នំម៉ាណាប្រចាំថ្ងៃ

You are here:
មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ថ្វាយ​ព្រះគ្រីស្ទ

ទីតុស ២:៦-៨ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅមុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថាន​សួគ៌​។ ម៉ាថាយ ៥:១៦ កាល​លោក​ឆាលី វ៉ដ(Charlie Ward) រៀន​នៅ​សកលវិទ្យាល័យ​រដ្ឋ​ផ្លូរីដា គាត់​គឺ​ជា​កីឡាករ​ពីរ​ប្រភេទ​ប្រចាំ​សាលា​​។ នៅ​ឆ្នាំ១៩៩៣ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់ ហេសមែន សម្រាប់​កីឡាករ​បាល់​ទាត់​មហាវិទ្យាល័យ​អាមេរិក​ដែល​ល្អ​ជាងគេ ហើយ​គាត់​ក៏​ជា​តារា​បាល់​បោះ​ដ៏​ឆ្នើម ក្នុង​ក្រុម​របស់​គាត់​ផង​ដែរ​។ ថ្ងៃ​មួយ នៅ​ក្នុង​ការ​ជជែក​គ្នា​មុន​ពេល​ការ​ប្រកួត គ្រូ​បង្វឹក​របស់​គាត់​បាន​ប្រើ​ភាសា​អសុរោះ ទៅ​កាន់​ក្រុម​របស់​គាត់​។ គ្រូ​បង្វឹក​រូប​នោះ​ក៏​បាន​កត់​សំគាល់​ឃើញថា ឆាលី មាន​ទឹក​មុខ​មិន​ស្រួល ហើយក៏​បាន​សួរ​គាត់​ថា “ឆាលី មាន​រឿង​អី?” ឆាលី​ក៏បាន​ប្រាប់​គាត់​ថា “លោក​គ្រូ​ដឹង​ទេ លោក​គ្រូ បូឌិន(Bowden) ជា​គ្រូ​បង្វឹក​របស់​ក្រុម​កីឡាករ​បាល់​ទាត់ មិន​បាន​ប្រើ​ភាសា​ប្រភេទ​នេះ​ទេ តែ​គាត់​អាច​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រឹង​ប្រែង​ប្រកួត​អត់ពី​សមត្ថភាព”។ ដោយសារ​ឆាលី មាន​ចរិត​លក្ខណៈ​ដូច​ព្រះយេស៊ូវ នោះ​គាត់​អាច​និយាយ​ដោយ​សុភាព​ទៅ​កាន់​គ្រូ​បង្វឹក​រូប​នោះ អំពី​បញ្ហា​នេះ​។ តាម​ពិត ក្រោយមក គ្រូ​បង្វឹក​នោះ​ក៏បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​មាន​អារម្មណ៍​​ហាក់​ដូចជា​មាន​ទេវតា​មួយ​អង្គ មើលទៅ​គាត់ ពេល​គាត់​កំពុង​ជជែក​ជា​មួយ​ឆាលី​។ ការ​បន្ត​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​អ្នក​មិន​ជឿ​ព្រះ និង​ការ​ធ្វើ​បន្ទាល់​ដ៏​ស្មោះ​ត្រង់​ថ្វាយ​ព្រះគ្រីស្ទ មិនមែន​ជា​ការ​ងាយ​ទេ​។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ…

