មនុស្សខុសគ្នារួបរួមគ្នា ក្នុងព្រះយេស៊ូវ
សូមអាន កាឡាទី ៣:២៣-២៩ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ។ កាឡាទី ៣:២៨ លោកហ្វ្រេនស៊ីស អ៊ីវ៉ាន(Francis Evans) ជាអ្នកវិភាគផ្នែកមុខជំនួញ បានធ្វើការសិក្សាទៅលើអ្នកលក់កញ្ចប់ធានារ៉ាប់រង១២៥នាក់ ដើម្បីឲ្យបានដឹងថា មានកត្តាអ្វីខ្លះដែលបានជួយពួកគេឲ្យមានជោគជ័យក្នុងអាជីព។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ សមត្ថភាពក្នុងការលក់មិនមែនជាកត្តាចម្បងឡើយ។ ផ្ទុយទៅវិញ លោកអ៊ីវ៉ានបានរកឃើញថា អតិថិជនជាច្រើនទំនងទិញកញ្ចប់ធានារ៉ាប់រងពីអ្នកលក់ ដែលមាននិន្នាការនយោបាយ ការអប់រំ និងសូម្បីតែកម្ពស់ដូចពួកគេ។ អ្នកជំនាញបានបកស្រាយថា ពួកគេកំពុងតែមានទំនោរទៅរកការជ្រើសរើសមនុស្សដែលមានលក្ខណៈដូចពួកគេ។ ការមានទំនោរដូចនេះ ក៏កើតមានក្នុងផ្នែកដទៃទៀត នៃជីវិតយើងផងដែរ ដោយយើងច្រើនតែរៀបការជាមួយ ឬរាប់អានមនុស្សដែលមានលក្ខណៈស្រដៀងយើងច្រើន។ ការមានទំនោរដូចនេះជារឿងធម្មតាទេ តែអាចមានគ្រោះថ្នាក់ បើយើងមិនបានពិនិត្យមើលឲ្យបានដិតដល់។ ពីព្រោះពេលណាយើងចង់រាប់រកតែមនុស្សដែលមានលក្ខណៈដូចយើង សង្គមអាចមានការបែកបាក់ ដោយសារការប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងវណ្ណៈជាដើម។ នៅសតវត្សន៍ទី១ សាសន៍យូដារាប់អានតែសាសន៍យូដា សាសន៍ក្រិករាប់អានតែសាសន៍ក្រិក ហើយអ្នកមាន និងអ្នកក្រមិនដែលរាប់អានគ្នាទេ។ តែក្នុងបទគម្ពីរ រ៉ូម ១៦:១-១៦ សាវ័កប៉ុលបានរៀបរាប់ឈ្មោះ សមាជិកពួកជំនុំ នៅទីក្រុងរ៉ូម ដែលរួមមានអ្នកស្រីព្រីស៊ីល និងលោកអ័គីឡា(ជនជាតិយូដា) លោកអេប៉ាយនេត(ជនជាតិក្រិក)…
Read article