នំម៉ាណាប្រចាំថ្ងៃ

You are here:
ការស្រេកឃ្លានភាពស្ងប់ស្ងាត់

ក្រោយពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ។ ១ពង្សាវតា​ក្សត្រ ១៩:១២ បើ​អ្នកចូលចិត្ត​ភាព​ស្ងប់ស្ងាត់ មាន​បន្ទប់​មួយ ក្នុង​ទីក្រុង​មីនាប៉ូលីស រដ្ឋ​មីនេសូតា ដែល​អ្នក​នឹង​ចូលចិត្ត។ បន្ទប់​នោះ​អាច​ស្រូប​សម្លេង​គ្រប់​ប្រភេទ បាន៩៩.៩៩ភាគរយ! បន្ទប់​ដ៏​ល្បីល្បាញ​នោះ ជា​បន្ទប់​ដែល​គ្មាន​សម្លេង​ឡង ក្នុង​មន្ទីរ​ពិសោធ​ន៍​អ័រហ្វៀល ត្រូវ​បាន​គេ​ហៅថា “កន្លែង​ដែល​ស្ងប់ស្ងាត់​បំផុត នៅ​លើ​ផែនដី”។ មនុស្ស​ដែល​ចង់បាន​កន្លែង​ស្ងាត់​គ្មាន​សម្លេង​រំខាន ក្នុង​បន្ទប់​នោះ ត្រូវ​គេ​តម្រូវឲ្យ​អង្គុយ​ចុះ ដើម្បី​ជៀសវាង​ការ​វិលមុខ ដោយសារ​នៅ​ទីនោះ​ស្ងប់ស្ងាត់​ពេក។ រហូតមកដល់​ពេលនេះ គ្មាន​នរណា​ម្នាក់​អាច​ចំណាយពេល​ក្នុង​បន្ទប់​នោះ លើស៤៥នាទី​ឡើយ។ មាន​មនុស្ស​តិចណាស់ ដែល​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ខ្លាំង​យ៉ាងនេះ។ តែ​ជួនកាល យើង​ប្រាថ្នា​ចង់បាន​ភាព​ស្ងប់ស្ងាត់​បន្តិច ក្នុង​ពិភពលោក​ដែល​មាន​ពេញ​ទៅ​ដោយ​សម្លេង​រំខាន។ សូម្បីតែ​ពត៌មាន​ដែល​យើង​ទស្សនា និង​បណ្ដាញ​សង្គម ដែល​យើង​បាន​ចំណាយពេល​ជាមួយ បាន​នំា​មក​នូវ​សម្លេង​រំខាន ដែល​ធ្វើឲ្យ​យើង​ពិបាក​ផ្តោត​អារម្មណ៍​ទៅលើ​ការងារ ឬ​ការ​សិក្សា។ យើង​ច្រើនតែ​ឃើញ​គេ​ប្រើ​ពាក្យ​សម្តី និង​រូបភាព ដែល​នាំឲ្យ​យើង​មាន​អារម្មណ៍​អវិជ្ជមាន។ សម្លេង​រំខាន​ទាំងអស់​នោះ អាច​ធ្វើឲ្យ​យើង​ពិបាក​ស្តាប់​ព្រះ​សូរ្យ​សៀង​ព្រះ។ កាល​ហោរា​អេលីយ៉ា​ចេញទៅ​ជួប​ព្រះអម្ចាស់ នៅ​លើ​ភ្នំ​ហូរ៉ែប គាត់​មិនបាន​រក​ឃើញ​ព្រះអង្គ នៅក្នុង​កន្លែង​ដែល​មានសម្លេង​ឮខ្លាំង មាន​ខ្យល់ព្យុះ ឬ​មាន​ភ្នំភ្លើង ឬក៏​ភ្លើង​ឆេះ​នោះ​ឡើយ(១ពង្សាវតា​ក្សត្រ ១៩:១១-១២)។ ទាល់តែ​លោក​អេលីយ៉ា​បានឮ​សម្លេង​តូច​រហៀងៗ ទើប​គាត់​យក​ក្រ​ម៉ា​គ្រលុំ​មុខ រួច​ដើរចេញ​ពី​រូងភ្នំ ហើយក៏​បាន​ជួប “ព្រះ​ដ៏​មាន​គ្រប់​ចេស្តា”(ខ.១២-១៤)។ វិញ្ញាណ​របស់​អ្នក​ប្រហែល​កំពុង​ស្រេកឃ្លាន​ភាព​ស្ងប់ស្ងាត់​ផង​ដែរ…

