នំម៉ាណាប្រចាំថ្ងៃ

You are here:
តើ​អ្នក​បាន​កើតជា​ថ្មី​ហើយ​ឬ​នៅ?

យ៉ូហាន ៣:១-៩ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ នោះ​គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បានទេ​។ យ៉ូហាន ៣:៥ នៅ​ថ្ងៃ​បុណ្យសព មេ​ចុងភៅ​ដែល​មាន​តួនាទី​ចាត់​ចែង​ម្ហូប​អាហារ សម្រាប់​កម្ម​វិធី​បុណ្យសព បានឮ​គ្រូ​អធិប្បាយ​ចែក​ចាយ អំពី​ការ​កើតជា​ថ្មី​។ គាត់​សួរ​គេ​ថា តើ​ការ​កើតជា​ថ្មី មានន័យ​ដូច​ម្តេច​ខ្លះ? គាត់​ថា គាត់​មិន​ដែល​ឮ​ពាក្យ​នេះ​ពី​មុន​មក​សោះ​។ កូន​ប្រុស​របស់​បុរស​ដែល​បាន​ទទួល​មរណៈ​ភាព ក៏បាន​ឆ្លៀត​ឱកាស​ពន្យល់​គាត់ អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ តាម​បទ​គម្ពីរ​យ៉ូហាន ជំពូក៣​។ គាត់​ថា “យើង​ម្នាក់ៗ​សុទ្ធតែ​កើត​បាន​មួយដង នៅ​លើ​ផែនដី​នេះ​។ ព្រះអម្ចាស់​មិន​ប្រើ​ជញ្ជីង​វេទ​មន្ត​ណាមួយ ដើម្បី​ថ្លឹង​អំពើ​ល្អ ជាមួយ​អំពើ​អាក្រក់​របស់​យើង​នោះ​ទេ​។ តែ​ដើម្បី​ឲ្យ​យើង​រួច​ពី​បាប ព្រះ​អង្គ​តម្រូវ​ឲ្យ​យើង​មាន​ការ​កើតជា​ថ្មី ពី​ព្រះវិញ្ញាណបរិសុទ្ធ ជា​ការ​ចាប់​ផ្តើម​ជីវិត​ថ្មី​ក្នុង​ព្រះគ្រីស្ទ”។ គាត់​និយាយ​បន្ត​ទៀត​ថា “ហេតុ​នេះ​ហើយ ព្រះយេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​។ ព្រះ​អង្គ​បាន​បង់​ថ្លៃលោះ​យើង ហើយ​បើក​ផ្លូវ​ឲ្យ​យើង​អាច​មាន​ជីវិត​អស់​កល្ប សម្រាប់​រស់នៅ​ជាមួយ​ព្រះអង្គ​។ យើង​មិន​អាច​ជួយ​សង្គ្រោះ​ខ្លួនឯង​បានទេ”។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក៣ លោក​នីកូដេម​បាន​ឆ្ងល់​អំពី​របៀប​ដែល​គាត់​អាច​រួច​ពី​បាប ហើយ​ចូល​នគរ​ព្រះ​។ ក្នុង​នាម​គាត់​ជា​គ្រូ​សាសន៍​យូដា​ម្នាក់ ដែល​មាន​ការ​រៀន​សូត្រ​ជ្រៅ​ជ្រះ​ក្នុង​ព្រះ​គម្ពីរ(ខ.១) គាត់​បាន​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​មាន​លក្ខណៈ​ខុសគេ ហើយ​ការ​បង្រៀន​របស់​ព្រះ​អង្គ​ទៀតសោត ក៏​មាន​អំណាច(ខ.២)។ គាត់​ចង់​ស្វែង​យល់​ពី​ព្រះអង្គ​ដោយ​ផ្ទាល់ ដូច​នេះ គាត់​ក៏​បាន​ទៅ​ជួប​ព្រះ​យេស៊ូវ​ទាំងយប់ ដើម្បី​បក​ស្រាយ​ចម្ងល់​របស់​គាត់​។…

