នំម៉ាណាប្រចាំថ្ងៃ

You are here:
ទឹក​ដែល​យើង​មិន​អាច​ខ្វះ​បាន

ទំនុក​ដំកើង ៤២:‌១-៥ ឱ​ព្រះ​អង្គ​អើយ ព្រលឹង​ទូល​បង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក​។ ទំនុក​ដំកើង ៤២:‌១ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ បាន​ពិនិត្យ​មើល​បញ្ជី​សកម្មភាព ដែល​យើង​បាន​ធ្វើ​ហើយ នៅ​ក្នុង​ការ​ដើរ​កម្សាន្ត​ក្នុង​ជ្រលង​យក្ស គ្រែន ខេនញៀន​។ មុន​នោះ យើង​ឆ្ងល់​ថា យើង​មាន​ទឹក​គ្រប់​គ្រាន់​ឬ​ទេ ខណៈ​ពេល​ដែល​យើង​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​នោះ ហើយ​ទឹក​ក៏បាន​អស់​យ៉ាង​ឆាប់​រហ័ស​។ យើង​បាន​អស់​ទឹកផឹក ហើយ​យើង​ត្រូវ​ដើរ​តាម​ផ្លូវ​វែង​អន្លាយ ទៅ​រក​ច្រក​ចេញពី​ជ្រលង​យក្ស​នេះ​។ យើង​ក៏​បាន​អធិស្ឋាន ខណៈ​ពេល​ដែល​យើង​កំពុង​ដង្ហក់​រក​ទឹក​។ បន្ទាប់មក រឿង​ដែល​យើង​មិន​នឹក​ស្មាន​ដល់​ក៏បាន​កើត​ឡើង​។ ពេល​នោះ យើង​បាន​ឃើញ​ទឹក​សុទ្ធ​បី​ដប ដែលគេ​បាន​ដាក់​ក្នុង​ប្រឡោះ​ជញ្ជាំង​ថ្ម ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “ខ្ញុំ​ដឹង​ថា អ្នក​នឹង​ត្រូវ​ការ​ទឹក​នេះ​។ សូម​ផឹក​ដោយ​រីករាយ!” យើង​ក៏បាន​មើល​មុខ​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​ហួស​ចិត្ត ហើយក៏​បាន​ពោល​ពាក្យ​អរ​ព្រះគុណ​ព្រះ​។ យើង​ក៏បាន​ចាប់​ផ្តើម​ផឹក​ទឹក​នោះ​ពីរបី​ក្អឹក ហើយ​យក​ទឹក​នោះ​ទៅ​ជា​មួយ​យើង តាម​កំណាត់​ផ្លូវ​ចុង​ក្រោយ​ ចេញ​ពី​តំបន់​នោះ។ ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​មាន​ការ​ស្រេក​ទឹក និង​អរ​ព្រះគុណ​ព្រះ​ខ្លាំង​ដូច​ពេល​នោះ​ទេ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មិន​ដែល​បាន​ទៅដល់​តំបន់​ជ្រលង​ភ្នំ គ្រែន ខេនញៀន​ទេ តែ​គាត់​ដឹង​ថា សត្វ​ក្តាន់​មាន​អាការៈ​ដូច​ម្តេច​ខ្លះ នៅ​ពេល​ដែល​វា​មាន​ការ​ស្រេក​ទឹក​ខ្លាំង ឬ​មាន​ការ​ភ័យ​ខ្លាច​។ ពាក្យ “ក្តាន់​ញី​ដង្ហក់” (ទំនុក​ដំកើង ៤២:‌១) ជា​ពាក្យ…

