នំម៉ាណាប្រចាំថ្ងៃ

You are here:
ទុក្ខ​វេទនា និង​ជំនឿ​ដ៏​ជ្រាល​ជ្រៅ

ម៉ាកុស ៥:២១-៣៤ កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ​។ ម៉ាកុស ៥:៣៤ ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ ក្នុង​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ សមាជិក​របស់​យើង​ម្នាក់​​មាន​ការ​ភ័ន្ត​ភាំង ព្រោះ​កូន​ស្រី​ជាទី​ស្រឡាញ់​របស់​គាត់​ដែល​បាន​ដើរ​ផ្លូវ​ខុស បាន​វិល​ត្រឡប់​មក​ទីក្រុង​វិញ​ហើយ ប៉ុន្តែ គាត់​មាន​អារម្មណ៍​ថា​ពិបាក ក្នុង​ការ​រស់នៅ​ជាមួយ​នាង នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ ដោយសារ​អាកប្ប​កិរិយា​របស់​នាង​។ អ្នក​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ​ម្នាក់​ទៀត មិន​មាន​សុខ​ភាព​ល្អ​ក្នុង​រូបកាយ​របស់​ខ្លួន ដោយសារ​ផល​ប៉ះ​ពាល​របស់​ជម្ងឺ​រ៉ាំរ៉ៃ និង​ការ​មាន​វ័យ​កាន់តែ​ចាស់​។ ការ​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​ច្រើន​លើក បាន​ផ្តល់​ឲ្យ​នូវ​ភាព​ធូរ​ស្រាល​តែ​បន្តិច​បន្តួច​។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​។ តែ​ដោយសារ​ការ​រៀបចំ​របស់​ព្រះ បទ​គម្ពីរ​ម៉ាកុស ជំពូក៥ ជា​បទ​គម្ពីរ​ដែល​ពួក​គេ​លើក​យក​មក​សិក្សា​ជាមួយ​គ្នា នៅ​ថ្ងៃ​នោះ​។ ហើយ​នៅពេល​ដែល​ការ​សិក្សា​បាន​បញ្ចប់ គាត់​កើត​មាន​ក្តី​សង្ឃឹម និង​ក្តី​អំណរ​យ៉ាង​ខ្លាំង​។ ក្នុង​បទ​គម្ពីរ​ម៉ាកុស ៥:២៣ លោក​យ៉ៃរ៉ូស ជា​ឪពុក​ដែល​មាន​កូន​ស្រី​កំពុង​ឈឺ​ធ្ងន់ បាន​ទូល​អង្វរ​ព្រះ​យេស៊ូវ​ថា “កូន​ស្រី​ទូល​បង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ​ហស្ត​លើ​វា ឲ្យ​បានជា នោះ​វា​នឹង​រស់​វិញ”។ នៅ​តាម​ផ្លូវ​ទៅ​កាន់​ផ្ទះ​របស់​ក្មេង​ស្រី​នោះ ព្រះយេស៊ូវ​បាន​ប្រោស​ស្រ្តី​ម្នាក់ ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​ដ៏​រ៉ាំរ៉ៃ ដោយ​មាន​បន្ទូល​ថា “កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ”(ខ.៣៤)។ លោក​យ៉ៃរ៉ូស និង​ស្រ្តី​នោះ បាន​ទទួល​ការ​ជំរុញ​ចិត្ត​ពី​សេចក្តី​ជំនឿ ដែល​ពួកគេ​មាន​ចំពោះ​ព្រះអង្គ បានជា​ពួក​គេ​ទៅ​រក​ព្រះអង្គ ហើយ​ពួកគេ​មិន​បាន​ខក​ចិត្ត​ឡើយ​។ ប៉ុន្តែ…