Read article
មាន​ក្តី​សង្ឃឹម​ក្នុង​ព្រះ

២កូរិនថូស ៥:១-១០ ហេតុ​នោះ​បានជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូបកាយ ឬ​ឃ្លាត​ពី​រូប​កាយ​ក្តី​។ ២កូរិនថូស ៥:៩ យេរេមី(Jeremy) មិន​បាន​ដឹង​ទេ​ថា គាត់​នឹង​ជួប​រឿង​អ្វី​ខ្លះ ពេល​ដែល​គាត់​ធ្វើ​ដំណើរ​មក​ដល់​សកលវិទ្យាល័យ ដើម្បី​រៀន​ក្នុង​វគ្គ​សិក្សា​ដែល​មាន​រយៈ​ពេល៣ឆ្នាំ ហើយ​សុំ​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត ដែល​មាន​ថ្លៃ​បន្ទប់​ថោក​បំផុត​។ គាត់​បាន​នឹក​ចាំ​ថា កាល​នោះ គាត់​រកបាន​បន្ទប់​ស្នាក់​នៅ​មួយ ដែល​មិន​គួរ​ឲ្យ​ចង់​ស្នាក់​នៅ ហើយ​បន្ទប់​ទឹក​ក៏​មាន​សភាព​គគ្រិច​យ៉ាង​ខ្លាំង។ គាត់​ថា អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​នោះ គឺ​ត្រូវ​គិតថា គាត់​មាន​កន្លែង​ស្នាក់​នៅ​ដ៏​ល្អ​មួយ ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​រយៈ​ពេល៣ឆ្នាំ ដូច​នេះ គាត់​នឹង​បន្ត​រស់នៅ​ទីនោះ ហើយ​ប្រឹង​ប្រែង​រៀន​សូត្រ​អស់ពី​លទ្ធ​ភាព​។ រឿង​របស់​យេរេមី បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​ប្រឈម ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ ក្នុង “ត្រសាល​ជាទី​លំនៅ​របស់​យើង នៅ​លើ​ផែនដី” ដែល​ជា​រូបកាយ​របស់​យើង​ម្នាក់​ៗ ដែល​នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ(២កូរិនថូស ៥:១) ដែល​កំពុង​មាន​ដំណើរ​ទៅមុខ ក្នុង​លោកិយ​ដែល​នឹង​ទៅដល់​ចុង​បញ្ចប់(១យ៉ូហាន ២:១៧)។ ដូច​នេះ យើង “ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់” (២កូរិនថូស ៥:៤) ខណៈ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ការ​លំបាក​ជា​ច្រើន ក្នុង​ការ​រស់នៅ​។ យើង​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន ដោយសារ​យើង​មាន​សង្ឃឹមថា ថ្ងៃ​ណាមួយ យើង​នឹង​មាន​ជីវិត​អស់​កល្ប ក្នុង​រូបកាយ​ដែល​នឹង​រស់​ឡើង​វិញ នៅ​ស្ថាន​សួគ៌(ខ.៤) ហើយ​រស់នៅ​ក្នុង​ផែនដី​ថ្មី…

Read article
រត់​គេច​ពី​ព្រះ

យ៉ូណាស ២:១-១០ ទូល​បង្គំ​បាន​អំពាវនាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បានឮ​សំឡេង​របស់ទូល​បង្គំ​។ យ៉ូណាស ២:៣ មាន​ពេល​មួយ​ជូលា(Julie) និង​លីស(Liz) បាន​អុំទូក​កាយ៉ាក ចេញពី​ឆ្នេរ​សមុទ្រ​នៅ​រដ្ឋ​កាលីហ្វូញ៉ា ដើម្បី​រកមើល​សត្វ​ត្រី​បាឡែន​ដែល​មាន​បូក​នៅ​លើ​ខ្នង​។ ពួកគេ​បាន​ដឹង​ថា ត្រី​បាឡែន​ទាំង​នោះ​មាន​សកម្ម​ភាព​នៅ​លើ​ផ្ទៃ​ទឹក​ខាងលើ ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​ប្រទះ​ឃើញ​ពួកវា​។ ស្រ្តី​ទាំង​ពីរ​ក៏​បាន​ជួប​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ក្នុង​ជីវិត​ពួកគេ នៅពេល​ដែល​មាន​ត្រី​បាឡែន​មួយ​ក្បាល​បាន​ងើប​ឡើង​ពី​ក្នុង​ទឹក ចំ​ពី​ខាង​ក្រោម​ពួកគេ​។ អ្នក​ដែល​បាន​មើល​ឃើញ​ហេតុការណ៍​នេះ ក៏​​ថត​បាន​វីដេអូ​ ដែល​ក្នុង​នោះ​គេ​ឃើញ​មាត់​របស់​ត្រី​បាឡែន ដែល​មាន​ទំហំ​ធំ​សម្បើម បាន​លេច​ឡើង​ពី​ខាង​ក្រោម​ស្រ្តី​ទាំង​ពីរ ដែល​ហាក់​ដូចជា​មាន​រូបរាង​តូច​ល្អិត​។ បន្ទាប់ពី​ពួក​គេ​បាន​លិច​ចូល​ទៅ​ក្នុង​ទឹក​មួយ​រយៈ​ពេល​ខ្លី​មក ពួកគេ​ក៏បាន​គេច​ខ្លួន ដោយ​សុវត្ថិភាព​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ អំពី​ហោរា​យ៉ូណាស ដែល​ត្រូវ “ត្រី​ធំ”មួយ​ក្បាល លេប​ចូល​ក្នុង​ពោះ(យ៉ូណាស ១:១៧)។ ព្រះអម្ចាស់​បាន​បង្គាប់​គាត់ ឲ្យ​នាំ​ព្រះរាជសារ​របស់​ព្រះអង្គ ទៅ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នីនីវេ ប៉ុន្តែ ហោរា​យ៉ូណាស​បាន​យល់​ឃើញថា ពួកគេ​មិន​សក្តិ​សមនឹង​ទទួល​ការ​អត់​ទោស​ពី​ព្រះអម្ចាស់​ទេ​។ ដូច​នេះ គាត់​មិន​បាន​ស្តាប់​បង្គាប់​ព្រះអង្គ​ឡើយ ផ្ទុយ​ទៅវិញ គាត់​បាន​រត់​គេច​ ដោយ​ជិះ​សំពៅ​ទៅ​កន្លែង​ផ្សេង​។ ព្រះអម្ចាស់​ក៏បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង ដែល​បណ្តាល​ឲ្យ​គេ​បោះ​គាត់​ពីលើ​សំពៅ ចូល​ទៅ​ក្នុង​ទឹកស​មុទ្រ​។ ព្រះអម្ចាស់​បាន​ប្រទាន​ផ្លូវ​មួយ ដើម្បី​រក្សា​ជីវិត​របស់​លោក​យ៉ូណាស ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដោយ​ឲ្យ​សត្វ​ត្រី​ធំ​មួយ​ក្បាល​លេប​គាត់​ចូល​ទៅ​ក្នុង​ពោះ​។ លោក​យ៉ូណាស​ក៏បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​បាន​ស្តាប់​ពាក្យ​ដែល​គាត់​ទូល​អង្វរ(២:៣)។…