Read article
បាន​សម្អាត ដោយ​ព្រះគ្រីស្ទ

១យ៉ូហាន ១:៥-១០ បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុ​ចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង​។ ១យ៉ូហាន ១:៩ ខ្ញុំ​បាន​ធ្វើ​ដំណើរ​បេសកកម្ម​រយៈ​ពេល​ខ្លី លើកទី១ ទៅ​កាន់​តំបន់​ព្រៃ​អាម៉ាហ្សូន ក្នុង​ប្រទេស​ប្រេស៊ីល ដើម្បី​ជួយ​សាងសង់​ព្រះវិហារ​មួយ​ខ្នង​នៅ​ជាប់​មាត់​ទន្លេ​។ នៅពេល​រសៀល​មួយ​នោះ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​ពីរបី​គ្រួសារ ក្នុង​តំបន់​នោះ ដែល​ប្រើ​ធុង​​ចម្រោះ​ទឹក​។ នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​បាន​ចាក់​ទឹក​ល្អក់​ចូល​ទៅ​ក្នុង​តម្រង ពីរបី​នាទី​ក្រោយមក ធុង​ចម្រោះ​ទឹក​ក៏បាន​ដក​ភាព​ក្រខ្វក់​ចេញពី​ទឹក ហើយ​ទឹក​ស្អាត​ក៏បាន​ហូរ​ចេញ​មក​។ នៅពេល​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អត្ថន័យ​នៃ​ការ​លាង​សម្អាត​របស់​ព្រះគ្រីស្ទ មក​លើ​បាប​របស់​យើង​។ នៅពេល​ដែល​យើង​ចូល​មក​រក​ព្រះយេស៊ូវ ដោយ​មាន​កំហុស និង​ក្តី​អាម៉ាស់ ហើយ​ទូល​សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​យើង ហើយ​យើង​ទទួល​ជឿ​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ ព្រះអង្គ​ក៏​បាន​លាង​សម្អាត​យើង ឲ្យ​រួច​ពី​បាប ហើយ​ធ្វើ​ឲ្យ​យើង​កើតជា​ថ្មី​។ ព្រះអង្គ​បាន​សម្អាត​យើង​ឲ្យ​ស្អាត ដូច​ទឹក​ល្អក់ ដែល​បាន​ប្រែ​ក្លាយ​ជា​ទឹក​ស្អាត ដែល​អាច​ផឹក​បាន​។ យើង​ពិតជា​មាន​អំណរ​ណាស់ ពេល​ដែល​បាន​ដឹង​ថា យើង​មាន​ភាព​ត្រឹម​ត្រូវ​ចំពោះ​ព្រះអង្គ ដោយសារ​ការ​លះបង់​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ(២កូរិនថូស ៥:២១) ហើយ​ដឹង​ថា ព្រះ​អង្គ​ដក​បាប​យើង​ចេញ​ឲ្យ​ឆ្ងាយ ដូច​ទិស​ខាង​កើត នៅ​ឆ្ងាយ​ពី​ខាងលិច(ទំនុក​ដំកើង ១០៣:១២)។ ប៉ុន្តែ សាវ័ក​យ៉ូហាន​បាន​រំឭក​យើង​ថា ការ​នេះ​មិន​មែន​មាន​ន័យ​ថា យើង​នឹង​ឈប់​ធ្វើបាប​ទៀត​ឡើយ​។ ពេលណា​យើង​ភ្លាត់​ប្រព្រឹត្ត​បាប​ទៀត ចូរ​យើង​នឹក​ចាំ​ថា…

Read article
បាន​ឲ្យ និង​ចែករំលែក ដោយ​ចិត្ត​សប្បុរស

ទំនុក​ដំកើង ១១២ អ្នកណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចី នោះ​បាន​សប្បាយ​ហើយ​។ ទំនុក​ដំកើង ១១២:៥ កាល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ឈ្មោះ ខារី(Cari) បាន​បញ្ចប់​ការ​សិក្សា នៅ​មហាវិទ្យាល័យ យើង​បាន​ជាប់​បំណុល​គេ​រាប់​ពាន់​ដុល្លា រៀង​ៗ​ខ្លួន បានជា​យើង​ចាំបាច់​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ ដើម្បី​បញ្ចុះ​អត្រា​ការ​ប្រាក់​ឲ្យ​បាន​ទាប​ជាង​មុន​។ យើង​ក៏បាន​ទៅ​ស្នើ​ប្រាក់​កម្ចី ពី​ធនាគារ​ក្នុង​តំបន់​មួយ តែ​ពួកគេ​បាន​បដិសេធន៍ ដោយសារ​យើង​មិន​បាន​រស់នៅ ឬ​ធ្វើ​ការ ក្នុង​ទីក្រុង​នោះ ឲ្យ​បាន​ច្រើន​ឆ្នាំ​។ ពីរបី​ថ្ងៃ​ក្រោយមក ខ្ញុំ​ក៏​បាន​ចែក​ចាយ​អំពី​បញ្ហា​នេះ ដល់​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ មីង(Ming) ដែល​ជា​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​របស់​យើង​។ ពេល​គាត់​ជូន​ដំណើរ​ខ្ញុំ​ចេញ​មកវិញ គាត់​ក៏បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ពិភាក្សា​ជាមួយ​ភរិយា​គាត់​។ ពីរបី​ម៉ោង​ក្រោយមក ទូរស័ព្ទ​ខ្ញុំ​ក៏បាន​រោទ៍​ឡើង​។ គាត់​ក៏បាន​ប្រាប់​ខ្ញុំ​ថា គាត់​និង​ភរិយា​គាត់​ចង់​ឲ្យ​ប្រាក់​យើង​ខ្ចី ដោយ​គ្មាន​ការ​ប្រាក់​។ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ​ថា​ម៉េច​ទេ ពេល​នោះ ដូច​នេះ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​បាន​ស្នើសុំ​ប្រាក់​កម្ចី​ពី​គាត់​ទេ​។ គាត់​ក៏បាន​និយាយ​ដោយ​ចិត្ត​រីក​រាយ​ថា គាត់​ក៏​ដឹង​ដែរ​ថា ខ្ញុំ​មិន​បាន​ស្នើ​ប្រាក់​កម្ចី​ពី​គាត់ តែ​គាត់ និង​ភរិយា​គាត់​ចង់​ឲ្យ​ប្រាក់​កម្ចី ដោយ​ឥតការ​ប្រាក់ ហើយ​ ក្រោយ​មក ខ្ញុំ និង​ខារី​ក៏​បាន​សង​ពួកគេ​វិញ នៅ​ពេលណា​យើង​មាន​លទ្ធ​ភាព​។ ខ្ញុំ​ជឿ​ថា លោក​មីង…

