នំម៉ាណាប្រចាំថ្ងៃ

You are here:
ព្រះយេស៊ូវជាក្សត្រល្អបំផុត

២របាក្សត្រ ២១:៤-៧,១៦-២០ ឯពួក​រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​ពួក​ឰយុកោ​ទ្រង់​ទេ​។ ២របាក្សត្រ ២១:១៩ ក្នុង​បទ​ចម្រៀង​កាយ​វិការ មាន​ចំណង​ជើង​ថា ហាមីលតុន(Hamilton) មាន​ការ​បង្ហាញ​តួ​អង្គ​ស្តេច​ជច ទី៣(King George III) របស់​ប្រទេស​អង់​គ្លេស តាម​របៀប​កំប្លែង ជា​តួ​អង្គ​ដែល​ចិត្ត​អាក្រក់ និង​មាន​សតិ​មិន​ល្អ​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​សៀវភៅ​ជីវប្រវត្តិ​ថ្មី​មួយ​របស់​ស្តេច​ជច មាន​ការ​បក​ស្រាយ​ថា ទ្រង់​មិនមែន​ជា​អ្នក​ដឹកនាំ​ផ្តាច់​ការ ដូច​ដែល​គេ​បាន​ពិពណ៌នា នៅ​ក្នុង​បទ​ចម្រៀង​ហាមីលតុន ឬ​នៅ​ក្នុង​ការ​ប្រកាស​ឯករាជ​របស់​សហរដ្ឋអាមេរិក​នោះ​ឡើយ​។ បើសិន​ជា​ស្តេច​ជច ពិតជា​មនុស្ស​សាហាវ​ព្រៃ​ផ្សៃ ដូច​ដែល​ជនជាតិ​អាមេរិក​បាន​និយាយ​មែន នោះ​ទ្រង់​មុខ​ជា​បាន​ទប់​ស្កាត់​ការ​បះបោរ​ទាមទារ​ឯករាជ​របស់​ជនជាតិ​អាមេរិក ដោយ​ប្រើ​វិធី​សាស្ត្រ​បំផ្លិច​បំផ្លាញ​ទឹកដី​អាមេរិក​មិនខាន​។ តែ​ទ្រង់​មិន​បាន​អនុវត្ត​ដូច​នេះ​ទេ ដោយសារ​ទ្រង់​មាន​ចារិក​លក្ខណៈ​ថ្លៃថ្នូរ និង​ចិត្ត​ល្អ​។ តើ​ស្តេច​ជច​បាន​សោយ​ទីវង្គត ដោយ​វិប្បដិសារី​ឬ​ទេ? តើ​ការ​ដឹកនាំ​របស់​ទ្រង់​អាច​មាន​ជោគជ័យ​ជាង​នេះ​ទេ បើសិន​ជា​ទ្រង់​មាន​អត្ត​ចារិក​ផ្តាច់​ការ​ ​មក​លើ​ប្រជាជន​របស់​ទ្រង់? ជា​ការ​ពិត​ណាស់ ការ​ដឹកនាំ​ផ្តាច់​ការ​មិន​ប្រាកដ​ថា អាច​នាំមក​នូវ​ជោគជ័យ​បាន​ឡើយ​។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ចែងថា ស្តេច​យ៉ូរ៉ាម​បាន​ពង្រឹង​រាជ​បល្ល័ង្ក​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ដោយ “សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន​ដោយ​ដាវ​ទៅ ព្រម​ទាំង​ពួក​ដែល​ជា​ប្រធាន ក្នុង​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដែរ”(២របាក្សត្រ ២១:៤)។ យ៉ូរ៉ាម​បាន “ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ​នេត្រ​នៃ​ព្រះយេហូវ៉ា”(ខ.៦)។ ការ​ដឹកនាំ​ដ៏​សាហាវ​ព្រៃ​ផ្សៃ​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​ប្រជា​រាស្រ្ត​ស្អប់​ខ្ពើម​ទ្រង់ បានជា​ពួកគេ​មិន​បាន​ទួញ​យំ ចំពោះ​ការ​ស្លាប់​របស់​ទ្រង់​ដោយ​រោគា​ដ៏​អាក្រក់ ហើយ​ក៏​មិន​ដុត​ភ្លើង​ថ្វាយ​ទ្រង់…