Read article
ការ​រំពឹង​ថា ព្រះ​យេស៊ូវ​នឹង​យាង​មកវិញ

ម៉ាថាយ ២៤:៣៦-៤៤ ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹងមក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត​។ ម៉ាថាយ ២៤:៤៤ មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ ប៉ុល(Paul) កំពុង​រង់​ចាំ​ជាង​មក​ជួសជុល​ទូរ​ទឹកកក​របស់​គាត់។ ​គាត់​ក៏​បាន​បើក​ទូរស័ព្ទ​របស់​គាត់ ឃើញ​សារ​ដែល​ក្រុម​ហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក​បាន​ផ្ញើ​មក​។ ក្នុង​សារ​នោះ គាត់​ឃើញ​គេ​សរសេរ​ថា “យេស៊ូវ កំពុង​ធ្វើ​ដំណើរ​មក​ហើយ រំពឹង​ថា នឹង​មកដល់​នៅ​ម៉ោង​ប្រហែល ១១:៣៥នាទី​ព្រឹក”។ មិន​យូរ​ប៉ុន្មាន លោក​ប៉ុល​ក៏​បាន​ដឹង​ថា តាម​ពិត ជាង​ជួសជុល​នោះ​មាន​ឈ្មោះ​យេស៊ូវ​។ ប៉ុន្តែ តើ​យើង​អាច​រំពឹង​ថា ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ នឹង​យាង​មកដល់​នៅ​ពេលណា? កាល​ព្រះ​អង្គ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស កាលពី​ជាង២ពាន់​ឆ្នាំ​មុន ហើយ​បាន​ទទួល​ទោស​នៃ​បាប​របស់​យើង ព្រះអង្គ​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​យាង​មកវិញ តែ​មានតែ​ព្រះវរបិតា​ទេ ដែល​បាន​ជ្រាប​ថា ព្រះ​អង្គ​នឹង​យាង​មក “នៅ​ថ្ងៃ និង​ម៉ោង​ណា”(ម៉ាថាយ ២៤:៣៦)។ តើ​យើង​នឹង​មាន​ការ​ផ្លាស់​ប្តូរ​អាទិភាព​របស់​យើង ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​ម្តេច​ខ្លះ បើសិន​ជា​យើង​ពិតជា​បាន​ដឹង​ អំពី​ពេល​ដែល​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​នឹង​យាង​មកវិញ?(យ៉ូហាន ១៤:១-៣)។ ដើម្បី​ដាស់តឿន​យើង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មកវិញ​របស់​ព្រះយេស៊ូវ ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត”(ម៉ាថាយ ២៤:៤៤)។ ព្រះអង្គ​បាន​ក្រើន​រំឭក​យើង…

Read article
ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ

ទំនុក​ដំកើង ១៣៩:១៣-១៨ ទូល​បង្គំ​នឹង​អរ​ព្រះគុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរកោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធតែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ​។ ទំនុក​ដំកើង ១៣៩:១៤ វិទ្យាសាស្ត្រ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង ក្នុង​ការ​យល់​ដឹង​អំពី​របៀប​ដែល​ខួរ​ក្បាល​មាន​ដំណើរ​ការ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​វិទ្យាសាស្ត្រ​បាន​ទទួល​ស្គាល់​ថា ពួកគេ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​យល់​ដឹង​អំពី​ខួរ​ក្បាល​មនុស្ស​។ ពួកគេ​មាន​យល់​ដឹង​អំពី​រចនា​សម្ព័ន្ធ​របស់​ខួរ​ក្បាល ផ្នែក​ខ្លះ​នៃ​មុខងារ​របស់​វា និង​ផ្នែក​នៃ​ខួរ​ក្បាល ដែល​ឆ្លើយតប​ចំពោះ​បរិស្ថាន​ជុំ​វិញ ភ្ញោច​ញាណ​របស់​យើង​ឲ្យ​មាន​ការ​ឆ្លើយតប បង្កើត​ឲ្យ​មាន​ចលនា និង​ផ្ទុក​ទៅ​ដោយ​អារម្មណ៍​។ ប៉ុន្តែ ពួកគេ​នៅតែ​មិន​អាច​យល់ អំពី​របៀប​ដែល​ទំនាក់​ទំនង​ទាំង​អស់​នេះ រួម​ចំណែក​នៅ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​អាកប្ប​កិរិយា ការ​យល់​ដឹង និង​ការ​ចងចាំ​ឡើយ​។ មនុស្ស​ជាតិ គឺជា​ស្នា​ព្រះ​ហស្ត​ដែល​មាន​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ដែល​នៅតែ​មាន​អាថ៌កំបាំង​ជា​ច្រើន​ដែល​យើង​មិន​ដឹង។ ស្តេច​ដាវីឌ​បាន​ទទួល​ស្គាល់ ភាព​អស្ចារ្យ​នៃ​រូបកាយ​របស់​មនុស្ស​។ ទ្រង់​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ក្នុង​ការ​សរសើរ​ដំកើង​ព្រះ​ចេស្តា​របស់​ព្រះអម្ចាស់ ដែល​បាន​បង្ហាញ​ចេញ​មក តាមរយៈ​ការ​គ្រប់​គ្រង​របស់​ព្រះអង្គ មក​លើ​ដំណើរ​ការ​នៃ​ធម្មជាតិ​ទាំងមូល គឺ​ដូច​ដែល​ព្រះអង្គ “ផ្សំ​គ្រឿង​នៃ​ស្តេច​ដាវីឌ​នៅ​ក្នុង​ផ្ទៃ​ម្តាយ”(ទំនុក​ដំកើង ១៣៩:១៣)។ ទ្រង់​បាន​រៀបរាប់​ទៀត​ថា “ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរកោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធតែ​អស្ចារ្យ​ទាំង​អស់”(ខ.១៤)។ មនុស្ស​នៅ​សម័យ​បុរាណ​បាន​យល់​ឃើញថា ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​ម្តាយ គឺជា​អាថ៌កំបាំង​ដ៏​អស្ចារ្យ(មើល​សា​ស្តា ១១:៥)។ ទោះ​ស្តេច​ដាវីឌ​មាន​ការ​យល់​ដឹង​មាន​កំណត់ អំពី​ភាព​ស្មុគស្មាញ​ដ៏​អស្ចារ្យ​របស់​រូបកាយ​មនុស្ស​ក៏ដោយ ក៏​ទ្រង់​នៅ​តែ​ឈរ​ស្ញប់​ស្ញែង ចំពោះ​ស្នា​ព្រះ​ហស្ត…