Read article
ការ​ឆ្លើយតប ដោយ​ការ​ដឹង​គុណ

ដានីយ៉ែល ៦:១-១០ លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក១ថ្ងៃ៣ដង ដូចជា​កាលពី​មុន​។ ដានីយ៉ែល ៦:១០ លោក​ធីម៉ូថេ(Timothy) ជា​នាវិក​ជនជាតិ​អូស្ត្រាលី ដែល​បាន​រស់​ដោយសារ​សាច់​ត្រី​ឆៅ និង​ទឹក​ភ្លៀង​តែ​ម្នាក់ឯង អស់​រយៈ​ពេល៣ខែ​។ ទូក​ក្តោង​របស់​គាត់​បាន​ខូច​ដោយសារ​ខ្យល់​ព្យុះ ហើយ​បាន​រសាត់​អណ្ដែត​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ចម្ងាយ​ជិត២ពាន់​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​។ ប៉ុន្តែ ក្រោយមក ពួក​នាវិក​នៅ​លើ​ទូក​នេសាទ​របស់​ជនជាតិ​ម៉ិចស៊ីកូ ដែល​កំពុង​នេសាទ​ត្រី​ធូណា បាន​ប្រទះ​ឃើញ​ទូក​ក្តោង​របស់​គាត់ ដែល​បាន​ខូច​នោះ ហើយ​ក៏​ជួយ​សង្គ្រោះ​គាត់​។ ក្រោយមក បុរស​ស្គម​ស្គាំង និង​ទ្រោម​ខ្លួន​ដោយសារ​អាកាសធាតុ​ដ៏​កាច​សាហាវ ក៏​បាន​ប្រកាស​ថា “ខ្ញុំ​ពិតជា​ចង់​ថ្លែង​អំណរ​គុណ​ក្រៃ​លែង ចំពោះ​កាពីទែន​របស់​ទូក​នេសាទ និង​ក្រុម​ហ៊ុន​នេសាទ ដែល​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ”។ លោក​ធីម៉ូថេ បាន​ថ្លែង​អំណរ​គុណ បន្ទាប់ពី​គាត់​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​នៅ​កណ្តាល​មហា​សមុទ្រ ប៉ុន្តែ ហោរា​ដានីយ៉ែល​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ដឹង​គុណ​ព្រះអម្ចាស់ នៅមុន​ពេល នៅ​ក្នុង​ពេល និង​នៅ​ក្រោយ​ពេល​ដែល​គាត់​ជួប​រឿង​វិបត្តិ​។ គាត់​ត្រូវ​គេ​និរទេស ទៅ​ទីក្រុង​បាប៊ីឡូន​ពី​នគរ​យូដា ជា​មួយ​ពូជ​អំបូរ​យូដា​ដទៃ​ទៀត(ដានីយ៉ែល ១:១-៦)។ ប៉ុន្តែ ក្រោយមក គាត់​ក៏បាន​ឡើង​កាន់​មុខ​តំណែង​ធំ ដែល​ធ្វើ​ឲ្យ​ពួក​នាម៉ឺន​ដទៃ​ទៀត​ច្រណែន​ឈ្នានីស ហើយ​ចង់​ឲ្យ​គេ​សម្លាប់​គាត់(៦:១-៧)។ ពួក​សត្រូវ​របស់​គាត់ ក៏បាន​ទៅ​គាល់​អធិរាជ​នៃ​ចក្រភព​បាប៊ីឡូន ដើម្បី​សូម​ឲ្យ​ទ្រង់​ចេញ​ច្បាប់ ដែល​ចែងថា នរណា​ក៏​ដោយ​ដែល​អធិស្ឋាន​ទៅ​រក​ព្រះ​ណាមួយ នឹង​ត្រូវ​គេ​កាត់​ទោស ដោយ​បោះ​ចូល​ទៅ​ក្នុង​រូង​សឹង(ខ.៧)។ នៅពេល​នោះ…

Read article
ការ​តវ៉ា​នឹង​ព្រះអម្ចាស់

យ៉ូប ១៣:១-១២ តែ​ខ្ញុំ​ចង់​ទូល​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្តា​វិញ ខ្ញុំ​ប៉ង​នឹង​ត​តបនឹង​ព្រះ​តែ​ម្តង​។ យ៉ូប ១៣:៣ បុរស​ម្នាក់​បាន​ទៅ​តុលាការ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទាស់​នឹង​ព្រះ​។ គាត់​បាន​អះអាង​ថា ព្រះ​ទ្រង់ “គ្មាន​សេចក្តី​មេត្តា” ចំពោះ​គាត់ ហើយ​ព្រះអង្គ​មាន “អាកប្ប​កិរិយា​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ”។ ចៅ​ក្រម​ក៏បាន​បដិសេធន៍​មិន​ទទួល​ពាក្យ​បណ្ដឹង​មួយ​នេះ ដោយ​និយាយ​ថា បុរស​នោះ​មិន​ត្រូវ​ការ​ជំនួយ​ផ្នែក​ច្បាប់​ទេ តែ​គាត់​ត្រូវ​ការ​ជំនួយ​ពី​ពេទ្យ​ផ្លូវ​ចិត្ត​។ នេះ​ជា​រឿង​ពិត ដែល​គួរ​ឲ្យ​អស់​សំណើច តែ​ក៏​គួរ​ឲ្យ​សោក​ស្តាយ​ផង​ដែរ​។ ប៉ុន្តែ តើ​យើង​មាន​គំនិត​ខុសពី​គាត់​ទេ? នៅពេល​ខ្លះ តើ​យើង​ចង់​និយាយ​ទៅ​កាន់​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ​ថា “ព្រះ​អង្គ​អើយ ប៉ុណ្ណឹង​បាន​ហើយ ទូល​បង្គំ​លំបាក​គ្រប់​គ្រាន់​ហើយ!” តើ​លោក​យ៉ូប​បាន​ធ្វើ​ដូច​នេះ​ទេ? ជាក់​ស្តែង គាត់​បាន​តវ៉ា​នឹង​ព្រះអង្គ​។ បន្ទាប់ពី​គាត់​បាន​ស៊ូ​ទ្រាំ​នឹង​សោក​នាដកម្ម​ដែល​មិន​អាច​ពិពណ៌នា​បាន គាត់​ក៏​បាន​និយាយ​ថា គាត់​ចង់​តវ៉ា​នឹង​ព្រះអម្ចាស់(យ៉ូប ១៣:៣)។ ចូរ​យើង​ស្រមៃ អំពី​ការ​តវ៉ា​នឹង​ព្រះអង្គ​នៅ​ក្នុង​តុលាការ (៩:៣)។ គាត់​ថែម​ទាំង​បាន​ទូល​សូម​ព្រះ​អង្គ​ថា “សូម​ទ្រង់​ដក​ព្រះ​ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូល​បង្គំ​ចេញ ហើយ​សូម​កុំ​ឲ្យ​សេចក្តី​ស្ញែង​ខ្លាច​របស់​ទ្រង់ មក​បំភ័យ​ទូល​បង្គំ​ទៀត”(១៣:២១)។ គាត់​បាន​តវ៉ា​នឹង​ព្រះអង្គ មិនមែន​ដោយសារ​ភាព​ស្អាត​ស្អំ​របស់​គាត់​ទេ ប៉ុន្តែ ដោយសារ​គាត់​ចង់​ចោទ​សួរ​អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់ នៅ​ក្នុង​ការ​ទម្លាក់​សេចក្តី​វេទនា​មក​លើ​គាត់​។ គឺ​ដូច​ដែល​គាត់​បាន​សួរ​ព្រះ​អង្គ​ថា “ដែល​សង្កត់សង្កិន​ដូច្នេះ តើមាន​ប្រយោជន៍​ដល់​ទ្រង់​ឬ?”(១០:៣)។ ជួនកាល យើង​មាន​អារម្មណ៍​ថា ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​យើង ដោយ​អយុត្តិធម៌ ឬ​មិន​សម​ហេតុផល​។…

