នំម៉ាណាប្រចាំថ្ងៃ

You are here:
ខ្ញុំគ្រាន់តែអាចស្រមៃ

ធូលី​ត្រឡប់ជា​ដី​ដូចដើម​វិញ នឹង​វិញ្ញាណ ត្រឡប់ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ។ សាស្តា ១២:៧ ថ្ងៃមួយ ខ្ញុំ​បាន​ចូល​អង្គុយ​នៅ​លើ​កៅអីវែង ក្នុង​ព្រះវិហារ នៅ​ពីក្រោយ​ស្រ្តី​ម្នាក់ ខណៈ​ពេល​ដែល​ក្រុម​ថ្វាយបង្គំ​បាន​ចាប់ផ្តើម​ច្រៀង​បទ “ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ”។ ខ្ញុំ​លើកដៃ​ឡើង ហើយ​ច្រៀង​សរសើរ​ព្រះ ទន្ទឹម​នឹង​ពេល​ដែល​គាត់​ច្រៀង ដោយ​សម្លេង​ធំ យ៉ាង​ស៊ីសង្វាក់​ជាមួយ​សម្លេង​ខ្ញុំ។ ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​សុខភាព​របស់​គាត់ ហើយ​យើង​ក៏បាន​អធិស្ឋាន​ជាមួយគ្នា ក្នុងអំឡុងពេល​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​របស់​គាត់ នៅ​ពេល​ខាងមុខ។ ពីរបី​ខែ​ក្រោយ​មក អ្នកស្រី​លូ​អ៊ី​ស(Louise) ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខ្លាច​ស្លាប់។ ខ្ញុំ​ក៏បាន​ទៅ​អង្គុយ​ក្បែរ​គ្រែ ដែល​គាត់​កំពុង​គេង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយក៏​បាន​ឱនក្បាល​ទៅ​ជិត​ត្រចៀក​គាត់ អធិស្ឋាន​ខ្សឹប​ៗ ហើយ​ច្រៀង​សរសើរ​ដំកើង​ព្រះ យ៉ាង​ស្ងាត់ស្ងៀម។ ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ​ថា លូ​អ៊ីស​នឹង​មាន​អំណរ​យ៉ាងណា ពេល​ដែល​គាត់​បាន​ទៅ​ថ្វាយបង្គំ​ព្រះយេស៊ូវ​ មុខ​ទល់នឹង​មុខ ក្នុងរយៈពេល​ពីរបី​ថ្ងៃបន្ទាប់។ សាវ័ក​ប៉ុល​ក៏បាន​កម្សាន្ត​ចិត្ត​អ្នកអាន​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​គាត់ ដែល​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់(២កូរិនថូស ៥:១)។ ទុក្ខវេទនា​ដែល​យើង​ជួប នៅ​លើ​ផែនដី​នេះ អាច​ធ្វើឲ្យ​យើង​ទួញ​យំ តែ​ក្តី​សង្ឃឹម​របស់​យើង នៅតែ​បន្ត​បោះយុថ្កា​ជាប់ នឹង​ទីលំនៅ​ដ៏​ស្ថិតស្ថេរ​របស់​យើង នៅ​នគរ​ស្ថានសួគ៌ ជា​កន្លែង​ដែល​យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះយេស៊ូវ​អស់​កល្ប​ជានិច្ច(ខ.២-៤)។ ព្រះ​ទ្រង់​បាន​រចនា​យើង​មក ឲ្យ​មានចិត្ត​ស្រេកឃ្លាន​រក​ការរស់នៅ​ដ៏​អស់​កល្ប​ជាមួយ​ព្រះអង្គ(ខ.៥-៦) តែ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ក៏​សម្រាប់​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​រស់នៅ ថ្វាយព្រះ​អង្គ ក្នុង​ពេល​សព្វថ្ងៃ​ផង​ដែរ(ខ.៧-១០)។ ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ…

Read article
តើឈ្មោះអ្នកមានន័យដូចម្តេច?

