នំម៉ាណាប្រចាំថ្ងៃ

You are here:
ព្រះអម្ចាស់​ប្រទាន​ទិសដៅ​សម្រាប់​ការ​សម្រេច​ចិត្ត

លោកុប្បត្ដិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦ ចោទិយកថា ៣០:១៥-២០ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួររក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ​។ យេរេមា ៦:‌១៦ បន្ទាប់ពី​ស្វាមី​ខ្ញុំ​មាន​ជំងឺ ហើយ​ក្តៅ​ខ្លួន​ខ្លាំង​ជា​ច្រើន​ថ្ងៃ ច្បាស់​ណាស់ ស្វាមី​ខ្ញុំ​ត្រូវ​ទៅ​ពេទ្យ​ជា​បន្ទាន់​។ មន្ទីរ​ពេទ្យ​ក៏បាន​ទទួល​គាត់​ឲ្យ​ចូល​សម្រាក​ព្យាបាល​ភ្លាមៗ​។ បន្ទាប់ពី​គាត់​សម្រាក​ព្យាបាល​បាន​ពីរ​បី​ថ្ងៃ សុខ​ភាព​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន តែ​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​គាត់​ចេញពី​ពេទ្យ​បាន​។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ថា ត្រូវ​នៅ​មើល​គាត់ ឬ​ត្រូវ​ចុះ​បេសកកម្ម​ដ៏​សំខាន់ ដែល​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​។ ស្វាមី​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​មិន​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​គាត់​អាច​បន្ត​សម្រាក​នៅ​មន្ទីរ​ពេទ្យ​តែ​ម្នាក់ឯង​បាន​។ តែ​ចិត្ត​របស់​ខ្ញុំ​នៅ​ចង់​នៅ​មើលថែ​គាត់​ផង ចង់ទៅ​ធ្វើ​ការ​ផង​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​រាស្រ្ត​របស់​ព្រះ ត្រូវ​ការ​ជំនួយ​របស់​ព្រះអង្គ នៅពេល​ដែល​ពួកគេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ក្នុង​ជីវិត​។ មាន​ពេល​ជា​ច្រើនដង​ពេក​ហើយ ដែល​ពួកគេ​មិន​បាន​ស្តាប់​តាម​ការ​បង្គាប់​ដែល​ព្រះ​អង្គ​បាន​បើក​សម្ដែង​។ ដូច​នេះ លោក​ម៉ូសេ​ក៏​បាន​ជំរុញ​ពួក​បណ្តាជន​ឲ្យ “ជ្រើស​រើស​យក​ជីវិត” ដោយ​ស្តាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ(ចោទិយកថា ៣០:១៩)។ នៅ​សម័យ​ក្រោយមក ហោរា​យេរេមា​ក៏​បាន​កែ​តម្រង់​រាស្រ្ត​របស់​ព្រះអង្គ ដែល​កំពុង​ដើរ​ខុស​ផ្លូវ ដោយ​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​ដើរ​តាម​ផ្លូវ​ព្រះអង្គ ដោយ​ប្រាប់​ពួក​គេ​ថា “ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួររក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ”(យេរេមា ៦:‌១៦)។ ផ្លូវ​ចាស់​របស់​ព្រះ​គម្ពីរ និង​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​កាលពី​មុន អាច​នាំ​ផ្លូវ​យើង​។…