Read article
ការ​ឆ្លើយតប​ចំពោះ​ការ​អត់​ទោស​របស់​ព្រះអង្គ

មីកា ៧:១៨-២០ តើមាន​អ្នកណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត…? មីកា ៧:១៨ នៅ​ក្នុង​ទិវា​អរ​ព្រះគុណ​ព្រះ ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​អាមេរិក ប្រធានាធិបតី​អាមេរិក​តែងតែ​ស្វាគមន៍​សត្វ​មាន់​ទើគី​ពីរ​ក្បាល ចូល​ទៅ​ក្នុង​សេតវិមាន មុន​ពេល​ពួកវា​ទទួល​ការ​លើក​លែង​ទោស​ពី​ប្រធានាធិបតី​។ គេ​មិន​យក​ពួកវា​ទៅ​សម្លាប់​ធ្វើ​ម្ហូប សម្រាប់​បរិភោគ​ជា​ប្រពៃណី ក្នុង​ទិវា​អរ​ព្រះគុណ​ព្រះ ដូច​សត្វ​មាន់​ទើគី​ដទៃ​ទៀត​ទេ តែ​ផ្ទុយ​ទៅវិញ ពួកវា​បាន​រស់នៅ​ដោយ​សុវត្ថិភាព​អស់​មួយ​ជីវិត ក្នុង​កសិដ្ឋាន​មួយ​។ ទោះ​សត្វ​មាន់​ទើគី​មិន​អាច​យល់​អត្ថន័យ​នៃ​សេរី​ភាព ដែលគេ​បាន​ផ្តល់​ឲ្យ​ពួកវា​ក៏ដោយ ក៏​ប្រពៃណី​ប្រចាំ​ឆ្នាំ​ដ៏​ចម្លែក​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​អំណាច​នៃ​ការ​អត់ឱន​ទោស ដែល​ផ្តល់​ឲ្យ​នូវ​ជីវិត​ដល់​មនុស្ស​។ ហោរា​មីកា​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​អត់​ទោស កាល​គាត់​ថ្លែង​ទៅ​កាន់​ប្រជាជន​នៅ​ទីក្រុង​យេរូសាឡិម ដោយ​ការ​ព្រមាន​ធ្ងន់ៗ មកពី​ព្រះអម្ចាស់​។ ការ​ពិពណ៌នា​របស់​គាត់ មាន​ទម្រង់​ស្រដៀង​នឹង​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់ ដោយ​គាត់​បាន​កត់​ត្រា​អំពី​ការ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​បន្ទាល់ ទាស់​នឹង​ប្រជា​ជាតិ​មួយ​នេះ(មីកា ១:២) ដោយសារ​ពួកគេ​ចូល​ចិត្ត​ធ្វើ​ការ​អាក្រក់ មាន​ភាព​លោភលន់ មិន​ស្មោះ​ត្រង់ ហើយ​មាន​ហឹង្សា(៦:១០-១៥)។ ទោះ​ពួកគេ​បាន​បះបោរ​ប្រឆាំង​ព្រះអង្គ​យ៉ាង​ដូច​នេះ​ក៏ដោយ ក៏​នៅ​ចុង​បញ្ចប់ ហោរា​មីកា​ក៏បាន​ថ្លែង​អំពី​សេចក្តី​សង្ឃឹម ដែល​បាន​ចាក់ឫស ក្នុង​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា ព្រះអង្គ​មិន​មាន​សេចក្តី​ក្រោធ​ចំពោះ​ពួកគេ​ជា​រៀង​រហូត​ទេ តែ​ផ្ទុយ​ទៅវិញ ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​អត់​ទោស​ឲ្យ​បាប​របស់​ពួកគេ​វិញ(៧:១៨)។ ក្នុង​នាម​ព្រះអង្គ​ជា​ព្រះអាទិករ និង​ចៅ​ក្រម​មក​លើ​មនុស្ស​ទាំង​អស់ ព្រះ​អង្គ​ប្រកាស​ដោយ​អំណាច​ថា ព្រះអង្គ​នឹង​មិន​ប្រកាន់​ទោស​យើង​ជា​រៀង​រហូត​ទេ គឺ​ដោយសារ​ព្រះបន្ទូល​សន្យា​ដែល​ព្រះអង្គ​មាន​ចំពោះ​លោក​អ័ប្រាហាំ(ខ.២០) ដែល​បាន​សម្រេច​ក្នុង​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​លើក​លែង​ទោស​ឲ្យ​យើង ដែល​មិន​អាច​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​មួយរយ​ភាគរយ​។ នេះ​ជា​អំណោយ​ដែល​យើង​មិន​សមនឹង​ទទួល ហើយក៏​ជា​ព្រះពរ​ដ៏​លើសលប់​។…