Read article
អាហារ​សម្រាប់​មនុស្ស​ស្រេក​ឃ្លាន

អេសាយ ៥៨:៣-៩ តើ​មិនមែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ? អេសាយ ៥៨:៧ តំបន់​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក បាន​រង​គ្រោះ​ដោយសារ​ភាព​រាំង​ស្ងួត​ដ៏​កាច​សាហាវ អស់​ជា​ច្រើន​ឆ្នាំ ដែល​បាន​បំផ្លាញ​ដំណាំ ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​ស្លាប់​អស់​ជា​ច្រើន​ក្បាល ហើយ​បណ្តាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​។ ក្នុង​ចំណោម​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​បំផុត ដែល​មាន​ដូច​ជា​ប្រជាជន នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន ដែល​បាន​រត់​គេច​ពី​សង្គ្រាម និង​ការ​កៀបសង្កត់ ពួក​គេ​កំពុងតែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​កាន់តែ​គួរ​ឲ្យ​ភ័យ​ខ្លាច​។ កាលពី​ពេល​ថ្មី​ៗ​នេះ មាន​របាយ​ការណ៍​មួយ​បាន​ពិពណ៌នា អំពី​ស្ត្រី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់ ដែល​បាន​នាំ​កូនង៉ែត​របស់​នាង​ចូល​មក​ជួប​មន្ត្រី​អង្គ​ការ​ជន​ភៀស​ខ្លួន​។ ទារក​នោះ​មាន​បញ្ហា​ខ្វះ​ជីវជាតិ​ធ្ងន់ធ្ងរ ដែល​បាន​បណ្តាល​ឲ្យ​សក់ និង​ស្បែក​របស់​នាង មាន​សភាព​ស្ងួត និង​ផុយ​ស្រួយ​យ៉ាង​ខ្លាំង​។ នាង​មិន​អាច​ញញឹម ហើយក៏​មិន​អាច​បរិភោគ​អាហារ​បាន​។ រាង​កាយ​ដ៏​តូច​ល្អិត​របស់​នាង​ស្ទើរតែ​លែង​មាន​ពន្លឺ​ជីវិត​ទៅ​ហើយ​។ អ្នក​ជំនាញ​ក៏បាន​ប្រញាប់​​ជួយ​សង្គ្រោះ​នាង​។ អរ​ព្រះគុណ​ព្រះអង្គ ទោះ​ជំរុំ​ជន​ភៀស​ខ្លួន​នោះ​បាន​ជួប​ការ​ខ្វះខាត​យ៉ាងណា​ក៏ដោយ គេ​នៅតែ​អាច​បង្កើត​ទី​កន្លែង សម្រាប់​ផ្តល់​ឲ្យ​នូវ​ការ​សង្គ្រោះ​បន្ទាន់ ដើម្បី​ស្រោច​ស្រង់​ជីវិត​មនុស្ស​ជា​ច្រើន ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​អម្ចាស់​ត្រាស់ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​បញ្ចេញ​ពន្លឺ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅ​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម(អេសាយ ៥៨:៨)។ នៅ​កន្លែងណា​ដែល​មាន​មនុស្ស​ស្រេក​ឃ្លាន មាន​ជំងឺ ឬ​ជួប​ការ​គំរាម​កំហែង ព្រះ​អម្ចាស់​ត្រាស់ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​នាំ​មុខ​គេ នៅ​ក្នុង​ការ​ផ្តល់​ឲ្យ​នូវ​អាហារ ថ្នាំ​ពេទ្យ និង​សុវត្ថិភាព​ដល់​ពួកគេ ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវ​។ ហោរា​អេសាយ​បាន​ស្តី​បន្ទោស​ប្រជាជន​អ៊ីស្រាអែល​នៅ​គ្រា​សញ្ញា​ចាស់ ដោយសារ​ពួកគេ​គិត​ស្មាន​ថា…