កុំ​ហៅ​ខ្ញុំ​ថា​ន៉ា​អូ​មី​ឡើយ ត្រូវ​ហៅថា​ម៉ា​រ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់។ នាងរស់ ១:២០ អ្នកស្រី​ជែន(Jen) បាន​រៀបការ​ម្តង​ទៀត បន្ទាប់ពី​ស្វាមី​ទីមួយ​បាន​ស្លាប់។ កូនៗ​របស់​ប្តី​ក្រោយ មិនដែល​ស្វាគមន៍​នាង​ទេ ហើយ​ពេលនេះ គាត់​ក៏បាន​ស្លាប់​ដែរ ដូចនេះ ពួក​គេ​ស្អប់​នាង ដោយ​មិន​ចង់​ឲ្យ​នាងរស់​នៅក្នុង​ផ្ទះ​ដែល​ពួក​គេ​បាន​រស់នៅ​តាំង​ពីក្មេង​នោះ​ទេ។ ប្តី​ក្រោយ​បាន​បន្សល់ទុក​ប្រាក់​បន្តិចបន្តួច សម្រាប់​នាង តែ​កូនៗ​របស់​គាត់​បាន​និយាយ​ថា នាង​កំពុងតែ​លួច​កេរ​មរដក​របស់​ពួក​គេ។ អ្នកស្រី​ជែន​មានការ​បាក់ទឹកចិត្ត ហើយក៏​កើតមាន​ចិត្ត​ជូរ​ល្វីង។ ប្តី​របស់​អ្នកស្រី​ណា​អូ​មី​បាន​នាំ​ក្រុម​គ្រួសារ​គាត់ ទៅ​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ដែល​នៅ​ទីនោះ គាត់​និង​កូនប្រុស​គាត់​ទាំងពីរ​នាក់​ក៏បាន​ស្លាប់។ ប៉ុន្មាន​ឆ្នាំក្រោយ​មក អ្នកស្រី​ណា​អូ​មី​ក៏បាន​ក៏បាន​វិលត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ ដោយ​មិន​មានទ្រព្យ​សម្បត្តិ​អ្វី​ជាប់​ខ្លួន លើកលែង​តែ​នាងរស់ ជា​កូន​ប្រសារ​ប៉ុណ្ណោះ ដែល​មក​ជាមួយ​នាង។ អ្នកភូមិ​មានការ​រំជួលចិត្ត ហើយក៏​បាន​សួរ​នាង​ថា “នេះ​តើ​ជាណា​អូ​មី​មែន​ឬអី?”(នាងរស់ ១:១៩)។ នាង​ប្រាប់​ពួក​គេ ឲ្យ​ឈប់​ហៅ​ឈ្មោះ​នេះ​ទៀត តែ​ត្រូវ​ហៅ​នាង​ថា “ម៉ា​រ៉ា” ដែល​មានន័យថា “ជូរ​ល្វីង” នាង​ក៏បាន​ពន្យល់​ថា “ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​នាង​ដោយ​ជូរ​ល្វីង​ណាស់ ខ្ញុំ​បាន​ចេញទៅ​ទាំង​ពោរពេញ តែ​ព្រះយេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ”(ខ.២០-២១)។ តើ​ឈ្មោះ​អ្នកមាន​ន័យ​ថា “ជូរ​ល្វីង” ដែរ​ឬទេ? អ្នក​បាន​ជួប​ការ​ខកចិត្ត ដោយសារ​មិត្ត​ភក្តិ ក្រុម​គ្រួសារ ឬ​បញ្ហា​សុខភាព​ដែល​កំពុង​អន់ខ្សោយ។ អ្នក​គិតថា…