Read article
ភាព​ស្មោះ​ត្រង់​ដ៏​ស្រគត់ស្រគំ ក្នុង​ព្រះគ្រីស្ទ

លោកុប្បត្ដិ ១០-១២ និង ម៉ាថាយ ៤ ១ថែស្សាឡូនិច ៤:១-២,៩-១២ ហើយ​ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង​។ ១ថែស្សាឡូនិច ៤:‌១១ ថ្ងៃ​មួយ ខ្ញុំ​បាន​ចុះ​មក​ជាន់​ខាង​ក្រោម ដើម្បី​ញាំ​អាហារ​ពេល​ព្រឹក ក្នុង​សណ្ឋាគារ​ដែល​ខ្ញុំ​កំពុង​ស្នាក់​នៅ​។ អ្វីៗ​នៅ​ក្នុង​បន្ទប់​ញាំ​អាហារ​នោះ សុទ្ធតែ​ស្អាត មិន​មាន​ប្រឡាក់​អ្វី​​។ គេ​បាន​តម្រៀប​អាហារ​ប៊ូ​ហ្វេ​នៅ​លើតុ​រួច​ជា​ស្រេច​។ អាហារ និង​ភេសជ្ជះ​ត្រជាក់ៗ​ក៏​មាន​ពេញ​ទូទឹកកក ស្លាប​ព្រា​និង​សម​ក៏​មាន​ពេញ​ប្រអប់​។ អ្វីៗ​ហាក់​ដូចជា​បាន​រៀបចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​។ បន្ទាប់មក ខ្ញុំ​ក៏បាន​ឃើញ​បុរស​ម្នាក់​កំពុង​បំពេញ​អ្វីៗ​ដែល​ខ្វះ​ចន្លោះ ព្រម​ទាំង​ជូត​សម្អាត​របស់​អ្វី​ដែល​ប្រឡាក់​។ គាត់​មិន​បាន​ព្យាយាម​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​នរណា​ម្នាក់​ទេ​។ ប៉ុន្តែ ពេល​ខ្ញុំ​អង្គុយ​ញាំ​អាហារ​កាន់តែ​យូរ ខ្ញុំ​ក៏​កាន់តែ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​គាត់​។ គាត់​មាន​ភាព​ស្វាហាប់​ក្នុង​ការងារ​ណាស់ គាត់​តែងតែ​កត់​សំគាល់​ឃើញ​ឆ្នាំង​ដែល​នៅសល់​ម្ហូប​តិចតួច ហើយ​ប្រញាប់​ចាក់​ម្ហូប​បន្ថែម ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​រង់​ចាំ​យូរ​។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្លាប់​ធ្វើ​ការ​ក្នុង​ភោជនីយដ្ឋាន ខ្ញុំ​បាន​សង្កេត​ឃើញថា គាត់​តែងតែ​មាន​ភាព​ល្អិតល្អន់​នៅ​ក្នុង​ការងារ​។ អ្វីៗ​ហាក់​ដូចជា​ល្អ​ឥត​ខ្ចោះ ដោយសារ​បុរស​ម្នាក់​នេះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទោះ​មាន​មនុស្ស​តែ​ពីរបី​នាក់​ចាប់​អារម្មណ៍​ក៏ដោយ​។ ពេល​ខ្ញុំ​ឃើញ​បុរស​ម្នាក់​នេះ ធ្វើ​ការងារ​យ៉ាង​ផ្ចិតផ្ចង់​ដូច​នេះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ពាក្យ​ពេចន៍​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច​ឲ្យ “ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង” ដើម្បី​ឲ្យ​ទី​បន្ទាល់​នៃ​ការ​រស់នៅ​របស់​ពួកគេ បាន​ទទួល​ការ​គោរព​ពី​អ្នក​ខាង​ក្រៅ(១ថែស្សាឡូនិច ៤:១១-១២)។ សាវ័ក​ប៉ុល​បាន​ដឹង​ថា អ្នក​បម្រើ​ព្រះ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ អាច​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ…

Read article
រក​ឃើញ​ក្តី​សង្ឃឹម

លោកុប្បត្តិ ៧-៩ និង ម៉ាថាយ ៣ ទំនុក​ដំកើង ៣៣:៦-៩,១២-២២ ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​សេចក្តី​សប្បុរស​របស់​ទ្រង់ សណ្ឋិត​នៅលើ​យើង​ខ្ញុំ តាម​ដែល​យើង​ខ្ញុំ​សង្ឃឹម​ដល់​ទ្រង់​។ ទំនុក​ដំកើង ៣៣:២២ អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ទឹកស​មុទ្រ ឈ្មោះ ស៊ីលវា អឺល(Sylvia Earle) បាន​សង្កេត​ឃើញ​ការ​ថយ​ចុះ​នៃ​ផ្កាស​មុទ្រ នៅ​បាត​សមុទ្រ​​។ គាត់​ក៏បាន​បង្កើត​អង្គការ​បេសកកម្ម​ពណ៌​ខៀវ ជា​អង្គការ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត ចំពោះ​ការ​អភិវឌ្ឍន៍ “តំបន់​នៃ​ក្តី​សង្ឃឹម” នៃ​ពិភពលោក​។ តំបន់​ពិសេស​ទាំង​នេះ មាន​ទីតាំង​នៅ​ជុំ​វិញ​ពិភពលោក មាន “សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​សុខ​ភាព​នៃ​មហា​សមុទ្រ” ដែល​មាន​ផល​ប៉ះ​ពាល់​មក​លើ​ជីវិត​របស់​មនុស្ស នៅ​លើ​ផែនដី​។ តាមរយៈ​ការ​ថែរក្សា​តំបន់​ផ្កាថ្ម​ទាំង​នេះ អ្នក​វិទ្យាសាស្ត្រ​ទាំងឡាយ​ក៏​បាន​ស្តា​ទំនាក់​ទំនង​រវាង​ជីវ​ចម្រុះ​នៅ​បាត​សមុទ្រ​ឡើង​វិញ និង​បាន​អភិរក្ស​ពូជ​សត្វ​ជា​ច្រើន​ដែល​ជិត​ផុតពូជ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៣៣ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​បន្ទូល ឲ្យ​អ្វីៗ​កើត​មាន ហើយក៏​បាន​ធានា​ថា ស្នា​ព្រះ​ហស្ត​ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​នឹង​ឈរ​មាំ(ខ.៦-៩)។ ដោយសារ​ព្រះ​ទ្រង់​បាន​សោយរាជ្យ​លើ​ជំនាន់​មនុស្ស និង​ជាតិ​សាសន៍​ទាំងឡាយ(ខ.១១-១៩) នោះ​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ស្អាង​ទំនាក់​ទំនង​ឲ្យ​ល្អ​ឡើង​វិញ និង​សង្គ្រោះ​ជីវិត​មនុស្ស ហើយ​ជួយ​ឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គ​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​រួម​ជាមួយ​ព្រះអង្គ នៅ​ក្នុង​ការ​ថែរក្សា​ពិភពលោក និង​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​ឲ្យ​មាន​នៅ​លើ​ពិភពលោក​។ រៀង​រាល់​ពេល​ដែល​យើង​សរសើរ​ដំកើង​ព្រះអង្គ សម្រាប់​ការ​បង្កើត​ឥន្ទធនូ​ដែល​លាត​សន្ធឹង​នៅ​លើ​ផ្ទៃ​មេឃ ដែល​មាន​ពពក…