Read article
ផ្លាស់​ប្រែ​ពី​ខ្វះ​ចន្លោះ ទៅជា​បរិសុទ្ធ

២ធីម៉ូថេ ១:៦-១០ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការងារ​បរិសុទ្ធ មិនមែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ និង​ព្រះគុណ​នៃ​ទ្រង់​វិញ​។ ២ធីម៉ូថេ ១:៩ កាលពី​ក្មេង កូន​ស្រី​ខ្ញុំ​ចូល​ចិត្ត​លេង​ដុំ​ឈីស​របស់​ជនជាតិ​ស្វីស ក្នុង​ពេល​អាហារ​ថ្ងៃ​ត្រង់​។ គាត់​បាន​យក​បន្ទះ​ឈីស​ពណ៌​លឿង​នោះ មក​ដាក់​ពីលើ​មុខ​គាត់​ដូច​ម៉ាស់ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​មើលទៅ​គាត់ ដោយ​ភ្នែក​ពណ៌​បៃតង ដ៏​ចែងចាំង កំពុង​មើល​មុខ​ខ្ញុំ ចេញពី​រន្ធ២ នៅ​លើ​បន្ទះ​ឈីស​នោះ​។ ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ​វ័យ​ក្មេង ដុំ​ឈីស​របស់​ជនជាតិ​ស្វីស មាន​រន្ធ​ច្រើន គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​ខ្វះ​ចន្លោះ​ជា​ច្រើន នៅ​ក្នុង​ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ដែល​មាន​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ តែ​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ ពោល​គឺ​ខ្ញុំ​នៅ​ខ្វះ​សេចក្តី​បរិសុទ្ធ​។ យើង​ពិតជា​ចង់​រស់នៅ ក្នុង​ជីវិត​ដែល​បរិសុទ្ធ ជា​ជីវិត​ដែល​បាន​ញែក​ចេញ​ថ្វាយ​ព្រះ ហើយ​មាន​ចារិក​លក្ខណៈ​ដូច​ព្រះយេស៊ូវ​។ តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សេចក្តី​បរិសុទ្ធ ហាក់​ដូចជា​នៅ​ខ្ពស់​ពេក យើង​ឈោង​មិន​ដល់​។ យើង​នៅ​បន្ត​មើល​ឃើញ “ភាព​ខ្វះ​ចន្លោះ” ក្នុង​ជីវិត​យើង​។ ក្នុង​បទ​គម្ពីរ ២ធីម៉ូថេ ១:៦-៧ សាវ័ក​ប៉ុល​បាន​ជំរុញ​លោក​ធីម៉ូថេ ជា​សិស្ស​របស់​គាត់ ឲ្យ​រស់នៅ តាម​ការ​ត្រាស់ហៅ ឲ្យ​មាន​សេចក្តី​បរិសុទ្ធ​។ សាវ័ក​ប៉ុល​ក៏​បាន​បក​ស្រាយ​ថា “ទ្រង់​បាន​ហៅ​យើង​មក​ក្នុង​ការងារ​បរិសុទ្ធ មិនមែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ និង​ព្រះគុណ​នៃ​ទ្រង់​វិញ”(ខ.៩)។ ជីវិត​យើង​អាច​បរិសុទ្ធ មិនមែន​ដោយសារ​យើង​មាន​ចារិក​លក្ខណៈ​ល្អ…