Read article
ផ្នូ​របស់​ឧកញ៉ា​សេបណា

អេសាយ ២២:១៥-២៤ អស់​អ្នកណា​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់ នោះ​មាន​ព​រហើយ​។ វិវរណៈ ១៤:១៣ លោក ដាប់ប៊លយូ ប៊ី យីត(W. B. Yeats) ចង់​ឲ្យ​គេ​បញ្ចុះសព​គាត់ នៅ​ជើង​ភ្នំ “ប៊ែន ប៊ូលបែន” ជា​ភ្នំ​ដែល​មាន​កំពូល​រាប​ស្មើ ហើយ​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ភ្នំ​នេះ ផ្អែក​ទៅលើ​ចំណង​ជើង​របស់​បទ​កំណាព្យ​ចុង​ក្រោយ​របស់​គាត់​។ គេ​បាន​ឆ្លាក់​ឃ្លា​ចុង​ក្រោយ​នៃ​កំណាព្យ​គាត់ នៅ​លើ​ផ្លាក​ឈ្មោះ​ផ្នូរ​របស់​គាត់​ថា : “ចូរ​យើង​ពិចារណា អំពី​ជីវិត និង​សេចក្តី​ស្លាប់ ដោយ​មិន​លម្អៀង នោះ​សេះ​នឹង​ផាយ​ទៅ​បាត់!”។ មាន​ការ​យល់​ឃើញ​ខុសៗ​គ្នា​ជា​ច្រើន អំពី​អត្ថ​ន័យ​របស់​ពាក្យ​មួយ​ឃ្លា​នេះ​។ អ្នក​និពន្ធ​បទ​កំណាព្យ​នេះ ប្រហែល​ជា​បាន​ទទួល​ស្គាល់ ធាតុ​ពិត​នៃ​ជីវិត និង​សេចក្តី​ស្លាប់​។ ទោះជា​យ៉ាងណា​ក៏ដោយ បំណង​របស់​លោក​យីត​ក៏បាន​សម្រេច ដោយ​គេ​បាន​បញ្ចុះសព​គាត់​នៅ​ជើង​ភ្នំ​នោះ ស្រប​តាម​អ្វី​ដែលគេ​បាន​ឆ្លាក់​នៅ​លើ​ផ្លាក​ឈ្មោះ​ផ្នូរ​គាត់​។ ប៉ុន្តែ ការ​ពិត​ដែល​មនុស្ស​ពិបាក​ទទួលយក​នោះ​គឺ ជីវិត​របស់​អ្នក​ដទៃ​នៅតែ​បន្ត ដោយ​គ្មាន​យើង ទោះ​យើង​ធ្លាប់​មាន​ឥទ្ធិពល​យ៉ាងណា មុន​ពេល​យើង​លាចាក​លោក​ក៏ដោយ​។ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក នៃ​ប្រវត្តិ​សាស្រ្ត​របស់​នគរ​យូដា លោក​សេបណា ជា​ឧកញ៉ា មាន​មុខ​នាទី​ជា​រដ្ឋបាល​នៃ​រាជ​វាំង​បាន​ឲ្យ​គេ​សង់​ផ្នូរ​មួយ​សម្រាប់​ខ្លួន​គាត់ ដើម្បី​ឲ្យ​គេ​នៅ​នឹក​ចាំ​អំពី​កេរ​ដំណែល​របស់​គាត់ បន្ទាប់ពី​គាត់​ស្លាប់​។ ប៉ុន្តែ ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសាយ​ថា “ឯង​មាន​ការ​អ្វី​នៅ​ទីនេះ តើមាន​ញាតិ​សន្តាន​ណា​នៅ​ទីនេះ បាន​ជា​ឯង​ធ្វើ​ម៉ុង​សំរាប់​ខ្លួន​ដូច្នេះ…