Read article
ព្រះវិញ្ញាណបរិសុទ្ធ​គង់នៅ​ជាមួយ

យ៉ូហាន ១៤:១៦,២៣-២៧ នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់នៅ​ជាមួយ នៅ​អស់​កល្ប​រៀងទៅ​។ យ៉ូហាន ១៤:១៦ នៅពេល​ដែល​អ្នក​បម្រើ​លើ​យន្តហោះ​​ ពិនិត្យ​មើល​សំបុត្រ​យន្តហោះ​របស់​អ្នក​ដំណើរ​ម្នាក់ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ឆាឡុត រដ្ឋ​ឃែរ៉ូឡាយណា​ខាង​ជើង ទៅ​ទីក្រុង​ញូយ៉ក គាត់​ក៏បាន​ឃើញ​អ្នក​ដំណើរ​នោះ​មាន​ទឹក​មុខ​ថប់​បារម្ភ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​។ គាត់​ក៏​បាន​កាន់​ដៃ​អ្នក​ដំណើរ​នោះ នាំ​ចូល​ទៅ​កន្លែង​អង្គុយ ហើយក៏​បាន​ពន្យល់​អំពី​ដំណើរ​ការ​នៃ​ជើងហោះហើរ​នោះ ហើយក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា គាត់​នឹង​សុខ​សប្បាយ ក្នុង​ការ​ធ្វើ​ដំណើរ​។ គាត់​ប្រាប់​អ្នក​ដំណើរ​នោះ​ថា “នៅពេល​ដែល​អ្នក​ចូល​ក្នុង​​​យន្តហោះ​នេះ ពួក​ខ្ញុំ​គិត​អំពី​សុខ​ទុក្ខ​របស់​អ្នក​។ បើ​អ្នក​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន សូម​ប្រាប់​ពួក​ខ្ញុំ​ឲ្យ​បាន​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ដែល​ពួក​ខ្ញុំ​អាច​ធ្វើ​សម្រាប់​អ្នក​បាន?” វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ អំពី​ការ​អ្វី​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​សម្រាប់​អ្នកជឿ​ព្រះអង្គ​។ ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​វិញ​របស់​ព្រះយេស៊ូវ មាន​ភាព​ចាំបាច់ និង​មាន​ប្រយោជន៍ ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​បាប ប៉ុន្តែ ការ​នេះ​ក៏​បាន​បណ្តាល​ឲ្យ​ពួក​សាវ័ក​មាន​ចិត្ត​ថប់​បារម្ភ និង​ទុក្ខ​ព្រួយ​ផង​ដែរ(យ៉ូហាន ១៤:១)។ ហេតុ​នេះ​ហើយ ព្រះអង្គ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​ទុក​ពួក​គេ​ចោល ឲ្យ​បំពេញ​បេសកកម្ម​ក្នុង​លោកិយ ដោយ​ខ្លួនឯង​នោះ​ទេ​។ ព្រះអង្គ​នឹង​ចាត់​ព្រះ​វិញ្ញាណ ជា​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ ឲ្យ​បាន​គង់នៅ​ជាមួយ​ពួកគេ​ អស់​កល្ប​រៀងទៅ(ខ.១៦)។ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវ​ដល់​ពួកគេ ហើយ​រំឭក​ពួកគេ​អំពី​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល(ខ.២៦)។ ពួកគេ​នឹង​ទទួល…