Read article
យើងជាអ្នកស្នាក់នៅផែនដីបណ្ដោះអាសន្ន

ឯ​អ្នក​ប្រទេសក្រៅ​ដែល​មក​ស្នាក់នៅ​ក្នុង​ពួក​ឯង​រាល់គ្នា នោះ​ត្រូវ​ទុកដូចជា​កើត​នៅ​ស្រុក​ឯង​វិញ។ លេវី​វិន័យ ១៩:៣៤ ពេល​ដែល​ក្រុម​គ្រួសារ​មួយ​បាន​ផ្លាស់ទៅ​រស់នៅ ក្នុង​ប្រទេសក្រៅ ពួក​គេ​មាន​អារម្មណ៍​ថា នៅ​ទី​នោះ​អ្វីៗ​មាន​ភាព​ខុសប្លែក​គ្នា​យ៉ាង​ខ្លាំង​ពី​ប្រទេសកំណើត​របស់​ពួក​គេ ដែល​មាន​ដូចជា ភាសា សាលារៀន ទំនៀមទម្លាប់ ចរាចរណ៍ និង​អាកាសធាតុ។ ពួក​គេ​មិនដឹង​ថា ត្រូវ​សម្រប​ខ្លួន​យ៉ាងដូច​ម្តេច​ទេ។ អ្នកស្រី​ផា​ទី(Patti) ក៏បាន​នាំ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ទៅដើរ​ទិញ​ឥវ៉ាន់ ក្នុង​ផ្សា​លក់​អាហារ ក្នុង​តំបន់ ដើម្បី​បង្ហាញមុខ​ទំនិញ​ដែល​មាន​ដាក់​លក់​នៅ​ទីនោះ និង​បង្ហាញ​របៀប​ទិញ​ទំនិញ​ទាំង​នោះ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុងតែ​ដើរមើល ក្នុង​ផ្សារ​នោះ ពួក​គេ​ក៏បាន​បើក​ភ្នែក​ធំៗ ដោយ​ទឹកមុខ​ញញឹម​ស្រស់ ពេល​ដែល​បានឃើញ​ផ្លែ​ទទឹម ដែល​ពួក​គេ​ចូលចិត្ត​ញាំ នៅ​ស្រុក​កំណើត។ ពួក​គេ​ក៏បាន​ទិញ​ផ្លែ​ទទឹម​ឲ្យ​កូនៗ​ម្នាក់​មួយ​ផ្លែ ហើយ​ថែមទាំង​បាន​ដាក់​មួយ​ផ្លែ​ចូល​ទៅ​ក្នុង​ដៃ​របស់​ផា​ទី ដោយ​ការ​ដឹងគុណ។ ផ្លែឈើ​ដ៏​ផ្អែម​ឆ្ងាញ់ និង​មិត្ត​ភក្តិ​ថ្មី​បាន​នាំមក​នូវ​ការកម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ទឹក​ដី​ថ្មី ដែល​ពួក​គេ​មិនដែល​បាន​ស្គាល់​ពីមុន​មក។ ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យវិន័យ​ដល់​រាស្រ្ត​ព្រះអង្គ តាមរយៈ​លោក​ម៉ូសេ ដែល​រាប់បញ្ចូល​ទាំង​ការ​បង្គាប់ ឲ្យ​ប្រព្រឹត្ត​ចំពោះ​ជន​បរទេស ឲ្យ​ដូច​ម្ចាស់​ស្រុក​ផង​ដែរ(លេវី​វិន័យ ១៩:៣៤)។ ព្រះ​ទ្រង់​ក៏បាន​បង្គាប់​ទៀត​ថា “ត្រូវ​ស្រឡាញ់​ពួក​គេ​ឲ្យ​ដូច​ខ្លួនឯង”។ ព្រះយេស៊ូវ​បាន​ហៅ​ក្រឹត្យវិន័យ​នេះ​ថា ក្រឹត្យវិន័យ​ធំ​បំផុត​ទី២ ដែល​ក្រឹត្យវិន័យ​ធំ​បំផុត​ទី១ គឺ​ឲ្យ​ស្រឡាញ់​ព្រះ ឲ្យអស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង(ម៉ាថាយ ២២:៣៩)។ ព្រោះ​សូម្បីតែ​ព្រះអម្ចាស់ ក៏បាន​ថែរក្សា​ជនបរទេស​ផង​ដែរ(ទំនុកដំកើង…

Read article
ផ្លាស់ប្រែឲ្យដូចព្រះ ដែលជាគ្រូរបស់យើង

សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ។ លូកា ៦:៤០ ក្នុង​វីដេអូ​ដ៏​ល្បីល្បាញ​មួយ ក្នុង​បណ្ដាញ​សង្គម គេ​ឃើញ​កូនសិស្ស​ការ៉ាតេដូ​ខ្សែ​ក្រ​វ៉ាត់​សរ អាយុ៣ឆ្នាំ​ម្នាក់ កំពុង​ធ្វើត្រាប់​តាម​គ្រូ​បង្វឹក​របស់​នាង។ នាង​មានចិត្ត​ឆេះឆួល និង​ការ​ជឿជាក់ ក្នុង​ការ​ហ្វឹកហាត់​នេះ​ណាស់ បាន​ជា​នាង​ខិតខំ​យកតម្រាប់តាម​សកម្មភាព និង​ការ​និយាយ​ស្តី​របស់​គ្រូ​បង្វឹក តាមរបៀប​ដែល​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់។ យ៉ាងហោចណាស់ នាង​ធ្វើ​បាន​ល្អ​គួរសម។ ព្រះយេស៊ូវ​ធ្លាប់​មាន​បន្ទូល​ថា “សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ”(លូកា ៦:៤០)។ ព្រះអង្គ​បាន​ប្រាប់​សិស្ស​ព្រះអង្គ​ថា ការ​យក​តម្រាប់​តាម​ព្រះអង្គ ក៏​រាប់​បញ្ចូល​ការ​មានចិត្ត​សប្បុរស សេចក្តី​ស្រឡាញ់ និង​មិន​ថ្កោល​ទោស​អ្នកដទៃ​ផង​ដែរ(ខ.៣៧-៣៨) ហើយក៏​ស្គាល់​អ្នក​ដែល​ពួក​គេ​ដើរតាម​ផង​ដែរ បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ថា “តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង២​នាក់​ទេ​ឬ​អី”(ខ.៣៩)។ សិស្ស​របស់​ព្រះអង្គ​ចាំបាច់​ត្រូវ​ដឹង​ថា ខ្នាត​គំរូ​នេះ​មិន​មាននៅ​ក្នុង​ការ​បង្រៀន​របស់​ពួក​ផា​រិ​ស៊ី ដែល​ជា​មនុស្ស​ខ្វាក់​កំពុង​ដឹកនាំ​មនុស្ស​ទៅ​រក​សេចក្តី​ហិន​វិនាស(ម៉ាថាយ ១៥:១៤)។ ហើយ​ពួក​គេ​ចាំបាច់​ត្រូវ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ដើរតាម​គ្រូ​របស់​ពួក​គេ។ ដូចនេះ គោលដៅ​របស់​សិស្ស​ព្រះយេស៊ូវ​ គឺ​ត្រូវ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ​។ ហេតុនេះ​ហើយ ពួក​គេ​ចាំបាច់​ត្រូវ​ផ្ដោត​អារម្មណ៍​យ៉ាង​ប្រុងប្រយ័ត្ន មក​លើ​ការ​បង្រៀន​របស់​ព្រះអង្គ អំពី​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់ ហើយ​អនុវត្ត​តាម​ផង​ដែរ។ ក្នុង​នាម​យើង​ជា​អ្នកជឿ ដែល​ត្រាប់តាម​ព្រះយេស៊ូវ​ ចូរ​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះ ដែល​ជា​គ្រូ​របស់​យើង ដើម្បីឲ្យ​យើង​អាច​ផ្លាស់​ប្រែ​មាន​លក្ខណៈ​ដូច​ព្រះអង្គ ក្នុង​ការចេះដឹង ប្រាជ្ញា និង​អាកប្ប​កិរិយា។ មានតែ​ព្រះអង្គ​ទេ…