Read article
ព្រះ​អង្គ​កែ​ប្រែ​ផេះ​ឲ្យ​ក្លាយ​ជា​ភួង​លម្អ

អេសាយ ៦១:១-៤ ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ … នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ​សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ។ អេសាយ ៦១:១,៣ បន្ទាប់ពី​មាន​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​បង្ក​វិនាស​កម្ម​ខ្លាំង​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ​រដ្ឋ​ខូឡូរ៉ាដូ មាន​អង្គការ​គ្រីស្ទបរិស័ទ​មួយ​បាន​ស្ម័គ្រ​ចិត្ត​ជួយ​ក្រុម​គ្រួសារ​ទាំងឡាយ​រុករក​វត្ថុ​មាន​តម្លៃ នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ដែល​អគ្គីភ័យ​បាន​បំផ្លាញ​ទាំងស្រុង​។ សមាជិក​របស់​គ្រួសារ​ទាំង​នោះ ក៏បាន​លើក​ឡើង​អំពី​វត្ថុ​មាន​តម្លៃ ដែល​ពួក​គេ​សង្ឃឹមថា នៅ​សេសសល់​។ មាន​របស់​ទ្រព្យ​តិចតួច​ណាស់​ដែល​នៅសល់​។ បុរស​ម្នាក់​បាន​រៀបរាប់​យ៉ាង​ស្រទន់​អំពី​ចិញ្ចៀន​រៀប​ការ​របស់​គាត់​។ គាត់​បាន​ដាក់​វា​នៅ​លើ​ទូ​ដាក់​ខោអាវ ក្នុង​បន្ទប់​គេង​នៅ​ជាន់លើ​។ ផ្ទះ​របស់​គាត់​បាន​ទទួលរង​ការខូចខាត​ទាំងស្រុង ដោយ​អ្វីៗ​ដែល​ធ្លាប់​មាននៅ​ក្នុង​ផ្ទះ​នោះ បាន​ប្រែ​ក្លាយ​ជា​ធ្យូង និង​ផេះ ឬ​បាន​រលាយ​ចូល​ទៅ​ក្នុង​កម្ទេចកំទី នៅ​ជាន់​ក្រោម​ដី​ហើយ​។ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត បាន​ស្វែងរក​ចិញ្ចៀន​នោះ នៅ​ក្នុង​ទីតាំង​ដែល​ធ្លាប់​មាន​បន្ទប់​គេង​នោះ តែ​មិន​មាន​លទ្ធផល​អ្វី​ទេ​។ ហោរា​អេសាយ​បាន​កត់​ត្រា​ដោយ​ការ​សោក​សង្រេង អំពី​ការ​បំផ្លិច​បំផ្លាញ​ទីក្រុង​យេរូសាឡិម ដែល​នឹង​ហៀបនឹង​កើត​ឡើង​។ ដូច​គ្នា​នេះ​ដែរ មាន​ពេល​ខ្លះ​យើង​ក៏​មាន​អារម្មណ៍​ថា ជីវិត​ដែល​យើង​បាន​កសាង​ឡើង បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​នៅ​សល់​តែ​ផេះ។ យើង​មាន​អារម្មណ៍​ថា យើង​មិន​មាន​អ្វី​នៅសល់​ទៀត​ទេ ទាំង​ខាង​ផ្លូវ​អារម្មណ៍ និង​វិញ្ញាណ​។ តែ​កណ្ឌ​គម្ពីរ​អេសាយ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង … ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នកណា​ដែល​សោយ​សោក” (អេសាយ ៦១:១-២)។ ព្រះ​ទ្រង់​បាន​កែ​ប្រែ​សោក​នាដកម្ម​របស់​យើង ឲ្យ​ក្លាយ​ជា​សិរី​ល្អ ដោយ​ព្រះអង្គ “នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ​សោក…