Read article
ណែនាំ​ឲ្យ​ងាក​មក​រក​សេចក្តី​ពិត​វិញ

យូដាស ១:១៧-២៣ ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្តី​សង្ស័យ​ផង​។ យូដាស ១:២២ កាល​ខ្ញុំ​នៅ​រៀន ការ​អញ្ជើញ​ទៅ​ញាំ​អាហារ​ពេល​ល្ងាច ពី​អ្នក​ដឹក​នាំ​ពួក​ជំនុំ​របស់​ខ្ញុំ​គឺ​លោក​គ្រូ ហារ៉ូល(Harold) និង​អ្នក​គ្រូផាម ជា​ភរិយា(Pam) បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្តៅ តែ​ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​អរ​ផង​ដែរ​។ ថ្មីៗ​នេះ ខ្ញុំ​បាន​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ក្រុម ដែល​មាន​ការ​បង្រៀន​ប្រាស​ចាក​គោល​លទ្ធិ​ក្នុង​ព្រះ​គម្ពីរប៊ីប​។ ដូច​នេះ ខ្ញុំ​បារម្ភ​ថា តើ​ពួក​គាត់​នឹង​ស្តី​ប្រដៅ​ខ្ញុំ អំពី​រឿង​នោះ​ឬ​ទេ? ពេល​យើង​ញាំ​នំភីហ្សា​ជុំ​គ្នា​នៅពេល​ល្ងាច​នោះ ពួក​គាត់​ក៏​បាន​ចែក​ចាយ​អំពី​គ្រួសារ​របស់​ពួក​គាត់ ហើយក៏​បាន​សួរ​អំពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​។ ពួក​គាត់​ក៏​បាន​ស្តាប់​ខ្ញុំ​ចែក​ចាយ អំពី​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ អំពី​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​ប៊ូឈិ(Buchi) និង​មនុស្ស​ដែល​ខ្ញុំ​ចូល​ចិត្ត​។ ក្រោយមក​ពួកគេ​ក៏បាន​ដាស់តឿន​ខ្ញុំ​យ៉ាង​ប្រុង​ប្រយ័ត្ន អំពី​ក្រុម​ដែល​ខ្ញុំ​កំពុង​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ​ជាមួយ ហើយក៏​បាន​ពន្យល់​ថា ក្រុម​នោះ​មាន​ការ​បង្រៀន ដែល​ខុស​ឆ្គង​នៅ​ត្រង់​ចំណុច​ណា​ខ្លះ​។ ការ​ដាស់តឿន​របស់​ពួកគេ​បាន​នាំ​ខ្ញុំ​ចេញពី​ការ​កុហក ដែល​ក្រុម​នោះ​បាន​បង្រៀន​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ចូល​ទៅ​ជិត​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរប៊ីប​។ កណ្ឌ​គម្ពីរ​យូដាស​បាន​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ ក្នុង​ការ​ដាស់តឿន អំពី​ពួក​គ្រូ​ខុស​ឆ្គង ដោយ​ជំរុញ​អ្នកជឿ ឲ្យ “ការពារ​សេចក្តី​ជំនឿ” (យូដាស ១:៣)។ ហើយក៏​បាន​ដាស់តឿន​យើង​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​មនុស្ស​ចំអក … ជា​មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់ឈាម ដែល​គ្មាន​ព្រះ​វិញ្ញាណ​ទេ(ខ.១៨-១៩)។ ទោះ​ជា​យ៉ាងណា​ក៏ដោយ កណ្ឌ​គម្ពីរ​នេះ​ក៏បាន​បង្រៀន​អ្នក​ជឿ ឲ្យ​មាន​សេចក្តី​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​ការ​សង្ស័យ ឬ​ដើរ​តាម​ការ​បង្រៀន​ខុស​ឆ្គង…