Read article
ព្រះពរ នៅពេលស្រក់ទឹកភ្នែក

មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​សេចក្តី​កំសាន្តចិត្ត។ ម៉ាថាយ ៥:៤ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​យុវជន​ម្នាក់ នៅ​ប្រទេស​អង់គ្លេស ដែល​ក្នុង​នោះ គាត់​បាន​រៀបរាប់​ថា ឪពុក​គាត់(មាន​អាយុ៦៣ឆ្នាំ) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ស្ថានភាព​ដែល​គួរឲ្យ​ព្រួយបារម្ភ។ យើង​មិនដែល​ជួបគ្នា​ទេ តែ​ការងារ​ដែល​ឪពុក​គាត់​បាន​ធ្វើ មាន​ចំណុច​ដែល​ដូចគ្នា​ជាច្រើន។ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ការ​លើក​ទឹកចិត្ត និង​ការ​អធិស្ឋាន ដើម្បី​លើក​ទឹកចិត្ត​ឪពុក​គាត់។ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ព្រះ​បន្ទូល​ខ្លីៗ និង​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា។ គាត់​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​មើល​វីដេអូ​នោះ និង​បាន​បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង។ គួរឲ្យ​សោក​ស្តាយ​ណាស់ ពីរបី​ថ្ងៃក្រោយ​មក ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយទៀត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​លាចាក​លោក​ហើយ។ ឪពុក​គាត់​បាន​កាន់ដៃ​ម្តាយ​គាត់​ជាប់ នៅពេល​ឪពុក​គាត់​ផុតដង្ហើម។ ខ្ញុំ​អាណិត​គាត់​ខ្លោចចិត្ត ពេល​ដែល​បានឃើញ​សេចក្តី​ស្រឡាញ់ និង​ភាព​សោកសៅ​យ៉ាងនេះ។ ក្រុម​គ្រួសារ​មួយ​នេះ​បាន​បាត់បង់​ស្វាមី និង​ឪពុក​លឿន​ពេក។ តែ​យើង​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បានឮ​ព្រះយេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​មិន​មែន​កំពុងតែ​មាន​បន្ទូល​ថា ទុក្ខវេទនា និង​ការ​សោកសង្រេង​គឺជា​រឿង​ល្អ​នោះ​ទេ តែ​ផ្ទុយទៅវិញ ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​ថា សេចក្តី​មេត្តា និង​សេចក្តី​សប្បុរស​របស់​ព្រះអង្គ បាន​ចាក់​បង្ហូរ​មក​លើ​អស់អ្នក​ដែល​ត្រូវការ​សេចក្តី​មេត្តា​របស់​ព្រះអង្គ​បំផុត។ អ្នក​ដែល​កំពុង​ជាប់​ខ្លួន នៅក្នុង​ការ​សោកសង្រេង ដោយ​មនុស្សជា​ទីស្រឡាញ់​បាន​ស្លាប់ ឬ​ដោយសារ​អំពើបាប​របស់​ខ្លួនឯង…