Read article
រក​ឃើញ​ជីវិត​មាន​ន័យ​ក្នុង​ព្រះអង្គ

លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២ សា​ស្តា ១:១-១១ ថ្ងៃ​ក៏​រះ​ឡើង ហើយ​លិចទៅ​វិញ​។ សា​ស្តា ១:៥ រឿង​ប្រលោមលោក ដែល​លោក​អឺណេស ហេមមីងវេយ(Ernest Hemingway) បាន​និពន្ធ គាត់​បាន​និយាយ​អំពី​មនុស្ស​ប្រមឹក​ពីរ​នាក់​ជា​មិត្តសំឡាញ់​នឹង​គ្នា ដែល​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី១​។ ពួកគេ​មាន​ស្នាម​សម្លាក​នៅ​លើ​រូបកាយ និង​ក្នុង​ចិត្ត ដោយសារ​គ្រោះ​មហន្ត​រាយ​នៃ​សង្គ្រាម ហើយ​បាន​ព្យាយាម​ជម្នះ​វា ដោយ​ការ​ជប់​លៀង ដំណើរ​ផ្សង​ព្រេង​ធំៗ និង​ការ​សប្បាយ​ក្នុង​ផ្លូវភេទ​។ ពួកគេ​ក៏​តែង​តែ​ផឹក​ស្រា ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ តែ​ពួកគេ​នៅតែ​មិន​សប្បាយ​ចិត្ត​។ លោក​ហេមមីងវេយ​ក៏បាន​ដាក់​ចំណង​ជើង​ឲ្យ​រឿង​ប្រលោមលោក​នេះ​ថា ព្រះ​អា​ទិត្យ​ក៏​បាន​រះ​ដែរ ដោយ​ផ្អែក​ទៅ​លើ​បទ​គម្ពីរ​សា​ស្តា ១:៥​។ ក្នុង​កណ្ឌ​គម្ពីរ​សា​ស្តា ស្តេច​សាឡូម៉ូន​បាន​ហៅ​ខ្លួន​ឯង​ថា “គ្រូ​ប្រដៅ”(ខ.១)។ ទ្រង់​បាន​សង្កេត​ឃើញថា អ្វីៗ​ទាំង​អស់​សុទ្ធតែ “ឥត​ប្រយោជន៍”(ខ.២) ហើយក៏​បាន​សួរ​ថា “តើ​មនុស្ស​មាន​កំរៃ​អ្វី​ខ្លះ ពី​អស់​ទាំង​ការ​ដែល​ខ្លួន​ខំ​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ?”(ខ.៣)។ ស្តេច​សាឡូម៉ូន​ក៏​បាន​ទត​ឃើញ​របៀប​ដែល​ថ្ងៃរះ និង​លិចទៅ​វិញ ខ្យល់​បក​ពី​ទិស​ណា​ទៅ​ទិស​ណា និង​ទឹក​ទន្លេ​រហូរ​មិន​ចេះ​ឈប់ ចូល​ទៅ​ក្នុង​សមុទ្រ​ដែល​មិន​ចេះ​ឆ្អែត​ឆ្អន់(ខ.៥-៧)។ ទី​បំផុត គ្មាន​នរណា​នឹក​ចាំ​អំពី​ពួកវា​ទៀត​ទេ(ខ.១១)។ ត្រង់​ចំណុច​នេះ លោក​ហេមមីងវេយ និង​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សា​ស្តា​សុទ្ធតែ​ចង់​ឲ្យ​យើង​ត្រិះ​រិះ​ពិចារណា អំពី​ភាព​ឥត​ប្រយោជន៍​នៃ​ការ​រស់នៅ ​លើ​ផែនដី​នេះ​។…