Read article
បន្ទាបខ្លួនបម្រើ តាមគំរូព្រះអង្គ

គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវបំរើ​វិញ ព្រមទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង។ ភីលីព ២:៧ ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ មាន​ចំណងជើង​ថា ចៅហ្វាយនាយ​បន្លំ​ខ្លួន មាន​នាយក​ប្រតិបត្តិ​ម្នាក់​របស់​ក្រុមហ៊ុន​លក់​ការ៉េម​ដ៏​ល្បីល្បាញ បាន​បន្លំ​ខ្លួន ធ្វើជា​បុគ្គលិក នៅក្នុង​ហាង​លក់​ការ៉េម​មួយ​របស់​ក្រុមហ៊ុន។ គាត់​បាន​ពាក់​សក់​ក្លែងក្លាយ និង​តុបតែង​មុខ កុំ​ឲ្យ​គេ​មើល​គាត់​ស្គាល់ ក្នុង​ការ​ធ្វើការ​ជា​បុគ្គលិក​ថ្មី​ម្នាក់។ គោលដៅ​របស់​គាត់ គឺ​ដើម្បី​មើល​ដំណើរការ​ក្នុង​ក្រុមហ៊ុន​ចាប់តាំងពី​ថ្នាក់​ទាប ដល់​ថ្នាក់លើ។ ផ្អែក​ទៅលើ​ការសង្កេត​របស់​គាត់ គាត់​អាច​រក​ឃើញ​ដំណោះស្រាយ សម្រាប់​បញ្ហា​មួយចំនួន ដែល​ហាង​នោះ​កំពុង​ជួបប្រទះ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចំា​ព្រះយេស៊ូវ​ ដែល​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​ភាពជា​អ្នកបម្រើ(ភីលីព ២:៧) ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើង។ ព្រះអង្គ​បាន​យកកំណើត​ជា​មនុស្ស ដោយ​ដើរ​នៅ​លើ​ដី បង្រៀន​យើង​អំពី​ព្រះ​ពិត ហើយ​ទីបំផុត ក៏បាន​សុគត​នៅ​លើ​ឈើឆ្កាង ដើម្បី​លោះ​បាប​យើង(ខ.៨)។ ការ​លះបង់​នេះ​បាន​បង្ហាញ​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះអង្គ ខណៈ​ពេល​ដែល​ព្រះអង្គ​លះបង់​ព្រះជន្ម ដោយ​ការ​ស្តាប់​បង្គាប់​ព្រះវរបិតា ធ្វើជា​ដង្វាយ​លោះ​បាប​យើង។ ព្រះអង្គ​បាន​ដើរ​នៅ​លើ​ដី ដូច​មនុស្ស​ធម្មតា ហើយក៏​បាន​ដកពិសោធន៍​ដោយ​ផ្ទាល់ ជាមួយនឹង​បញ្ហា​ដែល​យើង​ជួបប្រទះ។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​យកតម្រាប់តាម​ព្រះអង្គ​ ជា​ព្រះ​សង្រ្គោះ​យើង ជាពិសេស ក្នុង​ទំនាក់ទំនង​របស់​យើង ជាមួយ​អ្នកជឿ​ដទៃទៀត(ខ.៥)។ ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​មានការ​បន្ទាបខ្លួន(ខ.៣) ហើយ​មានគំនិត​គិត​ដូច​ព្រះគ្រីស្ទ(ខ.៥)។ ព្រះអង្គ​ជំរុញ​យើង ឲ្យ​រស់នៅ ជា​អ្នកបម្រើ…