Read article
ទ្វារបស់ព្រះអង្គបើកចំហសម្រាប់មនុស្សទាំងអស់

រ៉ូម ១០:៨-១៣ ហើយ​គ្រប់​គ្នា គឺ​អស់​អ្នកណា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ​។ រ៉ូម ១០:១៣ ភោជនីយ​ដ្ឋាន ក្នុង​តំបន់​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ​កាលពី​ក្មេង មាន​ការ​រៀបចំ​ស្រប​តាម​ការ​បត់​បែន​នៃ​សង្គម និង​ការ​ប្រកាន់​ពូជ​សាសន៍​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៥០ និង​ដើម​ទសវត្សរ៍​ឆ្នាំ១៩៦០​។ ទោះជា​យ៉ាងណា​ក៏ដោយ ជំនួយ​ការ​ក្នុង​ផ្ទះ​បាយ ដែល​មាន​អ្នក​ស្រី​ម៉ារី(Mary)ជា​ចុងភៅ និង​អ្នក​លាង​ចាន​ដូច​ខ្ញុំ សុទ្ធតែ​ជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ហើយ​ភ្ញៀវ​ដែល​មក​បរិភោគ​អាហារ​ក្នុង​ភោជនីយដ្ឋាន​សុទ្ធតែ​ជា​ជនជាតិ​អាមេរិក​ស្បែក​ស​។ ភ្ញៀវ​ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​អាច​កុម្ម៉ង់​អាហារ​បាន តែ​ពួកគេ​ត្រូវ​ទៅ​យក​អាហារ​នៅ​ទ្វារ​ខាង​ក្រោយ​។ គោល​នយោបាយ​ប្រភេទ​នេះ បាន​បណ្តាល​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដោយ​ភាព​មិន​ស្មើ​គ្នា មក​លើ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​សម័យ​នោះ​។ ទោះ​រឿង​នេះ​បាន​កន្លង​ផុត​ទៅជា​យូរ​ឆ្នាំ​ហើយ​ក្តី ក៏​យើង​នៅតែ​ត្រូវ​ការកា​រលូត​លាស់ នៅ​ក្នុង​របៀប​ដែល​យើង​ទំនាក់​ទំនង​គ្នា ក្នុង​នាម​ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​បង្កើត ឲ្យ​មាន​រូប​ភាព​ដូច​ព្រះអង្គ​។ បទ​គម្ពីរ រ៉ូម ១០:៨-១៣ បាន​បង្រៀន​យើង​ថា ព្រះ​ទ្រង់​បាន​ស្វាគមន៍​មនុស្ស​ទាំង​អស់​ចូល​ក្នុង​មហា​គ្រួសារ​របស់​ព្រះអង្គ ដោយ​ស្មើ​ភាព​គ្នា គឺ​គ្មាន​ការ​រើសអើង​នោះ​ទេ​។ មនុស្ស​ទាំង​អស់​ត្រូវ​ចូល​តាម​ផ្លូវ​តែមួយ តាមរយៈ​ការ​ជឿ​លើ​ការ​សុគត​របស់​ព្រះយេស៊ូវ ដែល​បាន​លាង​សម្អាត​បាប និង​អត់​ទោស​បាប​ឲ្យ​យើង​។ ព្រះ​ទ្រង់​បាន​ប្រទាន​សេចក្តី​សង្រ្គោះ​សម្រាប់​មនុស្ស​គ្រប់​ពណ៌​សម្បុរ ដោយ​មិន​រើស​មុខ មិន​ប្រកាន់​ឋានៈ​ក្នុង​សង្គម ឬ​ពូជ​សាសន៍​ឡើយ​។ ក្នុង​ព្រះអង្គ​មនុស្ស​គ្រប់​គ្នា មាន​ភាព​ស្មើ​គ្នា​។ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​បាន​ចែងថា “អស់​អ្នក​ណា​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ» ហើយ​សាសន៍​យូដា និង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះអម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សំរាប់​អស់​អ្នកណា ដែល​អំពាវនាវ​រក​ទ្រង់”(ខ.១១-១២)។ ចំពោះ​ព្រះបន្ទូល​ក្នុង​ព្រះ​គម្ពីរ​ខាងលើ​នេះ…