Read article
ពេល​វេលា​ដែល​នៅសល់ សុទ្ធតែ​សំខាន់

២ធីម៉ូថេ ៤:‌១-៨ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំទ្រ​នឹង​សេចក្តី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ​។ ២ធីម៉ូថេ ៤:៥ កាល​កប៉ាល់​ទីតានិច​បុក​ផ្ទាំង​ទឹកកក ក្នុង​ខែ​មេសា ឆ្នាំ១៩១២ លោក​គ្រូ​គង្វាល ចន ហាភ័រ(John Harper) រកបាន​កន្លែង​អង្គុយ​មួយ សម្រាប់​កូន​ស្រី​គាត់ មាន​អាយុ៦ឆ្នាំ នៅ​លើ​ទូក​សង្រ្គោះ​បន្ទាន់ ដែល​មាន​ចំនួន​កំណត់​។ គាត់​ក៏​បាន​ប្រគល់​អាវ​សុវត្ថិភាព​របស់​គាត់ ទៅ​អ្នក​ដំណើរ​ម្នាក់ ហើយក៏​បាន​ផ្សាយ​ដំណឹង​ល្អ ដល់​នរណា​ក៏ដោយ ដែល​ចង់​ស្តាប់​គាត់​ចែក​ចាយ​។ ខណៈ​ពេល​ដែល​កប៉ាល់​ទីតានិច​កំពុង​លិច មនុស្ស​រាប់​រយ​នាក់​កំពុង​រង់​ចាំ ការ​ជួយ​សង្រ្គោះ ដែល​មិន​ទំនងជា​អាច​កើត​មាន លោក​ហាភ័រ​ក៏​បាន​ហែល​ទឹក​ទៅ​រក​មនុស្ស​ម្នាក់​ហើយ​ម្នាក់​ទៀត ​ដែល​កំពុង​អណ្តែត​នៅ​លើទឹក ហើយ​ប្រាប់​ពួក​គេ​ថា “ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួបជុំ​នៅ​ទីក្រុង​អនតារីយ៉ូ សម្រាប់​អ្នក​ដែល​បាន​រួច​ជីវិត ក្នុង​ហេតុ​ការណ៍​លិច​កប៉ាល់​ទីតានិច បុរស​ម្នាក់​បាន​ប្រាប់​គេ​ថា គាត់​គឺជា “មនុស្ស​ចុង​ក្រោយ ដែល​លោក​គ្រូ​គង្វាល ចន ហាភ័រ​បាន​នាំ​ឲ្យ​ជឿ​ព្រះ”។ ពី​ដំបូង​គាត់​បាន​បដិសេធន៍ នៅពេល​ដែល​លោក​គ្រូ​ហាភ័រ​ប្រាប់​គាត់​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ តែ​បន្ទាប់មក គាត់​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ នៅពេល​ដែល​គ្រូ​អធិប្បាយ​រូប​នេះ​បាន​ប្រាប់​គាត់​ម្តង​ទៀត ឲ្យ​ទទួល​ជឿ​ព្រះអង្គ​។ គាត់​បាន​ឃើញ​លោក​គ្រូ​ហាភ័រ​លះបង់​ពេល​វេលា​ចុង​ក្រោយ​នៃ​ជីវិត​របស់​ខ្លួន ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ មុន​ពេល​ដែល​គ្រូ​គង្វាល​រូប​នេះ​បាត់បង់​ជីវិត ដោយសារ​ទឹកស​មុទ្រ​ត្រជាក់​ពេក…