Read article
ដើរលបៗជាមួយអំពើបាបចេញតាមទ្វារ

អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ។ សុភាសិត ២៨:១៣ សត្វ​ឆ្កែ​ខ្ញុំ​ឈ្មោះ វី​នស្តុ​ន(Winston) ដឹង​ថា វា​មិន​ត្រូវ​ខាំ​ស្បែកជើង​ទេ។ ដូចនេះ វា​ក៏បាន​ប្រើ​ល្បិច​បន្លំ​ភ្នែក ដោយ​ដើរ​លបៗ។ ពេល​ដែល​វីនស្តុន​ឃើញ​ស្បែកជើង ដែល​យើង​ទុកចោល វា​ក៏បាន​ដើរ​យឺតៗ ទៅ​រក​ស្បែកជើង​នោះ។ វា​ក៏បាន​ពាំ​ស្បែកជើង​នោះ ហើយ​បន្ត​ដើរ​យឺត​ៗ​ទៅ​មុខ​ទៀត។ រួច​វា​ក៏​ចេញតាមទ្វារ​ទៅក្រៅ បើសិនជា​គ្មាន​នរណា​ឃើញ​វា​ទេ។ ជួនកាល យើង​គិតថា យើង​អាច​ដើរ​លប​ៗ​ជាមួយ​អំពើបាប​របស់​យើង ដោយ​ព្រះអង្គ​មិនបាន​ទតមើល​យើង។ យើង​ចង់​គិត​ថា ព្រះអង្គ​នឹង​មិន​កត់សម្គាល់​ឡើយ។ យើង​លើក​ហេតុផល​ថា អំពើបាប​នោះ​គ្មានអ្វី​ធំដុំ​ទេ។ តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវតែ​ដឹងផង​ដែរ​ថា ព្រះ​ទ្រង់​មិន​សព្វព្រះទ័យ​ឲ្យ​យើង​សម្រេចចិត្ត​ប្រព្រឹត្ត​ដូចនេះ​ឡើយ។ បទ​គម្ពីរ​សុភាសិត ២៨:១៣ បាន​ចែងថា “អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ”។ យើង​មិន​ចាំបាច់​ត្រូវ​ដើរ​លប​ៗ ជាមួយ​អំពើបាប​របស់​យើង ហើយ​សង្ឃឹមថា គ្មាន​នរណា​ម្នាក់​កត់សំគាល់​នោះ​ទេ។ ពេលណា​យើង​សារភាព​ប្រាប់​ការពិត​អំពី​កំហុស​យើង ដល់​ខ្លួន​យើង ដល់​ព្រះអម្ចាស់ និង​ដល់​មិត្ត​ភក្តិ​ដែល​យើង​អាច​ទុកចិត្ត យើង​អាច​រក​ឃើញ​សេរីភាព​រួចផុត​ពី​ការ​ប្រកាន់ទោស​ខ្លួនឯង និង​ក្តី​អា​ម៉ាស​ដោយសារ​ការ​បន្ត​រស់​ក្នុង​អំពើបាប ដែល​លាក់កំបាំង(១យ៉ូហាន ១:៩)។—ADAM R. HOLZ…

Read article
កំពុងធ្វើរឿងដែលមានប្រយោជន៍

តែ​កាល​ទ្រង់​មាន​សេចក្តី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះយេហូវ៉ា​នៃ​ទ្រង់ ព្រមទាំង​បន្ទាប​ព្រះទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ។ ២របាក្សត្រ ៣៣:១២ ថ្ងៃមួយ ខ្ញុំ និង​ភរិយា​ខ្ញុំ​បានការ​ភ្ញាក់ផ្អើល ពេល​ដែល​បាន​ទទួលសំបុត្រ​មួយ​ច្បាប់ ពី​ពី​លោក​ចេសិន(Jason) ដែល​ជា​អ្នកទោស។ យើង​បាន​ចិញ្ចឹម និង​បង្រៀន​កូនឆ្កែ ឲ្យ​ក្លាយជា​សត្វ​ឆ្កែ ដែល​អាច​ជួយ​ជន​ពិការ។ ក្នុងចំណោម​កូនឆ្កែ​ទាំងនោះ មានកូន​ឆ្កែ​មួយ​ក្បាល​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល ហើយ​ត្រូវ​ឡើង​ទៅ​វគ្គ​មួយទៀត ដែល​មាន​អ្នកទោស​ធ្វើជា​គ្រូបង្វឹក។ ​អ្នកទោស​ទាំងនោះ​សុទ្ធ​តែ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ឲ្យ​ចេះ​បង្រៀន​សត្វ​ឆ្កែ។ ក្នុង​សំបុត្រ​របស់​លោក​ចេសិន គាត់​បាន​បង្ហាញ​ទុក្ខ​ក្រៀមក្រំ ចំពោះ​ការ​ស្លាប់​របស់​សត្វ​ឆ្កែ​មួយ​ក្បាល​នោះ តែ​គាត់​ថា សត្វ​ឆ្កែ​មួយ​ក្បាល​នោះ​ជា​សត្វ​ឆ្កែ​ទី១៧ ដែល​គាត់​បាន​បង្វឹក។ វា​ជា​សត្វ​ឆ្កែ​ដែល​ល្អ​បំផុត សម្រាប់​គាត់។ ពីមុន​គាត់​មានការ​សោក​ស្តាយ​ចំពោះ ចំពោះ​កំហុស​ដែល​បាន​ធ្វើឲ្យ​គាត់​ក្លាយជា​អ្នកទោស តែ​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ បាន​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា គាត់​កំពុង​ធ្វើ​រឿង​ដែល​មានប្រយោជន៍។ មិនមែន​មានតែ​លោក​ចេសិន​ទេ ដែល​មានការ​សោក​ស្តាយ។ យើង​រាល់គ្នា​សុទ្ធតែ​មានការ​សោក​ស្តាយ​ក្នុង​រឿង​អ្វីមួយ។ ស្តេច​ម៉ា​ន៉ា​សេ​មានរឿង​ជាច្រើន​ដែល​ធ្វើឲ្យ​ទ្រង់​សោក​ស្តាយ។ បទ​គម្ពីរ ២របាក្សត្រ ជំពូក៣៣ បាន​រៀបរាប់ អំពី​ទង្វើ​រអា​ក្រក់​ជាច្រើន​របស់​ទ្រង់ ដែល​មាន​ដូចជា ការ​សង់​អាសនា​ថ្វាយព្រះ​ក្លែងក្លាយ(ខ.៣) ទ្រង់​បាន​ទៅ​ពឹង​គ្រូ​មន្តអាគម​ន៍ ហើយ​ថែមទាំង​បាន​យក​បុត្រ​ទ្រង់​ទៅ​ធ្វើយញ្ញ​បូជា(ខ.៦)។ ទ្រង់​បាន​ដឹកនាំ​ប្រទេស​ទ្រង់​ទាំងមូល​ឲ្យ​ដើរតាម​ផ្លូវខុស​នេះ(ខ.៩)។ ព្រះយេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះបន្ទូល​នឹង​ម៉ា​ន៉ា​សេ ហើយនិង​រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិនព្រម​ទទួល​ស្តាប់​តាម​ឡើយ(ខ.១០)។ ទីបំផុត ទ្រង់​ក៏បាន​ងាក​មក​រក​ព្រះអម្ចាស់​វិញ។ ពួក​សាសន៍​បា​ប៊ី​ឡូន​បាន​លើកទ័ព​មក​ឈ្លានពាន ហើយ…