Read article
ពាក្យ​សម្តី​ដែល​ឆ្លុះ​បញ្ចាំង​ចិត្ត​របស់​យើង

លូកា ៦:៤៣-៤៥ ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្តី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ​។ លូកា ៦:៤៥ តើ​អ្នក​អាច​លប់​បំបាត់​ពាក្យ​សម្តី​អ​សីលធម៌ ដោយ​របៀបណា? វិទ្យាល័យ​មួយ​បាន​សម្រេច​បង្កើត​ច្បាប់ ឲ្យ​សិស្ស​ទាំង​អស់​ធ្វើ​ការ​សន្យា​ថា ពួកគេ​នឹង “ឈប់​ប្រើ​ពាក្យ​សម្តី​អសីលធម៌”។ សិស្ស​ទាំង​អស់​នោះ​បាន​ធ្វើ​ការ​សន្យា​ថា “ខ្ញុំ​សូម​សន្យា​ថា ខ្ញុំ​នឹង​មិន​ប្រើ​ពាក្យ​អសុរោះ​គ្រប់​ប្រភេទ នៅ​ក្នុង​ទី​ធ្លា​សាលា​របស់​យើង”។ នេះ​ជា​ការ​ប្រឹង​ប្រែង ដែល​គួរ​ឲ្យ​គោរព ប៉ុន្តែ ព្រះយេស៊ូវ​បាន​បង្រៀន​ថា គ្មាន​ច្បាប់ ឬ​ការ​សន្យា ឬ​ក៏​ការ​សច្ចា​តែ​បបូរ​មាត់​ណា ដែល​អាច​គ្រប​បាំង​ក្លិន​ស្អុយ នៃ​ពាក្យ​សម្តី​អសុរោះ​របស់​យើង​បាន​ឡើយ​។ ដើម្បី​លប់​បំបាត់​ក្លិន​អសោច​នៃ​ពាក្យ​សម្តី ចេញពី​មាត់​របស់​យើង ជា​ដំបូង​យើង​ត្រូវ​កែ​ប្រែ​ចិត្ត​គំនិត​ជា​ថ្មី​ជា​មុន​សិន​។ ដែល​មនុស្ស​អាច​ស្គាល់​ពូជ​របស់​ដើមឈើ ដោយសារ​ផ្លែ​របស់​វា​ជា​យ៉ាងណា(លូកា ៦:៤៣-៤៤) នោះ​ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ថា ពាក្យ​សម្តី​របស់​យើង គឺជា​ភស្តុតាង​ដែល​បញ្ជាក់​ថា ចិត្ត​របស់​យើង​មាន​ភាព​សម​ស្រប​ជាមួយ​ព្រះអង្គ និង​ផ្លូវ​របស់​ព្រះ​អង្គ​ឬ​អត់​។ ផ្លែឈើ​ជា​តំណាង​ឲ្យ​ពាក្យ​សម្តី​របស់​យើង “ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្តី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច”(ខ.៤៥)។ ត្រង់​ចំណុច​នេះ ព្រះគ្រីស្ទ​កំពុង​ចង្អុល​បង្ហាញថា បើ​យើង​ពិត​ជា​ចង់​កែ​ប្រែ​ពាក្យ​សម្តី ដែល​ចេញពី​មាត់​យើង​មក ជា​ដំបូង យើង​ត្រូវ​ផ្ដោត​ទៅ​លើ​ការ​កែ​ប្រែ​ចិត្ត ដោយ​ពឹង​ផ្អែក​ជំនួយ​មកពី​ព្រះអង្គ​។ ការ​សន្យា​តែ​បបូរ​មាត់ មិន​មាន​ប្រសិទ្ធភាព​អ្វី ក្នុង​ការ​ទប់​ស្កាត់​ពាក្យ​សម្តី​អ​សីលធម៌ ដែល​ចេញពី​ចិត្ត ដែល​មិន​បាន​ផ្លាស់​ប្រែ​នោះ​ឡើយ​។ យើង​អាច​លប់​បំបាត់​ពាក្យ​សម្តី​អសុរោះ​បាន ដោយ​ជា​ដំបូង…