Read article
ការ​ដាក់​ដង្វាយ ដោយ​ចិត្ត​សប្បុរស

២របាក្សត្រ ៩:៦-១១ ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ​។ ២កូរិនថូស ៩:៧ ភរិយា​ខ្ញុំ ឈ្មោះស៊ូ(Sue)បាន​ធ្វើ​ការ​មួយ​សប្តាហ៍​ម្តង ក្នុង​ក្លិប​សិក្សា​ព្រះ​គម្ពីរប៊ីប​សម្រាប់​សិស្ស​សាលា​។ នៅ​ទីនោះ គេ​បាន​លើក​ទឹក​ចិត្ត​ក្មេងៗ​ឲ្យ​ដាក់​ដង្វាយ ដើម្បី​ជួយ​ដល់​កុមារ ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ទទួលរង​ការ​បំផ្លិច​បំផ្លាញ ដោយសារ​សង្គ្រាម​។ រយៈ​ពេល១សប្តាហ៍ បន្ទាប់​ពី​ស៊ូ​បាន​ប្រាប់​មែគី(Maggie) ជា​ចៅ​ស្រី​របស់​យើង មាន​អាយុ១១ឆ្នាំ អំពី​គម្រោង​នេះ យើង​ក៏បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​គាត់​។ ក្នុង​ស្រោម​សំបុត្រ​នោះ យើង​ឃើញ​មានលុយ៣.៤៥ដុល្លា ភ្ជាប់​ជា​មួយ​ក្រដាស​មួយ​សន្លឹក ដែល​គាត់​បាន​សរសេរ​ពី​លើ​ថា “ចៅ​មាន​លុយ​សម្រាប់​ជួយ​ក្មេងៗ​នៅ​ប្រទេស​អ៊ុយ​ក្រែន តែ​ប៉ុណ្ណេះ​ទេ​។ ចៅ​នឹង​ផ្ញើ​ថែម​ទៀត នៅពេល​ក្រោយ”។ ស៊ូ​មិន​បាន​ប្រាប់​មែគី ឲ្យ​ជួយ​ដល់​ក្មេងៗ​ទាំង​នោះ​ទេ តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រហែល​ជា​បាន​បណ្តាល​ចិត្ត​នាង​។ ហើយ​មែគី​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ព្យាយាម​រស់នៅ​ថ្វាយ​ព្រះអង្គ ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​បណ្តាល​ចិត្ត​នេះ​។ យើង​អាច​រៀន​សូត្រ​បាន​ច្រើន​ណាស់ នៅពេល​ដែល​យើង​គិត​អំពី​អំណោយ​ដ៏​តូច ដែល​នាង​បាន​ឲ្យ​ដល់​ចិត្ត​ដ៏​ធំ​ទូលាយ​។ ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ២កូរិនថូស ជំពូក៩​។ ទីមួយ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវតែ​ព្រោះ “ដោយ​ចិត្ត​សប្បុរស”(ខ.៦)។ អំណោយ​ដែល​បាន​ឲ្យ​ដោយ​មិន​សោក​ស្តាយ គឺជា​អំណោយ​សប្បុរស​។ សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា យើង​ត្រូវ​ឲ្យ​អំណោយ ដោយ​អំណរ តាម​ការ​បណ្តាល​ចិត្ត​របស់​ព្រះ និង​តាម​លទ្ធ​ភាព​របស់​យើង គឺ​មិនមែន​ដោយ​បង្ខំ​ចិត្ត​នោះ​ទេ(ខ.៧)។…