Read article
តើខ្ញុំមានគោលបំណងអ្វី សម្រាប់ការរស់នៅ?

ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នកជា​មុនដំបូង រួច​ក៏​នៅក្នុង​អ្នក​អ៊ើ​នីស ជា​ម្តាយ​អ្នក​ដែរ។ ២ធីម៉ូថេ ១:៥ មាន​ពេល​មួយ លោក​ហា​រ៉ូល(Harold) បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា គាត់​គ្មាន​ប្រយោជន៍អ្វី​សម្រាប់​រស់នៅ​ទៀត​ទេ ព្រោះ​គាត់​ជា​បុរស​ពោះម៉ាយ ដែល​បាន​​ចូល​និវត្តន៍​ហើយ។ កូនៗ​រវល់​នឹង​គ្រួសារ​របស់​ពួក​គេ​រៀង​ខ្លួន បាន​ជា​គាត់​ចំណាយ​ពេល​ម្នាក់ឯង មើល​ស្រមោល​នៅ​លើ​ជញ្ជាំង​ផ្ទះ យ៉ាង​ស្ងប់ស្ងាត់ នៅពេល​ល្ងាច។ គាត់​ច្រើនតែ​ប្រាប់​កូនស្រី​គាត់​ថា គាត់​ចាស់ហើយ គាត់​បាន​រស់នៅ​ឆ្អែតឆ្អន់ គាត់​គ្មាន​គោលបំណង​សម្រាប់​រស់នៅ​ទៀត​ទេ ព្រះ​ទ្រង់​អាច​ដក​យកជីវិត​គាត់ នៅពេល​ណា​ក៏បាន។ ទោះជាយ៉ាងណា​ក៏ដោយ នៅពេល​រសៀល​មួយ​នោះ ការសន្ទនា​ជាមួយ​អ្នកជិតខាង​គាត់ បាន​កែប្រែ​គំនិត​គាត់។ គាត់​ថា អ្នកជិតខាង​គាត់​មាន​បញ្ហា​ជា​មួយ​កូន​ៗ ដូចនេះ គាត់​ក៏បាន​អធិស្ឋាន​ឲ្យ​អ្នកជិតខាង​គាត់។ ក្រោយមក គាត់​ក៏បាន​ផ្សាយដំណឹង​ល្អជា​មួយ​អ្នកនោះ។ ដូចនេះ គាត់​ក៏បាន​ដឹង​ថា គាត់​នៅតែ​មាន​គោលបំណង សម្រាប់​រស់នៅ! ឲ្យតែ​​មាន​មនុស្ស​ដែល​មិនទាន់​បានឮ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ គាត់​ត្រូវតែ​ប្រាប់​ពួក​គេ​ឲ្យបាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ។ ពេល​ដែល​លោក​ហារ៉ូល​បាន​ឆ្លើយតប ចំពោះ​ការ​ទំនាក់ទំនង​ដ៏​សាមញ្ញ ជា​រៀងរាល់ថ្ងៃ ដោយ​ចែកចាយ​អំពី​សេចក្តី​ជំនឿ​របស់​គាត់ ជីវិត​របស់​អ្នកជិតខាង​គាត់​ក៏បាន​ផ្លាស់​ប្រែ។ ក្នុង​បទ​គម្ពីរ ២ធីម៉ូថេ ជំពូក១ សាវ័ក​ប៉ុល​បាន​លើកឡើង អំពី​ស្រ្តី​ពីរ​នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រើ​យ៉ាងដូច​នេះ​ដែរ ដើម្បី​កែប្រែ​ជីវិត​មនុស្ស​ម្នាក់​ទៀត គឺ​លោក​ធីម៉ូថេ…