Read article
ពន្លឺ​របស់​ព្រះគ្រីស្ទ​ភ្លឺ​ចែងចាំង

១យ៉ូហាន ១:៥-៧ ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ​។ ១យ៉ូហាន ១:៥ កាល​ភ្លើង​បាន​ដាច់ នៅ​តាម​ដង​ផ្លូវ ក្នុង​ទីក្រុង​ហាយលែនផាក រដ្ឋ​មីឈីហ្គិន ប្រជាជន​ក៏បាន​កើត​មាន​ចិត្ត​ចង់​ប្រើ​អគ្គិសនី ចេញ​ពី​ប្រភព​ថាមពល​មួយ​ទៀត គឺ​ព្រះ​អា​ទិត្យ​។ ទីក្រុង​នេះ​ខ្វះ​ថវិកា ដើម្បី​បង់​ប្រាក់​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនី​។ ក្រុម​ហ៊ុន​អគ្គិសនី​ក៏​បាន​បិទ​ភ្លើង នៅ​តាម​ផ្លូវ ហើយ​ក៏​បាន​ដោះ​អំពូល​ភ្លើង ចេញពី​បង្គោល​ភ្លើង១៤០០ដើម​។ ការ​នេះ​បាន​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព នៅ​ក្នុង​ពេល​ងងឹត នៅ​ពេលយប់​។ មាន​ពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សព្វថ្ងៃ​នេះ “នៅ​ពេល​ទៀប​ភ្លឺ មាន​ក្មេងៗ​ពីរបី​នាក់​ដើរ​តាម​ផ្លូវ​ទៅរៀន នៅពេល​ដែល​មេឃ​នៅ​ងងឹត​នៅឡើយ​។ គ្មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​ផ្លូវ​ទេ ដូច​នេះ ពួកគេ​ត្រូវ​ដើរទៅ​រៀន ដោយ​ការ​ប្រថុយ​ប្រថាន”។ រឿង​នេះ​មាន​ការ​ផ្លាស់​ប្តូរ នៅពេល​ដែល​ក្រុម​ការងារ​មួយ ដែល​មិន​រក​ប្រាក់​ចំណេញ ត្រូវ​បាន​គេ​បង្កើត​ឡើង ដើម្បី​ដំឡើង​ភ្លើង​បំភ្លឺ​ផ្លូវ ក្នុង​ទីក្រុង​នេះ​។ អង្គការ​មនុស្ស​ធម៌​មួយ​នេះ​បាន​រួបរួម​គ្នា ដើម្បី​ជួយ​ទីក្រុង​នេះ​កាត់​បន្ថយ​ចំណាយ ទៅ​លើ​ការ​បង់​ថ្លៃ​ភ្លើង ខណៈ​ពេល​ដែល​ពួកគេ​អាច​ប្រើ​ប្រភព​ភ្លើង​អគ្គិសនី ដែល​ជួយ​បំពេញ​តម្រូវការ​របស់​ប្រជាជន​។ ក្នុង​ការ​រស់នៅ​របស់​យើង​ក្នុង​ព្រះគ្រីស្ទ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ប្រភព​នៃ​ពន្លឺ​។ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែងថា “ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ”(១យ៉ូហាន ១:៥)។ កណ្ឌ​គម្ពីរ​យ៉ូហាន​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា “តែបើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូចជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ…