Read article
កុំ​ភ្លេច​បង្ហាញ​សេចក្តី​សប្បុរស

អេភេសូរ ៤:២៩-៣២ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅវិញ​ទៅមក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​។ អេភេសូរ ៤:៣២ “តើ​ខ្ញុំ​មាន​ការ​ស្តាយ​ក្រោយ ចំពោះ​រឿង​អ្វី​ខ្លះ?” នេះ​ជា​សំណួរ ដែល​លោកចន សូនឌ័រ(George Saunders) ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ បាន​ឆ្លើយ ក្នុង​ការ​ឡើង​ថ្លែង​សន្ទរកថា ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ នៅ​ឆ្នាំ២០១៣ នៅ​មហា​វិទ្យាល័យ ស៊ីរ៉ាគូស​។ វិធី​សាស្រ្ត​របស់​គាត់​នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ គឺ​បាន​លើក​ទឹក​ទឹក​ចិត្ត​មនុស្ស​មាន​វ័យ​ចាស់​ជាង ឲ្យ​ចែក​ចាយ​អំពី​ការ​ស្តាយ​ក្រោយ​មួយ ឬ​ពីរ​យ៉ាង ដែល​ពួកគេ​មាន​ក្នុង​ជីវិត ដល់​មនុស្ស​មាន​វ័យ​ក្មេង​ជាង ដែល​អាច​រៀនសូត្រ​ពី​គំរូ​របស់​ពួកគេ​។ គាត់​ក៏បាន​លើក​ឡើង​ផង​ដែរ អំពី​រឿង​មួយ​ចំនួន​ដែលគេ​គិត​ស្មានថា គាត់​មាន​ការ​ស្តាយ​ក្រោយ ដែល​មាន​ដូចជា ភាព​ក្រីក្រ និង​ការ​មាន​ការងារ​មិន​ល្អ​។ តែ​លោក​សូនឌ័រ មាន​ប្រសាសន៍​ថា គាត់​មិន​មាន​ការ​សោក​ស្តាយ​ចំពោះ​រឿង​ទាំង​នេះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្វី​ដែល​គាត់​ពិតជា​ស្តាយ​ក្រោយ​នោះ គឺ​ការ​ខកខាន​មិន​បាន​បង្ហាញ​សេចក្តី​សប្បុរស​ដល់​អ្នក​ដទៃ ឬ​ខកខាន​មិន​បាន​ឆក់​ឱកាស​បង្ហាញ​ចិត្ត​សប្បុរស​ដល់​នរណា​ម្នាក់​។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ ដោយ​ឆ្លើយ​សំណួរ​ដែល​សួរ​ថា តើ​ជីវិត​គ្រីស្ទបរិស័ទ​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? យើង​ប្រហែល​ប្រញាប់​ឆ្លើយ​សំណួរ​នេះ ដោយ​លើក​ឡើង​ថា គ្រីស្ទបរិស័ទ​ត្រូវ​មាន​ទស្សនៈ​នយោបាយ​បែប​ណាមួយ ត្រូវ​ជៀស​វាង​សៀវភៅ ឬ​ខ្សែ​ភាពយន្ត ដោយ​ថ្វាយបង្គំ​តាម​របៀប​ណាមួយ​ជាដើម​។ ប៉ុន្តែ សាវ័ក​ប៉ុល​មិន​បាន​និយាយ​តែ​​អំពី​បញ្ហា​ក្នុង​សម័យ​ដែល​គាត់​រស់នៅ​នោះ​ទេ​។ គាត់​បាន​លើក​ឡើង អំពី​ការ​ជៀស​វាង​ការ “ពោល​ពាក្យ​អាក្រក់”(អេភេសូរ ៤:២៩)…

Read article
ការ​សរសើរ​ដំកើង ដោយ​មិន​បាន​ព្រៀង​ទុក

កិច្ចការ ១៦:១៦-២៦ លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ​។ កិច្ចការ ១៦:២៥ ក្នុង​អំឡុង​ដំណើរ​បេសកកម្ម​រយៈ​ពេល​ខ្លី នៅ​ប្រទេស​អេត្យូពី ក្រុម​ការងារ​របស់​យើង​បាន​រួម​ដំណើរ​ជាមួយ​ក្រុម​មួយ​ទៀត មកពី​អង្គការ​ក្នុង​តំបន់ ដើម្បី​ទៅ​ឈោង​ចាប់​យុវជន​មួយ​ក្រុម ដែល​កំពុង​រស់នៅ​ក្នុង​តង់ ក្នុង​តំបន់​អនាធិបតេយ្យ ដោយ​ការ​លំបាក​ជា​ខ្លាំង​។ ពួកគេ​មាន​ចិត្ត​រីករាយ ដែល​បាន​ជួប​យើង! យើង​ក៏​បាន​ចែក​ចាយ​ទី​បន្ទាល់ ពាក្យ​លើក​ទឹក​ចិត្ត និង​អធិស្ឋាន​ជាមួយ​គ្នា​។ ផ្នែក​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​នៅ​ថ្ងៃ​នោះ គឺ​នៅពេល​ដែល​សមាជិក​ក្រុម​ការងារ​ប្រចាំ​តំបន់ បាន​លេង​ហ្គី​តា​នាំ​យើង​ច្រៀង​សរសើរ​ដំកើង និង​ថ្វាយបង្គំ​ព្រះ ដោយ​មិន​ព្រៀង​ទុក ជាមួយ​មិត្ត​ភក្តិ​ថ្មីៗ​របស់​យើង នៅ​ពេល​ខែ​ភ្លឺ​។ ពេល​នោះ​ពិត​ជា​មានន័យ​ណាស់​។ ពួកគេ​រស់នៅ​ក្នុង​ស្ថានភាព​ដែល​ហាក់​ដូចជា​គ្មាន​សង្ឃឹម តែ​ពួក​គេ​មាន​ក្តី​សង្ឃឹម និង​ក្តី​អំណរ ដែល​មានតែ​ព្រះយេស៊ូវ​ទេ ដែល​អាច​ប្រទាន​ឲ្យ​បាន​។ បទ​គម្ពីរ​កិច្ចការ​ជំពូក១៦ ក៏​បាន​ចែង​អំពី​ការ​ច្រៀង​សរសើរ​ដំកើង ដោយ​មិន​បាន​ព្រៀង​ទុក​ផង​ដែរ​។ តែ​ការ​ច្រៀង​សរសើរ​ដំកើង​មួយ​នេះ បាន​ធ្វើ​ឲ្យ​កក្រើក​គុក ក្នុង​ទីក្រុង​ភីលីព​។ សាវ័ក​ប៉ុល និង​លោក​ស៊ីឡា​សត្រូវ​គេ​ចាប់​ខ្លួន​ដាក់គុក គេ​វាយ​ដុំ ធ្វើ​ទារុណកម្ម ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​បម្រើ​ព្រះយេស៊ូវ​។ ពួកគេ​មិន​បាន​អស់​សង្ឃឹម​ឡើយ តែ​ផ្ទុយ​ទៅវិញ ពួកគេ​ថ្វាយបង្គំ​ព្រះ ដោយ “ការ​អធិស្ឋាន និង​ការ​ច្រៀង​សរសើរ​ព្រះអង្គ” នៅ​ក្នុង​គុក​។ “នោះ​ស្រាប់តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង…

