ផ្សាយព្រះបន្ទូលដោយប្រើសំណួរ
សូមអាន : លូកា ១៨:៣៥-៤៣ តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក? គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង។ លូកា ១៨:៤១ មានពេលមួយអ្នកស្រីអាន(Ann) ត្រូវទៅជួបពេទ្យធ្មេញ ដើម្បីធ្វើការពិនិត្យធ្មេញ។ គាត់ស្គាល់គ្រូពេទ្យនោះជាច្រើនឆ្នាំមកហើយ។ គ្រូពេទ្យបានសួរគាត់ថា “តើអ្នកមានអ្វីចង់សួរខ្ញុំទេ?” គាត់ក៏បានសួរគ្រូពេទ្យថា “ចាស លោកគ្រូបានទៅព្រះវិហារទេ កាលអាទិត្យមុន?” គាត់មិនបានសួរសំណួរនេះ ក្នុងន័យវិនិច្ឆយមកលើជំនឿរបស់លោកគ្រូពេទ្យនោះទេ តែគ្រាន់តែចង់ចាប់ផ្តើមការសន្ទនាអំពីជំនឿ។ លោកគ្រូពេទ្យធ្លាប់ទៅព្រះវិហារកាលពីក្មេង ហើយឈប់ទៅព្រះវិហារជាច្រើនឆ្នាំមកហើយ។ ដោយសារសំណួររបស់អ្នកស្រីអាន និងការសន្ទនានៅថ្ងៃនោះ គាត់ក៏បានពិចារណាឡើងវិញ អំពីតួនាទីរបស់ព្រះយេស៊ូវ និងពួកជំនុំក្នុងជីវិតគាត់។ ក្រោយមក អ្នកស្រីអានក៏បានជូនព្រះគម្ពីរមួយក្បាល ដល់គាត់ ដោយបានសរសេរឈ្មោះគាត់នៅលើព្រះគម្ពីរនោះ។ គាត់ក៏បានទទួលព្រះគម្ពីរទាំងទឹកភ្នែក។ ជួនកាល យើងខ្លាចការប្រកែកគ្នាកើតមានឡើង ឬមិនចង់ឲ្យគេគិតថា យើងមានភាពគឃ្លើន នៅក្នុងការចែកចាយអំពីជំនឿរបស់យើង។ ប៉ុន្តែ ការសួរសំណួរ អាចជាវិធីសាស្រ្តដែលមានប្រសិទ្ធភាព ដើម្បីធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ ក្នុងនាមព្រះយេស៊ូវជាព្រះ ព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ តែព្រះអង្គពិតជាបានសួរសំណួរជាច្រើន ពេលព្រះអង្គប្រកាសដំណឹងល្អ។ យើងអាចដឹងថា សំណួររបស់ព្រះអង្គបានជំរុញចិត្តអ្នកដទៃ ឲ្យឆ្លើយតបចំពោះព្រះអង្គ។ ឧទាហរណ៍ ព្រះអង្គបានសួរលោកអនទ្រេជាសាវ័ករបស់ព្រះអង្គថា “អ្នកមករកអី?”(យ៉ូហាន ១:៣៨)។…
Read article