Read article
ការ​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​ព្រះ

ម៉ាកុស ៦:៣៥-៤៤ តែ​ទ្រង់​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ​។ ម៉ាកុស ៦:៣៧ កាល​មិត្ត​ភក្តិ​ខ្ញុំ និង​ស្វាមី​របស់​គាត់ មិន​អាច​មាន​ផ្ទៃពោះ វេជ្ជ​បណ្ឌិត​ក៏បាន​ណែនាំ​គាត់ ឲ្យ​ទទួល​ការ​ព្យាបាល​បែប​វេជ្ជ​សាស្រ្ត ដើម្បី​ឲ្យ​អាច​មាន​កូន​។ មិត្ត​ភក្តិ​ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ​។ គាត់​បាន​សួរ​ខ្លួន​ឯង​ថា “តើ​ការ​អធិស្ឋាន​មិន​មាន​អំណាច​គ្រប់​គ្រាន់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ទេឬ?” “តើ​ខ្ញុំ​ពិតជា​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​បែប​វេជ្ជ​សាស្រ្ត​នេះ​មែន​ទេ?” មិត្ត​ភក្តិ​របស់​ខ្ញុំ​កំពុង​ព្យាយាម​ស្វែង​យល់ អំពី​របៀប​ដែល​ព្រះអម្ចាស់ អាច​ធ្វើ​ការ តាមរយៈ​ការងារ​របស់​មនុស្ស​។ រឿង​ព្រះយេស៊ូវ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស អាច​ជួយ​បក​ស្រាយ​ចម្ងល់​នេះ​បាន(ម៉ាកុស ៦:៣៥-៤៤)។ យើង​ប្រហែល​បាន​ដឹង​ថា រឿង​នេះ​បាន​បញ្ចប់​យ៉ាង​ដូច​ម្តេច គឺ​ដោយសារ​មនុស្ស​រាប់​ពាន់​នាក់​បាន​ទទួល​អាហារ ដោយ​ការ​អស្ចារ្យ ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ដោយ​ប្រើ​នំ​ប៉័ង និង​ត្រី​តែ​បន្តិច​បន្តួច(ខ.៤២)។ ប៉ុន្តែ ចូរ​យើង​កត់​សំគាល់​ថា តើ​នរណា​ជា​អ្នក​ចែក​អាហារ​ដល់​ហ្វូង​មនុស្ស? គឺ​ពួក​សាវ័ក(ខ.៣៧)។ ចុះ​ក្រោយមក​ទៀត? គឺ​ពួក​សាវ័ក​ដដែល(ខ.៣៩-៤៣)។ គឺ​ដូច​ដែល​ព្រះយេស៊ូវ​បង្គាប់​ពួក​គេ​ថា “ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ”(ខ.៣៧)។ ព្រះយេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ ប៉ុន្តែ ការ​អស្ចារ្យ​នោះ​កើត​ឡើង នៅពេល​ដែល​ពួក​សាវ័ក​ធ្វើ​តាម​បង្គាប់​ព្រះអង្គ​។ ភោគផល​ល្អ គឺជា​អំណោយ​មក​ព្រះ(ទំនុក​ដំកើង ៦៥:៩-១០) ប៉ុន្តែ កសិករ​ត្រូវតែ​ធ្វើ​ការ​ដាំ​ដុះ​។ ព្រះយេស៊ូវ​បាន​សន្យា​លោក​ពេត្រុស​ថា គាត់​នឹង​ចាប់​ត្រី​បាន​ច្រើន តែ​អ្នក​នេសាទ​រូប​នេះ ត្រូវតែ​ទម្លាក់​សំណាញ់​ចូល​ទៅ​ក្នុង​ទឹក(លូកា ៥:៤-៦)។ ព្រះអម្ចាស់​អាច​ថែរក្សា​ភព​ផែនដី និង​ធ្វើ​ការ​អស្ចារ្យ…