Read article
ដល់​ពេល​ទៅ​ផ្ទះ​របស់​យើង

១ពេត្រុស ៥:៦-១១ ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំយាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន​។ ១ពេត្រុស ៥:៨ នៅពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ អៃ(Al) និង​ខាត់ធី ស្គីហ្វ័រ(Kathy Schiffer) បើកបរ​យន្តហោះ​ដ៏​ល្បី​ល្បាញ​របស់​ពួកគេ ដែល​នៅ​សល់​ពី​សម័យ​សង្រ្គាម​លោក​លើកទី២ ទៅ​កាន់​កន្លែង​តាំងពិពណ៌​យន្តហោះ ការ​ឆ្លើយតប​របស់​អតីត​យុទ្ធជន​ចំពោះ​យន្តហោះ​របស់​ពួកគេ មានន័យ​បំផុត​ចំពោះ​ពួកគេ​។ អតីត​យុទ្ធជន​ដែល​មាន​វ័យ​ចាស់​មួយ​ចំនួន បាន​ចូល​មក​រក​ពួកគេ ដើម្បី​ជជែក​គ្នា​អំពី​សង្រ្គាម ដែល​ពួកគេ​បាន​បម្រើ​ការ​ជា​កងទ័ព និង​យន្តហោះ​ដែល​ពួកគេ​បាន​បើកបរ​។ ភាគ​ច្រើន នៅពេល​ដែល​ពួកគេ​លើកយក​រឿង​សង្រ្គាម​របស់​ពួក​គេ​មក​និយាយ ពួក​គេ​បាន​ចែក​ចាយ​ទាំង​ទឹក​ភ្នែក​។ ពួកគេ​ជា​ច្រើន​នាក់​បាន​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​បំផុត​ដែល​ពួកគេ​បាន​ទទួល ក្នុង​អំឡុង​ពេល​ពួកគេ​កំពុង​ប្រើ​ប្រទេស​ជាតិ គឺ​ដំណឹង​ដែល​គេ​ប្រកាស​ថា “សង្រ្គាម​ចប់​ហើយ! តោះ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ”។ ពាក្យ​សម្តី​ដ៏​មានន័យ របស់​មនុស្ស​ជំនាន់​មុន បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សង្រ្គាម​ដែល​អ្នកជឿ​ព្រះ​យេស៊ូវ​កំពុង​តែ​ត​យុទ្ធ ជា​ការ​ប្រយុទ្ធ​ដ៏​ល្អ​នៃ​សេចក្តី​ជំនឿ ប្រឆាំង​នឹង​អារក្ស​ដែល​ជា​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង​។ សាវ័ក​ពេត្រុស​បាន​ដាស់តឿន​យើង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន”(១ពេត្រុស ៥:៨)។ វា​ល្បួង​យើង តាម​មធ្យោបាយ​ផ្សេងៗ ហើយ​ប្រើ​ការ​បាក់​ទឹក​ចិត្ត ក្នុង​ទុក្ខ​លំបាក និង​ការ​បៀតបៀន ដើម្បី​ព្យាយាម​ទាញ​នាំ​យើង ចេញ​ឆ្ងាយ​ពី​ជំនឿ​លើ​ព្រះយេស៊ូវ​។ សាវ័ក​ពេត្រុស​ក៏បាន​ជំរុញ​អ្នកអាន​សំបុត្រ​គាត់…