Read article
អត្ត​សញ្ញាណ​ថ្មី ក្នុង​ព្រះយេស៊ូវ

លោកុប្បត្ដិ ១-៣ និង ម៉ាថាយ ១ ២កូរិនថូស ៥:១៤-២១ មើល សេចក្តី​ស្រឡាញ់​យ៉ាងណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា​។ ១យ៉ូហាន ៣:១ “ខ្ញុំ​ឥឡូវ​មិន​ដូច​ខ្ញុំ​កាលពី​មុន​ទេ​។ ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ថ្មី​ហើយ”។ នេះ​ជា​ពាក្យ​សម្តី​ដ៏​សាមញ្ញ ដែល​កូន​ប្រុស​ខ្ញុំ​បាន​ថ្លែង​ទៅ​កាន់​សិស្ស​ទាំងឡាយ នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នៅ​សាលា ដោយ​រៀបរាប់​អំពី​ការ​ផ្លាស់​ប្តូរ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ក្នុង​ជីវិត​គាត់​។ កាល​ពី​មុន ជេហ្វហ្វ្រ៊ី(Geoffrey) គឺជា​មនុស្ស​ញៀន​ថ្នាំ​ម្នាក់ តែ​ក្រោយ​មក គាត់​បាន​ទទួល​ស្គាល់​អំពើបាប និង​កំហុស​របស់​ខ្លួនឯង​។ ហើយ​ឥឡូវ​នេះ គាត់​បាន​មើល​ឃើញ​ខ្លួន​គាត់ ជា​កូន​ព្រះ​។ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ដោយ​ព្រះបន្ទូល​ដែល​សន្យា​ថា “បាន​ជា​បើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះថា​បាន​កើតជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់ជា​ថ្មី​វិញ”(២កូរិនថូស ៥:‌១៧)។ យើង​ក្លាយ​ជា​មនុស្ស​ថ្មី​ ទោះ​កាលពី​មុន យើង​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ក៏ដោយ ពេលណា​យើង​ទទួល​ជឿ​ព្រះយេស៊ូវ ដើម្បី​ទទួល​យក​សេចក្តី​សង្គ្រោះ និង​ការ​អត់​ទោស​បាប ដែល​ព្រះអង្គ​ប្រទាន​តាមរយៈ​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ ចាប់​តាំងពី​សម័យ​សួន​ច្បារ​អេដែន ទោស​កំហុស​នៃ​អំពើបាប​បាន​កាត់​ផ្តាច់​យើង​ចេញពី​ព្រះ តែ​ព្រះអង្គ​បាន “ផ្សះផ្សា​យើង​នឹង​ព្រះអង្គ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ” “ឥត​ប្រកាន់​ទោស” យើង​ទៀត(ខ.១៨-១៩)។ យើង​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះអង្គ(១យ៉ូហាន ៣:១-២) ដែល​ព្រះ​អង្គ​បាន​លាង​សម្អាត និង​ធ្វើ​ឲ្យ​យើង​កើតជា​ថ្មី…

