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច​។ ជាង​នេះ​ទៅទៀត ជួនកាល បើ​មិន​ប្រយ័ត្ន​ទេ ការ​បំពេញ​បំណង​ចិត្ត​របស់​ខ្លួនឯង អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុភមង្គល​របស់​អ្នក​ដទៃ​។ ព្រះ​យេស៊ូវ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នេះ​។ ព្រះ​អង្គ​ជ្រាប​ថា ព្រះអង្គ​នឹង​ត្រូវ​គេ​យក​ដែកគោល​មក​ដំ​ព្រះ​កាយ​ព្រះអង្គ​ជាប់​នឹង​ឈើ​ឆ្កាង​របស់​ចក្រភព​រ៉ូម៉ាំង ដែល​នៅ​លើ​ឈើ​ឆ្កាង​នោះ ព្រះអង្គ​បាន​ទទួល​យក​បាប​របស់​លោកិយ​ទាំងមូល​។ តែ​ព្រះអង្គ​បាន​គិត​ដល់​សិស្ស​របស់​ព្រះអង្គ​។ បានជា​ព្រះអង្គ​ប្រាប់​ពួក​គេ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ”(យ៉ូហាន ១៦:២០)។ បន្ទាប់មក ព្រះអង្គ​ក៏​បាន​សន្យា​ថា “ឥត​មាន​អ្នកណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញពី​អ្នក​រាល់​គ្នា​បាន​ឡើយ”(ខ.២២)។ ក្តី​អំណរ​ប្រភេទ​នេះ…

Read article