Read article
ការអធិស្ឋាន និងការផ្លាស់ប្តូរ

គ្រានោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួចពី​សេចក្តី​លំបាក​នោះ។ ទំនុកដំកើង ១០៧:២៨ កាលពី​ឆ្នាំ ១៩៨២ លោកគ្រូ​គង្វាល គ្រីស្ទាន ហ្វ៊ូ​រើ(Christian Führer) បាន​បើក​កម្មវិធី​ប្រជុំ​អធិស្ឋាន នៅ​ថ្ងៃច័ន្ទ ក្នុង​ព្រះវិហារ​សន្ត នី​កូ​ឡាស ក្នុង​ទីក្រុង លីព​ហ្ស៊ី​ក។ មនុស្ស​មួយ​ក្រុម​តូច​បាន​ធ្វើការ​ជួបជុំគ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​សន្តិភាព ក្នុងអំឡុងពេល​ដែល​អំពើ​ហិង្សា​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក ហើយ​ប្រជាជន​គាត់​កំពុង​ស្ថិត​ក្រោម​ការ​កៀបសង្កត់ ពី​របប​អាល្លឺម៉ង់​ខាងជើង។ ពួក​អាជ្ញាធរ​កុម្មុយនីស្ត​បាន​តាមដាន​សកម្មភាព​របស់​ពួក​ជំនុំ​ទាំងឡាយ​យ៉ាង​ដិតដល់ តែ​ពួក​គេ​មិន​មានការ​សង្ស័យ​អ្វី ទាល់តែ​អ្នកចូលរួម​ក្នុង​ព្រះវិហារ បាន​កើន​ឡើង​យ៉ាង​ខ្លាំង រហូត​មាន​មនុស្ស​ទាំងហ្វូង​បាន​ជួបជុំគ្នា​ក្នុង​ព្រះវិហារ ហៀរ​មក​ខាងក្រៅ​របង​ព្រះវិហារ។ នៅ​ថ្ងៃទី៩ តុលា ឆ្នាំ១៩៨៩ មាន​បាតុករ៧ម៉ឺន​នាក់ បាន​ជួបជុំគ្នា ហើយ​បាន​ធ្វើបាតុកម្ម​ទាម​ទា ដោយសន្តិវិធី។ ប៉ូលិស​អាល្លឺម៉ង់​ខាងកើត៦ពាន់​នាក់​បាន​ឈរ ដោយ​ការ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ចំពោះ​ការ​បង្ក​អំពើ​ហឹង្សា​ណា​មួយ។ ហ្វូង​បាតុករ​នៅតែ​បន្ត​តវ៉ា ដោយសន្តិវិធី។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​ចាត់ទុក​ថ្ងៃ​នោះ​ជា​ចំណុច​របត់​នៃ​របបនយោបាយ។ មួយ​ខែក្រោយ​មក ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ដែល​បាន​ចែក​ប្រទេស​អាល្លឺម៉ង់​ជា​ពីរ ក៏បាន​ដួល​រលំ។ ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​សម្បើម សុទ្ធតែ​បាន​ចាប់ផ្តើម ដោយ​ការ​ជួបជុំគ្នា​អធិស្ឋាន។ ពេលណា​យើង​ងាក​បែរ​ទៅ​រក​ព្រះអម្ចាស់ ហើយ​ចាប់ផ្តើម​ពឹងផ្អែក​ទៅលើ​ប្រាជ្ញា និង​កម្លាំង​របស់​ព្រះអង្គ អ្វីៗ​ច្រើន​តែ​ចាប់ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ។ ពេលណា​យើង​ស្រែក​រក​ព្រះអម្ចាស់ ដូច​ពួក​អ៊ីស្រាអែល…