Read article
ទីក្រុង​នៃ​សេចក្តី​សុចរិត

ហេព្រើរ ១៣:១៤-២១ ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់​។ ហេព្រើរ ១៣:២១ នៅពេល​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ២០០០ ក្រុម​មន្ត្រី នៅ​ទីក្រុង​ដេត្រយ​បាន​បើក​ប្រអប់​មូល ដែល​មាន​អាយុ១រយ​ឆ្នាំ​យ៉ាង​ប្រុង​ប្រយ័ត្ន​។ នៅ​ក្នុង​ប្រអប់​មូល​ធ្វើ​ពី​ទង់ដែង​នោះ មាន​លិខិត​ដែល​អ្នក​ដឹកនាំ​ទីក្រុង​ដេត្រយ ក្នុង​សម័យ​មុន​បាន​សរសេរ​ការ​ព្យាករណ៍​អំពី​ពេល​អនាគត ដោយ​បង្ហាញ​ចក្ខុ​វិស័យ​ដែល​ពួកគេ​មាន ចំពោះ​ភាព​ចម្រុង​ចម្រើន​។ ទោះជា​យ៉ាងណា​ក៏ដោយ អតីត​អភិបាល​ក្រុង​ដែល​បាន​សរសេរ​លិខិត​នោះ បាន​សរសេរ​អំពី​ប្រធានបទ​ខុសពី​នេះ​។ ជាក់​ស្តែង គាត់​បាន​សរសេរ​ថា “ក្នុង​នាម​អ្នក​ជា​ជាតិ​សាសន៍ និង​ប្រជាជន​ក្នុង​ទីក្រុង​នេះ សូម​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​សង្ឃឹម​មួយ ដែល​ខ្ពង់​ខ្ពស់​លើស​សេចក្តី​សង្ឃឹម​ទាំង​អស់…គឺ​សង្ឃឹមថា យើង​នឹង​បាន​ចម្រើន​ឡើង​ខាង​ឯ​សេចក្តី​សុចរិត ព្រោះ​សេចក្តី​សុចរិត​លើក​ដំកើង​ជាតិ​សាសន៍​របស់​យើង”។ លោក​អភិបាល​ក្រុង​រូប​នេះ​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​ពលរដ្ឋ​ទាំងឡាយ នៅពេល​អនាគត ចម្រើន​ឡើង​នៅ​ក្នុង​ភាព​សុចរិត និង​ពិត​ត្រង់​។ គាត់​ប្រហែល​ជា​យក​គំរូ​តាម​ព្រះយេស៊ូវ ដែល​បាន​ប្រទាន​ព្រះពរ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត(ម៉ាថាយ ៥:៦)។ តែ​យើង​ក៏​ងាយ​នឹង​បាក់​ទឹក​ចិត្ត ពេល​ដែល​យើង​ពិចារណា​អំពី​ខ្នាត​គំរូ​ឥត​ខ្ចោះ​របស់​ព្រះអង្គ ដែល​យើង​មិន​អាច​ឈោង​ដល់​។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​កម្លាំង​ខ្លួនឯង ដើម្បី​ឲ្យ​មាន​ការ​លូត​លាស់​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា “សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត … ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយសារ​ព្រះ​លោហិត នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា ដែល​គាប់​ដល់​ព្រះហឫទ័យ​នៃ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ”(ហេព្រើរ ១៣:២០-២១)។ យើង​ដែល​នៅ​ជាប់​ក្នុង​ព្រះគ្រីស្ទ​បាន​បរិសុទ្ធ…

Read article
វិញ្ញាណ​ដែល​តប់​ប្រមល់ និង​ការ​អធិស្ឋាន​ដ៏​ស្មោះ​ត្រង់

យ៉ូហាន ១២:២៧-៣២ ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ព្រះ​នាម​ទ្រង់​ឡើង​។ យ៉ូហាន ១២:២៨ រយៈ​ពេល៣ថ្ងៃ មុន​ពេល​គ្រាប់បែក​មួយ​គ្រាប់​ផ្ទុះ​ នៅ​ក្នុង​ផ្ទះ​របស់​លោក​បណ្ឌិត ម៉ាទីន លូស័រ ឃីង(Martin Luther King Jr.) គាត់​បាន​ជួប​រឿង​មួយ ដែល​នាំ​ឲ្យ​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​អស់​មួយ​ជីវិត​។ បន្ទាប់ពី​មាន​គេ​ទូរស័ព្ទ​គំរាម​គាត់ គាត់​ក៏បាន​រិះរក​យុទ្ធ​សាស្ត្រ​ចាក​ចេញពី​ចលនា​ទាមទារ​សិទ្ធិ​ពលរដ្ឋ​។ គាត់​ក៏​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​សូម​ប្រកាន់​គោល​ជំហរ ដើម្បី​បុព្វ​ហេតុ​ដ៏​ត្រឹម​ត្រូវ​។ តែ​ពេល​នេះ ទូល​បង្គំ​មាន​ការ​ភ័យ​ខ្លាច​។ ទូល​បង្គំ​មិន​មាន​សល់​អ្វី​ទៀត​ទេ​។ ទូល​បង្គំ​បាន​ឈាន​ដល់​ចំណុច​ដែល​ទូល​បង្គំ​មិន​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​នេះ​តែ​ម្នាក់ឯង​បានទេ”។ បន្ទាប់ពី​គាត់​បាន​អធិស្ឋាន​ចប់ សេចក្តី​ជំនឿ​ដ៏​រឹងមាំ​ក៏បាន​កើត​មាន​ក្នុង​ចិត្ត​គាត់ យ៉ាង​ស្ងាត់​ស្ងៀម​។ លោក​បណ្ឌិត​ម៉ាទីន​បាន​កត់សំ​គាល់​ថា “ភ្លាមៗ​នោះ ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​បាន​ចាប់​ផ្តើម​រលាយ​បាត់​។ ការ​សង្ស័យ​របស់​ខ្ញុំ​ក៏​លែង​មាន​ទៀត​។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រឈម​មុខ​ដាក់​រឿង​គ្រប់​យ៉ាង”។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក១២ ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​ថា ព្រះអង្គ​មាន​ចិត្ត​តប់​ប្រមល់(ខ.២៧)។ ព្រះ​អង្គ​បាន​បើក​បង្ហាញ​អារម្មណ៍​ពិត​ដល់​ព្រះវរបិតា ដោយ​ព្រះទ័យ​ស្មោះ​ត្រង់​។ ការ​អធិស្ឋាន​របស់​ព្រះអង្គ នៅ​តែ​យក​ព្រះវរបិតា​ជាធំ​។ “ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ព្រះ​នាម​ទ្រង់​ឡើង”(ខ.២៨)។ ការ​អធិស្ឋាន​របស់​ព្រះយេស៊ូវ គឺជា​ការ​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះវរបិតា​។ លក្ខណៈ​របស់​យើង​ជា​មនុស្ស មាន​អារម្មណ៍​ភ័យ​ខ្លាច និង​តប់​ប្រមល់​ជា​ធម្មតា ពេលណា​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា យើង​ត្រូវ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ឬ​អត់ ពេលណា​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក នៅ​ក្នុង​ទំនាក់​ទំនង…

