ទៅប្រាប់គេ អំពីការអ្វីដែលព្រះអង្គបានធ្វើ
២កូរិនថូស ៥:១២-២១ ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ … គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ។ ២កូរិនថូស ៥:២០ លោកប៊ីល ថូបៀស(Tobias) មិត្តភក្តិរបស់ខ្ញុំ ដែលរៀនជាមួយគ្នានៅមហាវិទ្យាល័យ។ គាត់បានទៅធ្វើការបម្រើព្រះ ជាបេសកជន នៅលើកោះមួយ ក្នុងមហាសមុទ្របាស៊ីហ្វិក អស់ជាច្រើនឆ្នាំ។ គាត់បានចែកចាយទីបន្ទាល់របស់យុវជនវ័យក្មេងម្នាក់ ដែលបានចាកចេញពីស្រុកកំណើត ទៅស្វែងរកភាពមានបាន។ តែមិត្តភក្តិគាត់ម្នាក់បាននាំគាត់ ទៅព្រះវិហារ ដែលនៅទីនោះ គាត់បានឮដំណឹងល្អរបស់ព្រះយេស៊ូវ ហើយគាត់ក៏បានទទួលជឿព្រះអង្គជាព្រះអង្គសង្រ្គោះ។ យុវជននោះចង់នាំដំណឹងល្អទៅចែកចាយដល់ប្រជាជនគាត់ ដែល “កំពុងផុងខ្លួនជ្រៅក្នុងអំពើមន្តអាគម” ដូចនេះ គាត់ក៏បានស្វែងរកបេសកជនម្នាក់ ឲ្យទៅឈោងចាប់ពួកគេ។ ប៉ុន្តែ មានបេសកជនម្នាក់បានប្រាប់គាត់ ឲ្យចេញទៅប្រាប់ពួកគេ អំពីការអ្វីដែលព្រះបានធ្វើសម្រាប់គាត់(មើលម៉ាកុស ៥:១៩)។ គាត់ក៏បានធ្វើតាមការណែនាំរបស់បេសកជនរូបនោះ។ មនុស្សមួយចំនួនក្នុងស្រុកកំណើតរបស់គាត់ក៏បានទទួលជឿព្រះយេស៊ូវ តែភាពផុសផុលធំបំផុតកើតមាន នៅពេលដែលមេធ្មប់ម្នាក់ ប្រចាំតំបន់នោះ បានដឹងថា ព្រះយេស៊ូវជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។ មេធ្មប់នោះបានទទួលជឿព្រះយេស៊ូវ ហើយក៏បានចែកចាយអំពីព្រះអង្គ នៅទូទាំងតំបន់ដែលពួកគេរស់នៅ។ ក្នុងរយៈពេល៤ឆ្នាំ ការធ្វើបន្ទាល់របស់យុវជននោះ នាំឲ្យមានការបង្កើតពួកជំនុំ បាន៧កន្លែង ក្នុងតំបន់នោះ។…
Read article