Read article
បានទទួលកម្លាំងសម្រាប់ធ្វើកិច្ចការនីមួយៗ

ក្នុង​គ្រប់​ទាំងអស់ ទោះ​បើ​ការអ្វី​ដែល​អ្នករាល់គ្នា​នឹង​ធ្វើ ដោយ​ពាក្យសំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំងអស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ សៀវភៅ​លំនាំ​ការអធិស្ឋាន មាន​ចំណងជើង​ថា សេចក្តី​បរិសុទ្ធ​គ្រប់ពេលវេលា មាន​គំរូ​នៃ​ការអធិស្ឋាន អំពី​សកម្ម​ភាព​ផ្សេងៗ ដែល​រាប់បញ្ចូល​ទាំង​ការ​អធិស្ឋាន​សាមញ្ញៗ ដែល​មាន​ដូចជា​ការរៀបចំ​ម្ហូបអាហារ ឬ​ការ​បោកគក់​ខោអាវ​ជាដើម ដែល​សុទ្ធតែ​ជា​កិច្ចការ​ដ៏​ចាំបាច់ ដែល​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា ច្រំដែល ឬ​គ្មាន​អ្វី​ប្លែក។ សៀវភៅ​នេះ​បាន​រំឭក​ខ្ញុំ អំពី​ពាក្យពេចន៍​របស់​លោក ជី ឃេ ឆេ​ស្ទ័​រតុន(G. K. Chesterton) ដែល​បាន​សរសេរ​ថា “ជាទូទៅ គេ​តែងតែ​អធិស្ឋាន​មុន​ពេល​ញាំ​អាហារ។ វា​ជាការល្អ​ហើយ។ តែ​ខ្ញុំ​អធិស្ឋាន​សូម​ព្រះពរ មុន​ពេល​ខ្ញុំ គូរគំនូរ ហែលទឹក ហាត់​គុណដាវ ហាត់​ប្រដាល់ ដើរ លេង រាំ ហើយ​អធិស្ឋាន មុន​ពេល​ខ្ញុំ​ចាប់កាន់​ប៊ិក​សរសេរ​ផង​ដែរ”។ ការ​លើកទឹកចិត្ត​របស់​គាត់ បាន​ជួយ​ឲ្យ​ខ្ញុំ​គិត​ឡើងវិញ អំពី​សកម្មភាព​ដែល​ខ្ញុំ​ធ្វើជា​រៀងរាល់ថ្ងៃ។ ជួនកាល ខ្ញុំ​មាន​ទំនោរ​ទៅ​រក​ការបែងចែក​សកម្មភាព​របស់ខ្ញុំ ទៅជា​សកម្មភាព​ដែល​មានគុណ​តម្លៃ​ខាងវិញ្ញាណ ដូច​ជា​ការ​អាន​ព្រះបន្ទូល មុន​ពេល​ញាំ​អាហារ និង​សកម្មភាព​ដទៃទៀត ដែល​ខ្ញុំ​យល់ឃើញ​ថា មានតម្លៃ​ខាងវិញ្ញាណ​តិចតួច ដែល​មាន​ដូចជា​ការ​លាងចាន ក្រោយ​ញាំ​អាហារ​ជាដើម។…

Read article
យោបល់ស៊ីជម្រៅសម្រាប់គោលដៅជីវិត

សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ សុភាសិត ២០:៥ កាលពី​ឆ្នាំ១៩៩២ លោក​ប៊ីល ភីងនី(Bill Pinkney) បាន​បើកបរ​ទូកក្តោង​ម្នាក់ឯង ជុំវិញ​ពិភពលោក ដោយធ្វើ​ដំណើរ​តាមផ្លូវ​ដ៏​គ្រោះថ្នាក់ កាត់តាម​ជ្រោយ​ធំ​ៗ​នៃ​ភាគ​ខាងត្បូង​នៃ​ទ្វីប៣។ គាត់​មាន​គោលបំណង​ដ៏​ធំ​មួយ គឺ​ដើម្បី​បណ្តាល​ចិត្ត និង​អប់​រំ​ក្មេងៗ ដែល​រាប់បញ្ចូល​ទាំង​សិស្ស នៅ​អតីត​សាលា​បឋម​របស់​គាត់ ក្នុង​ទីក្រុង​ឈីកាហ្គោ។ ចុះ​គោល​ដៅ​របស់​គាត់​វិញ? គឺ​ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​អាច​ទៅ​បាន​ឆ្ងាយ​ប៉ុណ្ណា ដោយ​ការ​ខិតខំ​រៀនសូត្រ និង​ធ្វើការ​ប្តេជ្ញា​ចិត្ត។ គាត់​ក៏បាន​ដាក់ឈ្មោះ​ឲ្យ​ទូកក្តោង​គាត់​ថា ការ​ប្តេជ្ញា​ចិត្ត។ ពេល​លោក​ប៊ីលនាំ​សិស្សសាលា​ទាំងនោះ ឡើង​ទូក​របស់​គាត់ គាត់​ថា “ពួក​គេ​បាន​កាន់ដៃ​ចង្កូតទូក ហើយ​បាន​រៀន​អំពី​ការគ្រប់គ្រង គឺ​គ្រប់គ្រង​ខ្លួនឯង ពួក​គេ​រៀនធ្វើការ​ជា​ក្រុម និង​រៀន​មូលដ្ឋាន​គ្រឹះ​ទាំងអស់ ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវការ ក្នុង​ជីវិត ដើម្បីឲ្យ​មានជោគ​ជ័យ”។ ពាក្យ​សម្តី​របស់​លោក​ប៊ី​ល បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​ចែងថា “សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ ទ្រង់​បាន​អញ្ជើញ​អ្នកដទៃ ឲ្យ​ត្រួតពិនិត្យ​មើល​គោលដៅ​របស់​ខ្លួនឯង ពុំ​នោះ​ទេ វា​អាច​ជា​អន្ទាក់ បើសិនជា​យើង​សម្រេចចិត្ត​ធ្វើអ្វី​លឿន​ពេក ដោយ​មិនបាន​គិត​ឲ្យ​ដិតដល់(ខ.២៥)។ ផ្ទុយទៅវិញ លោក​វី​លៀម ភីង​នី​មាន​គោលបំណង​ច្បាស់លាស់​មួយ…