Read article
ទទួល​បាន​មកុដ​នៃ​ជីវិត

យ៉ាកុប ១:១-១២ មាន​ព​រហើយ មនុស្ស​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង​។ យ៉ាកុប ១:១២ លីអាឌាននេស(Lee Adianez) ជា​ក្មេង​ស្រី​អាយុ១២ឆ្នាំ មាន​ការ​ព្រួយ​បារម្ភ​ថា នាង​នឹង​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ការ​រត់​ប្រណាំង ចម្ងាយ៥គីឡូម៉ែត្រ​។ នៅសល់១៥នាទី​ទៀត នាង​នឹង​ត្រូវ​ចាប់​ផ្តើម​ចូល​រួម​​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុន(ចម្ងាយ២០គីឡូម៉ែត្រ) តែ​ការ​ថប់​បារម្ភ​របស់​នាង បាន​នាំ​ឲ្យ​នាង​ចាប់​ផ្តើម​រត់ នៅ​ក្នុង​ការ​រត់​ប្រណាំង​មួយ​ផ្សេង​ទៀត​។ លីអាឌានេស​បាន​រត់​ទាន់​អ្នក​រត់​ប្រណាំង​ដទៃ​ទៀត​។ ពេល​ដែល​នាង​រត់​បាន​ចម្ងាយ ៦គីឡូម៉ែត្រ នាង​មើល​មិន​ឃើញ​ទី ដូច​នេះ នាង​ដឹង​ថា នាង​កំពុង​ស្ថិត​ក្នុង​ការ​រត់​ប្រណាំង​ដែល​ឆ្ងាយ​ជាង និង​ពិបាក​ជាង​ការ​រំពឹង​គិត​។ នាង​មិន​បាន​បោះបង់​ការ​ប្រកួត​ឡើយ ហើយក៏​បាន​បន្ត​រត់​ទៅមុខ​ទៀត​។ នាង​ក៏បាន​ចូល​រួម​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុន​ដោយ​មិន​ដឹង​ខ្លួន ហើយក៏​បាន​បញ្ចប់​ការ​រត់​ប្រណាំង​ចម្ងាយ២០គីឡូម៉ែត្រ ស្ថិត​ក្នុង​លេខ​រៀង១៨៨៤ ក្នុង​ចំណោម​មនុស្ស២១១១ ដែល​បាន​រត់​ទៅ​ដល់ទី​។ ដោយសារ​ការ​ស៊ូ​ទ្រាំ នាង​អាច​រត់​ប្រណាំង​ក្នុង​ចម្ងាយ​ដ៏​ឆ្ងាយ​នេះ រហូត​ដល់ទី​។ ខណៈ​ពេល​ដែល​ពួក​ជំនុំ​ដំបូង​នៅ​សតវត្ស៍ទី១កំពុងជួប​ការ​បៀតបៀន​ខ្លាំង អ្នកជឿ​ព្រះយេស៊ូវ​ជា​ច្រើន​ចង់​បោះបង់​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ ថ្វាយ​ព្រះគ្រីស្ទ តែ​សាវ័ក​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បន្ត​រត់​ប្រណាំង​ទៀត​។ ពួកគេ​ត្រូវ​មាន​ការ​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​សេចក្តី​ជំនឿ ព្រោះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​រង្វាន់២យ៉ាង​ដល់​ពួកគេ(យ៉ាកុប ១:៤,១២)។ ទីមួយ ការ​ស៊ូ​ទ្រាំ​យ៉ាង​ខ្ជាប់ខ្ជួន​នឹង​ជួយ​ឲ្យ​ពួកគេ​រត់​ទៅ​ដល់ទី ដោយ​ជួយ​ឲ្យ​ពួកគេ “បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ”(ខ.៤)។ ទី២ ព្រះ​ទ្រង់​នឹង​ប្រទាន “មកុដ​នៃ​ជីវិត” ដល់​ពួកគេ គឺ​ជីវិត​នៅ​លើ​ផែនដី និង​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ​ក្នុង​នគរ​ស្ថាន​សួគ៌…