Read article
កុំអស់សង្ឃឹម

២កូរិនថូស ៤:១៦-១៨ ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះបើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ​។ ២កូរិនថូស ៤:១៦ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ម្តាយ​ខ្ញុំ​មាន​សុខ​ភាព​ល្អ ម្តង​ណា​ឡើយ​។ គាត់​បាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​គាត់​បាន​ឡើង​ចុះ មិន​ដែល​ទៀង​ទាត់​​។ សុខ​ភាព​គាត់​មាន​បញ្ហា​កាន់តែ​ស្មុគស្មាញ ហើយ​តម្រងនោម​របស់​គាត់​ក៏​បាន​ខូច បានជា​គាត់​ចាំបាច់​ត្រូវ​ទៅ​លាង​ឈាម​ជា​ប្រចាំ​។ ការ​ខូច​ប្រព័ន្ធ​ប្រសាទ និង​ការ​បាក់​ឆ្អឹង​បាន​បណ្តាល​ឲ្យ​គាត់​ត្រូវ​ប្រើ​ប្រាស់​រទេះរុញ​។ ភ្នែក​របស់​គាត់​ក៏​ចាប់​ផ្តើម​អន់​ខ្សោយ​កាន់តែ​ខ្លាំង ឆ្ពោះ​ទៅ​រក​ភាព​ពិការ​ភ្នែក​។ ប៉ុន្តែ ខណៈ​ពេល​ដែល​រូបកាយ​គាត់​មាន​ការ​ចុះ​ខ្សោយ​ឥត​ឈប់ឈរ ជីវិត​នៃ​ការ​អធិស្ឋាន​របស់​គាត់​មាន​ការ​ចម្រើន​ឡើង​យ៉ាង​ខ្លាំងក្លា​។ គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ឲ្យ​ស្គាល់ និង​ដក​ពិសោធន៍​ជា​មួយ​ក្តី​ស្រឡាញ់​របស់​ព្រះ​។ ព្រះបន្ទូល​ដ៏​មាន​តម្លៃ​ក្នុង​ព្រះ​គម្ពីរ មាន​រស់​ជាតិ​កាន់តែ​ផ្អែម​សម្រាប់​គាត់​។ មុន​ពេល​ភ្នែក​គាត់​ងងឹត គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ប្អូន​ស្រី​គាត់ ដោយ​រាប់​បញ្ចូល​ទាំង​ខ​គម្ពីរ២កូរិនថូស ជំពូក៤ ដែល​បាន​ចែងថា “ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះបើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ”(ខ.១៦)។ សាវ័ក​ប៉ុល​ដឹង​ថា មនុស្ស​ងាយ​នឹង​ជួប​ភាព​អស់​សង្ឃឹម​។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ជំពូក១១ គាត់​បាន​ពិពណ៌នា អំពី​ជីវិត​របស់​គាត់ ដែល​ជួប​គ្រោះ​ថ្នាក់ ការ​ឈឺ​ចាប់ និង​ការ​ខ្វះខាត(ខ.២៣-២៩)។ តែ​គាត់​ដឹង​ថា ទុក្ខ​លំបាក​ទាំង​នោះ​មិន​ស្ថិត​ស្ថេរ​ឡើយ​។ ហើយ​គាត់​ក៏បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​គិត​អំពី​ការ​អ្វី​ដែល​យើង​អាច​មើល​ឃើញ…

Read article
ការចុះចូលបំណងព្រះទ័យព្រះអង្គ

ទំនុក​ដំកើង ៣៧:៥-៦ ចូរ​ទុកដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ ថែម​ទាំង​ទុកចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច​។ ទំនុក​ដំកើង ៣៧:៥ លោក​យ៉ូណាថាន រូមី(Jonathan Roumie) ជា​តារា​ភាពយន្ត ដែល​បាន​ដើរតួ​ជា​ព្រះយេស៊ូវ ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ដ៏​ជោគជ័យ​មួយ មាន​ចំណង​ជើង​ថា ពួក​រើស​តាំង ដែល​ផ្អែក​ទៅលើ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​។ នៅ​ខែ​ឧសភា ឆ្នាំ២០១៨ គាត់​រៀន​សូត្រ​បាន​ថា ព្រះ​ទ្រង់​មិន​សព្វ​ព្រះទ័យ​នឹង​ជួយ​មនុស្ស​ដែល​ជួយ​ខ្លួនឯង​នោះ​ទេ តែ​ព្រះ​អង្គ​ជួយ​អ្នក​ដែល​ទុកចិត្ត និង​ពឹង​ផ្អែកលើ​ព្រះអង្គ​។ គាត់​បាន​រស់នៅ​ក្នុង​ទីក្រុង​ឡូស អ៊ែនជេលេស បាន៨ឆ្នាំ ហើយ​ស្ទើរតែ​មិន​មាន​លុយ​ជាប់​ខ្លួន​សោះ គឺ​គ្រាន់តែ​មាន​អាហារ​គ្រប់​គ្រាន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ក៏​រក​ការងារ​មិន​បាន​។ គាត់​មិន​ដឹង​ថា គាត់​អាច​ជម្នះ​បញ្ហា​នេះ​ដោយ​របៀបណា​ទេ ដូច​នេះ គាត់​ក៏បាន​ថ្វាយ​ចិត្ត និង​ការងារ​របស់​គាត់​ដាច់​ដល់​ព្រះអម្ចាស់​។ គាត់​ក៏​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​សូម​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះអង្គ​។ ទូល​បង្គំ​សូម​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះអង្គ”។ នៅ​ពេល​ក្រោយមក ក្នុង​ថ្ងៃ​ដដែល​នោះ គាត់​ក៏​ទទួល​បាន​មូលប្បទានប័ត្រ​៤សន្លឹក​នៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​គាត់ ហើយ៣ខែ​ក្រោយមក គាត់​ក៏បាន​ដើរតួ​ជា​ព្រះយេស៊ូវ ក្នុង​រឿង​ពួក​រើស​តាំង​។ លោក​រូមី​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​ជួយ​មនុស្ស​ដែល​ទុកចិត្ត​ព្រះអង្គ​។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បង្រៀន​យើង​ឲ្យ​ថ្វាយ​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ ជាជាង​ច្រណែន និង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​មនុស្ស​អាក្រក់(ទំនុក​ដំកើង ៣៧:១)។ ព្រះអង្គ​នឹង​ដឹកនាំ​ការ​រស់នៅ និង​ប្រទាន​យើង​នូវ​សេចក្តី​សុខ​សាន្ត(ខ.៥-៦) ពេលណា​ជីវិត​របស់​យើង មាន​ព្រះអង្គ​ជា​ចំណុច​កណ្តាល ដោយ​ទុកចិត្ត​ព្រះអង្គ…