Read article
ការ​ល្បួង​នៅតែ​កើត​មាន

លោកុប្បត្តិ ៣៥:១-៥ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​លះចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាននៅ​ក្នុង​ពួក​ឯង​ចេញទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ​។ យ៉ូស្វេ ២៤:២៣ ពួក​ប្រុសៗ​ខ្លះ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ មាន​អាយុ​ជិត៨០ឆ្នាំ​ហើយ ដូច​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ពួកគេ​កំពុង​ព្យាយាម​ជម្នះ​ការ​ត្រេក​ត្រអាល​ផ្លូវភេទ​។ វា​ជា​ការ​តយុទ្ធ ដែល​បាន​ចាប់​ផ្តើម​តាំងពី​ពេល​ពួកគេ​ស្ថិត​ក្នុង​វ័យ​យុវជន ហើយ​នៅតែ​បន្ត​មាន​ក្នុង​ជីវិត​ពួកគេ​។ ជា​រៀង​រាល់​ថ្ងៃ ពួកគេ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ព្យាយាម​ជម្នះ​អំពើបាប​នេះ ហើយ​ក៏​បាន​ទូល​សូម​ការ​អត់​ទោស​បាប នៅ​ពេលណា​ពួកគេ​បាន​ភ្លាត់​ធ្វើ​ខុស​ទៀត​។ យើង​ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេលណា​បុរស​ដែល​កោត​ខ្លាច​ព្រះ នៅ​តែ​ត​យុទ្ធ​នឹង​ការ​ល្បួង នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​ពួកគេ តែ​យើង​ប្រហែល​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​។ រូប​ព្រះ​គឺជា​អ្វី​ក៏ដោយ ដែល​ព្យាយាម​ជំនួស​ព្រះ នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​ពួកវា​នឹង​លេច​ឡើង​ម្តង​ទៀត បន្ទាប់ពី​យើង​បាន​សន្និដ្ឋាន​ថា ពួកវា​លែង​មាន​ក្នុង​ជីវិត​យើង​ទៀត តាំងពី​យូរ​មក​ហើយ​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ លោក​យ៉ាកុប​បាន​ទទួល​ការ​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​ពូ​របស់​គាត់​ឈ្មោះ​ឡាបាន់ និង​លោក​អេសាវ ជា​បង​ប្រុស​របស់​គាត់​។ គាត់​បាន​វិល​ត្រឡប់​មក​ស្រុក​បេតអែល​វិញ ដើម្បី​ថ្វាយបង្គំ​ព្រះ និង​សរសើរ​ដំកើង​ព្រះអង្គ សម្រាប់​ព្រះពរ​ជា​ច្រើន ដែល​គាត់​បាន​ទទួល តែ​ក្រុម​គ្រួសារ​គាត់​នៅតែ​បន្ត​រក្សា​ទុក​រូប​ព្រះ​របស់​សាសន៍​ដទៃ ដែល​លោក​យ៉ាកុប​ត្រូវ​តែ​កប់​ចោល(លោកុប្បត្តិ ៣៥:២-៤)។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​យ៉ូស្វេ បន្ទាប់ពី​ពួក​អ៊ីស្រាអែល​បាន ឈ្នះ​ខ្មាំង​សត្រូវ ក្នុង​សង្គ្រាម ហើយ​ចូល​តាំងទី​លំនៅ​ក្នុង​ទឹកដី​កាណាន លោក​យ៉ូស្វេ​នៅតែ​បន្ត​ជំរុញ​ពួកគេ…

Read article
មាន​អំណរ​នៅ​ក្នុង​ការ​ឲ្យ

កិច្ចការ ២០:១៧-២៤,៣៤-៣៥ ដែល​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល​។ កិច្ចការ ២០:៣៥ កាល​កូន​ប្រុស​របស់​អ្នក​ស្រី​ឃ័ររី(Keri) ដល់​ពេល​ដែល​ត្រូវ​ទទួល​ការ​វះ​កាត់​មួយ​លើក​ទៀត ទាក់ទង​នឹង​ជំងឺ​ចុះ​ខ្សោយ​សាច់ដុំ គាត់​ចង់​បង្វែរ​អារម្មណ៍​របស់​គាត់ ចេញពី​ស្ថានភាព​របស់​គ្រួសារ​គាត់ ដោយ​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​អ្នក​ដទៃ​។ ដូច​នេះ គាត់​ក៏បាន​ប្រមូល​ស្បែកជើង ដែល​កូន​ប្រុស​គាត់​ឈប់​ពាក់ តែ​នៅ​ល្អ ហើយ​គាត់​ក៏​បាន​យក​ស្បែកជើង​ទាំង​នោះ ទៅ​បរិច្ចាគ​ឲ្យ​អង្គការ​គ្រីស្ទបរិស័ទ​មួយ​។ ការ​បរិច្ចាគ​របស់​គាត់​ក៏​បាន​បណ្តាល​ចិត្ត​មិត្ត​ភក្តិ និង​សមាជិក​គ្រួសារ ក៏​ដូចជា​អ្នក​ជិត​ខាង​ឲ្យ​ចូល​រួម​ជាមួយ​គាត់ ហើយ​មិន​យូរ​ប៉ុន្មាន ពួកគេ​ប្រមូល​បាន​ស្បែក​ជើង​២រយ​គូ សម្រាប់​បរិច្ចាគ​។ ទោះ​ការ​បរិច្ចាគ​ស្បែកជើង​នោះ ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​ក៏ដោយ ក៏​អ្នក​ស្រី​ឃ័ររី​មាន​អារម្មណ៍​ថា ក្រុម​គ្រួសារ​គាត់​បាន​ទទួល​ព្រះពរ​លើស​អ្នក​ដែល​បាន​ទទួល​ស្បែកជើង​ទាំង​នោះ​ទៅទៀត​។ គាត់​ថា ទង្វើ​សប្បុរស​ធម៌​នោះ បាន​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​គាត់​ណាស់ ហើយ​បាន​ជួយ​ឲ្យ​ពួក​គាត់​ផ្តោត​ចិត្ត​ទៅលើ​រឿង​ក្រៅ​ខ្លួន​។ សាវ័ក​ប៉ុល​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ឲ្យ​អំណោយ ដោយ​ចិត្ត​សប្បុរស​។ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម គាត់​ក៏​បាន​ឈប់​នៅ​ទីក្រុង​អេភេសូរ​។ គាត់​ដឹង​ថា គាត់​មិន​ទំនងជា​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​ពួក​ជំនុំ ដែល​គាត់​បាន​បង្កើត​នៅ​ទីនោះ​ទៀត​ទេ​។ ក្នុង​​ពាក្យ​ចុង​ក្រោយ ទៅ​កាន់​ពួក​ចាស់ទុំ គាត់​ក៏បាន​រំឭក​ពួកគេ អំពី​កិច្ចការ​ដែល​គាត់​ខិតខំ​ធ្វើ​ថ្វាយ​ព្រះ(កិច្ចការ ២០:១៧-២០) ហើយក៏​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ខិតខំ​ធ្វើ​ការ​បម្រើ​ព្រះអង្គ​ផង​ដែរ(ខ.៣៥)។ បន្ទាប់មក គាត់​ក៏បាន​និយាយ​បញ្ចប់​ដោយ​ដក​ស្រង់​ព្រះបន្ទូល​ព្រះ​យេស៊ូវ​ថា “ដែល​ឲ្យ​នោះ​មាន​ពរ ជាជាង​ទទួល”(ខ.៣៥)។ ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​ការ​លះបង់ អស់ពី​ចិត្ត និង​ដោយ​បន្ទាប​ខ្លួន(លូកា ៦:៣៨)។ ពេលណា​យើង​ចុះ​ចូល​នឹង​ការ​ដឹកនាំ​របស់​ព្រះអង្គ…