Read article
បាន​ផ្លា​ស​ប្រែ​ពី​ខាង​ក្នុង​មក

ម៉ាថាយ ២៣:២៣-៣៣ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្តី​ហួស​ខ្នាត​ទទេ​។ ម៉ាថាយ ២៣:២៥ ថ្ងៃ​មួយ អគ្គីភ័យ​បាន​លេប​ត្របាក់​អាគារ​ខ្ពស់​គ្រេន​ហ្វេល ដែល​មាន​កម្ពស់២៤ជាន់ នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ឡុង បាន​បណ្តាល​ឲ្យ​មនុស្ស៧០នាក់​បាត់បង់​ជីវិត ក្នុង​ឧប​ទេវ​ហេតុ​នៃ​អគ្គីភ័យ​អាក្រក់​បំផុត ក្នុង​ប្រទេស​អង់គ្លេស ចាប់​តាំងពី​សម័យ​សង្គ្រាម​លោក​លើកទី២មក​។ តាម​ការ​ស៊ើប​អង្កេត បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​រាលដាល យ៉ាង​ចាប់​រហ័ស​ដូច​នេះ គឺ​ដោយសារ​គេ​បាន​ដំឡើង​បន្ទះ​ស្រោប​អាគារ ដើម្បី​លម្អ​សោភ័ណភាព នៅ​ខាង​ក្រៅ​អាគារ​នោះ​។ សម្ភារៈ​ដែលគេ​បាន​ប្រើ​ស្រោប​អាគារ​នោះ ត្រូវ​បាន​ផលិត​ពី​អាលុយមីញ៉ូម​ស្រោប​ជុំវិញ​ស្នូល​ធ្វើ​ពី​ជ័រ​ផ្លា​ស្ទីក​ដែល​ងាយ​ឆាប​ឆេះ​យ៉ាង​ខ្លាំង​។ ហេតុ​អ្វី​បានជា​គេ​អនុញ្ញាត​ឲ្យ​សម្ភារៈ​ដ៏​គ្រោះ​ថ្នាក់​ដូច​នេះ មាន​ដាក់​លក់ និង​ប្រើ​ប្រាស់​នៅ​លើ​អាគារ? ក្រុម​ហ៊ុន​ដែល​បាន​លក់​សម្ភារៈ​នោះ មិន​បាន​បើក​បង្ហាញ​ឲ្យ​គេ​ដឹង​ជាមុន អំពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​អំពី​សុវត្ថិភាព​របស់​សម្ភារៈ​ដែល​ងាយ​ឆាប់​ឆេះ​ឡើយ​។ អ្នកទិញ​មាន​ការ​ទាក់ទាញ​ចំពោះ​តម្លៃថោក​របស់​វា ដោយ​មិន​បាន​គិត​អំពី​ផ្លាក​សញ្ញា​ដាស់តឿន​អំពី​គ្រោះ​ថ្នាក់​។ បន្ទះ​ស្រាប​អាគារ​នោះ មាន​ពណ៌​ទឹក​ប្រាក់​ចែងចាំង​ដ៏​ស្រស់​ស្អាត​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ធ្ងន់ៗ​បំផុត សំដៅ​ទៅលើ​ពួក​គ្រូ​សាសនា ដែល​បាន​លាក់​បាំង​ភាព​ពុក​រលួយ​នៅ​ខាង​ក្នុង ហើយ​ល្អ​តែ​សម្បក​ក្រៅ​។ ព្រះអង្គ​មាន​បន្ទូល​ថា ពួកគេ​ប្រៀប “ដូចជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ​ល្អ​មើល​ពិតមែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ”(ម៉ាថាយ ២៣:២៧)។ ពួកគេ​មិន​បាន​ដេញ​តាម “សេចក្តី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រឹត្យ​វិន័យ​ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា​ករុណា នឹង​សេចក្តី​ជំនឿ”(ខ.២៣) ដោយ​ពួក​គេ​ផ្ដោត​ទៅលើ​សម្បក​ក្រៅ ដោយ​លាងចាន​លាង​ថាស​តែ​ខាង​ក្រៅ តែ​មិន​បាន​លាង​ជម្រះ​ភាព​លោភលន់…