Read article
ដាំក្បាលចុះទៅរកគ្រោះមហន្តរាយ

សុភាសិត ២៧:៨-១២ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់​ខ្លៅ គេ​ចេះតែ​ដើរទៅ​ហើយក៏​ត្រូវ​មាន​ទុក្ខ​។ សុភាសិត ២៧:១២ កាលពី​ឆ្នាំ១៨៩២ ប្រជាជន​ម្នាក់​កើត​ជំងឺ​អាសន្ន​រោគ បាន​ចម្លង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន តាមរយៈ​ទឹក​ទន្លេ​អ៊ែលបឺ ដែល​ហូរ​កាត់​ទីក្រុង​ហ៊ែមបឺក ជា​ទន្លេ​ដែល​ផ្គត់ផ្គង់​ទឹក​ប្រើ​ប្រាស់​ដល់​ប្រទេស​អាឡឺម៉ង់​។ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ស្លាប់ ក្នុងរយៈ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។ កាល៨ឆ្នាំ​មុន លោក​រ៉ូបឺត កូច(Robert Koch) ជា​ជីវវិទូ​ជំនាញ​មី​ក្រុប បាន​រក​ឃើញថា ជំងឺ​អាសន្ន​រោគ​ជា​ជំងឺ​ឆ្លង​តាម​ទឹក​។ ការ​រក​ឃើញ​របស់​លោក​កូច បាន​ជំរុញ​ចិត្ត​អាជ្ញាធរ​នៅ​តាម​បណ្តា​ទីក្រុង​ធំៗ​នៅ​ទ្វីបអឺរ៉ុប ឲ្យ​ធ្វើ​ការ​ចំណាយ​ទៅ​លើ​ការ​សង​សង់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក ដើម្បី​ការពារ​ទឹក​ប្រើ​ប្រាស់​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អាជ្ញាធរ​នៅ​ទីក្រុង​ហ៊ែមបឺក មិន​បាន​ធ្វើ​អ្វី​ទាំង​អស់​។ ពួកគេ​បាន​លើក​ឡើង អំពី​ការ​ចំណាយ និង​មាន​ការ​សង្ស័យ​មក​លើ​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​នោះ ដូច​នេះ ពួកគេ​ក៏​មិន​បាន​អើពើ​ចំពោះ​ការ​ដាស់តឿន​ដ៏​ច្បាស់​លាស់ ខណៈ​ពេល​ដែល​ទីក្រុង​របស់​ពួកគេ​បាន​ដាំ​ក្បាល​ចុះ​ទៅ​រក​គ្រោះ​មហន្ត​រាយ​។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ចែង​អំពី​មនុស្ស​ដែល​ដឹង​ថា គ្រោះ​ថ្នាក់​នឹង​កើត​មាន តែ​បដិសេធន៍​មិន​បញ្ចៀស​គ្រោះ​ថ្នាក់​នោះ​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន”(២៧:១២)។ ពេលណា​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​មើល​ឃើញ​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​។ យើង​អាច​ផ្លាស់​ប្តូរ​ទិសដៅ ដោយ​ប្រាជ្ញា​។ ឬ​យើង​រៀបចំ​ខ្លួន ដោយ​​វិធាន​ការ​ដ៏​ត្រឹម​ត្រូវ​ដែល​ព្រះអង្គ​ប្រទាន​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ យ៉ាង​ហោច​ណាស់ យើង​បាន​ធ្វើ​អ្វី​ម្យ៉ាង​។ ការ​មិន​ធ្វើ​អ្វី​សោះ…