Read article
ការទទួលខុសត្រូវផ្ទាល់ខ្លួន

គេ​បាន​ក្រោក​ឡើង​ពីព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់ទាំង​កិរិយា​របស់​ខ្លួន​វិញ។ សេផានា ៣:៧ កាល​ខ្ញុំ​ទៅ​បោះ​ជំរុំ ក្នុង​វ័យ​ជំទង់ មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​បាន​បញ្ចេញ​ទឹកមុខ ដែល​បង្ហាញថា ខ្ញុំ​កំពុង​មានការ​ភ័យខ្លាច។ យើង​ទាំងពីរ​ជា​ក្មេង​ជំទង់ ដែល​មាន​អាកប្ប​កិរិយា​មិនល្អ ហើយ​ពេលនោះ យើង​កំពុង​មានការ​ភ័យខ្លាច នៅ​ចំពោះ​អ្នក​ដឹក​នាំ​កម្មវិធី​បោះ​ជំរុំ។ គាត់​បាន​ស្គាល់​ឪពុក​របស់​យើង​ម្នាក់​ៗច្បាស់ ហើយក៏​បាន​ចែកចាយ​ដោយ​ក្តី​ស្រឡាញ់ ត្រង់​ៗ​ថា ឪពុក​របស់​យើង​មុខ​ជា​មាន​ការ​ខកចិត្ត​ចំពោះ​យើង​យ៉ាង​ខ្លាំង។ យើង​ចង់តែ​លូន​វា​នៅ​ក្រោម​តុ ដោយសារ​ទម្ងន់​នៃ​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​កំហុស​របស់​យើង។ កាល​ព្រះ​ទ្រង់​ឲ្យ​ហោរា​សេផានា ទៅ​ប្រកាស​ព្រះរាជសារ​របស់​ព្រះអង្គ ដល់​ប្រជាជន​យូដា ដែល​ផ្ទុក​ទៅ​ដោយ​ពាក្យ​ពេចន៍​ធ្ងន់ៗ អំពី​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​អំពើបាប​របស់​ពួក​គេ(សេផានា ១:១,៦-៧)។ បន្ទាប់ពី​បាន​ពិពណ៌នា អំពី​ការ​ជំនុំជម្រះ​ដែល​ព្រះអង្គ​នឹង​ទម្លាក់​មក​លើ​ខ្មាំងសត្រូវ​របស់​ពួក​យូដា(ជំពូក២) ព្រះអង្គ​ក៏បាន​បង្វែរ​ព្រះនេត្រ​មក​មើល​រាស្រ្ត​ព្រះអង្គ​ដែល​កំពុង​ជាប់​មានអំពើ​បាប(ជំពូក៣)។ ព្រះអង្គ​ក៏បាន​ប្រកាស​ថា “វេទនា​ដល់ទី​ក្រុង​រឹង​ចចេស ហើយ​ស្មោកគ្រោក គឺ​ដល់ទី​ក្រុង​ដែល​សង្កត់សង្កិន​គេ”(៣:១)។ “តែ​គេ​បាន​ក្រោក​ឡើង​ពីព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់ទាំង​កិរិយា​របស់​ខ្លួន​វិញ”(ជំពូក៧)។ ព្រះអង្គ​បាន​ទត​ឃើញ​ចិត្ត​ដ៏​ខ្មៅ​កខ្វក់​របស់​រាស្រ្ត​ព្រះអង្គ ដែល​មានការ​ព្រងើយកន្តើយ​ខាងវិញ្ញាណ ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ភាព​លោភលន់​ដ៏​អាក្រក់ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើការ​កែ​តម្រង់ ដោយ​សេចក្តី​ស្រឡាញ់។ ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​មាន​បាប​នៅ​ចំពោះ​ព្រះអង្គ ទោះ​ពួក​គេ​ជា​អ្នកដឹកនាំ ជា​ពួក​ចៅហ្វាយ ឬ​ពួក​ហោរា​ក្តី(ខ.៣-៤)។ នៅពេល​ដែល​អ្នកជឿ​ព្រះយេស៊ូវ​មួយ​ក្រុម បាន​បន្ត​រស់នៅ​ក្នុង​អំពើបាប សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​គេ​ថា “ ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ …  ​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា…

Read article
សូមព្រះអង្គលាងជម្រះទូលបង្គំ!