Read article
ព្រះអង្គ​តែងតែ​សម្រេច​ព្រះបន្ទូល​សន្យា

យេរេមា ៣៣:១៤-១៦ អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុ​ចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្តី​យុត្តិ​ធម៌ និង​សេចក្តី​សុ​ចរិត​នៅ​ក្នុង​ស្រុក​។ យេរេមា ៣៣:១៥ ព្រះ​វិហារ​ឈើ​ឆ្កាង​បរិសុទ្ធ ជា​សំណង់​អាគារ​ដ៏​ស្រស់​ស្អាត នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រហម សេដូណា រដ្ឋ​អារីហ្សូណា​។ ពេល​ខ្ញុំ​ដើរ​ចូល​ព្រះវិហារ​តូច​មួយ​នោះ ភ្លាមៗ​នោះ ខ្ញុំ​ក៏​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​រូប​ចម្លាក់​ព្រះ​យេស៊ូវ​ជាប់​នៅ​ឈើ​ឆ្កាង ដែល​មាន​រូបរាង​​ចម្លែក​ដូច​ដើម​ឈើ​ពីរ​ដើម តែ​មិន​ដូច​ឈើ​ឆ្កាង​ធម្មតា​។ ដើមឈើ​មួយ​ដើម​​ដែល​ងាប់​​មាន​រាង​ផ្តេក ជា​តំណាង​ឲ្យ​ពូជ​អំបូរ​របស់​សាសន៍​អ៊ីស្រាអែល ក្នុង​គ្រា​សញ្ញា​ចាស់ ដែល​បាន​បដិសេធន៍​ព្រះ​។ ដើមឈើ​មួយ​ដើម​ទៀត​ដែល​មាន​រាង​បញ្ឈរ​ទៅលើ មាន​មែក​បែក​ទៅ​សងខាង ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ពូជ​អំបូរ​យូដា​ដ៏​រុងរឿង និង​ខ្សែ​លោហិត​របស់​ស្តេច​ដាវីឌ​។ យើង​មិន​ថ្វាយបង្គំ​រូប​ព្រះ​ទេ ប៉ុន្តែ មាន​និមិត្ត​សញ្ញា​ខ្លះ​បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​បទ​ទំនាយ​សំខាន់ៗ ក្នុង​គ្រា​សញ្ញា​ចាស់ អំពី​ព្រះយេស៊ូវ​។ ទោះ​ពូជ​អំបូរ​យូដា​កំពុង​រស់នៅ ក្នុង​នាម​ជា​ឈ្លើយសឹក ក្នុង​ទឹកដី​សាសន៍​ដទៃ​ក៏ដោយ ហោរា​យេរេមា​បាន​នាំ​ព្រះ​រាជសារ​នៃ​ក្តី​សង្ឃឹម មកពី​ព្រះអម្ចាស់​យ៉ាង​ដូច​នេះ​ថា “ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល នឹង​មាន​គ្រា​មកដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រាអែល និង​ពួក​វង្ស​យូដា”(យេរេមា ៣៣:‌១៤) ពាក្យ​ល្អ​នោះ គឺជា​ព្រះ​បន្ទូល​សន្យា​ថា នឹង​ប្រទាន​ព្រះ​អង្គ​សង្គ្រោះ​មួយ​អង្គ ដែល​នឹង “សំរេច​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក”(ខ.‌១៥)។ គេ​អាច​ស្គាល់​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​សង្គ្រោះ​នោះ ដោយសារ​ទ្រង់ “ពន្លក​ឡើង​ដល់​ដាវីឌ”(ខ.១៥) បាន​សេចក្តី​ថា ទ្រង់​ជា​កូនចៅ​ជំនាន់​ក្រោយ​របស់​ស្តេច​ដាវីឌ​។…

Read article
ការ​អ្វី​ដែល​មាន​ប្រយោជន៍

សា​ស្តា ២:១-៥,១១-១៧ ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​។ ម៉ាថាយ ៦:៣៣ លោក​ស៊ែម រ៉ូឌា(Sam Rodia) បាន​ចាប់​ផ្តើម​ការ​សាង​សង់​ប៉ម​មួយ​ចំនួន ដែល​មាន​រាង​ស្ដួច និង​កំពូល​ស្រួចៗ ចាប់​តាំងពី​ឆ្នាំ១៩២១​។ ៣៣ឆ្នាំ​ក្រោយមក ប៉ម​ដែល​ជា​រូប​ចម្លាក់​ចំនួន១៧ បាន​លេច​ឡើង​កម្ពស់​ដល់៣០ម៉ែត្រ នៅ​ទីក្រុង​ឡូសអេនជេលេស​។ លោក​ជើរី ហ្កាសៀ(Jerry Garcia) ជា​តន្ត្រីករ​ដែល​មិន​ឲ្យ​តម្លៃ​មក​លើ​ស្នាដៃ​សិល្បៈ​ដែល​លោក​រ៉ូឌា​បាន​ចំណាយ​សាងសង់​ពេញ​មួយ​ជីវិត​នោះ​ទេ​។ លោក​ហ្កាសៀ​បាន​និយាយ​ថា ប៉ម​ទាំង​នោះ​ក្លាយ​ជា​វត្ថុ​មាន​ប្រយោជន៍ បន្ទាប់ពី​លោក​រូឌា​បាន​ស្លាប់​ទៅ ប៉ុន្តែ លោក​ហ្កាសៀ​មិន​ចង់​ធ្វើ​អ្វីមួយ​ដែល​មាន​ប្រយោជន៍ តែ​នៅពេល​ដែល​ខ្លួន​គាត់​បាន​ស្លាប់​ហើយ ដូច​លោក​រ៉ូឌា​នោះ​ទេ​។ ដូច​នេះ តើមាន​អ្វី​ខ្លះ​ដែល​មាន​ប្រយោជន៍​សម្រាប់​គាត់? លោក​បប់ វេរ(Bob Weir) ដែល​ជា​មិត្ត​រួម​ក្រុម​តន្ត្រី​របស់​គាត់ បាន​បក​ស្រាយ​អំពី​ទស្សន​វិជ្ជា​របស់​ពួកគេ​ជា​សរុប​ថា “ក្នុង​ពេល​អស់​កល្ប​ជា​និច្ច​បន្ទាប់​ពី​អ្នក​ស្លាប់​ទៅ គ្មាន​នរណា​ម្នាក់​នឹក​ចាំ​អំពី​អ្នក​ទៀត​ទេ​។ ដូច​នេះ ចូរ​យើង​ធ្វើ​រឿង​ដែល​សប្បាយៗ​ទាន់​នៅ​រស់?” បុរស​មាន​ប្រាជ្ញា និង​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ម្នាក់​ធ្លាប់​ព្យាយាម​ស្វែងរក “ការ​អ្វី​ដែល​មាន​ប្រយោជន៍” ដោយ​ធ្វើ​អ្វីៗ​ដែល​គាត់​អាច​ធ្វើ​បាន​។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​ថា “មក​ចុះ យើង​នឹង​ល្បងល​ឯង​ដោយ​ការ​អរ​សប្បាយ ឯង​នឹង​បាន​គ្រឹក​គ្រេង​សប្បាយ​ទ​ទេ តែ​មើល ការ​នោះ​ក៏​ឥត​ប្រយោជន៍​ដែរ”(សា​ស្តា ២:‌១)។ ប៉ុន្តែ គាត់​ក៏​បាន​កត់​សំ​គាល់​ឃើញថា “ពីព្រោះ​អ្នក​មាន​ប្រាជ្ញា…