Read article
ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង

យ៉ូហាន ១:១-១៤ ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​។ យ៉ូហាន ៨:១២ ថ្មីៗ​នេះ នៅពេល​រសៀល​ថ្ងៃ​អា​ទិត្យ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ នៅ​មន្ទីរ​ពេទ្យ​ធំ​មួយ ក្នុង​ទីក្រុង​។ ពេល​យើង​ដើរ​ចេញ​ពី​ជណ្តើរ​យន្ត ដោយសារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អា​ទិត្យ យើង​មិន​អាច​រក​ឃើញ​មនុស្ស ដើម្បី​សួររក​ផ្លូវ​ចេញ​ក្រៅ​មន្ទីរ​ពេទ្យ ឬ​ចេញ​ទៅ​រក​ពន្លឺ​ថ្ងៃ​នៃ​រដ្ឋ​ខូឡូរ៉ាដូ នៅ​ខាង​ក្រៅ​ឡើយ។ យើង​ក៏បាន​ដើរ​ទៅ​ដើរមក ក្នុង​ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ ដែល​មាន​ពន្លឺ​ភ្លើង​ភ្លឺ​ព្រឹមៗ ហើយ​ទី​បំផុត​យើង​ក៏​បាន​ជួប​បុរស​ម្នាក់ ដែល​មើល​ដឹង​ថា យើង​កំពុង​វង្វេង​ផ្លូវ​។ គាត់​ប្រាប់​យើង​ថា “ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​សុទ្ធតែ​ដូច​គ្នា​ទេ តែ​ផ្លូវ​ចេញ​ក្រៅ នៅ​ខាង​នោះ”។ យើង​ក៏បាន​ទៅតាម​ទិសដៅ​ដែល​គាត់​ប្រាប់ ហើយ​ក៏​បាន​រក​ឃើញ​ទ្វារ​ចេញ ឆ្ពោះ​ទៅ​រក​ពន្លឺ​ថ្ងៃ​ចិញ្ចែង​ចិញ្ចាច​។ ព្រះយេស៊ូវ​ក៏បាន​អញ្ជើញ​អ្នក​មិន​ជឿ​ដែល​កំពុង​វង្វេង ឲ្យ​ដើរ​តាម​ព្រះអង្គ ចេញពី​ភាព​ងងឹត​ខាង​វិញ្ញាណ​ផង​ដែរ​។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ នៅ​ក្នុង​ពន្លឺ​របស់​ព្រះអង្គ យើង​អាច​មើល​ឃើញ​ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល អំពី​បាប និង​អ្វីៗ​ដែល​បាំង​ពីមុខ​យើង ដោយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ដក​ភាព​ងងឹត​ចេញពី​ជីវិត​យើង ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចែងចាំង​ពន្លឺ​ចូល​ក្នុង​ចិត្ត​យើង និង​ផ្លូវ​ដែល​យើង​ដែរ​។ ពន្លឺ​របស់​ព្រះគ្រីស្ទ​នាំ​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន ការ​ការពារ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ ដូច​ដែល​ព្រះអង្គ​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល ដោយ​បង្គោល​ភ្លើង និង​ពពក កាត់​តាម​វាល​រហោស្ថាន​។…