Read article
សរសើរព្រះដែលបានប្រទានព្រះពរ

ត្រូវឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ។ ចោទិយកថា ៨:១៨ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩១៩ ឡាន​ស៊ីទែន​ដឹក​ទឹក​ស្ក​ខ្មៅ បាន​បែកធ្លាយ ក្នុង​ទីក្រុង​បូស្តុន។ ពេលនោះ​ទឹក​ស្កខ្មៅ​ធ្វើ​ពី​ស្ក​អំពៅ​ មាន​ចំណុះ​ជាង៧លាន​លីត្រ បាន​ហូរចេញ​មក​យ៉ាង​គំហុក​ដូច​ទឹក​រលក​យក្ស​ស៊ូ​ណាមិ​កម្ពស់​ជាង៤ម៉ែត្រ តាមផ្លូវ​ថ្នល់​ដោយ​ល្បឿន ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​បក់​នាំ​រថយន្តក្រុង អគារ មនុស្ស និង​សត្វ។ គេ​ផលិត​ទឹក​ស្ក​ខ្មៅ​ជា​អាហារ ដែល​គ្មាន​គ្រោះថ្នាក់ តែ​ឧប្បត្តិហេតុ​នៅ​ថ្ងៃ​នោះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស២១នាក់​បាត់បង់ជីវិត ហើយ​មនុស្ស​ជាង១៥០នាក់​បាន​រង​របួស។ ជួនកាល របស់​ល្អៗ ដូច​ទឹកស្ក​ខ្មៅ អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ខុសពី​ការ​រំពឹងគិត​របស់​យើង។ មុន​ពេល​ពួក​អ៊ីស្រាអែល​ចូលក្នុង​ទឹកដី ដែល​ព្រះ​សន្យា​ប្រទាន​ពួក​គេ លោក​ម៉ូសេ​បាន​ដាស់តឿន​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​មានការ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​សរសើរ​ខ្លួនឯង ដោយសារ​ការ​ល្អ​ដែល​ពួក​គេ​បាន​ទទួល​នោះ​ឡើយ។ គឺ​ដូចដែល​គាត់​បាន​ប្រាប់​ពួក​គេ​ថា “កាលណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់ផ្ទះ​យ៉ាង​ល្អ បាន​ហ្វូងគោ ហ្វូង​ចៀម​ចំរើន​ជាច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង ក៏បាន​បរិបូរ​ផង នោះ​ក្រែងចិត្ត​ឯង​បាន​អួតអាង រួច​ភ្លេច​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញរួច​ពី​ផ្ទះ​បាវបំរើ នៅ​ស្រុក​អេស៊ីព្ទ​មក”។ ពួក​គេ​មិន​ត្រូវ​សរសើរ​ខ្លួនឯង​ថា ពួក​គេ​ទទួល​បាន​របស់​ទាំងនោះ ដោយសារ​កម្លាំង ឬ​សមត្ថភាព​ខ្លួនឯង​នោះ​ឡើយ។ ផ្ទុយទៅវិញ លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា “ត្រូវឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ…