Read article
ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ

កូល៉ុស ៣:១៧,២៣-២៤ ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏ដោយ ចូរ​ធ្វើ​ឲ្យ​អស់ពី​ចិត្ត ទុក​ដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិនមែន​ដល់​មនុស្ស​ទេ​។ កូល៉ុស ៣:២៣ លោក​ខាល ស្ពែលល័រ(Kyle Speller) មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​បំផុត ដោយសារ​គាត់​មាន​សមត្ថភាព​និយាយ ក្នុង​ការ​ប្រកាស​ជា​សាធារណៈ ដោយ​សម្លេង​ប្រកបដោយ​ភាព​ក្លៀវក្លា ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​កីឡា​បាល់បោះ​​ស្វែងរក​ជើងឯក​។ រៀង​រាល់​ពេល​ដែល​គាត់​ចាប់​ផ្តើម​ប្រកាស​ដាក់​ក្បាល​មេក្រូ ដោយ​សម្លេង​ដែល​កន្ត្រាក់​អារម្មណ៍​របស់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ នៅ​ក្នុង​ទីលាន​ប្រកួត​របស់NBA បូក​រួម​ទាំង​ទស្សនិកជន​រាប់​លាន​នាក់​កំពុង​ទស្សនា ឬ​ស្តាប់​តាម​ទូរទស្សន៍ និង​វិទ្យុ ជា​ហេតុ​នាំ​ឲ្យ​គេ​ជ្រើសរើស​គាត់ ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​ប្រកួត ស្វែងរក​អ្នក​អត្ថាធិប្បាយ​សម្រាប់​ការ​ប្រកួត​កីឡា​ដែល​ល្បី​ល្បាញ​ជាង​គេ​បំផុត ប្រចាំ​ឆ្នាំ២០២២​។ គាត់​ថា គាត់​យល់​អំពី​អារម្មណ៍​របស់​ទស្សនិកជន ហេតុ​នេះ​ហើយ គាត់​ក៏បាន​បង្កើត​បរិយាកាស​ដ៏​រីករាយ សម្រាប់​អ្នក​គាំទ្រ​របស់​ក្រុម​កីឡាករ​ដែល​ជា​ម្ចាស់​ផ្ទះ​។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ គ្រប់​ពាក្យ​ពេចន៍​ដែល​គាត់​បាន​និយាយ​យ៉ាង​ប៉ិន​ប្រសប់ ដែលគេ​បាន​ចាក់​បញ្ចាំង​ជា​ពិសេស​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​ចាក់​ផ្សាយ​នៅ​តាម​វិទ្យុ គឺ​សុទ្ធតែ​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​។ គាត់​ថា គ្រប់​កិច្ចការ​ដែល​គាត់​ធ្វើ គឺ​សុទ្ធតែ​ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះ​ប៉ុណ្ណោះ ដែល​ព្រះអង្គ​ក៏​ជា​ទស្សនិកជន​របស់​គាត់​​។ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​ក្រម​សីលធម៌​ស្រដៀង​នេះ ទៅ​កាន់​ពួក​ជំនុំ​ នៅ​ទីក្រុង​កូល៉ុស​ផង​ដែរ ដែល​នៅ​ទីនោះ សមាជិក​ពួក​ជំនុំ​ខ្លះ​មាន​ការ​សង្ស័យ​អំពី​ភាពជា​ព្រះ និង​អំណាច​គ្រប់​គ្រង​របស់​ព្រះគ្រីស្ទ ហើយ​បាន​បណ្តោយ​ឲ្យ​ការ​សង្ស័យ​នេះ​ជ្រាប​ចូល​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​។ ផ្ទុយ​ទៅវិញ សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ពួក​គេ​ថា “ក្នុង​គ្រប់​ទាំង​អស់ ទោះបើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏ដោយ…

