អំណោយនៃព្រះគុណរបស់ព្រះអម្ចាស់
និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥ អេភេសូរ ៤:៤-៨ តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ។ អេភេសូរ ៤:៧ ខណៈពេលដែលខ្ញុំកំពុងកែក្រដាសប្រឡងសំណេរអត្ថបទរបស់និស្សិត ដែលខ្ញុំបង្រៀននៅមហាវិទ្យាល័យ ខ្ញុំមានការស្ញប់ស្ញែងចំពោះអត្ថបទដែលសិស្សម្នាក់បានសរសេរ។ គាត់សរសេរបានល្អណាស់! មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា សំណេរនោះល្អពេក គាត់មិនទំនងជាបានសរសេរដោយសមត្ថភាពខ្លួនឯងទេ។ ខ្ញុំក៏បានធ្វើការស្រាវជ្រាវបន្តិចបន្តួច ក៏បានដឹងថា តាមពិត គាត់បានចម្លងអត្ថបទនោះពីប្រភពនៅតាមអនឡាញ។ ខ្ញុំក៏បានផ្ញើអ៊ីមែលទៅសិស្សម្នាក់នោះ ដើម្បីឲ្យនាងបានដឹងអំពីកំហុសរបស់នាង។ នាងនឹងទទួលបានពិន្ទុសូន្យ សម្រាប់អត្ថបទនោះ តែនាងអាចសរសេរអត្ថបទថ្មីមួយទៀត ដើម្បីឲ្យបានពិន្ទុខ្លះ។ នាងក៏បានឆ្លើយតបថា នាងមានការសោកស្តាយចំពោះកំហុសរបស់នាង ហើយក៏បានអរគុណខ្ញុំ ដែលបានផ្តល់ឱកាសឲ្យនាង ទោះនាងមិនសមនឹងទទួលឱកាសនោះក៏ដោយ។ ខ្ញុំក៏បានប្រាប់នាងថា យើងរាល់គ្នាសុទ្ធតែទទួលព្រះគុណពីព្រះយេស៊ូវជារៀងរាល់ថ្ងៃ ដូចនេះ ខ្ញុំមិនអាចបដិសេធន៍មិនព្រមផ្តល់ឱកាសឲ្យនាងឡើយ។ ព្រះគុណព្រះបានជួយឲ្យជីវិតយើងមានភាពល្អប្រសើរឡើងតាមមធ្យោបាយជាច្រើន ហើយប្រោសលោះយើងឲ្យរួចពីបាប។ លោកពេត្រុសបានមានប្រសាសន៍ថា “យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ”(កិច្ចការ ១៥:១១)។ ដូចនេះ ព្រះគុណព្រះបាននាំមកនូវសេចក្តីសង្គ្រោះ។ សាវ័កប៉ុលបានបង្រៀនផងដែរថា “ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ”(រ៉ូម ៦:១៤)។ បានសេចក្តីថា ព្រះគុណព្រះអង្គជួយយើង មិនឲ្យរស់នៅក្រោមអំណាចរបស់បាបទៀតទេ។…
Read article