Read article
អរ​ព្រះគុណ​ព្រះអង្គ ក្នុង​ពេល​មាន​ទុក្ខ​លំបាក

ទំនុក​ដំកើង ១០០ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះគុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយបទ​សរសើរ ចូរ​អរ​ព្រះគុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ​នាម​ទ្រង់​ចុះ​។ ទំនុក​ដំកើង ១០០:៤ ខ្ញុំ​បាន​យក​ចិត្ត​ទុកដាក់ និង​អធិស្ឋាន​ឲ្យ​មិត្ត​រួម​អាជីព​ជា​អ្នក​និពន្ធ​ម្នាក់ ដែល​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម ដែល​និយាយ​អំពី​ការ​ធ្វើ​ដំណើរ​របស់​គាត់​ឆ្លង​កាត់​ជំងឺ​មហារីក​។ ពេល​ខ្លះ​គាត់​បាន​ចែកចាយ​អំពី​ការ​ឈឺ​ចាប់​ផ្លូវ​កាយ និង​បញ្ហា​ប្រឈម​ដែល​គាត់​បាន​ជួប ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ហើយ​ពេល​ខ្លះ​ទៀត គាត់​ក៏​បាន​ចែក​ចាយ​សំណូម​ពរ​អធិស្ឋាន អម​ដោយ​ខ​គម្ពីរ​លើក​ទឹក​ចិត្ត និង​ការ​សរសើរ​ដំកើង​ព្រះ​។ ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត នៅពេល​ដែល​បាន​ឃើញ​គាត់​មាន​ទឹក​មុខ​ញញឹម ដោយ​ចិត្ត​ក្លាហាន ទោះ​គាត់​កំពុង​រង់​ចាំ​ការ​ព្យាបាល នៅ​មន្ទីរ​ពេទ្យ ឬ​កំពុង​នៅ​ផ្ទះ ដោយ​មាន​ក្បាល​រុំ​កន្សែង ដោយសារ​សក់​គាត់​បាន​ជ្រុះ​អស់​។ ទោះ​គាត់​ជួប​បញ្ហា​ប្រឈម​យ៉ាងណា​ក៏ដោយ ក៏​គាត់​មិន​ដែល​ភ្លេច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​ទុកចិត្ត​ព្រះអង្គ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ទុក្ខ​លំបាក​។ ពេលណា​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក យើង​ប្រហែល​ពិបាក​ស្វែងរក​ហេតុផល ដើម្បី​អរ​ព្រះគុណ និង​សរសើរ​ដំកើង​ព្រះ​។ ទោះជា​យ៉ាងណា​ក៏ដោយ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០០ បាន​ផ្តល់​ឲ្យ​យើង​នូវ​ហេតុផល ដែល​ត្រូវ​អរ​សប្បាយ ហើយ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះអង្គ ទោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បន្លឺ​សម្លេង​ថា “ត្រូវ​ឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់ យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់”(ខ.៣)។ គាត់​ក៏បាន​បន្ថែម​ទៀត​ថា “ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជានិច្ច…