Read article
ភាព​ស្រស់​ស្អាត ក្នុង​កន្លែង​អស់​សង្ឃឹម

អេសាយ ៦១:១-៣ នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ​សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួងលំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់​។ អេសាយ ៦១:៣ នៅពេល​ល្ងាច​មួយ​នោះ ខ្ញុំ​បាន​កត់​សំ​គាល់​ឃើញ​ថ្នាល​ដំណាំ​ជាជួរ ក្នុង​ដីឡូ​ក្បែរ​ផ្ទះ​ខ្ញុំ​។ ជួរ​នីមួយៗ​មាន​ស្លឹក​ឈើ​ពណ៌​បៃតង​តូចៗ​ដុះ​ចេញ​ពី​ដី ជាមួយ​ពន្លក​តូចៗ​។ នៅពេល​ព្រឹក​បន្ទាប់ ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ខ្ញុំ​ក៏​បាន​ឈប់​ត្រឹង​មួយ​កន្លែង ពេល​ដែល​ខ្ញុំ​បាន​ឃើញ​កូន​ដើម​ផ្កា​ធូលីប​ពណ៌​ក្រហម ក្នុង​ចំនួន​ច្រើន​សន្ធឹក កំពុង​ដុះ​ឡើង ក្នុង​ដីឡូ​នោះ​។ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​កាលពី​ឆ្នាំ​មុន មាន​មនុស្ស​មួយ​ក្រុម​បាន​យក​មើម​ដើម​ផ្កា​ធូលីប​មក​ដាំ ក្នុង​ដីឡូ​ដែល​គេ​ទុកចោល នៅ​ទូ​ទាំង​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ឈីកាហ្គោ​។ ពួកគេ​បាន​ជ្រើស​រើស​យក​ពូជ​ផ្កា​ធូលីប​ពណ៌​ក្រហម ជា​តំណាង​ឲ្យ​ការ​រើសអើង​របស់​ធនាគារ មក​លើ​អ្នក​ស្នើសុំ​ប្រាក់​កម្ចី ដែល​មាន​ផល​ប៉ះ​ពាល់​មក​លើ​តំបន់ ដែល​ជនជាតិ​ភាគ​តិច​រស់នៅ​។ ផ្កា​ធូលីបទាំង​នោះ​ជា​តំណាង​ឲ្យ​ផ្ទះ ដែល​គេ​អាច​សាង​សង់​នៅ​លើ​ដីឡូ​ទាំង​នោះ​។ រាស្រ្ត​របស់​ព្រះ​បាន​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​រាប់​ចាប់​តាំងពី​ការ​និ​ទេស​ចេញពី​ស្រុក​កំណើត រហូត​ដល់​ការ​រើសអើង ដោយ​ប្រកាន់​ពូជ​សាសន៍​ជាដើម​។ តែ​យើង​នៅតែ​អាច​រក​ឃើញ​ក្តី​សង្ឃឹម​។ កណ្ឌ​គម្ពីរ​អេសាយ​បាន​រំឭក​ប្រជាជន​អ៊ីស្រាអែល ក្នុង​អំឡុង​ពេល​និរទេស​ថា ព្រះអម្ចាស់​នឹង​មិន​ចាក​ចេញពី​ពួកគេ​ឡើយ​។ ព្រះអង្គ​នឹង​ប្រទាន “ភួង​លម្អ” ជំនួស​ផេះ​។ សូម្បីតែ​អ្នក​ក្រ​ក៏​នឹង​ទទួល “ដំណឹង​ល្អ”(៦១:‌១)។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​កែ​ប្រែ​វិញ្ញាណ​ដែល​អស់​សង្ឃឹម ឲ្យ​ក្លាយ​ជា “អាវ​នៃ​សេចក្តី​សរសើរ”។ ពាក្យ​ប្រៀប​ប្រដូច​ទាំង​នេះ​បាន​បង្ហាញ​នូវ​សិរី​ល្អ​របស់​ព្រះអង្គ ហើយ​នាំក្តី​អំណរ​ដល់​រាស្រ្ត​ព្រះអង្គ ដែល​បាន​ប្រែ​ក្លាយ​ជា “ដើមឈើ​នៃ​សេចក្តី​សុ​ចរិត” គឺ​មិនមែន​ជា​ឈើ្លយ​សឹក​ដែល​អស់​អ​សង្ឃឹម​ទៀត​ទេ(ខ.៣)។ ផ្កា​ធូលីប​ទាំង​នោះ​ក៏បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះអម្ចាស់​អាច​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត…

Read article