Read article
បំពេញ​តម្រូវការ​អ្នក​ដទៃ

និក្ខមនំ ២២:២២-២៧ បើ​ទទួល​បញ្ចាំ​សំលៀក​បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃលិច​។ និក្ខមនំ ២២:២៦ ឪពុក​របស់​ភីលីព​មាន​ជំងឺ​សរសៃ​ប្រសាទ ហើយក៏​បាន​ចាកចោល​ផ្ទះ ទៅ​រស់នៅ​ជា​ជន​អនាថា​នៅ​តាម​ចិញ្ចើម​ផ្លូវ ។ បន្ទាប់ពី​អ្នក​ស្រី​ស៊ីនឌី និង​ភីលីព​ជា​កូន​ប្រុស​ដែល​នៅ​ក្មេង បាន​ចំណាយ​ពេល​ស្វែងរក​ឪពុក​គាត់​ពេញ​មួយ​ថ្ងៃ ភីលីព​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខុមាល​ភាព​របស់​ឪពុក​គាត់​។ ភីលីព​ក៏បាន​សួរ​ម្តាយ​គាត់​ថា តើ​ឪពុក​គាត់ និង​អ្នក​ដទៃ​ទៀត​ដែល​គ្មាន​ផ្ទះ​នៅ មាន​កន្លែង​កក់​ក្តៅ​សម្រាប់​គេង​ទេ​។ ក្នុង​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ពួកគេ​ក៏បាន​ចាប់​ផ្តើម​ការ​ប្រឹង​ប្រែង​ប្រមូល និង​ចែក​ភួយ និង​ខោអាវ​រងា ដល់​ជន​អនាថា ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​។ អស់​រយៈ​ពេល​ជិត១ទសវត្សរ៍​ហើយ ហើយ​អ្នក​ស្រី​ស៊ីនឌី​បាន​ចាត់​ទុក​កិច្ចការ​នេះ ជា​ការងារ​ប្រចាំ​ជីវិត​របស់​ខ្លួន ដោយ​បាន​ទទួល​ស្គាល់​ថា កូន​ប្រុស​របស់​គាត់ និង​ជំនឿ​ដ៏​រឹងមាំ​ដែល​គាត់​មាន​ចំពោះ​ព្រះអម្ចាស់ បាន​ដាស់តឿន​គាត់​ឲ្យ​ភ្ញាក់រឭក ចំពោះ​ទុក្ខ​លំបាក​របស់​មនុស្ស​ដែល​គ្មាន​កន្លែង​កក់​ក្តៅ​សម្រាប់​គេង​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង ឲ្យ​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​អ្នក​ដទៃ តាំងពី​យូរ​មក​ហើយ​។កណ្ឌ​គម្ពីរ​និក្ខមនំ ចែង​អំពី​គោលការណ៍ សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែល​ខ្វះខាត​។ ពេលណា​យើង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​បំពេញ​តម្រូវការ​អ្នក​ដទៃ យើង​មិន​ត្រូវ​ចាត់​ទុក​កិច្ចការ​នេះ​ជា​មុខរបរ​រកស៊ី ដើម្បី​រក​ប្រាក់​ចំណេញ ឬ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ(និក្ខមនំ ២២:២៥)។ កណ្ឌ​គម្ពីរ​និក្ខមនំ​បាន​ចែង​ថា បើ​ទទួល​បញ្ចាំ​សំលៀក​បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃលិច​។ តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​ក្នុង​កាលដែល​ទៅដេក? (ខ.២៧)។ ចូរ​យើង​ទូល​សូម​ព្រះអម្ចាស់ ឲ្យ​បើក​ភ្នែក និង​ចិត្ត​យើង ឲ្យ​ដឹង​អំពី​របៀប​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​មនុស្ស​ដែល​កំពុង​រង​ទុក្ខ​។ ទោះ​យើង​កំពុង​ព្យាយាម​បំពេញ​តម្រូវការ​មនុស្ស​ជា​ច្រើន ដូច​អ្នក​ស្រី​ស៊ីឌី និង​ភីលីព…