Read article
ចរិត​លក្ខណៈ​ដែល​ត្រូវ​ផ្លាស់​ប្តូរ

២ពេត្រុស ១:៣-១១ ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់​។ ២ពេត្រុស ១:៥ លោក​ដូមីនិក បួស៍(Dominique Bouhours) ជា​គ្រូ​បង្រៀន​វេយ្យាករណ៍ នៅ​សតវត្សរ៍ទី១៧​។ នៅ​ថ្ងៃ​គាត់​លាចាក​លោក ក្រុម​គ្រួសារ​បាន​ជួប​ជុំ​គ្នា នៅ​ជុំ​វិញ​គាត់ ដែល​កំពុង​គេង​នៅ​លើ​គ្រែ​។ គេ​ឮ​ល្បី​ថា មុន​ពេល​គាត់​ផុត​ដង្ហើម គាត់​បាន​និយាយ​ពាក្យ​ចុង​ក្រោយ​ថា “ឃ្លា ខ្ញុំ​ជិត​ស្លាប់​ហើយ និង​ឃ្លា ខ្ញុំ​នឹង​ស្លាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ សុទ្ធតែ​ត្រូវ​តាម​វេយ្យាករណ៍​ដូច​គ្នា”។ តើមាន​នរណា​ខ្វល់​អំពី​វេយ្យាករណ៍ នៅពេល​ដែល​ខ្លួន​ហៀបនឹង​ផុត​ដង្ហើម​នៅ​លើ​គ្រែ? គឺ​មានតែ​អ្នក​ដែល​ខ្វល់​អំពី​វេយ្យាករណ៍​ពេញ​មួយ​ជីវិត​ទេ ដែល​មាន​ការ​ផ្ដោត​ចិត្ត​យ៉ាង​ដូច​នេះ​។ នៅពេល​ដែល​យើង​ឈាន​ដល់​វ័យ​ចាស់ យើង​ពិបាក​លះបង់​ទម្លាប់​ចាស់​របស់​យើង​។ ការ​សម្រេច​ចិត្ត​ជា​ច្រើន ដែល​យើង​មាន​ពេញ​មួយ​ជីវិត ប្រែ​ក្លាយ​ជា​ទម្លាប់​ក្នុង​ការ​រស់នៅ ហើយ​ទម្លាប់​នោះ​បង្កើត​ឲ្យ​មាន​ចរិត​លក្ខណៈ​ល្អ ឬ​អាក្រក់ ក្នុង​ជីវិត​យើង​។ អត្ត​សញ្ញាណ​របស់​យើង ដែល​បង្ហាញថា យើង​ជា​នរណា មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​ការ​សម្រេច​ចិត្ត​របស់​យើង​នោះ​ឯង​។ ការ​បង្កើត​ទម្លាប់​ដែល​គោរព​ប្រតិបត្តិ​ព្រះ មាន​ភាព​ងាយ​ស្រួល​ជាង នៅពេល​ដែល​ចរិត​លក្ខណៈ​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​​ងាយ​បត់​បែន​។ ហេតុ​នេះ​ហើយ​សាវ័ក​ពេត្រុស​បាន​ជំរុញ​យើង​ថា “ហើយ​ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​បាន​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ឲ្យ​សេចក្តី​គោរព​ប្រតិបត្តិ បាន​ចេះ​រាប់អាន​គ្នា​ជា​បង​ប្អូន…

Read article
ធ្វើ​ជា​ភ្នាក់ងារ​នៃ​សេចក្តី​សុខ​សាន្ត

យេរេមា ២៩:១-៧ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទីក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹកនាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ? យេរេមា ២៩:៧ កាលពី​ឆ្នាំ២០១៥ អង្គការ និង​សមាគមន៍​គ្រីស្ទបរិស័ទ ក្នុង​ទីក្រុង​ខូឡូរ៉ាដូ ស្ព្រីង រដ្ឋ​ខូឡូរ៉ាដូ បាន​រួបរួម​គ្នា ដើម្បី​ធ្វើ​ការ​បម្រើ​ប្រជាជន​នៅ​ទីក្រុង​នេះ ហើយ​ក្រុម​ការងារ​មាន​ឈ្មោះ​ថា ​ព្រោះតែ​ខ្ញុំ​ស្រឡាញ់​អ្នក ក៏បាន​ចាប់​កំណើត​ឡើង​។ រៀង​រាល់​ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មកដល់ ក្រុម​ការងារ​មួយ​នេះ​តែងតែ​បញ្ជូន​អ្នកជឿ​ព្រះ ឲ្យ​ចេញទៅ​បម្រើ ដល់​សហគមន៍ ក្នុង​កម្មវិធី​បម្រើ​ទីក្រុង​។ កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​និង​កូនៗ​របស់​ខ្ញុំ បាន​ទទួល​ភារកិច្ច ទៅ​ធ្វើ​ការ​បម្រើ ក្នុង​សាលា​បឋម​សិក្សា​មួយ ក្នុង​ទី​ប្រជុំជន នៅ​ទីក្រុង ក្នុង​អំឡុង​ពេល​យើង​ធ្វើ​កម្មវិធី​បម្រើ​ទីក្រុង​នោះ​។ យើង​បាន​ធ្វើ​ការបោសសម្អាត និង​ដក​រុក្ខជាតិ​ចង្រៃ នៅ​ក្នុង​បរិវេណ​សាលា ហើយ​យើង​ក៏បាន​ធ្វើ​ការ​កែលំអ​សាលា​រៀន ដោយ​យក​ខ្សែ​សំប៉ែត​ធ្វើ​ពី​ជ័រ មាន​ពណ៌​ចម្រុះ មក​ចង​នឹង​ច្រវាក់​នៅ​ជាប់​បង្គោលរបង​សាលា​រៀន បង្កើត​បានជា​រូប​ភាព​ស្រដៀង​នឹង​ភ្នំ​។ នេះ​ជា​ការ​ស្នាដៃ​សិល្បៈ​ដ៏​សាមញ្ញ តែ​មាន​ភាព​ស្រស់​ស្អាត​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ ពេលណា​ខ្ញុំ​បើក​ឡាន​កាត់​សាលា​បឋម​នោះ ស្នាដៃ​សិល្បៈ​ដ៏​សាមញ្ញ​របស់​យើង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​យេរេមា ជំពូក២៩​។ ក្នុង​បទ​គម្ពីរ​នេះ ព្រះអម្ចាស់​បាន​បង្គាប់​រាស្រ្ត​ព្រះអង្គ​ឲ្យ​តាំងទី​លំនៅ និង​ធ្វើ​ការ​បម្រើ​ដល់ទី​ក្រុង ដែល​ពួកគេ​កំពុង​រស់នៅ​។ ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ពួកគេ​អនុវត្ត​ដូច​នេះ ទោះ​ពួកគេ​កំពុង​រស់នៅ​ក្នុង​ការ​និរទេស ហើយ​មិន​ចង់​រស់នៅ​ទីនោះ​ក៏ដោយ​។ គឺ​ដូច​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​ពួកគេ តាមរយៈ​ហោរា​យេរេមា​ថា “ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទីក្រុង…