Read article
ភាពស្រស់ស្អាត ក្នុងចំណោមគុម្ពបន្លា

លោកុប្បត្ដិ ២:៨-៩ ៣:១៦-១៩ រួច​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ធ្វើ​សួន​ច្បារ១នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ទ្រង់​បាន​សូន​ធ្វើ​ឲ្យ​នៅ​ទីនោះ​។ លោកុប្បត្តិ ២:៨ ប៉ា​របស់​ខ្ញុំ​ចូល​ចិត្ត​សកម្មភាព​កម្សាន្ត​ក្រៅ​ផ្ទះ នៅ​ក្នុង​ធម្មជាតិ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដែល​មាន​ដូចជា ការ​ទៅ​បោះតង់ ការ​ស្ទូច​ត្រី និង​ការ​ដើរ​រើស​ថ្ម​ស្អាត​ៗ​។ គាត់​ក៏​ចូល​ចិត្ត​ធ្វើ​នេះ​ធ្វើ​នោះ​នៅ​ក្នុង​ទី​ធ្លា​ផ្ទះ និង​សួន​ដំណាំ​របស់​គាត់​ផង​ដែរ​។ តែ​គាត់​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង ដើម្បី​លោះ​មែកឈើ កាប់ដី បណ្ដុះ​គ្រាប់ពូជ ឬ​ដាំ​ដើម​ផ្កា ដក​រុក្ខ​ជាតិ​ចង្រៃ​ចោល កាត់​ស្មៅ ស្រោច​ទឹក​ក្នុង​ទី​ធ្លា​ផ្ទះ និង​ច្បារ​ដំណាំ​ជាដើម​។ លទ្ធផល​ដែល​ទទួល​បាន​គឺ​សក្តិ​សមនឹង​ការ​ប្រឹង​ប្រែង​របស់​គាត់ ដោយ​យើង​ទទួល​បាន​ទី​ធ្លា​ផ្ទះ​ដ៏​ស្រស់​ស្អាត ផ្លែ​ប៉េងប៉ោះ​មាន​រស​ជាតិ​ឆ្ងាញ់ និង​ផ្កា​កូឡាប​គួរ​ពេចពិលរមឹលមើល។ ជា​រៀង​រាល់​ឆ្នាំ គាត់​បាន​លោះ​ដើម​ផ្កា​កូឡាប​ជិត​ដល់​គល់ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ពួកវា​ក៏បាន​ដុះ​ឡើង​វិញ ដោយ​ចេញ​ផ្កា​ដ៏​ស្រស់​ស្អាត មាន​ក្លិន​ក្រអូប​។ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ យើង​ឃើញថា លោក​អ័ដាម និង​នាង​អេវ៉ា​បាន​រស់នៅ ចម្រើន​ឡើង និង​ដើរ​ជាមួយ​ព្រះអម្ចាស់ នៅ​ក្នុង​សួន​ច្បារ​អេដែន​។ នៅ​ទីនោះ “ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដីដុះ​គ្រប់​អស់​ទាំង​ដើមឈើ​ដែល​គួរ​ពេចពិលរមឹលមើល ហើយ​សំរាប់​ជា​អាហារ​ផង”(លោកុប្បត្តិ ២:៩)។ ខ្ញុំ​ស្រមៃ​ថា ក្នុង​សួន​ច្បារ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ ក៏​មាន​ដើម​ផ្កា​ដ៏​ស្រស់​ស្អាត ដែល​បញ្ចេញ​ក្លិន​ក្រអូប​ផង​ដែរ ហើយ​ប្រហែល​ជា​មាន​ដើម​ផ្កា​កូឡាប ដែល​មិន​មាន​បន្លា! បន្ទាប់ពី​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ ពួកគេ​ត្រូវ​ព្រះ​អង្គ​បណ្តេញ​ចេញ​ពី​សួន​ច្បារ ហើយ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ដាំ​ដុះ និង​ថែទាំ​ច្បារ​ដំណាំ​របស់​ពួកគេ…

Read article
កិច្ចការសំខាន់ទីមួយ

ម៉ាថាយ ៦:២៥-៣៤ ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​។ ម៉ាថាយ ៦:៣៣ មាន​ពេល​មួយ ខ្ញុំ​បាន​ចាប់​ផ្តើម​សកម្មភាព​នៅពេល​ព្រឹក ដោយ​ធ្វើ​អ្វីៗ​យ៉ាង​រហ័សរហួន ដូច​ការ​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​។ ខ្ញុំ​បាន​ស្ទុះ​ងើប​ពីលើ​គ្រែ ហើយក៏​ខិតខំ​ធ្វើ​អ្វីៗ​ឲ្យ​ទាន់​ពេល​វេលា តាម​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​។ ដែល​មាន​ដូចជា ការ​ជូន​កូន​ទៅរៀន និង​ការ​ទៅ​ធ្វើ​ការ​ជាដើម ដែល​ស្ថិត​ក្នុង​ចំណោម​កិច្ចការ​១៨​មុខ ជា​កិច្ចការ​ផ្ទាល់​ខ្លួន និង​កិច្ចការ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ការងារ ដែល​កំពុង​គរ​លើ​គ្នា ដែល​មាន​ដូចជា ការ​កែ​សម្រួល​អត្ថបទ ការ​សម្អាត​ការិយាល័យ ការ​ធ្វើ​ផែនការ​យុទ្ធ​សាស្ត្រ​ជា​ក្រុម ការ​សរសេរ​អត្ថបទ​អំពី​បច្ចេកវិទ្យា ការ​សម្អាត​បន្ទប់​ក្រោម​ដី ការ​អធិស្ឋាន ។​ល​។ ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​អធិស្ឋាន ជា​កិច្ច​ការទី១៨ដែល​ត្រូវ​ធ្វើ ខ្ញុំ​ក៏បាន​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ការ​ជំនួយ​របស់​ព្រះអង្គ​។ ប៉ុន្តែ បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ច្រើន​យ៉ាង​នេះ​ហើយ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តែ​ម្នាក់ឯង ដោយ​ព្យាយាម​បង្កើន​ល្បឿន ដោយ​មិន​បាន​ពឹង​ផ្អែក​ព្រះអង្គ​។ ព្រះយេស៊ូវ​ជ្រាប​អំពី​បញ្ហា​នេះ​។ ព្រះ​អង្គ​ជ្រាប​ថា ការ​រស់នៅ​របស់​យើង មាន​កិច្ចការ​ជា​ច្រើន​ដែល​យើង​ធ្វើ​ទាំង​ប្រញាប់​ប្រញាល់ និង​មាន​ការ​បន្ទាន់​ឥត​ឈប់ឈរ​។ ហេតុ​នេះ​ហើយ ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង”(ម៉ាថាយ ៦:៣៣)។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​បានឮ​ព្រះបន្ទូល​បង្គាប់​របស់​ព្រះយេស៊ូវ​។ ព្រះបន្ទូល​ទាំង​នោះ​ជា​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ​មែន​។…