Read article
ប្រាជ្ញា​មកពី​ព្រះ ជួយ​សង្រ្គោះ​ជីវិត

សុភាសិត ១១:២៤-៣១ ផល​របស់​មនុស្ស​សុ​ចរិត នោះ​ជា​ដើមឈើ​នៃ​ជីវិត ហើយ​អ្នកណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស​។​សុភាសិត ១១:៣០ អ្នក​រត់​សំបុត្រ​ម្នាក់​មាន​ការ​ព្រួយ​បារម្ភ បន្ទាប់​ពី​បាន​ឃើញ​សំបុត្រ​របស់​អតិថិជន​របស់​គាត់​ម្នាក់​បាន​គ​លើ​គ្នា ក្នុង​ប្រអប់​សំបុត្រ​។ អ្នក​រត់​សំបុត្រ​រូប​នោះ​បាន​ដឹង​ថា មាន​ដូន​ចាស់​ម្នាក់​រស់នៅ​ម្នាក់ឯង ហើយ​តាម​ធម្មតា​ដូន​ចាស់​ទៅ​បើក​យក​សំបុត្រ​ពី​ប្រអប់​សំបុត្រ​ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​ខាន​។ អ្នក​រត់​សំបុត្រ​ក៏បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វ័យ ដោយ​ទៅ​ប្រាប់​អ្នក​ជិត​ខាង​របស់​ដូន​ចាស់ អំពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​។ អ្នក​ជិត​ខាង​នោះ​ក៏បាន​ទៅ​ប្រាប់​អ្នក​ជិត​ខាង​ម្នាក់​ទៀត ដែល​មាន​កូនសោ​សម្រាប់​បើក​ចូល​ផ្ទះ​ដូន​ចាស់​។ ពួកគេ​ក៏បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច​ចាស់​ទាំង​អស់​គ្នា ហើយក៏​បាន​ឃើញ​ដូច​ចាស់​ដេកដួល​នៅ​លើ​កម្រាល​ឥដ្ឋ​។ ដូន​ចាស់​បាន​ដួល៤ថ្ងៃ​ហើយ ហើយ​មិន​អាច​ងើប​រួច ឬ​ស្រែកហៅ​ឲ្យ​គេ​ជួយ​គាត់​បាន​។ ភាព​ឆ្លាត​វ័យ ការ​ព្រួយ​បារម្ភ និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​រត់​សំបុត្រ​ទំនង​ជា​បាន​សង្គ្រោះ​ជីវិត​គាត់​នៅ​ថ្ងៃ​នោះ។ កណ្ឌ​គម្ពីរ​សុភាសិត បាន​ចែងថា “អ្នកណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស”(១១:៣០)។ ប្រាជ្ញា​ដែល​កើត​ចេញពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ និង​រស់នៅ​តាម​ប្រាជ្ញា​របស់​ព្រះ អាច​ធ្វើ​ជា​ព្រះពរ មិន​គ្រាន់តែ​សម្រាប់​ខ្លួន​យើង តែ​ក៏​សម្រាប់​អ្នក​ដែល​យើង​ជួប​ផង​ដែរ​។ ផល​ផ្លែ​នៃ​ការ​រស់នៅ ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ និង​ការ​ដើរ​តាម​ផ្លូវ​ព្រះអង្គ អាច​​បណ្តាល​ចិត្ត​អ្នក​ដទៃ ឲ្យ​ទទួលយក​ជីវិត​ថ្មី​ក្នុង​ព្រះអង្គ​ផង​ដែរ​។ ហើយ​ផល​ផ្លែ​របស់​យើង ក៏​ជំរុញ​យើង​ឲ្យ​យក​ចិត្ត​ទុកដាក់ ចំពោះ​អ្នក​ដទៃ ហើយ​ជួយ​ទំនុក​បម្រុង​ពួកគេ​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​បង្រៀន យើង​អាច​រ​ក​ឃើញ​ប្រាជ្ញា នៅ​ក្នុង​ការ​ពឹង​ផ្អែក​ទៅលើ​ព្រះអង្គ​។ ប្រាជ្ញា​មាន​តម្លៃ “ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង” (៨:១១)។ ប្រាជ្ញា​ដែល​ព្រះ​ទ្រង់​ប្រទាន គឺ​សម្រាប់​ដឹកនាំ​យើង…

Read article