សូម​ដុសលាង​ទូលបង្គំ នោះ​នឹង​បាន​សជាង​ហិមៈ។ ទំនុកដំកើង ៥១:៧ មាន​ពេល​មួយ​ឡាន​របស់ខ្ញុំ​​ប្រឡាក់​ដី​ខ្លាំង​ បាន​ជា​ខ្ញុំ​អាច​យក​ម្រាមដៃ​សរសេរ​ពីលើ​វា​ថា “សូម​លាង​ខ្ញុំ!” ដូចនេះ ខ្ញុំ​ក៏បាន​ទៅ​កន្លែង​លាង​ឡាន ហើយ​ម្ចាស់​ឡាន​ជាច្រើន​ក៏បាន​យក​ឡាន​ទៅ​លាង​ផង​ដែរ បន្ទាប់ពី​ឡាន​របស់​យើង​ម្នាក់​ៗ​បាន​ប្រឡាក់ ដោយសារ​ថ្នល់​ដែលគេ​បាន​បាច​អំបិល​ពីលើ ក្នុងអំឡុងពេល​ព្រឹល​ធ្លាក់។ ឡាន​ជាច្រើន​គ្រឿង​បាន​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា ប្រៀប​ដូចជា​ខ្សែ​ដ៏​វែង​មួយ​ ខណៈ​ពេល​ដែល​សេវាកម្ម​លាង​ឡាន​កំពុង​មាន​ដំណើរ​យឺតៗ។ តែ​វា​សក្តិ​សមនឹង​ឲ្យ​ខ្ញុំ​រង់ចាំ។ ខ្ញុំ​បាន​ចាកចេញ​ពី​កន្លែង​លាង​ឡាន​នោះ ដោយ​ឡាន​ដែល​បាន​លាង​ស្អាត ហើយ​កន្លែង​លាង​ឡាន​ក៏​មិនបាន​គិតថ្លៃ​លាង​ឡាន​ដែរ ជា​ការ​ប៉ះប៉ូវ​សម្រាប់​ភាពយឺត​យ៉ាវ ក្នុង​ការ​ផ្តល់​សេវាកម្ម។ រឿង​នេះ​បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លាង​ជម្រះ​មួយទៀត ដែល​កើត​ចេញពី​ការ​លះបង់ ដូចដែល​មាន​ចែង ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ។ ព្រះ​ទ្រង់​បាន​ប្រទាន​ការ​អត់ទោស ឲ្យ​អំពើបាប​យើង តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​។ ក្នុងចំណោម​យើង តើមាន​នរណា​ខ្លះ ដែល​មិន​មាន​អារម្មណ៍​ថា ចង់​លាង​ជម្រះ​ខ្លួន ពេល​ដែល​ធូលី​ដី និង​ស្នាម​ប្រឡាក់​នៃ​ជីវិត​បាន​តោង​ជាប់​ខ្លួន​យើង? ពេលណា​យើង​ប្រឡាក់ ដោយសារ​គំនិត ឬ​ទង្វើ​រអា​ត្មា​និយម ដែល​បង្ក​ការ​ឈឺចាប់​មក​លើ​ខ្លួន​យើង ឬ​អ្នក​ដទៃ ហើយ​បាន​ធ្វើឲ្យ​យើង​ទាស់​ប្រឆាំង​នឹង​ព្រះ? បទ​គម្ពីរ​ទំនុកដំកើង ជំពូក៥១ គឺជា​ទំនួញ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​បាន​និពន្ធ បន្ទាប់ពី​ទ្រង់​បាន​ចាញ់​ការ​ល្បួង​យ៉ាងធ្ងន់ធ្ងរ។ ពេល​ដែល​គ្រូ​ខាងវិញ្ញាណ​របស់​ទ្រង់​មក​កែ​តម្រង់​ទ្រង់ ដោយសារ​អំពើបាប​ដែល​ទ្រង់​ប្រព្រឹត្ត(មើល២សាំ​យ៉ូអែល ១២) ទ្រង់​ក៏បាន​អធិស្ឋាន សូម​ការ​លាង​ជម្រះ​យ៉ាងដូច​នេះ​ថា “សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ី​សុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត…

Read article