Read article
អរ​ព្រះគុណ​ព្រះអង្គ ដែល​ប្រទាន​អាហារ

លូកា ២៥:២៨-៣៥ រួច​ព្រះយេស៊ូវ​ទ្រង់​យកនំ​បុ័ង​នោះ​អរ​ព្រះគុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាមតែ​គេ​ចង់​បាន​។ យ៉ូហាន ៦:១១ មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ប្រញាប់​វិល​ត្រឡប់​ពី​កន្លែង​ធ្វើ​ការ​ដ៏​មមាញឹក នៅ​មន្ទីរ​ពេទ្យ ដោយ​ឆ្ងល់​ថា តើ​គាត់​គួរ​ធ្វើ​ម្ហូប​អ្វី មុន​ពេល​ស្វាមី​គាត់​វិល​ត្រឡប់​ពី​កន្លែង​ធ្វើ​ការ​ដែល​មាន​ការ​រវល់​ច្រើន​ដែរ​។ គាត់​បាន​ធ្វើ​ម្ហូប​សាច់​មាន់​នៅ​ថ្ងៃ​អា​ទិត្យ ហើយ​ញាំ​ម្ហូប​ដែល​នៅសល់ នៅ​ថ្ងៃ​ច័ន្ទ​។ បន្ទាប់មក នៅ​ថ្ងៃ​អង្គារ ពួក​គេ​ញាំ​ម្ហូប​សាច់​មាន់​ទៀត តែ​លើក​នេះ គឺ​ធ្វើ​មាន់​ដុត​។ គាត់​ក៏​បាន​រក​ឃើញ​សាច់​ត្រី​ពីរ​ដុំ ក្នុង​កន្លែង​បង្កក​សាច់ ក្នុង​ទូ​ទឹកកក តែ​គាត់​ដឹង​ថា ស្វាមី​គាត់​មិន​ចូល​ចិត្ត​ញាំ​សាច់​ត្រី​នោះ​ទេ​។ តែ​គាត់​មិន​អាច​រក​អ្វី​ផ្សេង​សម្រាប់​ធ្វើ​ម្ហូប​ឲ្យ​ហើយ​ក្នុងរយៈ​ពេល​ពីរបី​នាទី គាត់​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​ម្ហូប​សាច់​ត្រី​នោះ​។ នៅពេល​ដែល​គាត់​ដាក់​ចាន នៅ​លើ​តុ ស្វាមី​គាត់​ក៏បាន​មកដល់ គាត់​ក៏បាន​និយាយ​ប្រាប់​ស្វាមី​គាត់ ក្នុង​លក្ខណៈ​សុំ​ទោស​ថា “ខ្ញុំ​ដឹង​ថា នេះ​មិនមែន​ជា​ម្ហូប​ដែល​បង​ចូល​ចិត្ត​ទេ”។ ស្វាមី​គាត់​ក៏បាន​មើល​ទៅលើ ហើយ​និយាយ​ថា “មិន​អី​ទេ​អូន ឲ្យតែ​មាន​អាហារ​នៅ​លើ​តុ គឺ​បង​សប្បាយ​ចិត្ត​ហើយ”។ អាកប្ប​កិរិយា​របស់​ស្វាមី​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈសំខាន់​នៃ​ការ​ដឹង​គុណ និង​អរ​ព្រះគុណ​ព្រះ សម្រាប់​ការ​ផ្គត់ផ្គង់​យើង​ជា​រៀង​រាល់​ថ្ងៃ ទោះ​យើង​មាន​ម្ហូប​អ្វី​បរិភោគ​ក៏ដោយ​។ ការ​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ គឺជា​ការ​យក​គំរូ​តាម​ព្រះយេស៊ូវ​។ កាល​ព្រះ​អង្គ​សោយ​អាហារ​ជាមួយ​សាវ័ក​ពីរ​នាក់ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​បាន​លើក​នំ​ប៉័ង​ឡើង អរ​ព្រះគុណ ហើយក៏​បាន​កាច់​នំប៉័ង​ចែក​ពួកគេ​បរិភោគ(លូកា…