Read article
ប្រើអ្វីដែលអ្នកមាន ដើម្បីបម្រើព្រះគ្រីស្ទ

កិច្ចការ ៩:៣៦-៤៣ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន​។ កិច្ចការ ៩:៣៦ តើ​អ្នក​ធ្លាប់​បានឮ​គេ​និយាយ​អំពី​មន្ទីរ​តាំងពិព័រណ៍​ស្នាដៃ​របស់​ជាង​កាត់ដេរ​ល្បីៗ ដែរ​ឬ​ទេ? គេ​បាន​បង្កើត​កន្លែង​តាំងពិព័រណ៍​នេះ​នៅ​ឆ្នាំ២០០១ ដោយ​ទទួល​ស្គាល់​បុគ្គល ដែល​បាន “ជះ​ឥទ្ធិពល​ដ៏​យូរ​អង្វែង មក​លើ​ឧស្សាហ៍​កម្ម​កាត់ដេរ ដោយ​ការ​រួម​ចំណែក​ដែល​ពិសេស និង​មាន​ភាព​ប៉ិន​ប្រសប់ តាមរយៈ​ការ​បង្រៀន​កាត់ដេរ និង​ការ​ឆ្នៃ​ផលិតផល​កាត់ដេរ”។ គេ​បាន​រាប់​បញ្ចូល​បុគ្គល​ល្បីៗ ដែល​មាន​ដូចជា អ្នក​ស្រី ម៉ាថា ភូលលិន(Martha Pullen) នៅ​ក្នុង​មន្ទីរ​តាំងពិព័រណ៍ នៅ​ឆ្នាំ២០០៥ ដោយ​ការ​ពណ៌នា​ថា គាត់​ជា​ស្រ្តី​នៃ​បទ​គម្ពីរ​សុភាសិត ជំពូក៣១ ជា​មនុស្ស … មិន​ដែល​ភ្លេច​ទទួល​ស្គាល់​ជា​សាធារណៈ អំពី​ប្រភព​នៃ​កម្លាំង ការ​បណ្តាល​ចិត្ត និង​ព្រះពរ​ដែល​ខ្លួន​មាន​។ មន្ទីរ​តាំងពិព័រណ៍​ស្នាដៃ​របស់​ជាង​កាត់ដេរ​ល្បីៗ ត្រូវ​បាន​គេ​បាន​បង្កើត​ឡើង ក្នុង​សតវត្សរ៍ទី២១ តែ​ការ​ទទួល​ស្គាល់​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់​ជាងដេរ ក៏​មាន​ក្នុង​អំឡុង​សតវត្សរ៍ទី១ នៅ​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ​។ នៅ​សម័យ​នោះ មាន​ស្រ្តី​ម្នាក់​ឈ្មោះ តេប៊ីថា ជា​ជាង​ដេរ​ដែល​ជឿ​ព្រះយេស៊ូវ​។ នាង​បាន​ចំណាយ​ពេល​កាត់ដេរ​សំលៀក​បំពាក់​សម្រាប់​ស្រ្តី​មេម៉ាយ​ទាល់ក្រ ក្នុង​សហគមន៍​របស់​នាង(កិច្ចការ ៩:៣៦,៣៩)។ បន្ទាប់ពី​នាង​ធ្លាក់​ខ្លួន​ឈឺ​រហូត​បាត់បង់​ជីវិត ពួក​សាវ័ក​ក៏បាន​ឲ្យ​គេ​ទៅ​ហៅ​សាវ័ក​ពេត្រុស មក​អធិស្ឋាន​សូម​ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ តាមរយៈ​គាត់​។…

Read article