Read article
ការរង់ចាំ៧នាទីដ៏គួរឲ្យភ័យខ្លាច

ដូច្នេះ ត្រូវឲ្យ​យើង​រាល់គ្នា មកដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បីនឹង​ទទួល​សេចក្តី​មេត្តា ហើយ​រកបាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់ពេល​ត្រូវការ​ចុះ។ ហេព្រើរ ៤:១៦ យាន​រុករក ដែលគេ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា ស៊ូទ្រាំ បាន​ចុះចត​នៅ​លើ​ភព​អង្គារ ដែល​ជា​ភព​ពណ៌ក្រហម នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ពេលនោះ ក្រុមការងារ​ដែល​ពិនិត្យមើល​ការ​ចុះចត​របស់​វា បាន​អត់ទ្រាំ​នឹង​បញ្ហា​ដែល​គួរឲ្យ​ភ័យខ្លាច ​មាន​រយៈពេល​៧​នាទី។ បន្ទាប់ពី​យានអវកាស​នោះ​ បាន​បញ្ចប់​ការ​ធ្វើដំណើរ​ពី​ផែនដី​មក​ភព​អង្គារ ដែល​មាន​ចម្ងាយ៤៦៩លាន​គីឡូម៉ែត្រ វា​ត្រូវ​ធ្វើការ​ចុះចត ដោយ​ទម្រង់ការ​ដ៏​ស្មុគ​ស្មាញ ដោយខ្លួនឯង។ ការ​បញ្ជូន​សញ្ញា​ពី​ភព​អង្គារ ត្រូវ​ចំណាយ​ពេល​បួន​ប្រាំ​នាទី​ទំ​រាំ​មកដល់​ផែនដី ដូចនេះ អង្គការ​ណា​សា​មិនបាន​ទទួល​ដំណឹង​អ្វី​ពី​យាន​រុករក​នោះ ក្នុង​អំឡុង​ពេល​ចុះចត​ឡើយ។ ការ​មិន​អាច​ទំនាក់ទំនង​នេះ បាន​ធ្វើឲ្យ​ក្រុមការងារ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ពួក​គេ​បាន​ចំណាយ​កម្លាំង និង​ធនធាន​ជា​ច្រើន ដើម្បី​ធ្វើ​បេសកកម្ម​នេះ។ ជួនកាល យើង​ប្រហែល​មាន​អារម្មណ៍​ភ័យខ្លាច ពេលណា​យើង​មិនបាន​ទទួលការ​ឆ្លើយតប​ពី​ព្រះ ចំពោះ​ការអធិស្ឋាន​របស់​យើង។ ក្នុង​ព្រះ​គម្ពីរប៊ីប យើង​ឃើញថា មាន​មនុស្សជា​ច្រើន​ដែល​បាន​ទទួលការ​ឆ្លើយ​តប​ភ្លាម​ៗ​ពី​ព្រះ(មើល ដានីយ៉ែល ៩:២០-២៣) ហើយ​អ្នក​ផ្សេងទៀត ក៏បាន​រង់ចាំ​ការ​ឆ្លើយតប​របស់​ព្រះ អស់​រយៈ​យ៉ាង​យូរ(មើល​រឿង​របស់​នាង​ហាណា ក្នុង ១សាំ​យ៉ូអែល ១:១០-២០)។ តែ​មាន​ការ​ពន្យារ​ពេល​ក្នុង​ការ​ឆ្លើយតប​មួយ ដែល​បាន​ធ្វើឲ្យ​នាង​ម៉ារា និង​ម៉ាថា​​មានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង គឺ​នៅពេល​ដែល​ពួក​គេ​សូម​ព្រះយេស៊ូវ​ឲ្យ​ជួយ​ប្រោស​ជំងឺ​លោក​ឡា​សា…

Read article
ឲ្យអំណោយដោយអំណរ

ចូរ​ឲ្យ​គ្រប់គ្នា​ធ្វើតាម​ដែល​សំរេច​ក្នុងចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ។ ២កូរិនថូស ៩:៧ កាល​ប្រេនដា(Brenda) កំពុងតែ​ដើរទៅ​រក​ច្រកចេញ​របស់​ផ្សា​ទំនើប វត្ថុ​មួយ​មាន​ពណ៌​ផ្កាឈូក នៅ​កន្លែង​គេ​ដាក់​តាំង​ទំនិញ​បាន​ទាក់ភ្នែក​គាត់​យ៉ាង​ខ្លាំង។ គាត់​ក៏បាន​ងាក​ទៅ​រក​វត្ថុ​នោះ ឃើញ “អាវ​ក្រៅ​ពណ៌​ផ្កាឈូក”មួយ ហើយក៏​បាន​ឈរ​ស្ងៀម​នៅ​ទីនោះ។ គាត់​គិតឃើញ​ថា ហូលី(Holly) ប្រាកដជា​ស្រឡាញ់​អាវ​ក្រៅ​នេះ​មិនខាន។ ហូលី​ជា​មិត្ត​រួម​ការងារ​របស់​ប្រេ​នដា ជា​ស្រ្តី​មេម៉ាយ​កូន​មួយ កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ប្រេនដា​ដឹង​ថា ហូលី​កំពុង​ត្រូវការ​អាវ​ក្រៅ​ដ៏​កក់ក្តៅ​មួយ ហើយ​ទន្ទឹម​នឹង​នោះ ប្រេ​នដា​ក៏​ដឹងផង​ដែរ​ថា មិត្ត​ភក្តិ​ម្នាក់​នេះ​នឹង​មិន​ចំណាយ​ប្រាក់​ទិញ​អាវ​ក្រៅ ដែល​មានតម្លៃ​ថ្លៃ​ដូចនេះ​ឡើយ។ បន្ទាប់ពី​មានការ​ស្ទាក់ស្ទើរ​មួយសន្ទុះ ប្រេនដា​ក៏បាន​ដក​កាបូប​លុយ​ចេញ​មក ដោយ​ទឹកមុខ​ញញឹម ហើយក៏​បាន​ទិញ​អាវ​ក្រៅ​នោះ ដោយ​ឲ្យ​គេ​ដឹក​ទៅដល់​ផ្ទះ​របស់​ហូលី។ នាង​ក៏បាន​សរសេរ​នៅ​លើ​ក្រ​ដាស់​តូច​មួយ ដោយ​មិន​បញ្ចេញ​ឈ្មោះ ដាក់​ជា​មួយ​អាវ​នោះ​ថា “អ្នកជា​មនុស្ស​ដែល​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់”។ ប្រេ​នដា​ក៏បាន​ដើរ​បណ្តើរ រាំ​បណ្តើរ​ទៅ​រក​រថយន្ត​របស់​នាង ដោយ​អំណរ។ ក្តី​អំណរ​ក៏​ជា​លទ្ធផល ដែល​ទទួល​បាន​ពី​ការ​ឲ្យ​អំណោយ​អ្វីមួយ​ដល់​នរណា​ម្នាក់ តាម​ការ​បណ្តាល​ចិត្ត​ពី​ព្រះ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស អំពី​ការ​ឲ្យ​អំណោយ ដោយចិត្ត​សប្បុរស​យ៉ាងដូច​នេះ​ថា “ចូរ​ឲ្យ​គ្រប់គ្នា​ធ្វើតាម​ដែល​សំរេច​ក្នុងចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ”(២កូរិនថូស ៩:៧)។ គាត់​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា “អ្នកណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នកណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ”(ខ.៦)។ មាន​ពេល​ដែល​យើង​ដាក់​ដង្វាយ​ចូល​ថង់​ដង្វាយ…

