មានកម្លាំងឡើងវិញ ដោយសារការអរព្រះគុណ
ទំនុកដំកើង ១០៣:១-៨,១៧ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ។ ទំនុកដំកើង ១០៣:២ បន្ទាប់ពីអ្នកស្រីគ្រីស្ទីណា ខូស្តា(Christina Costa) បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានដុំសាច់ក្នុងខួរក្បាល គាត់បានកត់សំគាល់ឃើញថា ភាគច្រើននៃការជជែកគ្នាអំពីការប្រឈមមុខដាក់ជំងឺមហារីក ត្រូវបានគ្របដណ្តប់ទៅដោយការនិយាយអំពីការប្រយុទ្ធតទល់នឹងជំងឺមហារីក។ គាត់ក៏បានដឹងថា ការមានផ្នត់គំនិតដូចនេះ បាននាំឲ្យគាត់មានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង។ គាត់មិនចង់ចំណាយពេលជាង១ឆ្នាំ ដើម្បីធ្វើសង្គ្រាមជាមួយនឹងជំងឺមហារីកក្នុងរូបកាយរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់ក៏បានរកឃើញថា ដំណោះស្រាយដែលមានប្រយោជន៍បំផុត គឺជាការអនុវត្តន៍នូវការអរព្រះគុណព្រះ ជារៀងរាល់ថ្ងៃ ដែលបានប្រទានឲ្យគាត់មានគ្រូពេទ្យព្យាបាលគាត់ និងប្រទានការប្រោសឲ្យជាដែលកំពុងកើតមានក្នុងខួរក្បាល និងរូបកាយគាត់។ គាត់បានដកពិសោធន៍នឹងការពិតដែលថា ទោះយើងជួបការលំបាកយ៉ាងណាក៏ដោយ ការអនុវត្តន៍នូវការអរព្រះគុណព្រះ អាចជួយយើងជម្នះការធ្លាក់ទឹកចិត្ត និងជួយយើងឲ្យមានទឹកចិត្តក្នុងការស៊ូទ្រាំនឹងទុក្ខលំបាក។ រឿងរបស់អ្នកស្រីខូស្តាបានរំឭកខ្ញុំថា ការអនុវត្តន៍នូវការអរព្រះគុណព្រះ មិនគ្រាន់តែជាកាតព្វកិច្ចរបស់អ្នកជឿប៉ុណ្ណោះទេ។ ជាការពិតណាស់ ព្រះទ្រង់សក្តិសមនឹងឲ្យយើងដឹងគុណ តែទោះជាយ៉ាងណាក៏ដោយ ការអរព្រះគុណមានប្រយោជន៍ចំពោះយើងណាស់។ ពេលណាយើងប្រាប់ខ្លួនឯងថា “ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកដំកើង ១០៣:២) យើងនឹកចាំថា ព្រះអម្ចាស់បានធ្វើការក្នុងជីវិតយើងតាមរបៀបជាច្រើនរាប់មិនអស់ ដោយធានាដល់យើងថា ព្រះអង្គនឹងអត់ទោសឲ្យយើង និងធ្វើការប្រោសឲ្យជាក្នុងរូបកាយ និងចិត្តយើង ហើយឲ្យយើងដកពិសោធន៍នឹង “សេចក្តីស្រឡាញ់ និងសេចក្តីអាណិត” របស់ព្រះអង្គ…
Read article