Read article
ពេល​ដែល​យើង​ខ្សោះ​អស់​កម្លាំង

១ពង្សាវតាក្សត្រ ១៩:១-៨ ល្មម​ហើយ ឱ​ព្រះយេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល​បង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូល​បង្គំ​ទេ​។ ១ពង្សាវតាក្សត្រ ១៩:៤ ក្នុង​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា “ម្ចាស់​របស់​ចិញ្ចៀន” ដែល​លោក​ថូលខិន(Tolkien) បាន​និពន្ធ តួ​អង្គ​ឈ្មោះ​ប៊ីលបូ(Bilbo) ចាប់​ផ្តើម​បង្ហាញ​អំពី​ផល​វិបាក​នៃ​ការ​ដាក់​ចិញ្ចៀន​មួយ​វង់ជាប់​​ខ្លួន​ អស់​រយៈ​ពេល៦ទសវត្សរ៍​។ ចិញ្ចៀន​នោះ​មាន​អំណាច​នៃ​សេចក្តី​ងងឹត ដែល​បាន​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ ដែល​ស៊ី​បំផ្លាញ​គាត់​បន្តិច​ម្តងៗ​។ បានជា​គាត់​និយាយ​ទៅ​កាន់​លោក​ហ្កន់ដហ្វ(Gandalf) ថា “ហេតុ​អ្វី​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ភាព​ស្គម​ស្គាំង និង​ហត់នឿយ​យ៉ាង​នេះ? បើ​អ្នក​យល់​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ អ្នក​នឹង​បាន​ដឹង​ថា ខ្ញុំ​មិន​ខុស​ពី​ដុំ​ប័រ ដែល​ត្រូវ​គេ​កោស​ច្រើន​ពេក ដាក់​ពីលើ​នំ​ប៉័ង”។ គាត់​ក៏បាន​សម្រេច​ចិត្ត​ចាក​ចេញពី​ផ្ទះ ដើម្បី​ស្វែងរក​កន្លែង​សម្រាក នៅ​កន្លែង​ដែល​មាន​ភាព​ស្ងប់​សុខ ដោយ​គ្មាន​ញាតិ​មិត្ត​ណា​មក​រំខាន​គាត់​។ រឿង​និទាន​របស់​លោក​ថូលខិន ត្រង់​វគ្គ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ទុក្ខ​លំបាក​របស់​ហោរា​ម្នាក់ នៅ​គ្រា​សញ្ញា​ចាស់​។ នៅ​ក្នុង​ការ​រត់​គេច​ពី​ការ​តាម​សម្លាប់​របស់​ក្សត្រី​យេសិបិល និង​បន្ទាប់ពី​ការ​ត​យុទ្ធ​នឹង​ហោរា​ក្លែង​ក្លាយ​យ៉ាង​ហត់​នឿយ ហោរា​អេលីយ៉ា​ត្រូវ​ការ​ការ​សម្រាក លើស​ពេលណា​ទាំង​អស់​។ គាត់​មាន​អារម្មណ៍​ថា​អស់​កម្លាំង ទាំង​កាយ​និង​ចិត្ត បាន​ជា​គាត់​ទូល​អង្វរ​ព្រះ​អម្ចាស់​ថា “ល្មម​ហើយ ឱ​ព្រះយេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ”(១ពង្សាវតាក្សត្រ ១៩:៤)។ បន្ទាប់ពី​គាត់​គេង​លក់ ទេវតា​របស់​ព្រះអម្ចាស់​ក៏បាន​ដាស់​គាត់ ដើម្បី​ឲ្យ​គាត់​អាច​បរិភោគ​អាហារ និង​ទឹក​។ គាត់​ក៏​បាន​គេង​ម្តង​ទៀត ហើយ​បន្ទាប់មក ក៏បាន​បរិភោគ​អាហារ​ដែល​ទេវតា​បាន​ប្រទាន​ឲ្យ​គាត់​។ បន្ទាប់ពី​គាត់​មាន​កម្លាំង​ឡើង​វិញ…

Read article