Read article
សេចក្តីមេត្តាសម្រាប់អ្នក និងខ្ញុំ

ទ្រង់​នឹង​មិន​បន្ទោស​ជាដរាប ក៏​មិន​ប្រកាន់​ជា​រៀងរាប​តទៅ​ដែរ។ ទំនុកដំកើង ១០៣:៩ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ឌ-១៩ បាន​បណ្តាល​ឲ្យ​នាវា​កម្សាន្ត​ខ្នាត​ធំ​ជាច្រើន​ជាប់​គាំងដំណើរ នៅ​កំពង់ផែ ដោយមាន​អ្នកដំណើរ​ជាច្រើន​ធ្វើ​ចត្តាឡីស័ក នៅក្នុង​នាវា​ទាំងនោះ។ សារព័ត៌មាន The Wall Street Journal បាន​ចុះផ្សាយ​អត្ថបទ​ពិសេស ដែល​រាប់បញ្ចូល​ការ​សម្ភាសភ្ញៀវ​ទេសចរណ៍​មួយចំនួន។ ពួក​គេ​ក៏បាន​លើកឡើង​ថា ការ​ធ្វើ​ចត្តាឡីស័ក​រួមគ្នា នៅក្នុង​នាវា​បាន​នាំឲ្យ​ពួក​គេ​មានឱកាស​កាន់តែ​ច្រើន ដើម្បី​សន្ទនា​គ្នា ដែល​ក្នុងចំណោម​ពួក​គេ មាន​អ្នកដំណើរ​ម្នាក់​បាន​និយាយ​កំប្លែង​ថា ​ភរិយា​របស់​គាត់​ដែល​មានការ​ចងចាំ​ល្អ មាន​ឱកាស​រំឭក​អំពី​កំហុស​នី​មួយ​ៗ​ដែល​គាត់​ធ្លាប់​មាន ហើយ​ចាំ​ថា ខ្លួន​មិនទាន់​មាន​កំហុស​ទាំង​នោះ​នៅ​ឡើយ។ រឿង​ដូចនេះ អាច​ធ្វើឲ្យ​យើង​មាន​ទឹកមុខ​ញញឹម និង​រំឭក​យើង​អំពី​ភាព​កម្សោយ​របស់​យើង​ជា​មនុស្ស ហើយ​ដាស់តឿន​យើង កុំ​ឲ្យ​បន្ត​ប្រកាន់ទោស​អ្នកដទៃ​ទៀត។ តើមាន​អ្វី​ជួយ​យើង​ឲ្យ​ឈប់​ប្រកាន់ទោស​ចំពោះ​ុំអ្នក​ដែល​បាន​ធ្វើខុស​មក​លើ​យើង? គឺ​យើង​ត្រូវ​ពឹងផ្អែក​ទៅលើ​ព្រះ​ដ៏​ធំ​ប្រសើរ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​អត់ទោស ដូចដែល​បទ​គម្ពីរ ទំនុកដំកើង ១០៣:៨-១២ បាន​ពិពណ៌នា​អំពី​ព្រះអង្គ។ ខ.៨-១០ បាន​ចែងថា : “ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្តី​មេត្តាករុណា ហើយនឹង​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​បរិបូរ ទ្រង់​នឹង​មិន​បន្ទោស​ជាដរាប ក៏​មិន​ប្រកាន់​ជា​រៀងរាប​តទៅ​ដែរ ទ្រង់​មិនបាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើបាប​របស់​យើង​ទេ ក៏​មិនបាន​សង​តាម​អំពើទុច្ចរិត​របស់​យើង​ដែរ”។ នេះ​ជា​បទ​គម្ពីរ​ដែល​គួរឲ្យ​កត់សំគាល់។ ពេល​យើង​អាន​ព្រះគម្ពីរ​អម​ដោយ​ការអធិស្ឋាន ការ​ទូល​សូម​ព្រះអង្គ​ជួយ​យើង អាច​កែប្រែ​ចិត្តគំនិត​យើង ឲ្យ​ងាក​ចេញពី​ការសងសឹក…

