ទឹកភ្នែកនៃក្តីអំណរ
យេរេមា ៣១:៣-៩ គេនឹងមកដោយទឹកភ្នែក និងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ។ យេរេមា ៣១:៩ ថ្ងៃមួយ នៅពេលដែលលោកឌីន(Dean) ចេញពីផ្ទះ គាត់ក៏បានឃើញមិត្តភក្តិគាត់មួយចំនួន កំពុងរង់ចាំគាត់នៅក្រៅផ្ទះ ដោយមានដៃកាន់ប៉េងប៉ោងហោះ។ មិត្តភក្តិគាត់ម្នាក់ឈ្មោះ ចស(Josh) ក៏បានដើរចេញមក ហើយក៏បានប្រាប់គាត់ថា ពួកគេបានយកបទកំណាព្យរបស់គាត់ ទៅចូលរួមក្នុងការប្រកួតមួយ។ រួចលោក ចស ក៏បានប្រគល់ស្រោមសំបុត្រទៅគាត់។ នៅក្នុងស្រោមសំបុត្រនោះ គាត់ក៏បានឃើញកាតមួយសន្លឹក ដែលមានអក្សរសរសេរពីលើថា “រង្វាន់សម្រាប់ជ័យលាភីលេខ១” ហើយមិនយូរប៉ុន្មាន ពួកគេម្នាក់ៗក៏បានអបអរគាត់ ដោយចិត្តរំភើបរីករាយ រហូតចេញទឹកភ្នែក។ មិត្តភក្តិរបស់លោកឌីន បានធ្វើនូវរឿងដ៏មានន័យ ដោយបានបញ្ជាក់ឲ្យគេដឹងថា គាត់ពិតជាមានអំណោយទានផ្នែកតែងនិពន្ធ។ ការអរសប្បាយរហូតដល់ស្រក់ទឹកភ្នែក គឺជាបទពិសោធន៍ដែលយើងប្រហែលពិបាកយល់។ តាមធម្មតា ការស្រក់ទឹកភ្នែកគឺជាការឆ្លើយតប ចំពោះការឈឺចាប់ មិនមែនក្តីអំណរនោះទេ ហើយក្តីអំណរបង្ហាញចេញមក ដោយការសើចសប្បាយ មិនមែនដោយទឹកភ្នែកទេ។ អ្នកចិត្តសាស្រ្តជាជនជាតិអ៊ីតាលីម្នាក់ បានកត់សំគាល់ឃើញថា ទឹកភ្នែកនៃក្តីអំណរកើតមាន នៅពេលដែលយើងមានការប៉ះពាល់ចិត្តផ្ទាល់ខ្លួន ក្នុងលក្ខណៈស៊ីជម្រៅ ដែលមានដូចជា ពេលដែលយើងមានអារម្មណ៍ថា គេស្រឡាញ់យើងខ្លាំង ឬយើងបានសម្រេចគោលដៅដ៏សំខាន់មួយ។ ការនេះនាំឲ្យពួកគេសន្និដ្ឋានថា ទឹកភ្នែកនៃក្តីអំណរ…
Read article