Read article
ការសម្រេចចិត្តដោយប្រាជ្ញា

ទំនុក​ដំកើង ១១៩:១០១-១០៦ ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល​បង្គំ​ផង​។ ទំនុក​ដំកើង ១១៩:១០៥ មាន​ពេល​មួយ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​លក់​ផ្ទះ​របស់​ម្តាយ​ខ្ញុំ ដែល​បាន​លាក​ចាក​លោក​ហើយ​។ នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​បាន​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​ក្នុង​ចិត្ត​ខ្ញុំ បន្ទាប់ពី​ម្តាយ​ជាទី​ស្រឡាញ់ ជា​ស្ត្រី​មេម៉ាយ បាន​ទទួល​មរណៈ​ភាព​។ ខ្ញុំ​មាន​មនោសញ្ចេតនា​ដិត​ជាប់​នឹង​ទី​កន្លែង​ដែល​គាត់​ធ្លាប់​រស់នៅ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​។ ទោះជា​យ៉ាងណា​ក៏ដោយ ខ្ញុំ និង​ប្អូន​ស្រី​របស់​ខ្ញុំ​បាន​នាំ​គ្នា​សម្អាត និង​ជួសជុល​ផ្ទះ​ដែល​គ្មាន​មនុស្ស​នៅ​នោះ អស់​រយៈ​ពេល២ឆ្នាំ ហើយក៏​បាន​សម្រេច​ចិត្ត​លក់​វា​។ ដោយសារ​យើង​បាន​ដាក់​លក់​ផ្ទះ​នោះ ក្នុង​អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច កាលពី​ឆ្នាំ២០០៨ គ្មាន​នរណា​ទិញ​ផ្ទះ​នោះ​ទេ។ យើង​ក៏​បាន​ទម្លាក់​តម្លៃ​លក់​ផ្ទះ​នោះ នៅតែ​គ្មាន​គេ​ទិញ​។ បន្ទាប់មក ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អាន​ព្រះ​គម្ពីរប៊ីប នៅពេល​ព្រឹក​ថ្ងៃ​មួយ​នោះ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​នឹង​បទ​គម្ពីរ​មួយ ដែល​បាន​ចែងថា “ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កំឡាំង​គោ​នោះ​ឯង ដែល​នឹង​ចំរើន​កើន​ឡើង​បាន”(សុភាសិត ១៤:៤)។ បទ​គម្ពីរ​សុភាសិត​នេះ​កំពុង​និយាយ​អំពី​ការ​ចិញ្ចឹម​សត្វ ប៉ុន្តែ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ខ្លឹមសារ​នៃ​បទ​គម្ពីរ​នេះ​។ ផ្ទះ​របស់​ម្តាយ​ខ្ញុំ​នៅតែ​មាន​របៀប​រៀបរយ ដោយសារ​មិន​មាន​មនុស្ស​រស់នៅ ប៉ុន្តែ ទាល់តែ​ផ្ទះ​នោះ​មាន “ភាព​រញ៉េរញ៉ៃ” ដោយសារ​មាន​មនុស្ស​ស្នាក់​នៅ ទើប​វា​អាច​បង្កើត​ផល​ផ្លែ​ដែល​មាន​ប្រយោជន៍​។ ឬ​មាន​ប្រយោជន៍​ចំពោះ​យើង ក្នុង​លក្ខណៈ​ជា​កេរ​ដំណែល​ប្រចាំ​គ្រួសារ​។ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​សួរ​ប្អូន​ខ្ញុំ ដើម្បី​ឲ្យ​យើង​អាច​ដាក់​ជួល​ផ្ទះ​នោះ​វិញ​។ ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​។ យើង​មិន​មាន​គម្រោង​កែ​ប្រែ​ផ្ទះ​របស់​ម្តាយ​ខ្ញុំ ឲ្យ​ក្លាយ​ជា​ការ​វិនិយោគ​នោះ​ទេ​។…

Read article