Read article
សេចក្តីស្រឡាញ់ដែលមានការអត់ទោស

ហើយ​ទ្រាំទ្រ​គ្នា ទាំង​អត់ទោស​ទៅវិញទៅមក។ កូល៉ុស ៣:១៣ ឪពុក​ក្មេក​ខ្ញុំ មាន​ប្អូនប្រុស​ឈ្មោះ​ភីត(Pete) ដែល​បាន​រៀបការ​ជាមួយ​អ្នកស្រី​រស់(Ruth) អស់​រយៈពេល​៨០ឆ្នាំ​ហើយ។ គូ​ស្វាមីភរិយា​នេះ​បាន​ធ្វើ​កម្មវិធី​ខួប​អាពាហ៍​ពិពាហ៍​គំរប់៨០ឆ្នាំ ដ៏​គួរឲ្យ​កត់សំគាល់ នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ អ្នក​ទាំងពីរ​បាន​ជួបគ្នា​ជាលើកដំបូង នៅ​ឆ្នាំ១៩៤១ ដោយ​មិនបាន​ព្រៀង​ទុក កាល​អ្នកស្រី​រស់​កំពុង​រៀន​នៅ​វិទ្យាល័យ។ ក្រោយមក គូរ​ស្នេហ៍​វ័យក្មេង​នេះ​មានចិត្ត​អន្ទះសា​​ចង់​រៀបការ​ណាស់ ហើយ​ពួក​គេ​ក៏​បាន​សម្រេច​បំណង បន្ទាប់ពី​អ្នកស្រី​រស់​បាន​រៀនចប់។ លោក​ភីទ និង​អ្នកស្រី​រស់ ជឿ​ថា ព្រះ​ទ្រង់​បាន​រៀបចំ​ឲ្យ​ពួក​គាត់​ជួបគ្នា ហើយ​បាន​ដឹកនាំ​ពួក​គេ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។ លោក​ភីត និង​អ្នកស្រី​រស់​បាន​គិត​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្លួន ដែល​មាន​រយៈពេល​៨​ទសវត្សរ៍ ហើយ​បាន​យល់ស្រប​ថា ការសម្រេច​ចិត្ត​អត់ទោស​ឲ្យ​គ្នា គឺជា​គន្លឹះ​ដែល​ជួយ​ទ្រទ្រង់​ទំនាក់ទំនង​របស់​ពួក​គេ។ អ្នក​ដែល​មាន​ទំនាក់ទំនង​រឹងមាំ សុទ្ធតែ​ដឹង​ថា យើង​ម្នាក់​ៗ​ត្រូវការ​ការ​អត់ឱន​ទោស​ឲ្យ​គ្នា​ជា​ទៀងទាត់ បន្ទាប់ពី​យើង​បាន​ធ្វើឲ្យ​មានការ​ឈឺចាប់ មក​លើ​គ្នា​ទៅវិញទៅមក ទោះ​តាម​រយៈ​ពាក្យ​សម្ដី​អាក្រក់ ការ​ធ្វើខុស​ពាក្យសន្យា ឬ​ភ្លេច​ធ្វើអ្វី​មួយ​សម្រាប់​គ្នា​ក៏ដោយ។ ក្នុង​ការ​បង្រៀន​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​រស់នៅ​ដោយ​ការ​រួបរួម​គ្នា សាវ័ក​ប៉ុល​បាន​លើកឡើង អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​អត់ឱន​ទោស​ឲ្យ​គ្នា​ទៅវិញទៅមក។ គាត់​បាន​ជំរុញ​ពួក​ជំនុំ​ឲ្យ​ជ្រើសរើស​យក “ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់”(កូល៉ុស ៣:១២)។ បន្ទាប់មក គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​គេ​ឲ្យ “អត់ទោស​ឲ្យ​គ្នា​ទៅវិញទៅមក បើ​អ្នកណា​មានហេតុ​ទាស់​នឹង​អ្នកណា”(ខ.១៣)។…

Read article