Read article
ព្រះអង្គ​ស្រឡាញ់ តាំង​ពីមុន​ពេល​យើង​ចាប់​កំណើត

យេរេមា ១:‌១-១០ មុន​ដែល​អញ​បាន​ជប់​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះអញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សំរាល​ចេញពី​ផ្ទៃ​មក​នោះអញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង​។ យេរេមា ១:៥ ខ្ញុំ​មាន​អារម្មណ៍​ថា ប៊ូតុងឡែក( “likes”) ដែល​មាន​រូប​មេដៃ នៅ​លើ​ហ្វេសប៊ុក គឺ​ជា​ប៊ូតុង​ដែល​យើង​ប្រើ​ញឹក​ញាប់​បំផុត ដើម្បី​បង្ហាញថា យើង​ចូល​ចិត្ត​អ្វីមួយ​។ ប៉ុន្តែ តាម​ពិត និមិត្ត​សញ្ញា​នៃ​ការ​បញ្ជាក់​អំពី​ការ​ចូល​ចិត្ត​នេះ ទើបតែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ តាំងពី​ឆ្នាំ២០០៩ ។ លោក ចាស្ទីន រ៉ូសេនស្ទេន(Justin Rosenstein) ជា​អ្នក​រចនា​ប៊ូតុង “like” បាន​មាន​ប្រសាសន៍​ថា គាត់​ចង់​ជួយ​កែ​ប្រែ​ពិភពលោក ឲ្យ​ក្លាយ​ជា​កន្លែង​ដែល​មនុស្ស​មាន​ការ​លើក​ទឹក​ចិត្ត ជាជាង​ជាន់​ឈ្លី​គ្នា​ទៅវិញ​ទៅមក​។ ប៉ុន្តែ លោក​រ៉ូសេនស្តេន មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង នៅពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​ញៀន​នឹង​បណ្ដាញ​សង្គម ដែល​កំពុង​ប្រើ​ប្រាស់​ប៊ូតុង “likes”។ ខ្ញុំ​យល់​ឃើញ​ថា រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​របស់​មនុស្ស​ជា​ទូទៅ ដែល​ត្រូវ​ការ​អ្នក​ដទៃ​បញ្ជាក់ អំពី​ការ​ចូល​ចិត្ត និង​ការ​ភ្ជាប់​ទំនាក់​ទំនងជា​មួយ​ពួកគេ​។ យើង​ចង់​ដឹង​ថា អ្នក​ដទៃ​ពិតជា​ស្គាល់​យើង កត់​សំគាល់​យើង ហើយ​ជា​ពិសេស​ចូល​ចិត្ត​យើង​។ បញ្ហា​នេះ​មិនមែន​ទើបតែ​កើត​មាន​ទេ​។ មនុស្ស​ជាតិ​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្គាល់ និង​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួនឯង ​តាំងពី​សម័យ​ដែល​ព្រះអម្ចាស់​បង្កើត​មនុស្ស​ដំបូង​។ ប៉ុន្តែ ប៊ូតុង “like” ហាក់​ដូចជា មិន​បាន​ធ្វើ​ឲ្យ​យើង​ពិតជា​មាន​អារម្មណ៍​ថា…

Read article